ជំងឺមហារីក

ជំងឺ​មហារីក ​- បែង​ចែក​ជា​ដំណាក់​កាល​ទី១ រហូត​ដល់​ដំណាក់​កាល​ទី៤ ឬ​ដំណាក់​កាល​ចុង​ក្រោយ។ ​មហារីក​បើ​សិន​ស្ថិត​ក្នុង​ដំណាក់​កាល​ដំបូងៗ គឺ​អាច​ព្យាបាល​ជា​សះស្បើយ។ ជំងឺ​មហារីក​​អាច​កើត​គ្រប់​កន្លែង​ក្នុង​រាងកាយ។ ​មហារីក​ដែល​មាន​ក្នុង​ផ្នែក​នេះ​មាន ​មហារីកសួត ​មហារីកពោះវៀនធំ ​មហារីកក្រពះ ​មហារីកមាត់ស្បូន ​មហារីកក្រពេញប្រូស្តាត ​មហារីកថ្លើម ​មហារីកស្បែក ​មហារីកសុដន់ ​មហារីកឆ្អឹង ​មហារីកប្លោកនោម ​មហារីកក្រពេញទីរ៉ូអ៊ីត ​មហារីកក្រពេញអូវែ ​មហារីកឈាម ​មហារីកលំពែង ​មហារីកកូនកណ្តុរ ​ដុំមហារីកខួរក្បាល ​មហារីកក្បាលនិងក ​មហារីកផ្សេងទៀត ព្រម​ទាំង​មូលហេតុ ​ដំណាក់កាល ​ផល​វិបាក ​ការ​រស់​នៅ​ជាមួយ​មហារីក ​និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺមហារីក

ល័ក្តអាហារពណ៌ក្រហមលេខ៣ អាចបង្កឱ្យកើតជំងឺមហារីក

កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៥ រដ្ឋបាលចំណីអាហារ និងឱសថរបស់​​សហរដ្ឋអាមេរិកបានហាមឃាត់ការ ប្រើល័ក្តអាហារពណ៌ក្រហម​លេខ​៣ ក្នុងអាហារ ភេសជ្ជៈ អាហារបំប៉ន និងថ្នាំ ដោយផ្អែកលើភស្តុតាង​​ដែលបាន ស្រាវជ្រាវតាំងពីយូរឆ្នាំមកហើយលើសត្វកណ្តុរដែល ល័ក្តអាហារពណ៌ក្រហមលេខ៣ បណ្តាលឱ្យកើតមហារីកក្រពេញ​ទីរ៉ូអុីត។ យើងធ្វើម៉េចដឹងថា ចំណីអាហារ ភេសជ្ជៈ ថ្នាំ និងអាហារបំប៉ន​ណាខ្លះមាន​ដាក់​ល័ក្ត​អាហារពណ៌ក្រហមលេខ៣? ល័ក្តអាហារពណ៌ក្រហមលេខ៣ មានឈ្មោះជាភាសាអង់គ្លេសថា FD&C Red No. 3, ​Red Dye​ No. 3, Red Dye 3, ឬ Erythrosine ជាល័ក្តសំយោគ​ដែលត្រូវបានដាក់​ចូលអាហារ ភេសជ្ជៈ ថ្នាំ និងអាហារបំប៉នចំនួន​ដើម្បី​ឱ្យមានពណ៌ក្រហមស្រស់ ដូចផ្លែឆឺរីក្រហម ស្អាតទាក់ភ្នែក។ ចំណីអាហារ ភេសជ្ជៈ អាហារបំប៉ន ឬថ្នាំពេញនិយម ដែល​មាន​ផ្ទុកល័ក្តអាហារពណ៌ក្រហមលេខ៣ មានដូចជា៖ ស្ករគ្រាប់៖ ជាពិសេស ស្ករគា្រប់សម្រាប់រដូវកាលបុណ្យទាន ដូចជា បុណ្យចូលឆ្នាំចិន បុណ្យទិវា​នៃក្តី​ស្រឡាញ់ បុណ្យហាឡូវីនជាដើម ដែល​មានរសជាតិស្រ្តបឺរី […]

អត្ថបទផ្សេងទៀតពី ជំងឺមហារីក

ស្វែងរក ជំងឺមហារីក

មហារីកពោះវៀនធំ

មហារីកពោះវៀនធំ ជាមូលហេតុចម្បងនាំឲ្យមនុស្សពេញវ័យស្លាប់ច្រើនជាងគេ

​យោង​តាម​របាយការណ៍​ថ្មី​មួយ​របស់សមាគម​មហារីក​អាមេរិក​បាន​ឲ្យ​ដឹង​ថា ជំងឺ​មហារីក​ពោះវៀន​ធំ គឺ​ជា​មូលហេតុ​ចម្បង​មួយ​ដែល​បណ្តាល​ឲ្យ​​មនុស្ស​​ពេញ​វ័យ​​ស្លាប់​ច្រើន​ជាង​គេ​បំផុត​នៅ​ពេល​បច្ចុប្បន្ន​នេះ​។ ជាក់ស្តែង នៅ​ចុង​សទវត្សរ៍​៩០ ជំងឺ​មហារីក​ពោះវៀន​ធំ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​​ទី​៤ ដែល​សម្លាប់​​មនុស្ស​មាន​​វ័យ​​​​ចន្លោះ​ពី​១៨ ដល់​២៥​ឆ្នាំ​។ ប៉ុន្តែ​នៅ​ឆ្នាំ​២០២៤​ ជំងឺ​មហារីក​មួយ​នេះ​បាន​ឈរ​នៅ​ចំណាត់ថ្នាក់​​កំពូល​​តែ​ម្តង។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! លោក​​ស្រី​វេជ្ជបណ្ឌិត Aparna Parikh ប្រធាន​ផ្នែក​វេជ្ជសាស្រ្ដ​នៃ​មជ្ឈមណ្ឌល​​ព្យាបាល​​ជំងឺ​មហារីក​ពោះវៀនធំ ​Mass ​បាន​ឲ្យ​ដឹង​ថា កត្តា​ហានិភ័យ​ចម្បង​មួយ​ចំនួន​​ដែល​នាំ​ឲ្យ​កើត​ជំងឺ​មហារីក​នេះ​រួម​មាន​ ប្រវត្តិ​គ្រួសារ ភាព​ធាត់​ ការ​ជក់​បារី ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​ របប​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​សាច់​ក្រហម​ និង​សាច់​កែច្នៃ ជំងឺ​រលាក​ពោះវៀន (inflammatory bowel disease) ។ល។ អត្ថបទគួរអាន៖ កាត់​បន្ថយ​ហានិភ័យ​មហារីក​សុដន់​ អនុវត្តទម្លាប់ល្អ​ៗទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់​ ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់ ស្ទាបសុដន់រកដុំសាច់ជំងឺមហារីក​ខ្លួនឯង អាចជួយបានកម្រិតណាដែរ? មហារីកសុដន់ដោយសារមិនបានបំបៅកូន វិវត្តមកពីបែប ក្នុង​ករណី​ដែល​គ្នា​យើង​មាន​រោគសញ្ញា​ណាមួយ​ ដូចជា​ស្រក​ទម្ងន់ លាមក​មាន​ឈាម គេង​មិន​លក់​ ឬ​ទម្លាប់​បន្ទោបង់​ប្រែប្រួល គួរ​ពិគ្រោះ​យោបល់​ និង​ពិនិត្យ​ពោះវៀន​ធំ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​​ទើប​ជា​ការ​ប្រសើរ​។ យ៉ាង​ណា​មិញ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​ពោះវៀន​ធំ យើង​គួរ​ជៀសវាង​ ឬ​កាត់បន្ថយ​ការ​ញ៉ាំ​សាច់​ក្រហម កុំ​ជក់​បារី ព្រម​ទាំងហាត់​ប្រាណ​ជា​ទៀងទាត់។ [embed-health-tool-bmi] ទន្ទឹម​នឹង​នេះ​ដែរ […]


ជំងឺមហារីក

ជំងឺមហារីកទាំង៥ប្រភេទដែលអ្នកគួរតែពិនិត្យក្នុងឆ្នាំ២០២៤

ឆ្នាំ​ថ្មីនេះ ជា​រឿយ​ៗ​នាំ​យកមក​នូវ​គោល​ដៅ​ថ្មី​លើ​ទៅ​សុខ​ភាព​ ហើយ​គោល​ដៅ​មួយ​ដែល​គ្រប់គ្នា គួរ​តែ​ពិចារណា​​បន្ថែមនោះ គឺ​ការ​កំណត់​ពេល​ដើម្បី​ពិនិត្យ​រក​ជំ​ងឺ​មហា​រីក​។​ លោក​វេជ្ជ​បណ្ឌិត Robert Smith អនុ​ប្រធាន​ជាន់ខ្ពស់​ផ្នែក​ពិនិត្យ​ជំ​ងឺ​មហារីក​សម្រាប់សង្គម​ជំ​ងឺ​មហារិក​អាមេរិក បាន​បញ្ជាក់​ប្រាប់​ថា៖ «ការ​ពិនិត្យ​រក​ជំ​ងឺ​មហារីក គឺ​ជា​វិធី​ដ៏ល្អ​បំផុត ប្រសិន​បើ​​​ការ​ពិនិត្យ​ត្រូវ​បាន​ធ្វើ​ជា​ទៀង​ទាត់ ស្រប​ទៅ​តាម​គោល​ការណ៍​ណែនាំ​»​។ វេជ្ជបណ្ឌិត​រូបនេះ​បាន​បន្ថែម​ទៀត​ថា ការ​ពិនិត្យ​រក​ជំ​ងឺ​មហារីក​ គឺ​ជាផ្នែក​មួយ​នៃ​ផែន​ការ​ការ​ពារ​សុខភាព​របស់​លោក​អ្នក ដែលមានន័យ​ថា អ្នក​គួរ​តែ​ពិនិត្យ​រក​ជំ​ងឺមហា​រីក​ឲ្យ​បាន​ទៀង​ទាត់ ផ្អែក​ទៅ​តាម​ភេទ និង​អាយុ​របស់​អ្នក​។ [embed-health-tool-due-date] ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ជំងឺ​មហារីក​ទាំង​៥​ប្រភេទ​ដែល​គួរ​តែ​ពិនិត្យ​ក្នុង​ឆ្នាំ​២០២៤ ១. ជំ​ងឺ​មហា​រីក​សុដន់ ការ​ពិនិត្យ​ជំ​ងឺមហារីក​សុដន់​ដោយ​ម៉ាម​ម៉ូហ្គ្រាម គឺ​ជា​ការ​ថត​សុដន់ដោយ​កាំរស្មី​ X ដើម្បី​អាច​ឲ្យ​វេជ្ជ​បណ្ឌិត​ធ្វើ​ការ​វិភាគ​រក​សញ្ញា​​នានា​ក្នុង​​ដំណាក់​កាល​ដំបូងនៃ​ជំ​ងឺមហា​រីក​សុដន់​។ ការ​ពិនិត្យ​ជា​ទៀង​ទាត់ គឺ​ជា​វិធី​ដ៏ល្អ​បំផុត​ក្នុង​ការ​អនុ​ញ្ញាត​ឲ្យ​វេជ្ជ​បណ្ឌិត​ប្រៀប​ធៀប​ការផ្លាស់ប្តូរ​របស់​សុដន់ និង​អាច​រក​ឃើញ​ជំ​ងឺមហា​រីក​សុដន់​ក្នុងដំណាក់​កាល​ដំបូង​បំផុត​។ អាយុ​របស់​ស្ត្រី​ដែល​គួរ​​ទទួល​ការ​ពិនិត្យ​​រក​មហា​រីក​សុដន់៖ ស្ត្រី​មាន​វ័យ​ចាប់​ពី​៤០ ទៅ​៤៤​ឆ្នាំ អាច​ចាប់​ផ្តើម​ពិនិត្យ​ប្រចាំ​ឆ្នាំ ស្ត្រី​មាន​វ័យ​ចាប់​ពី​៤៥ ដល់​៥៤​ឆ្នាំ គួរ​ពិនិត្យ​ជា​រៀង​រាល់​ឆ្នាំ ស្ត្រី​មាន​វ័យ​៥៥​ឆ្នាំ​ឡើង​ទៅ អាច​ចាប់​ផ្តើម​ពិនិត្យ​ម៉ាមម៉ូហ្គ្រាម​ជា​រៀង​រាល់​ឆ្នាំ ហើយ​ការ​ពិនិត្យ​គួរ​តែ​បន្ត​ឲ្យ​បាន​យ៉ាងហោច​ណាស់​១០​ឆ្នាំ​។ ២. ការ​ពិនិត្យ​ជំ​ងឺមហា​រីក​មាត់​ស្បូន ការ​ពិនិត្យ​ទាំង​២​ប្រភេទ​ខាងក្រោមនេះ អាច​ជួយ​រក​ជំ​ងឺមហារីក​មាត់​ស្បូន​ទាន់​ពេល​វេលា ឬ​ក៏​អាច​បង្ការ​ជំ​ងឺ​ដ៏​កាច​សាហាវ​នេះ​បាន​។ ការ​ធ្វើ​តេស្ត​រក​វីរុស HPV គឺ​ជា​ការ​ពិនិត្យ​រក​វីរុស HPV ដែលអាច​ធ្វើ​ឲ្យ​មានការផ្លាស់ប្តូរ​កោ​សិកា​ក្នុង​ស្បូន​។ ប្រសិន​បើ​វីរុស HPV មិន​អាច​ជម្រុះ​ចេញ​ទេ​នោះ វីរុស​នេះ អាច​បង្ករ​ទៅ​ជាដុំ​ឫស្ស និង​ក្លាយ​ជា​ដុំ​សាច់​មហា​រីក​។ ការ​តេស្ត​កោ​សិកា​មាត់ស្បូន […]


មហារីកពោះវៀនធំ

ការសិក្សាបង្ហាញថា សាច់ក្រហម និងស្ករអាចបង្កទៅជាមហារីកពោះវៀនធំលើមនុស្សវ័យក្មេង

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ណែនាំ​ថា ការ​ញ៉ាំ​ពពួក​សាច់​ក្រហម​ និង​ស្ករ​អាច​ធ្វើ​ឲ្យ​មាន​ការវិវត្ត​​ទៅ​ជា​​ជំងឺ​មហារីក​ពោះវៀន​ធំ​លើ​​មនុស្ស​​វ័យ​ក្មេង ដែល​កត្តា​នេះ​កើត​ឡើង​ដោយ​សារ​តែ​​ភាព​ខុស​គ្នា​នៃ​ការ​បំបែក​ប្រូតេអ៊ីន។ ជាក់ស្តែង ជំងឺ​មហារីក​ពោះវៀន​ធំ មាន​ការ​កើន​ឡើង​លើ​មនុស្ស​វ័យ​ក្មេង​ និង​អាច​​ក្លាយ​ជា​មូលហេតុ​ចម្បង​នៃ​អត្រា​មរណភាព​ដោយ​ជំងឺ​មហារីក​លើ​អ្នក​ដែល​មាន​អាយុ​ចន្លោះ​ពី​២០ ដល់​៤៩​ឆ្នាំ​នៅ​សហរដ្ឋ​អាមេរិក​​ត្រឹម​​ឆ្នាំ​២០៣០។ ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ការ​សិក្សា​ថ្មី​នេះ បាន​គូសបញ្ជាក់​ថា កត្តា​ចំណី​អាហារ និង​បរិស្ថាន​អាច​បង្ក​ឲ្យ​កើត​ជំងឺ​មហារីក​ ប៉ុន្តែ​អ្នក​ជំនាញ​នៅ​មិន​ទាន់​កំណត់​បាន​ពី​មូលហេតុ​ច្បាស់លាស់​នៅ​ឡើយ​ទេ។ លោក​វេជ្ជបណ្ឌិត Suneel Kamath ជាមួយ​នឹង​គ្លីនិក​Cleveland ព្រម​ទាំង​អ្នកនិពន្ធ​ជាន់​ខ្ពស់​នៃ​ការ​សិក្សា​ថ្មី​នេះ ​បាន​លើក​ឡើង​ថា យើង​បាន​ដឹង​តិចតួច​បំផុត​ពី​កត្តា​បង្ក​នៃ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ។ [embed-health-tool-heart-rate] នៅ​ក្នុង​ការ​សិក្សា ដែល​មាន​អ្នក​ចូលរួម​ចំនួន​២​ក្រុម ដោយ​ក្រុម​ទី​១​ជា​ក្រុម​មនុស្ស​វ័យ​ក្មេង ដែល​​កើត​ជំងឺ​មហារីក​ពោះវៀន​ធំ និង​មួយ​ក្រុម​ទៀត មាន​ការ​វិវត្ត​នៃ​​ជំងឺ​មហារីក​ពោះវៀន​ធំ​នៅ​វ័យ​ចំណាស់​។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា អ្នក​​មាន​វ័យ​ក្រោម​៥០​ឆ្នាំ ដែល​កើត​ជំងឺ​មហារីក​ពោះវៀន​ធំ មាន​កម្រិត​សារធាតុ ​Citrate ទាប (ជា​សារធាតុ​ដែល​បង្កើត​ឡើង​នៅ​ពេល​រាងកាយ​បំប្លែង​អាហារ​ទៅ​ជា​ថាមពល) ព្រម​ទាំង​បាន​រក​ឃើញ​ពី​ភាព​ខុស​គ្នា​ក្នុង​ការ​បំបែក​ប្រូតេអ៊ីន​ និង​កាបូអ៊ីដ្រាត ដែល​​កត្តា​នេះ​អាច​មាន​ទំនាក់ទំនង​ទៅ​នឹង​​ការ​ញ៉ាំ​ពពួក​សាច់​ក្រហម​ និង​ជាតិ​ស្ករ​។ អត្ថបទគួរអាន៖ កាត់​បន្ថយ​ហានិភ័យ​មហារីក​សុដន់​ អនុវត្តទម្លាប់ល្អ​ៗទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់​ ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់ ស្ទាបសុដន់រកដុំសាច់ជំងឺមហារីក​ខ្លួនឯង អាចជួយបានកម្រិតណាដែរ? ហេតុ​ដូច្នេះ​ហើយ ដើម្បី​បង្ការ​ ក៏​ដូចជា​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ពោះវៀន​ធំ គ្នា​យើង​គប្បី​ផ្លាស់ប្ដូរ​របប​អាហារ ដោយ​បង្កើន​ការ​ញ៉ាំ​បន្លែ​បៃតង កាត់បន្ថយ​កម្រិត​ជាតិ​ស្ករ […]


មហារីកមាត់ស្បូន

ការសិក្សា៖ ស្រីៗមានជំងឺកាមរោគមានហានិភ័យខ្ពស់នៃការកើតមហារីកមាត់ស្បូន

ប៉ារ៉ាស៊ីត​ម្យ៉ាង​ឈ្មោះ​ថា Trichomonas Vaginalis ដែល​បង្ក​ឲ្យ​​កើត​ជំងឺ​កាមរោគ អាច​បំផ្លាញ​ជាលិកា​មាត់​ស្បូន ​បង្កើត​ជា​ដំបៅ និង​​ជំរុញ​ឲ្យ​ស្រី​ៗ​យើង​ងាយ​ឆ្លង​​ពពួក​វីរុស ​HPV ។ តាម​ការ​សិក្សា​លើ​ស្ត្រី​ច្រើន​ជាង​កន្លះ​លាន​នាក់​ បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​ធ្លាប់​​​ឆ្លង​ប៉ារ៉ាស៊ីត Trichomonas Vaginalis ​មាន​ហានិភ័យ​ខ្ពស់​ដល់​ទៅ​៧៩%​នៃ​ការ​ឆ្លង​វីរុស ​HPV ដែល​នាំ​ឲ្យ​កើត​​ជំងឺ​មហារីក​មាត់​ស្បូន។ ពិត​ណាស់​ វីរុស​នេះ​តែ​ឯង​ មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​​បង្ក​ទៅ​ជា​ជំងឺ​មហារីក​ឡើយ​ ប៉ុន្តែ​កត្តា​ជំរុញ​មួយ​ចំនួន​ទៀត​​ ដូចជា​ការ​ជក់​បារី ​ការ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​លើស​ពី​៥​ឆ្នាំ​ឡើង​ទៅ និង​ការ​ឆ្លង​ជំងឺ​កាមរោគ​ប្រភេទ​ផ្សេង​ទៀត សុទ្ធ​តែ​​អាច​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​មាត់​ស្បូន​បាន​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ជាក់ស្តែង ជំងឺ​កាមរោគ​អាច​នាំ​ឲ្យ​គ្នា​យើង​មាន​ការ​ធ្លាក់​ទឹក​រម្អិល​ដែល​មាន​ក្លិន​មិន​ល្អ រមាស់ និង​ក្រហាយ​ទ្វារ​មាស។ យ៉ាង​ណា​មិញ ប្រហែល​៨៥%​​​នៃ​ជំងឺ​នេះ ក៏​អាច​គ្មាន​រោគសញ្ញា​ផង​ដែរ ដែល​នេះ​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​ធ្វើ​រោគវិនិច្ឆ័យ​។ [embed-health-tool-ovulation] ហានិភ័យ​នៃ​ជំងឺ​មហារីក​កើន​ឡើង​ទៅ​តាម​វ័យ ជា​ទូទៅ ស្រីៗ​យើង​ច្រើន​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ឆ្លង​វីរុស​ HPV ​នៅ​វ័យ​២០​ឆ្នាំ ប៉ុន្តែ​ការ​បង្ក​រោគ​នេះ អាច​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​។ ទោះ​ជា​យ៉ាង​នេះ​ក្តី ​ស្ត្រី​អាយុ​ចាប់​ពី​៣០​​ឆ្នាំ​ឡើង​ទៅ ហើយ​មាន​ផ្ទុក​វីរុស HPV គឺ​អាច​វិវត្តន៍​ទៅ​ជា​ជំងឺ​មហារីក​ក្នុង​រយៈពេល​ប្រហែល​ពី​៥​ឆ្នាំ ទៅ​១០​ឆ្នាំ។ យ៉ាង​ណា​មិញ ប្រហែល​ជា​៩០%​នៃ​អ្នក​ដែល​មាន​ផ្ទុក​វីរុស​នេះ​ អាច​ជា​សះស្បើយ​ដោយ​ខ្លួន​ឯង​នៅ​ចន្លោះ​ពេល​ពី​១​ឆ្នាំ​ទៅ​២​ឆ្នាំ។ ជំងឺ​កាមរោគ​អាច​សម្ងំ​នៅ​ក្នុង​ខ្លួន​ស្ត្រី​រាប់​ឆ្នាំ​ ​​លោក​វេជ្ជបណ្ឌិត John White អ្នក​ប្រឹក្សា​សុខភាព​ផ្លូវ​ភេទ​នៅការិយា​ល័យ NHS និង​ជា​នាយក​ផ្នែក​វេជ្ជសាស្ត្រ​នៅ Preventx […]


មហារីកឆ្អឹង

វីតាមីន D ក៏រួមចំណែកជួយប្រឆាំងនឹងជំងឺមហារីក

តើអត្ថប្រយោជន៍វីតាមីន D ពិតជាសំខាន់សម្រាប់សុខភាពយើង និង អាចប្រឆាំងនឹងជំងឺមហារីកមែនឬទេ? គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ រយៈពេលកន្លងមកយើងបានដឹងត្រឹមថា វីតាមីន D គឺជាសារធាតុមួយមានមុខងារសំខាន់ជួយឲ្យឆ្អឺងរឹងមាំ ពិសេសម្រាប់សុខភាពកុមារតែម្ដង ប៉ុន្ដែការសិក្សាបានរកឃើញថា សមត្ថភាពម្យ៉ាងទៀតរបស់វីតាមីន D ក៏អាចជួយការពារពីការកើតជំងឺមហារីកផងដែរ។ ជាក់ស្ដែងណាស់ វីតាមីន D គឺជាប្រភេទខ្លាញ់រលាយ ដែលត្រូវបានបែងចែកជាពីរប្រភេទគឺ វីតាមីន D ប្រភេទ ergocalciferol ដែលមាននៅក្នុងរបបអាហារ និង វីតាមីន D ប្រភេទ cholecalciferol ដែលកើតមានក្នុងរាងកាយក្រោយពេលសំយោគជាមួយពន្លឺព្រះអាទិត្យ។ វីតាមីន D អាចជួយអោយរាងកាយអាចចាប់យកកាល់ស្យូម និង ផូស្វ័រដើម្បីបង្កើនការលូតលាស់របស់ឆ្អឹងថែមទាំងធ្វើឲ្យឆ្អឹងរឹងមាំទៀតផង។ លើសពីនោះក៏ជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំក្នុងរាងកាយឲ្យរឹងមាំដូចគ្នា ដែលនេះជាហេតុធ្វើអោយសុខភាពយើងល្អប្រសើរ អាចប្រឆាំងនឹងមេរោគ ជំងឺផ្សេងៗបាន។ ការសិក្សាមួយបានពិសោធន៍អ្នកជំងឺមហារីកក្នុងរដ្ឋ Pennsylvania នៃសហរដ្ឋអាមេរិក ដោយបង្ហាញលទ្ធផល ក្នុងចំណោមអ្នកជំងឺទាំងនោះមាន ៧៧% ដែលកង្វះវីតាមីន D ក្នុងរាងកាយ។ នៅមានការសិក្សារកឃើញស្រដៀងគ្នាផ្សេងៗទៀត ដែលបញ្ជាក់ថាអ្នកមានជំងឺមហារីកអាចមានចំណែក នៃកង្វះវីតាមីន D ក្នុងរាងកាយ។ ជាធម្មតាក្នុងមួយថ្ងៃរាងកាយរបស់យើង ត្រូវការវីតាមីន D ក្នុងបរិមាណផ្សេងៗគ្នា ដូចជា៖ ចាប់ពីវ័យ១៤ […]


មហារីកមាត់ស្បូន

សញ្ញាព្រមានទាំង៥នៃជំងឺមហារីកមាត់ស្បូន ស្រីៗគួរដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ទូទៅ ស្រីៗ​ដែល​ប្រឈម​នឹង​ជំងឺ​មហារីក​មាត់​ស្បូន​ក្នុង​ដំណាក់កាល​ដំបូង ឬ​ត្រៀម​កើត​ជំងឺ​មហារីក​មាត់​ស្បូន អាច​នឹង​ពុំ​មាន​រោគសញ្ញា​ណា​មួយ​ឡើយ រហូត​ដល់​ជំងឺ​មហារីក​កាន់​តែ​រីករាលដាលនិង​លូតលាស់​ទៅ​ក្នុង​ជាលិកា​ក្បែរ​ៗ។ ពិត​ណាស់​ ប្រសិនបើ​យើង​រក​ឃើញ​ជំងឺ​មហារីក​ដ៏​សាហាវ​មួយ​នេះ​បាន​​ទាន់​ពេលវេលា នោះ​ឱកាស​ព្យាបាល​ជា​សះស្បើយ​ក៏​មាន​ច្រើន​។ ដូច្នេះ​ហើយ ស្រី​ៗ​យើង​គួរ​រៀន​សង្កេត​ពី​សញ្ញា​ព្រមាន​មួយ​ចំនួន​ ដែល​​បង្ហាញ​ពី​​ហានិភ័យ​នៃ​ជំងឺ​មហារីក​មាត់​ស្បូន។​ ​​​រោគសញ្ញា​នៃ​ជំងឺ​មហារីក​មាត់​ស្បូន​​ភាគ​ច្រើន​ រួម​មាន៖ ធ្លាក់​ឈាម​ពី​ទ្វារ​មាស​មិន​ប្រក្រតី ដូចជា​ធ្លាក់​ឈាម​ក្រោយ​ពេល​រួម​ភេទ ធ្លាក់​ឈាម​ក្រោយ​ចូល​ដល់​វ័យ​អស់​រដូវ ធ្លាក់​ឈាម​​នៅ​ចន្លោះ​វដ្ដ​រដូវ ឬ​មក​រដូវ​ដែល​មាន​រយៈពេល​យូរ​ជាង ឬ​ច្រើន​ជាង​ធម្មតា។ ឈឺចាប់​នៅ​ពេល​​រួម​ភេទ ឈឺចាប់​នៅ​តំបន់​អាង​ត្រគាក។ ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! សញ្ញា​ព្រមាន​សំខាន់​ៗ​ទាំង​៥​នៃ​ជំងឺ​មហារីក​មាត់​ស្បូន ដែល​ស្រី​ៗ​គួរ​ដឹង៖ រមាស់​ ឬ​ក្រហាយ​នៅ​ក្នុង​ទ្វារ​មាស ឈឺ​ខ្នង​ផ្នែក​ខាង​ក្រោម ឬ​ឈឺ​ពោះ អស់​កម្លាំង​ដោយ​គ្មាន​មូលហេតុ នោម​​ញឹកញាប់ ឬ​ឈឺ​នោម​ភ្លាម​ៗ ហើម​ពោះ។ [embed-health-tool-ovulation] សញ្ញា​ និង​រោគសញ្ញា​ខ្លះ​ៗ នៅ​ពេល​ដែល​ជំងឺ​វិវត្ត​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ​ រួម​មាន​៖ ហើម​ជើង ពិបាក​នោម​ ឬ​បន្ទោបង់ នោម​ឈាម។ អត្ថបទគួរអាន៖ កាត់​បន្ថយ​ហានិភ័យ​មហារីក​សុដន់​ អនុវត្តទម្លាប់ល្អ​ៗទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់​ ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់ ស្ទាបសុដន់រកដុំសាច់ជំងឺមហារីក​ខ្លួនឯង អាចជួយបានកម្រិតណាដែរ?


មហារីកមាត់ស្បូន

៦ ចំណុចនេះ អាចបង្កើនហានិភ័យជំងឺ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មហារីកមាត់ស្បូនដោយមិនដឹងខ្លួន!

ជំងឺ​មហារីក​មាត់​ស្បូន​ មាន​ជាប់​ពាក់ព័ន្ធ​នឹង​វីរុស​HPV ហើយ​វីរុស​នេះ​ដែរ​ ត្រូវ​បាន​រក​ឃើញ​​នៅ​ក្នុង​អ្នក​​ជំងឺ​មហារីក​មាត់​ស្បូន​ប្រហែល​៩៩%​ឯណោះ។ វីរុស​នេះ ត្រូវ​បាន​ចាត់​ទុក​ថា ជា​កត្តា​ហានិភ័យ​ចម្បង​ ហើយ​ប្រភេទ​ជាក់លាក់​នៃ​វីរុស​HPV ដូចជាHPV-16 និង​HPV-18 អាច​​បំប្លែង​កោសិកា​ធម្មតា​ទៅ​ជា​កោសិកា​មហារីក​មាត់​ស្បូន។ ជាមួយ​គ្នា​នេះ​ដែរ ​បែបបទ​រស់​នៅ​ប្រចាំ​ថ្ងៃ​ ក៏​រួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ជំរុញ​ឲ្យ​​កើត​​ជំងឺ​មហារីក​ដ៏​កាច​សាហាវ​មួយ​នេះ​។ កត្តា​បែបបទ​រស់នៅ​ដែល​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​មាត់​ស្បូន ១. ប្រវត្តិ​ក្នុង​ការ​រួម​ភេទ ​​ការ​ចាប់ផ្តើម​រួម​ភេទ​នៅ​វ័យ​ក្មេង​ពេក និង​មាន​ដៃគូ​រួម​ភេទ​ច្រើន​ អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​មាត់​ស្បូន ដោយ​​ធ្វើ​ឲ្យ​យើង​ងាយ​ប្រឈម​នឹង​វីរុស​HPV និង​ជំងឺ​កាមរោគ​ដទៃ​ទៀត។ ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. ការ​ជក់​បារី និង​ប្រើប្រាស់​ថ្នាំ​ជក់ ទន្ទឹម​នឹង​នេះ​ដែរ ការ​ជក់​បារី​ក៏​អាច​បង្កើន​ឱកាស​នៃ​​ការវិវត្ត​ទៅ​ជា​ដំបៅ​មុន​កើត​​មហារីក​​នៃ​មាត់​ស្បូន​ ដែល​​ជា​ហេតុ​​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​មាត់​ស្បូន។ ជាក់ស្តែង​ សារធាតុ​គីមី​ពុល​នៅ​ក្នុង​ផ្សែង​ថ្នាំ​ជក់​ មាន​សមត្ថភាព​បំផ្លាញ​DNA នៅ​ក្នុង​កោសិកា​មាត់​ស្បូន​ និង​បង្ក​ឲ្យ​មាន​ការ​លូតលាស់​កោសិកា​មហារីក។ ៣. ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ នៅ​ពេល​ដែល​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​រាងកាយ​ចុះ​ខ្សោយ​ នោះ​នឹង​​អាច​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​វីរុស​HPV និង​វិវត្តទៅ​​ជា​មហារីក​មាត់​ស្បូន។ ដូច្នេះ​ហើយ​ គ្នា​យើង​គួរ​តែ​ញ៉ាំ​អាហារ​ល្អៗ និង​ហាត់ប្រាណ​ជា​ទៀងទាត់​ ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ ដើម្បី​​ប្រឆាំង​នឹង​ជំងឺ​ផ្សេង​ៗ។ ៤. ញ៉ាំ​គ្រឿង​ស្រវឹង ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​ ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​មាត់​ស្បូន​ដែរ​ ពីព្រោះ​គ្រឿង​ស្រវឹង​ជា​ដើម​ចម​ដែល​នាំ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ និង​ធ្វើ​ឲ្យ​រាងកាយ​ពិបាក​ប្រឆាំង​នឹង​ជំងឺ​ផ្សេងៗ។ ៥. ធាត់​ជ្រុល ឬ​លើស​ទម្ងន់ ​ចំណែក​ឯ​បញ្ហា​ធាត់​ជ្រុល ឬ​លើស​ទម្ងន់​ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​មាត់​ស្បូន​ដូច​គ្នា ដោយ​សារ​តែ​ខ្លាញ់​លើស​នៃ​រាងកាយ​ អាច​បណ្តាល​ឲ្យ​មាន​ការ​លាក​រ៉ាំរ៉ៃ និង​នាំ​ឲ្យ​មាន​ការ​បំផ្លាញ​កោសិកា​ ក៏​ដូចជា​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក។ [embed-health-tool-ovulation] ៦. ការ​ប្រើ​ថ្នាំ​ពន្យារ​កំណើត យោង​តាម​ការ​ស្រាវជ្រាវ​​បាន​​ឲ្យ​ដឹង​ថា ការ​ប្រើប្រាស់​​​មធ្យោបាយ​ពន្យារ​កំណើត​ជាក់លាក់​ ដូចជា​ការ​ប្រើ​ថ្នាំ​លេប អាច​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​មាត់​ស្បូន។ […]


មហារីកផ្សេងទៀត

កត្តាអ្វីខ្លះនាំឲ្យកុមារកើតជំងឺមហារីក? គួរបង្ការបែបណា?

កុមារ​ច្រើន​ជាង​៨០% ដែល​កើត​ជំងឺ​មហារីក​ អាច​ព្យាបាល​ជា​សះស្បើយ​ប្រសិនបើ​ជំងឺ​នេះ​ត្រូវ​បាន​រក​ឃើញ​ទាន់​ពេលវេលា និង​ទទួល​បាន​ការ​ព្យាបាល​ត្រឹមត្រូវ។ ជា​ទូទៅ ជំងឺ​មហារីក​កើត​លើ​កុមារ មាន​អត្រា​ជា​សះស្បើយ​ខ្ពស់​ជាង​ជំងឺ​មហារីក​ដែល​កើត​លើ​មនុស្ស​ពេញ​វ័យ។ ជំងឺ​មហារីក​កើត​លើ​កុមារ​ជា​​ញឹកញាប់​ មាន​ដូចជា​ជំងឺ​មហារីក​ឈាម មហារីក​កូន​កណ្តុរ ដុំ​សាច់​ខួរ​ក្បាល ដុំ​សាច់​ឆ្អឹង និងដុំ​សាច់​តម្រង​នោម​។ រោគសញ្ញា​នៃ​ជំងឺ​មហារីក រោគសញ្ញា​​ទូទៅ​នៃ​ជំងឺ​មហារីក គឺ​អាស្រ័យ​លើ​ប្រភេទ​នៃ​ជំងឺ​មហារីក​​នីមួយ​ៗ ប៉ុន្តែ​ប៉ា​ម៉ាក់​គួរ​ប្រុងប្រយ័ត្ន​ចំពោះ​រោគសញ្ញា​ទាំង​នេះ ប្រសិនបើ​​បន្ត​រយៈពេល​យូរ៖ គ្រុន​ក្តៅ​រយៈពេល​យូរ​លើស​ពី​២ទៅ​៣សប្តាហ៍ ដែល​លេប​ថ្នាំ​អ្វី​ក៏​មិន​បាត់​ ព្រម​ទាំង​មិន​មាន​មូលហេតុ​បង្ក​ច្បាស់លាស់ ហើម​ត្រង់​ក ឬ​ក្លៀក​ដោយ​គ្មាន​ការ​ឈឺចាប់​ ប៉ុន្តែ​ទំហំ​កើន​ឡើង​ ឬ​​អម​ជា​មួយ​អាការៈ​គ្រុន​ក្តៅ ក្អក ឬ​ស្រក​ទម្ងន់​។ ចេញ​ឈាម​អញ្ចាញ ឬ​ច្រមុះ ក្អួត​ពេល​ព្រឹក​ព្រលឹម​ ឬ​ឈឺ​ក្បាល​មិន​បាត់ ពិបាក​ទប់​លំនឹង ហើម​ពោះ ឈឺ​សន្លាក់​ ព្រម​ជាមួយ​និង​គ្រុន​ក្តៅ និង​ស្លេកស្លាំង។ ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! កត្តា​បង្ក​នៃ​ជំងឺ​មហារីក​លើ​កុមារ ថ្វី​ត្បិត​តែ​អ្នក​ជំនាញ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ជាក់លាក់​ដែល​បង្ក​​ជា​ជំងឺ​មហារីក​ ប៉ុន្តែ​ការ​ប្រែប្រួល ឬ​បំប្លែង​នៃ​ហ្សែន​អាច​ជា​ឫសគល់​ ដែល​នាំ​ឲ្យ​ជំងឺ​មហារីក​មាន​ការវិវត្ត។ ទន្ទឹម​នឹង​នេះ​ កត្តា​ហានិភ័យ​មួយ​ចំនួន​ ក៏​អាច​ពាក់ព័ន្ធ​​នឹង​ជំងឺ​មហារីក​កើត​លើ​កុមារ ដែល​​រួម​មាន​ ការ​បំពុល​បរិយាកាស ការ​ប៉ះពាល់​ទៅ​នឹង​ជាតិ​គីមី វិទ្យុ​សកម្ម ​ការ​ឆ្លង​មេរោគ ធាត់​ជ្រុល បែប​បទ​នៃ​ការ​រស់នៅ​ជាដើម។ យ៉ាង​ណា​មិញ ក្នុង​ករណី​ភាគ​ច្រើន​ ការ​បំប្លែង​ហ្សែន​ អាច​កើត​ឡើង​ទៅ​លើ​មនុស្ស​គ្រប់គ្នា […]


មហារីកក្រពះ

ចង់កាត់បន្ថយហានិភ័យជំងឺមហារីកក្រពះ កុំភ្លេចអនុវត្តន៍គន្លឹះងាយៗទាំង ៥ នេះ

ក្រពះ​ស្ថិត​នៅ​​ផ្នែក​ខាង​លើ​នៃ​ពោះ​ផ្នែកខាង​ឆ្វេង ដែល​មាន​មុខងារ​ផ្ទុក​ និង​​រំលាយ​អាហារ។ ជំងឺ​មហារីក​ អាច​វិវត្តន៍​នៅ​ក្នុង​ក្រពះ ព្រម​ទាំង​រាលដាល​ទៅ​កាន់​ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយ រួម​ទាំង​កូន​កណ្តុរ​ដែល​នៅ​ជិត​ក្រពះ។ ហានិភ័យ​នៃ​ជំងឺ​មហារីក​ក្រពះ​នឹង​កើន​ឡើង​នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​​ច្រើន។ ជាក់ស្តែង អ្នក​ជំងឺ​​ជាង​ពាក់កណ្តាល​ដែល​កើត​ជំងឺ​មហារីក​​មួយ​ប្រភេទ​នេះ ច្រើន​តែ​មាន​វ័យ​ចាប់​ពី​៧៥​ឆ្នាំ​ឡើង​ទៅ ហើយ​ជា​ទូទៅ​ បុរស​ប្រឈម​នឹង​ការ​កើត​ជំងឺ​មហារីក​ក្រពះ​ច្រើន​ជាង​ស្ត្រី​។ កត្តា​ហានិភ័យ​នៃ​ជំងឺ​មហារីក​ក្រពះ ​ធ្លាប់​ធ្វើ​ការ​វះកាត់​ដំបៅ​ក្រពះ​​កាល​ពី​១៥ ទៅ ២៥​ឆ្នាំ​មុន ដែល​នាំ​​ឲ្យ​ការ​ផលិត​អាស៊ីដ​ក្រពះ​ថយ​ចុះ និង​បណ្តាល​ឲ្យ​បាក់តេរី​ដែល​ផលិត​Nitrite លូតលាស់។ ញ៉ាំ​អាហារ​ប្រៃ​​ ជ្រក់​ និង​ឆ្អើរ​ច្រើន​ជ្រុល ការ​ឆ្លង​បាក់តេរី ​Helicobacter Pyloriរយៈពេល​យូរ ឬ​ជំងឺ​រលាក​ក្រពះ​រ៉ាំរ៉ៃ ញ៉ាំ​បន្លែ និង​ផ្លែឈើ​តិចតួច មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​មហារីក​ក្រពះ ធាត់​ជ្រុល ឬ​លើស​ទម្ងន់ មាន​ក្រុម​ឈាម​ប្រភេទ A ញ៉ាំ​គ្រឿងស្រវឹង និង​ជក់​បារី ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រោគសញ្ញា​នៃ​ជំងឺ​មហារីក​ក្រពះ ស្លេកស្លាំង និង​ខ្សោយ​នៅ​ពេល​​ធ្វើការ​តិចតួច មិន​ស្រួល​ក្នុង​ពោះ​ផ្នែក​ខាង​លើ​ផ្ចិត ក្អួត ឬ​ចង្អោរ​មាន​ ឬ​គ្មាន​ឈាម​ ស្រក​ទម្ងន់ ក្រហាយ​ទ្រូង ពិបាក​រំលាយ​អាហារ លាមក​មាន​​ឈាម មិន​ឃ្លាន​អាហារ ហើម​ពោះ​ដោយ​សារ​សារធាតុ​រាវ​ ដែល​កើត​ឡើង​នៅ​ដំណាក់កាល​ធ្ងន់ធ្ងរ ប្រសិនបើ​រោគសញ្ញា​ខាង​លើ​កើត​ឡើង​យូរ​ជាង​៣​សប្តាហ៍ យើង​គួរ​តែ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ភ្លាម​ៗ […]


មហារីកមាត់ស្បូន

គន្លឹះ៥យ៉ាង ជួយកាត់បន្ថយហានិភ័យមហារីកមាត់ស្បូន ស្រីៗមិនគួររំលង!

ថ្វី​ត្បិត​តែ​ពុំ​មាន​វិធី​ណា​អាច​ការពារ​​ជំងឺ​មហារីក​មាត់​ស្បូន​បាន​ទាំង​ស្រុង​ក៏​ពិត​មែន ប៉ុន្តែ​ប្រសិនបើ​យើង​រក​ឃើញ​ជំងឺ​មហារីក​មួយ​​នៅ​ដំណាក់កាល​ដំបូង នោះ​ឱកាស​ព្យាបាលជាសះស្បើយ​ក៏កាន់តែខ្ពស់​។ ពិត​ណាស់​ HPV ជា​ប្រភេទ​វីរុស​ដែល​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត តាម​ការ​រួម​ភេទ ហើយ​គ្នា​យើង​ក្នុង​វ័យ​បន្ត​ពូជ​ភាគ​ច្រើន​អាច​ឆ្លង​​វីរុស​នេះ​ ប៉ុន្តែ​មិន​មែន​វីរុស​ទាំង​អស់​សុទ្ធ​តែ​បង្ក​ឲ្យ​កើត​ជំងឺ​មហារីក​នោះ​ទេ ពីព្រោះ​ថា​ជា​ទូទៅ ប្រព័ន្ធ​ភាព​ស៊ាំ​​របស់​យើង​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​។ យ៉ាង​ណា​មិញ វ៉ារ្យង់​​មួយ​ចំនួន​ និង​កត្តា​ដទៃ​ទៀត​អាច​បណ្តាល​ឲ្យ​ស្រីៗ​យើង​កើត​ជំងឺ​មហារីក​មាត់​ស្បូន​ដោយ​មិន​ដឹង​ខ្លួន។ ដូច្នេះ​ហើយ​ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​មាត់​ស្បូន​ យើង​​គួរ​អនុវត្តគន្លឹះ​​ទាំង​៥​ខាង​ក្រោម។ ១. ឈប់​ជក់​បារី ការ​ជក់​បារី​ អាច​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​មាត់​ស្បូន​ទ្វេ​ដង ពីព្រោះ​ផលិតផល​ថ្នាំ​ជក់​ទាំង​នេះ អាច​បំផ្លាញ​DNA​នៃ​កោសិកា​មាត់​ស្បូន​ និង​​រួម​ចំណែក​ដល់​ការវិវត្ត​នៃ​ជំងឺ​មហារីក​មាត់​ស្បូន។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. ពិនិត្យ​សុខភាព​ ការ​ពិនិត្យ​សុខភាព​ជា​ប្រចាំ​មាន​សារៈសំខាន់​ណាស់​ ដើម្បី​ការពារ​ខ្លួន​​ពី​ជំងឺ​មហារីក។ ស្រីៗ​យើង​គួរ​ធ្វើតេស្ត Pap Test ឬ Pap smearដើម្បី​ពិនិត្យ​រក​មើល​កោសិកាដែល​អាច​បង្កជំងឺមហារីក​ ​​ដែល​ជា​ភាព​មិន​ប្រក្រតី​នៃ​កោសិកា​លើ​មាត់​ស្បូន និង​អាច​វិវត្ត​ទៅ​ជា​ជំងឺ​មហារីក​មាត់​ស្បូន​ ប្រសិនបើ​យើង​មិន​ធ្វើការ​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ​ទេ​នោះ។ ចំណែក​ឯ​តេស្ដHPV អាច​ជួយ​ឲ្យ​យើង​ដឹង​ពី​វត្តមាន​វីរុស​ដែល​បណ្តាល​ឲ្យ​មាន​ការ​ប្រែប្រួល​កោសិកា​ (human papillomavirus) ។ ៣. ចាក់​វ៉ាក់សាំង ការ​ចាក់​វ៉ាក់សាំង​មុន​ពេល​ប៉ះពាល់​នឹង​វីរុស​HPV ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ក្នុង​ការ​បង្ការ​ជំងឺ​មហារីក​មាត់​ស្បូន​។ កុមារ​ចាប់​ពី​អាយុ​៩​ឆ្នាំ​ឡើង​ទៅ គួរ​តែ​វ៉ាក់សាំង​HPV។ សម្រាប់​មនុស្ស​ពេញ​វ័យ​ដែល​មាន​អាយុ​ចាប់​ពី​២៧​ឆ្នាំ រហូត​ដល់​៤៥​ឆ្នាំ គប្បី​ធ្វើការ​ពិភាក្សា​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ថា​តើ​គួរ​ចាក់​វ៉ាក់សាំង​ឬ​យ៉ាង​ណា​ ពីព្រោះ​អ្នក​ដែល​ស្ថិត​ក្នុង​វ័យ​នេះ ទទួល​បាន​អត្ថប្រយោជន៍​តិចតួច​ប៉ុណ្ណោះ​ពី​ការ​ចាក់​វ៉ាក់សាំង។ ៤. ប្រើ​ស្រោម​អនាម័យ​ជានិច្ច យោង​តាម​ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ