ស្រីៗគ្នាយើងធ្លាប់ជួបបញ្ហាឈឺចុងសុដន់ឬទេ? ពិតណាស់ អាការៈឈឺចុងសុដន់អាចអមជាមួយនឹងរោគសញ្ញាផ្សេងទៀតដូចជាឈឺសុដន់ ហូរសារធាតុរាវចេញពីចុងសុដន់ ដុំពកក្នុងសុដន់ រមាស់ស្បែក ឬស្បែកមានការប្រែប្រួល។ អាការៈឈឺចាប់នៅចុងសុដន់នេះ កើតឡើងជាទូទៅចំពោះស្រីៗយើងនៅពេលណាមួយ ជាពិសេសនៅអំឡុងពេលយើងបំបៅដោះកូនតែម្តង។
យ៉ាងណាមិញ ការបំបៅដោះកូនមិនមែនជាមូលហេតុតែមួយគត់ ដែលបង្កជាអាការៈឈឺចុងសុដន់នោះទេ កត្តាទាំង៥នេះក៏អាចធ្វើឲ្យយើងឈឺចុងសុដន់ដូចគ្នា។
១. ការបង្ករោគ
ការឈឺចុងសុដន់អាចបណ្ដាលមកពីវិបត្តិជាក់លាក់ ពិសេសការរលាក ។ ទាំងរោគរលាកសុដន់ និងអាប់សែសុដន់ សុទ្ធតែអាចធ្វើឲ្យយើងឈឺចុងសុដន់។ ជាទូទៅ ការឈឺចាប់ដែលកើតឡើងដោយការបង្ករោគ អាចនាំឲ្យសុដន់មានស្នាមក្រហម ហើម ឬឈឺចាប់នៅពេលប៉ះពាល់។ បើស្រីៗយើងសង្កេតឃើញសញ្ញានៃការបង្ករោគ ចូរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ ទើបជាការប្រសើរ។
កម្មវិធីពិនិត្យជំងឺមហារីកសុដន់អនឡាញ
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
២. ប្រែប្រួលអ័រម៉ូន
មូលហេតុទូទៅមួយទៀតនៃការឈឺចុងសុដន់ ដែលកើតលើស្រីៗមិនបំបៅដោះកូន អាចមកពីការប្រែប្រួលអ័រម៉ូន។ ជាធម្មតា វាកើតឡើងមុនពេលមករដូវពីរបីថ្ងៃ ឬនៅពេលទើបមានផ្ទៃពោះ។ ដោយសារតែអតុល្យភាពអ័រម៉ូន ការផលិតអ័រម៉ូនEstrogen និងProgesterone មានការរំខាន ជាហេតុនាំឲ្យឈឺចុងសុដន់។ ដើម្បីបង្ការការឈឺសុដន់មុនពេលមករដូវ គ្នាយើងគប្បីញ៉ាំអាហារសុភាព ហាត់ប្រាណ កាត់បន្ថយជាតិកាហ្វេអ៊ីន និងគ្រឿងស្រវឹង។
៣. រងរបួស
ជួនកាល របួសសុដន់ ឬជញ្ជាំងទ្រូង ដូចជាការទាញសាច់ដុំ ឬការរលាកនៅឆ្អឹងជំនី ក៏អាចបង្កជាការឈឺចាប់នៅសុដន់ និងចុងសុដន់ផងដែរ។
៤. ពាក់អាវទ្រនាប់ខុសទំហំ
អាវទ្រនាប់ត្រឹមត្រូវអាចជួយបញ្ចៀសការរលាកចុងសុដន់នៅពេលក្រោយ។ ផ្ទុយទៅវិញ ការពាក់អាវទ្រនាប់ខុសទំហំ អាចកកិតចុងសុដន់ និងបង្កជាការរលាកស្បែក ដែលជាហេតុនាំឲ្យស្រីៗយើងឈឺចាប់ និងហូរឈាមពីចុងសុដន់។
៥. ប្រើប្រាស់ថ្នាំជាក់លាក់
ជាក់ស្ដែង ថ្នាំមួយចំនួនក៏អាចបណ្ដាលឲ្យយើងមានអាការៈឈឺទ្រូង ឬឈឺចុងសុដន់ ហើយប្រភេទថ្នាំទាំងនេះរួមមាន៖
- ថ្នាំដែលប៉ះពាល់ដល់អ័រម៉ូនបន្តពូជ
- ការព្យាបាលបញ្ហាសុខភាពផ្លូវចិត្តមួយចំនួន
- ការព្យាបាលសរសៃឈាមបេះដូងមួយចំនួន។
ស្វែងយល់បន្ថែមពីសុដន់៖
- តិចនិកថែទាំសុដន់ និងចុងសុដន់ អំឡុងពេលមានគភ៌
- សុដន់ប្រែប្រួលខុសប្រក្រតី គួរឲ្យបារម្ភកម្រិតណា?
- មហារីកសុដន់កើតឡើងមកពីអ្វី មានរោគសញ្ញាបែបណា?
- ស្រីៗមានអារម្មណ៍ថាសុដន់មានដុំពកៗ អាចមកពីការប្រែប្រួលជាលិកាមួយប្រភេទនេះ
- តិចនិកងាយៗថែទាំសុដន់ឲ្យនៅស្អាត អំឡុងពេលពពោះ
- ចេះតែរមាស់ចុងសុដន់ មកពីមូលហេតុអ្វី? គួរធ្វើម៉េចល្អ?
[embed-health-tool-ovulation]