ស្រីៗយើងជាច្រើនជួបប្រទះអាការៈឈឺចាប់ពេលមករដូវដូចជា ហើមពោះ ឈឺក្បាល និងឈឺពោះអំឡុងពេលមករដូវ។ រោគសញ្ញាមួយទៀត គឺឈឺខ្នងផ្នែកខាងក្រោម ក៏ឧស្សាហ៍កើតដូចគ្នា។ ថ្វីត្បិតតែការឈឺចាប់នេះ ជាផ្នែកមួយនៃរោគសញ្ញាមុនពេលមករដូវ (PMS) ក៏ពិតមែន ប៉ុន្តែអាការៈមួយនេះ ក៏អាចបង្កឡើងដោយជំងឺមួយចំនួន ដូចជាជំងឺ endometriosis (ជាស្ថានភាពឈឺចាប់រ៉ាំរ៉ៃ ដែលជាលិកាស្រដៀងនឹងភ្នាសក្នុងស្បូនចាប់ផ្ដើមលូតលាស់ខាងក្រៅស្បូន) ផងដែរ។
មូលហេតុបង្កឲ្យឈឺខ្នងផ្នែកខាងក្រោមអំឡុងពេលមករដូវ
អ័រម៉ូន Prostaglandins អាចជាមូលហេតុបង្ក ពីព្រោះថាអ័រម៉ូននេះ ជាសារធាតុគីមីដែលបណ្ដាលឲ្យមានរោគសញ្ញាជាច្រើនពាក់ព័ន្ធនឹងការមករដូវ ជាមួយនឹងការធ្វើសំយោគដោយជាលិកាជាច្រើនក្នុងរាងកាយ។ ទន្ទឹងមនឹងនេះដែរ អ័រម៉ូន Prostaglandins ជំរុញការកន្ត្រាក់នៃសាច់ដុំស្បូន ដើម្បីឲ្យជ្រុះស្រទាប់ស្បូនអំឡុងពេលមករដូវ ហើយការកន្ត្រាក់ខ្លាំង អាចនាំឲ្យយើងឈឺខ្នងផ្នែកខាងក្រោម។
ចុះបញ្ហាឈឺពោះ និងឈឺខ្នងក្រោយមករដូវ បណ្ដាលមកពីអ្វី?
ចំពោះបញ្ហាចុកពោះ និងឈឺខ្នងផ្នែកខាងក្រោម អាចបណ្ដាលមកពីមូលហេតុមួយចំនួនខាងក្រោម៖
- ការបញ្ចេញពងអូវុល
- ជំងឺendometriosis
- ដុំសាច់ស្បូន
- ការស្ទះមាត់ស្បូន
គន្លឹះដោះស្រាយបញ្ហាឈឺខ្នងផ្នែកខាងក្រោមអំឡុងពេលមករដូវ
- ញ៉ាំថ្នាំបំបាត់ការឈឺចាប់
- ស្អំទឹកក្ដៅឧណ្ហៗនៅត្រង់តំបន់ដែលឈឺចាប់
- ងូតទឹកក្តៅឧណ្ហៗ
- ម៉ាស្សាថ្នមៗនៅត្រង់ពោះ និងខ្នងផ្នែកខាងក្រោយ
- ធ្វើលំហាត់ប្រាណ
- ញ៉ាំរបបអាហារល្អៗ
- ញ៉ាំទឹកឲ្យបានច្រើន
- ជៀសវាងញ៉ាំភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន និងប្រៃពេក
- ជៀសវាងជក់បារី
- ជៀសវាងផឹកគ្រឿងស្រវឹង
អត្ថបទគួរអាន៖
- ធ្វើរឿងទាំងនេះដោយមិនប្រើទឹកអនាម័យ ទ្វារមាសនឹងមានក្លិនធម្មជាតិ
- ស្រីៗយើងកុំស្ត្រេសច្រើនពេក ប្រយ័ត្នប៉ះពាល់សុខភាពទ្វារមាស
- គួរប្រយ័ត្ន! បើទ្វារមាសឆ្លងមេរោគផ្សិតស្រីៗអាចប្រឈមជំងឺមហារីកមាត់ស្បូន
- គួរប្រយ័ត្ន! បើទ្វារមាសឆ្លងមេរោគផ្សិតស្រីៗអាចប្រឈមជំងឺមហារីកមាត់ស្បូន
- ស្រីៗបាត់បង់បាត់តេរីល្អក្នុងទ្វារមាស ងាយឆ្លងរោគ ធ្លាក់ស មកមូលហេតុទាំងនេះ
- ចង់ឲ្យទ្វារមាសមានសុខភាពល្អ មិនធុំក្លិន ឬធ្លាក់ស ចៀសវាងចំណីអាហារប៉ុន្មានមុខនេះ
[embed-health-tool-ovulation]