មហារីកមាត់ស្បូន

មហារីកមាត់ស្បូន​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺ​មហារីក​​មាត់ស្បូន​ ​ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

មហារីកមាត់ស្បូន

ការសិក្សា៖ ស្រីៗមានជំងឺកាមរោគអាចមានហានិភ័យខ្ពស់នៃការកើតមហារីកមាត់ស្បូន

ប៉ារ៉ាស៊ីត​ម្យ៉ាង​ឈ្មោះ​ថា Trichomonas Vaginalis ដែល​បង្ក​ឲ្យ​​កើត​ជំងឺ​កាមរោគ អាច​បំផ្លាញ​ជាលិកា​មាត់​ស្បូន ​បង្កើត​ជា​ដំបៅ និង​​ជំរុញ​ឲ្យ​ស្រី​ៗ​យើង​ងាយ​ឆ្លង​​ពពួក​វីរុស ​HPV ។ តាម​ការ​សិក្សា​លើ​ស្ត្រី​ច្រើន​ជាង​កន្លះ​លាន​នាក់​ បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​ធ្លាប់​​​ឆ្លង​ប៉ារ៉ាស៊ីត Trichomonas Vaginalis ​មាន​ហានិភ័យ​ខ្ពស់​ដល់​ទៅ​៧៩%​នៃ​ការ​ឆ្លង​វីរុស ​HPV ដែល​នាំ​ឲ្យ​កើត​​ជំងឺ​មហារីក​មាត់​ស្បូន។ ពិត​ណាស់​ វីរុស​នេះ​តែ​ឯង​ មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​​បង្ក​ទៅ​ជា​ជំងឺ​មហារីក​ឡើយ​ ប៉ុន្តែ​កត្តា​ជំរុញ​មួយ​ចំនួន​ទៀត​​ ដូចជា​ការ​ជក់​បារី ​ការ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​លើស​ពី​៥​ឆ្នាំ​ឡើង​ទៅ និង​ការ​ឆ្លង​ជំងឺ​កាមរោគ​ប្រភេទ​ផ្សេង​ទៀត សុទ្ធ​តែ​​អាច​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​មាត់​ស្បូន​បាន​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ជាក់ស្តែង ជំងឺ​កាមរោគ​អាច​នាំ​ឲ្យ​គ្នា​យើង​មាន​ការ​ធ្លាក់​ទឹក​រម្អិល​ដែល​មាន​ក្លិន​មិន​ល្អ រមាស់ និង​ក្រហាយ​ទ្វារ​មាស។ យ៉ាង​ណា​មិញ ប្រហែល​៨៥%​​​នៃ​ជំងឺ​នេះ ក៏​អាច​គ្មាន​រោគសញ្ញា​ផង​ដែរ ដែល​នេះ​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​ធ្វើ​រោគវិនិច្ឆ័យ​។ [embed-health-tool-ovulation] ហានិភ័យ​នៃ​ជំងឺ​មហារីក​កើន​ឡើង​ទៅ​តាម​វ័យ ជា​ទូទៅ ស្រីៗ​យើង​ច្រើន​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ឆ្លង​វីរុស​ HPV ​នៅ​វ័យ​២០​ឆ្នាំ ប៉ុន្តែ​ការ​បង្ក​រោគ​នេះ អាច​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​។ ទោះ​ជា​យ៉ាង​នេះ​ក្តី ​ស្ត្រី​អាយុ​ចាប់​ពី​៣០​​ឆ្នាំ​ឡើង​ទៅ ហើយ​មាន​ផ្ទុក​វីរុស HPV គឺ​អាច​វិវត្តន៍​ទៅ​ជា​ជំងឺ​មហារីក​ក្នុង​រយៈពេល​ប្រហែល​ពី​៥​ឆ្នាំ ទៅ​១០​ឆ្នាំ។ យ៉ាង​ណា​មិញ ប្រហែល​ជា​៩០%​នៃ​អ្នក​ដែល​មាន​ផ្ទុក​វីរុស​នេះ​ អាច​ជា​សះស្បើយ​ដោយ​ខ្លួន​ឯង​នៅ​ចន្លោះ​ពេល​ពី​១​ឆ្នាំ​ទៅ​២​ឆ្នាំ។ ជំងឺ​កាមរោគ​អាច​សម្ងំ​នៅ​ក្នុង​ខ្លួន​ស្ត្រី​រាប់​ឆ្នាំ​ ​​លោក​វេជ្ជបណ្ឌិត John White អ្នក​ប្រឹក្សា​សុខភាព​ផ្លូវ​ភេទ​នៅការិយា​ល័យ NHS និង​ជា​នាយក​ផ្នែក​វេជ្ជសាស្ត្រ​នៅ Preventx […]

ស្វែងរក មហារីកមាត់ស្បូន

មហារីកមាត់ស្បូន

ចាក់វ៉ាក់សាំងមហារីកមាត់ស្បូនហើយ ត្រូវតាមដានជាប្រចាំអត់?

ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់​ស្បូន​រួច​ហើយ ប្រហែល​​ជា​គ្រប់​គ្នា​​គិតថា មិន​ចាំ​បាច់​ពិនិត្យ​តាម​ដាន​រក​ជំងឺ​មហារីក​មាត់​ស្បូន​ជា​ប្រចាំ​ជាមួយ​គ្រូ​ពេទ្យ​អី​ទៀត​នោះ​ទេ។ តែ​គ្រូពេទ្យ​ឯកទេស​​ផ្នែក​ជំងឺ​មហារីក ​លោក​វេជ្ជបណ្ឌិត អ៊ាវ សុខា អះ​អាង​ថា ត្បិត​វ៉ាក់សាំង​ជំងឺ​មហារីក​មាត់​ស្បូន​មាន​ប្រសិទ្ធភាព​​ខ្ពស់​ក្នុង​ការ​​បង្ការ​ក៏​ពិត​មែន តែ​មិន​អាច​ជំនួស​ការ​តាម​ដាន​រក​ជំងឺ​មហារីក​មាត់​ស្បូន​ជា​ប្រចាំ​នោះ​ទេ។ លោក​វេជ្ជបណ្ឌិត​ប្រធាន​ផ្នែក​ជំងឺ​មហារីក និង​ជំងឺ​ឈាម នៃ​មន្ទីរពេទ្យកាល់ម៉ែត រូប​នេះ​បន្ត​ថា ប្រសិទ្ធភាព​នៃ​ការ​ចាក់​វ៉ាក់សាំង​ជំងឺ​មហារីក​មាត់ស្បូន មិន​ដូច​គ្នា​នោះ​ទេ រវាង​ការ​ចាក់​នៅ​ពេល​ទាន់​ប្រឡូក​ក្នុង​ការ​រួមភេទ និង​ការ​ចាក់​ក្រោយ​ពី​បាន​ចាប់​ផ្តើម​ជីវិត​ផ្លូវភេទ។ អត្ថបទពាក់ព័ន្ធ៖  ខ្លាច​មហារីក​មាត់​ស្បូន​អត់? បើខ្លាច​ត្រូវ​ស្វែងយល់អំពីវ៉ាក់សាំង HPV ​ដឹង​ពី​ប្រភេទ​វ៉ាក់សាំង​មហារីក​មាត់​ស្បូន​សិន ​ចាំ​សម្រេចចិត្ត​ចាក់​មួយ​ណា ក្មេង​ស្រីៗ​អាច​វ៉ាក់សាំង​ជំងឺ​មហារីក​មាត់​ស្បូន​បាន​ចាប់​ពី​អាយុ ៩ឆ្នាំ​ឡើង​ទៅ ឯ​ប្រសិទ្ធភាព​នៃ​ការ​ចាក់វ៉ាក់​សាំង​នេះ​នៅ​វ័យ​ក្មេង ហើយ​មិន​មាន​ការ​រួមភេទ​ទាល់​​តែ​សោះ​នោះ អាច​ការពារ​ជំងឺ​មហារីក​មាត់ស្បូន​ដល់​ទៅ​​ជាង ៩០%។   ចំពោះ​ស្ត្រី​ដែល​រួមភេទ​ហើយ​វិញ អាច​ចាក់​វ៉ាក់សាំង​មហារីក​មាត់ស្បូន​បាន លុះ​ត្រា​តែ​មាន​កៀរ​កោសិកា​​មាត់ស្បូន​មក​វិភាគ​សិន តើ​​មាន​មេរោគ HPV ឬ​អត់? ប្រសិន​បើ​មិន​មាន​ទេ នោះ​បញ្ជាក់​ថា យើង​អាច​ចាក់​វ៉ាក់​សាំង​នេះ​បាន ហើយ​ត្រូវ​ប្រាកដ​ថា​ក្នុង​រយៈពេល ៦ ខែ អំឡុង​ពេល​ចាក់​វ៉ាក់​សាំង ស្រីៗ​យើង​មិន​ត្រូវ​​មាន​ផ្ទៃពោះ​ឲ្យ​សោះ ឯ​ប្រសិទ្ធភាព​ក្រោយ​ចាក់​មាន​ប្រមាណ​តែ ៧០% ប៉ុណ្ណោះ។ វ៉ាក់សាំង​ជំងឺ​មហារីក​មាត់ស្បូន (HPV) អាច​ការពារ​ជំងឺ​មហា​រីក​ស្បូន​បាន​ក៏​ពិត​មែន តែ​ទោះ​យ៉ាង​ណា​ក្រោយ​ពេល​ចាក់​វ៉ាក់សាំង​រួច ស្ត្រី​ដែល​មាន​ដៃគូ​រួមភេទ​ត្រូវ​ពិនិត្យ​តាមដាន និង​ធ្វើ​តេស្ត​កោសិកា​មហារីក​មាត់​ស្បូន​ជាមួយ​គ្រូពេទ្យ​ជំនាញ រៀងរាល់ ១-២ឆ្នាំ/ម្តង។


មហារីកមាត់ស្បូន

ប្រយ័ត្នប្រយែង! នេះ​ជារោគសញ្ញាជំងឺដុំសាច់ស្បូន ស្រីៗត្រូវដឹង

ជា​ទូទៅ​ដុំ​សាច់​ស្បូន ឬ​ដុំស្បូន ​ជា​ដុំ​​សាច់​ស្លូត ហើយ​មិន​សូវ​ឲ្យចេញ​ជា​សញ្ញា​អ្វីទេ ច្រើន​កើត​លើ​ស្រ្តី​ដែល​មាន អាយុ​លើស ​៣០​ឆ្នាំ។ ដុំ​ស្បូន​អាច​មាន​ទំហំ​ចាប់​ពី​ប៉ុន​គ្រាប់​ម្រេច ដល់​ប៉ុន​ផ្លែ​ក្រូច​ថ្លុង។ នេះ​បើ​តាម​ការ​បក​ស្រាយ​នៅ​លើ​ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ កាល់ម៉ែត។ តើ​រោគសញ្ញាជំងឺដុំស្បូន ឬដុំសាច់ស្បូន​មានអ្វីខ្លះគួរឲ្យសម្គាល់? ១. រោគសញ្ញាដុំស្បូនមានអ្វីខ្លះ? ដុំ​ស្បូន​អាច​មាន​នៅ​ ៣​ទីតាំង​ខុសៗ​គ្នា គឺ​ដុំ​សាច់​នៅ​លើ​សាច់​ស្បូន ដុំសាច់​​នៅ​ក្នុង​សាច់​ស្បូន និង​ដុំ​សាច់​នៅ​ក្នុង​រន្ធ​ស្បូន។ ចំពោះ​ស្ត្រី​ដែល​មាន​ដុំ​ស្បូន អាច​ចេញ​នូវ​រោគ​សញ្ញា​​សំខាន់ៗ​មួយ​ចំនួន​ខាង​ក្រោម​នេះ។ - ឈាម​រដូវ​ធ្លាក់​ច្រើន​ជាង​ធម្មតា និង​មាន​សភាព​ដុំៗ - អាច​មាន​ឈាម​ធ្លាក់​ពាក់​កណ្ដាល​វដ្ដ​រដូវ - ចុក​ពោះ​ខ្លាំង​ពេល​មក​រដូវ - ឈឺ​ធ្ងន់ៗ​ក្នុង​អាង​ត្រគាក - បត់​ជើង​តូច​ញឹក​ញាប់ - ទល់លាមក។ គណនា BMI គណនា BMR កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​​ក្រពេញ​អូវែ​​​អន​ឡាញ កម្មវិធីពិនិត្យនិងវាយតម្លៃរដ្ដរដូវស្ត្រីអនឡាញ ចំពោះ​ស្រីៗ​ដែល​មាន​រោគ​សញ្ញា ដូច​រៀបរាប់​ខាង​លើ​នេះ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាប់ ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ និង​ព្យាបាល តើ​ត្រូវ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ ឬ​វះកាត់។ ២. មូលហេតុ​បង្ក​ឲ្យ​កើត​ដុំ​ស្បូន រហូត​មក​ដល់​បច្ចុប្បន្ន​នេះ គេ​មិនទាន់​រក​ឃើញ​មូល​ហេតុ​ច្បាស់​លាស់​បង្ក​ឲ្យ​កើត​ដុំ​ស្បូន​នៅ​ឡើយ​ទេ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា មាន​កត្តា​ប្រឈម​មួយ​ចំនួន ដូច​ជា​កត្តាអ័រម៉ូន តំណពូជ និង​កត្តា​ជាតិសាសន៍ ជាដើម ដែល​ពូជ​សាសន៍​ស្បែកខ្មៅ​មាន​ដុះ​សាច់​ស្បូន​ច្រើន​ជាង​ពូជ​សាសន៍​ស្បែក​ស។ គួរស្វែងយល់ពីបញ្ហាស្បូនច្រើនទៀត៖ កត្តាប្រឈមអ្វីខ្លះ នាំឲ្យស្រ្តីកើតជំងឺដុំសាច់ស្បូន? ​មាត់​ស្បូន​មិន​ប្រ​ក្រតី គួរ​ភ័យ​ដែរ​អត់? មហារីក​មាត់​ស្បូន​សាហាវ​ប៉ុនណា អាច​ស្វែងយល់​លម្អិតបាន រោគសញ្ញា​មិន​ប្រក្រតី​នៃជំងឺ​មហារីក​មាត់​ស្បូន​ ស្រី​ៗ​គួរ​ដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រយ័ត្ន​ផង​ស្រីៗ! បើ​ខ្លាច​កើតមហារីក​​​ស្បូន ត្រូវ​​ចេះ​បង្ការ​ […]


មហារីកមាត់ស្បូន

ស្រីៗមានជំងឺមហារីកក្រពេញអូវែ ដាច់ខាតហាមញ៉ាំអាហារទាំងនេះ!

របប​អាហារ​ត្រឹម​ត្រូវ ​មាន​សារៈសំខាន់​ណាស់​សម្រាប់សុខភាព​យើង​ទូទៅ ពិសេស​ស្រីៗ​គ្នា​យើង​មាន​ជំងឺ​មហារីក​ក្រពេញអូវែ កាន់​តែ​សំខាន់​ទៀត ត្រូវ​ដឹង​អាហារ​ណា​គួរ​ញ៉ាំ អាហារ​ណាមិន​គួរ​ញ៉ាំ។ ទោះ​មាន​ជំងឺ​កាច​សាហាវ​នេះ​ក៏​ដោយ គ្នា​យើង​នៅ​តែ​អាច​បន្ត​រស់​ដោយ​សប្បាយ​ចិត្ត និង​សុខភាព​ល្អ បើ​ចេះ​រៀប​ចំអាហារ​ល្អៗ​ចំពោះ​ខ្លួន​ឯង។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​ណែនាំ​គ្នា​យើង អាហារ​មួយ​ចំនួន ត្រូវ​ចៀស​វាង​ដាច់​ខាត បើ​មាន​ជំងឺ​មហារីក​ក្រពេញ​អូវែ។ ១- ស្រា ការ​ព្យាបាល​ដោយ​ប្រើ​គីមី ​អាច​ជា​ជម្រើស​មួយ​ នៃ​វិធី​ព្យាបាល​ជំងឺមហារីកក្រពេញ​អូវែ។ ករណី​នេះ ​ថ្លើម ​ជា​សរីរាង្គ​សំខាន់​មួយ​ ​ទទួល​ខុស​ត្រូវ​លើ​ការ​រំលាយ​ជាតិ​ពុល​ទាំង​អស់​ចេញ​ពី​ចរន្ត​ឈាម​ ដើម្បី​កាត់​បន្ថយ​​ផល​ប៉ះ​ពាល់​ផ្សេង​ៗ ​ក្រោយ​ធ្វើ​ការ​ព្យាបាលដោយ​​គីមី។ ​បើស្រីៗ​គ្នា​យើង ផឹក​​គ្រឿង​ស្រវឹង នោះ​នឹង​បណ្តាល​ឲ្យមាន​ផល​ប៉ះ​ពាល់​លើ​ថ្លើម​ ​ធ្វើ​ឲ្យ​ថ្លើម​ពិបាក​ក្នុងការ​រំលាយ​ជាតិ​គីមី​ចេញមក​ក្រៅ​បាន ក៏​អាច​បណ្តាល​ឲ្យ​យើង​​មានអា​ការៈ​ចង្អោរ ឬ​មាន​ផល​ប៉ះពាល់​ផ្សេង​ទៀត ​ទៅ​លើ​ក្រពះ​ពោះ​វៀន​។ ម្យ៉ាង​វិញ​ទៀត​ ក៏​អាច​មាន​អន្តរកម្ម​ជាមួយ​ថ្នាំ​មួយ​ចំនួន​ផង​ដែរ។ ដូច្នេះ​ ចំពោះ​ស្រីៗ​​មានជំងឺ​មហារីក​ក្រពេញអូវែ ​គួរ​តែចៀស​វាងផឹក​​ស្រា​ ទោះ​តិច​ក្តី ​ច្រើន​ក្តី។ ២- សាច់កែច្នៃពីសាច់ក្រហម ការ​ណែនាំចំពោះ​ស្រីៗ​​មាន​ជំងឺមហារីកក្រពេញ​អូវែ ​គួរ​ញ៉ាំ​អាហារ​ណា​មាន​ផល​ល្អ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ ឬ​ល្អ​ដល់ការ​​បំផ្លាញ​កោសិកា​មហារីក។ ជាក់​ស្តែង​សាច់​​ ត្រូវ​​គេ​ហាម​មិន​ឲ្យ​ញ៉ាំ​ចំពោះ​គ្នា​យើង​​មាន​ជំងឺ​មហារីកប្រភេទ​នេះ ដោយ​សារ​តែ​ ​គេ​ជឿ​ថា​ មិន​មាន​តួនាទី​អ្វីទាំង​អស់ ក្នុង​ការ​ការពារ​កុំ​ឲ្យ​កើត​ ឬព្យាបាល​ជំងឺ​មហារីកបាន​។ ក្នុង​សាច់​ក្រហម មានអង់​ស៊ីម​សំខាន់​ពីរ​ គឺ Trypsin និង […]


មហារីកមាត់ស្បូន

ពិតទេ ឲ្យតែធ្លាប់​រួមភេទ​ហើយ​​ចាក់​វ៉ាក់សាំង​មហារីកមាត់​ស្បូន​អត់​ប្រសិទ្ធភាព?

មហារីក​មាត់ស្បូន​ជា​ជំងឺ​ដែល​ឆ្លង​ខ្លាំង​តាម​រយៈការ​រួមភេទ បង្ក​ឡើង​ដោយ​វីរុស HPV (Human Papillomavirus) ដូច្នេះ​ហើយ​ទើប​មាន​មតិមួយ​ចំនួន​លើក​ឡើង​ថា បើ​ស្រីៗ​ដែល​ធ្លាប់​ប្រលូក​នឹង​ការ​រួមភេទ​ហើយ ចាក់វ៉ាក់​នេះ​ពុំ​មាន​ប្រសិទ្ធភាព​ទេ ចំណាយ​លុយ​ឥត​ប្រយោជន៍។ ឆ្លើយតប​នឹង​ចម្ងល់​នេះ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា ប្រធាន​ផ្នែក​ជំងឺ​មហារីក និង​ជំងឺ​ឈាម នៃ​មន្ទីរពេទ្យ​កាល់ម៉ែត បកស្រាយ​ថា វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់ស្បូន​អាច​ចាក់​បាន​ទាំង​កុមារី ស្ត្រី​ពេញ​វ័យ និង​ស្ត្រី​មាន​ដៃគូ លើក​លែង​តែ​ស្ត្រី​មាន​ផ្ទៃពោះ​ប៉ុណ្ណោះ។ ទោះ​ជា​បែប​នេះ​ក្តី​លោក​សាស្ត្រាចារ្យ​បញ្ជាក់​ថា រវាង​ការ​ចាក់វ៉ាក់​សាំង​ពេល​មិន​ទាន់ និង​រួម​ភេទ​ហើយ ប្រសិទ្ធភាព​មិន​ដូច​គ្នា ដូច្នេះ​យក​ល្អ​គួរ​តែ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​មហារីក​មាត់ស្បូន​ទាន់​ខ្លួន​នៅ​ក្មេង មិន​ទាន់​ប្រលាក់​ប្រឡូស​នឹង​រឿង​ផ្លូវ​ភេទ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! សាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ាវ សុខា ពន្យល់ពីការចាក់វ៉ាក់សាំងមហារីកមាត់ស្បូន ១- អាយុ និង​ប្រសិទ្ធភាព​នៃ​ការ​ចាក់​វ៉ាក់សាំង​មហារីក​មាត់ស្បូន ក្មេង​ស្រីៗ​អាច​វ៉ាក់សាំង​ជំងឺ​មហារីក​មាត់​ស្បូន​បាន​ចាប់​ពី​អាយុ ៩ឆ្នាំ​ឡើង​ទៅ ឯ​ប្រសិទ្ធភាព​នៃ​ការ​ចាក់វ៉ាក់​សាំង​នេះ​នៅ​វ័យ​ក្មេង ហើយ​មិន​មាន​ការ​រួមភទ​ទាល់​​តែ​សោះនោះ អាច​ការពារ​ជំងឺ​មហារីក​មាត់ស្បូន​ដល់​ទៅ​​ជាង ៩០%។ ចំពោះ​ស្ត្រី​ដែល​រួមភេទ​ហើយ​វិញ អាច​ចាក់​វ៉ាក់សាំង​មហារីក​មាត់ស្បូន​បាន លុះ​ត្រា​តែ​មាន​កៀរ​កោសិកា​​មាត់ស្បូន​មក​វិភាគ​សិន តើ​​មាន​មេរោគ HPV ឬ​អត់? ប្រសិន​បើ​មិនមាន​ទេ នោះ​បញ្ជាក់​ថា យើង​អាច​ចាក់វ៉ាក់សាំង​នេះ​បាន ហើយ​ត្រូវ​ប្រាកដ​ថា​ក្នុង​រយៈពេល ៦ ខែ អំឡុងពេលចាក់វ៉ាក់សាំង ស្រីៗ​យើង​មិន​ត្រូវ​​មាន​ផ្ទៃពោះ​ឲ្យ​សោះ ឯ​ប្រសិទ្ធភាព​ក្រោយចាក់​មាន​ប្រមាណ​តែ ៧០% ប៉ុណ្ណោះ។ វ៉ាក់សាំង​ […]


មហារីកមាត់ស្បូន

ខ្លាច​មហារីក​មាត់​ស្បូន​អត់? បើខ្លាច​ត្រូវ​ស្វែងយល់អំពីវ៉ាក់សាំង HPV

ធ្លាប់​ឮ ធ្លាប់​ដឹង​ហើយ ពិសេស​ស្រីៗ​គ្នា​យើង ពាក់​ព័ន្ធ​ជំងឺ​មហារីក​មាត់​ស្បូន និង​ជំងឺ​កាមរោគ​កាច​សាហាវ​ជាច្រើន​ទៀត ប៉ុន្តែ​ដឹង​អត់ អ្វី​ជាមូល​ហេតុ​បង្ក​ឲ្យ​មាន​ជំងឺទាំង​នេះ។ “Hello គ្រូពេទ្យ” ប្រាប់​ឲ្យ​ដឹង​ពេល​នេះ​តែ​ម៉ង​ចុះ មហារីក​មាត់​ស្បូន​ដែល​សម្លាប់​ស្រីៗ​ច្រើន​បំផុត​លំដាប់​ទី ២ លើ​ពិភពលោក​ ​បង្ក​ឡើង​ដោយ​សារ វីរុស HVP បើ​អ៊ី​ចឹង គួរ​ប្រុង​ប្រយ័ត្ន​ និង​ស្វែង​យល់​ពី​វីរុស​ប្រភេទ​នេះ​ និង​វិធី​ការពារ​ទាំង​អស់​គ្នា។ ១- អ្វី​ទៅ​ជា​វីរុស HPV? HPV មក​ពី​ពាក់​ពេញ Genital Human Papillomavirus ជា​មេរោគ​ងាយ​ជួយ​ប្រទះ​ជាង​គេ​បំផុត ក្នុង​ចំណោម​មេរោគ​កាម​រោគ​ទាំង​អស់។ គេ​រក​ឃើញ​ថា មេរោគ​នេះ​មាន​ប្រមាណ​ជាង ៤០​ប្រភេទ ហើយ​ឆ្លង​តាម​រយៈ​ការ​រួម​ភេទ។ HPV ភាគ​ច្រើន​មិន​បង្កឲ្យ​មាន​រោគ​សញ្ញា​អ្វី​ទាំង​អស់ ហើយ​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង។ ប៉ុន្តែ​មាន​គ្នា​យើង​ជា​ច្រើន​ មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​មេរោគ​មួយ​នេះ ដោយ​សារ​ដឹង​ថា អាច​​បង្ក​ឲ្យ​កើត​មហារីក​នៅ​មាត់​ស្បូន ខណៈ​ស្រីៗ​រាប់​លាន​នាក់ បាត់​បង់​ជីវិត​ដោយ​សារ​មហារីក​ប្រភេទ​នេះ​ក្នុង​មួយ​ឆ្នាំៗ។ ក្រៅ​ពី​បង្ក​ជា​មហារីក​មាត់​ស្បូន HPV ក៏​អាច​បង្ក​ជា​មហារីក​មួយ​ចំនួន​ផ្សេង​ទៀត មាន​ដូច​ជា មហារីក​លិង្គ មហារីក​ទ្វារ​មាស មហារីក​រន្ធ​គូទ ជំងឺ​សិរ​មាន់​លើ​ប្រដាប់​ភេទ និង​ជំងឺ​ផ្លូវ​ដង្ហើម​ខាង​លើ។ ពេល​យើង​ឆ្លង​មេរោគ HPV គឺ​មិន​អាច​ព្យាបាល​ជា​ដាច់​បាន​ទេ ប៉ុន្តែ​អាច​ព្យាបាល​បញ្ហា​ទាំង​ឡាយ​​បង្ក​ឡើង​ដោយ​មេរោគ​នេះ​បាន។ អត្ថបទ​ពាក់​ព័ន្ធ៖  ស្រីៗគួរដឹង! ​មហារីក​​ស្បូន អាចមក​ពី​កត្តា​ទាំង​នេះ ធ្លាប់ឆ្ងល់​អត់ តើ​ពេទ្យ​ព្យាបាល​​មហារីក​មាត់​ស្បូនដោយវិធីណា? ២- […]


មហារីកមាត់ស្បូន

Uterine Prolapse (ជំងឺស្រុតស្បូន)

និយមន័យ១- អ្វី​​ជា​ជំងឺ​ស្រុត​ស្បូន? សាច់ដុំ សរសៃ​ពួរ និង​ស្បែក​ទាំង​ក្នុង និង​ជុំវិញ​ទ្វារ​មាស​ស្ត្រី ជា​សរីរាង្គ និង​កោសិកា​សាំញ៉ាំ​មាន​នាទី​គាំទ្រ​ដល់​សរីរាង្គ រួម​នឹង​ជាលិកា​សំខាន់ ក្នុង​អាង​ត្រគាក។ ប៉ុន្តែ​នៅ​ពេល​សរីរាង្គ និង​កោសិកា​ទាំងនេះ ចុះ​ខ្សោយ ឬ​ខូត​ខាត វា​បង្ក​ទៅ​ជា​ជំងឺ​ស្រុត​ស្បូន។ ជំងឺ​ស្រុត​ស្បូន គឺ​សំដៅ​លើ​សរីរាង្គ​មួយ ឬ​ច្រើន​ក្នុង​ចំណោម​សរីរាង្គ​ជាប់​រចនា​សម្ព័ន្ធ​គ្នា ដូច​ជា ស្បូន ចុង​ពោះវៀន​ធំ ប្លោក​នោម និង​បំពង់​បង្ហួរ​នោម ចុះ​ខ្សោយ ឬ​ខូច  ធ្វើ​ឲ្យ​សុ្រត​ខុស​ទី​តាំង​ដើម។ ហើយ​បើ​គ្មាន​ការ​ព្យាបាល​ត្រឹមត្រូវ​ទេ សរីរាង្គ​ទាំង​នេះ នឹង​បន្ត​ស្រុត​ចុះ​រហូត លៀន​ចេញ​មក​ក្រៅ​ទ្វារមាស​តែ​ម្តង។ ២- ​កើត​ឡើង​ញឹកញាប់​ដែរ​ទេ? ស្រុត​ស្បូន ជា​ជំងឺ​មួយ​ស្រីៗ​ជួប​ប្រទះ​ញឹក​ញាប់​ជាង​គេ ហើយ​ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម ត្រូវ​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ជា​មួយ​គ្រូពេទ្យ​ជំនាញ។ រោគសញ្ញា៣- រោគសញ្ញាជំងឺស្រុតស្បូនមានអ្វីខ្លះ? រោគ​សញ្ញា​ចែកចេញ​ទៅ​តាម​ប្រភេទ​នៃ​សរីរាង្គ យ៉ាង​ណា​ប្រភេទ​ជំងឺ​នៃ​សរីរាង្គ​នីមួយៗ មាន​រោគ​សញ្ញា​មួយ​ដូចគ្នា នោះ​គឺ​មាន​អារម្មណ៍​ធ្ងន់​ផ្នែក​ខាង​ក្រោម ដូច​ជា​មាន​អ្វី​កំពុង​តែ​ធ្លាក់​ចុះ។ អារម្មណ៍​បែប​នេះ អាច​បណ្តាល​មក​ពី​មាន​សរីរាង្គ​អ្វី​មួយ​កំពុង​លូន​ចុះ​មក​ក្រោម​ខុស​ពី​ទីតាំង​ដើម ហើយ​ជា​ទូទៅ ស្បួន​នឹង​កាន់​តែ​ស្រុត​ចុះ បើ​មាន​អារម្មណ៍​ថា​កាន់​តែ​ធ្ងន់។ រោគ​សញ្ញា​រួម​មួយ​ចំនួន​ទៀត​មាន​ដូច​ជា៖ – មាន​សម្ពាធ​ក្នុង​ទ្វារ​មាស ឬ​អាង​ត្រគៀក – ឈឺ​ចាប់​ពេល​រួម​ភេទ – មាន​ដុំ​នៅ​រន្ធ​ទ្វារ​មាស – ឈឺ​ចាប់ ឬ​សម្ពាធ ធ្លាក់​ចុះ​វិញ​ពេល​គេង – រលាក​ផ្លូវ​បង្ហូរ​ទឹក​នោម បង្ក​ដោយ​មេរោគ​ម្តង​ហើយ​ម្តង​ទៀត។ រោគ​សញ្ញា​បែង​ចែក​ទៅ​តាម​ប្រភេទ​សរីរាង្គ​នៃ​ជំងឺ​ស្រុត​ស្បូន​មាន​ដូច​ជា៖ – ពិបាក​បន្ទោ​បង់៖ ជា​សញ្ញា​បង្ហាញថា មាន​ការ​ធ្លាក់ចុះ […]


មហារីកមាត់ស្បូន

Uterine Cancer (ជំងឺមហារីកស្បូន)

និយមន័យ ១- អ្វីជាជំងឺមហារីកស្បូន? ជំងឺ​មហារីក​ស្បូន ​ជា​ប្រភេទ​ជំងឺ​មហារីក​កើត​នៅ​ក្នុង​ស្បូន ​ដូច​ជា ស្រទាប់​ក្នុង​របស់​ស្បូន មាត់​ស្បូន ឬ​តួ​ស្បូន។ ស្បូន ​មាន​ទី​តាំង​ស្ថិត​នៅ​ចន្លោះ​ប្លោក​នោម និង​រន្ធ​គូទ មាត់​ស្បូន​ភ្ជាប់​ទៅ​នឹង​ទ្វា​រមាស ឯ​ស្បូន​ភ្ជាប់​ជាមួយ​ដៃ​ស្បូន។ មហារីក​អាច​កើត​ចេញ​ពី​ស្រទាប់​ជាលិកា​នៃស្បូន ប៉ុន្តែ​កម្រ​មាន​ដុំ​សាច់​ប្រភេទ​នេះ​ណាស់។ ២- កើតឡើងញឹកញាប់ឬទេ? បច្ចុប្បន្ន​នេះ​ចំនួន​អ្នក​កើត​ជំងឺ​មហារីក​មាត់​ស្បូន​ មាន​ការ​កើន​ឡើង​ជា​លំដាប់ ភាគ​ច្រើន​កើត​លើស្ត្រី​អស់​រដូវ។ មួយ​វិញ​ទៀត​ អ្នក​វិទ្យាសាស្ត្រ​ ​រក​ឃើញ​ថា ស្រីៗ​ធាត់​ពេក​ក៏​មាន​ហានិភ័យ​ខ្ពស់​ប្រឈម​ជំងឺ​មហារីក​នេះ​ដែរ។ រោគ​សញ្ញា ៣- រោគសញ្ញាជំងឺមហារីកមាត់ស្បូនមានអ្វីខ្លះ? មហារីក​ប្រភេទ​នេះ ​អាច​មាន​រោគ​សញ្ញា​មួយ​ចំនួន ​បណ្តាល​មក​ពី​ជំ​ងឺ​ផ្សេង​ៗ។ ហើយ​ក្នុង​ករណី​សង្ស័យ គ្នា​យើង​គួរ​តែ​ទៅ​ជួប​គ្រូ​ពេទ្យ​ដើម្បី​ប្រឹក្សា​ និង​ពិនិត្យ​ឲ្យ​បាន​ច្បាស់ ខណៈ​រោគ​សញ្ញា​ដំបូង​មាន​ដូចជា៖ – មាន​​ហូរ​ឈាម​នៅ​ពេល​រួម​ភេទ ឬ​ក្រោយ​អស់​រដូវ – ឈឺ​ពោះ​ញឹក​ញាប់ – មាន​ធ្លាក់​ស ឬ​មាន​ឈាម​ចេញ​តាម​ទ្វារ​មាស – ស្បូន​ធំ​ជាង​មុន (អាច​ដឹង​ដោយ​អារម្មណ៍) នៅ​មាន​រោគ​សញ្ញា​មួយចំនួនទៀត ​កើត​មាន​ឡើង​ក្រោយ​​មហារីក​រីក​រាល​ដាល​ទៅ​ដល់​សរីរាង្គ​ដទៃ​ទៀត​ ដូចជា ​ឈឺ​ក្រពះ ឈឺ​ទ្រូង ការ​ស្រក់​ទម្ងន់។ អាច​នឹងមាន​រោគ​សញ្ញា​មួយ​ចំនួន​​មិន​បាន​រៀប​រាប់​ខាង​លើ។ ប្រសិន​បើ​ស្រីៗ​គ្នា​យើង​មាន​ចម្ងល់​សូម​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ។ ៤- ពេលណាគួរទៅជួបពេទ្យ? យើង​គួរ​ទៅ​ជួប​គ្រូពេទ្យ​បើ​សិន​ប្រទះ​បញ្ហា​ដូច​ខាង​ក្រោម៖ – ធ្លាក់​ស​ មាន​ភាព​មិន​ប្រក្រតី ឬ​មាន​ក្លិន និង​ពណ៌ – ត្រូវ​ការ​ជំនួយ​ផ្នែក​អារម្មណ៍ – មាន​ផល​ប៉ះ​ពាល់​ក្រោយ​ព្យាបាល​ ដូចជា ​សញ្ញា​​ឆ្លង​មេ​រោគ (ក្តៅ​ខ្លួន ឈឺ​សាច់ដុំ​ ឈឺ​ក្បាល) ឬ​រោគ​សញ្ញា​មួយ​ចំនួន​ទៀត​មិន​អាច​ពន្យល់​បាន។ បើ​សិន​យើង​ប្រទះ​ឃើញ​រោគសញ្ញា​ដូច​ខាង​លើ […]


មហារីកមាត់ស្បូន

មហារីក​មាត់​ស្បូន​សាហាវ​ប៉ុនណា អាច​ស្វែងយល់​លម្អិតបាន

មហារីក​កើត​ឡើង​ ពេល​កោសិកា​ក្នុង​ខ្លួន​កកើត​​ឥតឈប់​ឈរ។ រាង​កាយ​​គ្រប់​ទី​កន្លែង សុទ្ធ​តែ​អាច​វិវត្ត​ទៅ​ជា​មហារីក​បាន។ មហារីក​មិន​នៅ​ស្ងៀម​មួយ​កន្លែង​ទេ វា​រាល​ដាល​ពាស​ពេញ​រាង​កាយ​យើង។ ពេល​កោសិកា​មាត់​ស្បូន​​​លូត​លាស់​ឥត​ឈប់​ឈរ​ នោះ​បាន​ន័យ​ថា​​ យើង​មាន​ជំងឺ​មហារីក​មាត់​ស្បូន​ហើយ។ ​ជំងឺ​នេះកាច​យ៉ាង​ណា​ខ្លះ? មាន​រោគសញ្ញា របៀប​ការពារ និង​ព្យាបាល​យ៉ាង​ម៉េច​ខ្លះ? ១- កត្តាបង្កឲ្យកើតមហារីកមាត់ស្បូន - មេរោគ Human Papilloma Virus ឬ​ HPV ជា​កត្តា​បង្ក​ធំ​ជាង​គេ​របស់​មហារីក​មាត់​ស្បូន - ​ជក់​បារី៖​ សារធាតុ​គ្រោះ​ថ្នាក់​មាន​ក្នុង​ផ្សែង​បារី អាច​ជ្រាប​ចូល​ក្នុង​សួត និង​អាច​ចូល​ទៅ​កន្លែង​ផ្សេង​ក្នុង​រាងកាយ​អ្នក។ សាធាតុ​ទាំង​នេះ​​ អាច​ធ្វើ​ឲ្យ​កោសិកា​ DNA ​របស់​មាត់​ស្បូន​ខូច​ខាត ហើយ​បង្ក​ឲ្យ​កើត​ជា​មហារីក​មាត់​ស្បូន។ សារធាតុ​ទាំង​នោះ​ ក៏​ជា​អ្នក​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​ចុះ​ខ្សោយ​ដែរ។​ វា​ក៏​ទាក់​ទង​ជា​មួយ​ការ​ឆ្លង​មេរោគ HPV ​ដែរ។ - ថ្នាំ​បញ្ចុះ​ប្រព័ន្ធ​ការ​ពារ៖​ ប្រព័ន្ធ​ការ​ពារ​ធ្លាក់​ចុះ​ (ដោយ​សារ​ថ្នាំ​ប្រឆាំង​មេរោគ​អេដស៍ ឬ​ថ្នាំ​បញ្ចុះ​ប្រព័ន្ធ​ការ​ពារ​ដទៃ​ទៀត) ជា​កត្តា​ងាយ​ឆ្លង​មេរោគ​ HPV ​ខ្ពស់ ហើយ​ខ្លួន​យើង​ក៏​ពិបាក​ទប់​ទល់​ជា​មួយ​កោសិកា​មហារីក​បាន​ដែរ។ - ឆ្លង​រោគ​ប្រមេះ៖ ការ​សិក្សា​​រក​ឃើញ​ថា​​ ស្រ្តី​មាន​ឆ្លង​ប្រមេះ​ ងាយ​កើត​មហារីក​មាត់​ស្បូន​ជាង​ស្ត្រី​ដទៃ។ - ញ៉ាំ​បន្លែ​ ផ្លែ​ឈើ​មិន​គ្រប់​គ្រាន់៖ ញ៉ាំ​អាហារ​​មិន​មាន​​បន្លែ​ផ្លែ​ឈើ អាច​បណ្ដាល​ឲ្យ​​​ប្រឈម​មុខ​ជា​មួយ​ការ​កើត​មហារីក​មាត់​ស្បូន។ - លើស​គីឡូ៖ ស្រ្តី​លើស​គីឡូ ប្រឈម​មុខ​ជា​មួយ​ការ​កើត​​​មហារីក​មាត់​ស្បូន​ប្រភេទ​ adenocarcinoma […]


មហារីកមាត់ស្បូន

តេស្តរកមើលមហារីកមាត់ស្បូន ស្រីៗគួរស្វែងយល់

មហារីក​មាត់​ស្បូន​ ត្រូវចាត់​ទុក​ជា​មហារី​កពេញ​និយម​បំផុត​ចំពោះ​ស្ត្រី​ជុំ​វិញ​ពិភពលោក ហេតុនេះ ស្រីៗត្រូវ​ចេះប្រយ័ត្ន​ប្រយែង​ផង។ បើ​សិន​ជាយើង​ដឹង​ខ្លួន​ទាន់​ពេល ពិសេស​នៅ​ដំណាក់​កាល​ដំបូង គឺ​មាន​ឱកាស​ខ្ពស់​អាច​ទប់​ស្កាត់ គ្រប់​គ្រង​ស្ថាន​ភាព​មហារីក ជួយ​យើង​មាន​សុខភាព​ល្អ​ដូច​ធម្មតា ប៉ុន្តែ​បើ​ធ្ងន់​ធ្ងរ ពិត​ជា​ពិបាក​ព្យាបាល​ណា។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​រោគសញ្ញា​ខ្លះរបស់​មហារីក​មាត់​ស្បូន ក៏​ដូច​ជា​វិធី​ធ្វើតេស្ត​រក​មហារីកឲ្យ​បាន​ទាន់​ពេល។​ ១- មូលហេតុបង្ក​ជា​មហារីកមាត់ស្បូន មហារីក​មាត់​ស្បូន​ បង្ក​ដោយ​មេរោគ​ឈ្មោះ Human Papillomavirus ឬ​ហៅ​កាត់​ថា HPV។ ចំពោះ​ស្រីៗ​​ធ្លាប់​រួម​ភេទ​ជា​មួយ​ដៃគូ​មាន​ផ្ទុក​មេរោគ​នេះ យើង​​អាច​ឆ្លង​មេរោគ​នេះ​បាន ខណៈ​មេរោគ​ HPV មាន​​ច្រើន​ប្រភេទ ក៏​មិន​មែន​គ្រប់​​មេរោគ​ HPV សុទ្ធ​តែ​​បង្ក​ឲ្យ​មាន​មហារីក​មាត់​ស្បូន​នោះ​ដែរ។ ទោះ​​យ៉ាង​ណា ស្រីៗគួរ​តែ​ធ្វើ​តេស្ត Pap ឲ្យ​បាន​ជា​ប្រចាំ ព្រោះ​តេស្ត​ប្រភេទ​នេះ ​អាច​រក​ឃើញ​ការ​ប្រែប្រួល​កោសិកា​មាត់​ស្បូន​ មុន​ពេល​វា​ក្លាយ​ទៅ​ជា​មហារីក ដើម្បី​អាច​ធ្វើ​ព្យាបាល​​បាន​ទាន់​ពេល។ ២- រោគសញ្ញា​មហារីក​មាត់​ស្បូន រោគ​សញ្ញាមហារីក​មាត់​ស្បូន ឧស្សាហ៍​ប្រទះ​ឃើញ​​មានដូច​ជា៖ – ហូរ​ឈាម​តាម​ទ្វារ​មាស​មិន​ប្រក្រតី – ឈឺ​​ពោះ​ផ្នែក​ខាង​ក្រោម ឬ​ឈឺ​នៅ​ក្នុង​ត្រគាក – ឈឺ​ចាប់​ពេល​រួម​ភេទ – មាន​ធ្លាក់​សមិន​ប្រក្រតី Pap tests ​អាច​រក​ឃើញ​ការ​ប្រែប្រួល​កោសិកា​មាត់​ស្បូន​បាន​ទាន់​ពេល បើ​លទ្ធផល​រក​ឃើញ​មាន​កោសិកា​មិន​ប្រក្រតី នោះ​ពេទ្យ​នឹង​ធ្វើ​តេស្ត​មួយ​ផ្សេង​ទៀត​ រក​មើល​កោសិកា​មហារីក​នៅ​មាត់​ស្បូនតែ​ម្តង។ Pap tests ​មិន​មែន​ជា​តេស្ត​សម្រាប់​ធ្វើ​រោគ​វិនិច្ឆ័យ​ទេ ក៏​​មិន​អាច​ប្រាប់​​ថា​យើង​មាន​ជំងឺ ឬ​ក៏​អត់​នោះ​ដែរ ប៉ុន្តែ​បើ​លទ្ធ​ផល​តេស្ត​នេះ​មិន​ប្រក្រតី​  ពេទ្យ​នឹង​តម្រូវ​​ធ្វើ​តេស្ត​មួយ​ទៀត […]


មហារីកមាត់ស្បូន

សាកវិធី​សាស្ត្រនេះ កុំឲ្យមហារីកមាត់ស្បូនបំផ្លាញទំនាក់ទំនងប្តីប្រពន្ធយើង

កើត​មហារីក​មាត់​ស្បូន ពិត​ជា​គួរ​ឲ្យ​បារម្ភ​ខ្លាំង​ក៏ពិត​មែន ប៉ុន្តែ​បើ​ប្រហេស​បន្តិច អាច​នឹង​ធ្វើ​ឲ្យ​ទំនាក់​ទំនង​រវាង​ប្តី​ប្រពន្ធ​យើង​ល្អក់​កករដោយ​សារ​វាទៀត​ផង។ ព្រោះ​គ្នា​យើង​សុទ្ធ​តែ​ដឹង​ស្រាប់ HPV ដែល​ជា​រោគ​ចម្បង​បង្ក​ឲ្យ​កើត​មហារីក​មាត់​ស្បូន គឺឆ្លង​តាម​ការ​រួមភេទ​តែ​ម្តង។ បើ​មិន​ចង់​មាន​បញ្ហា​នេះ​កើត​ឡើង "Hello គ្រូពេទ្យ" មាន​វិធីសាស្ត្រ​ខ្លះៗ​អាច​ជួយ​ស្រោច​ស្រង់​បាន។ ១- ពិភាក្សាគ្នា ត្រូវ​និយាយ​គ្នាពី​បញ្ហា​មេរោគ HPV ឲ្យបាន​ដឹង​ច្បាស់ ព្រោះ​ពេល​ណា​​ទាំង​ពីរ​នាក់​យល់​ពី​មេរោគ​នេះ​ យើងសុទ្ធ​តែ​​អាច​​ការ​ពារ​ពី​ការ​ឆ្លង​រោគ និង​​មហារីក​មាត់​ស្បូន​បាន។ អាច​នាំ​គ្នា​ទៅ​ជួប​ពេទ្យ ដើម្បី​កាន់​តែ​មាន​ទំនុក​ចិត្ត​។ ករណី​មាន​ផ្ទុក​ HPV មាន​ន័យ​ថា យើង​ធ្លាប់​ប៉ះ​ពាល់​ជា​មួយ​មេរោគ​ HPV ពីមុន​ ប៉ុន្តែ​មិន​មែន​ថា យើង​​ធ្វើ​រឿង​​មិន​ល្អទេ (រួមភេទ​ជាមួយ​ស្រី​ផ្សេង)។ អ៊ី​ចឹង ​ត្រូវ​និយាយ​គ្នា​ឲ្យ​ច្បាស់ ចៀស​វាងមាន​ការ​យល់​ច្រឡំ។ ២- រឿងសំខាន់ៗត្រូវដឹង - មេរោគ HPV មាន​ជាង​ ១០០​ប្រភេទ ក្នុង​នោះ​ប្រមាណ ៣០​ប្រភេទ ដែលកើត​លើ​ប្រដាប់​ភេទ​ និង​ឆ្លង​តាម​ការ​រួម​ភេទ។ ទោះ​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​​ប្រឆាំង​មេរោគ HPV ប្រភេទ​ណា​មួយ​ក៏​ដោយ​ យើង​នៅ​តែ​អាច​ឆ្លង​មេរោគ HPV ពិសេស​ពេល​ប៉ះជា​មួយ​ HPV ប្រភេទ​ផ្សេងទៀត។ - ឆ្លង​មេរោគ​ HPV មិន​មែន​មាន​ន័យ​ថា​ ប្ដី ឬប្រពន្ធ គ្មាន​ភាព​ស្មោះ​ត្រង់​ទេ ព្រោះ​​​ករណី​ខ្លះ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស