មហារីកមាត់ស្បូន

មហារីកមាត់ស្បូន​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺ​មហារីក​​មាត់ស្បូន​ ​ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

មហារីកមាត់ស្បូន

ការសិក្សា៖ ស្រីៗមានជំងឺកាមរោគអាចមានហានិភ័យខ្ពស់នៃការកើតមហារីកមាត់ស្បូន

ប៉ារ៉ាស៊ីត​ម្យ៉ាង​ឈ្មោះ​ថា Trichomonas Vaginalis ដែល​បង្ក​ឲ្យ​​កើត​ជំងឺ​កាមរោគ អាច​បំផ្លាញ​ជាលិកា​មាត់​ស្បូន ​បង្កើត​ជា​ដំបៅ និង​​ជំរុញ​ឲ្យ​ស្រី​ៗ​យើង​ងាយ​ឆ្លង​​ពពួក​វីរុស ​HPV ។ តាម​ការ​សិក្សា​លើ​ស្ត្រី​ច្រើន​ជាង​កន្លះ​លាន​នាក់​ បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​ធ្លាប់​​​ឆ្លង​ប៉ារ៉ាស៊ីត Trichomonas Vaginalis ​មាន​ហានិភ័យ​ខ្ពស់​ដល់​ទៅ​៧៩%​នៃ​ការ​ឆ្លង​វីរុស ​HPV ដែល​នាំ​ឲ្យ​កើត​​ជំងឺ​មហារីក​មាត់​ស្បូន។ ពិត​ណាស់​ វីរុស​នេះ​តែ​ឯង​ មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​​បង្ក​ទៅ​ជា​ជំងឺ​មហារីក​ឡើយ​ ប៉ុន្តែ​កត្តា​ជំរុញ​មួយ​ចំនួន​ទៀត​​ ដូចជា​ការ​ជក់​បារី ​ការ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​លើស​ពី​៥​ឆ្នាំ​ឡើង​ទៅ និង​ការ​ឆ្លង​ជំងឺ​កាមរោគ​ប្រភេទ​ផ្សេង​ទៀត សុទ្ធ​តែ​​អាច​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​មាត់​ស្បូន​បាន​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ជាក់ស្តែង ជំងឺ​កាមរោគ​អាច​នាំ​ឲ្យ​គ្នា​យើង​មាន​ការ​ធ្លាក់​ទឹក​រម្អិល​ដែល​មាន​ក្លិន​មិន​ល្អ រមាស់ និង​ក្រហាយ​ទ្វារ​មាស។ យ៉ាង​ណា​មិញ ប្រហែល​៨៥%​​​នៃ​ជំងឺ​នេះ ក៏​អាច​គ្មាន​រោគសញ្ញា​ផង​ដែរ ដែល​នេះ​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​ធ្វើ​រោគវិនិច្ឆ័យ​។ [embed-health-tool-ovulation] ហានិភ័យ​នៃ​ជំងឺ​មហារីក​កើន​ឡើង​ទៅ​តាម​វ័យ ជា​ទូទៅ ស្រីៗ​យើង​ច្រើន​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ឆ្លង​វីរុស​ HPV ​នៅ​វ័យ​២០​ឆ្នាំ ប៉ុន្តែ​ការ​បង្ក​រោគ​នេះ អាច​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​។ ទោះ​ជា​យ៉ាង​នេះ​ក្តី ​ស្ត្រី​អាយុ​ចាប់​ពី​៣០​​ឆ្នាំ​ឡើង​ទៅ ហើយ​មាន​ផ្ទុក​វីរុស HPV គឺ​អាច​វិវត្តន៍​ទៅ​ជា​ជំងឺ​មហារីក​ក្នុង​រយៈពេល​ប្រហែល​ពី​៥​ឆ្នាំ ទៅ​១០​ឆ្នាំ។ យ៉ាង​ណា​មិញ ប្រហែល​ជា​៩០%​នៃ​អ្នក​ដែល​មាន​ផ្ទុក​វីរុស​នេះ​ អាច​ជា​សះស្បើយ​ដោយ​ខ្លួន​ឯង​នៅ​ចន្លោះ​ពេល​ពី​១​ឆ្នាំ​ទៅ​២​ឆ្នាំ។ ជំងឺ​កាមរោគ​អាច​សម្ងំ​នៅ​ក្នុង​ខ្លួន​ស្ត្រី​រាប់​ឆ្នាំ​ ​​លោក​វេជ្ជបណ្ឌិត John White អ្នក​ប្រឹក្សា​សុខភាព​ផ្លូវ​ភេទ​នៅការិយា​ល័យ NHS និង​ជា​នាយក​ផ្នែក​វេជ្ជសាស្ត្រ​នៅ Preventx […]

ស្វែងរក មហារីកមាត់ស្បូន

មហារីកមាត់ស្បូន

ក្រោយ​ព្យាបាល​​មហារីក​​មាត់​ស្បូន ធ្វើម៉េច​អាចបន្តរស់នៅដោយរីករាយ?

បន្ទាប់​ពី​​ព្យាបាល​​មហារីក​មាត់​ស្បូន​ គ្នាយើង ក៏​ដូច​ជា​ម៉ាក់អ៊ំ តែង​​មាន​កង្វល់​មួយ​ថា​ តើ​​ត្រូវ​ធ្វើ​ម៉េច​បន្តទៀត ​ដើម្បី​អាច​មាន​ជីវិត​រស់​នៅប្រកប​ដោយ​ផាសុកភាព។ ហេតុនេះ "Hello គ្រូពេទ្យ" សូម​ណែនាំការថែទាំងសុខភាព ក្រោយព្យាបាលមហារីកមាត់ស្បូនរួច ដើម្បី​ជួយគ្នា​យើង និងម៉ាក់អ៊ំ អាចបន្ត​រស់​នៅ​ដោយ​សប្បាយ​ចិត្តតទៅ​មុខបាន។ ១- ពិនិត្យសុខភាពឲ្យទៀងទាត់ ត្រូវ​បន្ត​ជួប​​ជា​មួយ​ពេទ្យ​ ព្រោះ​អាច​ថែ​ទាំ​ស្ថាន​ភាព​ជំងឺ​​បាន​ល្អ ​បន្ទាប់​ពី​ព្យាបាល។ ​ប្រាប់​រាល់​បញ្ហា​មិន​ប្រក្រតី​​​ទៅ​ពេទ្យ​ ដើម្បី​ដឹង​ថា​វា​កើត​ឡើង​ម្តង​ទៀត​​ឬអត់។ ពេទ្យ​អាច​​ជួយ​​​ទាន់​ពេល ​បើ​មាន​បញ្ហា​ធ្ងន់​ធ្ងរកើត​ឡើង។ ២- ញ៉ាំអាហារល្អៗសម្រាប់សុខភាព ញុំាអាហារ​ល្អ​ៗ​សម្រាប់​សុខភាព​ សំខាន់​ណាស់​សម្រាប់ម៉ាក់អ៊ំ ឬគ្នាយើង​ទើប​​ព្យា​បាល​​មហារីក​រួច។ អាហារ​ទាំង​នេះ​ ជួយ​ទ្រទ្រង់​សុខភាព និង​កាត់​បន្ថយ​ការ​ហានិភ័យ​បង្ក​ជា​​ជំងឺ​បេះ​ដូង លើស​សម្ពាធ​ឈាម លើស​ទម្ងន់ និង​​ទឹក​នោម​ផ្អែម។ ខណៈ​ម្ហូប​អាហារ​មួយ​ចំនួនល្អ​​សម្រាប់​សុខភាពមាន​ដូចជា៖ - ញ៉ាំ​អាហារ​មាន​វីតាមីន ដូចជា បន្លែ និងផ្លែឈើ - មិន​ត្រូវ​ញ៉ាំ​​អាហារ​សម្រន់​សម្បូរ​​ខ្លាញ់ - ញ៉ាំ​ខ្លាញ់​ល្អ មានក្នុងត្រី ជាពិសេស​ត្រី​សាលម៉ុន ដែលសម្បូរអាស៊ីដខ្លាញ់អូមេហ្គា ៣ - ញ៉ាំ​អាហារ​ប្រូតេអ៊ីន​មាន​ខ្លាញ់​ឆ្អែត​តិច ដូច​ជា ​ត្រី សាច់​សុទ្ធ ស៊ុត គ្រាប់​ធញ្ញ​ជាតិ​ផ្សេង​ៗ - ញ៉ាំ​បន្លែ​ ផ្លែ​ឈើ​ស្រស់​ៗ អាហារ​មាន​ជាតិ​ខ្លាញ់​ទាប និង​ពពួកអាហារ​សម្បូរប្រូតេអ៊ីន។ ៣- គិតរឿងល្អៗ មានជំងឺនេះ ភាគច្រើន​គិត​តែ​រឿង​មិន​ល្អ ​ស្ត្រេស ថប់​បារម្ភ […]


មហារីកមាត់ស្បូន

ស្រីៗគួរដឹង! ​មហារីក​​ស្បូន អាចមក​ពី​កត្តា​ទាំង​នេះ

និយាយដល់មហារីកអ្នកណាក៏ភ័យដែរ ប៉ុន្តែមុនកើតមហារីក ម៉េចវាវិវត្តដល់ដំណាក់កាលនេះ? ម៉េចបានវាកើតឡើង? ថ្ងៃមុន “Hello គ្រូពេទ្យ” ធ្លាប់ប្រាប់ស្រីៗគ្នាយើង ពាក់ព័ន្ធរោគសញ្ញាខ្លះៗពីមហារីកមាត់ស្បូន។ តែលើកនេះ យើងនឹងបន្ត​លើក​ពី​កត្តាមួយចំនួនទៀត ដែលអាចបង្កឲ្យកើតជំងឺសាហាវមួយនេះម្ដង។ មាន​ចំណុច​រួមផ្សំ​អី្វ​ខ្លះ ដែល​បង្ក​ជា​រោគ​មហារីស្បូន​នេះ​បាន? ១- កត្តារស់នៅប្រចាំថ្ងៃ - ប្រវត្តិផ្លូវភេទ៖ បើយើងធ្លាប់រួមភេទច្រើន រួមភេទមុនអាយុ ១៨ ឆ្នាំ មានដៃគូរួមភេទច្រើន ឬរួមភេទជាមួយដៃគូដែលមានដៃគូច្រើន យើងកាន់តែប្រឈមឆ្លងមេរោគ HPV និងកើតមហារីកមាត់ស្បូន។ - ជក់បារី៖ ផ្សែងបារីមិនត្រឹមតែប៉ះពាល់ដល់សួតទេ អាចបណ្តាលឲ្យយើងប្រឈមមុខកើតមហារីកច្រើនប្រភេទទៀត។ ផ្សែងបារីចូលក្នុងខ្លួនយើងតាមផ្លូវដង្ហើម រួចបន្តទៅសួត និងបន្តចូលទៅក្នុងរាងកាយទាំងមូល តាមរយៈសរសៃឈាម។ ស្រីៗជក់បារី មានអត្រាកើតមហារីកមាត់ស្បូនច្រើនជាងស្រីៗធម្មតាដល់ទៅ ២ ដងឯណោះ។ សារធាតុក្នុងបារីអាចបំផ្លាញកោសិកា DNA មាត់ស្បូន ធ្វើឲ្យមានមហារីកមាត់ស្បូន។ - ប្រើថ្នាំពន្យារកំណើត៖ ប្រើថ្នាំពន្យារកំណើតលើសពី ៥ឆ្នាំ អាចប្រឈមនឹងមហារីកមាត់ស្បូន ប៉ុន្តែវាបាត់ទៅវិញ ពេលយើងឈប់ប្រើថ្នាំនោះ។ - មិនសូវញ៉ាំបន្លែ ផ្លែឈើ៖ បើយើងមិនសូវញុំាបន្លែ ផ្លែឈើ អាចប្រឈមមុខនឹងជំងឺនេះដែរ។ ២- កត្តាហ្សែន បើយើងមានម៉ាក់ មីង ឬបងប្អូនស្រី ធ្លាប់មានប្រវត្តិកើតមហារីកមាត់ស្បូន […]


មហារីកមាត់ស្បូន

មហារីក​មាត់​ស្បូន បង្ក​ការ​ឈឺ​ចាប់​អី​ខ្លះ? ទប់ទល់​​របៀបណា?

ពិត​ណាស់ មហារីក​មាត់​ស្បូន ​អាច​នាំ​ឲ្យ​គ្នា​យើង​ឈឺ​ចាប់​ខ្លាំង ជា​ពិសេស ត្រង់​ឆ្អឹង និង​ខ្នង ហើយ​ដើម​ហេតុ​បង្ក​ចម្បង​បង្ក​ឲ្យ​ឈឺ​ចាប់ គឺ​ការ​ហើម​តម្រង​នោម។ យ៉ាង​ណា ឈប់​ពិបាក​ចិត្ត​ទៀត​ទៅ “Hello គ្រូពេទ្យ” មាន​វិធីសាស្ត្រ​ខ្លះៗ​ជួយ​គ្នា​យើង ឬ​សម្រាប់​ជួយ​ចាស់ៗ​អាច​បំបាត់​ការ​ឈឺ​ចាប់​ទាំង​នោះ​បាន។ តើ​ឈឺ​អី​ខ្លះ ហើយ​កាត់​បន្ថយ​របៀប​ម៉េច? ១- ចាក់ម្ជុលវិទ្យាសាស្ត្រ ការ​ស្រាវ​ជ្រាវ​មួយ​ចំនួន​បង្ហាញ​ថា ចាក់​ម្ជុល​វិទ្យាសាស្ត្រ អាច​ជួយ​កាត់​បន្ថយ​អាការៈ​ឈឺ​ចាប់​ផ្នែក​សាច់ដុំ ក៏​ដូច​ជា​ឆ្អឹង បង្ក​ឡើង​ដោយ​ជំងឺ​មហារីក​មាត់​ស្បូន។ ចាក់​ម្ជុល​វិទ្យាសាស្ត្រ​ ​អាច​ជួយ​រាងកាយ​បញ្ចេញ​សារធាតុ​ម៉្យាង​ ​ជួយ​ឲ្យយើង​មាន​អារម្មណ៍​ធូរ​ស្រាល ពិសេស​នៅ​ពេល​​ ​កន្ត្រាក់​សាច់ដុំ​ ​បង្ក​ដោយ​ជំងឺ​មហារីក​ជា​ហេតុ​នាំ​ឲ្យ​យើង​ឈឺចាប់​កាន់​តែ​ធ្ងន់ធ្ងរ។ ២- ទឹកខ្ញី ទឹក​ខ្ញី ជា​ឱសថ​មួយ​ប្រភេទ ​មាន​ប្រសិទ្ធិភាព​ការ​ព្យាបាល​ការ​ឈឺ​ចាប់។ លើស​ពី​នេះ​ ទឹក​ខ្ញី​មិន​​ប៉ះពាល់​ដល់​ម៉ាក់់អ៊ំ ឬគ្នាយើងមាន​ជំងឺ​មហារីក​ទេ ថែម​ទាំង​អាច​ជួយ​​សុខភាព​កាន់​តែ​ប្រសើរ​ឡើង​ ។ គប្បី​ផឹក​ទឹក​ខ្ញី​ឲ្យ​បាន ៤-៥ ដង​ក្នុង​មួយ​ថ្ងៃ ហើយ​ករណី​​ឈឺ​ចាប់​ធ្ងន់​ធ្ងរ ​អាច​សាកល្បង​ទំពារ​ខ្ញី​តែម្តង។ ៣- សើច អាច​ជា​ករណី​ទៅ​មិន​រួច ពេល​ឈឺ​ចាប់ គ្មាន​អ្នកណា​សើច​ចេញ​ទេ ព្រោះ​ថា​ការ​ឈឺចាប់​បង្ក​ដោយ​ជំងឺ​មហារីក​មាត់​ស្បូន​កាន់​តែ​ខ្លាំង​ឡើង យើង​ចាប់​ផ្តើម​​អារម្មណ៍​កាន់​តែតានតឹង ​កាន់​តែ​គិត​វា​​គ្រប់​ពេល។ យ៉ាង​ណា អាការៈ​ទាំង​នោះ​អាច​ធូរ​ស្បើយ​ឡើង​វិញ ​បើម៉ាក់អ៊ំ​ព្យាយាម​សើច​ឲ្យ​បាន​ច្រើន ​អាច​សាកល្បង​បណ្តោយ​ខ្លួន​ឲ្យ​សើច​បាន​ច្រើន ​តាម​រយៈ​ការ​មើល​រឿង​កំប្លែង វីដេអូ​សប្បាយ​ៗ ឬ​និយាយ​លេង​ជាមួយ​មិត្តភក្តិ ក្រុម​គ្រួសារ ជាដើម។ ​សើច​បានកាន់តែ​ច្រើន […]


មហារីកមាត់ស្បូន

ក្រោយ​ព្យាបាល​មហារីក​​មាត់ស្បូន គួរធ្វើ​អី​ខ្លះ?

ស្រីៗ​មាន​រឿង​ពិបាក​មិន​​ចេះចប់ ពិសេស​បញ្ហា​សុខភាព ព្រោះ​រាងកាយមិន​រឹងមាំ​ដូច​​ប្រុសៗ​ទេ ត្រូវប្រយ័ត្ន​​សុខភាព​ឲ្យ​​ច្រើន។ សម្រាប់​ប្តី ឬកូនៗ ​បើ​អាច​គួរ​ជួយ​មើល​ និង​ណែ​នាំម៉ាក់ៗផង។ បើគ្នាយើង ឬម៉ាក់អ៊ំយើង ទើបព្យាបាល​មហារីក​មាត់​ស្បូន​ ត្រូវ​ធ្វើ​តាម​វេជ្ជបញ្ជា និង​ការ​ណែនាំ​របស់​វេជ្ជបណ្ឌិត ពិសេស​ត្រូវ​ដឹង​អ្វី​​គួរ​ធ្វើ​ និងមិនគួរ​ធ្វើ? ១- ក្រោយព្យាបាលមហារីកមាត់ស្បូន បើក​ចិត្ត​រៀន​រស់​ដោយ​សប្បាយ​រីក​រាយ។ ត្រូវ​ដឹង​ថា ស្រីៗ​ជា​ច្រើន​កើត​មហារីក ​មិន​អាច​ព្យាបាល​ជា​ដាច់​ទេ ​ត្រូវ​ព្យាបាល​ឲ្យ​បាន​ត្រឹម​ត្រូវ ដូច​ជា ព្យាបាល​ដោយ​ប្រើ​ថ្នាំ​គីមី ​កាំរស្មី ឬ​វិធី​ផ្សេងៗ។ រស់​នៅ​ជាមួយ​មហារីក​ ពិតជា​ពិបាក​ខ្លាំង អ៊ីចឹង​ចាំបា​ច់​ទៅ​ពិ​គ្រោះ​ជាមួយ​ពេទ្យ។ ២- តាមដានឲ្យជាប់លាប់ ក្រោយ​ព្យា​បាល​ចប់ គួរ​សួរ​ពេទ្យ​ពី​របៀប​តាម​ដាន និង​ថែទាំ។ ចាំ​បាច់​ត្រូវ​ណាត់​ជួប​ពេទ្យ​ ព្រោះ​វាជា​ឱកាស​សួរ​នាំ ពិនិត្យ តាមដាន​សុខភាព​ ក៏​ដូច​ជា​ពិនិត្យ​អាង​ត្រគាក​ឲ្យ​បាន​ទៀង​ទាត់។ ពេទ្យ​ភាគ​ច្រើន​តែង​ឲ្យ​គ្នា​យើង ឬម៉ាក់អ៊ំ ធ្វើ​តេស្ត Pap ក្រោយ​ព្យាបាល​ឲ្យ​បាន​ទៀងទាត់ ទោះ​ជាសះ​ក៏​ដោយ (ច្រឹប​សាច់​ទៅ​វិភាគ កាត់​ស្បូន កាត់​មាត់​ស្បូន ឬ​ប្រើ​កាំរស្មី)។ ពេទ្យ​ធ្វើ Pap Test យក​កោសិកា​មាត់​ស្បូន តែ​បើ​គ្មាន​មាត់​ស្បូន ពេទ្យ​នឹង​ច្រឹប​យក​សាច់​ពី​ផ្នែក​​​ខាង​លើ​ទ្វារមាស​មក​ពិនិត្យ​វិញ។ តេស្ដ Pap ប្រើ​កាំរស្មី ឬ​រូបភាព​វេជ្ជសាស្រ្ត​ផ្សេងៗ ​អាច​បញ្ជាក់​ពី​រោគ​សញ្ញា​មហារីក […]


មហារីកមាត់ស្បូន

ប្រយ័ត្ន​ផង​ស្រីៗ! បើ​ខ្លាច​កើតមហារីក​​​ស្បូន ត្រូវ​​ចេះ​បង្ការ​

ដូច “Hello គ្រូពេទ្យ” ធ្លាប់​ប្រាប់​ចឹង ស្រីៗ​គ្នា​យើង មិនងាយ​ស្រួល​ដូច​ប្រុសៗ​ទេ ហើយ​ពួក​ប្រុសៗ​ ក៏​មិន​យល់​អារម្មណ៍​នេះ​យើង​ក្រៅ​ពី​គ្នា​យើង​ផ្ទាល់​ដែរ។ សុខភាព​ទន់​ខ្សោយ ការងារ​ច្រើន បើ​ប្រហែស​បន្តិច ច្បាស់​ជា​មាន​ជំងឺ​កាច​សាហាវ​ភ្លាម ពិសេស​មហារីក​មាត់​ស្បូនតែម្តង។ ប៉ុន្តែ​កុំ​ទាន់​បារម្ភ “Hello គ្រូពេទ្យ” នៅ​គាំទ្រ​គ្នា​យើង ទាំង​ផ្លូវ​ចិត្ត និង​ផ្លូវកាយ ហើយ​នឹងផ្តល់​ចំណេះ​ដឹងល្អ​ៗ​ជាច្រើន ​ដើម្បី​ការពារ​គ្នាយើង​រហូត បើ​មិន​ចង់​កើត​មហារីក​មាត់​ស្បូន អាន​អត្ថបទ​នេះ​សិន​ទៅ។ តាម​របាយ​ការណ៍​​អង្គការ​ជំងឺ​មហារីក​អាមេរិក American Cancer Society ឆ្នាំ ២០១៦ ករណី​កើត​ថ្មី​នៃ​មហារីក​មាត់​ស្បូន មាន​ដល់​ទៅ​ជិត ១៣ម៉ឺន​នាក់ ក្នុង​នោះ​ប្រមាណ ៤១២០នាក់ បាន​ស្លាប់។ ដូច្នេះ​ទើប​ស្រីៗ​គ្នា​យើង ត្រូវ​តែ​​ដឹង​ច្បាស់​ពី​ជំងឺ​នេះ និង​វិធី​ការពារ​កុំ​ឲ្យ​កើត ហើយ​ខាង​ក្រោម​នេះ​ជា​ចម្លើយ​គ្នា​យើង​ចង់​ដឹង​បំផុត។ [embed-health-tool-bmr] ១- ត្រូវធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា គ្រូពេទ្យ បាន​លើក​ទឹក​ចិត្ត​ឲ្យ​ស្រីៗ​គ្នា​យើង ធ្វើ​តាម​គោល​ការណ៍​នេះ​ ដើម្បី​ដឹង​ពី​ជំងឺ​មហារីក​មាត់​ស្បូន​ទាន់​ពេល​វេលា។ ព្រោះ​បើ​រក​ឃើញ​តាំង​ពី​ចាប់​ផ្តើម​កកើត​ដំបូង​ ​មាន​ឱកាស​អាច​ទប់​ស្កាត់​ជំងឺ​កាច​សាហាវ​នេះ​បាន៖ - គួរ​ពិនិត្យ​រក​មហារីក​មាត់ស្បូន​នៅ​អាយុ ​២១​ឆ្នាំ ចំពោះ​​ស្រី​អាយុ​ចន្លោះ​ពី ២១-២៩ ឆ្នាំ គួរ​ពិនិត្យ​កោសិកា​មាត់​ស្បូន ​(Pap test) រៀងរាល់ ៣ ឆ្នាំ​ម្តង។ […]


មហារីកមាត់ស្បូន

ចាស់ៗ​មាន​ជំងឺ​នេះ ​ជា​កូន​ជា​ក្មួយ គួរ​ដឹង​ត្រូវ​ថា​ធ្វើ​ម៉េច​​ហើយ

ជា​កូន​ល្អ ក្មួយ​ល្អ ឬ​ក៏​មិត្ត​ល្អ បើ​ម៉ាក់អ៊ំ​ចាស់ៗ ឬ​មិត្ត​ភក្តិ​យើង​កើត​ជំងឺ​មហារីក គួរ​ដឹង​ត្រូវ​ធ្វើ​អ្វី​ខ្លះ ដើម្បី​ជួយ​ពួក​គាត់​អាច​ប្រឈម​មុខ តស៊ូ​ប្រយុទ្ធ​ដើម្បី​បន្ត​ជីវិត​ដោយ​រីករាយ ព្រោះ​ដឹង​ស្រាប់​ហើយ ស្រីៗ​គ្នា​យើង​ពិបាក​គ្រប់​រឿង មិន​ស្រួល​ដូច​ប្រុសៗ​ទេ ពិសេស​មាន​ជំងឺ​មហារីក​មាត់​ស្បូត​តែ​ម្តង។ “Hello គ្រូពេទ្យ” នៅ​គាំ​ទ្រ​គ្នា​យើង​ជានិច្ច ហើយ​អត្ថបទ​នេះ អាច​ជួយ​ឲ្យ​យើង​ដឹង​អ្វី​ត្រូវ​ដឹង អ្វី​ត្រូវ​ធ្វើ ដើម្បី​ជួយ​ពួកគាត់​ដើរ​ឆ្លង​ពេល​វេលា​ដ៏​ពិបាក​មួយ​នេះ។ ១- គួរដឹងអ្វីខ្លះពីជំងឺមហារីកមាត់ស្បូន? អ្វី​យើង​ត្រូវ​ធ្វើ​ដំបូង​បង្អស់ ស្វែង​យល់​ពី​រឿង​រ៉ាវ​ម៉ាក់អ៊ំ ឬ​មិត្តភក្តិ​យើង​បាន​ឆ្លង​កាត់​ ​អាច​ជួយ​ដោះស្រាយ​ចម្ងល់​សម្រាប់​ខ្លួន​យើង​ផ្ទាល់ ព្រោះ​មហារីក​មាត់ស្បូន​ កើត​ឡើង​នៅ​ពេល​មាន​ដុំ​សាច់​ ស្លូត វិវត្តទៅ​ជា​ដុំសាច់​កាច ​លូតលាស់​ខុស​ប្រក្រតី​ក្នុង​មាត់​ស្បូន​ ផ្នែក​ខាង​ក្រោម​ស្បូន។ មុយតាស្យុង​នៃ DNA (ហ្សែនខូច) ​និងមេរោគ HPV ​ជា​មូលហេតុ​បង្កជា​មហារីក​មាត់​ស្បូន​ ធ្វើ​ឲ្យ​កោសិកា​​ប្រែប្រួល និង​ការ​លូតលាស់​លឿន​ បង្កជា​មហារីក ហើយ​ការ​ព្យាបាល​ជំងឺ​កាច​សាហាវ​នេះ មាន​ច្រើន​ប្រភេទ​ ដូច​ជា វះ​កាត់ ​បាញ់​កាំរស្មី ​ចាក់​ថ្នាំ​គីមី ឬ​​ព្យាបាល​ប្រើថ្នាំ អាស្រ័យ​លើ​កម្រិត ​និង​ស្ថាន​ភាព​ជំងឺ។ គ្រូពេទ្យ​អាច​ណែនាំ​ពី​ការ​ព្យាបាល​​មាន​ប្រសិទ្ធិ​ភាព ប៉ុន្តែ​វា​អាច​មាន​ផល​ប៉ះពាល់​ដូចជា​ ល្ហិត​ល្ហៃ បញ្ហា​ពោះវៀន តម្រង​នោម ផ្លូវ​ភេទ និង​ផ្លូវចិត្ត។ ២- ដឹងថាម៉ាក់អ៊ំយើងមានអារម្មណ៍យ៉ាងម៉េចអត់? ទោះ​ជា​ម៉ាក់អ៊ំ ឬ​មិត្ត​យើង […]


មហារីកមាត់ស្បូន

វិធីកាត់បន្ថយការ​ឈឺ​ចាប់ ដោយសារមហារីកមាត់ស្បូន

ប្រសិន​បើ​រោគវិនិច្ឆ័យ​​បញ្ជាក់​ថា មាន​ជំងឺ​មហារីក​មាត់​ស្បូន ​មាន​ន័យ​ថា ម៉ាក់អ៊ំ ក៏ដូច​ជាស្រីៗ​គ្នា​យើង នឹង​ប្រឈម​ការ​ឈឺចាប់​បង្ក​ដោយ​ជំងឺ​មហារីក​នេះ។ កម្រិត​នៃ​ការ​ឈឺចាប់​នោះ​អាច​មិន​សូវ ខ្លាំង ឬ​ធ្ងន់ធ្ងរ​អាស្រ័យ​ទៅ​តាម​តំបន់​មហារីក​នោះ ឬ​ក៏​ទីតាំង​ផ្សេងៗ។ គ្មាន​នរណា​ម្នាក់​ចង់​ទ្រាំ​ជា​មួយ​អារម្មណ៍​ឈឺ​ចាប់​នោះ​ទេ។ បើ​អ៊ី​ចឹង "Hello គ្រូពេទ្យ" នឹង​ប្រាប់​ស្រីៗ​គ្នា​យើង ក៏ដូច​ជាម៉ាក់អ៊ំ ឲ្យចេញ​កាត់​បង្ការ និងកាត់​បន្ថយ​ការ​ឈឺ​ចាប់​ទាំង​នោះ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១- វិធីបន្ថយអាការៈឈឺចាប់ ការ​ឈឺចាប់​ភាគ​ច្រើន​បង្ក​ឲ្យ​ជំងឺ​មហារីក អាច​បណ្ដាល​មក​ពី​វត្តមាន​របស់​ដុំ​សាច់​ណា​មួយ។ ដុំ​សាច់​​ដុះ​នៅ​លើ​សរសៃ​ប្រសាទ​ ឆ្អឹង​ ឬសរីរាង្គ​ផ្សេង​ៗ អាច​នាំ​ឲ្យ​មាន​អាការៈ​ពិបាក​ក្នុង​ខ្លួន​ជា​ច្រើន។ ម្យ៉ាង​ទៀត ការ​ឈឺ​ចាប់ ក៏​អាច​កើត​ឡើង​ក្រោយ​ការ​ព្យាបាល​ផង​ដែរ ដូច​ជា ព្យាបាល​ដោយ​ប្រើ​ថ្នាំ​គីមី ឬ​វិទ្យុ​សកម្ម​ និង កា​រវះ​កាត់។ ប្រសិន​បើ​មិន​ទទួល​ធ្វើ​ការ​ព្យាបាល​ត្រឹមត្រូវ​នោះ​ទេ អាការៈ​ឈឺចាប់​ទាំង​នេះ មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​សុខភាព​រាងកាយ​ប៉ុណ្ណោះ​ទេ វា​អាច​នឹង​ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​ចិត្ត​ទៀត​ផង។ ហេតុ​នេះ ​ត្រូវ​តែ​ស្វែង​រក​វិធី​កាត់​បន្ថយ​ការ​ឈឺចាប់​ទាំង​នោះ​បន្ថែម​ពី​លើ​ការ​ព្យាបាល។ ការ​គ្រប់​គ្រង​កម្រិត​ឈឺចាប់ ​គឺ​ជា​មធ្យោបាយ​មួយ ​ត្រូវ​បាន​ប្រើ​ដើម្បី​កាត់​បន្ថយ​ការ​ឈឺ​ចាប់ និង​ បង្កើន​គុណភាព​ជីវិត​តាម​រយៈ​វិធីសាស្ត្រ​រួម។ គ្រប់​គ្រង​ការ​ឈឺចាប់​អាច​ធ្វើ​តាម​រយៈ​ថ្នាំ ឬ​ការ​ព្យាបាល ជា​អ្វី​សំខាន់​ និង​ចាំ​បាច់​សម្រាប់​អ្នក​ជំងឺ​មហារីក ​ជា​ពិសេស​នៅ​ពេល​មាន​ការ​ឈឺចាប់​ធ្ងន់ធ្ងរ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ យោង​តាម​វិទ្យាស្ថាន​ជាតិ​ជំងឺ​មហារីក ចំនួន​អ្នក​ជំងឺ​មហារីក​ដែល​អាច​បន្ថយ​ការ​ឈឺចាប់ ដោយ​វិធីព្យាបាល​ការ​ឈឺចាប់​សាមញ្ញៗ​ […]


មហារីកមាត់ស្បូន

តួនាទី​សំខាន់របស់​ម៉ាក់ប៉ា​ ចំពោះ​មី​អូនពាក់ព័ន្ធ​មហារីក​​មាត់​ស្បូន

ជា​ម៉ាក់ប៉ា ជា​បងៗ គ្មាន​អ្វី​ត្រូវ​ខ្មាសអៀន ពន្យល់​មី​អូន​យើង​ឲ្យ​ដឹង​ពី​ជំងឺ​មហារីក​មាត់​ស្បូត​នោះ​ទេ ព្រោះ​វា​ជា​ជំងឺ​កាច​សាហាវ​បំផុត​សម្រាប់​ស្រីៗ។ ទោះ​ជា​មីអូន នៅ​តូច ឬ​ទើប​ឈាន​ចូល​វ័យ​ជំទង់​ក្តី ក៏​ត្រូវ​ឲ្យ​ដឹង​ដែរ ទោះ​ពេល​ខ្លះ​រឿង​នេះ​ពិបាក​ពន្យល់​យ៉ាង​ណា គួរ​តែ​ព្យាយាម។ “Hello គ្រូពេទ្យ” នៅ​ឈរ​ខាង​ម៉ាក់ប៉ា​ជា​និច្ច ហើយ​ខាង​ក្រោយ​នេះ​ជា​វិធីសាស្ត្រ​ខ្លះ​ៗ អាច​ជួយ​ម៉ាក់ប៉ា ងាយ​ពន្យល់​មី​អូន​រឿង​នេះ។ ១- និយាយដូចធម្មតា ចំពោះ​ក្មេងៗ ជំងឺមហារីក​អាចគួរ​ឲ្យ​ខ្លាច​សម្រាប់​គេ ប៉ុន្តែ​អ្វី​សំខាន់​ម៉ាក់ប៉ា ​គួរ​តែ​ចាំថា​​ ព្យាយាម​និយាយ​ជាមួយ​មីអូន​ដូច​ធម្មតា ​​តាម​តែ​អាច​ធ្វើ​ទៅ​បាន។ កុំយក​អ្វី​ស្មុគ​ស្មាញ​ទៅ​ពន្យល់​ប្រាប់​មីអូន និយាយអ្វី​​បាន​កើត​ឡើង​ដោយ​សាមញ្ញ​​ និង​ស្មោះ​ត្រង់។ ដំបូង​បង្អស់ ម៉ាក់ប៉ា ​ត្រូវ​ប្រាប់​ និង​ព្យាយាម​ពន្យល់​អ្វី​ជា​​ជំងឺ​មហារីក។ ២- ស្មោះត្រង់ វិធីសាស្ត្រ​និយាយ​ជាមួយ​កូនៗ ក្នុង​នាម​ជា​ប៉ាម៉ាក់​ល្អ ត្រូវ​តែ​ស្មោះត្រង់ ព្រោះ​គ្រប់​យ៉ាង​កូនៗ​ទទួល​ពី​យើង នឹង​ក្លាយ​ជា​បទ​ពិសោធ​ន៍សម្រាប់​ជីវិត​ទៅ​ថ្ងៃ​មុខ។ អ៊ីចឹង​ហើយ ម៉ាក់ប៉ា​ត្រូវ​ពន្យល់ ​និង​ប្រាកដ​ថា​មីអូន​អាច​យល់។ ហាម​លាក់ព័ត៌​មាន ​ទោះ​បី​ជា​ពាក្យ​មហារីក ​អាច​ធ្វើ​ឲ្យ​មីអូន​ព្រួយ​បារម្ភក៏​ដោយ​ ​បើ​យើង​គិត​ថា​មីអូន​អាច​យល់​ច្បាស់​ គួរ​តែ​ប្រាប់​​ពី​កោសិកា​មិន​ប្រក្រតី​ទាំង​នោះ ដែល​ធម្មតា​លូត​លាស់​លឿន​ ជាង​កោសិកាប្រក្រតីក្នុង​ខ្លួន​យើង។ ព័ត៌​មាន​កាន់​តែ​ត្រឹម​ត្រូវ​ធ្វើ​ឲ្យ​ការ​ភ័ន្ត​ច្រលំកាន់​តែ​តិច។ ៣- រើសពេលល្អ កត្តា​សំ​ខាន់​បំ​ផុត​ គឺ​ការ​ជ្រើស​យក​ពេល​វេ​លា ​និង​ទីកន្លែង​ត្រឹម​ត្រូវ​ ដើម្បី​និយាយ​ជា​មួយ​មីអូន។ ម៉ាក់ប៉ា ត្រូវ​ជ្រើស​យក​ពេល​ណា​មួយដែលមីអូនចង់​ស្តាប់ ​និង​មាន​អារម្មណ៍​រីករាយ។ រៀបចំ​បរិយាកាស​ល្អ​មួយ អាច​ការពារ​មីអូន ចៀស​ផុត​ពី​ការ​ភ័យ​ខ្លាច និង​ទុក្ខ​ព្រួយ​ […]


មហារីកមាត់ស្បូន

ប្រយ័ត្នស្រីៗ! មានសញ្ញាទាំងនេះ តិចកើតមហារីកមាត់ស្បូនមិនដឹងខ្លួន

ស្រីៗជាធម្មតា មានសុខភាពទន់ខ្សោយជាងប្រុសៗ អាចប្រឈមជំងឺកាចសាហាវជាច្រើនពេលឈានចូលដល់វ័យចំណាស់ ក្នុងនោះជំងឺគួរឲ្យព្រួយបារម្ភបំផុត គឺមហារីកមាត់ស្បូន។ បើមិនចង់កើតជំងឺនេះ ទៅថ្ងៃមុខ អានអត្ថបទ “Hello គ្រូពេទ្យ” ហោចណាស់ អាចឲ្យគ្នាយើងត្រៀមខ្លួនបង្ការបានដែរ។ ប្រមាណ ៨០ភាគរយ នៃស្រីៗមានជំងឺកាមរោគ អាចវិវត្ដទៅជាមហារីកមាត់ស្បូនបានយ៉ាងងាយ ដោយសារមេរោគនោះ។ ឯរោគសញ្ញាទូទៅនៃមហារីកមាត់ស្បូនមាន៖ ១- ហូរឈាមតាមទ្វារមាស ហូរឈាមចន្លោះរដូវ ជារឿងធម្មតាសម្រាប់ស្រីៗគ្នាយើងកំពុងប្រើថ្នាំពន្យារកំណើត។ ប៉ុន្តែករណីហូរឈាមពីប្រដាប់ភេទចន្លោះរដូវក្រោយរួមភេទ ឬក្រោយអស់រដូវ គួរទៅពិនិត្យជាមួយគ្រូពេទ្យ ព្រោះអាចជាសញ្ញាមហារីកមាត់ស្បូន។ ២- ឆ្អល់ក្តៅចុងដង្ហើម ឬពិបាករំលាយអាហារ មានអារម្មណ៍មិនស្រួលក្នុងពោះ ឬក៏ឈឺឆ្អល់ក្រោយពេលញ៉ាំអាហារក្នុងបរិមាណច្រើន ពិសេសអាហារសម្បូរខ្លាញ់ ឬហឹរ អាចជារឿងធម្មតា ប៉ុន្តែបើអាការៈទាំងនេះកើតឡើងកាន់តែញឹកញាប់ និងកាន់តែធ្ងន់ធ្ងរ ឬបង្កឲ្យឈឺចាប់ខ្លាំង។ គប្បីពិគ្រោះយោបល់ជាមួយគ្រូពេទ្យ។ ៣- ហើមពោះមិនបាត់ ស្រីៗគ្នាយើងជួបអាការៈហើមពោះម្តងម្កាល ហើយភាគច្រើននឹងបាត់ទៅវិញដោយឯកឯង។ ប៉ុន្តែ ប្រសិនស្រីៗគ្នាយើងមានអាការៈបែបនេះលើស ២ សប្តាហ៍ឡើងទៅ កុំអែអង់ ទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យ។ ៤- បែកញើសខ្លាំងពេលយប់ អាការៈបែកញើសពេលយប់ អាចជាសញ្ញាឆ្លងមេរោគណាមួយ ឬបង្ហាញប្រាប់ថា រាងកាយយើងកំពុងប្រតិកម្មជាមួយថ្នាំណាមួយ។ ស្រីៗដល់វ័យអស់រដូវ អាចជួបប្រទះនឹងអាការៈបែបនេះដូចគ្នា។ ប៉ុន្តែ អាការៈបែកញើសកាន់តែធ្ងន់ធ្ងរ ដូចជា បែកញើសជោកតែម្តង អាចជាសញ្ញាមហារីកមាត់ស្បូន ត្រូវប្រញាប់ទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ដើម្បីធ្វើរោគវិនិច្ឆ័យច្បាស់លាស់។ ៥- សុដន់ប្រែប្រួល គ្នាយើងមិនគួរចាប់អារម្មណ៍តែដុំនៅលើសុដន់នោះទេ […]


មហារីកមាត់ស្បូន

Cervical Cancer (ជំងឺមហារីកមាត់ស្បូន)

និយមន័យ១- អ្វីជាជំងឺមហារីកមាត់ស្បូន? មហារីក​មាត់ស្បូន បង្ក​ឡើង​នៅ​ក្នុងកោសិកា​មាត់​ស្បូន ស្ថិត​នៅ​ផ្នែក​ក្រោមស្បូន ដែលកោសិកា​មាត់​ស្បូនចាប់​ផ្តើម​រីក​លូតលាស់​មិន​អាច​គ្រប់គ្រងបាន។ កោសិកា​ថ្មី កកើត​ឡើង​ឆាប់​រហ័ស បង្កើត​ជា​ដុំសាច់​នៅ​ក្នុង​មាត់​ស្បូន។ ជំងឺ​មហារីក​មាត់ស្បូន ឧស្សាហ៍​ជួប​ប្រទះ​បំផុត​លើ​ស្រ្ដី​ពាសពេញ​ពិភពលោក។ យ៉ាងណា​ក៏ដោយការ ធ្វើ​តេស្តដោយកៀរកោសិកាមាត់ស្បូន Pap​​​ smear អាច​ជួយ​យើង​រក​ឃើញ​ពីហានិភ័យ​កើត​ជំងឺ​មហារីក​កាច​សាហាវ​នេះ​បាន​ទាន់​ពេល។ មហារីក​មាត់ស្បូន ជួន​កាល​អាច​ព្យាបាល​បាន ពេល​យើង​ដឹង​ខ្លួន​មុន រកឃើញទាន់ពេល។ លើស​ពី​នេះ មាន​វិធីសាស្រ្ត​ជា​ច្រើន អាច​គ្រប់គ្រង​ហានិភ័យ​បង្ក​ជា​មហារីក​មាត់ស្បូន ជាហេតុ​ធ្វើ​ឲ្យ​ចំនួន​ករណីមហារីក​មួយ​នេះ​ធ្លាក់​ចុះ។ ២- មហារីកនេះកើតញឹកញាប់ដែរទេ? មហារីក​ប្រភេទ​នេះ ងាយ​កើត​ឡើង​ខ្លាំង​ណាស់ ងាយ​កើត​បំផុត​លើ​ស្រ្ដី​គ្រប់វ័យ ប៉ុន្តែ​នៅ​អាច​គ្រប់គ្រង និង​កាត់​បន្ថយ​កត្តា​ហានិភ័យ​ផ្សេងៗ​បាន។ រោគសញ្ញា៣- រោគ​សញ្ញាមាន​​អ្វី​ខ្លះ? ដំណាក់កាល​ដំបូង ស្រីៗ​ទើប​កើត​មហារីក​មាត់ស្បូន ឬ​រៀប​នឹង​កើត គ្មាន​បង្ហាញ​រោគ​សញ្ញា​អ្វី​ទេ រហូត​ទាល់​តែ​មាន​ដុំសាច់ (Tumor) កើត​ឡើង។ ប៉ុន្តែ​ដល់​ពេល​នោះ ស្ថានភាព​ដុំ​មហារីក បាន​រីករាល​ដាល​ទៅ​លើ​សរីរាង្គ​នៅ​ជិត​ខាង និង​លុកលុយ​លើ​កោសិកា​ល្អៗ​ដទៃ​ទៀត បង្ក​ចេញ​ជា​រោគ​សញ្ញា​មួយ​ចំនួន​ដូច​ជា៖ – ឈឺ​ចាប់​ពេល​រួមភេទ – ឈឺ​ពោះ​ផ្នែក​ខាង​ក្រោម ឬ​ឈឺ​ត្រគាក – ធ្លាក់​ស​ខុស​ប្រក្រតី ​មាន​ឈាម​លាយ​ឡំ​ជាមួយ – ធ្លាក់​ឈាម​តាម​ទ្វារមាស មាន​លក្ខណៈ​មិន​ប្រក្រតី ធ្លាក់​ឈាម​ចន្លោះ​ពេល​មាន​រដូវ មក​រដូវ​មាន​រយៈពេល​យូរ មាន​ឈាម​ក្រោយ​ពេល​រួមភេទ  អំឡុង​ពេល​រួមភេទ ឬក្រោយ​ពេល​អស់​រដូវ មានឈាម​បន្ទាប់​ពី​បន្ទោបង់ និង​ក្រោយ​ពិនិត្យ​អាង​ត្រគាក។ ករណី​ផ្សេង​ទៀត មាន​ឆ្លងរោគ អាច​បណ្ដាល​ឲ្យ​មាន​រោគសញ្ញា​ទាំង​នេះ​ដែរ។ យ៉ាង​ណា​បើ​ជួប​បញ្ហា […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស