backup og meta

សញ្ញាព្រមានទាំង៥នៅលើផ្ទៃមុខ និងក អាចបញ្ជាក់ពីជំងឺមហារីកសួត

សញ្ញាព្រមានទាំង៥នៅលើផ្ទៃមុខ និងក អាចបញ្ជាក់ពីជំងឺមហារីកសួត

ជំងឺ​មហារីក​សួត​ កកើត​ឡើង​នៅ​ក្នុង​សួត នៅ​ពេល​ដែល​កោសិកា​លូតលាស់​​ដោយ​មិន​អាច​គ្រប់គ្រង​បាន​ ហើយ​បង្កើត​ជា​ដុំ​សាច់​ទៅ​រារាំង​មុខងារ​ទូទៅ​នៃ​សួត​ ព្រម​ទាំង​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​ដកដង្ហើម​។ ពិត​ណាស់​ មាន​កត្តា​ជា​ច្រើន​ដែល​នាំ​ឲ្យ​កើត​ជំងឺ​ដ៏​កាច​សាហាវ​នេះ តួ​យ៉ាង​ដូចជា​ការ​ជក់​បារី ​ការ​ស្រូប​យក​ផ្សែង​បារី​ពី​អ្នក​ជក់ ឬ​​កត្តា​បរិស្ថាន​ជា​ដើម។

រោគសញ្ញា​នៃ​ជំងឺ​មហារីក​សួត​ដែល​កើត​នៅ​លើ​ផ្ទៃ​មុខ និង​ក

ទាំង​នេះ​ជា​សញ្ញា​ព្រមាន​ទាំង៥ នៃ​ជំងឺ​មហារីក​សួត​ដែល​កើត​នៅ​លើ​ផ្ទៃ​មុខ និង​ក​ គ្នា​យើង​គួរ​ប្រយ័ត្ន​ឲ្យ​មែន​ទែន!

១. ហើម​មុខ និង​ក

រោគសញ្ញា​ទូទៅ​មួយ​នៃ​ជំងឺ​មហារីក​សួត គឺ​ការ​ហើម​មុខ​ និង​ក​ដោយ​មិន​ដឹង​មូលហេតុ ​ហើយ​ក្នុង​ករណី​ដែល​បញ្ហា​នេះ​កើត​ឡើង​ដដែល​ៗ​មិន​បាត់​សោះ គ្នា​យើង​គួរ​ពិគ្រោះយោបល់​​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ។

ចង់គណនា BMR ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

២. ប្រែប្រួល​ពណ៌​ស្បែក​ភ្លាម​ៗ

ជា​ទូទៅ ជំងឺ​មហារីក​សួត​ អាច​បណ្តាល​ឲ្យ​មាន​ការ​ប្រែប្រួល​ពណ៌​សម្បុរ​ស្បែក​​ភ្លាម​ៗ ដែល​ធ្វើ​ឲ្យ​យើង​សង្កេត​ឃើញ​ស្បែក​ចាប់ផ្តើម​ប្រែ​ទៅ​ជា​ពណ៌​លឿង​ខុស​ប្រក្រតី។

មហារីកសួត

៣. ឈឺចាប់​នៅ​លើ​ផ្ទៃ​មុខ

ជាមួយ​គ្នា​នេះ​ដែរ សញ្ញា​ព្រមាន​មួយ​ទៀត​គឺ​ជា​ការ​ឈឺចាប់​នៅ​លើ​ផ្ទៃ​មុខ ដែល​អាច​កើត​ឡើង​នៅ​បរិវេណ​ណា​មួយ ឬ​រាលដាល​ពាសពេញ​ផ្ទៃ​មុខ។

៤. ហើមកូន​កណ្តុរត្រង់ក

ចំពោះ​ការ​ហើម​ និង​ឈឺចាប់​នៅ​កូន​កណ្តុរ​ត្រង់​​ក ជា​ពិសេស​នៅ​ជុំវិញ​ថ្គាម និង​ក្រោម​ត្រចៀក​ អាច​បង្ហាញ​ពី​សញ្ញា​នៃ​ជំងឺ​មហារីក​សួត។ ដូច្នេះ​ រាល់​ការ​ហើម​ដែល​កើត​ឡើង​ដោយ​គ្មាន​មូលហេតុ​​ គប្បី​ធ្វើការ​ពិនិត្យ​ជាមួយ​នឹង​គ្រូពេទ្យ​។

[embed-health-tool-bmr]

៥. បបូរ​មាត់​ប្រែ​ពណ៌

ទន្ទឹម​នឹង​នេះ​ដែរ ស្បែក​បបូរ​មាត់​មាន​ស្នាម​ជាំ ឬ​ពណ៌​ស្វាយ​ អាច​បង្ហាញ​ពី​កង្វះ​អុកស៊ីហ្សែន​ក្នុង​ឈាម​ ដែល​អាច​ពាក់ព័ន្ធ​នឹង​ជំងឺ​មហារីក​សួត ហើយ​ចំពោះ​អ្នក​ជំងឺ​មហារីក​សួត ច្រើន​តែ​សង្កេត​ឃើញ​បបូរ​មាត់​ប្រែ​ពណ៌​មិន​ប្រក្រតី ជា​ពិសេស​អម​ជាមួយ​នឹង​រោគសញ្ញា​ផ្សេង​ៗ​ទៀត​ដែល​បាន​រៀបរាប់​ខាង​លើ។

ចំណុចសំខាន់

ជំងឺ​មហារីក​សួត​ កកើត​ឡើង​នៅ​ក្នុង​សួត នៅ​ពេល​ដែល​កោសិកា​លូតលាស់​​ដោយ​មិន​អាច​គ្រប់គ្រង​បាន​ ហើយ​បង្កើត​ជា​ដុំ​សាច់​ទៅ​រារាំង​មុខងារ​ទូទៅ​នៃ​សួត​ ព្រម​ទាំង​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​ដកដង្ហើម​។ ពិត​ណាស់​ មាន​កត្តា​ជា​ច្រើន​ដែល​នាំ​ឲ្យ​កើត​ជំងឺ​ដ៏​កាច​សាហាវ​នេះ តួ​យ៉ាង​ដូចជា​ការ​ជក់​បារី ​ការ​ស្រូប​យក​ផ្សែង​បារី​ពី​អ្នក​ជក់ ឬ​​កត្តា​បរិស្ថាន​ជា​ដើម។
រោគសញ្ញា​នៃ​ជំងឺ​មហារីក​សួត​ដែល​កើត​នៅ​លើ​ផ្ទៃ​មុខ និង​ក
  • ហើមមុខ និងក
  • ប្រែប្រួលពណ៌ស្បែកភ្លាមៗ
  • ឈឺចាប់នៅលើផ្ទៃមុខ
  • ហើមកូនកណ្តុរត្រង់ក
  • បបូរមាត់ប្រែពណ៌

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​Lung Cancer Symptoms: 7 Warning Signs of Lung Cancer Seen On Face And Neck

https://www.thehealthsite.com/diseases-conditions/lung-cancer-symptoms-7-warning-signs-of-lung-cancer-seen-on-face-and-neck-1112000/

Lung Cancer Signs & Symptoms

https://www.moffitt.org/cancers/lung-cancer/signs-and-symptoms/

Lung Cancer Symptoms

https://www.mdanderson.org/cancer-types/lung-cancer/lung-cancer-symptoms.html

កំណែ​ប្រែបច្ចុប្បន្ន

02/08/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Sopheng


អត្ថបទពាក់ព័ន្ធ

ការសិក្សាបង្ហាញថា សាច់ក្រហម និងស្ករអាចបង្កទៅជាមហារីកពោះវៀនធំលើមនុស្សវ័យក្មេង

ជំងឺមហារីកទាំង៥ប្រភេទដែលអ្នកគួរតែពិនិត្យក្នុងឆ្នាំ២០២៤


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 02

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម