backup og meta

គ្រូពេទ្យបែងចែកច្បាស់ពីភាពខុសគ្នារវាងអាលែកហ្ស៊ីនិងផ្ដាសាយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jul 12, 2022

    គ្រូពេទ្យបែងចែកច្បាស់ពីភាពខុសគ្នារវាងអាលែកហ្ស៊ីនិងផ្ដាសាយ

    តើ​ភាពខុសគ្នារវាងអាលែកហ្ស៊ីនិងផ្ដាសាយមានអ្វីខ្លះគួរឲ្យកត់សម្គាល់ដែលយើងអាច​ដឹងថារោគសញ្ញាណា ជាជំងឺផ្ដាសាយ រោគសញ្ញាណាជារបស់​ជំងឺអាលែកហ្ស៊ី? ស្រាយចម្ងល់​និង​ចំណុច​ដែល​អ្នកជំងឺ​ឧស្សាហ៍យល់ច្រឡំ​ចំពោះ​ចំណុចស្រដែងគ្នាដូចជា​​កណ្ដាស់ ឬ​រមាស់​ច្រមុះ ​វេជ្ជបណ្ឌិត ហ៊ាង រតនាបញ្ជាក់​ថា សូម​កុំ​គិត​ថា​នោះ​ជា​អាការៈ​ផ្ដាសាយ​ឲ្យ​សោះ តែវា​​ក៏អាចជា​អាការៈ​​អាលែកហ្ស៊ី​។

    លោក​ពន្យល់បន្ថែម​​ទៀត​ថា អាលែកហ្ស៊ី និង​ផ្ដាសាយ​ខុស​គ្នា​ស្រឡះ ដោយ​ផ្ដាសាយ​គឺ​បង្ក​ឡើង​ដោយ​មេរោគ ហើយ​អាលែកហ្ស៊ី​បង្ក​ឡើង​ដោយ​អាលែកជែន។

    អាលែកជែន​បែង​ចែក​ជា ៣ អាច​មកពីចំណីអាហារ អាកាសធាតុ និង​របស់របរ​ប្រើប្រាស់ ឬ​អាច​ជា​ធូលី​ លម្អង​ផ្កា។ អាលែកហ្ស៊ី​ធ្វើឲ្យ​រលាក​ច្រមុះ ដោយ​មាន​អាការៈ​កណ្ដាស់ ឬ​រមាស់​ច្រមុះ​ចង់​កណ្ដាស់​រហូត​នោះ ហៅថា​អាលែកជីណេទិច។

    វេជ្ជបណ្ឌិត​ជំនាញ​ជំងឺ​ទូទៅ និង​កុមារ​រូប​នោះ​បាន​បន្ថែម​ទៀត​ថា មូលហេតុ​អាច​មកពី​រោម​ច្រមុះ​តិច មាន​ដុះ​សាច់​ក្នុង​ច្រមុះ និង​រលាក​ច្រមុះ​រ៉ាំរ៉ៃ ធ្វើឲ្យ​ងាយ​កណ្ដាស់ ពេល​បរិយាកាស​ហុយ ឬ​កម្ទេចកំទី​ប៉ើង​ចូល។

    រោគ​សញ្ញា_ផ្ដាសាយ_Hello_គ្រូពេទ្យ

    ភាពខុសគ្នារវាងអាលែកហ្ស៊ីនិងផ្ដាសាយ

    អាលែកហ្ស៊ី

    – មិន​ក្ដៅ​ខ្លួន

    – សម្បោរ​ថ្លា

    – មិន​ឈឺ​ក្បាល

    – មិន​ឈឺ​សាច់ដុំ

    – រមាស់​ភ្នែក ច្រមុះ

    – អាច​តឹង​ច្រមុះ

    – អាលែកហ្ស៊ី​អាច​មាន​អាការៈ​ក្ដៅខ្លួន​ដែរ នៅ​ពេល​ធ្វើឲ្យ​រលាក ហើយ​រលាក​យូរ​ៗ​ទៅ​មេរោគ​ចូល

    ស្វែងយល់បន្ថែម

    អាលែកហ្ស៊ី​អាច​ព្យាបាល​ជា តែ​មិន​ជា​ដាច់​ឡើយ ប្រសិនបើ​យើង​អាច​ដឹង​ទាន់​ពេលវេលា និង​ព្យាបាល​ត្រឹមត្រូវ មិន​បង្ក​ឲ្យ​ស្ថានភាព​ធ្ងន់ធ្ងរ​ឡើយ។

    ផ្ដាសាយ

    – ក្ដៅ​ខ្លួន

    – សម្បោរ​ខាប់

    – ឈឺ​ក្បាល

    – ឈឺ​សាច់​ដុំ

    – តឹង​ច្រមុះ​ខ្លាំង

    ស្វែងយល់បន្ថែម

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Jul 12, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម