អ្វីជាជំងឺរលាកថ្លើមដោយសារមេរោគ?
ថ្លើមជាសរីរាង្គមួយបង្កើតនូវសារធាតុចិញ្ចឹម ការពារប្រឆាំងការឆ្លងមេរោគ និងសម្រាប់ការច្រោះឈាមនៅក្នុងរាងកាយ បើថ្លើមមានបញ្ហា នឹងធ្វើឲ្យខូចមុខងារ បង្កជាស្ថានភាពសុខភាពផ្សេងទៀត។ យើងទាំងអស់គ្នាធ្លាប់ឮជំងឺរលាកថ្លើម ប៉ុន្តែដឹងថា អ្វីជាមូលហេតុបង្កឲ្យរលាកថ្លើមអត់? រលាកថ្លើមអាចបង្កដោយសារផឹកស្រា ជាតិពុល និងការប្រើប្រាស់ថ្នាំមួយចំនួន ប៉ុន្តែ “Hello គ្រូពេទ្យ” នឹងលើកឡើងពីជំងឺរលាកថ្លើមឧស្សាហ៍កើតមានបំផុត គឺរលាកថ្លើមដោយសារមេរោគ។ ១- ជំងឺរលាកថ្លើមដោយមេរោគ យោងទៅតាមអ្នកជំនាញ មុខងារថ្លើមនៅក្នុងរាងកាយមានដូចជា៖ – ផ្លាស់ប្តូរសារធាតុគីមីបង្កគ្រោះថ្នាក់ដល់យើង នៅពេលបានស្រូបចូលទៅក្នុងខ្លួន។ – ផលិតសារធាតុសំខាន់ជាច្រើន សម្រាប់សុខភាព ដូចជាប្រូតេអ៊ីនជាដើម។ – ស្ទុកទុកសារធាតុចិញ្ចឹមសំខាន់ៗនៅក្នុងខ្លួន ដូចជា ស្ករ ខ្លាញ់ និងវីតាមីន។ នៅពេលមេរោគវាយប្រហារក្នុងរាងកាយ នឹងមានមេរោគមួយចំនួនធ្វើការវាយប្រហារទៅលើថ្លើម ដែលនេះគេហៅថា ជាមេរោគរលាកថ្លើម ហើយនៅពេលមេរោគទាំងនោះធ្វើឲ្យថ្លើមមានការរលាក នាំឲ្យថ្លើមមិនអាចបំពេញមុខងារបានដូចមុនឡើយ។ មេរោគជំងឺរលាកថ្លើម ជាមូលហេតុចម្បងធ្វើឲ្យថ្លើមរលាក ខណៈមូលហេតុនេះ អាចកើតមានប្រមាណដល់ទៅ ៥០% នៃអ្នកជំងឺថ្លើមទាំងអស់ ហើយប្រភេទមេរោគរលាកថ្លើមមាន A, B, C, D, E, និង G ប៉ុន្តែមេរោគជាទូទៅ កើតមានច្រើនបំផុតគឺប្រភេទ A, B និង C ។ គ្រប់មេរោគរលាកថ្លើមទាំងអស់ អាចបង្កឲ្យមានជំងឺរលាកថ្លើមស្រួចស្រាវ […]