សុខភាពកុមារ

សុខភាព​កុមារ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី ថ្នាំបង្ការ​រោគសញ្ញាទូទៅ ​បញ្ហា​ជំងឺឆ្លង លក្ខខណ្ឌ​​កង្វះអាហារូបត្ថម្ភ ​ បញ្ហាការលូតលាស់​របស់​កូន ​ ជំងឺប្រព័ន្ធប្រសាទ ​បញ្ហាប្រព័ន្ធរំលាយអាហារ ​ជំងឺស្បែក ​​ជំងឺផ្លូវដង្ហើម​ ​បូករួម​ទាំង​បញ្ហាសុខភាពផ្សេងទៀត ​ឲ្យ​បាន​ច្រើន និង​ប្រុងប្រយ័ត្ន​ខ្ពស់

ចំណេះដឹងទូទៅ

សុខភាពកុមារ

កូនឧស្សាហ៍អាលែកហ្ស៊ីច្រមុះគួរបង្ការ និងថែទាំបែបណា?

កុមារមួយចំនួនអាលែកហ្ស៊ីច្រមុះដែលមានអាការៈដូចជា ចេះតែកណ្តាស់ និងហៀរ​សម្បោរជាដើមតែនៅខែធ្លាក់ខ្យល់ទេ តែកុមារមួយចំនួនទៀតឧស្សាហ៍អាលែកហ្ស៊ីច្រមុះណាស់គឺគ្រប់រដូវកាលតែម្តង។ ហេតុអ្វីបានជាកុមារមួយចំនួនចេះតែអាលែកហ្ស៊ីច្រមុះ? គួរបង្ការ និង​ថែទំាំរបៀបម៉េច? ១. កុមារអាចអាលែកហ្ស៊ីច្រមុះនៅពេលណាខ្លះ? អាលែកហ្ស៊ីច្រមុះកើតឡើងនៅពេលកុមារស្រូបចូលនូវសារធាតុបង្ក​អាលែកហ្ស៊ីដែលបណ្តាលឱ្យជាលិកាច្រមុះកុមាររលាក និងហើម។ កុមារអាចអាលែកហ្ស៊ីច្រមុះនៅរដូវធ្លាក់ខ្យល់ដោយសារ ស្រូបយកលម្អងផ្កា និងពពួកមេរោគផ្សិតចេញពីរុក្ខជាតិដែលហោះក្នុងខ្យល់អាកាស។ មួយវិញទៀត កុមារក៏អាចអាលែកហ្ស៊ីច្រមុះគ្រប់ពេលដែលកុមារស្រូបយកកម្ទេចកម្ទីធូលីដី រោមសត្វ ពពួកមេរោគផ្សិត សង្កើច និងកាកសំណល់​ពីសត្វកន្លាតជាដើមដែលមាននៅក្នុងផ្ទះដែរ។ [embed-health-tool-vaccination-tool] ២. តិចនិចបង្ការកូនពីអាលែកហ្ស៊ីច្រមុះ វេជ្ជបណ្ឌិត ឆាយ និមល ឯកទេសរោគកុមារ និងទារកប្រចាំមន្ទីរ​សម្រាក​ព្យាបាលកុមារឱរ៉ាល់ បានឱ្យដឹងថា ដើម្បីបង្ការកូនតូច​ពី​អាលែក​ហ្ស៊ីច្រមុះ ម៉ាក់ប៉ាគួរ៖ ចាក់វ៉ាក់សាំងទាំងឡាយណាដែលជួយបង្ការវីរុសផ្លូវដង្ហើមផ្នែកខាងលើដូចជា វ៉ាក់សាំងផ្តាសាយធំ និងវ៉ាក់សាំងកូវីដដល់កូន បង្រៀនកូនឱ្យចេះអនាម័យទូទៅដូចជា ឧស្សាហ៍លាង​សម្អាតដៃ​ឱ្យស្អាត ពាក់ម៉ាសពេល ចេញទៅក្រៅ ឬពេលមិនស្រួលខ្លួន ម៉ាក់ប៉ាគួរសម្អាតផ្ទះឱ្យស្អាតជាប្រចាំ និងឱ្យបានញឹកញាប់ ព្រោះពពួកមេរោគផ្សិត សង្កើច ជាដើមអាចលូតលាស់ និងបង្កើតកូនចៅបានល្អនៅតាមកម្រាលព្រំ ភួយ ស្រោមខ្នើយ ឬស្រោម ពួកដែលកូនគេងជាប្រចាំជាដើម ប្រើឧបករណ៍អេឡិចត្រូនិចដែលអាចកាត់បន្ថយជាតិសំណើមក្នុងផ្ទះ ដើម្បីកុំឱ្យពពួកមេរោគ ផ្សិត ក៏ដូចជាសង្កើចជាដើម​រីក​លូតលាស់បានល្អ ឬលឿន (តែមិនត្រូវដាក់មុខងារសម្ងួត សំណើម​ក្នុងផ្ទះឱ្យស្ងួតពេកទេ ព្រោះអាចធ្វើឱ្យកូនស្ងួតក) ប្រើឧបករណ៍អេឡិចត្រូនិចដែលអាចកម្ចាត់កម្ទេចកម្ទីក្នុងបរិយាស ចៀសវាងឱ្យកូនប៉ះពាល់ ឬស្រូបជាមួយសារធាតុបង្កអាលែកហ្ស៊ីដូចជា […]

ស្វែងរក សុខភាពកុមារ

កង្វះអាហារូបត្ថម្ភ

កូនចូលចិត្តញ៉ាំក្រៀមក្រោះ ល្អ ឬមិនល្អ? ប៉ះពាល់ការលូតលាស់ ឬអត់?

បើ​និយាយ​ពី​អាហារ​ក្មេង​ញ៉ាំ ម៉ាក់​ប៉ា​ត្រូវ​ចេះ​រៀប​ចំ​ឲ្យ​បាន​ល្អិត​ល្អន់ ព្រោះ​គ្រប់​ផ្នែក​ទាំង​អស់​នៃ​រាងកាយ​អូន​តូច ត្រូវ​ការ​សារធាតុ​ចិញ្ចឹម​ត្រឹម​ត្រូវ​សម្រាប់​លូតលាស់​ឲ្យ​បាន​ពេញ​លេញ។ ផ្ទុយ​ទៅ​វិញ ​មាន​ក្មេង​ខ្លះ​អាហារ​ល្អៗ​មិន​ញ៉ាំ បែរជាកូនចូល​ចិត្ត​ញ៉ាំ​ក្រៀម​ក្រោះៗ​ព្រោះ​រសជាតិ​ត្រូវ​មាត់​ជាង​អាហារ​មាន​ជីវជាតិ​ទូទៅ។ បើ​មួយ​ថ្ងៃៗ​ញ៉ាំ​តែ​អាហារ​ក្រៀម ប៉ះ​ពាល់​ដល់​ការ​លូតលាស់​ក្មេង ឬ​អត់​ចុះ? ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក គណនាថ្ងៃសម្រាលកូន តាម​ការ​ចែក​រំលែក​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណែត បាន​ឲ្យ​ដឹង​ថា ការ​ដែល​កូន​ចូល​ចិត្ត​ញ៉ាំ​​ក្រៀម​ក្រោះ មិន​សូវ​ជា​ល្អ​ទេ ព្រោះ​មិន​សូវ​មាន​សារធាតុ​ប្រូតេអ៊ីន​គ្រប់​គ្រាន់​សម្រាប់​ក្មេង និង​សម្បូរ​ជាតិ​ប្រៃ​ទៀត។ ម៉្យាង​វិញ​ទៀត អា​អូន​និយម​អាហារ​ស្ងួត ក្រៀម​ក្រោះ​ៗ​នឹង​ក៏​អាច​ប្រឈម​ការ​ខ្សោះ​ជាតិ​ទឹក ហើយ​អាហារ​បែប​នេះ​ក៏​មាន​កាឡូរី​ខ្ពស់​ដែរ។ ដោយ​សារ​តែ​ជាតិ​ប្រៃ​ក្នុង​អាហារ​នោះ អាច​បណ្ដាល​ឲ្យ​ក្មេង​មាន​ជំងឺ​ធាត់ ជំងឺ​បេះដូង ការ​លូតលាស់​មិន​ល្អ ប៉ះពាល់​ខួរ​ក្បាល (ប្រាជ្ញា​ខ្សោយ) និង​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ជា​ដើម។ វេជ្ច. ចាន់ ស៊ីណេត ប៉ុន្តែ អាហារ​ក្រៀម​ក្រោះ​ដូច​ជា ផ្លែ​ឈើ​ក្រៀម​ជា​ដើម ក៏​មាន​ប្រយោជន៍​ដល់​កូន​ពេល​ញ៉ាំ​ដែរ ព្រោះ​ក្នុង​ផ្លែ​ឈើ​ក្រៀម​ភាគ​ច្រើន ផ្ទុក​សារធាតុ​កាក​សរសៃ វីតាមីន និង​រ៉ែ​ផ្សេងៗ។ ជាតិ​កាក​សរសៃ​ជួយ​សម្រួល​ដល់​ក្រពះ​ពោះវៀន​កូន​ដំណើរ​ការ​បាន​រលូន មិន​ងាយ​រាករូស មិន​ងាយ​ទល់​លាមក ហើម​ពោះ ឬ​ឈឺ​ពោះ​ឡើយ។ យ៉ាង​ណា​មិញ វា​ក៏​មាន​គុណ​វិបត្តិ​របស់​វា​ដែរ ព្រោះ​ផ្លែឈើ​ក្រៀម​ក៏​មាន​ជាតិ​ស្ករ​ខ្ពស់ បើ​ញ៉ាំ​ច្រើន​ក៏​មិន​ល្អ​សល់​សុខភាព​កូន​ដូច​គ្នា និង​ជួន​កាល ក៏​អាច​បង្ក​ឲ្យ​កូន​ស្លាក់​ផ្លែឈើ​ក៏​មាន​ដែរ អញ្ចឹង​ម៉ាក់​ប៉ា​ត្រូវ​ប្រយ័ត្ន។ ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​កូន គឺ​ត្រូវ​មាន​បន្លែ សាច់ ត្រី ស៊ុត ផ្លែឈើ​ចម្រុះ​មុខ ដើម្បី​ធានា​បាន​ថា​កូន​ទទួល​បាន​ការ​លូតលាស់​ពេញលេញ។ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

៥ សំណួរម៉ាក់ប៉ាតែងចង់ដឹងពីការប្រកាច់លើកុមារ

ការប្រកាច់គឺជាសញ្ញាមួយនៃការកន្រ្តាក់សាច់ដុំរបស់សារពាង្គកាយដោយអចេតនាដែល​បណ្តាលមក​ពីការភ្ញោចមិនធម្មតានៃកោសិការប្រសាទរបស់ខួរក្បាល ហើយឧស្សាហ៍កើតលើកុមារ​តូចៗដែល​ធ្វើឱ្យម៉ាក់ប៉ាមានការព្រួយបារម្ភ។ តើព័ត៌មានសំខាន់ៗអ្វីខ្លះ​ដែលម៉ាក់ប៉ាគួរដឹងពីការ​ប្រកាច់​​លើ​កុមារ? លោកវេជ្ជបណ្ឌិត តឹក លីវណ្ណារ៉ា ឯកទេសរោគកុមារ និងជាប្រធានគ្លីនិក​នៃមន្ទីរពេទ្យកុមារគន្ធ​បុប្ផា​បានបកស្រាយពីសំណួរទាំង ៥ ដែលម៉ាក់ប៉ាតែងតែចង់ដឹងពីការប្រកាច់លើកុមារដូចខាងក្រោម៖ ១. រោគសញ្ញា​គួរ​ដឹង? - មុនពេលប្រកាច់៖ ពេលខ្លះកុមារគ្មានរោគសញ្ញាអ្វីគួរកត់សម្គាល់ទេ តែពេលខ្លះអាអូនអាច​មាន​អារម្មណ៍ថាមិនស្រួលក្នុងខ្លួន​ (ធំក្លិនប្លែក ព្រិលភ្នែក ស្ពឹកដៃស្ពឹកជើង​ ឬថប់ដង្ហើមជាដើម)។ - ពេលប្រកាច់៖ កុមារបាត់ស្មារតី មានកន្រ្តាក់អវយវៈណាមួយ ដូចជាកន្ត្រាក់តែដៃម្ខាង ឬបញ្ឈ​រតែ​គ្រាប់​ភ្នែក ឬកន្ត្រាក់ទាំងដៃទាំងជើង សាច់ដុំមុខ ថ្គាម ធ្វើឱ្យខាំអណ្តាត លែងដកដង្ហើម ឡើង​ស្លេស្ម បែកពពុះមាត់ ហៀរទឹកមាត់ ស្វាយបបូរមាត់ ឬមានលេចនោម ឬលាមក។ - ក្រោយពេលប្រកាច់៖ កុមារខ្លះដឹងខ្លួនវិញធម្មតា ខ្លះទៀតនៅសន្លប់បាត់ស្មារតីក្នុងរយៈពេលខ្លី។​​ បន្ទាប់ពីដឹងខ្លួនឡើងវិញ ​កុមារអាចនៅសន្លឹម ឬអាចមានទន់ដៃជើងក្នុងរយៈពេលខ្លី។ ២. ពេលកុមារប្រកាច់ មានផលវិបាកសុខភាពអ្វីទេ? ផលវិបាកសុខភាពដែលអាចកើតមានពេលកុមារកំពុងប្រកាច់មាន៖ - មានរបួស ឬមានគ្រោះថ្នាក់ផ្សេងៗដូចជា​ ខាំអណ្តាត ដួលបោកក្បាល លង់ទឹក (ពេលកុមារ​កំពុង​ហែលទឹក ហើយប្រកាច់) - ឈ្លក់អាហារចូលក្នុងបំពង់ខ្យល់ ពេលដែលប្រកាច់កើតមានពេលកុមារកំពុងញុំាអារហារ​ ហើយ​ធ្វើ​ឱ្យ​រលាកសួត ឬស្ទះដង្ហើមស្លាប់ភ្លាមៗ - បើកុមារប្រកាច់ញឹកញាប់អាចធ្វើឱ្យមានវិបត្តិផ្លូវចិត្តដូចជា បាក់ទឹកចិត្ត ឬមានអារម្មណ៍​ឆាប់​មួរម៉ៅ - […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ចេះវិធីនេះ​ជួយកូនបានទាន់ពេល និង​សុវត្ថិភាព បើមានអាការៈប្រកាច់

ប្រកាច់គឺជាអាការៈដែលធ្វើឱ្យកុមារកន្រ្តាក់សាច់ដុំរាងកាយ ហើយអាចបណ្តាលឱ្យអាអូនរបួស ឬគ្រោះថ្នាក់ដល់ជីវិត បើម៉ាក់ប៉ាមិនដឹងពីវិធីសង្រ្គោះ​បឋម។ ហេតុអ្វីបានជាកុមារប្រកាច់? ពេល​អាអូន​ប្រកាច់ម៉ាក់​ប៉ា​គួរធ្វើបែបម៉េច? គួរចៀសវាងអីខ្លះ? លោកវេជ្ជបណ្ឌិត តឹក លីវណ្ណារ៉ា ឯកទេសរោគកុមារ និងជាប្រធានគ្លីនិក​នៃមន្ទីរពេទ្យកុមារគន្ធបុប្ផា​បាន​លើកឡើងថា មូលហេតុសំខាន់ៗដែលធ្វើ​​ឱ្យកុមារប្រកាច់រួមមាន៖ ទារកកើតមកខ្សោយ ឬសន្លប់ក្នុងអំឡុងពេលសម្រាល មានហូរឈាមក្នុងខួរក្បាល ឆ្លងមេរោគចូលទៅក្នុងឈាម ធ្វើឱ្យរលាកស្រោមខួរក្បាល  ឬរលាក​ខួរក្បាល ខួរក្បាលមិនធម្មតាពីកំណើត មានជំងឺEpilepsie (ជំងឺស្កន់ ឬ ជំងឺឆ្កួតជ្រូក) ប្រកាច់ដោយសារក្តៅខ្លួនខ្លាំង (៣៩ អង្សា) លើកុមារមួយចំនួនដែលមានអាយុ ពី ៦ ​ខែ ដល់ ៥ ឆ្នាំ​ មានដុំសាច់ក្នុងខួរក្បាល  វិបត្តិមេតាបូលីក និងអេឡិចត្រូលីតដូចជា​ជាតិស្ករ កាល់ស្យូម ជាតិសូដ្យូមក្នុងឈាមចុះទាបខ្លាំ​ងពេក គ្រោះថ្នាក់ក្បាលធ្ងន់ធ្ងរដែលធ្វើឱ្យហើមខួរក្បាល ឬមានកកឈាមក្នុងខួរក្បាល សម្ពាធឈាមឡើងខ្ពស់ខ្លាំង ១. ពេលកុមារប្រកាច់ ម៉ាក់ប៉ាគួរធ្វើដូម្តេច? ក. ប្រការគួរធ្វើ - ត្រូវដាក់កុមារឱ្យគេងក្នុង​ស្ថានភាពសុវត្ថិភាព គឺដាក់ឱ្យអាអូនគេង​ផ្អៀង​នៅ​លើទីរាប ក្បាលទាបជាងដងខ្លួន និងងើយឡើងលើបន្តិចដើម្បីសម្រួលឱ្យស្លេស្ម ឬទឹកមាត់​ហូរ​ចេញ​មកក្រៅ - ពិនិត្យមើលផ្លូវដង្ហើម ព្រោះអាចស្ទះដោយសារស្លេស ហើយបើមានត្រូវ​បូម ឬយកម្រាមដៃ​កៀរ​ស្លេសចេញ - ផ្តល់ថ្នាំទប់ប្រកាច់តាមរន្ធគូទ ប្រសិនបើឪពុកម្តាយអាចធ្វើបាន - […]


បញ្ហាសុខភាពកុមារផ្សេងទៀត

កូនបៀមបាយរាល់ថ្ងៃបណ្ដាលមកពីអ្វី? ប៉ះពាល់ដល់កម្រិតណា?

ទម្លាប់​មិន​ល្អ​មួយ​ដែល​ក្មេង​ភាគ​ច្រើន​មាន ហើយ​ទម្រាំ​កែ​បាន​ពិបាក​ដូច​ពុះ​ទុរេន​នោះ​គឺ បៀម​បាយ។ កូន​បៀម​បាយ ជា​កង្វល់​ដែល​ម៉ាក់​ប៉ា​បញ្ចុក​បាយ​កូន​ត្រូវ​ក្រពុល​មុខ​ជា​មួយ ទម្រាំ​តែ​អស់​មួយ​ចានៗ ជួន​កាល​បញ្ចុក​កូន​បណ្ដើរ វាយ​កូន​បណ្ដើរ ដើម្បី​កុំ​ឲ្យ​បៀម​បាយ។ ហេតុ​អ្វី​បាន​កូន​បៀម​បាយ​ពេល​ញ៉ាំ​អាហារ​ម្ដងៗ? ១. បញ្ហា​ជី​វ​ហា​វិញ្ញាណ ក្មេង​មួយ​ចំនួន​ធំ​បៀម​បាយ​ដោយ​សារ​ពួក​គេ​មិន​ចូល​ចិត្ត​អាហារ​នោះ ឬ​ខ្លះ​ភ្លេច​ខ្លួន​ថា​ក្នុង​មាត់​នៅ​មាន​អាហារ​សល់។ វា​កើត​ឡើង​នៅ​ពេល​អូន​តូច​មាន​បញ្ហា​ជី​វ​ហា​វិញ្ញាណ ទើប​បណ្ដាល​ឲ្យ​អា​អូន​បៀម​បាយ​ច្រើន​ក្នុង​មាត់ ដើម្បី​ទទួល​អារម្មណ៍​ថា​មាន​អាហារ​ក្នុង​នោះ។ ២. ជំនាញ​ប្រើ​សាច់​ដុំ​មាត់ ហេតុ​ផល​កូន​បៀម​បាយ​មួយ​ទៀត​នោះ​ក៏​ព្រោះ​តែ​កូន​មាន​បញ្ហា​ប្រើ​ប្រាស់​សាច់​ដុំ​ប្រអប់​មាត់។ ការ​ប្រើ​សាច់​ដុំ​មាត់ ទាក់​ទង​នឹង​ការ​សម្រប​សម្រួល​នៃ​សាច់ដុំ​នៅ​ក្នុង​មាត់ រួម​ទាំង​ការ​ផ្លាស់​ទី​អណ្ដាត ដើម្បី​ជួយ​ក្នុង​ការ​លេប និង​ទំពា​អាហារ ក៏​ដូច​ជា​ការ​បិទ​មាត់​ដើម្បី​ធានា​ថា មិន​មាន​អ្វី​ហៀរ​ចេញ​មក​ក្រៅ។ ប្រសិន​បើ​កូន​តូច​មាន​ជំនាញ​ប្រើ​សាច់​ដុំ​មាត់​ខ្សោយ ពួក​គេ​អាច​មាន​បញ្ហា​ពិបាក​លេប ឬ​ដក​អាហារ​ចេញ​ពី​ក្នុង​មាត់។ ៣. ឈឺ​ចាប់​ពេល​លេប​អាហារ វា​អាច​ផ្ដើម​ចេញ​ពី​ការ​ឈឺ​បំពង់​ក ហើម​បំពង់​ក ដែល​បណ្ដាល​ឲ្យ​កូន​ឈឺ​ពេល​លាប​អាហារ​ចូល​ទៅ ជា​ហេតុ​បណ្ដាល​ឲ្យ​ក្មេង​ខ្លះ​មិន​ហ៊ាន​លេប ក៏​កូន​បៀម​បាយ​ក្នុង​មាត់។ បើកូនបៀមបាយ អាអូនមិនបានទទួលអាហាររូបត្ថមគ្រប់គ្រាន់ ធ្វើអោយកូនមិនលូតលាស់ល្អ ពុកធ្មេញ ឬខូចធ្មេញ និងអាចរលាកបំពង់ក ឬច្រាលអាស៊ីដក្រពះឡើងមកដោយសារក្រពះកូនមិនមានអាហារកិនដែលអាចឲ្យកូនងាយប្រឈមរលាកក្រពះ។ វេជ្ជ. ចាន់ ស៊ីណេត ដោះ​ស្រាយ​បែប​ណា​ទៅ? ១. បង្ហាញពីរបៀបញ៉ាំត្រឹមត្រូវ៖ បង្រៀន​កូន​ឲ្យ​ញ៉ាំ​អាហារ​សន្សឹម​ៗ ម្ដង​មួយ​ជំហាន ចាប់​តាំង​ពី​ការ​ញ៉ាំ ការ​ទំពា រហូត​ដល់​ការ​លេប​អាហារ​ចូល។ ២. សម្អាត​ធ្មេញ៖ ម៉ាក់​ប៉ា​ក៏​ត្រូវ​បង្រៀន​កូន​ដុស​សម្អាត​ធ្មេញ​ឲ្យ​ទៀង​ទាត់​ក្នុង​មួយ​ថ្ងៃ ដើម្បី​កម្ចាត់​រាល់​កាក​សំណល់​ក្នុង​មាត់ ចៀសវាង​បញ្ហា​ធ្មេញ​កើត​ឡើង។ ៣. ជួប​ជាមួយ​ទន្ត​បណ្ឌិត៖ កូន​បៀម​បាយ​ក្នុង​មាត់​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ធ្មេញ ហេតុ​នេះ​ហើយ​ម៉ាក់​ប៉ា​គួរ​តែ​នាំ​កូន​ទៅ​ពិនិត្យ​មាត់​ធ្មេញ​ឲ្យ​បាន​ទៀង​ទាត់។ អានបន្ថែម៖ ខ្លាចដង្កូវស៊ីធ្មេញកូន? ការពារបញ្ហាពុកធ្មេញ​ ជាមួយតិចនិកប៉ុន្មាននេះ ក្មេងៗពេលណាបាក់ធ្មេញព្រៃ […]


ជំងឺស្បែក

ពេលកូនកើតបូស ប៉ាម៉ាក់គួរដោះស្រាយបែបណា?

បូសជាជំងឺសើស្បែកដែលបង្កឱ្យស្បែកឡើងពកក្រហម ហើម និងមានខ្ទុះ អាចតូច ឬធំ និង​ងាយ​កើត​លើកុមារតូចៗណាស់ដែលបង្កឱ្យ​អាអូន​​មានការឈឺចាប់។ ហេតុអ្វីបានជាអាអូនកើតបូស? ធ្វើ​ម៉េចទើប​ឆាប់ជា និងមិនឆ្លងទៅកើតនៅកន្លែងផ្សេងទៀត? បូស​បង្កឡើង​ដោយ​បាក់តេរី​ឈ្មោះ Staphylococcus aureus ដែល​​រស់​នៅ​​លើស្បែកយើង។ ជា​ធម្មតា បាក់តេរីនេះមិនបង្កគ្រោះថ្នាក់​ដល់យើងទេ តែបើស្បែកយើងមានការដាច់រលាត ឬរលាក​ នោះ​បាក់តេរីនេះអាចងាយនឹងឆ្លងចូលក្នុងស្បែក ហើយបង្កឱ្យយើងកើតបូស។ ម៉ាក់ប៉ាអាចព្យាបាលបូសអាអូនតាមវិធីដូចខាងក្រោម៖ ១. ដំណាក់កាលកើតបូសដំបូង ម៉ាក់ប៉ាអាចយកកន្សែងស្អាតជ្រលក់ទឹកក្តៅឧណ្ហៗ រួចពូតឱ្យស្ងួតទឹក។ បន្ទាប់មកយក​មក​ស្អំ​លើបូសអាអូនដើម្បីកាត់បន្ថយការឈឺចាប់ និងហើម។ ម្យ៉ាងទៀត ការស្អំទឹកក្តៅឧណ្ហៗ​អាច​បង្កើនចលនាឈាមរត់នៅតំបន់កើតបូសដែលជួយពន្លឿនកោសិកាឈាមសឱ្យមកប្រយុទ្ធប្រឆាំងនឹងមេរោគ។ លើសពីនេះទៅទៀត ការធ្វើបែបនេះក៏ជំរុញ​ឱ្យបូសឡើងមុខដែរ​ព្រោះ​កម្តៅ​ឧណ្ហៗពីទឹកក្តៅជួយឱ្យកោសិកាស្បែក បាក់តេរី និងកោសិកាឈាមស​ដែលងាប់​ឡើង​មកក្បែរផ្ទៃស្បែក។ ម៉ាក់ប៉ាអាចស្អំឱ្យអាអូនបែបនេះបីបួនដងក្នុងមួយថ្ងៃ និងគួរស្អំចាប់តាំងពីពេល​សង្កេតឃើញ​អាអូនឡើងបូសដំបូង និយាយរួមស្អំកាន់តែឆាប់កាន់តែល្អ។ ម៉ាក់ប៉ាគួរលាងដៃឱ្យស្អាតមុន និងក្រោយពេលស្អំទឹកក្តៅលើបូសរបស់អាអូន។ [embed-health-tool-vaccination-tool] ២. ដំណាក់កាលបូសឡើងមុខ បូសងាយឆ្លងណាស់ ដូច្នេះប្រសិនបើបូសឡើងមុខ ហើយទន់ ម៉ាក់ប៉ាគួរ៖ ទាញស្បែកមុខបូសចេញ រួចសង្កត់លើគែមមុខបូសបន្តិចដើម្បី​ឱ្យ​ខ្ទុះ និងឈាមហូរចេញ យកសំឡីស្អាតជ្រលក់ទឹកថ្នំាសម្លាប់មេរោគ រួចជូតខ្ទុះ ឬឈាមចេញឱ្យអស់ និងសម្អាត​មុខ​របួស​ឱ្យស្អាត បន្ទាប់មកយកបង់បិទដំបៅបិទលើមុខរបួសដើម្បីចៀសវាងមេរោគឆ្លងទៅកើតបូសនៅកន្លែងផ្សេងទៀត បន្តស្អំទឹកក្តៅឧណ្ហៗលើបូសអាអូនរហូតទាល់តែជាសះស្បើយ ម៉ាក់ប៉ាត្រូវលាងសម្អាតដៃឱ្យស្អាតមុន និងក្រោយពេលសម្អាត ឬប៉ះពាល់បូសរបស់អាអូន ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. […]


បញ្ហាការលូតលាស់

ម៉ាក់ប៉ា​គួរ​ដឹង! កូនឆ្លាត ឬមិនឆ្លាត អាស្រ័យ​លើ​កត្តា​ទាំង ៦ នេះ

កូន​កើត​មក​មាន​សុខភាព​ល្អ កាយ​សម្បទា​​រឹងមាំ ខួរក្បាល​ឆ្លាតវៃ រៀន​ពូកែ រហ័សរហួន​ស្វាហាប់ ​មិន​ងាយ​ឈឺ​ផ្ដេសផ្ដាស​ម៉ាក់ប៉ា​រីករាយ​ជាង​អ្វីៗ​ទាំងអស់។ តែ​ទោះ​យ៉ាង​ណា កូន​យើង​លូត​លាស់​បាន​ល្អ ឬ​មិន​ល្អ ឆ្លាត ឬ​មិន​ឆ្លាត អាស្រ័យ​លើ​កត្តា​​ច្រើន​យ៉ាង​ដែល​យើង​មិន​អាច​សន្និដ្ឋាន​បាន​ដោយ​ភ្នែក​ទទេ​ទេ។ តើ​ហេតុ​ផល​អ្វី​ខ្លះ​ដែល​ជា​កត្តា​ចម្បង​នៅ​ពី​ក្រោយ​ការ​​លូតលាស់​ផ្នែក​រាងកាយ​និង​ប្រាជ្ញា​ស្មារតី​របស់​កូនៗ​ជាទី​ស្រឡាញ់? ជុំវិញ​បញ្ហា​នេះ​​លោក​វេជ្ជបណ្ឌិត អ៊ុន យូ ឯកទេសរោគ​កុមារ មក​ពី​ប្រទេស​​បារាំង និង​កូរ៉េ បាន​ពន្យល់​និង​រៀបរាប់​មូលហេតុ​សំខាន់​ៗ​មួយ​ចំនួន​ដែល​ជះ​ឥទ្ធិពល​ដល់​ការ​លូត​លាស់​​ផ្នែក​រាង​កាយ និង​សតិ​បញ្ញា​ក្មេង​​ដូច្នេះ៖ ១- គភ៌​លូត​លាស់​យឺត ឬ​ម្ដាយ​មាន​ជំងឺ និយាយ​ដល់​ការ​លូតលាស់​របស់​កូន គឺ​ត្រូវ​គិត​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្តាយ​មក​ម្ល៉េះ បើ​ពេល​ពពោះ​ ម្តាយ​មាន​ជំងឺ ច្បាស់​ណាស់​គភ៌​វិវត្ត​យឺត មិន​គ្រប់​គីឡូ ខ្វះ​អវយវៈ ដល់​ពេល​កើត​មក​ទៅ​ជា​ខ្សោយ ហើយ​ការ​លូតលាស់​ក៏​យឺត​ដូច​គ្នា។ សុខភាព​ម្ដាយ​អំឡុង​ពេល​ពពោះ ពិត​ជា​សំខាន់​ណាស់​ក្នុង​ការ​ដែល​ទារក​លូតលាស់ បើ​គេ​ជួប​ឧបសគ្គ​បញ្ហា​សុខភាព ចង់​មិន​ចង់​កត្តា​នេះ​ពិត​ជា​ប៉ះពាល់​ដល់​ការ​លូតលាស់​ទាំង​ផ្នែក​រាងកាយ​និង​ប្រាជ្ញា​ស្មារតី​ចៀស​មិន​បាន។ ២- កត្តា​ហ្សែន ពិត​ណាស់ បើ​ឪពុក​ម្ដាយ​មាន​ហ្សែន​ល្អ នោះ​កូន​កើត​ក៏​លូតលាស់​បាន​​ល្អ​ដែរ។ បញ្ហា​តំណ​ពូជ​សំខាន់​ណាស់ ​ដូច​គ្នា​នេះ​ដែរ កូន​ដែល​កើត​ពី​ហ្សែន​ខ្សោយ នោះ​ការ​លូតលាស់​ផ្នែក​រាង​កាយ ស្មារតី ខួរក្បាល​ក៏​យឺត​ដូច​គ្នា។ [embed-health-tool-due-date] ៣- ខ្វះ​អាហារូបត្ថម្ភ ដើម្បី​លូត​លាស់​បាន​ល្អ ក្មេង​ត្រូវ​ការ​ជា​ចាំបាច់​នូវ​អាហារ​ចម្រុះ​មុខ មាន​ទាំង​ត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ មិន​អាច​ខ្វះ​មុខ​ណា​មួយ​បាន​នោះ​ទេ។ អ៊ីចឹង​កាលណា​កូន​រស់នៅ​ក្នុង​គ្រួសារ​ដែល​មាន​ទម្លាប់​មិន​ញ៉ាំ​សាច់ ក៏​ជួប​បញ្ហា​លូតលាស់​ដែរ ធ្វើឲ្យ​ប្រព័ន្ធ​ការពារ​ខ្សោយ ងាយ​ឆ្លង​ជំងឺ […]


បញ្ហាប្រព័ន្ធរំលាយអាហារ

តើញ៉ាំច្រើនជ្រុលប៉ះពាល់សុខភាពក្រពះពោះវៀនកូនយ៉ាងណា?

ការញុំាច្រើនជ្រុលមិនត្រឹមតែធ្វើឱ្យកុមារធាត់លើសគីឡូទេ តែអាចបណ្តាល​ឱ្យកុមារ​មានបញ្ហា​ប្រព័ន្ធ​រំលាយអាហារទៀតផង។ តើការញុំាច្រើន​ជ្រុលប៉ះពាល់ដល់​សុខភាពក្រពះពោះវៀន​របស់កុមារ​យ៉ាង​ណា? លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា​ចិនសែន​សុខបានឱ្យដឹងថា កុមារដែលញុំាច្រើនជ្រុលអាចមានបញ្ហាក្រពះពោះវៀនដូចជា៖ ១. រីកក្រពះ ពេលកុមារ​ញ៉ាំ​ច្រើន​ជ្រុល ​​ក្រពះ​របស់អាអូននឹងរីក​ធំជាង​ទំហំ​ធម្មតា​​ដើម្បី​សម្រប​តាម​បរិមាណ​អាហារ​​។ ពេលក្រពះរីកធំ សរីរាង្គ​ផ្សេង​ទៀតៗដែលនៅជិតៗនឹងត្រូវក្រពះ​រុញច្រានចេញពីទីតាំង​ ដែលអាច​ធ្វើ​ឱ្យ​អាអូន​មិនស្រួលក្នុងពោះ។ ២. ហើមពោះ ពេលអាអូនញុំាអាហារច្រើនពេក ក្រពះនឹងបញ្ចេញខ្យល់ច្រើនដែលធ្វើ​ឱ្យ​អាអូនហើមពោះ និង​តឹងពោះ​ពិបាកទ្រាំ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. ក្រហាយទ្រូង ដើម្បីបំបែកអាហារ ក្រពះផលិតអាស៊ីដ hydrochloric ។ នៅពេលកុមារញ៉ាំច្រើនជ្រុល ក្រពះ​អាអូន​នឹងពោរពេញទៅដោយអាហារដែលធ្វើឱ្យអាស៊ីដ​ក្រពះច្រាល់ចូលទៅក្នុងបំពង់អាហារ និងបណ្តាល​ឱ្យអាអូនក្រហាយទ្រូង។ ជាពិសេស ប្រសិនបើអាអូនញុំាអាហារដែលមានជាតិខ្លាញ់ច្រើនដូចជា ភីហ្សា ឈីស​ ឬបឺហ្គឺជាដើម។ [embed-health-tool-bmi] ៤. បន្ថយល្បឿនរំលាយអាហារ ការញុំាំច្រើនជ្រុល ជាពិសេសអាហារដែលមិនល្អចំពោះសុខភាពដូចជា អាហារ​ហ្វាសហ្វូត​អាច​បង្កើន​បន្ទុក​ដល់ប្រព័ន្ធរំលាយអាហារ ព្រោះបរិមាណ​អង់ស៊ីមសម្រាប់រំលាយអាហារមានកំណត់។ ដូច្នេះ​ប្រសិនបើបរិមាណអាហារដែលកូនញុំាច្រើន ក្រពះពោះវៀន​នឹងត្រូវការពេល​យូរ​ដើម្បី​រំលាយ​អាហារ។ យូរៗទៅនឹងបណ្តាលឱ្យដំណើរការរំលាយអាហារប្រែទៅជាយឺតដែលមាន​ន័យថា អាហារដែលអាអូនញ៉ាំនឹងស្ថិតនៅក្នុងក្រពះពោះវៀនយូរ ហើយអាចបំប្លែង​ទៅជាជាតិខ្លាញ់ដែល​ធ្វើ​ឱ្យ​ធាត់។ ការញុំាច្រើនជ្រុលធ្វើឱ្យក្រពះពោះវៀនកូនមានបញ្ហា ដូច្នេះដើម្បីឱ្យក្រពះពោះវៀនកូនមានសុខភាពល្អ ម៉ាក់ប៉ាគួរឱ្យអាអូនញុំាបន្លែ និងផ្លែឈើ​ដែល​សម្បូរ​ជាតិ​សរសៃឱ្យបានច្រើន ព្រោះជាតិសរសៃអាចជួយឱ្យអាអូនឆ្អែតបានយូរ និងអាច​កាត់​បន្ថយ​ការញុំា​ញឹក​ញាប់ ឬច្រើន។ អត្ថបទគួរអាន៖ ឲ្យកូនបៅទឹកដោះគោម្សៅរាល់ថ្ងៃ ដឹងថាទឹកដោះគោមានប៉ុន្មានប្រភេទទេ? ឆុងទឹកដោះគោម្សៅជាមួយទឹកបបរ ល្អសម្រាប់អាអូនបៅ? ក្រៅពីជួយពោះវៀន SYNBIOTICS ក៏ជួយ ផ្នែកសំខាន់ […]


បញ្ហាប្រព័ន្ធរំលាយអាហារ

បើកូនមានទម្លាប់ញ៉ាំច្រើនជ្រុល គួរបញ្ឈប់ទម្លាប់អាក្រក់នេះម៉េច?

បញ្ហា​រើស​ចំណី​អាហារ យើង​សង្កេត​ឃើញ​ហើយ​កូន​ក្មេង​ភាគ​ច្រើន​ជួប​បញ្ហា​នេះ ចំណែក​ក្មេង​ខ្លះ​ទៀត ចំណី​អី​ក៏​មិន​រើស​ដែរ ដាក់​បានៗ។ ចំពោះ​​​ក្មេង​ញ៉ាំ​អាហារ​អី​ក៏​បាន ពី​មួយ​ម៉ោង​ទៅ​មួយ​ម៉ោង យើង​ឃើញ​មាត់​មិន​ទំនេរ​ទេ តែ​អា​អូន​ញ៉ាំ​រហូត​អ៊ីចឹង​អាច​ប្រឈម​នឹង​បញ្ហា​ញ៉ាំ​ច្រើន​​ហួស​កំណត់ មិន​ល្អ​ឡើយ។ ការ​ញ៉ាំ​ច្រើន​ហួស​កំណត់​អាច​ធ្វើ​ឲ្យ​អូន​តូច​លើស​ទម្ងន់​ស្តង់ដារ ហើយ​កាលណា​ក្មេង​លើស​ទម្ងន់​កាន់​តែ​ច្រើន អាច​ប្រឈម​នឹង​បញ្ហា​សុខភាព​មួយ​ចំនួន​ដូចជា ជំងឺ​បេះដូង ទឹក​នោម​ផ្អែម លើស​សម្ពាធ​ឈាម កូលេស្ដេរ៉ូល​ខ្ពស់ ជំងឺ​ហឺត ការ​គេង​បាត់​ដង្ហើម និង​ប្រឈម​កើត​ជំងឺ​មហារីក​ប្រភេទ​មួយ​ចំនួនផង​ដែរ។ បើ​កូន​មាន​បញ្ហា​ញ៉ាំ​ច្រើន​លើស​កំណត់ ម៉ាក់​ប៉ា​គួរ​ដោះ​ស្រាយ​បែប​ណា? ម៉ាក់​ប៉ា​គួរ​ជំរុញ​ទម្លាប់​ញ៉ាំ​អាហារ​សុខភាព​ល្អៗ ដោយ​ក្លាយ​ជា​គំរូ​ដ៏​ល្អសម្រាប់​កូន​ទៅ​លើ​ការ​ញ៉ាំ​អាហារ និង​ការ​ហាត់​ប្រាណ។ បន្ថែម​ពី​លើ​នេះ យើង​អាចមាន​វិធីមួយចំនួន​​ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​កូន​ញ៉ាំ​អាហារ​លើស​​កំណត់​ក៏​បាន​ដោយ៖ -កុំ​រំលង​អាហារ​ពេល៖ ព្យាយាម​កំណត់​ម៉ោង​អាហារ​ពេល និង​អាហារ​សម្រន់​​ឲ្យ​ទៀង​ទាត់​ជា​ប្រចាំ ព្រោះ​មិន​ថា​ចាស់ ឬ​ក្មេង​ទេ ឲ្យ​តែ​ពេល​ឃ្លាន​រមែង​ញ៉ាំ​អាហារ​លើស​កំណត់។ -រៀន​ញ៉ាំ​អាហារ​ល្អៗ៖ លើក​ទឹក​ចិត្ត​ឲ្យ​កូន​តាម​ដាន​អាហារ​ដែល​ពួក​គេ​ញ៉ាំ​រាល់​ថ្ងៃ និង​សម្គាល់​អារម្មណ៍​ពេល​ដែល​ញ៉ាំ​ឆ្អែត។ -សម្គាល់​មូលហេតុ​ធ្វើ​ឲ្យ​កូន​ញ៉ាំ​លើស៖ ជួយ​កូន​ចៀស​ឆ្ងាយ ឬ​គ្រប់​គ្រង​មូលហេតុ​ធ្វើ​ឲ្យ​អា​អូន​ញ៉ាំ​លើស​កំណត់ ព្រោះ​ស្ត្រេស​ក៏​អាច​ធ្វើ​ឲ្យ​កូន​ញ៉ាំ​លើស​ទម្ងន់​បាន​ដែរ យក​ល្អ​ជួយកូន​កាត់​បន្ថយ​ស្ត្រេស​តាម​រយៈ​ការ​លេង ឬស្ដាប់​តន្ត្រី​ជាដើម។ -បង្កើន​សកម្មភាព​ជា​គ្រួសារ៖ ការ​រត់​ប្រលែង​គ្នា​លេង ឬ​នាំ​កូន​ហាត់​ប្រាណ​​ក៏​អាច​ជួយ​កូន​រក្សា​ទម្ងន់​បាន​ល្អ និង​ជួយ​ឲ្យ​សុខភាព​ទូទៅ​កូន​ល្អ​ផង​ដែរ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! កត្តាមិនគួរមើលរំលង បង្កអតុល្យភាពបាក់តេរីល្អ អាក្រក់ក្នុងពោះវៀន​កូនៗ ក្រពះ​ពោះវៀន​កូន​សុខភាព​ល្អ មាន​នាទី​ជា​រនាំង​ប្រឆាំង​នឹង​បាក់តេរី​អាក្រក់ ពង្រឹង​ការ​រំលាយ​អាហារ និង​ជួយ​គាំ​ទ្រ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​អូន​ៗ។ នៅ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​ជា​ជម្រក​ ៧០% នៃ​ប្រព័ន្ធ​ការពារ​រាងកាយ ហើយ​មាន​បាក់តេរី​រាប់​រយ​លាន​ទាំង​ល្អ និង​អាក្រក់។ [embed-health-tool-bmr] កត្តា​អ្វី​ខ្លះបង្ក​អតុល្យភាព​បាក់តេរី​ល្អ និង​អាក្រក់​ក្នុង​ពោះវៀន​កូន​​? ម៉ាក់​ប៉ា​ត្រូវ​ដឹង​ថា […]


បញ្ហាប្រព័ន្ធរំលាយអាហារ

តិចនិកទាំងនេះ ជួយឲ្យក្រពះពោះវៀនកូនល្អ ប្រព័ន្ធភាពស៊ាំរឹងមាំ

នៅក្នុងក្រពះពោះវៀនយើងមានប្រហែល ៧០% នៃប្រព័ន្ធភាពស៊ាំ ដែលរង់ចាំការពារសុខភាពពីវីរុសខាងក្រៅ សំខាន់ពិសេសៗសម្រាប់ក្មេងៗតែម្ដង។ ក្មេងៗឧស្សាហ៍កើតមានបញ្ហាប្រព័ន្ធរំលាយអាហារដូចជារាករូស ទល់លាមក ឬហើមពោះណាស់ ហើយកាលណាក្រពះពោះវៀនកើតបញ្ហារហូត អាអូនអាចនឹងងាកឈឺៗក៏ថាបាន។ ធ្វើម៉េចទើបជួយក្រពះពោះវៀនកូនដំណើរការល្អផង ប្រព័ន្ធភាពស៊ាំរឹងមាំទៀតនោះ? ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្រ្តីពពោះ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ក្បួនសាមញ្ញជួយក្រពះពោះវៀន និងពង្រឹងប្រព័ន្ធភាពស៊ាំ ១. ឲ្យកូនញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ យើងត្រូវឲ្យកូនញ៉ាំទឹកឲ្យបានច្រើន ដើម្បីកុំឲ្យកូនបាត់បង់ជាតិទឹក និងមានបញ្ហាដល់ក្រពះពោះវៀន។ ក្រៅពីទឹកស្អាត ម៉ាក់ប៉ាក៏អាចឲ្យកូនញ៉ាំទឹកផ្លែឈើស្រស់បន្ថែមក៏បាន តែត្រូវចៀសវាងទឹកផ្លែឈើ ឬទឹកក្រូចកំប៉ុង ព្រោះភេសជ្ជៈទាំងនេះមានរសជាតិផ្អែមខ្លាំង។ លើសពីនេះ ទឹកដោះគោមានរូបមន្តថ្មី MFGM ក៏ជួយដល់សុខភាពក្រពះពោះវៀនរបស់កូនបានល្អ ហើយម៉ាក់ប៉ាអាចជ្រើសរើសផ្ដល់ឲ្យកូនញ៉ាំជាប្រចាំរឹតតែប្រសើរ។ ២. ផ្ដល់របបអាហារសម្បូរកាកសរសៃ ដើម្បីឲ្យប្រព័ន្ធរំលាយអាហារកូនដំណើរការបានល្អ ម៉ាក់ប៉ាគួរផ្ដល់អាហារណាដែលសម្បូរជាតិកាកសរសៃ ព្រោះវាជួយសម្រួលដល់ដំណើរការក្រពះពោះវៀន។ នៅក្នុងរបបអាហារប្រចាំកូនត្រូវតែមានបន្លែ ផ្លែឈើ សាច់ ស៊ុត គ្រប់មុខ ព្រោះបន្លែ និងផ្លែឈើនីមួយៗមានផ្ទុកសារធាតុចិញ្ចឹមរាងកាយត្រូវការចាំបាច់ទាំងអស់។ ៣. នាំកូនធ្វើសកម្មភាពរាងកាយច្រើន បន្ថែមពីលើរបបអាហារ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅឲ្យដឹងថា ម៉ាក់ប៉ាគួរចៀសវាងឲ្យកូនមើលទូរទស្សន៍ ឬទូរស័ព្ទច្រើន ត្រូវបង្កើនភាពស្និទ្ធស្នាលជាមួយកូន ឲ្យអាអូនធ្វើលំហាត់ប្រាណ ធ្វើសកម្មភាពផ្សេងៗទៅតាមវ័យរបស់ពួកគេដូចជា លេងទាត់បាល់ បាល់បោះ ឬហាត់ប្រាណពត់ខ្លួនជាដើម។ ក្រៅពីតិចនិកសំខាន់ៗរៀបរាប់ខាងលើនេះ ម៉ាក់ប៉ាត្រូវប្រយ័ត្នរឿងមួយទៀត បើចង់ឲ្យសុខភាពក្រពះពោះវៀនកូនល្អ និងប្រព័ន្ធការពាររាងកាយរឹងមាំនោះគឺ អាហារប្រភេទ Fast […]


បញ្ហាសុខភាពកុមារផ្សេងទៀត

កូនឡើងពងបែកក្នុងមាត់ ម៉ាក់ប៉ាអាចជួយតាមវិធីណាខ្លះ?

ជាទូទៅ ពងបែកក្នុងមាត់កើតនៅក្នុងបបូរមាត់ លើអណ្តាត អញ្ចាញធ្មេញ ឬសាច់ថ្ពាល់ខាងក្នុង​ដែល​បណ្តាលឱ្យអាអូនមានការឈឺផ្សាក្នុងមាត់ និងពិបាកក្នុងការញុំាអាហារ ឬនិយាយ។ ហេតុអ្វី​បាន​ជាអាអូនឡើងពងបែកក្នុងមាត់? ហើយពេលអូនតូចឡើងពងបែកក្នុងមាត់ ម៉ាក់​ប៉ាអាចជួយ​កាត់​បន្ថយអាការៈតាមវិធីណាខ្លះ? លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ និងរោគកុមារបានឱ្យដឹង​ថា មូលហេតុដែលបណ្តាល​ឱ្យ​អាអូន​ឡើងពងបែកក្នុងមាត់អាចមានដូចជា៖ អាលែកហ្ស៊ីនឹងអ្វីមួយជាពិសេស ថ្នាំដុសធ្មេញដែលមានជាតិហឹរ ឬក្រហាយខ្លាំង កង្វះជាតិទឹក កង្វះអនាម័យមាត់ធ្មេញ ឆ្លងវីរុស Coxsackie ឬ EV71 (ជំងឺពងបែកបាតដៃបាតជើង) កង្វះវីតាមីនដូចជា អាស៊ីដ​ហ្វូលិក​ វីតាមីន B12 ឬជាតិ​ដែក លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ និងរោគកុមារ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លោក​ថា​បើអាអូនមានអាការៈឈឺខ្លាំង គ្រូពេទ្យនឹងចេញថ្នាំបំបាត់ការឈឺចាប់ ឬបំបាត់រលាកដូចជា ពពួក​សេរ៉ូ​អ៊ីបុយប្រូហ្វែន ឬពពួកថ្នាំលាប Oral Aid ដើម្បីឱ្យពងបែកក្នុងមាត់ស្ពឹកលែងឈឺ ហើយ​បើ​អាអូន​រលាកដោយសារ​បាក់តេរី គ្រូពេទ្យនឹងចេញថ្នាំផ្សះឱ្យ។ [embed-health-tool-due-date] ខាងក្រោមនេះជាប្រការគួរចៀសវាង និង​គួរធ្វើដើម្បីកាត់បន្ថយអាការៈ​ឈឺចាប់ដោយសារពងបែកក្នុងមាត់៖ ឱ្យអាអូនញុំាទឹកឱ្យបានច្រើនដើម្បីបំពេញជាតិទឹក ចៀសវាងឱ្យអាអូនញុំាអាហារក្តៅ ជូរ ហឹរ ប្រៃ ផ្អាប់ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស