ចំពោះគូស្វាមីភរិយាជាច្រើន ការមានផ្ទៃពោះ គឺជាវេលាដែលពួកគេទន្ទឹងរង់ចាំដ៏យូរអង្វែងមួយ ក្រោយពីការរៀបការ។ ហេតុនេះ វាជារឿងធម្មជាតិមួយដែលពួកគាត់សាកល្បងប្រើវិធីផ្សេងៗ ដើម្បីមានផ្ទៃពោះឱ្យបានឆាប់។
ចំពោះគូស្វាមីភរិយាជាច្រើន ការមានផ្ទៃពោះ គឺជាវេលាដែលពួកគេទន្ទឹងរង់ចាំដ៏យូរអង្វែងមួយ ក្រោយពីការរៀបការ។ ហេតុនេះ វាជារឿងធម្មជាតិមួយដែលពួកគាត់សាកល្បងប្រើវិធីផ្សេងៗ ដើម្បីមានផ្ទៃពោះឱ្យបានឆាប់។

ប៉ុន្តែ ទោះបីជាយ៉ាងណា សូមចងចាំថា ការមានផ្ទៃពោះ មិនមែនផ្តោតតែទៅលើការរួមភេទប៉ុណ្ណោះទេ។ ហេតុនេះ តើដៃគូទាំងអស់ត្រូវយកចិត្តទុកដាក់លើចំណុចអ្វីខ្លះដើម្បីមានផ្ទៃពោះឱ្យបានឆាប់? សូមស្វែងយល់ចម្លើយតាមរយៈការរៀបរាប់ខាងក្រោមនេះ។
វិធីក្នុងការមានផ្ទៃពោះឱ្យបានឆាប់ដែលអ្នកអាចអនុវត្តន៍ជាមួយដៃគូរបស់អ្នកបាន
ដៃគូមួយចំនួន អាចមានផ្ទៃពោះភ្លាមៗ ក្រោយពីទើបតែរៀបការបាន២ ទៅ៣សប្តាហ៍ ប៉ុន្តែ មានគូស្វាគមន៍ជាច្រើន ដែលត្រូវការពេលវេលាយូរជាងនេះ បើទោះបីពួកគេរួមភេទជាញឹកញាប់ក៏ដោយ។
ដោយសារតែដំណើរការនៃការមានផ្ទៃពោះ មិនផ្តោតសំខាន់តែលើការរួមភេទតែមួយមុខ អ្នកគួរតែអនុវត្តន៍ចំណុចដូចខាងក្រោមនេះដើម្បីមានផ្ទៃពោះឱបានឆាប់។
១. ឈប់ប្រើថ្នាំ និងដកឧបករណ៍ពន្យារកំណើតចេញ
ប្រសិនបើអ្នកធ្លាប់ប្រើឧបករណ៍ពន្យារកំណើតពីមុនមក ត្រូវប្រាកដថា អ្នកបានយកឧបករណ៍នោះចេញវិញ នៅពេលដែលព្យាយាមបង្កកំណើត។ ប៉ុន្តែ ការពន្យារកំណើតមួយចំនួន ជាពិសេស ការប្រើថ្នាំពន្យារកំណើតអ័រម៉ូន អាចត្រូវការពេលយូរដើម្បីធ្វើឱ្យអ័រម៉ូនក្នុងរាងកាយមានលំនឹង ហេតុនេះ អ្នកត្រូវតែរង់ចាំបន្តិច។
ថ្នាំពន្យារកំណើតខ្លះ តម្រូវឱ្យអ្នកត្រូវការពេល១ខែ ទៅ៣ខែ ក្រោយពីអ្នកឈប់ប្រើ ដើម្បីធ្វើឱ្យអ័រម៉ូនមានលំនឹង ហើយថ្នាំខ្លះទៀតត្រូវការពេលយូរជាងនេះ។

២. ពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញ
នៅមុនពេលចាប់ផ្តើមមានផ្ទៃពោះ អ្នកគួរតែព្យាយាមពិនិត្យសុខភាពជាមួយគ្រូពេទ្យជំនាញជាមុនសិន។ ការពិនិត្យសុខភាពគួរតែធ្វើឡើងទាំងលើប្តី និងប្រពន្ធ ឬឪពុក និងម្តាយ។
ក្នុងករណីខ្លះ គ្រូពេទ្យ អាចសុំឱ្យអ្នកធ្វើតេស្តលទ្ធភាពនៃការបង្កកំណើត។ វិធីនេះ គ្រូពេទ្យរបស់អ្នកអាចកំណត់ថាតើមានលក្ខខណ្ឌណាមួយដែលអាចរារាំងដល់ការព្យាយាមក្នុងការមានផ្ទៃពោះរបស់អ្នកឬអត់។
ដោយសារលក្ខខណ្ឌជាក់លាក់មួយចំនួន គ្រូពេទ្យរបស់អ្នកអាចផ្តល់ឱ្យអ្នកនូវថ្នាំបង្កើនលទ្ធផលនៃការបង្កកំណើត ដើម្បីជួយសម្រួលដល់កម្មវិធីមានផ្ទៃពោះរបស់អ្នក។
៣. ដឹងពីរយៈពេលនៃការបង្កកំណើត
វិធីទៀតដែលអ្នកអាចធ្វើដើម្បីមានផ្ទៃពោះឱបានឆាប់ គឺការរួមភេទអំពេឡនៃការបង្កកំណើត។ អំឡុងពេលនៃការបង្កកំណើត គឺជាពេលដែលអូវុលធ្លាក់ ឬបញ្ចេញស៊ុតដែលត្រៀមបង្កកំណើត។
បើយោងទៅតាមគេហទំព័រ National Health Services សម្រាប់វដ្តរដូវរយៈពេល២៨ថ្ងៃ ការបង្កកំណើតមានរយៈពេល១៤ថ្ងៃ ក្រោយពីថ្ងៃទី១នៃការមានរដូវចុងក្រោយរបស់អ្នក។ ត្រូវចងចាំថាការបញ្ចូលអូវុល មានរយៈពេលត្រឹមតែ៧២ម៉ោងប៉ុណ្ណោះ។
ការរួមភេទដែលមិនស្ថិតក្នុងរយៈពេលនៃការបង្កកំណើត នៅតែមានឱកាសនៃការមានផ្ទៃពោះ។ ប៉ុន្តែ ឱកាសនៃការមានផ្ទៃនោះនេះ គឺតិចជាងស្ថិតក្នុងអំឡុងពេលនៃការបង្កកំណើត។
ចុចទីនេះ ដើម្បីគណនាថ្ងៃមេជីវិតញីទុំធ្លាក់!
ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន!
ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ!
ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)!
ចុចទីនេះ ដើម្បីមើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក!
៤. រួមភេទជាទៀងទាត់
ប្រសិនបើអ្នកអស់កម្លាំង ឬមិនចូលចិត្តរួមភេទជារៀងរាល់ថ្ងៃ អ្នកអាចរួមភេទរៀងរាល់២ ទៅ៣ថ្ងៃម្តង។ មេជីវិតរបស់បុរស អាចរស់នៅក្នុងស្បូនបានរហូតដល់ទៅ៥ថ្ងៃ។
ទោះបីគូស្នេហ៍ភាគច្រើន ជ្រើសរើសយកការរួមភេទនៅមុនពេលចូលគេងក៏ដោយ ប៉ុន្តែ អ្នកអាចសាកល្បងនៅពេលព្រឹកវិញ។ ការធ្វើបែបនេះ គឺដោយសារតែការស្រាវជ្រាវជាច្រើនបង្ហាញថា ការផលិតមេជីវិតបុរសច្រើនបំផុត គឺនៅពេលព្រឹក។
ក្រៅពីមើលតាមវដ្តរដូវ ឬថ្ងៃទម្លាក់មេជីវិតញី អ្នកក៏អាចប្តូរក្បាច់នៃការរួមភេទឱ្យបានច្រើនផងដែរ ដើម្បីអាចមានផ្ទៃពោះឱ្យបានឆាប់។ ត្រូវប្រាកដថា ក្បាច់ ឬទីតាំងនៃការរួមភេទ ធ្វើឱ្យដៃគូទាំង២មានអារម្មណ៍សុខស្រួលដូចគ្នា ដើម្បីបង្កើតកុំឱ្យមានសម្ពាធ ពេលរួមភេទ។
៥. រក្សាទាំងគុណភាព និងបរិមាណមេជីវិតឈ្មោល
ការមានផ្ទៃពោះ មិនមែនផ្តោតតែលើមេជីវិតញីតែម្ខាងឡើយ ប៉ុន្តែក៏ត្រូវយកចិត្តទុកដាក់លើមេជីវិតឈ្មោលផងដែរ។ ហេតុនេះ អ្នកអាចអនុវត្តន៍វិធីដូចខាងក្រោមនេះ ដើម្បីបង្កើនគុណភាព និងបរិមាណមេជីវិតឈ្មោល។
៦. រៀនពីវិធីគ្រប់គ្រងភាពតានតឹង
តើអ្នកដឹងទេ ការចង់មានផ្ទៃពោះ ជារឿយៗ បង្កើតឱ្យមានភាពតានតឹង ហើយការកើនឡើងអ័រម៉ូន Cortisol អំឡុងពេលមានភាពតានតឹង ត្រូវបានគេជឿថា អាចរារាំងដល់ដំណើរការនៃការបញ្ចេញអូវុល។ ហេតុនេះ អ្នកគួរតែព្យាយាមធ្វើឱ្យខ្លួនឯងមានការរីករាយ។
៧. អនុវត្តន៍របៀបរបបរស់នៅដែលផ្តល់សុខភាពល្អ
ចំណុចចុងក្រោយដើម្បីមានផ្ទៃពោះឱ្យបានឆាប់ គឺការប្រើរបៀបរបបរស់នៅប្រកបដោយសុខភាពល្អ។ អ្នកអាចចាប់ផ្តើមជាមួយនឹងជំហានងាយៗដូចជា ឈប់ជក់បារី គេងឱ្យបានគ្រប់គ្រាន់ ធ្វើលំហាត់ប្រាណជាប្រចាំ និងញ៉ាំអាហារមានជីវជាតិគ្រប់គ្រាន់ ជាដើម៕
អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
How does pregnancy happen? | Pregnancy symptoms & signs . (nd). Planned Parenthood | Official Site. Retrieved 02 February 2025, from https://www.plannedparenthood.org/learn/pregnancy/how-pregnancy-happens
Planning for your pregnancy . (2024, June 14). Trusted Health Advice | healthdirect. Retrieved 02 February 2025, from https://www.healthdirect.gov.au/getting-pregnant
12 things to do when trying for a baby. (2020). Tommy’s. Retrieved 02 February 2025, from https://www.tommys.org/pregnancy-information/planning-a-pregnancy/how-to-get-pregnant/12-things-do-when-trying-baby
How to get pregnant . (2021, December 11). Mayo Clinic. Retrieved 02 February 2025, from https://www.mayoclinic.org/healthy-lifestyle/getting-pregnant/in-depth/how-to-get-pregnant/art-20047611
កំណែប្រែបច្ចុប្បន្ន
07/02/2025
អត្ថបទដោយ Sopheng In
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Sopheng In
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ