មិនបានចាត់ថ្នាក់

ចំណេះដឹងទូទៅ

មិនបានចាត់ថ្នាក់

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

ការ​ញ៉ាំ​ទឹក​ផ្លែឈើ​សុទ្ធ​ត្រឹម​មួយ​កែវ ឬ​ច្រើន​ជាង​នេះ​​ជា​រៀង​រាល់​ថ្ងៃ អាច​ធ្វើ​ឲ្យ​ទាំង​កុមារ​ និង​មនុស្ស​ពេញ​វ័យ​ឡើង​ទម្ងន់​ដោយ​មិន​ដឹង​ខ្លួន នេះ​បើ​យោង​ទៅ​តាម​ការ​វិភាគ​ថ្មី​មួយ​ទៅ​លើ​ការ​សិក្សា​​ទាំង​៤២​កន្លង​មក។ ​​ពិត​ណាស់​ ទឹក​ផ្លែឈើ​​សុទ្ធ គឺ​ជា​ប្រភេទ​ទឹក​ផ្លែឈើ​ដែល​មិន​បន្ថែម​ជាតិ​​ស្ករ។ ទោះ​ជា​យ៉ាង​នេះ​​ក្តី​ ការ​ឡើង​ទម្ងន់​​​មាន​កម្រិត​តិចតួច​ប៉ុណ្ណោះ​ចំពោះ​កុមារ។ នៅ​ពេល​ដែល​កុមារ​​ញ៉ាំ​ទឹក​ផ្លែឈើ​សុទ្ធ​​បន្ថែម​លើស​ពី​មួយ​កែវ នោះ​សន្ទស្សន៍ម៉ាស់រាងកាយ​នឹង​កើន​ឡើង​ត្រឹម​០.០៣ ប៉ុន្តែ​កត្តា​នេះ​​ក៏​អាស្រ័យ​ទៅ​លើ​​អាយុ​របស់​ក្មេង​ដូច​គ្នា ហើយ​អត្រា​នៃ​ការ​ឡើង​ទម្ងន់​នឹង​កាន់​តែ​ខ្ពស់​ចំពោះ​កុមារ​តូច​ៗ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ការ​សិក្សា​ដដែល​​បាន​ឲ្យ​ដឹង​ថា កុមារ​ដែល​មាន​អាយុ​ក្រោម​១១​ឆ្នាំ​មាន​ការ​ឡើង​ទម្ងន់​កាន់​តែ​ឆាប់​រហ័ស​នៅ​ពេល​ដែល​ញ៉ាំ​ទឹក​ផ្លែឈើ​សុទ្ធ​ចំនួន​៨​លេខ ឬ​២៤០​មីល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​។ យ៉ាង​ណា​មិញ នេះ​មិន​មែន​បាន​ន័យ​ថា​ យើង​មិន​គួរ​បញ្ឈប់​​ការ​ញ៉ាំ​ទឹក​ផ្លែឈើ​សុទ្ធ​ទាំង​ស្រុង​ដែរ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ យើង​គួរ​​កាត់បន្ថយ​បរិមាណ​នៃ​ការ​ញ៉ាំ​ភេសជ្ជៈ​មួយ​ប្រភេទ​នេះ​ឲ្យ​ស្ថិត​នៅ​ក្នុង​កម្រិត​មួយ​សមស្រប ។ [embed-health-tool-bmr] ក្រុម​អ្នក​ស្រាវជ្រាវ​ក៏​បាន​គូសបញ្ជាក់​ផង​ដែរ​ថា​ កត្តា​ចម្បង​ដែល​នាំ​ឲ្យ​ឡើង​ទម្ងន់​នោះ គឺ​ដោយ​សារ​តែ​ទឹក​​ផ្លែឈើ​សុទ្ធ​ ជា​ប្រភេទ​កាឡូរី​ ដែល​​មិន​មាន​ជាតិ​សរសៃ​ ឬ​មាន​ជាតិ​សរសៃ​តិចតួច បើ​ប្រៀបធៀប​ទៅ​នឹង​ផ្លែឈើ​​ទាំង​មូល។ ជាមួយ​គ្នា​នេះ​ដែរ​ កុមារ​ដែល​មាន​អាយុ​ក្រោម​៦​ឆ្នាំ គួរ​ញ៉ាំ​ទឹក​ផ្លែឈើ​សុទ្ធ​​តិច​ជាង​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ ហើយ​ចំពោះ​កុមារ​ដែល​មាន​វ័យ​តិច​ជាង​១​ឆ្នាំ គឺ​​មិន​គួរ​ញ៉ាំ​ទឹក​ផ្លែ​ឈើ​សុទ្ធ​ឡើយ។ ចំណុចសំខាន់ ការ​ញ៉ាំ​ទឹក​ផ្លែឈើ​សុទ្ធ​ត្រឹម​មួយ​កែវ ឬ​ច្រើន​ជាង​នេះ​​ជា​រៀង​រាល់​ថ្ងៃ អាច​ធ្វើ​ឲ្យ​ទាំង​កុមារ​ និង​មនុស្ស​ពេញ​វ័យ​ឡើង​ទម្ងន់​ដោយ​មិន​ដឹង​ខ្លួន នេះ​បើ​យោង​ទៅ​តាម​ការ​វិភាគ​ថ្មី​មួយ​ទៅ​លើ​ការ​សិក្សា​​ទាំង​៤២​កន្លង​មក។ ពិត​ណាស់ ទឹក​ផ្លែឈើ​​សុទ្ធ គឺ​ជា​ប្រភេទ​ទឹក​ផ្លែឈើ​ដែល​មិន​បន្ថែម​ជាតិ​​ស្ករ។ ប៉ុន្តែទឹក​​ផ្លែឈើ​សុទ្ធ​ ជា​ប្រភេទ​កាឡូរី​ទឹក​ ដែល​​មិន​មាន​ជាតិ​សរសៃ​ ឬ​មាន​ជាតិ​សរសៃ​តិចតួច បើ​ប្រៀបធៀប​ទៅ​នឹង​ផ្លែឈើ​​ទាំង​មូល។ ដូច្នេះហើយ​ កុមារ​ដែល​មាន​អាយុ​ក្រោម​៦​ឆ្នាំ គួរ​ញ៉ាំ​ទឹក​ផ្លែឈើ​សុទ្ធ​​តិច​ជាង​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ ហើយ​ចំពោះ​កុមារ​ដែល​មាន​វ័យ​តិច​ជាង​១​ឆ្នាំ គឺ​​មិន​គួរ​ញ៉ាំ​ទឹក​ផ្លែ​ឈើ​សុទ្ធ​ឡើយ។ អត្ថបទគួរអាន៖ ប្រើអាល់កុលដឺក្រេខ្ពស់ មិនអាចសម្លាប់មេរោគបាន ហើយគ្រោះថ្នាក់ស្បែកទៀត! […]

ស្វែងរក មិនបានចាត់ថ្នាក់

រូបមន្តសុខភាព

ពពួកអាហារទាំងនេះ ល្អខ្លាំងសម្រាប់អ្នកជំងឺលើសឈាម

លើសសម្ពាធឈាម គឺជាជំងឺគ្រោះថ្នាក់មួយដែលអាចឆក់យកជីវិតយើងបានគ្រប់ពេលវេលាបើ​សិន​ជា​មិន​អាចគ្រប់​គ្រង​បាន​ល្អ​តាម​ការណែនាំ​របស់គ្រូពេទ្យ។ ជំងឺ​នេះ​ជាបញ្ហាចម្បងបំផុត ដែលបណ្ដាលឲ្យប៉ះពាល់ទៅដល់ផ្នែកសំខាន់ៗទៀត ក្នុងរាងកាយ ក្នុងនោះមានដូចជា បេះដូង និង ខួរក្បាល។ ដូច្នេះការជ្រើសរើសរបបអាហារបានត្រឹមត្រូវ ជួយរក្សាសម្ពាធឈាមបានល្អ គឺជារឿងចាំបាច់យើងត្រូវដឹង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.អាហារសម្បូរវីតាមីន C វីតាមីន C ជាសារធាតុសំខាន់ជួយប្រឆាំងនឹងអុកស៊ីតកម្ម ប្រឆាំងការរលាក។ ការសិក្សាបានបង្ហាញថា ការញ៉ាំអាហារ ដែលមានវីតាមីន C ប្រចាំអាចជួយដល់ការប្រឆាំងអុកស៊ីតកម្មក្នុងសរសៃឈាមបានដល់ទៅ ៣០%។ យើងអាចរក វីតាមីន C បានពី​ដំឡូងជ្វា ខាត់ណាខៀវ ផ្លែស្ដ្រប៊ឺរី ផ្លែគីវី និង ពពួកផ្លែក្រូច។ ២.អាហារសម្បូរវីតាមីន E វីតាមីន E ជាប្រភេទខ្លាញ់រលាយ មានមុខងារប្រឆាំងទៅនឹងអុកស៊ីតកម្ម ដូចគ្នានឹងវីតាមីន C ដែរ។ វីតាមីនប្រភេទនេះ សម្បូនៅក្នុងពពួកគ្រាប់ធញ្ញជាតិ ដូចជាគ្រាប់ផ្កាឈូករ័ត្ន គ្រាប់ជី គ្រាប់អាល់ម៉ុន សណ្ដែកដី មិនតែប៉ុណ្ណោះក៏មាននៅក្នុងផ្លែប៊ឺ សាច់ត្រីសាលម៉ុនផងដែរ។ ៣.អាហារសម្បូរជាតិប៉ូតាស្យូម ពពួកអាហារដែលសម្បូរជាតិប៉ូតាស្យូម មានអត្ថប្រយោជន៍ជួយកាត់បន្ថយ ការលើសសម្ពាធឈាម ព្រោះសារធាតុមួយនេះជួយសម្រួលដល់ចរន្ដឈាម […]


បញ្ហាប្រព័ន្ធរំលាយអាហារ

សារធាតុ Gluten ជាអ្វី? ហេតុអ្វីកុមារមួយចំនួនគួរចៀសវាង?

សារធាតុ Gluten ជាប្រភេទប្រូតេអ៊ីនដែលមាននៅក្នុងស្រូវសាលី។ ប្រព័ន្ធរំលាយអាហារយើង​មិនអាច​បំបែក​និងរំលាយសារធាតុ Gluten បានទាំងស្រុងទេ។ កុមារភាគច្រើនអាចទប់ទល់នឹងសារធាតុ gluten ដែលមិន​អាច​រំលាយ​បានដោយគ្មានបញ្ហា ប៉ុន្តែចំពោះកុមារមួយចំនួន សារធាតុ Gluten អាចបង្កឱ្យមានបញ្ហា​សុខភាពច្រើនយ៉ាង។ សារធាតុ Gluten មាននៅក្នុងអាហារដូចជានំបុ័ង នំខេក ដូណាត់ នំផាយ ភីសា បឺហ្គឺរ ផាស្តា ខូឃឺ និង​នំស្រួយជាដើម។ សារធាតុ Gluten ក្នុងស្រូវសាលី ជួយឱ្យម្សៅធ្វើនំស្អិតខាំជាប់គ្នាល្អ មានសភាពយឺត និងធ្វើឱ្យនំ ឬផាស្តាទន់ឆ្ងាញ់។ កុមារគួរចៀសវាងអាហារមានផ្ទុកសារធាតុ Gluten ឬស្រូវសាលី​បើ​មាន​បញ្ហា​សុខភាព​ទាំងនេះ ១. មានជំងឺ Celiac ជំងឺ Celiac ជាជំងឺប្រព័ន្ធភាពសុំាវាយប្រហារខ្លួនឯងដែលបណ្តាលមកពីកត្តាហ្សែន។ នៅពេលកុមារ​មាន​ជំងឺ Celiac ញុំាអាហារមានសារធាតុ Gluten នឹងបង្កឱ្យមានប្រតិកម្មនៅក្នុងពោះវៀនតូច ហើយ​បណ្តាល​ឱ្យកុមារ រាកឬទល់លាមក។ យូរៗទៅ ស្រទាប់ពោះវៀនតូចរបស់កុមារនឹង​ខូច ហើយ​លែង​អាច​ស្រូបយកសារធាតុចិញ្ចឹមបានទៀតដែលបណ្តាលឱ្យកុមារ​ស្រកគីឡូ គ្មានកម្លាំងនិងស្លេកស្លាំង ហើយអាចបណ្តាលឱ្យកើតមហារីក​ពោះវៀនតូចទៀតផង។ ២. ប្រតិកម្មនឹងសារធាតុ Gluten នៅពេលកុមារមានប្រតិកម្មនឹងសារធាតុ Gluten ញុំាំអាហារមានផ្ទុកសារធាតុនេះ កុមារអាចនឹងឈឺពោះ ហើមពោះ រាក […]


ឧបសគ្គការមានកូននិងការព្យាបាល

ទឹកនោមផ្អែមអាចប៉ះពាល់ដល់ការធ្លាក់មេជីវិតញី និងបណ្តាលឲ្យស្រ្តីអត់កូន?

ជំងឺ​ទឹក​នោម​ផ្អែម​ ជា​បញ្ហា​សុខភាព​មួយ​ដែល​រាងកាយ​មិន​អាច​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ ដោយ​សារ​តែ​កង្វះ​អាំងស៊ុយលីន។ ស្ត្រី​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ អាច​កាត់បន្ថយ​អត្រា​នៃ​ការ​មាន​ផ្ទៃពោះ។ បន្ថែម​ពី​នេះ ជំងឺ​ទឹក​នោម​ផ្អែម​ក៏​អាច​កាត់បន្ថយ​អត្រា​បន្ត​ពូជ ដែល​ជា​កង្វល់​ដ៏​ធំ​មួយ​របស់​គូស្នេហ៍​​កំពុង​​តែ​ចង់​បាន​កូន​ដូច​គ្នា។ ជំងឺ​ទឹក​នោម​ផ្អែម​អាច​ប៉ះពាល់​ដល់​ការ​ធ្លាក់​ជីវិត​របស់​ស្ត្រី​ដោយ​របៀប​ណា? ​ជាក់ស្ដែង ​ជំងឺ​ទឹក​នោម​ផ្អែម​​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព ដែល​ធ្វើ​ឲ្យ​គូស្នេហ៍​ពិបាក​មាន​កូន។ នៅ​ពេល​ជាមួយ​គ្នា ផលវិបាក​ជាក់លាក់​មួយ​ចំនួន​ ក៏​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ប្រព័ន្ធ​បន្ត​ពូជ និង​រាំងស្ទះ​ដល់​ដំណើរការ​នៃ​ការ​ធ្លាក់​មេ​ជីវិត​ញី ឬ​ការ​បញ្ចេញ​​អូវុល​ផង​ដែរ​។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ផលវិបាក​​ទាំង​នេះ​ រួម​មាន​៖ ជំងឺ​គីស​ទឹក​ក្រពេញ​អូវុល ការ​រាំង​រដូវ ​អស់​រដូវ​មុន​វ័យ​ ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ ជំងឺ​មហារីក​អង់ដូម៉ែត្រ (ជា​ស្រទាប់​នៅ​ក្នុង​ស្បូន​ដែល​តែងតែ​មាន​ការ​ផ្លាស់ប្ដូរ​នៅ​ពេល​មាន​វដ្ដ​រដូវ។ គន្លឹះ​បង្ការ​ជំងឺ​ទឹក​នោម​ផ្អែម​? ដើម្បី​គ្រប់គ្រង ឬ​បញ្ចៀស​ជំងឺ​ទឹក​នោម​ផ្អែម​ គ្នា​យើង​គួរ​អនុវត្ត​គន្លឹះ​មួយ​ចំនួន​ ដូច​តទៅ​៖ ត្រួត​ពិនិត្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ជា​ទៀងទាត់​ ញ៉ាំ​របប​អាហារ​សុខភាព​ ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់ រក្សា​ទម្ងន់​ខ្លួន​ឲ្យ​បាន​សម​ល្មម គ្រប់គ្រង​ស្ត្រេស ឬ​ការ​ថប់​បារម្ភ ឈប់​ជក់​បារី និង​កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង។ [embed-health-tool-ovulation] អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត? ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន? សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?


បញ្ហាសួតផ្សេងទៀត

ក្អកជាប់គ្នាច្រើនសប្ដាហ៍ អាចជា​រោគសញ្ញាជំងឺមួយចំនួន

ការក្អកជាប្រចាំរាប់ចាប់ពីបួនសប្ដាហ៍សម្រាប់កុមារ និង ប្រាំបី​សប្ដាហ៍សម្រាប់មនុស្សពេញវ័យ អាច​ជា​សញ្ញា​នៃ​ជំងឺ​មួយ​ចំនួន ហើយ​អ្នក​មាន​អាការៈ​ក្អក​បែប​នេះ​គួរ​ស្វែង​រក​ការ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ ដើម្បី​បាន​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ត្រឹមត្រូវ​។​ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! អាការៈ​ក្អ​ក​រយៈពេល​យូរ​អាច​បណ្ដាល​មកពី​បញ្ហា​សុខភាព​មួយ​ចំនួន​៖​ ជំងឺហឺត៖ ក្អកជាប្រចាំក៏ជារោគសញ្ញារបស់​ជំងឺហឺតមួយ​ដែរ​។ អាការៈអ្នកជំងឺដំបូង មានការក្អក ដោយសារតែទងសួតមានការរលាក និង ត្បៀតរួមតូច ទើបបណ្ដាលឲ្យអ្នកជំងឺបង្ហាញអាការៈក្អកប។ អាការៈក្អកអាច​កើត​មាន​លើកដំបូង ចន្លោះ ២ ទៅ ៣សប្ដាហ៍ ហើយអ្នកជំងឺធ្វើទុក្ខខ្លាំងនៅពេលយប់។ [embed-health-tool-bmi] ជំងឺរលាកទងសួតរ៉ាំរ៉ៃ៖ ជំងឺ​នេះបណ្តាលមកពីការរលាកផ្លូវដង្ហើមរយៈពេលយូរ ដែល​បណ្តាលឲ្យក្អកដែរ​។ ជាធម្មតាជំងឺ​នេះ​កើតឡើងដោយសារផលប៉ះពាល់នៃការជក់បារី ឬផ្សែងដែលមានសារធាតុពុលប៉ះពាល់ដល់សួត។ ជំងឺច្រាលទឹកអាស៊ីដក្រពះ៖ កើតឡើងនៅពេលដែលអាស៊ីដត្រលប់ពីក្រពះ និងចូលទៅក្នុងបំពង់ក។ លទ្ធផលអាច​ជាការរលាករ៉ាំរ៉ៃនៅក្នុងបំពង់កដែលនាំឲ្យក្អកបាន។ ការឆ្លងមេរោគ៖ ការឆ្លងរោគដែលប៉ះពាល់ដល់ប្រព័ន្ធដង្ហើម ដូចជាមេរោគបង្កជាជំងឺរលាកសួត គ្រុនផ្ដាសាយ ដែលកត្ដាទាំងនេះ ក៏អាចបណ្ដាលឲ្យមានការកើតជំងឺក្អកបានដែរ តែវានឹងបាត់ទៅវិញក្នុងរយៈពេលណាមួយ។ ប៉ុន្ដែយ៉ាងណាក៏ដោយ វាអាចបង្កឲ្យសួតរបស់យើងជួបប្រទះ នឹងការរលាកមួយរយៈពេល។ ការប្រើថ្នាំបញ្ចុះសម្ពាធឈាម៖ ថ្នាំបញ្ចុះសម្ពាធឈាម​មួយ​ចំនួន ជាទូទៅសម្រាប់អ្នកជំងឺលើសឈាម និងជំងឺខ្សោយបេះដូង ត្រូវបានគេដឹងថាបណ្តាលឲ្យក្អករ៉ាំរ៉ៃបាន ប៉ុន្ដែមានចំនួនអ្នកកើតតិច។ ជំងឺមហារីកសួត៖ ជំងឺមហារីកសួតក៏បង្ហាញរោគសញ្ហាដោយការក្អកដែរ។ ឈានដល់ដំណាក់កាលមហារីក សួតទទួលការវាយប្រហារខ្លាំង និងសភាពធ្ងន់ធ្ងរ។ ម្យ៉ាងវិញទៀត រោគសញ្ញាមហារីកសួត ដែលកាន់តែធ្ងន់ធ្ងរនោះ គឺក្អកមានឈាម មានក្លិន […]


បញ្ហាបុរសផ្សេងទៀត

វិធីសាស្ដ្រពង្រីកទំហំលិង្គ អាចជឿជាក់បានកម្រិតណា?

បើនិយាយទៅដល់ទំហំលិង្គបច្ចុប្បន្ន ចំពោះបុរសកម្ពុជាមានទំហំទូទៅជាមធ្យម ប្រវែង ១០,០៤ សង់ទីម៉ែត្រ​នៅពេលដែលឡើងរឹង នេះបើយោងតាមរបាយការណ៍ បង្ហាញពីទំហំលិង្គបុរសទូទាំងពិភពលោក។ ដូច្នេះសម្រាប់បុរសដែលមានប្រវែងខ្លីជាងនោះចាត់ទុកថាតូច និង វែងជាង ចាត់ទុកថាធំហើយ។ ខណៈទំហំបច្ចុប្បន្ននៅមិនទាន់ពេញចិត្ដនោះទេ អាចជារឿងពិបាក បើអ្នកមានបំណងចង់ពង្រីកបន្ថែមនោះ ព្រោះតាមរបាយការណ៍ផ្នែកវេជ្ជសាស្ដ្រ មន្ទីពេទ្យ mayoclinic របស់អាមរិក ចុះផ្សាយក្នុងឆ្នាំ ២០២០ នៅមិនទាន់មានការគាំទ្រទាំងស្រុងនឹងលទ្ធផលប្រើប្រាស់ផលិតផលមួយចំនួន និងវិធីសាស្ដ្រផ្សេងៗ ពាក់ព័ន្ធនឹងការពង្រីកទំហំលិង្គនេះ។ ១. ថ្នាំគ្រាប់ និង ឡេ ការប្រើប្រាស់ថ្នាំគ្រាប់សម្រាប់លេប ឬ ប្រើប្រាស់ឡេដើម្បីលាបនៅលើលិង្គដើម្បីពង្រីកទំហំ ជាទូទៅផលិតផលទាំងនេះ ត្រូវបានដាក់បញ្ចូលជាមួយនឹង ពពួកវីតាមីន សារធាតុរ៉ែ និងលាយបញ្ចូលជាមួយអ័រម៉ូន។ ជាលទ្ធផលគួរឲ្យស្ដាយដោយ​យោងតាមមន្ទីរពេទ្យ mayoclinic បានបង្ហាញថា ផលិត​ផលទាំងនេះ មិនអាចបំពេញក្ដីបំណងអ្នកប្រើប្រាស់បាន​ទេ ផ្ទុយទៅវិញ បើប្រើមិនត្រឹម​ត្រូវក៏អាចបង្ករផលប៉ះពាល់ដល់សុខភាពលិង្គវិញក៏មាន។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ២. បំពង់បូម ការប្រើប្រាស់បំពង់បូមដើម្បីពង្រីកទំហំលិង្គ ជាមធ្យោបាយមួយមានការប្រើប្រាស់ច្រើន នៅប៉ែកខាងអឺរ៉ុប។ វិធីនេះជាក់ស្ដែងណាស់ត្រូវបានគេគិតថា ជាការទាញសម្ពាធឈាមចូលមកកាន់លិង្គខ្លាំងនឹងអាចជួយពង្រីកទំហំលិង្គឲ្យឡើងធំ ប៉ុន្ដែលទ្ធផលគ្មានប្រសិទ្ធគ្រប់គ្រាន់នឹងទទួលយកនោះទេ ពោលវាអាចធ្វើឲ្យលិង្គរីកមាឌក្នុងរយៈពេលខ្លី ហើយនឹងវិលត្រលប់ទៅរកទំហំដើមវិញ។ បើប្រើញឹកញាប់ទៀតអាចប៉ះពាល់ទៅដល់ជាលិការសាច់ដុំក្នុងលិង្គទៀតផង ម្យ៉ាងវិញទៀតវិធីនេះ គេប្រើសម្រាប់អ្នកដែលមានបញ្ហាលិង្គខ្សោយដែលមិនឡើងរឹងតែប៉ុណ្ណោះ។ អត្ថបទគួរអាន៖ ចំណង់​ផ្លូវ​ភេទ​ស្រីៗឡើងខ្ពស់​ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

កុមារ​ឈឺ​ក្រលៀន​​បណ្ដាល​មក​ពី​អ្វី? ការពារ​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ឈឺ​ក្រលៀន​ដែល​កើត​ឡើង​ចំពោះ​កុមារ​អាច​បណ្ដាល​មក​ពី​កត្តា​ផ្សេង​ៗ ដូចជា​​​របួស​សាច់ដុំ​ក្រលៀន​ជាដើម។ ការ​ឈឺ​ចាប់​នេះ​ បង្ក​ឡើង​ដោយ​សារ​តែ​រមួល​សរសៃ​ប្រសាទ​ សាច់ដុំ​ សរសៃ​ពួរ សរសៃ​ចំណង​ ឬ​ឆ្អឹង​នៅ​ក្នុង​តំបន់​ក្រលៀន​។ ពិត​ណាស់​ អាការៈ​ឈឺ​ក្រលៀន​នេះ​ ជា​ទូទៅ​កើត​ឡើង​ចំពោះ​កុមារ​ដែល​ចូលចិត្ត​​លេង​កីឡា។ ប៉ុន្តែ​ បើ​រោគសញ្ញា​របស់​ក្មេង​នៅ​តែ​បន្ត ទោះ​ជា​បាន​សម្រាក​គ្រប់គ្រាន់​យ៉ាង​ណា​ក្ដី ប៉ា​ម៉ាក់​គប្បី​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ ទើប​ជា​ការ​ប្រសើរ​។ ​អត្ថន័យពណ៌ និងរូបរាងលាមកទារក នៅទីនេះ ​មូលហេតុ​ និង​កត្តា​ហានិភ័យ​​​នាំ​​ឲ្យ​កុមារ​ឈឺ​ក្រលៀន​ ជា​ធម្មតា ការ​ឈឺ​ចាប់​នៅ​តំបន់​ក្រលៀន​​មាន​ការវិវត្ត​​ដោយ​សារ​តែ​របួស​សាច់ដុំ​ក្រលៀន​នៅ​ពេល​ថ្មី​ៗ​។ បញ្ហា​នេះ​អាច​កើត​ឡើង​ដោយ​សារ​តែ៖ របួស​ពី​មុន​ ការ​លើក​របស់​ធ្ងន់​ៗ​ និង​ការ​ដួល​ភ្លាម​ៗ​ ហាត់​ប្រាណ​ខ្លាំង​ក្លា​ ដោយ​មិន​បាន​កម្ដៅ​សាច់ដុំ​គ្រប់គ្រាន់​ ដែល​នាំ​ឲ្យ​រមួល​ ឬ​រហែក​សាច់ដុំ ការ​ផ្លាស់ប្ដូរ​ទិសដៅ​ភ្លាម​ៗ​នៅ​ពេល​កំពុង​រត់​​ អំឡុង​ពេល​លេង​កីឡា​ សន្ធឹង​ជើង​វែង​​ពេក ​អំឡុង​ពេល​ធ្វើ​សកម្មភាព​ពត់​ពែន​ខ្លួន​ គ្រោះថ្នាក់​ ឬ​របួស​សាច់ដុំ​នៅ​តំបន់​ក្រលៀន​ ការ​បត់​ចូល​នៃ​ត្រគាក​ ដែល​អាច​​ធ្វើ​ឲ្យ​ខូច​សន្លាក់​ត្រគាក និង​នាំ​ឲ្យ​ឈឺ​ក្រលៀន​ បញ្ហា​ត្រគាក​ដូចជា​ ជំងឺ​រលាក​សន្លាក់​ឆ្អឹង​ត្រគាក។ រោគសញ្ញា​នៃ​ការ​ឈឺ​ក្រលៀន​ ឈឺចាប់​ត្រគាក​ស្រួចស្រាល់ និង​ការ​ឈឺ​ចាប់​ចលនា​នៃ​សន្លាក់​ត្រគាក​ ឈឺ​ជង្គង់​ ​ឈឺ​សន្លាក់​ និង​ឈឺ​ភ្លៅ​ភ្លាម​ៗ​ ពិបាក​ក្នុង​ការ​លើក​ជង្គង់​ ដើរ​​មិន​ប្រក្រតី​​ដោយ​សារ​តែ​ឈឺ​សន្លាក់​ ឈឺចាប់​ ហើម​ និង​មាន​ស្នាម​ជាំ​នៅ​បរិវេណ​ក្រលៀន​ ផ្លាស់ប្ដូរ​ពណ៌​នៅ​ស្បែក​​តំបន់​ក្រលៀន​ និង​ជុំវិញ​ក្រលៀន​ គ្មាន​កម្លាំង​កំហែង​នៅ​ជើង។ ​គន្លឹះ​មួយ​ចំនួន​ ដើម្បី​ដោះស្រាយ​បញ្ហា​ឈឺ​ក្រលៀន​ ដើម្បី​ដោះស្រាយ​បញ្ហា​ឈឺ​ក្រលៀន​ យើង​ចាំបាច់​ត្រូវ​កំណត់​ពី​មូលហេតុ​ជា​មុន​សិន​។ កុមារ​ដែល​ជួប​បញ្ហា​នេះ គប្បី​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់​ ​និង​មិន​ត្រូវ​ធ្វើ​សកម្មភាព​ខ្លាំងក្លា​ឡើយ​។ ការ​ឈឺ​ចាប់​នេះ អាច​នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​​មួយ​ខែ ឬ​ពីរ​ខែ​ ប៉ុន្តែ​ប៉ា​ម៉ាក់​គប្បី​ឲ្យ​កូន​អនុវត្ត​តិចនិក​មួយ​ចំនួន​ ដើម្បី​ពង្រឹង​សាច់ដុំ​ និង​បង្កើន​ល្បឿន​នៃ​ការ​ព្យាបាល​។ ស្អំ​កំណាត់​ត្រជាក់​នៅ​បរិវេណ​ក្រលៀន​​ពីរ​បី​ដង​ក្នុង​មួយ​ថ្ងៃ រយៈពេល​១០​ទៅ​២០​នាទី ដើម្បី​បំបាត់​ការ​ឈឺ​ចាប់​ និង​កាត់បន្ថយ​ការ​ហើម។ ស្អំ​កំណាត់​ក្ដៅ​ឧណ្ហ​ៗ នៅ​បរិវេណ​ក្រលៀន​ នៅ​ពេល​ដែល​បាត់​អាការៈ​ហើម​។ ការ​ស្អំ​ត្រជាក់​ និង​ស្អំ​ក្ដៅ​អាច​កាត់បន្ថយ​ការ​ឈឺចាប់​ភ្លៅ […]


អាហារូបត្ថម្ភ

របៀបជ្រើសរើសយ៉ាអួរញុំា កុំឲ្យឡើងទម្ងន់ផ្ដេសផ្ដាស

យ៉ាអួរ ឬទឹកដោះគោជូរ គឺជាអាហារសម្រន់ដែលល្អចំពោះសុខភាព ប៉ុន្តែ​យ៉ាអួរមួយចំនួនមានផ្ទុក​សារធាតុ​ផ្សំដែលធ្វើឱ្យយើងឡើង​គីឡូ​។ តើយើងគួរជ្រើសរើសយ៉ាអួរ​របៀបណាដើម្បី​ញុំាទៅមិន​ធ្វើឱ្យ​ប្រឈម​បញ្ហា​​ធាត់? ១. យ៉ាអួរមានគ្រឿងផ្សំតិច យ៉ាអួរដែលមានគ្រឿងផ្សំកាន់តែតិច កាន់តែល្អ។ ជាទូទៅ យ៉ាអួដែលមិនមាន​ផ្ទុកសារធាតុរក្សាទុក និងមិនបានបន្ថែមជាតិស្ករគឺជាជម្រើសល្អបំផុត។ យ៉ាអួរធម្មជាតិមានគ្រឿងផ្សំតែ ៣ មុខទេ​ គឺ​ទឹកដោះ​គោស្រស់ Lactobacillus​ bulgaricus និង Streptococcus thermophilus ។ Lactobacillus bulgaricus និង Streptococcus thermophilus គឺជាបាក់តេរី​ល្អសម្រាប់ធ្វើយ៉ាអួរ។ យ៉ាអួរមួយ​ចំនួន​អាច​ត្រូវបានបន្ថែមជាតិស្ករ និងផ្លែឈើ។ ២. យ៉ាអួរមានបាក់តេរីនៅរស់ និងសកម្ម យ៉ាអួរ​ប្រភេទនេះ យ៉ាអួរនោះមិនបានឆ្លងកាត់ការសម្លាប់មេរោគទេ ហើយនៅមានប្រូបាយអូទិក (Probiotics) ដែលជាបាក់តេរីល្អចំពោះសុខភាពប្រព័ន្ធរំលាយអាហារ។ យើង​អាច​មើល​ដឹង​ថា​មាន​ពពួក​បាក់តេរី​ទាំងនេះ​ឬអត់​នៅ​លើ​សម្បក​ផលិត​ផល​យ៉ាអួរ​។ ៣. យ៉ាអួរផ្ទុកកាល់ស្យូមខ្ពស់ យើងគួររកមើលយ៉ាអួដែលមានផ្ទុកកាល់ស្យូមយ៉ាងហោចណាស់ ១៥% នៃបរិមាណកាល់ស្យូម​ដែល​យើងត្រូវការប្រចាំថ្ងៃ។ ចង់គណនា BMI ចុចទីនេះ! ៤. មើលបរិមាណជាតិស្ករនៅក្នុងគ្រឿងផ្សំ ជាធម្មតាយ៉ាអួរមានជាតិស្ករពីធម្មជាតិដែលបានមកពីឡាក់តូស (lactose) រប​ស់ទឹកដោះ​គោ​ស្រស់​ស្រាប់។ ការមានបរិមាណស្ករតិចតួចរាយនៅលើស្លាកគ្រឿងផ្សំមិនគួរឱ្យយើងបារម្ភទេ។ ផ្ទុយ​ទៅ​វិញ យ៉ាអួរដែលបានបន្ថែមជាតិស្ករសិប្បនិម្មិតមានផ្ទុកជាតិស្ករខ្ពស់។ ជាទូទៅ យើងត្រូវជ្រើសរើស​យ៉ាអួរដែល​មានជាតិស្ករតិចជាង ២២ក្រាម។ ជាទូទៅយ៉ាអួរដែលធ្វើពីទឹកដោះគោស្រស់ដែលផ្ទុកជាតិខ្លាញ់ខ្ពស់ ១ពែងមានជាតិ​ស្ករ​ឡាក់តូស​ពី ១០ ទៅ ១៥ក្រាម។ យ៉ាអួរក្រិច (Greek yogurt) ជាយ៉ាអួរខាប់ដែលឆ្លងកាត់ការចម្រោះ​យកជាតិទឹកចេញ។ យ៉ាអួរក្រិច […]


បញ្ហាប្រព័ន្ធទឹកនោមផ្សេងទៀត

ឈឺ​ខ្នង​ក្រោយ​ញ៉ាំ​អាហារ​រួច​ អាច​មក​ពី​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជួន​កាល​ អាការៈ​ឈឺ​ខ្នង​​ក្រោយ​​ញ៉ាំ​អាហារ​រួច​ អាច​បញ្ជាក់​ពី​បញ្ហា​សុខភាព​មួយ​ចំនួន​ ដែល​យើង​គប្បី​មាន​ការ​ប្រុងប្រយ័ត្ន​ឲ្យ​​បាន​ដិតដល់​។ ​ការ​​ឈឺ​ខ្នង​ជា​ទូទៅ​ កើត​ឡើង​ពី​ការ​ឈឺចាប់​សាច់ដុំ ភាព​តានតឹង ឬ​របួស​សាច់ដុំ​ និង​ឌីស (discs)​ដែល​ទ្រទ្រង់​ឆ្អឹង​ខ្នង​របស់​យើង​។ វា​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ ដែល​យើង​​កើត​មាន​អាការៈ​នេះ​នៅ​ពេល​ដែល​យើង​​មាន​វ័យ​កាន់​តែ​ចាស់​ទៅ​ ពីព្រោះ​​​ឆ្អឹង​​​កកិត​គ្នា​ទៅ​វិញ​ទៅ​មក​ ដែល​បណ្ដាល​ឲ្យ​មាន​ការ​ឈឺចាប់​ និង​ចុក​រួយ​។ យ៉ាង​ណា​មិញ លក្ខខណ្ឌ​សុខភាព​ទាំង​នេះ ក៏​​អាច​នាំ​ឲ្យ​យើង​កើត​មាន​អាការៈ​ឈឺ​ខ្នង។ ១. ក្រហាយ​ទ្រូង ជាក់​ស្ដែង​ ការ​ឈឺ​ខ្នង​ក្រោយ​ញ៉ាំ​អាហារ​រួច​​ អាច​បណ្ដាល​មក​ពី​ការ​ក្រហាយ​ទ្រូង​ ជា​ជំងឺ​ប្រព័ន្ធ​រំលាយ​អាហារ​ដែល​បង្ក​ជា​​ការ​ឈឺ​ចាប់​នៅ​ក្នុង​ទ្រូង​ដោយ​សារ​តែ​ការ​ចាល់​អាស៊ីដ​។ រោគ​សញ្ញា​ដទៃ​ទៀត​ រួម​មាន​​​ជូរ​មាត់​ ឈឺ​បំពង់​ក និង​ក្អក​។ អាហារ​ជាក់លាក់​មួយ​ចំនួន​ដែល​បង្ក​ជា​​អាការៈ​​នេះ​ រួម​មាន​គ្រឿង​ស្រវឹង​ ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន​ សូកូឡា​ អាហារ​ហឹរ​ និង​ប៉េងប៉ោះ​។ ២. ដំបៅ​ក្រពះ​ ការ​ឈឺ​ខ្នង​នេះ​ក៏​អាច​បណ្ដាល​មក​ពី​ដំបៅ​ក្រពះ​ដូច​គ្នា​។ ចំណែក​ឯ​រោគ​សញ្ញា​​ទូទៅ​ដទៃ​ទៀត​នៃ​ជំងឺ​ដំបៅ​ក្រពះ​មាន​ដូចជា​ក្រហាយ​ទ្រូង​ ឈឺ​ពោះ​ ហើម​ពោះ​ និង​មាន​ហ្គាស​ជាដើម​។​ ​​ជា​ទូទៅ​ ជំងឺ​ដំបៅ​ក្រពះ​កើត​ឡើង​​ដោយ​សារ​ការ​បង្ក​រោគ​ដោយ​បាក់តេរី​ និង​ការ​ប្រើប្រាស់​ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក​​​ដែល​មិន​មែន​ជា​ស្តេរ៉ូអ៊ីដ រយៈពេល​វែង​។ ការ​ញ៉ាំ​អាហារ​ហឹរ​ ឬ​អាហារ​ដែល​មាន​ជាតិ​អាស៊ីដ​​​អាច​ធ្វើ​ឲ្យ​ជំងឺ​នេះ​កាន់​តែ​យ៉ាប់យ៉ឺន​ទ្វេ​ដង​។ ​​៣. ឥរិយាបថ​មិន​សមរម្យ​ ចំកោង​ខ្លួន អំឡុង​ពេល​​ញ៉ាំ​អាហារ​ក៏​អាច​បង្ក​ជា​ការ​ឈឺ​ខ្នង​ដូច​គ្នា​។ មួយ​វិញ​ទៀត​ នៅ​ពេល​ដែល​យើង​បញ្ចេញ​ឥរិយាបថ​កោង​ខ្លួន​ក្រោយ​​ញ៉ាំ​អាហារ​រួច​ ក៏​អាច​​នាំ​ឲ្យ​ក្រហាយ​ទ្រូង​ ដោយសារ​តែ​ចាល់​អាស៊ីដ​ និង​បង្ក​ជា​អាការៈ​ឈឺ​ខ្នង​នេះ​ដែរ​។ ៤. ការ​ឆ្លង​មេរោគ​តម្រង​នោម​ ជាមួយ​គ្នា​នេះ​ដែរ ការ​ឈឺ​ខ្នង​ជា​រោគ​សញ្ញា​មួយ​នៃ​ការ​ឆ្លង​មេរោគ​តម្រង​នោម​។ ការ​ឈឺ​ចាប់​នៅ​​​ចំហៀង​ខ្នង​ ឬ​​ផ្នែក​កណ្ដាល​ទៅ​ខាង​លើ​ អាច​បណ្ដាល​មក​ពី​ការ​ឆ្លង​មេរោគ​តម្រង​នោម​។ […]


ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
expert badge expert

លោក ហឿ សេធុល

ប្រឹក្សាខាងសុខភាពផ្លូវចិត្ត • សាលាអប់រំពិសេស KCPS

មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ