វ៉ាក់សាំងប្រឆាំងជំងឺគ្រុនពោះវៀនមានសារៈសំខាន់ណាស់ ដើម្បីការពារកូនតូចពីជំងឺដ៏កាចសាហាវមួយនេះ។ ទោះជាយើងរក្សាអនាម័យ ញ៉ាំស្អាត និងផឹកស្អាត ក៏មិនទាន់គ្រប់គ្រាន់ដែរ ជាពិសេសនៅពេលដែលប៉ាម៉ាក់នាំកូនទៅកាន់តំបន់ដែលមានការរាលដាលនៃជំងឺគ្រុនពោះវៀន អ៊ីចឹងហើយ! ទើបការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺគ្រុនពោះវៀន ជាជម្រើសដ៏ឈ្លាសវៃ ដើម្បីជួយឱ្យប្រព័ន្ធភាពស៊ាំរបស់កូនស្គាល់ និងប្រឆាំងទៅនឹងបាក់តេរីដែលបណ្តាលឱ្យកើតជំងឺនេះ។
វ៉ាក់សាំងប្រឆាំងជំងឺគ្រុនពោះវៀនមានអត្ថប្រយោជន៍ម៉េចខ្លះ?
ការចាក់វ៉ាក់សាំង គឺជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពក្នុងការការពារកូនតូចពីជំងឺគ្រុនពោះវៀន ដោយមិនត្រឹមតែអាចជួយបង្ការជំងឺនោះទេ ប៉ុន្តែវាថែទាំកាត់បន្ថយរោគសញ្ញាធ្ងន់ធ្ងរថែមទៀតផង។ ដូច្នេះហើយ ប៉ាម៉ាក់គួរនាំកូនទៅចាក់វ៉ាក់សាំងប្រឆាំងជំងឺគ្រុនពោះវៀនតាមការណែនាំរបស់គ្រូពេទ្យ។ បន្ថែមពីនេះ យើងក៏អាចណែនាំឱ្យកូនអនុវត្តន៍វិធានសុវត្ថិភាពដូចខាងក្រោម
- ញ៉ាំទឹកស្អាត
- ញ៉ាំអាហារដែលឆ្អិនល្អ
- លាងសម្អាតដៃឱ្យបានញឹកញាប់ ជាពិសេសមុនពេលញ៉ាំចំណីអាហារ
- តាមដានសុខភាពរបស់កូនឱ្យបានដិតដល់ និងពិគ្រោះជាមួយគ្រូពេទ្យជំនាញ បើអាអូនមានរោគសញ្ញាមិនប្រក្រតីណាមួយ។























