សុខភាពមាត់ធ្មេញ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 06, 2022

សុខភាព​មាត់​ធ្មេញ - ផ្នែក​នេះ​នឹង​លម្អិត​ពី​បញ្ហា​មាត់​ធ្មេញ​ទាំង​ស្រុង រួម​មាន ​ជំងឺ​អញ្ចាញនិងមាត់ ​ជំងឺធ្មេញ ​ការថែទាំមាត់ ​សម្រស់មាត់ធ្មេញ ​ការពត់ធ្មេញ ​មាត់ធ្មេញកុមារ និង​បញ្ហាមាត់ធ្មេញផ្សេងទៀត ព្រម​ទាំង​មូលហេតុ​បង្ក និង​ការ​ព្យបាល

ចំណេះដឹងទូទៅ

សុខភាពមាត់ធ្មេញ

វិធីងាយៗជួយកម្ចាត់ក្លិនមាត់ដោយខ្លួនឯងបាន

ក្លិនមាត់អាចបណ្ដាមកពីកត្ដាផ្សេងៗរួមផ្សំគ្នា តួយ៉ាងកត្ដាធ្ងន់ធ្ងរអាចបណ្ដាលមកពីមានជំងឺអញ្ចាញធ្មេញ ចំណុចនេះយើងត្រូវទៅជួបជាមួយគ្រូពេទ្យ ដើម្បីព្យាបាល ប៉ុន្ដែកត្ដាផ្សេងទៀត អាចជាករណីស្រាល ដូចជាការកកើតត្រឹមជាបាក់តេរីនៅក្នុងមាត់ ការជាប់កំណកអាហារ ការពាក់ប្រេសធ្មេញ នោះយើងអាចអនុវត្ដវិធីសម្អាតដោយខ្លួនឯងបាន។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ១.សម្អាតធ្មេញក្រោយពេលញ៉ាំអាហារ យើងគួរសម្អាតធ្មេញជាប្រចាំ យ៉ាងហោចបាន២ដងក្នុងថ្ងៃ អាចពេលព្រឹក និង ពេលយប់ ក្រោយពេលញ៉ាំអាហារហើយ។ វិធីសម្អាតធ្មេញយើងអាចប្រើប្រាស់ច្រាស់ដែលមានសរសៃទន់ៗ ជាមួយនឹងថ្នាំដុសធ្មេញមានជាតិប្រឆាំងនឹងបាក់តេរី។ លើសពីនេះ យើងអាចប្រើប្រាស់ទឹកខ្ពុរមាត់ សម្អាតក្រោយពេលញ៉ាំអាហារបន្ថែម ពិសេសក្រោយពេលញ៉ាំអាហារថ្ងៃត្រង់។ ២.សម្អាតអណ្ដាត គ្នាយើងភាគច្រើនអាចចាប់អារម្មណ៍សម្អាតធ្មេញ តែមិនដែលសម្អាតអណ្ដាតនោះទេ។ អណ្ដាតក៏ជាប្រភពកំណើតបាក់តេរី បន្សល់ពីការញ៉ាំអាហារ ជក់បារី ឬ ពេលស្ងួតមាត់។ ដូច្នេះការសម្អាតអណ្ដាតក៏ជាផ្នែកមួយសំខាន់ ជួយសម្ចាត់ក្លិនមាត់បានដែរ។ អនុវត្ដវិធីនេះ ជាប្រចាំឲ្យបានម្ដងក្នុងមួយថ្ងៃក្រោយពេលញ៉ាំអាហារពេលល្ងាច ដោយប្រើប្រាស់ច្រាសដុះធ្មេញមានសរសៃតូចៗ ដុសផ្ទៃខាងលើនៃអណ្ដាត។ ៣.រក្សាសំណើមក្នុងមាត់ រក្សាសំណើមក្នុងមាត់ មិនត្រូវឲ្យមាត់ស្ងួតបានទេ ដូច្នេះត្រូវជៀសវាងការជក់បារី ប្ដូរមកញ៉ាំទឹកឲ្យបានច្រើន កាត់បន្ថយផឹកកាហ្វេ ផឹកគ្រឿងស្រវឹង ដែលជាមូលហេតុធ្វើឲ្យយើងងាយស្ងួតមាត់។ បន្ថែមពីនោះគួរបង្កើតទម្លាប់ទំពារស្ករកៅស៊ូ និង ញ៉ាំស្ករគ្រាប់មានកម្រិតជាតិស្ករទាប។ ជាធម្មតាប្រសិនបើយើងមានបញ្ហាស្ងួតមាត់ជាប្រចាំ ពេទ្យធ្មេញនឹងណែរនាំឲ្យប្រើប្រាស់ ទឹកមាត់សិប្បនិម្មិត ដើម្បីផ្សើមក្នុងមាត់កុំឲ្យស្ងួត។ ៤.គ្រប់គ្រងរបបអាហារ ប្រភេទអាហារមួយចំនួន អាចបណ្ដាលឲ្យយើងមានក្លិនមាត់មិនសូវល្អនោះទេ ដូចជាពពួកខ្លឹមបារាំង ខ្ទឹមស និងពពួកអាហារដែលមានកម្រិតជាតិស្ករខ្ពស់ ក៏បណ្ដាលឲ្យងាយកកើតបាក់តេរី ធ្វើមានក្លិនមាត់បានដែរ។ អត្ថបទគួរអាន៖ […]

ស្វែងរក សុខភាពមាត់ធ្មេញ

ការថែទាំមាត់

ជួបបញ្ហាក្លិនមាត់មិនល្អ! សាកតិចនិកនេះ អាច​ជួយ​​បាន

ក្លិន​មាត់​អាក្រក់​គឺ​ពិត​ជា​បញ្ហា​មួយ​ដែល​រំខាន​ហើយ​ព្រម​ទាំង​ប៉ះពាល់​ដល់​ភាព​ជឿជាក់​របស់​យើង​គ្រប់គ្នា​ផង​ដែរ។ អត្ថបទ​ខាង​ក្រោម​នេះ​នឹង​បង្ហាញ​គ្នា​យើង​ពីតិចនិកខ្លះៗជួយ​ផ្លាស់​ប្ដូរ​ក្លិន​មាត់​ពី​អាក្រក់​មក​ល្អ​វិញ។ ១- ដុស​ធ្មេញ​ហោច​ណាស់​២​ដង​ក្នុង​មួយ​ថ្ងៃ ក្លិន​មាត់​មិន​ល្អ​គឺ​បណ្ដាល​មក​ពី​បាក់តេរី​ផ្ដុំ​គ្នា​ និង​កម្ទេច​កម្ទី​ចំណី​អាហារ​ដែល​ជាប់​នៅនឹង​ធ្មេញរបស់​យើង​។ ដោយ​សារ​តែ​មាន​ប្រហោង​ និង​កន្លុកកន្លៀត​សំរាប់ឲ្យ​បាក់តេរី​កកើត​ឡើង ​និង​វិវឌ្ឍ​នៅ​ក្នុង​មាត់​ យើងត្រូវ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ច្រើន​លើ​ការ​ដុស​សម្អាត​ធ្មេញ​ដើម្បី​កម្ចាត់​ក្លិន​មិន​ល្អនេះ។ ប្រើ​ច្រាស​ដែល​មាន​សរសៃ​ទន់​ហើយ​កាន់​ផ្អៀង​ក្នុង​មុំ​៤៥​ដឺក្រេ ដុស​ធ្មេញ​មួយៗ ​និង​ឲ្យ​បាន​ម៉ត់ចត់។ យ៉ាង​ណា​មិញ​ត្រូវ​ប្រើ​កម្លាំង​ថ្នមៗ​ព្រោះ​កម្លាំង​ខ្លាំង​ពេក​អាច​ប៉ះពាល់​ដល់​អញ្ចាញ​ធ្មេញ​របស់យើង។ ការ​ដុស​ធ្មេញ​បាន​ត្រឹមត្រូវ​គឺ​ចំណាយ​ពេល​ប្រហែល​៣​នាទី​តែ​ប៉ុណ្ណោះ។ ថែ​រក្សា​គ្រប់​កន្លែង​នៅ​ក្នុង​ប្រអប់​មាត់​ដូចជា​អញ្ចាញ​ធ្មេញ​អណ្ដាត​និង​ធ្មេញ។ ២- សម្អាត​អណ្ដាត ដោយ​សារ​តែ​អណ្ដាត​របស់​យើងមាន​ផ្ទៃ​ច្រើន​ហើយ​គ្រប​ដណ្ដប់​ទៅ​ដោយ​សណ្ឋាន​បែប​ទួល​និង​ចង្អូរ​ ការ​ដុស​ធ្មេញ​តែ​មួយ​មុខ​គឺ​មិន​គ្រប់​គ្រាន់​ទេ ព្រោះ​អណ្តាតក៏​មាន​ផ្ទុក​បាក់តេរី​ច្រើន​ជាង​កន្លែង​ផ្សេង​ទៀត​នៃ​ប្រអប់​មាត់​របស់​យើង។ យើង​អាច​ប្រើ​ឧបករណ៍​សម្រាប់​សម្អាតអណ្តាត​​តែ​ម្ដង​ឬ​ប្រើ​ច្រាស​ដែល​មាន​សរសៃ​ទន់​ក៏​បាន សម្អាត​អណ្ដាត​ពី​ក្រោយ​ទៅ​មុខ​និង​លាង​សម្អាត​ចេញ​រាល់​ការ​អូស​ទាញ​ម្ដងៗ ប្រសិន​បើ​យើង​​ទ្រាំ​មិន​បាន​ចង់​ក្អួត​យើង​​អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ​ជំនាញ​ថា​គួរ​ធ្វើ​ឬ​អត់ ៣- ប្រើ​អំបោះ​ទាក់​ធ្មេញ​ប្រចាំ​ថ្ងៃ ការ​ប្រើ​អំបោះ​ទាក់​ធ្មេញ​គឺ​មាន​សារ​សំខាន់​ដូច​ទៅ​នឹង​ការ​ដុស​ធ្មេញ​ឬ​សម្អាត​អណ្ដាត​ដូច​គ្នា​តែ​មនុស្ស​ភាគ​ច្រើន​តែង​តែ​មិន​ចាប់​អារម្មណ៍​នឹង​វិធីនេះ។ នៅ​ពេល​ដែល​យើង​​ប្រើ​អំបោះ​ទាក់​ធ្មេញ​ដំបូង​អញ្ចាញ​របស់​យើង​​អាច​មាន​ឈាម​ហូរ​ ស្រប​ពេល​ដែល​យើង​​រុញ​កម្ទេច​ចំណី​ចេញ​ដែល​ជាប់​ក្នុង​អញ្ចាញ​ក្នុង​រយៈ​ពេល​យូរ។ ហិត​ក្លិន​អំបោះ​ទាក់​ធ្មេញ​ក្រោយ​ពេល​ទាក់​ធ្មេញ​រួច​នោះ​យើង​​នឹង​ដឹង​ថា​ហេតុ​អ្វី​បាន​ជា​មាត់យើង​មាន​ក្លិន​មិន​ល្អ។ ៤- ប្រើ​ទឹក​ខ្ពុរ​មាត់ ប្រើ​ទឹក​ខ្ពុរ​មាត់​ជា​ប្រចាំ​នឹង​រក្សា​សំណើម​ក្នុង​មាត់​និង​គ្មាន​បាក់តេរី។ ជ្រើសរើស​ទឹក​ខ្ពុរ​មាត់​ដែល​មាន​ផ្ទុក​សារធាតុ​ក្លរិចឌីអុកស៊ីត ។ បាក់តេរី​ភាគ​ច្រើន​ដែល​បង្ក​ឲ្យ​មាន​ក្លិន​មាត់​មិន​ល្អ​គឺ​សម្ងំ​ពួន​នៅ​ខាង​ក្រោយ​អណ្ដាត​ដែល​ឆ្ងាយ​ពេក​មិន​អាច​កម្ចាត់​ចេញ​តាម​រយៈ​ការ​សម្អាត​អណ្ដាត។ ដូចនេះ​ការ​ខ្ពុរ​មាត់​ជា​ប្រចាំ​ជាមួយ​ទឹក​ដែល​មាន​សារធាតុ​ក្លរិចស៊ីឌីន​នឹង​ជួយ​បន្សាប​បាក់តេរី​ទាំង​នោះ។ មុន​នឹង​ធ្វើ​ការ​ដុស​សម្អាត​ធ្មេញ​កោស​អណ្ដាត​ឬ​ប្រើ​អំបោះ​ទាក់​ធ្មេញ យើង​​គួរ​តែ​ខ្ពុរ​មាត់​ជា​មុន​សិន។ បន្ទាប់​មក​ទៀត​សឹម​ចាប់​ផ្ដើម​ការ​សម្អាត​និង​ខ្ពុរ​ម្ដង​ទៀត​ជា​ចុង​បញ្ចប់។ ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​ប្រាកដ​ថាយើង​បាន​កម្ចាត់​ចេញ​នូវ​បាក់តេរី​ទាំង​នោះ។ ៥- ទំពារ​ស្ករ​កៅស៊ូ ស្ករ​កៅស៊ូ​ប្រភេទ​ណា​ក៏​បាន​ព្រោះ​ថាស្ករកៅស៊ូ​​នឹង​ជួយ​ភ្ញោច​ដល់​ការ​បញ្ចេញ​ទឹក​មាត់​ច្រើន។ មាន​ស្ករ​កៅស៊ូ​មួយ​ចំនួន​ដែល​ល្អ​ប្រើ​ជាង​ប្រភេទ​ដទៃ: ស្ករ​រសជាតិ​ឈើ​អែម​មាន​ប្រសិទ្ធភាព​ប្រឆាំង​បាក់តេរី ស្ករ​កៅស៊ូ​ផ្អែម​ជាមួយ​សារធាតុ​ស៊ីលីតុល​មាន​លក្ខណៈ​ប្រសើរ​ជាង​ស្ករ​ដទៃ​ព្រោះ​សារធាតុ​ទាំង​នោះ​អាច​ប្រឆាំង​បាក់តេរី​ពី​ការ​កកើត​សារ​ថ្មី​នៅ​ក្នុង​មាត់។ ប្រសិន​បើ​ជំហាន​ខាង​លើ​ទាំង​នេះ​នៅ​តែមិន​មាន​ប្រសិទ្ធភាព​គ្នាយើង​​គួរ​តែ​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​សម្រាប់​ដំបូន្មាន​បន្ថែម​ ​និង​ទទួល​ការ​ព្យាបាល។


ការថែទាំមាត់

ចែកគ្នាដឹង! តិចនិកដោះស្រាយ​បញ្ហាឈឺធ្មេញ​ពេល​យប់

ឈឺ​ធ្មេញ អ្នក​ណា​ក៏​ជួប​ប្រទះ​ក្នុង​ជីវិត​ដែរ ប៉ុន្តែ​បើ​ឈឺ​ចំ​ពេល​យប់​វិញ ហើយ​គ្មាន​ថ្នាំ​នៅ​ផ្ទះ​ទៀត ច្បាស់​ជា​វីរវរហើយ។ គ្នា​យើង​ធ្លាប់​ឆ្លង​កាត់​បទ​ពិសោធន៍​នេះ បាន​ដឹង​ថា​វេទនា​ប៉ុនណា​។ ប៉ុន្តែក៏មាន​វិធី​ដោះទ័ល​ខ្លះដែរ​​​ទាំង​វិធី​ព្យាបាល​ដោយ​ថ្នាំ ទាំង​វិធី​ព្យាបាល​បែប​ធម្មជាតិ។ ១. វិធី​ដោះ​ស្រាយ​បញ្ហា​ឈឺ​ធ្មេញ​ពេល​យប់ ព្យាបាល​អាការៈ​ឈឺធ្មេញ​នៅ​ផ្ទះ ជា​ធម្មតា​អាច​ពាក់​ព័ន្ធ​នឹង​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់។ ខណៈ​ខាង​ក្រោយ​នេះ ជា​វិធី​សាស្ត្រ​ខ្លះៗ អាច​បន្ធូរបន្ថយ​ការ​ឈឺ​ធ្មេញ​ពេល​យប់ ជួយ​ឲ្យ​យើង​អាច​គេង​លក់​យ៉ាង​សុខ​ស្រួល​បាន។  ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ដោយ​មិន​ចាំបាច់​វេជ្ជបញ្ជា៖ ការ​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ពពួក Ibuprofen (Advil, Motrin) ពពួកថ្នាំ Acetaminophen (Tylenol) និង​អាស្ពីរីន​ជាដើម សុទ្ធ​តែ​អាច​ជួយ​បន្ថយ​ការ​ឈឺ​ចាប់​ធ្មេញបាន​តួច​តិច​ដែរ។ គ្នា​យើង​ក៏​អាច​ប្រើ​ថ្នាំ​ស្ពឹក ជែល​ស្ពឹក​ដែលជា​រឿយៗ​មាន​លាយ​ជាតិ Benzocaine ក៏អាច​ជួយ​ផ្អាក​ការ​ឈឺ​ចាប់​បាន​មួយ​សន្ទុះ​ធំ គ្រាប់​គ្រាន់​ឲ្យ​យើង​គេង​លក់​បាន។ យ៉ាង​ណា​ត្រូវ​ចាំ​ កុំ​ប្រើ​ផលិត​ផល​ណា​មាន​សារធាតុ Benzocaine ទៅ​លើ​ទារក ឬ​ក្មេង​ក្រោម​អាយុ ២ឆ្នាំ​ឲ្យ​សោះ។ មុន​ចូល​គេងកុំ​ញ៉ាំអាហារ ឬភេសជ្ជៈ​មាន​ជាតិ​អាស៊ីដ ត្រជាក់ ឬអាហារ​រឹង៖ ព្រោះ​អាហារ​ប៉ុន្មាន​ប្រភេទ​នេះ នឹង​ធ្វើ​ឲ្យ​អាការៈ​ឈឺ​ធ្មេញ​របស់​យើង​កាន់​តែ​ធ្ងន់​ធ្ងរ។ ករណី​ខ្លះ ធ្មេញ​យើង​មាន​ប្រហោង​ស្រាប់ ត្រូវ​ចៀស​វាង​ឲ្យ​បាន បើ​មិន​ចង់​ឈឺ​ចាប់​កាន់​តែ​ខ្លាំង។ លាង​ជម្រះ​ធ្មេញ​ជាមួយ​ទឹក​ខ្ពុរ​មាត់៖ ប្រើ​ទឹក​ខ្ពុរ​មាត់ដែល​មាន​លាយ​ជាតិ​អាល់កុល អាច​ជួយ​ទាំង​លាង​សម្អាត​ធ្មេញ​ផង ជួយ​ឲ្យ​ស្ពឹក​មិន​ឈឺ​ចាប់​ថែម​ទៀត។  ស្អំ​ថង់​ទឹកកក​មុន​ចូល​គេង៖ អាច​វេច​ខ្ចប់​ទឹកកក​មួយថង់ នឹង​ដាក់​​ទៅ​លើ​ថ្ពាល់​ខាង​ណា​មួយ​យើង​កំពុង​ឈឺ​ធ្មេញ។ បែប​នេះអាច​ជួយ​បន្ថយ​ការ​ឈឺ​ចាប់​បាន ធ្វើ​ឲ្យ​យើង​សម្រាក​លក់​ស្រួល។ អត្ថបទពាក់ព័ន្ធ៖ រោគ​សញ្ញា​សាមញ្ញ​ទាំង​នេះកុំ​ថា​មិន​អី បញ្ជាក់​ថា​ធ្មេញ​ចាប់​ផ្តើម​ពុក​ហើយ ទម្លាប់​៩​យ៉ាង​ធ្វើ​ឲ្យ​ធ្មេញ​ខូច​ដោយមិនដឹងខ្លួន ​ជំងឺ​រាក់​ស៊ី​ធ្មេញ អំពល់ទុក្ខ​ប៉ុណ្ណា? រលាកអញ្ចាញធ្មេញ កើតឡើងដោយសារអ្វី? គួរដោះស្រាយម៉េចវិញ? ដឹងវិធីងាយៗទាំងនេះ […]


ការពត់ធ្មេញ

កំពុងគាបធ្មេញ តិចច្រឡំធ្វើរឿងអស់នេះ យ៉ាប់ហើយ!

សម័យ​នេះ ការ​ពត់​ធ្មេញ​កំពុង​តែ​មាន​ការ​ពេញ​និយម​ខ្លាំង​ចំពោះ​មនុស្ស​គ្រប់​វ័យ ប៉ុន្តែ​វា​ផ្តល់​ផល​ពិបាក​មិន​តិច​ទេ​ចំពោះ​អ្នក​ដែល​គាប។ មាន​រឿង​រ៉ាវ​មួយ​ចំនួន​ដែល​វេជ្ជបណ្ឌិត​ជំនាញ​កៀប​ធ្មេញ ក៏​ដូច​ជា​អ្នក​ដែល​មាន​បទ​ពិសោធន៍​កៀប​ធ្មេញ ហាម​ដាច់​ខាត​មិន​ត្រូវ​ធ្វើ​ពេល​កំពុង​កៀប​ធ្មេញ​។ ១.ញាំ​អាហារ​រឹងៗ វេជ្ជបណ្ឌិត​ឯកទេស​មាត់​ធ្មេញ នៃ​មន្ទីរពេទ្យ​ឯកជន​ព្យាបាល​ធ្មេញ រៀល​ធីស បាន​ឲ្យ​ដឹង​ថា ក្នុង​អំឡុង​ពេល​ពត់​ធ្មេញ មិន​ត្រូវ​ភ្លេច​ខ្លួន ហើយ​ទៅ​ញាំ​អាហារ​រឹងៗ​នោះ​ទេ ព្រោះ​វា​ងាយ​ធ្វើ​ឲ្យ​លួស​គាប​ធ្មេញ​បាក់ ឬ​របូត​ដង្កៀប​គាប​ធ្មេញ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ឈឺ​ចាប់ បើ​ធ្ងន់​ធ្ងរ​អាច​បណ្តាល​ឲ្យ​បាក់​ធ្មេញ​ផង​ក៏​មាន។ អត្ថបទពាក់ព័ន្ធ៖ ទម្លាប់​៩​យ៉ាង​ធ្វើ​ឲ្យ​ធ្មេញ​ខូច​ដោយមិនដឹងខ្លួន ​ជំងឺ​រាក់​ស៊ី​ធ្មេញ អំពល់ទុក្ខ​ប៉ុណ្ណា? ៨ យ៉ាងពីអនាម័យមាត់ធ្មេញ ជួយធ្មេញមានសុខភាពល្អ ២.ទំពា​ស្ករ​កៅស៊ូ និស្សិត​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​នៃ​សាកល​វិទ្យាល័យ Zaman ប្រាប់​ថា នៅ​ពេល​ដែល​ទំពា​ស្ករ​កៅ​ស៊ូ វា​នឹង​ស្អិត​ជាប់​ធ្មេញ មាន​ន័យ​ថា វា​ក៏​ស្អិត​ជាប់​នឹង​ដង្កៀប ឬ​លួស​ដែល​គាបធ្មេញ​ផង​ដែរ។ ការ​ទំពា​ស្ករ​កៅស៊ូ អាច​ធ្វើ​ឲ្យ​របូត​ដង្កៀប ឬ​អាច​ប៉ះពាល់​ដល់​ទម្រង់​ធ្មេញ​ដែល​កំពុង​កៀប​តម្រង់​ឲ្យ​ស្អាត។ ៣.ដួល ឬបុក​ចំធ្មេញ យុវជន វីរៈ សីហរាជ ធ្លាប់​ជា​អ្នក​មាន​បទ​ពិសោធន៍​ក្នុង​ការ​គាបធ្មេញ បាន​ពន្យល់​ពី​បញ្ហា​នេះ​ថា ជា​ទូទៅ បញ្ហា​នេះ​មិន​អាច​កើត​ឡើង​បាន​ដោយ​ចេតនា​ទេ ប៉ុន្តែ​បើ​ជួប​ហេតុ​ការណ៍​ណា​មួយ​គឺ​មិន​ត្រូវ​ឲ្យ​ប៉ះ​ពាល់​ដល់​ធ្មេញ​ឡើយ ព្រោះ​កាលណា​បើ​ធ្មេញ​បុក​នឹង​អ្វី​ម៉្យាង វា​អាច​បណ្តាល​ឲ្យ​បាក់​ធ្មេញ ពេល​ខ្លះ​វា​អាច​បាក់​ទាំង​អស់​តែ​ម្តង ដោយ​សារ​តែ​ធ្មេញ​គាបជាប់​គ្នា។ អត្ថបទពាក់ព័ន្ធ៖ ដឹងវិធីងាយៗទាំងនេះ អាចជួយកាត់បន្ថយអាការៈឈឺធ្មេញ ​ធ្មេញ​លឿង​ៗកុំ​​ចង់​ទៅបិទ​​​ឲ្យ​សអី ប្រយ័ត្ន​ខាត​លើស​ដើម មុនដាក់ដែកពត់ធ្មេញ គួរគិតពីចំណុចសំខាន់ៗទាំងនេះសិន ៤. ប្រើ​ប្រាស់​ធ្មេញ​ជា​ឧបករណ៍ វេជ្ជបណ្ឌិត​នៃ​មន្ទីរពេទ្យ​ព្យាបាល​ធ្មេញ រៀលធីសដដែល ​បាន​បញ្ជាក់​ថា  ពេល​ខ្លះ​វា​ជា​ទម្លាប់​មួយ​ដែល​យើង​ប្រើ​ប្រាស់​ធ្មេញ សម្រាប់​ជា​ឧបករណ៍​បើក ឬ​ហែក​អ្វី​មួយ តែ​ទម្លាប់​នេះ​មិនត្រូវ​ធ្វើ​បាន​ទេ នៅ​ពេល​ដែល​កំពុង​គាប​ធ្មេញ។ដូច​នឹង​បញ្ហា​ផ្សេង​ទៀត​ដែរ វា​អាច​បណ្តាល​ឲ្យ​របូត​ដង្កៀប ឬ​លួស​គាបធ្មេញ ឬ​បណ្តាល​ឲ្យ​បាក់ធ្មេញ​ក៏​ថា​បាន។ ម៉្យាង​វិញ​ទៀត ការ​គាប​ធ្មេញ​ទាមទារ​ឲ្យ​មាន​អនាម័យ​មាត់​ល្អ […]


ជំងឺធ្មេញ

រោគ​សញ្ញា​សាមញ្ញ​ទាំង​នេះកុំ​ថា​មិន​អី បញ្ជាក់​ថា​ធ្មេញ​ចាប់​ផ្តើម​ពុក​ហើយ

ឈឺ​ធ្មេញ​មិន​ស្រួល​ទេ ហើយតម្លៃព្យាបាល​ធ្មេញ​ក៏​ថ្លៃ និង​ចំណាយ​ពេល​យូរ​ទៀត ហេតុ​នេះ សូមរក្សា​សុខភាព​មាត់​ធ្មេញ​ឲ្យ​បាន​ល្អ​ផង។ បើ​ចង់​រក្សា​សុខភាព​មាត់​ធ្មេញ​យើង​បាន​ល្អ ត្រូវ​ដឹង​ពី​បញ្ហា​មាត់​ធ្មេញ​ឲ្យ​បាន​ច្បាស់ ខណៈ​បញ្ហា​ឧស្សាហ៍​កើត​មាន​ជា​ទូទៅ គឺ​រឿង​ពុកធ្មេញ​​តែ​ម្តង។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​ពន្យល់​ពី​លក្ខខណ្ឌ​ទូទៅ​នៃ​បញ្ហា​ពុកធ្មេញ​ឲ្យ​គ្នា​យើង​បាន​ដឹង។ ១– បញ្ហាពុក​ធ្មេញ គ្នា​យើង​ប្រហែល​ធ្លាប់​ឮ​គេ​ថា​ពុក​ធ្មេញ ឬ​ធ្លាប់​ឆ្លងកាត់​បទ​ពិសេធន៍​ពុក​ធ្មេញ​ទៀត​ផង ប៉ុន្តែ​ភាគ​តិច​ណាស់​ដឹង​ច្បាស់​ពី​បញ្ហា​ពុក​ធ្មេញ​នេះ។ ត្រូវ​ដឹង​ថា ការ​ថែ​រក្សា​សុខភាព​មាត់​ធ្មេញ ជា​រឿង​ចាំ​បាច់​ត្រូវ​ធ្វើ​ជា​ប្រចាំ ហើយ​នៅ​ពេល​ធ្មេញ​យើង​មាន​បញ្ហា​ណា​មួយ ក៏​មិន​ត្រូវ​ព្រងើយ​កន្តើយ​ដែរ។ ឧទាហរណ៍​ជាក់​ស្តែង​មួយ ទោះ​គ្នា​យើង​រាង​ស្រស់​ស្អាត សង្ហា​ប៉ុណ្ណា​ក៏​ដោយ បើ​ប្រឈម​បញ្ហា​ពុក​ធ្មេញ យើង​ច្បាស់​ជា​បាត់​បង់​ទំនុក​ចិត្តលើក​ខ្លួន​ឯងមិន​ខាន។ បញ្ហា​ពុក​ធ្មេញ សម្តៅ​លើ​លក្ខខណ្ឌ​សុខភាព​មាត់​ធ្មេញ ខណៈ​ត្រូវ​ផ្ទៃ​ធ្មេញ ឬ​កាចា​ធ្មេញ​ត្រូវ​រង​ការ​បំផ្លាញ។ បញ្ហា​សុខភាព​នេះ កើត​ឡើង​នៅ​ពេល​បាក់តេរី​នៅ​ក្នុង​មាត់​យើង បង្កើត​អាស៊ីត​វាយ​ប្រហារ​លើ​កាចា​ធ្មេញ ហើយ​ពេល​ទុក​យូរៗ​ទៅ ជា​លទ្ធផល​នាំ​ឲ្យ​ធ្មេញ អាច​មាន​ប្រហោង ដែល​ចាស់ៗ​និយម​ហៅ​ថា ដង្កូវស៊ីធ្មេញ នឹង​បន្ត​រហូត​ដល់​បំផ្លាញ​ធ្មេញ​យើង បាក់​អស់​ទាំង​ស្រុង​តែ​ម្តង និង​ឆ្លង​ទៅ​កាន់​ធ្មេញ​ដទៃ​ទៀត។ អត្ថបទ​ពាក់​ព័ន្ធ៖ ​ជំងឺ​រាក់​ស៊ី​ធ្មេញ អំពល់ទុក្ខ​ប៉ុណ្ណា? រលាកអញ្ចាញធ្មេញ កើតឡើងដោយសារអ្វី? គួរដោះស្រាយម៉េចវិញ? ២– រោគ​សញ្ញា​ពុក​ធ្មេញ បញ្ហា​ពុក​ធ្មេញ អាច​មាន​រោគ​សញ្ញា​ជា​ច្រើន ដែល​បង្ហាញ​ពី​ស្ថានភាព​មិន​ល្អ កំពុង​កើត​មាន​ក្នុង​មាត់​របស់​យើង ខណៈ​រោគ​សញ្ញា​ជាក់​លាក់​មួយ​ចំនួន មាន​ដូច​ជា៖ – ឈឺធ្មេញ៖ បើ​ធ្មេញ​យើង​មាន​លេច​ចេញ​ពណ៌​ខៀវ ហើយ​ឈឺ​ចាប់​នៅ​ពេល​ថ្ងៃ និង​បន្ត​ឈឺ​ខ្លាំង​ឡើងៗ […]


ការថែទាំមាត់

អនុវត្តគន្លឹះ​ពិសេស​ទាំង ​៧ នេះ ជួយមាត់​ធ្មេញ​មានសុខភាពល្អ

អំឡុង​ពេល​យើង​គេង​យប់ គឺ​មាន​រឿង​ច្រើន​ណាស់​កើត​ឡើង​ក្នុង​មាត់​យើង ពិសេស​ពពួក​បាក់តេរី នឹង​ធ្វើ​ការប្រមូលផ្តុំ​នៅ​នឹង​ធ្មេញ​យើង​តែ​ម្តង។ ប៉ុន្តែ កុំ​ឲ្យ​ដោយ​សារ​រឿង​គេង​យប់ ពិសេស​រឿង​កំណក​ធ្មេញ ពុកធ្មេញ រលាក​អញ្ចាញ​ធ្មេញ បែរ​ជា​ធ្វើ​ឲ្យ​យើង​គេង​មិន​ស្រួល​ឲ្យ​សោះ។ អ្វី​ចាំ​បាច់ ត្រូវ​ចេះ​ថែរក្សា​សុខភាព​មាត់​ធ្មេញ​ឲ្យ​បាន​ល្អ។ អត្ថបទ​នេះ នឹង​ណែនាំ​ពី​គន្លឹះ​ពិសេស ៧ចំណុច គ្នា​យើង​គួរ​ដឹង។ ១– ដុស​ធ្មេញ​មុន​ចូល​គេង ការ​ដុស​ធ្មេញ​មុន​ចូល​គេង អាច​ជួយ​ការ​ពារ​ប្រឆាំង​កកើត​កំណក​ធ្មេញ ពុកធ្មេញ និង​ជំងឺ​អញ្ចាញ​ធ្មេញ​ជាដើម។ បើ​យើងជា​ធម្មតា​មាន​បញ្ហា​ប្រហោង​ធ្មេញ និង​ជំងឺ​អញ្ចាញ​ធ្មេញនោះ ទន្ត​ពេទ្យ ណែនាំ​ឲ្យ​យើង​ដុស​ធ្មេញ​ឲ្យ​បាន​លឿន​បំផុត ក្រោយ​ពេល​ញ៉ាំ​អាហារ​ល្ងាច​រួច ហើយ​ដុស​ម្តង​ទៀត មុន​ពេល​ចូល​គេង។ ២– ប្រើ​ទម្រង់​ដុស​ធ្មេញ​ឲ្យ​បាន​ត្រឹម​ត្រូវ តាម​ការ​ណែនាំ​ពី​ទន្ត​ពេទ្យ វិធី​ល្អ​បំផុត​ក្នុង​ការ​ដុស​សម្អាត​ធ្មេញ គឺ​ដុស​ធ្មេញ ទាំង​ខាង​មុខ និង​ផ្ទៃ​ក្រោយ​ដោយ​ថ្មមៗ។ ជា​ដំបូង ត្រូវ​ដុស​ផ្ទៃ​ខាង​លើ​ធ្មេញ​ជាមុន បន្ទាប់​មក​ទើប​បន្តដុះ​ផ្ទៃ​ខាង​ក្នុង​ធ្មេញ ទៅ​តាម​តំបន់​តែ​យើង​ប្រើ​សម្រាប់​ទំពារ​អាហារ​ច្រើន។ ការ​សម្អាត​ផ្ទៃ​ខាង​មុខ និង​ខាង​ក្រោយ​ធ្មេញ ត្រូវ​តែ​ប្រើ​ច្រាស​មាន​ភាព​ទន់ និង​ដុស​ថ្មមៗ។ អត្ថបទ​ពាក់​ព័ន្ធ៖ តិចនិករើសយកច្រាសដុះធ្មេញ ជួយធ្មេញកាន់តែមានសុខភាពល្អ រលាកអញ្ចាញធ្មេញ កើតឡើងដោយសារអ្វី? គួរដោះស្រាយម៉េចវិញ? ៣– ប្រើ​ច្រាស​ដុស​ធ្មេញ​អគ្គិសនី ចលនា​បង្វិល និង​យោល​ចុះ​ឡើង​របស់​ច្រាស​ដុស​ធ្មេញ​អគ្គិសនី អាច​ជួយ​និងងាយ​សម្អាត​កំបោរ​ជាប់​ធ្មេញ​បាន​ល្អ​ជា​ការ​ដុស​ដោយ​ប្រើ​ច្រាស​ធម្មតា។ ត្រូវ​ប្រាកដ​ថា យើង​បាន​ជ្រើស​រើស​ច្រាស​អគ្គិសនី ដែល​សម​នឹង​ស្ថានភាព​ធ្មេញ​យើង ងាយ​ស្រួល​ប្រើ និង​មាន​ចលនា​បង្វិលជុំ យោល​ចុះ​ឡើង​បាន​ល្អ។ ៤– កុំ​ប្រើ​ច្រាស […]


ការថែទាំមាត់

ដឹងវិធីងាយៗទាំងនេះ អាចជួយកាត់បន្ថយអាការៈឈឺធ្មេញ

ឈឺធ្មេញ​គឺ​មាន​ការ​ឈឺចាប់​ខ្លាំង​សឹងតែ​ទ្រាំ​មិន​បាន​ ដែល​នេះ​ទាមទារ​ឲ្យ​ទៅ​ជួប​ទន្តពេទ្យ​។ ប៉ុន្តែ​មាន​ដឹង​ទេថា យើង​អាច​បន្ថយ​ការ​ឈឺចាប់​បានតាមរយៈ​តិចនិក​ងាយៗដោយប្រើប្រាស់​របស់​មានស្រាប់​នៅ​ក្នុង​ផ្ទះ។ ១. ខ្ពុរ​ទឹកអំបិល ខ្ពុរ​ទឹក​អំបិល​អាច​ជួយ​ឲ្យ​កម្ទេចកំទី​ជាប់​ក្នុង​ចន្លោះធ្មេញ​ចេញមក និង​អាច​កាត់​បន្ថយ​ការ​ហើម ជួយ​ព្យាបាល និង​ជួយ​បន្ធូរ​អាការៈ​ឈឺកផងដែរ។ យើង​គ្រាន់តែ​ដាក់​អំបិល​មួយ​ស្លាបព្រា​កាហ្វេ​ទៅ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ​មួយ​កែវ ហើយ​យក​ទឹក​នេះ​មកខ្ពុរ​មាត់​រយៈពេល​៣០វិនាទី​ និង​ស្ដោះ​ចេញ​ជាការស្រេច។ ២. ស្អំ​ទឹក​កក ប្រសិន​ជា​មុខ​ឡើង​ហើម គួរ​ស្អំ​ទឹកកក​នៅ​នឹង​ថ្ពាល់។ ការ​ធ្វើ​បែប​នេះ​ជួយ​កាត់បន្ថយ​ការ​ឈឺចាប់។ ចំពោះការហើមក៏អាចមាន ន័យថាអ្នកមានបញ្ហាអាប់សែដែរ ដែលអាប់សែនេះគឺជាថង់ខ្ទុះនៅជ្រៅក្នុងឫសរបស់ធ្មេញ។ ៣. ទឹកកក ដើម្បី​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ អាច​យក​ដុំ​ទឹកកក​មក​ត្រដុស​នឹង​ចន្លោះ​មេដៃ​ និង​ចង្អុល​ដៃ​នៅ​ដៃ​ខាង​ដែល​ធ្មេញ​ឈឺ។ ត្រដុស​ដុំ​ទឹកកក​នេះ​៧នាទី ឬ​រហូត​ដល់​កន្លែង​នោះ​ស្ពឹក។ អ្នកវិទ្យាសាស្ត្រ​ជឿ​ថា​ទឹកកក​អាច​បញ្ឈប់​ការ​បញ្ជូន​សញ្ញា​នៃ​ការ​ឈឺ​ចាប់​ទៅ​កាន់​ខួរក្បាលបាន។ ៤. ខ្ទឹមស ខ្ទឹម​ស​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ជា​ឱសថ​តាំង​ពី​យូរ​ណាស់​មក​ហើយ។ ខ្ទឹមស​ផ្ទុក​សារធាតុ allicin ដែល​មាន​នាទី​ជា​សារធាតុ​ប្រឆាំង​បាក់តេរី​។ ដើម្បី​កាត់​បន្ថយ​ការ​ឈឺចាប់ យើង​អាច​យក​ខ្ទឹមស​មួយ​កំពឹស​មក​បំបែក និង​លាយ​ជាមួយ​អំបិល​បន្តិច រួច​យក​ទៅ​បិត​នៅ​ធ្មេញ​ដែល​ឈឺ។ អត្ថបទ​ពាក់ព័ន្ធ៖ របៀប​ទប់ទល់ និង​កម្ចាត់ ​ជំងឺមាត់ធ្មេញ​ឧស្សាហ៍​កើត​ ​៥ប្រភេទ បើ​កើតអាប់សែធ្មេញ ហើយទុកចោល​ ប្រយ័ត្ន​មាន​បញ្ហា​ច្រើន មិនចង់ឲ្យកូនឈឺធ្មេញតាំងពីតូច ម៉ាក់ប៉ាគួរធ្វើម៉េច? ៥. តែ​ជី​រអង្កាម ជី​រអង្កាម​មាន​សារធាតុ​​ធ្វើឲ្យ​ស្ពឹក​ដែល​អាច​បន្ថយ​ការឈឺធ្មេញ​បាន។ ​សារធាតុ​ម៉ង់តុល (Menthol) នៅ​ក្នុង​ជី​រអង្កាម​គឺ​ជា​សារធាតុ​ប្រឆាំង​បាក់តេរី។ យើងអាច​ដាក់​ជីរអង្កាម​ក្រៀម​មួយ​ស្លាបព្រាកាហ្វេ​ទៅ​ក្នុង​ទឹក​កំពុង​ពុះ និង​ទុក​ចោល​២០នាទី។ ក្រោយ​ពី​នេះ​ទុក​ឲ្យ​ត្រជាក់ និង​យក​មក​ខ្ពុរមាត់។ យើង​អាច​ស្ដោះ​ចេញ​ ឬ​ផឹក​ក៏​បាន។ ៦. ប្រទាល​កន្ទុយក្រពើ ជែល​ប្រទាលកន្ទុយក្រពើ​អាច​ព្យាបាល​ការ​រលាក ឬ​របួសតូចៗ និង​មនុស្ស​មួយចំនួន​បាន​ប្រើ​ជែល​នេះ​សម្អាត​ និង​បំបាត់​ការ​ឈឺ​ចាប់​នៅ​អញ្ចាញ​ធ្មេញ។ ការសិក្សា​ជា​ច្រើន​ក៏បាន​បង្ហាញ​ថា​ប្រទាល​កន្ទុយ​ក្រពើ​មានសារធាតុ​ប្រឆាំង​បាក់តេរី​ដែល​ជួយ​កំចាត់​ពពួក germ […]


បញ្ហាមាត់ធ្មេញផ្សេងទៀត

ចូលចិត្តញ៉ាំទឹកផ្លែឈើសម្រករាង អាចប្រឈមបញ្ហាធ្មេញ

រាល់ថ្ងៃនេះ​ មាន​វិធីជា​ច្រើន​សម្រាប់ធ្វើឲ្យ​ជីវិត​របស់​នៅប្រ​កប​ដោយ​សុខភាព​ល្អ។ មនុស្ស​យើង​ខ្លះ​បាន​ជ្រើស​រើសយកវិធីញ៉ាំ​ទឹក​ផ្លែឈើពណ៌​បៃតងជារៀង​រាល់ថ្ងៃ​ដើម្បីសម្រក​ទម្ងន់។ ប៉ុន្តែ​វិធីនេះត្រូវ​បាន​លោក​ទន្តបណ្ឌិត Uchenna Okoye នៃ​សមាគមន៍ London Smiling dental group បាន​លើក​ឡើងថា​គួរមាន​ការ​ប្រុង​ប្រ​យ័ត្ន។ លោក​ទន្ត​បណ្ឌិត​បាន​លើកឡើងថា​លោក​បាន​ជួប​មនុស្ស​ជាច្រើន​នាក់​មាន​បញ្ហា​មាត់ធ្មេញ​ដោយ​សារតែ​ការ​ជ្រើសរើស​ទឹក​ផ្លែឈើ​ដើម្បីសម្រករាង​។ ទោះជាមានការលើកឡើង​ពីទន្ដពេទ្យបែបនេះក្ដី អ្នក​គាំទ្រ​ផលិត​ផល​ទឹក​ផ្លែឈើ​លើកឡើងថាទឹកផ្លែឈើ​មិន​ត្រឹម​ជួយសម្រកទម្ងន់នោះទេ តែ​ថែមទាំង​ជួយ​បណ្ដេញជាតិ​ពុល​ក្នុងខ្លួន និង​ជួយព្យាបាលបញ្ហា​ស្បែក​ដូច​ជា ស្បែក​ឡើង​ត្រអក (eczema) ជា​ដើម។ អ្នកគាំទ្រទាំងនោះបនថែមថា​វិធី​ល្អ​ផ្សេង​ទៀត​គឺ​យើង​ត្រូវ​ញ៉ាំ​បន្លែ​ និង​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន កាត់​បន្ថយ​កង្វះ​ជាតិ​វីតាមីន, ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ​ឲ្យ​បាន​ច្រើន ដើម្បី​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ និង​ចលនា​របស់​ពោះ​​វៀន។ អត្ថបទពាក់ព័ន្ធ៖​ របៀប​ទប់ទល់ និង​កម្ចាត់ ​ជំងឺមាត់ធ្មេញ​ឧស្សាហ៍​កើត​ ​៥ប្រភេទ ដុះ​ថ្គាម​ទាល់ គួរ​ដក​ចេញ​អត់ បើ​វា​អត់​ដែល​ឈឺសោះ? បើ​ដូចនេះតើគួរ​គិតបែបណា? តោះមកស្ដាប់កលារពន្យល់ខាង​ក្រោម​នេះ៖ ១- ទឹកផ្លែឈើ៖ ផ្អែមខ្លាំងពេក និងមានជាតិអាស៊ីតខ្លាំង ជា​រើយ​ៗ​យើង​តែង​តែ​ឭ​ថា ស្ករ​មាន​ក្នុង​ផ្លែ​ឈើ​គឺ​បាន​មក​ពី​ធម្មជាតិ ហើយ​ស្ករនេះ​ងាយ​ស្រួល​សម្រាប់​ខ្លួន​របស់​យើង​បម្លែង​​ទៅ​ជា​ថាម​ពល​សម្រាប់​ប្រើ​ប្រាស់ និង​មិន​សូវ​នៅ​សល់​រក្សា​ជា​ទម្រង់​ខ្លាញ់​ក្នុង​ខ្លួន​របស់​យើង​ឡើយ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី ជាតិ​ស្ករ​ដែល​មាន​លើស​នៅ​លើ​ធ្មេញ និង​អញ្ចាញ​ធ្មេញ គឺ​អាច​បណ្ដាល​ឲ្យ​ធ្មេញ​ពុក និង​មាន​បញ្ហា​ធ្មេញ​ធ្ងន់​ធ្ងរ​ជា​ច្រើន​ផ្សេង​ទៀត។ ជាតិ​ស្រោម​ផ្នែក​ខាង​ក្រៅ​របស់​ធ្មេញ​យើង​​អាច​នឹង​ត្រូវ​បំផ្លាញ ដែល​អាច​ប៉ះ​ពាល់​ដល់​អញ្ចាញ​ធ្មេញ​របស់​យើង​ដូច​គ្នា។ ប្រសិន​បើ​ធ្មេញ​របស់យើង​​មិន​ពុក ឬ​ទៅ​ជា​ស្រៀវ​ខ្លាំង នោះ​ធ្មេញ​របស់​យើង​​អាច​នឹង​ជ្រុះ​ចេញ​មក​ក្រៅ ប្រសិន​បើ​យើង​​នៅ​តែ​បន្ត​ទទួល​ទាន​ទឹក​ផ្លែ​ឈើ​សម្រាប់​រក្សា​រាង​ (detox) ​​ទៀត​នោះ។ ​ផ្លែ​ឈើ​ជា​ច្រើន​ប្រភេទ ជា​ពិសេស​ប្រភេទ​ផ្លែ​ក្រូច មាន​ជាតិ​អាស៊ីត​ខ្ពស់ ដែល​នេះអាច​នឹង​ធ្វើ​ឲ្យ​ធ្មេញ​របស់យើង​​ខូច​ខាត។ ដូច​នេះ​សូម្បី​តែ​ក្រូច​ឆ្មា ក៏​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ធ្មេញ​របស់​យើង​ដូច​គ្នា។ ពពួកនេះ​​មាន​ជាតិ​អាស៊ីត​ស៊ីទ្រិច​ខ្ពស់ ដែល​នឹង​ធ្វើ​ឲ្យ​ស្រទាប់​ស្រោប​​ធ្មេញ​របស់យើង​​ឆាប់​ខូច​ខាត។ ស្រទាប់​ស្រោប​ធ្មេញ […]


ជំងឺធ្មេញ

ទម្លាប់ប៉ុន្មានយ៉ាងនេះ ធ្វើឲ្យធ្មេញ​ខូច​ដោយមិន​ដឹង​ខ្លួន

គ្នា​យើង​​ភាគ​ច្រើន​មិន​សូវ​គិត​អំពី​សុខភាព​មាត់​ធ្មេញ​ឲ្យ​បាន​ដិតដល់​នោះ​ទេ មាន​គ្នា​យើង​ខ្លះ​តែង​តែ​បរិភោគ​អាហារ​និង​ភេសជ្ជៈ​តាម​ចិត្ត​ចង់​ដោយ​មិន​បាន​ដឹង​ថា​ទម្លាប់​នេះ​អាច​ប៉ះពាល់​ដល់​សុខភាព​មាត់​ធ្មេញ​នោះ​ទេ។ ទម្លាប់​និង​សកម្មភាពទាំង​នេះ​អាច​នឹង​ធ្វើ​ឲ្យ​ធ្មេញ​របស់​យើងមាន​បញ្ហា​បាន។​ ១- ទំពារ​ទឹក​កក ទោះ​បី​ជា​ទឹក​កក​មាន​លក្ខណៈ​ធម្មជាតិ ​និង​គ្មាន​ជាតិ​ស្ករ​ក៏​ដោយ​ តែ​ទឹកកក​​ក៏​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ធ្មេញ​របស់​យើង​ធ្ងន់ធ្ងរ​ជាង​របស់​ផ្អែម​ផង​ដែរ។ គ្នា​យើង​ខ្លះ​ចូលចិត្ត​ទំពារ​ទឹក​កក​លេង​ដោយ​មិន​ដឹង​ពី​ការ​ខូចខាត​ដែល​ធ្មេញ​ទទួល​បាន​នោះ​ទេ។ គ្នា​យើង​ដឹងទេថា​ដុំ​ទឹក​កក​គឺ​រឹង​ល្មម​ដែល​អាច​បំបែក​ធ្មេញ​យើង​បាន​ និង​​ថែម​ទាំង​រំខាន​ដល់​ជាលិកា​ទន់​នៅ​ក្នុង​ធ្មេញ​និង​ធ្វើ​ឲ្យ​ឈឺ​ធ្មេញទៀត​ផង​។ អត្ថបទពាក់ព័ន្ធ៖ ចង់ឲ្យអូនៗធ្មេញរឹងមាំល្អពេលធំឡើង? អាចសាកវិធីបាន ២- បៅ​ទឹក​ដោះ​គោ​នៅ​ពេល​យប់ ឪពុក​ម្ដាយមួយចំនួន​​ឧស្សាហ៍​បំបៅ​ទឹក​ដោះ​គោ​ឬ​ទឹក​ផ្លែ​ឈើ​ដល់​បេប៊ីមុន​ពេល​ចូល​គេង​ ​ដើម្បី​កុំ​ឲ្យ​បេប៊ី​ឃ្លាន​នៅ​ពេល​យប់​អធ្រាត្រ។​ ទោះ​យ៉ាង​ណា​ក៏​ដោយ​ការ​បំបៅ​កូន​នៅ​ពេល​យប់​បែប​នេះ​គឺ​ជា​ការ​ចាប់​ផ្ដើម​នៃ​ការ​ខូច​ធ្មេញ​ស្រប​ពេល​ដែល​ធ្មេញ​ទារក​គ្រប​ដណ្ដប់​ទៅ​ដោយ​ជាតិ​ស្ករ​ពេញ​មួយ​យប់។​ អត្ថបទពាក់ព័ន្ធ៖ មិនចង់ឲ្យកូនឈឺធ្មេញតាំងពីតូច ម៉ាក់ប៉ាគួរធ្វើម៉េច? ៣- ចោះ​ក្រវិល​អណ្ដាត គ្នា​យើង​ខ្លះ​បាន​ចោះ​ក្រវិល​នៅ​អណ្ដាត​ ដែលថា​មើល​ទៅ​គួរ​ឲ្យ​ទាក់ទាញ ​ប៉ុន្តែ​នៅ​ពេល​ដែលយើង​ចៃដន្យ​​ខាំ​ត្រូវ​កង​ដែក​នោះ​​នឹង​ធ្វើ​ឲ្យ​បែក​ធ្មេញបាន​។ ការ​ចោះ​ក្រវិល​មាត់​ក៏​មិន​មាន​សុវត្ថិភាព​ប៉ុន្មាន​ដែរ។ ស្រប​ពេល​ដែល​កង​ដែក​ត្រដុស​ទៅ​នឹង​អញ្ចាញ​គឺ​​អាចធ្វើឲ្យ​មាន​របួស ​និង​ឈាន​ទៅ​រក​ការ​បាត់​បង់​ធ្មេញ​ផង​ដែរ។ ក្នុង​មាត់​របស់​យើង​​គឺ​ជា​ជម្រក​នៃ​បាក់តេរី​រាប់​ពាន់​ហើយចំពោះគ្នា​យើង​ដែល​​ធ្វើ​ការ​ចោះ​ក្រវិល​នេះ​អាច​នឹង​បង្កើត​បរិស្ថាន​ដ៏​ល្អ​មួយ​សម្រាប់​បាក់តេរី​ទាំង​នោះ​រីក​លូត​លាស់។ ៤- ការ​សង្កៀត​ធ្មេញ គ្នា​យើង​មិន​តិច​នាក់ទេ​ដែល​​មាន​ធ្មេញ​សឹក​ដោយ​សារ​ការ​សង្កៀត​ធ្មេញ។ ​ការ​ធ្វើ​បែប​នេះ​ច្រើន​តែ​កើត​ឡើង​ដោយ​សារ​ស្រ្តេស ​និង​អំឡុង​ពេល​គេង​លក់​ហើយ​ទម្លាប់​មួយ​នេះ​ពិបាក​នឹង​កែ​ណាស់។ ប្រសិន​បើ​គ្នា​យើង​​មាន​ទម្លាប់​នេះ​ជម្រើស​ដ៏​ល្អ​បំផុត​គឺ​ជៀសវាង​អាហារ​រឹង។ ម្យ៉ាង​ទៀត​យើង​​ក៏​អាច​ពាក់​ប្រដាប់​ការពារ​មាត់​ធ្មេញ​ដើម្បី​បង្ការ​ការ​ខូចខាត​ធ្មេញ។ អត្ថបទពាក់ព័ន្ធ៖ ឧស្សាហ៍ស្រៀវធ្មេញ សាកតិចនិកទាំងនេះលមើល៍ ៥- ស្ករ​គ្រាប់​បំបាត់​ក្អក ទោះ​បី​ជា​ស្ករ​គ្រាប់​បំបាត់​ក្អក​ត្រូវ​បាន​ចាត់​ទុក​ជា​ថ្នាំ​ក៏​ដោយ ​ប៉ុន្តែ​ស្ករប្រផេទនេះ​ក៏​មិន​សូវ​ល្អ​ប៉ុន្មាន​ដែរ។ ដើម្បី​បង្កើត​រសជាតិ​នៃ​ថ្នាំ​បាន​ខាង​រោង​ចក្រ​តែងតែ​ស្រោប​ថ្នាំ​ក្អក​នេះ​ជាមួយ​ស្ករ​ដ៏​ច្រើន​ដែល​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ដូចជា​ស្ករ​គ្រាប់​ធម្មតា​ដែរ។ ហេតុ​នេះ​ក្រោយ​បៀម​ស្ករ​គ្រាប់​បំបាត់​ក្អក​កុំ​ភ្លេច​ដុស​សម្អាត​ធ្មេញ​ផង។ អត្ថបទពាក់ព័ន្ធ៖ ចំណុចមិន​គួរ​មើល​រំលង មុន​សម្រេចចិត្ត​ជ្រើសរើសច្រាសដុសធ្មេញមកប្រើ​ ៦- ផឹក​ទឹក​សូដា ទឹក​សូដា​មួយ​កែវ​អាច​មាន​ផ្ទុកជាតិ​ស្ករ​រហូត​ដល់​១១​ស្លាប​ព្រា​កាហ្វេ។ បន្ថែម​ពី​នេះ​ទៀត​ទឹក​សូដា​គឺ​សំបូរ​ទៅ​ដោយ​អាស៊ីដ​ផូស្វរិច​ និង​ស៊ីទ្រិច​ដែល​ទៅ​កម្ទេច​កាចា​ធ្មេញ​របស់​យើង​បាន​។ កុំ​គិត​ថា​យើង​នឹង​​មាន​សុវត្ថិភាព​ទោះ​បី​យើង​ផឹក​ទឹក​សូដា​សម្រក​ទម្ងន់ (Diet soda) ​ក៏​ដោយ។ ទឹក​សូដា​សម្រក​ទម្ងន់ (Diet soda)​ប្រើ​ស្ករ​សិប្បនិម្មិត​ច្រើន​ដែល​ធ្វើ​ឲ្យ​មាន​កម្រិត​ជាតិ​អាស៊ីដ​ខ្ពស់។ អត្ថបទពាក់ព័ន្ធ៖ ញ៉ាំ​​បន្លែ​ផ្លែឈើ​ប៉ុន្មាន​មុខ​នេះ ជួយ​​ឲ្យធ្មេញ​ស​បែប​ធម្មជាតិ ៧- ហែក​កញ្ចប់​អ្វី​មួយ​ដោយ​ប្រើ​ធ្មេញ វា​ពិត​ជា​ចំណេញ​ពេល​វេលា​ណាស់​ក្នុង​ការ​ប្រើ​ធ្មេញ​ហែក​កញ្ចប់​អ្វី​មួយ។ ប៉ុន្តែ​ការដែល​យើង​​ធ្វើ​បែប​នេះ​គឺ​មិន​បាន​យូរ​អង្វែង​នោះ​ទេ។ ទង្វើ​នៃ​ការ​ហែក​របស់​របរ​នេះ​អាច​ធ្វើ​ឲ្យ​ធ្មេញ​របស់​យើង​​បាក់បែក។ គួរ​ប្រើ​កន្ត្រៃ​ឬ​ប្រដាប់​គាស់​គម្រប​ដប​ប្រសើរ​ជាង ព្រោះថា​​ធ្មេញ​ដុះ​ចេញ​មក​សម្រាប់​បរិភោគ​អាហារ​មិន​មែន​សម្រាប់​ហែក​ឬ​បើក​របស់របរ​នោះ​ទេ។ អត្ថបទពាក់ព័ន្ធ៖  ៨ យ៉ាងពីអនាម័យមាត់ធ្មេញ ជួយធ្មេញមានសុខភាពល្អ ធ្មេញលឿង […]


ការថែទាំមាត់

អ្នក​ស្ថិត​ក្នុង​វ័យ​នេះ គួរ​ស្វែង​យល់ពីជំងឺ​រលាក​សាច់​អញ្ចាញគ្រប​ធ្មេញ

១- តើ​អ្វី​ទៅ​គឺ​ជា​ជំងឺរលាកសាច់​អញ្ចាញគ្របធ្មេញ​? ​ ជំងឺរលាក​សាច់អញ្ចាញគ្របធ្មេញ​គឺ​ជា​ការ​រលាក​ជាលិកា​អញ្ចាញ​ដែល​គ្រប​ពី​លើ​ធ្មេញ​ថ្គាម​ទ័ល​ដែល​ចេញ​មកបណ្ដាល​ឲ្យ​ហើម​និង​បង្ក​រោគ​នៅ​ជុំវិញ​ធ្មេញ​ហើយ​ភាគ​ច្រើន​កើត​ឡើង​ចំពោះ​ក្មេង​ជំទង់​ដែល​ឈាន​ចូល​យុវវ័យ​ ឬ​អ្នក​ដែល​មាន​អាយុ​ខ្ទង់​២០​ឆ្នាំឡើង​។ រលាកសាច់អញ្ចាញគ្របធ្មេញគឺ​មាន​ភាព​ខុស​គ្នា​ពី​ជំងឺ​រាក់​ស៊ី​ធ្មេញ​ព្រោះ​វា​កើត​ឡើង​តែ​នៅ​លើ​សាច់​អញ្ចាញ​ធ្មេញ​ដែល​ដុះ​គ្រប​ពី​លើ​ធ្មេញ​ថ្គាម​ទាល់​មួយ​កំណាត់​តែ​ប៉ុណ្ណោះ​។ ចំណែក​ការ​បង្ក​រោគ​របស់​គឺជំងឺនេះគឺ​​ស្រដៀង​ទៅ​នឹង​ការ​ឡើង​ខ្ទុះ​នៅ​អញ្ចាញ​ធ្មេញ​ដូច​ទៅ​នឹង​ជំងឺ​រាក់​ស៊ី​ធ្មេញ​ដែរ ព្រោះ​មាន​កម្ទេច​ចំណី​អាហារ​ជាប់​ក្រោម​សាច់​អញ្ចាញ​ធ្មេញ។ ២- តើ​រោគ​សញ្ញា​នៃ​ជំងឺ​រលាកសាច់អញ្ចាញគ្រប​ធ្មេញមាន​អ្វី​ខ្លះ? ឈឺ​ចាប់ មាន​ការ​រលាក​បង្ក​រោគ ហើម​សាច់​អញ្ចាញ​ធ្មេញ​(ដោយសារ​មាន​ខ្ទុះ​ខាង​ក្នុង) មាន​ក្លិន​មិន​ល្អ​(ដោយ​សារ​ខ្ទុះ​ហៀរ​ចេញ​ពី​អញ្ចាញ​) ហើម​កូន​កណ្ដុរ​នៅ​ក ពិបាក​ហា​មាត់ ក្រៅពីនេះ​នៅ​អាច​មាន​រោគ​សញ្ញា​មួយ​ចំនួន​ទៀត​ដែល​មិន​បាន​រៀប​រាប់​ក្នុង​ចំណុច​ខាង​លើ ​ហេតុ​នេះ​ប្រសិន​បើ​គ្នា​យើង​មាន​សំណួរ​ ឬ​ចម្ងល់​សូម​ទៅ​ពិគ្រោះ​យោបល់​បន្ថែម​ជាមួយ​គ្រូពេទ្យ​ជំនាញ។ ៣- ការ​ព្យាបាលជំងឺរលាកសាច់អញ្ចាញគ្រប​ធ្មេញ តើ​គួរ​ធ្វើ​បែប​ណា? ជួនកាល​នៅ​ពេល​​មាន​ការ​រលាក​សាច់​អញ្ចាញ​គ្រប​ពាក់​កណ្ដាល​ធ្មេញ​ដែល​មាន​លក្ខណៈ​ស្រាល​យើង​អាច​ព្យាបាល​ដោយ​ខ្លួន​ឯង​បាន​ដោយ​មិន​ចាំបាច់​ប្រើ​ថ្នាំ​ផ្សះ​នោះ​ទេ ​រួមមាន​ការ​ដុស​សម្អាតធ្មេញ​ជាមួយ​សរសៃ​ច្រាស​ទន់​ដែល​មាន​ចុង​សរសៃ​ស្ដើង​យ៉ាង​យក​ចិត្ត​ទុក​ដាក់​នៅ​កន្លែង​ដែល​រលាក​ដើម្បី​សម្អាត​ចេញ​នូវ​កាក​សំណល់​អាហារ​ដែល​ជាប់​ស្ទះ​និង​ប្រើប្រាស់​ទឹក​ខ្ពុល​មាត់​ដើម្បី​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព។ ការ​ខ្ពុរ​មាត់​​ដោយ​ទឹក​អំបិល​ក៏​អាច​ជួយ​ព្យាបាល​កន្លែង​​រលាក​បាន​ដែរ​ និង​បន្ថែម​ពី​នេះ​ទៀត​ការ​ខ្ពុរមាត់​ជាមួយ​សារធាតុ​អ៊ីដ្រូហ្សែន​ពីរុកសាយ​លាយ​ជាមួយ​ទឹក​គឺ​មាន​ប្រសិទ្ធភាព​កាត់​បន្ថយ​នូវ​បាក់តេរី​ដែល​មាន​នៅ​កន្លែង​បង្ក​រោគ។ តើ​គួរ​ទៅ​ជួប​គ្រូពេទ្យ​ធ្មេញ​ពេល​ណា? បើសិនជា​យើង​ឈាន​ដល់​​​រលាក​អញ្ចាញ​គ្រប​ធ្មេញ​ពាក់​កណ្ដាល​​​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ដូចជា​មាន​ហើម​ និង​គ្រុន​ក្ដៅ​គួរ​តែ​ទៅ​ធ្វើ​ការ​ព្យាបាល​ជាមួយ​អ្នក​ជំនាញ​(គ្រូពេទ្យ​ធ្មេញ)​ប្រសើរ​ជាង​រក​វិធី​ដោះស្រាយ​ដោយ​ខ្លួន​នៅ​ផ្ទះ។ ៤- វិធី​បង្ការជំងឺរលាកសាច់អញ្ចាញគ្របធ្មេញ​ វិធី​បង្ការ​កុំ​ឲ្យ​មាន​ជំងឺ​​នេះ គឺ​ត្រូវ​មាន​អនាម័យ​មាត់​ធ្មេញ​ឲ្យ​ល្អ​ជា​ពិសេស​ជាមួយ​នឹង​ធ្មេញ​ថ្គាម​ទ័ល​ដែល​ទើប​ដុះ​ចេញ​មក​ថ្មីៗ​ ដោយ​មិន​ត្រូវ​ឲ្យ​មាន​កម្ទេច​ចំណី​​អាហារ​ដក់​ជាប់​នាំ​ឲ្យ​មាន​បាក់តេរី​កើត​ឡើង​នោះ​ទេ។ យ៉ាង​ណា​មិញ​ប្រសិន​បើ​វិធី​នេះ​មិន​មាន​ប្រសិទ្ធភាព​​ហើយ​ការ​រលាក​សាច់​អញ្ចាញ​គ្រប​ធ្មេញ​ត្រលប់​មក​វិញ ​គឺ​យើង​ប្រហែល​ជា​ចាំបាច់​ត្រូវ​ធ្វើ​ការ​កាត់​ចេញ​ ឬ​ក៏​ត្រូវ​ធ្វើ​ការ​វះ​ថ្គាម​ទ័លចេញ​។ អត្ថបទពាក់ព័ន្ធ៖  មិនមែន​​រឿង​តូច​ទេ រលាក​អញ្ចាញ​ធ្មេញ​ប៉ះ​ពាល់​សុខភាព​ច្រើន​មុខ​ណាស់ ទម្លាប់អាក្រក់ ១៥នេះ ​​បំផ្លាញធ្មេញ​​មិន​ដឹង​ខ្លួន ​ជំងឺ​មាត់​ធ្មេញ​ ២ ប្រភេទ​​គួរឲ្យ​បារម្ភ​បំផុត បើ​មាន​ឆាប់​ទៅ​ព្យាបាល​ឲ្យ​លឿន ក្នុង​ករណី​មាន​សំណួរ​ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​​ព្យាបាល​ជូន​ទេ៕


ជំងឺធ្មេញ

​អ្នក​មាន​ជំងឺ​បេះដូងត្រូវដឹងរឿងទាំងនេះមុន​សម្រេចចិត្តធ្វើធ្មេញ

សម្រាប់​មនុស្ស​ភាគ​ច្រើន​ការ​ថែ​ទាំ​និង​ធ្វើ​ធ្មេញ​គឺ​ជា​រឿង​ធម្មតា​ដែល​ត្រូវ​ទៅ​ពិនិត្យ​ឲ្យ​បាន​ទៀង​ទាត់​រៀង​រាល់​ប្រាំមួយ​ខែ​ម្ដង​ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​បេះដូង​វិញ​គឺ​ត្រូវ​ប្រុង​ប្រយ័ត្ន​ឲ្យ​មែនទែន​មុន​នឹង​សម្រេច​ចិត្ត​ធ្វើ​ធ្មេញ​ព្រោះ​អាការៈ​ខាង​ក្រោម​ទាំង​អស់​នេះ​អាច​នឹង​កើត​មាន​ឡើង​អំឡុង​ពេល​ធ្វើ​ធ្មេញ​។ ១- គាំង​បេះដូង បើសិនជាអ្នកមានជំងឺបេះដូង សូមប្រាប់​គ្រូពេទ្យ​ថា​អ្នក​ទើប​នឹង​កើត​មាន​អាការៈ​គាំង​បេះ​ដូង​នាពេល​ថ្មីៗនេះ​ ដើម្បីអាចដឹងថា​តើ​គួរ​ពន្យារ​ពេល​ធ្វើ​ធ្មេញ​សិន​ឬ​ក៏​មិន​បាច់​ទេ? និង​ប្រាប់​ពី​ប្រភេទ​ថ្នាំ​ដែល​អ្នក​កំពុង​លេប​រាល់​ថ្ងៃ​សំរាប់​ជួយ​សម្រួល​ដល់​ជំងឺបេះដូង​​របស់​អ្នក​ ព្រោះ​ដោយសារ​តែ​ថ្នាំ​បេះដូង​មួយ​ចំនួន​ដូចជា​ប្រភេទ​ថ្នាំ​ឈាម​រាវ​អាច​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​បាន​អំឡុង​ពេល​ធ្វើ​ធ្មេញ។ ម៉្យាង​ទៀត​អ្នក​គួរ​តែ​សួរ​រក​អុកស៊ីហ្សែន​ឬ​ក៏​ថ្នាំ​​ nitroglycerin​ នៅ​ក្នុង​គ្លីនិក​ដែល​ទៅ​ធ្វើ​ធ្មេញ​ព្រោះ​វា​អាច​ជួយ​សម្រួល​ដល់​ស្ថានភាព​អ្នក​ក្នុង​ករណី​ចាំបាច់។ ២- សម្ពាធ​ឈាម​ឡើង​ខ្ពស់ ពពួក​ថ្នាំ​សំរាប់​បន្ថយ​សម្ពាធ​ឈាម​អាច​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដូចជា៖ មិន​សូវ​មាន​ទឹក​មាត់ អណ្ដាត​លែង​ដឹង​រសជាតិ អញ្ចាញ​ហើម​ឬ​លូត​គ្រប​ធ្មេញ ប្រសិន​បើ​​ជួប​ប្រទះ​នូវ​បញ្ហា​អស់​ទាំង​នេះ​គួរ​តែ​ប្រឹក្សា​យោបល់​ដើម្បី​សុំ​ដំបូន្មាន​ពី​គ្រូពេទ្យ​ធ្មេញសម្រាប់​ធ្វើ​អនាម័យ​មាត់​ធ្មេញ​និង​វិធី​សាស្ត្រ​ផ្សេង​ទៀត​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ខាង​លើ។ បញ្ជាក់​ទៅ​គ្រូពេទ្យ​ដើម្បី​ឲ្យ​ដឹង​ថា​អ្នក​ងាយ​មាន​ប្រតិកម្ម​ជាមួយ​ប្រភេទ​ថ្នាំ​ស្ពឹក​ជា​ច្រើន​ដែល​មាន​ផ្ទុក​សារធាតុ​ epinephrine។ ៣- ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ប្រសិន​បើ​អ្នក​កំពុង​លេប​ថ្នាំ​ឈាម​រាវ​ដោយ​សារ​តែ​ធ្លាប់​ដាច់​សរសៃឈាម​ខួរ​ក្បាល​ពី​មុន​ គួរ​តែ​ប្រាប់​ទៅ​គ្រូពេទ្យ​ឲ្យ​បាន​ដឹង​មុន​ផង​ព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​ការ​ហូរ​ឈាម​ច្រើន​អំឡុង​ពេល​ធ្វើ​ការ​វះ​កាត់​មាត់​ធ្មេញ។ ដោយ​សារ​តែ​ការ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​បណ្ដាល​ឲ្យ​អ្នក​មិន​មាន​ទឹក​មាត់​ឬ​មាន​បញ្ហា​នៅ​លើ​សាច់ដុំ​មុខ​ អ្នក​គួរ​តែ​សុំ​ដំបូន្មាន​ពី​គ្រូពេទ្យ​ធ្មេញ​របស់​អ្នក​ក្នុង​ការ​គ្រប់គ្រង​ស្ថានភាព​ដែល​មាន​ និង​រក្សា​អនាម័យ​មាត់​ធ្មេញ។ ៤- ចុក​ទ្រូង សំរាប់​ថ្នាំ​បំបាត់​ចុក​ទ្រូង​វា​បង្ក​ឲ្យ​អញ្ចាញ​ធ្មេញ​លូត​គ្រប​ធ្មេញ​ ប៉ុន្តែ​អ្នក​អាច​ព្យាបាល​បាន​តាម​វិធី​វះកាត់។ ប្រសិន​បើ​អាការៈ​​អ្នក​មិន​នឹងន​ទេ​គួរ​តែ​ជៀសវាង​ការ​ធ្វើ​ធ្មេញ​ណា​ដែល​មិន​សូវ​សំខាន់​និង​សម្រាប់​ករណី​បន្ទាន់​អ្នក​អាច​ធ្វើ​ធ្មេញ​បាន​តែ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ជាមួយ​នឹង​ឧបករណ៍​តាម​ដាន​ចង្វាក់​បេះដូង។ អត្ថបទពាក់ព័ន្ធ៖  កុំមើលងាយវិធីសាមញ្ញ​ទាំងនេះ ព្រោះ​​អាច​ព្យាបាល​គាំង​បេះដូងបាន​ កុំសង្ស័យ​ច្រើនទៀត បញ្ហា​អាច​កើត​ឡើង ក្រោយ​ព្យាបាល​ធ្មេញ​គួរ​ដឹង ក្នុង​ករណី​មាន​សំណួរ​ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ឬ​ការ​ព្យាបាល​ជូន​ទេ៕

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស