backup og meta

ក្មេងៗមានបញ្ហាខ្វះជាតិដែក អាចមានការលូតលាស់ខួរក្បាលយឺតយ៉ាវ

ក្មេងៗមានបញ្ហាខ្វះជាតិដែក អាចមានការលូតលាស់ខួរក្បាលយឺតយ៉ាវ

អង្គការ​សុខភាព​ពិភព​លោក​លើក​ឡើង​ថា ការ​តាម​ដាន​ដឹង​ថា​ស្រ្តី​ពពោះ និង​កុមារ​តូច​មាន​បញ្ហា​ខ្វះ​ជាតិ​ដែក​គឺ​ជា​រឿង​សំខាន់។ បញ្ហា​ខ្វះ​ជាតិ​ដែក​លើ​កុមារ​អាយុ​ក្រោម​ ២ឆ្នាំ​ធ្វើ​ឲ្យ​ប៉ះពាល់​ជា​ខ្លាំង​ដល់​ការ​អភិវឌ្ឍ​ខួរ​ក្បាល​។ បើ​តាម​អង្គការ​សុខ​ភាព​ពិភព​លោក បញ្ហា​នេះ​នឹង​បង្ក​ជា​ផល​អវិជ្ជមាន​ដល់​កុមារ​នៅ​ពេល​ធំ​ឡើង​ ដូច​ជា​ជួប​បញ្ហា​រៀន​មិន​សូវ​បាន​ល្អ​ជាដើម​។

​ដូច​គ្នា​ដែរ ការ​អភិវឌ្ឍ​ខួរ​ក្បាល​របស់​កុមារ​ក៏​រង​ផល​ប៉ះពាល់​ដែរ បើ​សិន​ជា​ម្ដាយ​ពេល​ពពោះ​នៅ​ត្រីមាស​ទី​៣ ជួប​បញ្ហា​ខ្វះ​ជាតិ​ដែក​។​ ការ​ពិនិត្យ​សុខ​ភាព​ពេលព​ពោះ ដើម្បី​បាន​ដឹង​ថា​ខ្លួន​មាន​បញ្ហា​ខ្វះ​ជាតិ​ដែក​ឬ​យ៉ាងណា គឺ​ជា​រឿង​ចាំ​បាច់​​ដើម្បី​ជួយ​ឲ្យ​កូន​ក្នុង​ផ្ទៃ​ចៀស​ផុត​ពី​ផល​វិបាក​នានា​ពី​បញ្ហា​ខ្វះ​ជាតិ​ដែក។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

ទំនាក់​ទំនង​រវាង​ជាតិ​ដែក និង​ខួរ​ក្បាល​កុមារ​​​​

ការសិក្សា​នា​ពេល​ថ្មី​ៗ​នេះ​បាន​រក​ឃើញ​ថា​ស្រ្តី​កំពុង​ពពោះ​ដែល​មាន​ជាតិ​ដែក​គ្រប់​គ្រាន់​​​ ជួយ​ឲ្យ​កូន​ក្នុង​ផ្ទៃ​មាន​ការ​លូត​លាស់​ខួរ​ក្បាល​បាន​ល្អ ហើយ​ក្មេង​ដែល​កើត​ពី​ម្ដាយ​មាន​បញ្ហា​ស្លេក​ស្លាំង​ដោយ​ខ្វះ​ជាតិ​ដែក​ពេល​កំពុង​ពពោះ​វិញ​ គឺ​ប្រឈម​នឹង​បញ្ហា​អភិវឌ្ឍ​ផ្នែក​ប្រព័ន្ធ​ប្រសាទ​។

ជាតិ​ដែក​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​សារសំខាន់​សម្រាប់​ដំណើរ​ការ​កោសិកា និង​សរីរាង្គ​ផ្សេង​ទៀត និង​សំខាន់​បំផុត​សម្រាប់​ការ​លូតលាស់​ខួរ​ក្បាល​ ក្នុង​ដំណាក់​កាល​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ផលិត​សម្បក​ណឺរ៉ូន និង​ការ​ធ្វើ​មេតាប៉ូលិស​លើ​ថាមពល និង​តំណ​ភ្ជាប់​ប្រព័ន្ធ​ប្រសាទ​។​ កង្វះ​ជាតិ​ដែក​​លើ​កុមារ ពិសេស​ ១ ០០០​ថ្ងៃ​ដំបូង គិត​តាំង​ពី​ចាប់​កំណើត​ក្នុង​ផ្ទៃ នឹង​អាច​ធ្វើ​ឲ្យ​កុមារ​មាន​ផលវិបាក​រយៈពេល​វែង​ ដូច​ជា​ជួប​បញ្ហា​ធ្លាក់​ចុះ​បញ្ញា​ស្មារតី និង​បញ្ហា​អាកប្បកិរិយា ជា​ដើម​។ បញ្ហា​ទាំង​នេះ​បើ​សិន​ជា​កើត​លើ​កុមារ នោះ​នឹង​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​សិក្សា​រៀន​សូត្រ ឬ​រៀន​សូត្រ​មិន​បាន​ល្អ​ដូច​ក្មេង​ដទៃ​និង​ខ្សោយ​ការ​ផ្ចង់​អារម្មណ៍​​ជា​ដើម។​​

បង្ការ​បញ្ហា​ខ្វះ​ជាតិ​ដែក​

សម្រាប់​ស្រ្តី​មាន​ផ្ទៃ​ពោះ និង​កុមារ​តូច​ជា​ក្រុម​មនុស្ស​ដែល​ងាយ​ប្រឈម​នឹង​បញ្ហា​ខ្វះ​ជាតិ​ដែក ព្រោះ​ថា​ ក្នុង​ដំណាក់​កាល​នេះ​​ទាំង​ស្រ្តី​មាន​ផ្ទៃពោះ និង​កុមារ​តូច​ត្រូវ​ការ​ជាតិ​ដែក​ខ្ពស់​ដើម្បី​ទ្រទ្រង់​ដល់​ការ​លូត​លាស់​។

ស្រ្តី​មាន​ផ្ទៃ​ពោះ​អាច​ទទួល​បាន​ជាតិ​ដែក​តាម​រយៈ​របប​អាហារ និង​ថ្នាំ​គ្រាប់​ជាតិ​ដែក​ដែល​គ្រូពេទ្យ​បាន​ណែនាំ​។​ ការ​រក្សា​ជាតិ​ដែក​បាន​ត្រឹម​ត្រឹម​ត្រូវ​អំឡុង​ពេល​ពពោះ កាត់​បន្ថយ​ហានិភ័យ​ផ្សេងៗ​ដែល​អាច​កើត​លើ​កូន​ក្នុង​ផ្ទៃ និង​ក្រោយ​សម្រាល​។

អត្ថបទគួរអាន៖ 

សម្រាប់​​ទារក​ទើប​កើត​ ការ​បន្ត​ទទួល​បាន​ការ​បំបៅ​ទឹក​ដោះ​ម្ដាយ​ជា​កត្តា​សំខាន់​បំផុត​មួយ​ក្នុង​ការ​បំពេញ​ជាតិ​ដែក​ដែល​កូន​ត្រូវ​ការ​។ ក្រោយ​វ័យ​៦ ខែ​ទារក​នៅ​អាច​បន្ត​ទទួល​ការ​បំបៅ​ដោះ​ និង​ត្រូវ​បន្ថែម​របប​អាហារ​ក្រៅ​ ដែល​មាន​បន្លែ និង​ផ្លែ​ឈើ​ចម្រុះ ដើម្បី​ធានា​ថា​កូន​បាន​ទទួល​ជាតិ​ដែក និង​សារជាតិ​ចិញ្ចឹម​ផ្សេង​ទៀត​បាន​គ្រាប់​គ្រាន់​សម្រាប់​ការ​លូត​លាស់​ទាំង​ផ្នែក​បញ្ញា​ស្មារតី និង​រាង​កាយ​ ។ ​

អាហារ​ល្អ​ៗ​ដែល​សម្បូរ​ជាតិ​ដែក​សម្រាប់​តម្រូវ​ការ​រាង​កាយ​របស់​កុមារ​មាន​ដូច​ជា​ត្រី​ ​សាច់ គ្រឿង​សមុទ្រ និង​​បន្លែ​បៃតង​។ មួយ​វិញ​ទៀត​​ប៉ា​ម៉ាក់​គួរ​សង្កេត​មើល​ពី​សញ្ញា​សង្ស័យ​មួយ​ចំនួន​ដូច​ជា កូន​ខ្សោយ​ អស់​កម្លាំង ​ស្លេកស្លាំង មាន​បញ្ហា​អាកប្បកិរិយា និង​មាន​ការ​ឆ្លង​រោគ​​ញឹក​ញាប់ ដែល​អ្វី​ទាំង​នេះ​អាច​ថា​កូន​កំពុង​ជួប​បញ្ហា​ខ្វះ​ជាតិ​ដែក និង​គួរ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Iron deficiency in children, https://www.mayoclinic.org/healthy-lifestyle/childrens-health/in-depth/iron-deficiency/art-20045634

WHO guidance helps detect iron deficiency and protect brain development, https://www.who.int/news/item/20-04-2020-who-guidance-helps-detect-iron-deficiency-and-protect-brain-development

Iron-Deficiency Anemia During Pregnancy Affects Child’s Brain Development, https://womensmentalhealth.org/posts/iron-deficiency-anemia-during-pregnancy-affects-childs-brain-development/

Iron deficiency during the first 1000 days of life, https://www.cambridge.org/core/journals/proceedings-of-the-nutrition-society/article/iron-deficiency-during-the-first-1000-days-of-life-are-we-doing-enough-to-protect-the-developing-brain/AE766176048B398D618D01898BB2E5A4

Prevention of Iron Deficiency, https://www.ncbi.nlm.nih.gov/books/NBK230103/

កំណែ​ប្រែបច្ចុប្បន្ន

23/09/2024

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

អាហារល្អៗជួយ​បេះដូងមានសុខភាពល្អ

ដឹងអត់ ស្រីៗពពោះត្រូវការជាតិដែកទ្វេដង ញ៉ាំអាហារណាខ្លះសម្បូរជាតិដែក?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Sep 23

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម