គន្លឹះជួយឲ្យកូនស្បែកស្អាតតាំងពីនៅក្នុងផ្ទៃ
ម៉ាក់ៗកំពុងពពោះ ច្បាស់ជាចង់ដឹងមិនខានថា ធ្វើម៉េចទើបឲ្យកូនកើតមកមានស្បែកស្អាត និងមានសុខភាពល្អ? ពិតណាស់ ហ្សែនដើរតួនាទីសំខាន់ក្នុងការកំណត់ពណ៌ស្បែក ប៉ុន្តែក៏មានគន្លឹះមួយចំនួន អាចជួយឲ្យស្បែកទារកសស្អាត តាំងពីនៅក្នុងផ្ទៃដែរ។ ស្បែកយល់ពីការអភិវឌ្ឍនៃស្បែកបេប៊ី ពិតណាស់ ពណ៌ស្បែកទារកត្រូវបានកំណត់ដោយហ្សែន ហើយការរួមចំណែកគ្នានៃហ្សែនប៉ាម៉ាក់ នឹងបង្កើតបានជាពណ៌ស្បែកនៃកូន។ ថ្វីត្បិតតែហ្សែនមិនអាចផ្លាស់ប្តូរបាន ប៉ុន្តែម៉ាក់ៗអាចគាំទ្រដល់ការអភិវឌ្ឍសុខភាពស្បែករបស់កូន តាមរយៈការជ្រើសរើសរបបអាហារល្អៗ និងការថែទាំស្បែកត្រឹមត្រូវអំឡុងពេលពពោះ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ សារៈសំខាន់នៃអាហារូបត្ថម្ភ ការជ្រើសរើសអាហារូបត្ថម្ភត្រឹមត្រូវ មានសារៈសំខាន់ណាស់សម្រាប់សុខុមាលភាពរបស់ទារកក្នុងផ្ទៃ រួមទាំងការអភិវឌ្ឍស្បែករបស់ក្មេង។ ហេតុនេះហើយ ទើបស្រ្តីពពោះគួរញ៉ាំរបបអាហារណា ដែលមានសារធាតុចិញ្ចឹមសំខាន់ៗ ដូចខាងក្រោម៖ វីតាមីនA មាននៅក្នុងការ៉ុត ដំឡូងជ្វា និងបន្លែស្លឹកបៃតង។ វីតាមីនA អាចជួយទ្រទ្រង់ដល់ការផលិត និងជួសជុលកោសិកាស្បែក វីតាមីនE មាននៅក្នុងគ្រាប់ធញ្ញជាតិ និងស្បៃពួយឡេង មានប្រសិទ្ធភាព ជួយការពារកោសិកាស្បែកពីការបំផ្លាញ។ វីតាមីនC ដែលមាននៅក្នុងពពួកផ្លែក្រូច ស្រ្តប៊ឺរី និងម្ទេសប្លោក អាចជួយជំរុញដល់ការផលិតខូឡាជែន និងរក្សាភាពយឺតនៃស្បែក។ ស័ង្កសី ដែលមាននៅក្នុងសាច់ និងអាហារដែលផ្សំពីទឹកដោះគោ មានសារៈសំខាន់ជួយដល់ការលូតលាស់នៃស្បែក។ រក្សាជាតិទឹកក្នុងរាងកាយ ដោយការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ យ៉ាងហោចណាស់ពី២ ទៅ៣លីត្រក្នុងមួយថ្ងៃ។ អំឡុងពេលពពោះ ម៉ាក់ៗគួរថែទាំស្បែកបែបណា? ម៉ាក់ៗដឹងអត់ថា ការប៉ះពាល់នឹងកាំរស្មីUV អាចប៉ះពាល់ដល់សុខភាពស្បែកទារកដូចគ្នា។ អ៊ឹចឹងហើយ យើងគួរតែលាបក្រែមការពារកម្តៅថ្ងៃ ស្លៀកសំលៀកបំពាក់ជិតល្អ និងជៀសវាងត្រូវកម្តៅថ្ងៃរយៈពេលយូរ។ មួយវិញទៀត សម្រាប់ផលិតផលថែទាំស្បែកដែលគ្មានជាតិកាត់ […]