banner

អំពីជំងឺរលាកថ្លើម

រោគសញ្ញានិងការការពារ

ការថែទាំនិងការព្យាបាល

Subot Icon

ជំងឺរលាកក្រពះពោះវៀនរ៉ាំរ៉ៃ

Subot Icon

បញ្ហាប្រព័ន្ធរំលាយអាហារ

Subot Icon

ជំងឺមហារីកពោះវៀនធំ

Subot Icon

ថ្នាំបង្ការមនុស្សពេញវ័យ

badge

វេជ្ជ. ចាន់ ស៊ីណេត

អំពីជំងឺរលាកថ្លើម

មហារីកថ្លើម

អ្វីជាជំងឺរលាកថ្លើមដោយសារមេរោគ?

ថ្លើម​​ជា​សរីរាង្គ​មួយ​បង្កើត​នូវ​សារ​ធាតុ​ចិញ្ចឹម ការពារ​​ប្រឆាំងការ​ឆ្លង​មេរោគ និងសម្រាប់​​ការ​ច្រោះ​ឈាម​នៅ​ក្នុង​រាង​​កាយ បើ​ថ្លើម​មាន​បញ្ហា​ ​នឹង​ធ្វើ​ឲ្យ​ខូច​មុខ​ងារ បង្ក​ជា​ស្ថាន​ភាព​សុខ​ភាព​ផ្សេង​ទៀត​។ យើង​ទាំង​អស់​គ្នា​​ធ្លាប់​ឮ​ជំងឺ​រលាក​ថ្លើម ប៉ុន្តែដឹង​ថា អ្វី​ជា​មូល​ហេតុ​បង្ក​ឲ្យ​រលាក​ថ្លើម​អត់? រលាកថ្លើម​អាច​បង្ក​ដោយ​សារ​ផឹក​ស្រា ជាតិ​ពុល និងការ​ប្រើ​ប្រាស់​ថ្នាំ​មួយ​ចំនួន ប៉ុន្តែ “Hello គ្រូពេទ្យ” នឹងលើក​ឡើង​ពី​ជំងឺ​​រលាក​ថ្លើម​ឧស្សាហ៍​កើតមាន​បំផុត គឺរលាកថ្លើម​ដោយ​សារ​មេរោគ។​​ ១- ជំងឺ​រលាកថ្លើមដោយមេរោគ យោង​ទៅ​តាម​អ្នក​ជំនាញ​ មុខ​ងារ​ថ្លើម​នៅ​ក្នុង​រាង​កាយ​មាន​ដូច​ជា៖ – ផ្លាស់​ប្តូរសារ​ធាតុ​គីមីបង្ក​គ្រោះ​ថ្នាក់​ដល់​យើង​ នៅ​ពេល​បាន​ស្រូប​ចូល​ទៅ​ក្នុង​ខ្លួន។ – ផលិត​សារ​ធាតុ​សំខាន់​ជាច្រើន ​សម្រាប់​សុខ​ភាព ​ដូច​ជា​ប្រូតេអ៊ីន​ជា​ដើម។ – ស្ទុក​ទុកសារ​ធាតុ​ចិញ្ចឹម​សំខាន់​ៗ​នៅ​ក្នុង​ខ្លួន ​ដូច​ជា ​ស្ករ ខ្លាញ់ និង​វីតាមីន។ នៅ​ពេល​មេរោគ​​វាយ​ប្រហារ​ក្នុង​រាង​កាយ​ នឹង​មាន​មេរោគ​មួយ​ចំនួនធ្វើ​ការ​វាយ​ប្រហារ​ទៅ​លើ​ថ្លើម​ ដែល​នេះ​គេ​ហៅ​ថា ​ជាមេរោគ​រលាក​ថ្លើម ហើយ​នៅ​ពេលមេរោគ​ទាំង​នោះ​ធ្វើ​ឲ្យ​ថ្លើម​មាន​ការ​រលាក​ នាំ​ឲ្យ​ថ្លើម​មិន​អាច​បំពេញ​មុខ​ងារ​បានដូច​មុន​ឡើយ។ មេរោគ​ជំងឺ​​រលាក​ថ្លើម ​ជា​មូល​ហេតុ​ចម្បង​​ធ្វើ​ឲ្យ​ថ្លើមរលាក ខណៈ​មូល​ហេតុ​នេះ​ អាច​កើត​មានប្រមាណ​ដល់​ទៅ ៥០% នៃ​អ្នក​ជំងឺ​ថ្លើម​ទាំង​អស់ ហើយប្រភេទ​មេរោគរលាក​ថ្លើម​មាន A, B, C, D, E, និង G ប៉ុន្តែ​មេរោគ​ជា​ទូទៅ​ កើត​មាន​ច្រើន​បំផុត​គឺប្រភេទ A, B និង C ។ គ្រប់​មេរោគ​​រលាក​ថ្លើម​ទាំង​អស់ ​អាច​បង្ក​ឲ្យ​មាន​ជំងឺ​​រលាក​ថ្លើម​ស្រួច​ស្រាវ​ […]

រោគសញ្ញានិងការការពារ

ការថែទាំនិងការព្យាបាល

វីដេអូ