សុខភាពកុមារ

សុខភាព​កុមារ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី ថ្នាំបង្ការ​រោគសញ្ញាទូទៅ ​បញ្ហា​ជំងឺឆ្លង លក្ខខណ្ឌ​​កង្វះអាហារូបត្ថម្ភ ​ បញ្ហាការលូតលាស់​របស់​កូន ​ ជំងឺប្រព័ន្ធប្រសាទ ​បញ្ហាប្រព័ន្ធរំលាយអាហារ ​ជំងឺស្បែក ​​ជំងឺផ្លូវដង្ហើម​ ​បូករួម​ទាំង​បញ្ហាសុខភាពផ្សេងទៀត ​ឲ្យ​បាន​ច្រើន និង​ប្រុងប្រយ័ត្ន​ខ្ពស់

ចំណេះដឹងទូទៅ

សុខភាពកុមារ

កូនឧស្សាហ៍អាលែកហ្ស៊ីច្រមុះគួរបង្ការ និងថែទាំបែបណា?

កុមារមួយចំនួនអាលែកហ្ស៊ីច្រមុះដែលមានអាការៈដូចជា ចេះតែកណ្តាស់ និងហៀរ​សម្បោរជាដើមតែនៅខែធ្លាក់ខ្យល់ទេ តែកុមារមួយចំនួនទៀតឧស្សាហ៍អាលែកហ្ស៊ីច្រមុះណាស់គឺគ្រប់រដូវកាលតែម្តង។ ហេតុអ្វីបានជាកុមារមួយចំនួនចេះតែអាលែកហ្ស៊ីច្រមុះ? គួរបង្ការ និង​ថែទំាំរបៀបម៉េច? ១. កុមារអាចអាលែកហ្ស៊ីច្រមុះនៅពេលណាខ្លះ? អាលែកហ្ស៊ីច្រមុះកើតឡើងនៅពេលកុមារស្រូបចូលនូវសារធាតុបង្ក​អាលែកហ្ស៊ីដែលបណ្តាលឱ្យជាលិកាច្រមុះកុមាររលាក និងហើម។ កុមារអាចអាលែកហ្ស៊ីច្រមុះនៅរដូវធ្លាក់ខ្យល់ដោយសារ ស្រូបយកលម្អងផ្កា និងពពួកមេរោគផ្សិតចេញពីរុក្ខជាតិដែលហោះក្នុងខ្យល់អាកាស។ មួយវិញទៀត កុមារក៏អាចអាលែកហ្ស៊ីច្រមុះគ្រប់ពេលដែលកុមារស្រូបយកកម្ទេចកម្ទីធូលីដី រោមសត្វ ពពួកមេរោគផ្សិត សង្កើច និងកាកសំណល់​ពីសត្វកន្លាតជាដើមដែលមាននៅក្នុងផ្ទះដែរ។ [embed-health-tool-vaccination-tool] ២. តិចនិចបង្ការកូនពីអាលែកហ្ស៊ីច្រមុះ វេជ្ជបណ្ឌិត ឆាយ និមល ឯកទេសរោគកុមារ និងទារកប្រចាំមន្ទីរ​សម្រាក​ព្យាបាលកុមារឱរ៉ាល់ បានឱ្យដឹងថា ដើម្បីបង្ការកូនតូច​ពី​អាលែក​ហ្ស៊ីច្រមុះ ម៉ាក់ប៉ាគួរ៖ ចាក់វ៉ាក់សាំងទាំងឡាយណាដែលជួយបង្ការវីរុសផ្លូវដង្ហើមផ្នែកខាងលើដូចជា វ៉ាក់សាំងផ្តាសាយធំ និងវ៉ាក់សាំងកូវីដដល់កូន បង្រៀនកូនឱ្យចេះអនាម័យទូទៅដូចជា ឧស្សាហ៍លាង​សម្អាតដៃ​ឱ្យស្អាត ពាក់ម៉ាសពេល ចេញទៅក្រៅ ឬពេលមិនស្រួលខ្លួន ម៉ាក់ប៉ាគួរសម្អាតផ្ទះឱ្យស្អាតជាប្រចាំ និងឱ្យបានញឹកញាប់ ព្រោះពពួកមេរោគផ្សិត សង្កើច ជាដើមអាចលូតលាស់ និងបង្កើតកូនចៅបានល្អនៅតាមកម្រាលព្រំ ភួយ ស្រោមខ្នើយ ឬស្រោម ពួកដែលកូនគេងជាប្រចាំជាដើម ប្រើឧបករណ៍អេឡិចត្រូនិចដែលអាចកាត់បន្ថយជាតិសំណើមក្នុងផ្ទះ ដើម្បីកុំឱ្យពពួកមេរោគ ផ្សិត ក៏ដូចជាសង្កើចជាដើម​រីក​លូតលាស់បានល្អ ឬលឿន (តែមិនត្រូវដាក់មុខងារសម្ងួត សំណើម​ក្នុងផ្ទះឱ្យស្ងួតពេកទេ ព្រោះអាចធ្វើឱ្យកូនស្ងួតក) ប្រើឧបករណ៍អេឡិចត្រូនិចដែលអាចកម្ចាត់កម្ទេចកម្ទីក្នុងបរិយាស ចៀសវាងឱ្យកូនប៉ះពាល់ ឬស្រូបជាមួយសារធាតុបង្កអាលែកហ្ស៊ីដូចជា […]

ស្វែងរក សុខភាពកុមារ

បញ្ហាសុខភាពកុមារផ្សេងទៀត

ពេលទម្លាក់ព្រូនឱ្យកូន អ្នកផ្ទះផ្សេងទៀតគួរទម្លាក់ដែរឬទេ?

ពេទ្យជំនាញណែនាំ​ម៉ាក់ប៉ាឱ្យទម្លាក់ព្រូន​ឱ្យកុមារ​ឱ្យ​បាន​ទៀងទាត់ ព្រោះ​ព្រូនរស់នៅក្នុងពោះវៀន ហើយបឺតយកសារធាតុចិញ្ចឹមពីអាហារដែលអាអូនញុំា ឬឈាមដែល​ធ្វើឱ្យកូន ខ្វះសារធាតុចិញ្ចឹម ខ្វះ​ឈាម ព្រមទាំងប៉ះពាល់ដល់ការលូតលាស់ និង​បញ្ញា​ស្មារតី​។  ចុះពេលពេលទម្លាក់ព្រូនឱ្យអាអូន អ្នកផ្ទះទាំងអស់គួរទម្លាក់ដែរឬទេ? លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ និងរោគកុមារបានឱ្យដឹងថា ប្រសិនបើក្នុងគ្រួសារ​មាន​សមាជិកគ្រួសារណាម្នាក់ឆ្លងព្រូន សមាជិក​គ្រួសារផ្សេងទៀតងាយនឹងឆ្លងព្រូនដែរណាស់ ដូច្នេះ​ពេលទម្លាក់​ព្រូនឱ្យកូនៗ ម៉ាក់ប៉ា និងសមាជិកគ្រួសារផ្សេងទៀតក៏គួរទម្លាក់​ដំណាលគ្នាដែរ ចៀសវាងឆ្លងទៅឆ្លងមក។ ម៉ាក់ប៉ាអាចទម្លាក់ព្រូនឱ្យអាអូនបាននៅពេលអាអូនមានអាយុចាប់​ពី ២ ឆ្នាំឡើងទៅ ហើយ​គួរ​ទម្លាក់​រៀងរាល់ ៦ ខែទៅមួយឆ្នាំម្តង។ ពេលវេលាញុំាថ្នាំទម្លាក់ព្រូនល្អបំផុតគឺនៅម៉ោង ៤ ឬ ៥ ព្រឹក មុន​ញុំា​អាហារដែលជាពេលក្រពះអាអូននៅទទេ។ បើចង់ឱ្យកាន់តែមាន​ប្រសិទ្ធិភាព​ទៀត ម៉ាក់ប៉ាគួរ​​កុំឱ្យ​អាអូន​​ញុំាច្រើន​ពេកនៅពេលល្ងាច ដើម្បីឱ្យក្រពះពោះវៀន​អាអូន​ទំនេរ​ល្អ ហើយជាតិថ្នាំជ្រាបបានល្អ។ ម្យ៉ាងទៀត ព្រូនកំពុងឃ្លានដែរ អ៊ីចឹងពពួកព្រូននឹងនាំគ្នា​ស៊ីជាតិ​ថ្នាំ​បានច្រើន​បើ​កូន​ញ៉ាំ​ថ្នាំ​នៅពេក​ព្រឹក ហើយ​ពោះទទេ​។ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ និងរោគកុមារ នៅបន្ទប់ពិគ្រោះនិងព្យាបាលជំងឺមេត្តា សំណង់ ១២ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លើសពីនេះទៅទៀត ពេលញុំាថ្នាំទម្លាក់ព្រូន ម៉ាក់ប៉ាគួរឱ្យអាអូនញុំាទឹកតែបន្តិចបានហើយ រួចរងចាំ ២ ម៉ោងក្រោយចាំឱ្យអាអូនញុំាអាហារ។ ជាទូទៅ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ទឹកនោមកូនឆ្អេះ ឬមានក្លិនឆួលខ្លាំងមកពីមូលហេតុអ្វី?

ទឹកនោមជាសារធាតុរាវដែលតម្រងនោមបញ្ចេញមកក្រៅរាងកាយ ហើយ​ជាទូទៅមានក្លិនឆ្អេះ ប៉ុន្តែ​មិនមានក្លិនឆួលខ្លំាងទេ។ បើទឹកនោម​អាអូន​មានក្លិនឆួលខ្លាំង មានបញ្ហាដែរឬទេ? ឬបណ្តាល​មក​ពី​ចំណីអាហារ? ខាងក្រោមនេះជាហេតុផលមួយចំនួនដែលអាចបណ្តាលឱ្យទឹកនោម​អាអូន​ឆ្អេះ ឬមានក្លិន​ឆួល​ខ្លាំង៖ ១. ខ្វះជាតិទឹក ទឹកនោមផ្សំឡើងពីជាតិទឹក និងកាកសំណល់មួយចំនួន។ ប្រសិនរាងកាយ​អាអូនខ្វះជាតិទឹក ទឹកនោម​នឹងមានកាកសំណល់ច្រើនជាងជាតិទឹក ដែលអាចធ្វើឱ្យទឹកនោមមានក្លិនឆួលខ្លាំង។ ដូច្នេះ ម៉ាក់ប៉ា​អាច​ពិនិត្យ​ពណ៌​ទឹកនោម​របស់​អាអូនដើម្បី​បញ្ជាក់​ថា មាន​​ខ្វះ​ជាតិ​ទឹក​ដែរ​ឬ​អត់។ បើទឹកនោមអាអូនមានពណ៌លឿងចាស់ បញ្ជាក់ថាខ្វះជាតិទឹកហើយ។ ម៉ាក់ប៉ាគួរឱ្យ​អាអូនញុំាទឹកឱ្យបានគ្រប់គ្រាន់ដើម្បីបំពេញជាតិទឹកក្នុងខ្លួន។ [embed-health-tool-ovulation] ២. ទល់លាមក ការទល់លាមកអាចធ្វើឱ្យប្លោកនោម កូនមិនអាចបញ្ចេញទឹកនោមអស់ពីប្លោកនោម ហើយ​ទឹកនោម​ដែលនៅសេសសល់អាចប្រែទៅជាមាន​ក្លិនឆួលខ្លាំង ព្រោះនៅក្នុងប្លោកនោមយូរពេក។ ដូច្នេះម៉ាក់ប៉ាអាចឱ្យអាអូនញុំាបន្លែ ផ្លែឈើឱ្យបានច្រើន ជាពិសេសល្ហុងទុំដើម្បីកាត់បន្ថយអាការៈ​ទល់លាមក។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. ញុំាអាហារ វីតាមីន ឬថ្នាំមួយចំនួន អាហារដូចជាទំពាំងបារាំង ខ្ទឹមបារាំង ខ្ទឹមស ការី ឬត្រីសាល់ម៉ុនជាដើម និងថ្នាំដូចជា វីតាមីន ឬ ថ្នាំផ្សះ​ជាដើមក៏អាចធ្វើឱ្យទឹកនោមមានក្លិន​ឆួលដែរ។ ពេលអស់ជាតិអាហារ វីតាមីន ឬថ្នាំទាំងនេះ​ទឹកនោមអាអូននឹងប្រែមកសភាពដើមវិញហើយ។ ៤. ឆ្លងមេរោគផ្លូវទឹកនោម បើអាអូនមានអាការៈបន្ថែមដូចជាឈឺ ឬផ្សាពេលនោម នោមញឹកញាប់ ទឹកនោមល្អក់ ឬក្តៅខ្លួន អាអូនអាចឆ្លងមេរោគផ្លូវទឹកនោមដែលកើតឡើងដោយសារបាក់តេរីឆ្លងចូលទៅក្នុងប្រព័ន្ធទឹកនោមតាមរយៈបង្ហួរនោម ហើយបន្ទាប់មកចាប់ផ្តើមបំបែកខ្លួននៅក្នុងប្លោក​នោម។ បើទឹកនោម​អាអូនមានក្លិនឆួលខ្លាំង ហើយមានអាការៈគួរឱ្យបារម្ភ ម៉ាក់ប៉ាគួរនាំអាអូនទៅជួបពេទ្យ។ អត្ថបទគួរអាន៖ ហេតុផល ៤ យ៉ាង […]


រោគសញ្ញាទូទៅ

ក្រោយដើរលេងរួច មកដល់ផ្ទះវិញកូនឈឺត្រូវធ្វើម៉េច?

សម្រាប់​ម៉ាក់ៗ​មួយ​ចំនួន​ធំ ពេល​បាន​ដើរ​លេង​ជុំ​គ្នា​នៅ​ថ្ងៃ​សម្រាក​ជាមួយ​កូន និង​ប្ដី ជួប​ជុំ​គ្រួសារ ច្បាស់​ជា​មាន​អារម្មណ៍​កក់​ក្ដៅ សប្បាយ​មុខ​ញញឹម​រីក​ដូច​ផ្កា​មិន​ខាន។ ផ្ទុយ​ទៅ​វិញ ពេល​ដើរ​លេង​រួច ហើយ​ត្រលប់​ទៅ​ផ្ទះ​វិញ កូន​តូច​ៗ​ក៏​ធ្លាក់​ខ្លួន​ឈឺ អ៊ីចឹងគួរធ្វើម៉េចទៅ បើ​កូន​ឈឺ? ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ដើម្បី​ជួយ​ជា​ដំណោះ​ស្រាយ​ដល់​ម៉ាក់​ប៉ា លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ណែនាំ​ឲ្យ​ដឹង​ថា ប្រសិន​បើ​កូន​ឈឺ ​ក្ដៅ​ខ្លួន យើង​ត្រូវ​មាន​ប្រដាប់​វាស់​កម្ដៅ ដាក់​ថ្នាំ​បញ្ចុះ​កម្ដៅ ជូត​ខ្លួន​ឲ្យ​កូន។ ក្នុង​ករណី​កូន​តឹង​ច្រមុះ​ផ្ដាសាយ គួរ​មាន​ថ្នាំ​ផ្ដាសាយ និង​សេរ៉ូម​ប្រៃ​លាង ឬ​ឆ្ពុង​ច្រមុះ​កូន ដើម្បី​ឲ្យ​កូន​ដក​ដង្ហើម​បាន​ស្រួល។ វា​ជា​រឿង​ធម្មតា​ដែល​យើង​មិន​ថា ក្មេង ឬ​ចាស់​ទេ ធ្លាក់​ខ្លួន​ឈឺ​ដូច​ជា ឈឺ​ចុក​ចាប់​រាងកាយ ល្វើយ​អស់​កម្លាំង រាករូស ឬ​ក្ដៅ​ខ្លួន។ល។ ប្រសិន​បើ​អា​អូន​ត្រូវ​ចូល​រៀន​ថ្ងៃ​បន្ទាប់ ក្រោយ​មក​ពី​ដើរ​លេង ហើយ​កូន​ឈឺ ឬ​មិនស្រួលខ្លួន ម៉ាក់​ប៉ា​គួរ​តែ​អនុញ្ញាត​ឲ្យ​កូន​សម្រាក​នៅ​ផ្ទះ​សិន ឲ្យ​អាការៈ​កូន​បាន​ធូរ​ស្បើយ​បន្តិច សឹម​ចូល​ត្រលប់​ទៅ​សាលារៀន​វិញ។ បន្ថែម​ពី​នេះ យើង​ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​អាហារ​ដែល​កូន​ញ៉ាំ និង​ភេសជ្ជៈ​ដែល​កូន​ផឹក​ដែរ​ដោយ​ឲ្យ​កូន​ញ៉ាំ​តែ​អាហារ​ល្អ​ៗ​បូក​បញ្ចូល​គ្នា​មាន​បន្លែ ត្រី សាច់ ស៊ុត ផ្លែឈើ ទឹក​ផ្លែ​ឈើ​ស្រស់ និង​ទឹក​ស្អាត​ជាដើម។ ស្រប​គ្នា​នេះ វេជ្ជបណ្ឌិត​ខាង​លើ​បាន​ឲ្យ​ដឹង​ថា ប្រសិន​បើ​ត្រលប់​មក​ពី​ដើរ​លេង​វិញ​កូន​ឈឺ​ធ្ងន់ […]


រោគសញ្ញាទូទៅ

កូនៗចូលចិត្តរត់លេងហាលថ្ងៃ ម៉ាក់ប៉ាមកដឹងពីវិធីបង្ការខ្សោះជាតិទឹកលើក្មេង

កូន​ក្មេង បើ​មាន​មិត្តភ័ក្ដិ ឬ​បង​ប្អូន​តូចៗ​ដូច​គ្នា​មក​ជុំ​គ្នា​ក្នុង​ឱកាស​ពិសេស​ដូច​ថ្ងៃ​ចូល​ឆ្នាំ​នេះ ច្បាស់​ជា​សប្បាយ​ចិត្ត​ជក់​លេង ភ្លេច​បាយ​ភ្លេច​ទឹក​មិន​ខាន។ ជា​ទូទៅ ខែ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​យើង ជា​ខែ​ប្រាំង មាន​ន័យថា​ថ្ងៃ​រះ​ភ្លឺ អាកាសធាតុ​ក៏​ក្ដៅ​ខ្លាំង​ដែរ ហើយ​បើ​កូន​រត់​លេង​ក្រោម​មេឃ​ក្ដៅ​អាច​ប្រឈម​នឹង​បញ្ហា​ខ្សោះ​ជាតិ​ទឹក​លើ​ក្មេង ម៉ាក់​ប៉ា​ត្រូវ​ចេះ​បង្ការ។ ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក គណនាថ្ងៃសម្រាលកូន ធ្វើ​ម៉េច​ដើម្បី​បង្ការ​បញ្ហា​ខ្សោះ​ជាតិ​ទឹក​លើ​ក្មេង​បាន? សម្រាប់​ក្មេង​ធំ (មាន​ទម្ងន់​លើស ១០​គីឡូ​ក្រាម) មាន​បញ្ហា​ខ្សោះ​ជាតិ​ទឹក ម៉ាក់​ប៉ា​គួរ​ផ្ដល់​ទឹក​យ៉ាង​ហោច​ណាស់ ១​កែវ/ម៉ោង រយៈ​ពេល ៤​ម៉ោង​ជាប់​គ្នា ឬ​ផ្ដល់​ឲ្យ​កូន​លើស​នេះ ក្នុង​ករណី​អា​អូន​ក្អួត ឬ​រាក​រូស។ ម៉្យាង​ម៉ាក់​ប៉ា​គួរ​តែ​ឧស្សាហ៍​តាម​ដាន និង​ផ្ដល់​ទឹក​ឲ្យ​កូន​ញ៉ាំ ព្រោះ​ក្មេង​តូច​ចូល​ចិត្ត​ញ៉ាំ​ទឹក​ម្ដង​តិចៗ ដូច​នេះ​គួរ​តែ​ផ្ដល់​ទឹក​ឲ្យ​បាន​ញឹក​ដល់​កូន។ ក្រៅ​ពី​ការ​បំពេញ​ជាតិ​ទឹក​ដោយ​ការ​ផ្ដល់​ទឹក ម៉ាក់​ប៉ា​អាច​ផ្ដល់​ជា​ផ្លែឈើ​សម្បូរ​ជាតិ​ទឹក ឬ​ភេសជ្ជៈ​ដូច​ជា៖ ទឹក​ផ្លែ​ឈើ​ស្រស់ ផ្លែ​ក្រូច ផ្លែ​ឪឡឹក ផ្លែត្រសក់ ឬ​ត្រសក់​ផ្អែម ផ្លែ​ល្ហុង ។ល។ ផ្ទុយ​ទៅ​វិញ បើ​កូន​ជួប​បញ្ហា​ខ្សោះ​ជាតិ​ទឹក​លើ​ក្មេង ម៉ាក់​ប៉ា​ដាច់​ខាត​កុំ​ឲ្យ​កូន​ញ៉ាំ​ភេសជ្ជៈ​កំប៉ុង​ផ្អែមៗ​ដែល​សម្បូរ​ជាតិ​ស្ករ និង​ហ្គាស។ បន្ថែម​ពី​នេះ យើង​ក៏​ត្រូវ​ដឹង​ពី​សញ្ញា​ខ្សោះ​ជាតិ​ទឹក​ធ្ងន់ធ្ងរ​អាច​កើត​ឡើង​លើ​អា​អូន ដើម្បី​បង្ការ​គ្រោះ​ថ្នាក់​ដែរ​ដូច​ជា ស្រេក​ទឹក​ខ្លាំង សន្លឹម ត្រជាក់​ចុង​ដៃ ឬ​ចុង​ជើង ភ្នែក​ខូង ដក​ដង្ហើម​ញាប់ ឬ​បេះដូង​លោត​លឿន​ជាដើម។ ក្នុង​ករណី អា​អូន​ចេញ​សញ្ញា​បែប​នេះ គួរ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ឲ្យ​បាន​លឿន​បំផុត។ ចំណុចសំខាន់ ខែ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​យើងមានអាកាសធាតុ​ក៏​ក្ដៅ​ខ្លាំង​ដែរ ហើយ​បើ​កូន​រត់​លេង​ក្រោម​មេឃ​ក្ដៅ​អាច​ប្រឈម​នឹង​បញ្ហា​ខ្សោះ​ជាតិ​ទឹក​លើ​ក្មេង។ ម៉ាក់​ប៉ា​គួរ​ផ្ដល់​ទឹក​យ៉ាង​ហោច​ណាស់ ១​កែវ/ម៉ោង […]


បញ្ហាសុខភាពកុមារផ្សេងទៀត

មានកូនតូចទៅវត្តទៅវ៉ាថ្ងៃចូលឆ្នាំ កុំប្រហែសរឿងប៉ុន្មាននេះ

តាម​ទំនៀម​ទម្លាប់​យើង ដល់​រដូវ​បុណ្យ​ទាន​ដូច​ពិធី​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ ក្មេង​ចាស់​ក្នុង​ផ្ទះ​តែង​តែ​ជួប​ជុំ​គ្រួសារ​ទៅ​វត្ត​ដើម្បី​ធ្វើ​បុណ្យ​ជុំ​គ្នា។ ពេល​ធ្វើ​បុណ្យ​ជុំ​គ្រួសារ គ្នា​យើង​ច្បាស់​ជា​មាន​អារម្មណ៍​ថា​សប្បាយ និង​ជ្រះ​ថ្លាហើយ ​តែ​បើ​នាំ​កូន​តូច​ទៅ​វត្ត​តាម មិន​ត្រូវ​ធ្វេស​​ប្រហែស​រឿង​ប៉ុន្មាន​នេះ​ទេ។ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ១. ឲ្យ​កូន​នៅ​កន្លែង​មាន​ផ្សែង​ធូប​យូរ វត្ត​ណា​ក៏​ដូច​វត្ត​ណា​ដែរ ឲ្យ​តែ​ពេល​បុណ្យ​ទាន​ផ្សែង​ធូប​ហុយ​ឡើង​អ័ព្ទ មើល​មនុស្ស​ម្នា​មិន​ចង់​ឃើញ​ទេ។ ទាក់​ទង​នឹង​ផ្សែង​ធូប​នេះ វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឫទ្ធីគុណ បាន​ឲ្យ​ដឹង​ថា ធូប​ត្រូវ​បាន​គេ​ផលិត​ឡើង​ពី​វត្ថុធាតុ​ដើម​ធម្មជាតិ និង​ផ្សំ​ជាមួយ​សារធាតុ​គីមី​ច្រើន​ប្រភេទ។ ផ្សែង​ដែល​ចេញ​ភាយ​ក្រោយ​ត្រូវ​កម្ដៅ មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ជាច្រើន​យ៉ាង​ដូចជា​បញ្ហា​ផ្លូវ​ដង្ហើម រលាក​ទង​សួត រលាកបំពង់ក ហើយ​ការ​ស្រូប​យក​ជាតិ​ធូប​នេះ គ្រោះថ្នាក់​ជាង​ផ្សែង​បារី​ទៅ​ទៀត។ យូរៗ​ទៅ​វា​នឹង​បង្ក​ទៅ​ជា​ជំងឺ​មហារីក​សរីរាង្គ​ផ្សេង​ៗ។ ២. មិន​ពាក់​ម៉ាស់​ឲ្យ​កូន វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ណែនាំ ម៉ាក់​ប៉ា​ថា ពេល​ទៅ​វត្ត​កុំ​ភ្លេច​ពាក់​ម៉ាស់​ឲ្យ​កូន ព្រោះ​ថ្ងៃ​ចូល​ឆ្នាំ​អ្នក​ណា​ៗ​ក៏​ទៅ​វត្ត​ធ្វើ​បុណ្យ​ដែរ។ ដ្បិត​តែ​តាម​ករណី​វិជ្ជមាន​កូវីដ ១៩ ឬ​វីរុស​អូមីក្រុង​របស់​ក្រសួង​សុខាភិបាល​ធ្លាក់​ចុះ​ក្ដី យើង​មិន​ត្រូវ​ភ្លេច​ខ្លួន​ទេ ព្រោះ​កូវីដ ១៩ មិន​ភ្លេច​យើង​ឡើយ ដូច្នេះ​បើ​អាច​គួរ​បន្ត​អនុវត្ត​វិធានការ ៣ការពារ ៣កុំ។ ទន្ទឹមនឹងនេះ បើ​អាអូនមានអាយុក្រោម ២ ឆ្នាំ អ្នកជំនាញមិនណែនាំឲ្យពាក់ម៉ាស់ទេ ព្រោះកូននៅតូចពេក អាចប្រឈមនឹងការពិបាកដកដង្ហើម។ ៣. ឲ្យ​កូន​លេង​ជាមួយ​សត្វ​អនាថា​ក្នុង​វត្ត ធម្មតា នៅ​ក្នុង​វត្ត​សម្បូរ​សត្វ​ឆ្កែ […]


ជំងឺឆ្លង

ចេះតែថែមថ្នាំត្រជាក់ពេលកូនក្ដៅខ្លួនព្រោះគ្រុនឈាម ប្រយ័ត្នពុលថ្លើមកូន

ធម្មតា ជំងឺ​គ្រុន​ឈាម​បង្ក​ឡើង​ដោយ​សារ​មូស​ខ្លា​ខាំ ពិសេស​សម្បូរ​ណាស់​ខែ​ធ្លាក់​ភ្លៀង ហើយ​ក្ដៅ​ខ្លួន ឡើង​កន្ទួល ឬ​ឈឺ​សន្លាក់ សុទ្ធ​តែ​ជា​រោគ​សញ្ញា​គួរ​ឲ្យ​កត់​សម្គាល់។ ក្នុង​ករណី​កូន​ក្ដៅ​ខ្លួន​ព្រោះ​គ្រុន​ឈាម ម៉ាក់​ប៉ា​មួយ​ចំនួន​ចេះ​តែ​ថែម​ថ្នាំ​បញ្ចុះ​កម្ដៅ​ឲ្យ​កូន​ដោយ​សារ​ចង់​ឲ្យ​ឆាប់​ជា តែ​មាន​ដឹង​អត់​ថា ការ​ថែម​ថ្នាំ​ញឹក​អាច​ធ្វើ​ឲ្យ​ពុល​ថ្លើម​បាន។ ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក គណនាថ្ងៃសម្រាលកូន លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ និង​កុមារ បាន​ជួប​ករណី​ក្មេង​កើត​គ្រុនឈាម តែ​មាន​កម្រិត​ជាតិ​ពុល​ក្នុង​ថ្លើម​ខ្ពស់។ ដំបូង មាន​ក្មេង​អាយុ ១​ខួប មាន​អាការៈ​ក្ដៅ​ខ្លួន​ខ្លាំង​យូរ​ថ្ងៃ និង​មាន​សភាព​ខ្សោយ​ទៅៗ​សន្លឹម​ខ្លាំង ដោយ​សារ​អា​អូន​គ្រុន​ឈាម ក្រោយ​ពេល​ពិនិត្យ និង​តេស្ដ​ឈាម​រួច​មក។ ស្រប​គ្នា​នេះ លោក​បន្ត​ថា អ្វី​ដែល​សំខាន់​ក្រោយ​ពិនិត្យ​ឈាម​ក្មេង​នោះ គឺ​ជាតិ​ពុល​ថ្លើម​ឡើង​ខ្លាំង ដែល​ជាតិ​ពុល​ថ្លើម​ឡើង​ខ្លាំង​អាច​បណ្ដាល​មក​ពី​មូលហេតុ ២ យ៉ាង៖ ទី១. មេរោគ​គ្រុនឈាម​វា​ទៅ​ធ្វើ​ឲ្យ​រលាក​ថ្លើម ឬ​អាច​ទី២. ប្រើ​ថ្នាំ​បញ្ចុះ​កម្ដៅ​លើស​កម្រិត។ ប៉ុន្តែ ភាគ​រយ​ខ្ពស់​នោះ​គឺ​មូលហេតុ​ទី២ កូន​ក្ដៅ​ខ្លួន​ព្រោះ​គ្រុន​ឈាម​រហូត​ពុល​ថ្លើម ដោយ​សារ​ប្រើ​ថ្នាំ​បញ្ចុះ​កម្ដៅ​លើស​កម្រិត។ វេជ្ជបណ្ឌិត​រូប​នេះ បាន​បន្ត​ថា ម៉ាក់​ប៉ា​តែង​តែ​ព្រួយ​បារម្ភ​ខ្លាំង​នៅ​ពេល​កូន​ក្ដៅ​ខ្លួន​យូរ​អត់​បាត់ ជា​ហេតុ​បណ្ដាល​ឲ្យ​ប្រើ​ថ្នាំ​បញ្ចុះ​កម្ដៅ​ញឹក​ពេល​កម្ដៅ​ឡើង​ម្ដងៗ។ លោក​បន្ថែម​ថា បើ​កូន​ក្ដៅ​ខ្លួន​ព្រោះ​គ្រុនឈាម យ៉ាង​ហោច​ណាស់​ក៏ ៣ - ៥ថ្ងៃដែរ​ទើប​ធូរ​ស្រាល មិន​អាច​ព្យាបាល​មួយ​ថ្ងៃ​ជា​បាន​ទេ។ យ៉ាង​ណា​មិញ ម៉ាក់​ប៉ា​ក៏​មិន​ត្រូវ​ទុក​កូន​ឲ្យ​ក្ដៅ​ខ្លួន​ព្រោះ​គ្រុន​ឈាម ឬ​គួរ​ការពារ​កូន​កុំ​ឲ្យ​កើត​ជំងឺ​គ្រុន​ឈាម​តែ​ម្ដង​ដោយ​លាប​ឡេ​ការពារ​មូសខាំ ស្លៀក​ខោ​អាវ​វែងៗ​ឲ្យ​កូន និង​កុំ​ឲ្យ​កូន​ទៅ​លេង​កន្លែង​ងងឹតៗ ឬ​កន្លែង​ដែល​សម្បូរ​សត្វ​មូស។ អានបន្ថែម៖ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

មេឃថ្ងៃក្ដៅ ល្ងាចភ្លៀងអ៊ីចឹង មកដឹងវិធីការពារសុខភាពកូនកុំឲ្យឈឺច្រើន

ខែ​នេះ ដូច​ពិបាក​មើល​ចិត្ត​មេឃ​ដល់​ហើយ! ពេល​ថ្ងៃ​ក្ដៅ​ចង់​ខ្លោច​ស្បែក តែ​ពេល​ល្ងាច​បែរ​ជា​ធ្លាក់​ភ្លៀង​វិញ។ ក្នុង​អាកាស​ធាតុ​បែប​នេះ អាច​ធ្វើ​ឲ្យ​គ្នា​យើង​មួយ​ចំនួន​ងាយ​នឹង​ឈឺ ពិសេស​អ្នក​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ​ដូច​ក្មេងៗ​ជាដើម។ ពេល​ក្មេងៗ​ឈឺ​ពិបាក​ណាស់ អ៊ីចឹង​ម៉ាក់​ប៉ា​គួរ​តែ​ចេះ​តិចនិក​ថែ​សុខភាព​កូន​ក្នុង​អាកាស​ធាតុ​ពិបាក​ទាយ​ដឹង​បែប​នេះ។ ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក គណនាថ្ងៃសម្រាលកូន ដើម្បី​សុខភាព​កូន​តូច​ៗ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ពន្យល់​ឲ្យ​ដឹង​ថា នៅ​ក្នុង​ខែ​ក្ដៅ​អា​អូន​ងាយ​ប្រឈម​នឹង​បញ្ហា​ខ្សោះ​ជាតិ​ទឹក ហើយ​បើ​ក្នុង​ខែ​ភ្លៀង ក្មេង​ៗ​ងាយ​កើត​ជំងឺ​ផ្ដាសាយ គ្រុន​ឈាម គ្រុនចាញ់ ឬ​រលាក​ក្រពះ​ពោះវៀន​ជាដើម។ ហេតុ​នេះ​ហើយ​ទើប​លោក​បាន​ណែនាំ​ឲ្យ​ម៉ាក់​ប៉ា​ការពារ​សុខភាព​ដោយ៖ ពេល​មេឃ​ក្ដៅ៖ ឲ្យ​កូន​ញ៉ាំ​ទឹក​គ្រប់​គ្រាន់ ចៀសវាង​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម​ខ្លាំង ឬ​មាន​សារធាតុ​ហ្គាស (សូដា​កំប៉ុង ។ល។) ការពារ​ស្បែក​កូន​ដោយ​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ ឬ​ពាក់​អាវ​វែងៗ​ពេល​ចេញ​ក្រៅ ដើម្បី​ចៀស​វាង​កូន​រលាក​ស្បែក។ ពេល​មេឃ​ភ្លៀង៖ ចៀស​ឲ្យ​កូន​ញ៉ាំ​អាហារ​តាម​ផ្លូវ រក​ទី​ជ្រក ឬ​ពាក់​អាវ​ភ្លៀង ពោល​គឺ​កុំ​ឲ្យ​អា​អូន​ត្រូវ​ទឹក​ភ្លៀង ដើម្បី​បង្ការ​ជំងឺ​ផ្ដាសាយ ឬ​គ្រុន​ក្ដៅ​ជាដើម។ បូក​ផ្សំ​នឹង​ការ​ថែ​ទាំ​ខាង​លើ​នេះ វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​ទូទៅ​រូប​នេះ ក៏​បាន​ណែនាំ​វិធី​សាស្ត្រ​ផ្សេង​ៗ ក្នុង​ការ​ថែទាំ​សុខភាព​កូន​ដែរ​រួម​មាន៖ – ត្រូវចាក់វ៉ាក់សាំង – អនាម័យសុខភាពខ្ពស់ – ប្រើប្រាស់ទឹកស្អាត – កុំទៅតំបន់ព្រៃ និងតំបន់ដែលមានជំងឺឆ្លង។ [embed-health-tool-child-growth-chart] ក្រៅពី​នេះ ម៉ាក់ប៉ាគួរសម្អាតអនាម័យផ្ទះឲ្យបាន​ល្អ ពិសេស​ក្នុង​ខែ​ភ្លៀង ដើម្បី​បង្ការការកើតមូសខ្លា និងឲ្យ​កូនញ៉ាំអាហារក្តៅៗ ហើយមានជីវជាតិ និង​ឲ្យ​កូន​បញ្ចេញ​សកម្មភាព​រាងកាយ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ចំណុចសំខាន់ នៅ​ក្នុង​ខែ​ក្ដៅ​អា​អូន​ងាយ​ប្រឈម​នឹង​បញ្ហា​ខ្សោះ​ជាតិ​ទឹក ហើយ​បើ​ក្នុង​ខែ​ភ្លៀង ក្មេង​ៗ​ងាយ​កើត​ជំងឺ​ផ្ដាសាយ គ្រុន​ឈាម […]


បញ្ហាប្រព័ន្ធរំលាយអាហារ

បាក់តេរីក្នុងមាត់ធ្មេញកូនច្រើន អាចប៉ះពាល់ដល់សុខភាពក្រពះពោះវៀន

ទំនាក់ទំនងរវាងសុខភាពមាត់ធ្មេញ និងសុខភាពទូទៅបានក្លាយជាការផ្ដោតសំខាន់របស់អ្នកស្រាវជ្រាវមួយរយៈហើយ ក្នុងនោះក៏ផ្ដោតសំខាន់លើសុខភាពមាត់ធ្មេញ និងសុខភាពក្រពះពោះវៀនដែរ។ ហេតុអ្វី មាត់ធ្មេញនៅលើផ្ទៃមុខនេះសោះ បានជាទៅពាក់ព័ន្ធនឹងផ្លូវរំលាយអាហារវិញ? ការកើនឡើងនៃបាក់តេរីអាក្រក់នៅក្នុងមាត់មានសក្ដានុពលធ្វើឲ្យមានបញ្ហាសុខភាពក្រពះពោះវៀន ឬបើមានហើយ កាន់តែធ្វើឲ្យបញ្ហាធ្ងន់ធ្ងរ។ តាមពិតទៅ ការសម្អាត ឬពិនិត្យសុខភាពមាត់ធ្មេញជាប្រចាំ ស្ដាប់ទៅហាក់ដូចជាមិនសំខាន់ចំពោះបាក់តេរីល្អៗមានក្នុងប្រព័ន្ធរំលាយអាហារទេ ប៉ុន្តែការសិក្សានៃសាកលវិទ្យាល័យ Cornell នៃប្រទេសស៊ុយអែត បានរកឃើញថា បាក់តេរីក្នុងមាត់ច្រើនអាចចូលដល់ក្រពះពោះវៀន បង្កជាជំងឺរលាកពោះវៀន ឬបញ្ហាប្រព័ន្ធរំលាយអាហារផ្សេងៗទៀត។ ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក គណនាថ្ងៃសម្រាលកូន បញ្ហាក្រពះពោះវៀនអស់នេះ អាចកើតឡើងចំពោះអ្នកដែលមានជំងឺអញ្ចាញធ្មេញធ្ងន់ធ្ងរ ដែលមានបាក់តេរីមិនល្អក្នុងមាត់ច្រើន ជាហេតុអាចបង្កជាជំងឺច្រើនយ៉ាង។ តែកុំបារម្ភ! ខាងក្រោមនេះជារឿងមួយចំនួនដែលយើងអាចជួយកូនធ្វើបានដើម្បីការពារសុខភាពមាត់ និងពោះវៀន។ ១. កាត់បន្ថយជាតិស្ករ៖ វាជាការល្អបំផុតក្នុងការកំណត់ការញ៉ាំជាតិស្ករ និងកាបូអ៊ីដ្រាតផ្សេងទៀត ព្រោះវាអាចកាត់បន្ថយភាពចម្រុះនៃបាក់តេរីនៅក្នុងមាត់អាអូន មិនសូវមានបាក់តេរីអាក្រក់។ ២. ញ៉ាំអាហារសម្បូរជាតិកាកសរសៃ៖ យើងគួរតែផ្ដល់អាហារសម្បូរជាតិកាកសរសៃឲ្យកូនញ៉ាំ ពិសេសគឺពពួក Probiotic, Prebiotic, ឬ SYNBIOTICS ដែលជួយទ្រទ្រង់ដល់បាក់តេរីល្អក្នុងពោះវៀន ពង្រឹងប្រព័ន្ធភាពស៊ាំរបស់កូន។ បើថាកូនមិនសូវញ៉ាំបន្លែទេ យើងអាចបន្ថែម​ជាទឹកដោះគោម្សៅ​មានរូបមន្ត SYNBIOTICS ឲ្យកូនញ៉ាំក៏​បាន​ ព្រោះក្មេងៗចូលចិត្តទឹកដោះគោស្រាប់។ ៣. បង្រៀនកូនឲ្យប្រើទឹកខ្ពុរមាត់៖ ក្រោយដុសធ្មេញរួច យើងអាចបង្រៀនកូនឲ្យប្រើទឹកខ្ពុរមាត់ដើម្បីសម្លាប់បាក់តេរីមិនល្អចេញ ក៏ប៉ុន្តែយើងត្រូវដឹងថា ទឹកខ្ពុរមាត់អាចសម្លាប់បានទាំងបាក់តេរីល្អ និងអាក្រក់ ដូច្នេះមុននឹងឲ្យកូនប្រើ គួរតែពិភាក្សាជាមួយអ្នកជំនាញជាមុនសិន។ ចំណុចសំខាន់ ទំនាក់ទំនងរវាងសុខភាពមាត់ធ្មេញ […]


បញ្ហាប្រព័ន្ធរំលាយអាហារ

អាហារកូនៗចូលចិត្ត ពង្រឹងប្រព័ន្ធភាពស៊ាំចៀសផុតពីជំងឺផ្សេងៗ

ថ្ងៃ​មុន​កូន​ឈឺ​ពោះ ថ្ងៃ​នេះ​អា​អូន​ផ្ដាសាយ ពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​បើ​កូន​ងាក​ឈឺៗ មាន​ន័យ​សុខភាព​កូន​ខ្សោយ​ណាស់ ទ្រាំ​ទ្រ​នឹង​វីរុស​បង្ក​ជំងឺ​តូច​តាច​មិន​បាន​ផង ចុះ​ទម្រាំ​ជំងឺ​កាចៗ។ ប្រព័ន្ធ​ការពារ​រាងកាយ​ក្មេង​មិន​រឹង​មាំ​ដូច​មនុស្ស​ធំ​ទេ បើ​ម៉ាក់​ប៉ាថែទាំង​មិន​បាន​ល្អ នឹង​ត្រូវ​នាំ​កូន​ជួប​ពេទ្យញឹកមិន​ខាន។ ​វិធី​ជួយ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ​មិន​ពិបាក​ទេ គ្រាន់​តែ​បន្ថែម​អាហារ​ប៉ុន្មាន​នេះ​ឲ្យ​កូន​ញ៉ាំ​រាល់​ថ្ងៃ អា​អូន​លែង​សូវ​ឈឺ​ហើយ។ ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្រ្តីពពោះ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ អាហារ​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​ក្មេង​មាន​អ្វី​ខ្លះ​ទៅ? ១. យ៉ាអួរ សារធាតុ​ប្រូបាយអូទិក (Probiotics) មាន​នៅ​ក្នុង​យ៉ាអួរ​ជួយ​ជំរុញ​ដល់​ប្រព័ន្ធ​ការពារ​រាងកាយ​ក្មេង​បាន​ល្អ ព្រោះ​វា​បង្កើន​បាក់តេរី​ល្អ​មាន​ក្នុង​ក្រពះ​ពោះវៀន ហើយ​ក្រពះ​ពោះ​វៀន​គឺ​ជា​ជម្រក​សម្រាប់​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រហែល ៧០% នៃ​រាងកាយ។ ពេល​ផ្ដល់​យ៉ាអួរ​ឲ្យ​កូន យើង​ជា​ម៉ាក់​ប៉ា​ត្រូវ​ប្រាកដ​ថា យ៉ាអួរ​នោះ​មិន​បន្ថែម​ជាតិ​ស្ករ ឬ​ជ្រើស​រើស​ប្រភេទ​យ៉ាអួរ​សុទ្ធ​ទើប​ល្អ​ដល់​សុខភាព​កូន។ ២. ស៊ុត ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា នៅ​ពេល​ដែល​រាងកាយ​ខ្វះ​វីតាមីន D យើង​ងាយ​នឹង​កើត​ជំងឺ ហើយ​ស៊ុត​ជា​អាហារ​មួយ​ក្នុង​ចំណោម​អាហារ​តែ​មួយ​គត់​ដែល​មាន​វីតាមីន D ដែល​កើត​ឡើង​ពី​ធម្មជាតិ ហើយ​ស៊ុត​ក៏​រួម​បញ្ចូល​សារធាតុ​ចិញ្ចឹម​មួយ​ចំនួន​ទៀត​ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​ក្មេង និង​មនុស្ស​ធំ​ដូច​ជា វីតាមីន B និង​សេលេញ៉ូម (Selenium)។ ៣. SYNBIOTICS ការស្រាវជ្រាវជាច្រើនបង្ហាញថាសុខភាពប្រព័ន្ធរំលាយអាហារ និងមុខងារប្រព័ន្ធភាពស៊ាំមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ប្រហែល ៧០-៨០%នៃកោសិកាភាពស៊ាំរបស់រាងកាយស្ថិតនៅក្នុងបំពង់រំលាយអាហារ។ SYNBIOTICS អាចជួយបង្កើនមុខងារប្រព័ន្ធភាពស៊ាំដោយបង្កើនបរិមាណបាក់តេរីល្អនៅក្នុងពោះវៀន និងកាត់បន្ថយការរលាកក្នុងពេលដំណាលគ្នា។ SYNBIOTICS ជា​ការ​សំយោគ​រវាង Probiotic និង Prebiotic យើង​អាច​រក​បាន​នៅ​ក្នុង​ទឹក​ដោះ​គោ​ម្សៅ​មួយ​ចំនួន ឬ​អាច​រួម​ផ្សំ​អាហារ​មាន​probiotics និង Prebiotics ដូចជា ចេក ទំពាំង​បាយ​ជូរ​បៃ​តង […]


ជំងឺប្រព័ន្ធប្រសាទ

ជំងឺរលាកស្រោមខួរមួយប្រភេទនេះ អាចមានផលវិបាក​យូរ​ទោះព្យាបាល​ជាសះស្បើយ

សុខភាព​កូន​ក្មេង​ខុស​ពី​យើង​មនុស្ស​ពេញ​វ័យ​ដោយ​សារ​ប្រព័ន្ធ​ការពារ​រាងកាយ​ក្មេង​មិន​ទាន់​រឹង​មាំ​ខ្លាំង ជា​ហេតុ​បណ្ដាល​ឲ្យ​អា​អូន​ងាយ​កើត​ជំងឺ​តូច​តាច​ដូច រលាក​បំពង់ក ឬ​រលាកទង​​សួត​ជា​ដើម។ ពេល​ខ្លះ បើ​អា​អូន​មាន​ជំងឺ​​រលាក​បំពង់​ក ឬ​រលាក​សួត អាច​ធ្វើ​ឲ្យ​មេរោគ​ចូល​ទៅ​ដល់​ក្នុង​ឈាម ហើយ​ឡើង​ទៅ​ដល់​ស្រោម​ខួរក្បាល បណ្ដាល​ឲ្យ​រលាក​ស្រោម​ខួរ​ក្បាល​បាន។ ទន្ទឹម​នឹង​នេះ ជំងឺ​រលាក​ស្រោម​ខួរ​ក្បាល​ដោយ Meningococcal អាច​បង្ក​ភាព​ធ្ងន់ធ្ងរ ហើយ​ក៏​អាច​បង្ក​ហានិភ័យ​សុខភាព​យូរ​អង្វែង​ក្រោយ​ព្យាបាល​រួច។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! អ្វី​ទៅ​ជា​ជំងឺ​រលាក​ស្រោម​ខួរ​ក្បាល Meningococcal? ជំងឺ Meningococcal បណ្ដាល​មក​ពី​បាក់តេរី​ហៅ​ថា Neisseria meningitidis ហើយ​វា​អាច​ឆ្លង​បាន​តាម​រយៈ​​ទឹក​រម្អិល​ពី​អ្នក​ឈឺ។ ជំងឺ Meningococcal ជា​ការ​ឆ្លង​មេរោគ​ដ៏​កម្រ​មួយ ប៉ុន្តែ​​មាន​ភាព​ធ្ងន់ធ្ងរ និង​អាច​គំរាមកំហែង​ដល់​អាយុ​ជីវិត។ រោគ​សញ្ញា​នៃ​ជំងឺ​រលាក​ស្រោម​ខួរ​ក្បាល​ប្រភេទ​នេះ អាច​លេច​ឡើង​ភ្លាមៗ ហើយ​យើង​អាច​ស្លាប់​បាន​យ៉ាង​ឆាប់​រហ័ស ក្នុង​ករណី​មិន​បាន​ទទួល​ការ​ព្យាបាល​ទេ​នោះ។ រោគ​សញ្ញា​នៃ​ជំងឺ​រលាក​ស្រោម​ខួរ​ក្បាល Meningococcal ជំងឺ Meningococcal មាន​រោគ​សញ្ញា​ជា​ច្រើន​អាស្រ័យ​ទៅ​លើ​ភាព​ធ្ងន់ធ្ងរ​របស់​វា ហើយ​ទារក និង​កុមារ​តូច​មាន​រោគ​សញ្ញា​ខុស​គ្នា​ពី​ក្មេង​ធំ និង​មនុស្ស​ពេញ​វ័យ។ កន្ទួល​ក្រហម ឬ​ស្វាយ ឬ​មាន​ស្នាម​ជាំ​ធំ គ្រុន​ក្ដៅ ឈឺ​ក្បាល រឹងក មិន​អាច​សម្លឹង​របស់​ភ្លឺ​បាន ចង្អោរ ឬ​ក្អួត រាករូស មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន​ រោគ​សញ្ញា​បន្ទាប់​បន្សំ៖ បាត់​បង់​ចំណង់​អាហារ វង្វេង អស់​កម្លាំង​ល្ហិតល្ហៃ (លើ​ក្មេង​តូច) […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស