មហារីកមាត់ស្បូន

មហារីកមាត់ស្បូន​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺ​មហារីក​​មាត់ស្បូន​ ​ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

មហារីកមាត់ស្បូន

ការសិក្សា៖ ស្រីៗមានជំងឺកាមរោគអាចមានហានិភ័យខ្ពស់នៃការកើតមហារីកមាត់ស្បូន

ប៉ារ៉ាស៊ីត​ម្យ៉ាង​ឈ្មោះ​ថា Trichomonas Vaginalis ដែល​បង្ក​ឲ្យ​​កើត​ជំងឺ​កាមរោគ អាច​បំផ្លាញ​ជាលិកា​មាត់​ស្បូន ​បង្កើត​ជា​ដំបៅ និង​​ជំរុញ​ឲ្យ​ស្រី​ៗ​យើង​ងាយ​ឆ្លង​​ពពួក​វីរុស ​HPV ។ តាម​ការ​សិក្សា​លើ​ស្ត្រី​ច្រើន​ជាង​កន្លះ​លាន​នាក់​ បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​ធ្លាប់​​​ឆ្លង​ប៉ារ៉ាស៊ីត Trichomonas Vaginalis ​មាន​ហានិភ័យ​ខ្ពស់​ដល់​ទៅ​៧៩%​នៃ​ការ​ឆ្លង​វីរុស ​HPV ដែល​នាំ​ឲ្យ​កើត​​ជំងឺ​មហារីក​មាត់​ស្បូន។ ពិត​ណាស់​ វីរុស​នេះ​តែ​ឯង​ មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​​បង្ក​ទៅ​ជា​ជំងឺ​មហារីក​ឡើយ​ ប៉ុន្តែ​កត្តា​ជំរុញ​មួយ​ចំនួន​ទៀត​​ ដូចជា​ការ​ជក់​បារី ​ការ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​លើស​ពី​៥​ឆ្នាំ​ឡើង​ទៅ និង​ការ​ឆ្លង​ជំងឺ​កាមរោគ​ប្រភេទ​ផ្សេង​ទៀត សុទ្ធ​តែ​​អាច​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​មាត់​ស្បូន​បាន​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ជាក់ស្តែង ជំងឺ​កាមរោគ​អាច​នាំ​ឲ្យ​គ្នា​យើង​មាន​ការ​ធ្លាក់​ទឹក​រម្អិល​ដែល​មាន​ក្លិន​មិន​ល្អ រមាស់ និង​ក្រហាយ​ទ្វារ​មាស។ យ៉ាង​ណា​មិញ ប្រហែល​៨៥%​​​នៃ​ជំងឺ​នេះ ក៏​អាច​គ្មាន​រោគសញ្ញា​ផង​ដែរ ដែល​នេះ​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​ធ្វើ​រោគវិនិច្ឆ័យ​។ [embed-health-tool-ovulation] ហានិភ័យ​នៃ​ជំងឺ​មហារីក​កើន​ឡើង​ទៅ​តាម​វ័យ ជា​ទូទៅ ស្រីៗ​យើង​ច្រើន​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ឆ្លង​វីរុស​ HPV ​នៅ​វ័យ​២០​ឆ្នាំ ប៉ុន្តែ​ការ​បង្ក​រោគ​នេះ អាច​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​។ ទោះ​ជា​យ៉ាង​នេះ​ក្តី ​ស្ត្រី​អាយុ​ចាប់​ពី​៣០​​ឆ្នាំ​ឡើង​ទៅ ហើយ​មាន​ផ្ទុក​វីរុស HPV គឺ​អាច​វិវត្តន៍​ទៅ​ជា​ជំងឺ​មហារីក​ក្នុង​រយៈពេល​ប្រហែល​ពី​៥​ឆ្នាំ ទៅ​១០​ឆ្នាំ។ យ៉ាង​ណា​មិញ ប្រហែល​ជា​៩០%​នៃ​អ្នក​ដែល​មាន​ផ្ទុក​វីរុស​នេះ​ អាច​ជា​សះស្បើយ​ដោយ​ខ្លួន​ឯង​នៅ​ចន្លោះ​ពេល​ពី​១​ឆ្នាំ​ទៅ​២​ឆ្នាំ។ ជំងឺ​កាមរោគ​អាច​សម្ងំ​នៅ​ក្នុង​ខ្លួន​ស្ត្រី​រាប់​ឆ្នាំ​ ​​លោក​វេជ្ជបណ្ឌិត John White អ្នក​ប្រឹក្សា​សុខភាព​ផ្លូវ​ភេទ​នៅការិយា​ល័យ NHS និង​ជា​នាយក​ផ្នែក​វេជ្ជសាស្ត្រ​នៅ Preventx […]

ស្វែងរក មហារីកមាត់ស្បូន

មហារីកមាត់ស្បូន

ជំងឺមួយនេះ អាចឲ្យស្ត្រីមករដូវតិច អត់កូន និងរលូតកូនញឹកញាប់!

យើង​ធ្លាប់​តែ​ឮ​ញឹក​ញាប់​ពី​ជំងឺ​គីស​ដៃ​ស្បូន ដោយឡែក​ជំងឺ​ស្អិត​ស្បូន​វិញ​ប្រហែល​ជា​មិន​សូវ​ឮ​នោះ​ទេ? តែ​តាម​ពិត​ទៅ​ជំងឺ​នេះ​ស្រីៗ​គ្នា​យើង​ក៏​ឧស្សាហ៍​កើត​មាន​ដែរ។ តើ​ជំងឺ​ស្អិត​ស្បូន បណ្តាល​មក​ពី​អ្វី? មាន​ផល​វិបាក​អីខ្លះ? តាម​រយៈ​ការ​ជួប​សម្ភាស​ជាមួយ​ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត លោក​វេជ្ជបណ្ឌិត គាន់ អូន បាន​ឲ្យ​ដឹង​ថា ស្បូន​ស្អិត​ជា​មូលហេតុ​ធ្វើ​ឲ្យ​ស្ត្រី​មាន​រដូវ​តិចតួច រដូវ​មក​មិន​ទៀង ពេល​មក​រដូវ​មក​ម្តងៗ​ចុក​ខ្លាំង មាន​គីស​នៅ​ដៃ​ស្បូន ស្ត្រី​អាច​គ្មាន​កូន ឬ​រលូត​កូន​ញឹក​ញាប់។ "កាលណា​ស្បូន​ស្អិត ដោយសារ​ការ​កូន​រលូត ឬ​រម្លូត​កូន ស្បូន​គាត់​ស្អិត​អស់​រលីង គាត់​មាន​កូន កូន​អត់​នៅ ហើយ​គាត់​សម្អាត​អស់ ស្បូន​ស្អិត អ៊ីចឹង​ផ្ទៃ​ស្បូន​ស្អិត​អស់​ហើយ នៅ​សល់​តិច ធ្វើ​ឲ្យ​មាន​រដូវ​តិច​តួច"។ លោក​វេជ្ជបណ្ឌិត​រៀប​រាប់។ ក្រៅ​ពី​ការ​រំលូត​កូន​ញឹក​ញាប់ ការ​រលាក​ភ្នាស​ក្នុង​ស្បូន​រ៉ាំរ៉ៃ និង​ការ​រលាក​អាង​ត្រគាក ក៏​ជា​មូលហេតុ​ធ្វើ​ឲ្យ​ស្ត្រី​មាន​ជំងឺ​ស្អិត​ស្បូន​ដែរ។ រោគសញ្ញាជំងឺស្អិតស្បូន៖ - ឈឺអាងត្រគាក - ចុកពោះខ្លាំងពេកមករដូវ - មករដូវតិចតួច។


មហារីកមាត់ស្បូន

កត្តាប្រឈមអ្វីខ្លះ នាំឲ្យស្រ្តីកើតជំងឺដុំសាច់ស្បូន?

បើ​ស្បូន​មាន​បញ្ហា​ផ្សេង​ៗ​ដូចជា​រលាក​ស្បូន គីស ឬ​ដុំ​សាច់​ស្បូន ជា​ក្ដី​កង្វល់ ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​ការ​បង្ក​កំណើត ជាពិសេស​ជំងឺ​ដុំ​សាច់​ស្បូន។ លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​សម្ភព និង​រោគ​ស្ត្រី បាន​បកស្រាយ​ថា ជំងឺ​ដុំ​សាច់​ស្បូន គឺជា​ដុំ​សាច់​ស្លូត មិនមែន​មហារីក ហើយ​ក៏​មិន​សូវ​ឲ្យ​មាន​ជា​សញ្ញា​អ្វី​នោះ​ទេ និង​ច្រើន​កើត​លើ​ស្ត្រី​មាន​អាយុ​លើស​ពី ៣០ ឆ្នាំ ព្រម​ទាំង​អាច​មាន​ទំហំ​ចាប់ពី​ប៉ុន​ផ្លែ​ពុទ្រា រហូត​ដល់​ប៉ុន​ផ្លែ​ក្រូចថ្លុង។ ១- ជា​ញឹកញាប់​ដុំ​ស្បូន​មាន៣​ទី​តាំង – ដុំ​សាច់​នៅ​លើ​សាច់​ស្បូន – ដុំ​សាច់​នៅ​ក្នុង​សាច់​ស្បូន – ដុំ​សាច់​នៅ​ក្នុង​រន្ធ​ស្បូន ២- មូលហេតុ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ គេ​មិន​ទាន់​រក​ឃើញ​មូលហេតុ​ច្បាស់​លាស់​នៅ​ឡើយ​ទេ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា មាន​កត្តា​ប្រឈម​មួយ​ចំនួន​ដូចជា៖ – ភាព​មិន​ប្រក្រតី​ហ្សែន ​ការ​ប្រែប្រួល​នៃ​កត្តា​លូតលាស់ (ប្រូតេអ៊ីន​ដែល​កើត​ឡើង​នៅ​ក្នុង​ខ្លួន​ដែល​ដឹក​នាំ​អត្រា និង​ទំហំ​នៃ​ការ​បំផ្លាញ​កោសិកា) ការ​បញ្ចេញ​មិន​ធម្មតា​នៃ​ប្រព័ន្ធ​សរសៃ​ឈាម និង​ការ​ឆ្លើយតប​ជាលិកា​ទៅ​នឹង​របួស​ស្បូន​ដើរ​តួ​ក្នុង​ការ​វិវត្តនៃ​ជំងឺ​នេះ។ – កត្តា​អ័រម៉ូន​អេស្ត្រូសែន ទំនង​ជា​ជំរុញ​ឲ្យ​មាន​ការ​លូតលាស់​នៃ​សរសៃ​ឈាម​ទៅ​ចិញ្ចឹម​ដុំ​ស្បូន (គេ​សង្កេត​ឃើញ​ថា ស្ត្រី​ពេញ​វ័យ ឬ​ក្នុង​វ័យ​បន្ត​ពូជ​មាន​ការ​កកើត ឬ​កើន​ទំហំ​នៃ​ដុំ​សាច់​ស្បូន តែ​ដល់​ពេល​ស្ត្រី​អស់​រដូវ ទំហំ​ដុំ​ស្បូន​រួម​តូច​មក​វិញ) – កត្តា​អ័រម៉ូន​អេស្ត្រូសែន ទំនង​ជា​ជំរុញ​ឲ្យ​មាន​ការ​លូតលាស់​នៃ​សរសៃ​ឈាម​ទៅ​ចិញ្ចឹម​ដុំ​ស្បូន (គេ​សង្កេត​ឃើញ​ថា ស្ត្រី​ពេញ​វ័យ ឬ​ក្នុង​វ័យ​បន្ត​ពូជ​មាន​ការ​កកើត ឬ​កើន​ទំហំ​នៃ​ដុំ​សាច់​ស្បូន តែ​ដល់​ពេល​ស្ត្រី​អស់​រដូវ ទំហំ​ដុំ​ស្បូន​រួម​តូច​មក​វិញ) – កត្តា​អ័រម៉ូន​អេស្ត្រូសែន ទំនង​ជា​ជំរុញ​ឲ្យ​មាន​ការ​លូតលាស់​នៃ​សរសៃ​ឈាម​ទៅ​ចិញ្ចឹម​ដុំ​ស្បូន (គេ​សង្កេត​ឃើញ​ថា ស្ត្រី​ពេញ​វ័យ […]


មហារីកមាត់ស្បូន

ស្ត្រីធ្លាប់រួមភេទ ឬរៀបការហើយ គួរចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនទេ?

ការ​ចាក់​វ៉ាក់សាំង​តាំង​ពី​ក្មេង​ទៅ មុន​ពេល​ប្រឡូក​នឹង​ការ​រួមភេទ មាន​ប្រសិទ្ធភាព​អាច​ការពារ​ជំងឺ​មហារីក​មាត់​ស្បូន​បាន​ស្ទើរ​តែ ១០០%។ ចុះ​ចំពោះ​ស្ត្រី​ដែល​ធ្លាប់​រួម​ភេទ ឬ​រៀបការ​ហើយ គួរ​ចាក់​វ៉ាក់សាំង​មហារីក​មាត់​ស្បូន​អត់? បើ​ចាក់ តើ​មាន​ប្រសិទ្ធភាព​ប៉ុន្មាន​ភាគ​រយ? ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​ជំងឺ​មហារីក​មាត់​ស្បូន ចាក់​មុន​ពេល​រួមភេទ ចាប់ពីអាយុ​៩ឆ្នាំ ដល់​២៦ឆ្នាំ មាន​ប្រសិទ្ធភាព​ពី ៧៥-៩០% នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោកស្រី​វេជ្ជបណ្ឌិត ថៃ សុវណ្ណរ៉ា បម្រើ​ការងារ​ផ្នែក​ខាង​ស្ត្រី នៅ Singapore Medical Center។ ចំពោះ​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់ស្បូន​ក្រោយ​ពេល​រៀបការ ឬ​រួមភេទ​ហើយ លោកស្រី​វេជ្ជបណ្ឌិត​ថា ប្រសិទ្ធភាព​មាន​ការ​ថយ​ចុះ មិន​ដូច​ការ​ចាក់​វ៉ាក់សាំង​ពេល​នៅ​ក្មេង​នោះ​ទេ។ បើសិន​ជា​ស្ត្រី​អាយុ​ចាប់​ពី​៤៥ឆ្នាំ​ឡើង​ទៅ លោកស្រី​វេជ្ជបណ្ឌិត​មិន​ណែនាំ​ឲ្យ​ចាក់​វ៉ាក់សាំង​នោះ​ទេ ដោយប្តូរ​មក​ពិនិត្យ​មើល​កោសិកា​មាត់ស្បូន​ជា​ប្រចាំ​ល្អ​ជាង។ ចំពោះ​មូលហេតុ​ដែល​លោកស្រី​វេជ្ជបណ្ឌិត​ណែនាំ​មិន​ឲ្យ​ចាក់​វ៉ាក់សាំង​ការពារ​មហារីក​មាត់​ស្បូន​នោះ គឺ​ការ​ចាក់​វ៉ាក់សាំង​នៅ​ពេល​នេះ ប្រសិទ្ធភាពតិច ​មាន​ប្រមាណ​ជា​១០%​ ប៉ុណ្ណោះ។ បើ​មិន​ចាក់​វ៉ាក់សាំង តើ​យើង​ត្រូវ​ពិនិត្យ​មើល​កោសិកា​មាត់​ស្បូន​ប៉ុន្មាន​ឆ្នាំ​ម្តង? លោកស្រី​វេជ្ជបណ្ឌិត ថៃ សុវណ្ណរ៉ា ថា អាស្រ័យ​ទៅ​តាម​លទ្ធផល​នៃ​ការ​ពិនិត្យ​កោសិកា​មាត់​ស្បូន អាច​២ឆ្នាំម្តង ឬ​១ឆ្នាំ​​ម្តង។ “ស្ត្រី​ត្រូវ​ពិនិត្យ​កោសិកា​មាត់​ស្បូន​រៀង​រាល់​២ឆ្នាំម្តង បើ​សិន​ជា​ទទួល​បាន​លទ្ធផល​ល្អ ផ្ទុយ​ទៅ​វិញ បើ​សិន​ជា​មាត់​ស្បូន​មិន​ល្អ មាន​មេរោគ អាច​ពិនិត្យ​៦ខែ ឬ១ឆ្នាំ​ម្តង”។ ការ​ពិនិត្យ​មាត់​ស្បូន មិន​មែន​ធ្វើ​ឡើង​ចំពោះ​ស្ត្រី​ដែល​មិន​បាន​​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់​ស្បូន​នោះ​ទេ ស្ត្រី​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច ក៏​ត្រូវ​តែ​ពិនិត្យ​មាត់​ស្បូន​ដែរ ក្រោយ​ពី​មាន​ការ​រួមភេទ ដោយ​ពិនិត្យ​រៀង​រាល់​២​ឆ្នាំ​ម្តង ដើម្បី​រក​កោសិកា​មហារីក ឬ​ក៏​មេរោគ […]


មហារីកមាត់ស្បូន

ថ្ងៃមករដូវអាចចាក់វ៉ាក់សាំងមហារីកមាត់ស្បូនបានអត់?

ចម្ងល់​ទាក់ទិន​នឹង​ការ​ចាក់​វ៉ាក់សាំង​ការពារ​មហារីក​មាត់​ស្បូន តែ​បែរ​ជា​ចំ​ថ្ងៃ​មក​រដូវ តើ​នៅ​អាច​ចាក់​បាន​ដដែល ឬ​ក៏​អត់​ទេ? ឱសថ​ការី គីម កាណែល បាន​ឲ្យ​ដឹង​ថា ចំពោះ​ស្ត្រី​ដែល​ចង់​ចាក់​វ៉ាក់សាំង HPV គឺ​ទាល់តែ​មាន​អាយុ ៩ ឆ្នាំ​ឡើង​ទៅ ដែល​មិន​ធ្លាប់​ឆ្លង​កាត់​ការ​រួម​ភេទ។ ចំពោះ​វ៉ាក់សាំង​ការពារ​មហារីក​មាត់​ស្បូន​នេះ​អាច​ចាក់​បាន​តាំង​ពី​មិន​ទាន់​មាន​រដូវ​ម្ល៉េះ។ តែ​សម្រាប់​អ្នក​មក​រដូវ​ចំ​ថ្ងៃ​ណាត់​ជួប​ចាក់​ម្ដង​ទៀត នៅ​តែ​អាច​ទៅ​ចាក់​វ៉ាក់សាំង​នោះ​បាន​ដដែល គ្មាន​ផល​ប៉ះពាល់ ឬ​ផល​រំខាន​មកពី​ការ​មក​រដូវ​ឡើយ។ តែ​ចំពោះ​ផល​រំខាន​នៃ​វ៉ាក់សាំង គឺ​អាច​មាន​ធម្មតា​ដូចជា​ក្ដៅ​ខ្លួន រមាស់ ឡើង​ស្នាម​កន្ទួលមុខ​ម្ជុល​ជាដើម ដូចនេះ​យើង​មិន​បាច់​បារម្ភ​ឡើយ។ សម្រាប់​អ្នក​មាន​ផ្ទៃពោះ​វិញ ការ​ចាក់​វ៉ាក់សាំង HPV អំឡុង​ពេល​នេះ​មិន​គួរ​ធ្វើ​នោះ​ទេ ។ ឱសថ​ការី​រូប​នោះ​បន្ត​ថា បើសិនជា​ស្ត្រី​បាន​ចាក់​វ៉ាក់សាំង​លើក​ទី​១ ស្រាប់តែ​ខែ​បន្ទាប់​ដឹង​ថា ខ្លួន​មាន​ផ្ទៃពោះ​នោះ គឺ​ត្រូវ​បញ្ឈប់​ការ​ចាក់​វ៉ាក់សាំង​ភ្លាម។ ការ​ចាក់​វ៉ាក់សាំង​មហារីក​មាត់ស្បូន​គឺជា​​កាដូ​មួយ​ដ៏​ល្អ​សម្រាប់​កូន​ស្រី ដែល​ចាប់ពី​អាយុ ៩ ឆ្នាំ​ឡើង​ទៅ ដើម្បី​ការពារ​អាយុជីវិត​នា​ពេល​​អនាគត​របស់​ពួក​គាត់ កុំ​ឲ្យ​កើត​ជំងឺ​មហារីក​មាត់ស្បូន។ អត្ថបទពាក់ព័ន្ធ៖ ចាក់វ៉ាក់សាំងមហារីកមាត់ស្បូនរួចហើយ ចាំបាច់ត្រូវតាមដានជាមួយពេទ្យជាប្រចាំ អត់? បន្ថែមពីលើការចាក់វ៉ាក់សាំង មានវិធីអីទៀតការពារជំងឺមហារីកមាត់ស្បូន? ស្វែងយល់​ពី​ជម្រើសនៃការព្យាបាលជំងឺមហារីកមាត់ស្បូនដោយការវះកាត់ ដឹង​ពី​ប្រភេទ​វ៉ាក់សាំង​មហារីក​មាត់​ស្បូន​សិន ​ចាំ​សម្រេចចិត្ត​ចាក់​មួយ​ណា ប្រយ័ត្នស្រីៗ! មានសញ្ញាទាំងនេះ តិចកើតមហារីកមាត់ស្បូនមិនដឹងខ្លួន ខ្លាច​មហារីក​មាត់​ស្បូន​អត់? បើខ្លាច​ត្រូវ​ស្វែងយល់អំពីវ៉ាក់សាំង HPV មហារីក​មាត់​ស្បូន បង្ក​ការ​ឈឺ​ចាប់​អី​ខ្លះ? ទប់ទល់​​របៀបណា? តេស្តរកមើលមហារីកមាត់ស្បូន ស្រីៗគួរស្វែងយល់ ៣យ៉ាង ស្រីៗការពារខ្លួនពីជំងឺមហារីកមាត់ស្បូន ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health […]


មហារីកមាត់ស្បូន

លម្អិតពីវ៉ាក់សាំងមហារីកមាត់ស្បូន (វីដេអូ)

យើង​ដឹង​ហើយ​ថា គ្រប់​ករណី​មហារីក​មាត់​ស្បូន បង្ក​ដោយ​មេរោគ HPV (Human Papilloma Virus) ហើយ​មេរោគ​នេះ​ជា​ញឹក​ញាប់​ឆ្លង​ពី​ម្នាក់​ទៅ​ម្នាក់​តាម​ការ​រួមភេទ។ ជំងឺ​មហារីក​មាត់​ស្បូន​កើត​មាន​តែ​លើ​ស្រីៗ​ប៉ុណ្ណោះ ដូច្នេះ​ស្រីៗ​ចាំបាច់​ត្រូវ​តែ​ចាក់​វ៉ាក់សាំង​ការពារ។ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា ប្រធាន​ផ្នែក​ជំងឺ​មហារីក និង​ជំងឺ​ឈាម នៃ​មន្ទីរពេទ្យ​កាល់ម៉ែត បកស្រាយ​ថា វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់ស្បូន​អាច​ចាក់​បាន​ទាំង​កុមារី ស្ត្រី​ពេញ​វ័យ និង​ស្ត្រី​មាន​ដៃគូ លើក​លែង​តែ​ស្ត្រី​មាន​ផ្ទៃពោះ​ប៉ុណ្ណោះ។ ចុះការចាក់វ៉ាក់សាំងទៅលើស្រ្តីដែលឆ្លងកាត់ការរួមភេទ និងស្រ្តីដែលមិនទាន់មានដៃគូរ មានប្រសិទ្ធភាពដូចគ្នាដែរឬទេ? អត្ថបទពាក់ព័ន្ធ៖ វ៉ាក់សាំងមហារីមាត់ស្បូន មិនមែនចាក់តែស្រីៗទេ ប្រុសក៏ត្រូវចាក់ដែរ ជំងឺមហារីកបំពង់ដៃស្បូន នេះជារោគសញ្ញាសំខាន់ៗមួយចំនួន​ស្រីៗគួរដឹង ​ការសិក្សា៖ចាក់វ៉ាក់សាំងការពារមេរោគ​HPVម្ដង ក៏មាន​ប្រសិទ្ធភាព​ស្មើ​នឹង​​វ៉ាក់សាំង ២ ឬ៣ដង ម៉ាក់​ៗ​មាន​កូនស្រី​តូច​ៗ ប្រយ័ត្ន​មាន​បញ្ហា​មួយ​នេះ​ដូច​មនុស្ស​ធំ ពិតទេ ធ្លាប់​រួមភេទ​ហើយ​​ចាក់​វ៉ាក់សាំង​មហារីកមាត់​ស្បូន​អត់​ប្រសិទ្ធភាព?


មហារីកមាត់ស្បូន

ការប្រឈមនឹងជំងឺមហារីករបស់ស្ត្រី (វីដេអូ)

ជំងឺមហារីក គឺ​ជា​ជំងឺដែល​ស្រ្តី​កម្ពុជា​ប្រឈម​មុខខ្លាំង ក្រៅ​ពី​ជំងឺ​ស្រ្តី​ដទៃ​ទៀត។ នៅក្នុងបទសម្ភាសន៍ជាមួយ លោក​វេជបណ្ឌិត អ៊ាវ សុខា វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​ជំងឺមហារីក និង​ឈាម​បាន​ឲ្យដឹង​ថា ជំងឺមហារីក​ស្បូន និងជំងឺមហារីកសុដន់ គឺមានការកើតឡើងលើស្រ្តីច្រើនជាងគេ ។ ក្រៅពីជំងឺមហារីកទាំងពីរនេះ លោក​វេជបណ្ឌិតថា ក៏មានជំងឺមហារីកផ្សេងៗទៀតដែលកើតនៅលើស្ត្រីផងដែរ។ អត្ថបទពាក់ព័ន្ធ៖ បន្ថែមពីលើការចាក់វ៉ាក់សាំង មានវិធីអីទៀតការពារជំងឺមហារីកមាត់ស្បូន? កាន់តែធ្ងន់ធ្ងរ ខូចចិត្ត បណ្តាលឲ្យកើតមហារីក ស្លាប់ច្រើនពេក វៀតណាមត្រៀមផ្ដល់វ៉ាក់សាំងមហារីកមាត់ស្បូនទ្រង់ទ្រាយធំ ឲ្យក្មេងស្រីៗ ជំងឺ​មហារីកក្រពេញ​អូវែ ស្រីៗត្រូវ​យកចិត្តទុកដាក់ ស្រីៗ​មាន​បញ្ហា​បែបនេះពេល​គេង អាច​ប្រឈម​ជំងឺ​មហារីក


មហារីកមាត់ស្បូន

ក្រៅពីវ៉ាក់សាំង មានវិធីអីទៀតការពារជំងឺមហារីកមាត់ស្បូន?

ជំងឺ​មហារីក​មាត់ស្បូន គឺ​ជា​ជំងឺទី១ដែល​ស្រ្តី​កម្ពុជា​ប្រឈម​មុខ ក្រៅ​ពី​ជំងឺ​ស្រ្តី​ដទៃ​ទៀត។ លោក​វេជបណ្ឌិត អ៊ាវ សុខា វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​ជំងឺមហារីក និង​ឈាម​បាន​ឲ្យដឹង​ថា ទោះ​បី​មហារីក​ស្បូន ជា​ជំងឺដែល​ស្រ្តី​ប្រឈម​ជាមួយ​ខ្លាំង តែ​មិន​បាច់​បារម្ភ​ពេក​ទេ ព្រោះ​ស្រ្តី​អាច​ការពារ​ទប់ស្កាត់​ជំងឺមហារីក​មាត់​ស្បូន​បាន​ដោយ​ការ​ចាក់​វ៉ាក់សាំង និងការ​ពិនិត្យ​កោសិកា​មាត់ស្បូន។ ១. ការ​ចាក់​វ៉ាក់​សាំង ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺមហារីក​មាត់​ស្បូន គឺ​អាច​ចាក់​លើ​កុមារី​ចាប់​ពី​អាយុ៩​ឆ្នាំ​ឡើង​ទៅ និង​មាន​សុខ​ភាព​ល្អ។ វ៉ាក់សាំង​នេះ​ចាក់​បាន​តែ៣ដង​ប៉ុណ្ណោះ ថ្ងៃ០ (ថ្ងៃ​ចាក់​លើកដំបូង) ខែទី១ និងខែទី៦។ វ៉ាក់សាំង​សម្រាប់​ប្រឆាំង​នឹង​ជំងឺមហារីក​មាត់​ស្បូន មាន​២ប្រភេទ គឺ​មួយ​ប្រភេទ​ផលិត​នៅ​អឺរ៉ុប និង​មួយ​ប្រភេទ​ទៀត​ផលិត​នៅ​សហរដ្ឋ​អាមេរិក ដែល​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ការពារ​ជំងឺមហារីក​មាត់ស្បូន​បាន​ដូចគ្នា ​ហើយ​កម្ពុជា​គឺ​មាន​វ៉ាក់សាំង​ទាំង២​ប្រភេទ​នេះ។ [embed-health-tool-ovulation] ទោះ​បី​វ៉ាក់សាំង​ទាំង២​ប្រភេទ​នេះ​មាន​ប្រសិទ្ធភាព​ខ្ពស់​ដូចគ្នា​ក៏ដោយ លោក​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា ​យើង​មិន​អាច​ចាក់​វ៉ាក់សាំង​ទាំង​ពីរ​នេះ​លាយ​គ្នា​បាន​ទេ ព្រោះ​វា​គ្មាន​ការ​សិក្សា​វិទ្យាសាស្រ្ត​ណា​បញ្ចាក់​លម្អិត​ថា​តើ​អាច​ប្រើ​វ៉ាក់សាំង​ទាំងពីរ​នេះ​លាយ​គ្នា​បាន​នៅ​ឡើយ​ទេ។ លោកវេជ្ជបណ្ឌិតថា ការ​ចាក់​វ៉ាក់សាំង​ការពារ​តែ​មួយ​មុខ​មិន​គ្រប់គ្រាន់​ទេ នៅ​មាន​វិធី​មួយ​ទៀត​ដែល​គួរធ្វើ  គឺការពិនិត្យកោសិកាមាត់ស្បូន។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ២. ការពិនិត្យកោសិកាមាត់ស្បូន ស្រ្តី​ណា​ដែល​ធ្លាប់​ឆ្លង​កាត់​ការ​រួមភេទ​លើក​ទីមួយ​ហើយ ស្រី្ត​នោះ​ត្រូវ​ពិនិត្យ​កោសិកា​មាត់​ស្បូន​ក្នុង​មួយ​ឆ្នាំ/ម្តង សម្រាប់​ស្រ្តី​អាយុ​ចាប់​៤៥ឆ្នាំ​ឡើង ​និង​សម្រាប់​ស្រ្តី​ដែល​មាន​វ័យ​នៅក្មេង គឺ២ឆ្នាំ​/ម្តង ធ្វើ​បែប​នេះ​រហូត​ដល់​វ័យ៧០ឆ្នាំ។​​​​​​​​​​​ ការ​ពិនិត្យ​កោសិកា​មាត់ស្បូន​នេះ គឺ​ដើម្បី​ពិនិត្យ​រក​មើល​កោសិកា​ណា​ដែល​ប្រែប្រួល អាច​វិវត្តទៅ​ជា​មហារីក​បាន និង​ដើម្បី​ព្យាបាល​ទប់ស្កាត់​មុន​ពេល​វា​កាន់​តែ​ធ្ងន់ធ្ងរ ទោះ​បី​មិន​ឈឺ ឬ​មិន​មាន​ចេញ​រោគ​សញ្ញា​អ្វី​ក៏ដោយ។ លោក​វេជ្ជបណ្ឌិត អ៊ាវ សុខា បាន​ឲ្យ​យោបល់​ដល់​ស្រ្តី​គ្រប់​រូប​ថា គួរ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺមហារីក​ស្បូន​ឲ្យបាន​គ្រប់​រូប និង​តាម​ដាន​សុខភាព​មាត់​ស្បូន​ឲ្យ​បាន​ទៀង​ទាត់​ដើម្បី​ជៀស​ផុត​ពី​ជំងឺមហារីក​មាត់​ស្បូនដ៏​កាច​សាហាវ​នេះ។ អត្ថបទពាក់ព័ន្ធ៖ […]


មហារីកមាត់ស្បូន

រោគសញ្ញាជំងឺមហារីកមាត់ស្បូន ស្រីៗគួរតែចាប់អារម្មណ៍មានអ្វីខ្លះ?

ជំងឺមហារីក​មាត់ស្បូន ជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ​ដែល​ស្ត្រី​ជាច្រើន​ជុំវិញ​ពិភពលោក​មួយ​ចំនួន​បាន​ជួប​ប្រទះ។ មក​ទល់​ពេល​នេះ​ក៏​មាន​វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់ស្បូន​ហើយ តែ​ទោះ​ជា​យ៉ាង​ណា​យើង​ក៏​នៅ​ព្រួយ​បារម្ភ​ពី​សុខភាព​ផ្នែក​សំខាន់​នោះ​ផង​ដែរ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​រោគ​ស្ត្រី និង​សម្ភព នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​ឲ្យ​ដឹង​ថា ការ​ភ័យខ្លាច​មិន​ខុស​ទេ តែ​ត្រូវធ្វើកាពិនិត្យរកមើលកោសិការមហារីកមាត់ស្បូនដែរដើម្បីទទួលការព្យាបាលទាន់ពេលវេលា។ ​ធ្វើ​តេស្ត​បានមិនចាំបាច់ទាល់តែចេញរោគសញ្ញាទាំងនេះទេ។ រោគសញ្ញា​ជំងឺមហារីកមាត់ស្បូន​ – ធ្លាក់​ឈាម​តិច ឬ​ច្រើន – ធ្លាក់​ឈាម​រដូវ​ច្រើន​ខុស​ពី​ធម្មតា – ធ្លាក់​ឈាម​ក្រោយ​រួម​ភេទ ឬ​ក្រោយ​ពេល​ពិនិត្យ​មាត់​ស្បូន – ឈឺ​ចាប់​ពេល​រួម​ភេទ – ឈឺ​ចង្កេះ ឬ​អាង​ត្រគាក​ខុស​ប្រក្រតី – ធ្លាក់ស​ច្រើន​ខុស​ធម្មតា – ស្រក​គីឡូ អស់​កម្លាំង។ លោក​វេជ្ជបណ្ឌិត​ក៏​បាន​បន្ត​ទៀត​ថា ចំពោះ​ស្ត្រី​ដែល​មិន​ទាន់​ឆ្លងកាត់​ការ​រួម​ភេទ ឬ​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់​ស្បូន អាច​ការពារ​ជំងឺ​ដ៏​សាហាវ​មួយ​នេះ​បាន ហើយកត្តា​នាំ​ឲ្យ​កើត​ក៏​មាន​ច្រើន​ដែរ។ ក្នុង​នោះ​ដែរ​ ប្រធាន​ផ្នែក​រោគ​ស្ត្រី និង​សម្ភព ក៏​បង្ហាញ​របាយការណ៍​ដែល​ទទួល​បាន​ពី​ករណី​ជំងឺ​មហារីក​មាត់​ស្បូន​នៅ​លើ​ពិភពលោក​ផង​ដែរ។ មហារីក​មាត់ស្បូន​កើត​ឡើង​ញឹកញាប់​បំផុត​ក្នុង​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​ទាប និង​មធ្យម ឆ្នាំ ២០១៨ មាន​ករណី​ថ្មី ៥៧ម៉ឺន ស្មើនឹង ៨៤% នៃ​ករណី​ថ្មី​ទូទាំង​ពិភពលោក ឆ្នាំ ២០១៨ ស្ត្រី ៣១១.០០០ នាក់​ស្លាប់​ដោយសារ​ជំងឺមហារីក​មាត់​ស្បូន ចំនួន​អ្នក​ស្លាប់​នៅ​ឆ្នាំ ២០១៨ ស្មើ ៨៥% នៃ​ការ​ស្លាប់​នេះ​នៅ​ក្នុង​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​ទាប។ ​ដោយ​​ឡែក​​នៅ​​កម្ពុជា​​វិញ ត្បិត​​មិន​​ទាន់​​មាន​​ស្ថិតិ​​ជាតិ ប៉ុន្តែ​​លោក​​សាស្ត្រាចារ្យ អ៊ាវ […]


មហារីកមាត់ស្បូន

ស្វែងយល់​ពី​ជម្រើសនៃការព្យាបាលជំងឺមហារីកមាត់ស្បូនដោយការវះកាត់

ជំងឺមហារីកមាត់​ស្បូនអាចមាន​វិធីព្យាបាលច្រើន​យ៉ាង អាស្រ័យ​​លើ​កត្តា​ជាច្រើន​ ដោយ​រាប់​បញ្ចូលទាំង​ប្រភេទ និង​ដំណាក់​កាលនៃជំងឺ ផល​រំខានដែលអាច​ទៅរួច និង​ការ​ស្ម័គ្រ​ចិត្តរបស់​ស្រ្តី ព្រម​ជាមួយ​លក្ខខណ្ឌសុខភាពទូទៅផងដែរ។ ប៉ុន្តែ​ការ​វះកាត់​គឺជា​វិធីសាស្រ្ត​មាន​ប្រសិទ្ធភាព​​ដែល​គ្រូពេទ្យ​ណែនាំ។ ការ​វះកាត់​ជំងឺមហារីក​មាត់​ស្បូន​មាន​៣​ប្រភេទ​ដូចជា៖ ការ​ប្រើ​ប្រាស់​កាំរស្មី​កាត់​មាត់​ស្បូន ការ​កាត់​ស្បូន ការ​វះ​កាត់​យក​សរីរាង្គ​ពី​អាង​ត្រគាក អត្ថបទពាក់ព័ន្ធ៖ ស្រីៗ​កុំ​ទាន់​អូស​រំលង! មហារីក​មាត់​ស្បូន​​គ្រោះថ្នាក់​ណាស់ គួរ​ការពារ​យ៉ាង​ម៉េច? ១- ការ​ប្រើប្រាស់​កាំ​រស្មី​កាត់​មាត់​ស្បូន ការ​ប្រើប្រាស់​កាំ​រស្មី​កាត់​មាត់​ស្បូន​គឺជា​​វិធីសាស្រ្ត​តែ​មួយ​គត់​ដែល​ប្រើ​បាន​សម្រាប់​មហារីក​មាត់​ស្បូន​​​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង។ ជាទូទៅ​គ្រូពេទ្យ​ធ្វើការ​ព្យាបាល​នេះ​ចំពោះ​ស្រ្តី​ដែល​នៅ​ចង់​មាន​កូន។ អំឡុង​ពេល​វះកាត់​គ្រូពេទ្យ​នឹង​ធ្វើការ​កាត់​យក​ផ្នែក​ខ្លះ​នៃ​ពោះ​អ្នកជំងឺ។ ជាងនេះទៅ​ទៀត​នោះ ឧបករណ៍​ដែល​ធ្វើ​មក​នោះ​វា​នឹង​ធ្វើការ​កាត់​យក​មាត់​ស្បូន និង​ផ្នែក​ខាង​លើ​នៃ​ទ្វារមាស​របស់​អ្នកជំងឺ រួម​ទាំង​កូន​កណ្ដុរ​ចេញ​ពី​អាង​ត្រគាក​ផង​ដែរ។ បន្ទាប់​មក​គ្រូពេទ្យ​នឹង​ធ្វើការ​ភ្ជាប់​ស្បូន​ទៅ​នឹង​ផ្នែក​ខាង​ក្រោម​នៃ​ទ្វារមាស។ បើ​ប្រៀប​ធៀប​ទៅ​នឹង​ការ​កាត់​ស្បូនឬ​ការ​វះ​កាត់​យក​សរីរាង្គ​ពី​អាង​ត្រគាក​វិញវា​មាន​ផល​ប្រយោជន៍​ត្រង់​ថា​ស្បូន​របស់​អ្នកជំងឺ​នៅ​​ល្អ​ដដែល ជា​ហេតុ​នាំ​ឲ្យ​អ្នកជំងឺ​នៅ​អាច​មាន​ឱកាស​មាន​កូន។ យ៉ាងណាមិញ គប្បី​ចាំ​ថា​អ្នក​ជំនាញ​ក៍៏មិន​អាច​ធានា​បាន​ថា​អ្នក​នឹង​នៅ​តែ​អាច​មាន​កូន​ផង​ដែរ។ ប្រសិន​បើ​អ្នក​នៅ​មាន​ឱកាស​មាន​កូន​ក្រោយ​ការ​វះ​កាត់ គប្បី​ធ្វើ​ការ​សម្រាល​កូន​ដោយ​ការ​វះ​កាត់។ មួយ​វិញ​ទៀត គប្បី​រងចាំ​រយៈពេល​ពេល​ពី ៦ ទៅ១២ ខែ​ក្រោយ​ពេល​វះ​កាត់ សឹម​ចាប់​ផ្តើម​យក​កូន​ម្តង​ទៀត។ ការ​ប្រើ​កាំរស្មី​កាត់​មាត់​ស្បូន គឺជា​វិធីសាស្រ្ត​ដែល​ត្រូវការ​ជំនាញ​ច្បាស់​លាស់ដែល​មាន​តែ​នៅ​មន្ទីរពេទ្យ​របស់​ចក្រភព​អង់គ្លេស​ប៉ុណ្ណោះ​ទើប​អាច​ធ្វើ​​បាន។ ដូច្នេះ ចំពោះ​ប្រទេស​កំពុង​អភិវឌ្ឍ​មួយ​ចំនួន​ប្រហែល​ជា​មិន​ទាន់​នោះ​ទេ ហេតុនេះ​អ្នក​ប្រហែល​ជា​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ដទៃ​ដើម្បី​ធ្វើ​ការ​ព្យាបាល​នេះ។ អត្ថបទពាក់ព័ន្ធ៖ ធ្លាប់ឆ្ងល់​អត់ តើ​ពេទ្យ​ព្យាបាល​​មហារីក​មាត់​ស្បូនដោយវិធីណា? ២- ការ​វះ​កាត់​យក​ស្បូន​ចេញ គ្រូពេទ្យ​តែង​ធ្វើ​ការ​វះ​កាត់​ស្បូន​ឲ្យ​អ្នក​ជម្ងឺ​ដែល​ស្ថិត​ក្នុង​ដំណាក់កាលដំបូង ​ក្នុង​នោះ​គេ​អាច​ធ្វើ​ការ​ព្យាបាល​ដោយ​កាំរស្មី​ដើម្បី​ជួយ​ការពារ​កុំ​ឲ្យ​មាន​ការ​កើត​ឡើង​វិញ​នូវ​មហារីក។ វិធីសាស្រ្ត​វះ​កាត់​យក​ស្បូន​ចេញ​នេះ មាន​ពីរ​យ៉ាង៖ ការ​វះ​កាត់​ស្បូន​បែប​សាមញ្ញ៖ វិធីសាស្ត្រ​នេះ ធ្វើ​ឡើង​ដោយ​ការ​កាត់​ស្បូន និង​សរីរាង្គនៅជុំវិញស្បូន​ចេញ។ យ៉ាង​ណា​មិញ វិធី​នេះ​ធ្វើ​បាន​ចំពោះ​តែ​មហារីក​ក្នុង​ដំណាក់កាល​ដំបូង​ប៉ុណ្ណោះ។ ការ​វះ​កាត់​យកទាំងអស់៖ វិធីសាស្ត្រ​នេះ​ធ្វើ​ឡើង​ដោយ​ការ​កាត់​យក​មាត់​ស្បូន តួ​ស្បូនជាលិកា និង​កូន​កណ្ដុរអូវែ និង​ដៃ​ស្បូន។ វា​ជា​វិធី​នេះ​ល្អ​បំផុត​ចំពោះ​អ្នក​ស្ថិត​ក្នុង​ដំណាក់​កាល​ធ្ងន់​ធ្ងរ​ដំបូង និង​ដំណាក់កាល​ទីពីរ​នៃ​មហារីក​មាត់​ស្បូន។ ផល​ប៉ះពាល់​ក្រោយ​ការ​វះ​កាត់​រយៈពេល​ខ្លី​នៃ​ការ​វះ​កាត់​ស្បូន​ចោល មាន​ដូច​ជា ការ​ឆ្លង​មេរោគ ការ​ហូរ​ឈាម ការ​កក​ឈាម និង​ការ​ខូចខាត​ដោយ​ចៃដន្យ​ទៅ​លើ​បំពង់​បង្ហូរនោម […]


មហារីកមាត់ស្បូន

វ៉ាក់សាំងសំខាន់ ៣ ប្រភេទ សមាជិកគ្រួសារគួរតែចាក់ឲ្យបានគ្រប់គ្នា

ការ​ចាក់​វ៉ាក់សាំង​អាចការពារ​ខ្លួន​យើង និងសមាជិក​ក្នុង​គ្រួសារ​ពី​ជំងឺ​ផ្សេង​ៗ។ អ្នក​គ្រូពេទ្យ ពុំ ចន្ទ័ អនុ​ប្រធាន​មណ្ឌល​សុខភាព​ទទួល​បន្ទុក​ចាក់​វ៉ាក់សាំង នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្សាច់​កណ្ដាល បាន​លើក​ឡើង​ពាក្យ​ស្លោក «ការពារ​ប្រសើរ​ជាង​ព្យាបាល» ដូចនេះគួរតែជ្រើស​ចាក់​វ៉ាក់សាំង ៣ ប្រភេទ ដើម្បី​ការពារ​ពី​ជំងឺ​ធំ​ៗ​ទាំង​នោះ៖ ១- វ៉ាក់សាំង​ការពារ​ជំងឺ​ផ្ដាសាយ វ៉ាក់សាំង​ប្រភេទ​នេះ​មិន​ថា​ក្មេង​ចាស់ ប្រុស​ស្រី ពិសេស​ស្ត្រី​ពពោះ​គួរតែ​ចាក់ ព្រោះ​អាច​ការពារ​ខ្លួន​ពី​ជំងឺ​ផ្ដាសាយ​ធំ​បាន ហើយ​អ្នក​ពពោះ​អាច​ការពារ​ទាំង​កូន​ក្នុង​ផ្ទៃ​ថែម​ទៀត​ផង។ ២- វ៉ាក់សាំង​ការពារ​ជំងឺ​ថ្លើម​ប្រភេទB ទារក​ទើប​កើត​នឹង​ទទួល​បាន​វ៉ាក់សាំង​ប្រភេទ​នេះ។ សម្រាប់​មនុស្ស​ធំ ត្រូវ​ជ្រើសរើស​យក​ការ​ចាក់ថ្នាំ​បង្ការ ដើម្បី​បញ្ឈប់​ការ​ចម្លង​ជំងឺ​រលាក​ថ្លើម​ប្រភេទ B វា​មាន​សុវត្ថិភាព និង​ការពារ​យើង​បាន​ជាង ៩៥ ភាគរយដោយសារពេលចាក់វានិងបង្កើតអង់ទីក័រ។ យើង​អាច​ចាក់ ២ ឬ ៣ ដង​ក្នុង​រយៈពេល ៦ ខែ អាស្រ័យ​ទៅ​លើ​អាយុ​របស់​យើង។ ៣- វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់ស្បូន សម្រាប់​ក្មេង​ស្រី​ដែល​មាន​អាយុ​ចាប់ពី ៩ ឆ្នាំ ឡើង​ទៅ​គឺ​អាច​នាំទៅ​ចាក់​វ៉ាក់សាំង​ប្រភេទ​នេះ​បាន ដើម្បី​ការពារ​មិន​ឲ្យ​កើត​ជំងឺ​មហារីក​មាត់ស្បូន។ ក្មេង​ស្រី​ដែល​មិន​ទាន់​ឆ្លងកាត់​ការ​រួម​ភេទ​ប្រសិទ្ធិភាព​ថ្នាំ​សឹង​តែ ១០០ ភាគរយ ហើយ​វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់​ស្បូន​​ និង​ជំងឺ​សិរមាន់អាច​ចាក់​បាន​ទាំង​ក្មេង​ប្រុស ព្រោះ​ដើម្បី​ការពារ​ការ​ចម្លង​ពី​បុរស​ទៅ​ស្រ្តី។ អត្ថបទពាក់ព័ន្ធ៖ ចង់ចាក់វ៉ាក់សាំងផ្ដាសាយ ទាំងមនុស្សទូទៅ ក្មេង ស្ត្រីមានផ្ទៃពោះ ត្រូវដឹងរឿងទាំងនេះសិន ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស