កូននិយាយច្រើនពេលក្ដៅខ្លួន អាចជាបញ្ហាមួយម៉ាក់ប៉ាខ្លះជួបប្រទះ បើទោះជាកម្ដៅក្នុងខ្លួនមិនដល់ ៣៩ អង្សាសេក៏ដោយ តើនោះបណ្ដាលមកពីអ្វី? ឬមកពីប៉ះពាល់ខួរក្បាល ឬយ៉ាងមេច? ចម្ងល់នេះត្រូវលោកវេជ្ជបណ្ឌិត ហ៊ាង រតនា បកស្រាយថា មកពីគេជាក្មេងរឹងមាំ ហើយការនិយាយបន្លប់ព្រោះភ័យ រងា និងពិបាកក្នុងខ្លួន។
លោកបានបន្ថែមថា ក្មេងខ្លះពេលក្ដៅខ្លួនមិននិយាយអ្វីទាំងអស់ គិតតែពីយំ ឬសឺៗចង់តែគេងរហូត តែក្មេងនិយាយច្រើនពេលក្ដៅខ្លួន ព្រោះគេជាកូនស្និទ្ធជាមួយម៉ាក់ប៉ា និងដឹងថាយើងបានផ្ដល់ភាពកក់ក្ដៅដល់គេបានច្រើន ទើបចង់រាយរាប់ប្រាប់ តែដោយសារតែនៅតូចពេកទើបមិនដឹងប្រាប់ថាឈឺ ឬពិបាកបែបណា។ ពេលពិបាកក្នុងខ្លួន មនុស្សធំខ្លះក៏មួរម៉ៅ ហើយក្មេងចង់បង្ហាញអារម្មណ៍ប្រាប់យើង ដោយការនិយាយនេះនិយាយនោះមិនឈប់ ហើយបើសួរថាឈឺត្រង់នេះមែន គេអាចងក់ក្បាលប្រាប់ថាឈឺត្រង់នេះ ត្រង់នោះបានខ្លះៗ តែមិនអស់សេចក្ដី។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
វេជ្ជបណ្ឌិតជំនាញជំងឺទូទៅ និងកុមាររូបនោះបន្ថែមថា ហេតុផលមួយទៀតគេអាចជាក្មេងឆ្លាត និយាយច្រើន សួរដេញដោលមិនឈប់ ទើបពេលក្ដៅខ្លួនក៏រហូតទៅ ឲ្យយើងស្ដាប់ឮកាន់តែច្រើន ហើយក្មេងបែបនេះទោះមិនឈឺក៏និយាយច្រើន និងរវៀសរវៃជាងក្មេងដទៃដែរ ចំពោះក្មេងបែបនេះក៏មិនងាយឈឺគេងស្ទិកនៅមួយកន្លែងដែរ។
លោកបញ្ជាក់ទៀតថា ក្មេងដែលក្ដៅខ្លួនដោយសាររលាកបំពង់ក ផ្ដាសាយ គ្រុនក្ដៅអីអស់នោះ ទោះជាក្ដៅខ្លាំងដល់ ៤០ អស្សាសេ ក៏មិនប៉ះពាល់ដល់ខួរក្បាលដែរ ហើយកម្ដៅក្ដៅខ្លួនខ្លាំងក៏មិនបណ្ដាលឲ្យរលាកខួរក្បាលដែរ។ ស្ថិតក្នុងអាកាសធាតុត្រជាក់បែបនេះទៀត ក្មេងៗងាយឈឺ ក្ដៅខ្លួន ផ្ដាសាយ រលាកបំពង់ណាស់ ដូច្នេះត្រូវថែទាំឲ្យបានដិតដល់។
ប៉ុន្តែបើក្ដៅខ្លួនដោយសារមានមេរោគ ទៅប៉ះពាល់ដល់ខួរក្បាលទើបរលាកខួរក្បាល។ ភាគច្រើនមេរោគទៅប៉ះពាល់ខួរក្បាលទើបបណ្ដាលឲ្យក្ដៅខ្លួនខ្លាំង មិនមែនក្ដៅខ្លួនខ្លាំងធ្វើឲ្យប៉ះពាល់ខួរក្បាលឡើយ។ ក្មេងខ្លះក្ដៅខ្លួនខ្លាំងរ៉ាំរ៉ៃ ធ្វើឲ្យខ្សោះជាតិទឹក បង្កឲ្យឈាមមានមេរោគច្រើន ជាហេតុនាំឲ្យអុកស៊ីហ្សែនទៅចិញ្ចឹមខួរក្បាលមិនបានល្អ ទើបជាហេតុបង្កឲ្យប៉ះពាល់ខួរក្បាល។
វេជ្ជបណ្ឌិតបញ្ជាក់ទៀតថា បើរលាកខួរក្បាលទើបក្ដៅខ្លួនរហូតដល់ប្រកាច់ ប៉ុន្តែបើក្ដៅព្រោះជំងឺដូចបានរៀបរាប់នោះមិនបណ្ដាលឲ្យប្រកាច់ឡើយ លើកលែងតែយើងទុកឲ្យកូនក្ដៅយូរម៉ោង ដោយមិនបានបញ្ចុះកម្ដៅតាមរយៈការជូតសម្អាតខ្លួនជាមួយទឹកត្រជាក់ និងឲ្យថ្នាំកូនតាមកម្រិតដូសត្រឹមត្រូវ។
ដូចនេះប្រសិនបើកូនមានសីតុណ្ហភាពលើសពី ៣៨ អស្សាសេ ត្រូវបញ្ចុះកម្ដៅដោយជូតខ្លួន បន្ទាប់មកឲ្យថ្នាំប៉ារ៉ាសេតាមុល ហើយ ៤ ឬ ៦ ម៉ោងក្រោយបើនៅតែមិនទាន់ត្រជាក់ត្រូវប្រញាប់នាំកូនទៅជួបគ្រូពេទ្យ ហើយនៅផ្ទះគួរតែមានថ្នាំបញ្ចុះកម្ដៅត្រៀមទុកដែរ។
ចំណុចសំខាន់
- និយាយច្រើនពេលក្ដៅខ្លួន គឺក្មេងរឹងមាំ ហើយការនិយាយបន្លប់ព្រោះភ័យ រងា និងពិបាកក្នុងខ្លួន។
- ក្មេងក្ដៅខ្លួនមិនងាយធ្វើឲ្យប៉ះពាល់ដល់ខួរក្បាលទេ ទោះកម្ដៅឡើងដល់ ៤០អង្សារសេក៏ដោយ។
- យ៉ាងណា ម៉ាក់ប៉ាមិនត្រូវទុកកូនក្ដៅខ្លួនរហូតដល់ប្រកាច់ឡើយ ត្រូវនាំកូនទៅពេទ្យឲ្យទាន់ពេល។
អត្ថបទគួរអាន៖
- មានជំងឺឆ្កួតជ្រូក ហើយពពោះ គ្រោះថ្នាក់ដែរអត់? ត្រូវដោះស្រាយម៉េច?
- Seizures (ប្រកាច់)
- ពន្លឺភ្លើងក្នុងក្លឹបកម្សាន្ត ឬវង់តន្ត្រី អាចធ្វើឲ្យប្រកាច់?
- អ្នកជក់បារីអេឡិចត្រូនិក(E-Cigarette) អាចប្រកាច់ ឬវង្វេង
- វិធីសាស្ត្រសង្គ្រោះបឋម ពេលប្រទះមានមនុស្សប្រកាច់
- ជំងឺអេពីឡឹបស៊ី ឬឆ្កួតជ្រូក មកពីអី? ពេលប្រកាច់ត្រូវជួយអ្នកជំងឺរបៀបណា?
[embed-health-tool-due-date]