វិធីពន្យារកំណើតសម្រាប់បុរស និងនារីត្រូវបែងចែកជា ៣ ជម្រើស ដោយមធ្យោបាយទាំងនោះសុទ្ធតែមានប្រសិទ្ធភាព មិនថាមធ្យោបាយពន្យារកំណើតរយៈពេលខ្លី ឬវែង។ ខាងក្រោមនេះជាគឺវិធីពន្យារកំណើតទាំងជាង ១០ ប្រភេទ ដោយបែងចែកជា ៣ ដែលណែនាំដោយលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ។
គណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះទីនេះ
ដឹងកាលវិភាគចាក់ថ្នាំបង្ការកូននៅទីនេះ
១- វិធីពន្យារកំណើតរយៈពេលខ្លី
វិធីពន្យារកំណើតក្នុងរយៈពេលខ្លីមានដូចជា ស្រោមអនាម័យបុរស/នារី ថ្នាំគ្រាប់ពន្យារកំណើត ( ១បន្ទះ២៨គ្រាប់ មានប្រសិទ្ធភាពបាន១ខែ) ថ្នាំ ៧២ ម៉ោង ថ្នាំចាក់ពន្យារកំណើត ( ១ម្ជុលមានប្រសិទ្ធភាពបាន៣ខែ) កៅអៀកបិទពន្យារកំណើត ( ១បន្ទះបិទបាន ១ សប្ដាហ៍)។
២- វិធីពន្យារកំណើតរយៈពេលវែង
រីឯមធ្យោបាយពន្យារកំណើតដែលមានរយៈពេលវែងវិញ មានដូចជា កងដាក់ក្នុងស្បូន (គ្មានជាតិអ័រម៉ូនមានប្រសិទ្ធភាព ១០ ឆ្នាំ) កងដាក់ក្រោមស្បែក ( មានប្រសិទ្ធភាព ៣ ឆ្នាំ សម្រាប់កង ១ ដើម និងមានប្រសិទ្ធភាព ៥ ឆ្នាំ សម្រាប់កង ២ ដើម)។
៣- វិធីពន្យារកំណើតអចិន្ត្រៃយ៍
ចំណែកមធ្យោបាយពន្យារកំណើតអចិន្ត្រៃយ៍ មានការចងដៃស្បូន (បញ្ឈប់កំណើតជាអចិន្ត្រៃយ៍) ចងបំពង់បង្ហូរមេជីវិតបុរស (បញ្ឈប់កំណើតជាអចិន្ត្រៃយ៍)។ ប៉ុន្តែវីធីសាស្រ្តនេះត្រូវមានការសម្រេចចិត្តឲ្យច្បាស់លាស់ និងពិភាក្សាជាមួយគ្រូពេទ្យឲ្យបានល្អិតល្អន់។
បើនិយាយពីវិធីសាស្ត្រពន្យារកំណើតតាមបែបធម្មជាតិ លោកវេជ្ជបណ្ឌិតថា ភាគរយបរាជ័យខ្ពស់ខ្លាំងណាស់ ដូចជា ការចាក់ទឹកក្រៅពាង តមការរួមភេទតាមវដ្ដរដូវស្ត្រី វិធីបំបៅដោះកូនតែមួយមុខ។ ដូចនេះហើយប្រសិនបើចង់ពន្យារកំណើតត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ដើម្បីឲ្យអ្នកជំនាញណែនាំពីជម្រើសដែលស័ក្ដិសមវ័យ និងសុខភាពយើង។
ស្វែងយល់ពីការពន្យារកំណើតផ្សេងទៀត៖
- ពន្យារកំណើតតាមវិធីទាំងនេះ ភ្លាត់ស្នៀតតែញឹក!
- ថ្នាំពន្យារកំណើតបន្ទាន់ ឬថ្នាំ ៧២ ម៉ោង អាចប្រើបានញឹកញាប់ប៉ុនណា?
- មធ្យោបាយពន្យារកំណើតមួយប្រភេទនេះ សក្ដិសមនឹងស្រ្តីទូទៅ
- ចម្ងល់ស្រីៗឧស្សាហ៍សួរ ពាក់ព័ន្ធការមករដូវ រួមភេទ និងពន្យារកំណើត ក្រោយសម្រាលកូន
- កងដាក់ក្នុងស្បូន ល្អកម្រិតណាចំពោះស្រ្តី?
- ប្រើមធ្យោបាយពន្យារកំណើតប្រភេទខ្លះចេះតែធ្វើទុក្ខ គួរប្តូរផ្សេងអត់?
- ក្រៅពីស្រោមអនាម័យ លេបថ្នាំ ចាក់ថ្នាំ ដាក់កង ប្រើវិធីពន្យារកំណើតមួយនេះងាយស្រួលជាង
[embed-health-tool-ovulation]