របួសខួរក្បាល អាចបណ្តាលមកពីកត្តាផ្នែកខាងក្រៅមួយចំនួន ដូចជាការប៉ះទង្គិច ឬការមុតទៅនឹងវត្ថុណាមួយ ដែលអាចប៉ះពាល់ដល់ដំណើរការប្រក្រតីនៃខួរក្បាល។
ផលប៉ះពាល់នៃការរងរបួសខួរក្បាល អាចមិនបង្ហាញភ្លាមៗក៏ពិតមែន តែអាចមានរយៈពេលពេញមួយជីវិត ឬវិវត្តន៍ទៅជាធ្ងន់ធ្ងរ ប្រសិនបើមិនធ្វើការព្យាបាល។ ជាទូទៅ កុមារភាគច្រើនអាចជាសះស្បើយពីការរងរបួសខួរក្បាល ដោយមិនមានការប៉ះពាល់រយៈពេលវែង ស្របពេលដែលក្មេងខ្លះទៀត អាចនឹងពិការ ឬបាត់បង់ជីវិតនៅពេលដែលរងរបួសខួរក្បាលធ្ងន់ធ្ងរ។
ការរងរបួសខួរក្បាលមាន៣ប្រភេទគឺ៖
- របួសក្បាលដែលគ្មានការដាច់រលាត់
- របួសក្បាលដែលមានដាច់រលាត់
- របួសក្បាលខ្ទាំខ្លាំងដោយការសង្កត់
មូលហេតុទូទៅនៃការរងរបួសក្បាលលើកុមារមានអ្វីខ្លះ?
- ការធ្លាក់ ឬដួល
- ការបុក ឬទង្គិចនៅពេលជួបគ្រោះថ្នាក់ចរាចរណ៍
- ការប្រើអំពើហិង្សា
- ការរងរបួសនៅពេលលេងកីឡា
សញ្ញា និងរោគសញ្ញានៃការរងរបួសខួរក្បាលលើកុមារមានអ្វីខ្លះ?
ការរងរបួសខួរក្បាល អាចបង្កឱ្យមានការចុះខ្សោយផ្នែករាងកាយ និងផលវិបាកផ្លូវចិត្តចំពោះកុមារ រយះពេលវែង។ សញ្ញា ឬរោគសញ្ញាមួយចំនួនអាចវិវត្តន៍ភ្លាមៗក្រោយការប៉ះទង្គិច ខណៈពេលដែលរោគសញ្ញាផ្សេងទៀត អាចលេចឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្តាហ៍ក្រោយ។ ប៉ាម៉ាក់គួរប្រុងប្រយ័ត្នចំពោះសញ្ញា និងរោគសញ្ញាខាងក្រោមនេះ៖
រោគសញ្ញាដែលទាក់ទងនឹងរាងកាយ
- ឈឺក្បាល
- ចង្អោរ ឬក្អួត
- មានឈាម ជាំ ឬហើមត្រង់ក្បាល
- អស់កម្លាំង
- ប្រែប្រួលដំណេក
- ប្រែប្រួលចំណង់អាហារ
- បញ្ហាគំហើញ ឬការស្តាប់
- ពិបាកនិយាយ ឬទំនាក់ទំនង
- បាត់បង់លំនឹង ឬពិបាកដើរ
- មានរំញោចទៅនឹងពន្លឺ ឬសម្លេង
- ល្វីងមាត់
- ស្ពឹក
- សាច់ដុំចុះខ្សោយ
- សន្លប់ ឬប្រកាច់
រោគសញ្ញាដែលទាក់ទងនឹងការយល់ដឹង ឬបញ្ញា
- បញ្ហាការចងចាំ ឬការរៀនសូត្រ
- រសាប់រសល់
- ពិបាកផ្តោតអារម្មណ៍
- ប្រែប្រួលអាកប្បកិរិយា
[embed-health-tool-baby-poop-tool]
ធ្វើម៉េចទើបអាចបង្ការការរងរបួសខួរក្បាលលើកុមារ?
ការបង្រៀនឱ្យកូនយល់ដឹងពីការរក្សាសុវត្ថិភាពផ្ទាល់ខ្លួន មានសារៈសំខាន់ណាស់ ដោយប៉ាម៉ាក់អាចអនុវត្តន៍តាមវិធីសាស្រ្តទាំងនេះ៖
- ឱ្យកូនពាក់មួកសុវត្ថិភាពរាល់ពេលជិះម៉ូតូ ឬកង់ក្មេង ឬនៅពេលលេងកីឡា
- តម្លើងរនាំងការពារនៅបង្អួច និងកាំជណ្តើរ
- រៀបចំប្រដាប់ប្រដាកូនឱ្យមានរបៀបរៀបរយ
- ដាក់កម្រាលការពាររម្អិលនៅបន្ទប់ទឹក
- ជៀសវាងឲ្យកូនលេងនៅយ៉ ឬកន្លែងខ្ពស់ៗ។
ក្នុងករណីដែលប៉ាម៉ាក់សង្កេតឃើញអាអូនមានសញ្ញា និងរោគសញ្ញាដូចរៀបរាប់ខាងលើ បន្ទាប់ពីការប៉ះទង្គិចក្បាល ប៉ាម៉ាក់គួរប្រយ័ត្ននាំកូនទៅជួបគ្រូពេទ្យជាបន្ទាន់។
ចំណុចសំខាន់
ផលប៉ះពាល់នៃការរងរបួសខួរក្បាល អាចមិនបង្ហាញភ្លាមៗក៏ពិតមែន តែអាចមានរយៈពេលពេញមួយជីវិត ឬវិវត្តន៍ទៅជាធ្ងន់ធ្ងរ ប្រសិនបើមិនធ្វើការព្យាបាល។ ជាទូទៅ កុមារភាគច្រើនអាចជាសះស្បើយពីការរងរបួសខួរក្បាល ដោយមិនមានការប៉ះពាល់រយៈពេលវែង ស្របពេលដែលក្មេងខ្លះទៀត អាចនឹងពិការ ឬបាត់បង់ជីវិតនៅពេលដែលរងរបួសខួរក្បាលធ្ងន់ធ្ងរ។
ការរងរបួសខួរក្បាលមាន៣ប្រភេទគឺ៖
- របួសក្បាលដែលគ្មានការដាច់រលាត់
- របួសក្បាលដែលមានដាច់រលាត់
- របួសក្បាលខ្ទាំខ្លាំងដោយការសង្កត់
មូលហេតុទូទៅនៃការរងរបួសក្បាលលើកុមារមានអ្វីខ្លះ?
- ការធ្លាក់ ឬដួល
- ការបុក ឬទង្គិចនៅពេលជួបគ្រោះថ្នាក់ចរាចរណ៍
- ការប្រើអំពើហិង្សា
- ការរងរបួសនៅពេលលេងកីឡា
អត្ថបទគួរអាន៖
- វីធីសាស្រ្តលាងច្រមុះកូនជាមួយសេរ៉ូមប្រៃត្រឹមត្រូវតាមបចេ្ចកទេស
- ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា
- គួរដឹង! កំហុស ៣ យ៉ាងម៉ាក់ប៉ាអាចធ្វើពេលកូនក្តៅខ្លួន
- កូនកើតជំងឺពងបែកមាត់ដៃជើងគួរថែទាំម៉េច?
- ធ្វើម៉េចទើបដឹងថា កូនអាលែកហ្ស៊ីច្រមុះ ឬផ្តាសាយ?
- កូនឧស្សាហ៍អាលែកហ្ស៊ីច្រមុះ ប៉ាម៉ាក់គួរដឹងពីវិធីបង្ការ និងថែទាំឲ្យបានត្រឹមត្រូវ