backup og meta

ផ្លែឈើ៥ប្រភេទ គួរជៀសវាង ឬកាត់បន្ថយអំឡុងពេលពពោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 26, 2023

ផ្លែឈើ៥ប្រភេទ គួរជៀសវាង ឬកាត់បន្ថយអំឡុងពេលពពោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្លែឈើ​ផ្តល់​គុណប្រយោជន៍​ដ៏​ល្អ​ឯក​​ដល់​រាងកាយ​ ហើយ​ក៏​ជា​អាហារ​សម្រន់​ដ៏​ល្អ អំឡុង​ពេល​ពពោះ​ដែរ។ ប៉ុន្តែ ផ្លែឈើ​មួយ​ចំនួន​ អាច​ផ្តល់​គុណវិបត្តិ​ច្រើន​ជាង​គុណសម្បត្តិ​ទៅ​ទៀត ជា​ពិសេស​នៅ​អំឡុង​ពេល​ពពោះ​តែ​ម្តង។

ផ្លែឈើ​ទាំង​៥​ប្រភេទ ដែល​គួរ​ជៀសវាង​អំឡុង​ពេល​ពពោះ

១. ផ្លែ​ល្ហុង

ការ​ញ៉ាំ​ផ្លែ​ល្ហុង​ខ្ចី ឬ​ស្ទើរ​ទុំ​ អាច​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ ជាពិសេស​នៅ​ត្រី​មាស​ទី១ ឬ​ទី​២ ពីព្រោះ​ផ្លែ​ល្ហុង ផ្ទុក​ទៅ​ដោយ​ជាតិ​ជ័រ​មួយ​ប្រភេទ ដែល​ធ្វើ​ឲ្យ​ស្បូន​កន្ត្រាក់ ជា​ហេតុ​នាំ​ឲ្យ​រលូត​កូន។

គណនាថ្ងៃសម្រាលកូន

២. ផ្លែ​ម្នាស់

ដូច​ទៅ​នឹង​ល្ហុង​ខ្ចី​ដែរ ផ្លែ​ម្នាស់​អាច​បណ្តាល​ឲ្យ​កន្ត្រាក់​ស្បូន​ និង​បណ្តាល​ឲ្យ​រលូត​កូន។ ជាក់ស្តែង ផ្លែ​ម្នាស់​ផ្ទុក​អង់ស៊ីម​សកម្ម​មួយ​ឈ្មោះ​ថា Bromelian ដែល​មាន​សមត្ថភាព​បំបែក​ប្រូតេអ៊ីន​ក្នុង​រាងកាយ ហើយ​នៅ​ពេល​ដែល​យើង​ញ៉ាំ​អំឡុង​ពេល​ទើប​មាន​ផ្ទៃពោះ​ថ្មីថ្មោង អង់ស៊ីម​នេះ អាច​បន្ទន់​ស្បូន និង​​បណ្តាល​ឲ្យ​កូន​កើត​មិន​គ្រប់​ខែ។

៣. ទំពាំង​បាយ​ជូរ

ចំណែក​ឯ​ទំពាំង​បាយ​ជូរ ផ្ទុក​សារធាតុ​Resveratrol ដែល​ជា​សមាសធាតុ​គីមី​ពុល​ ដែល​អាច​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ ប្រសិនបើ​ម៉ាក់​ៗ​ញ៉ាំ​ក្នុង​បរិមាណ​ច្រើន។ លើស​ពី​នេះ ទំពាំងបាយជូរ​ក៏​អាច​បង្កើត​កម្តៅ​នៅ​ក្នុង​រាងកាយ ដែល​យើង​ចាំបាច់​ត្រូវ​ជៀសវាង​អំឡុង​ពេល​ត្រី​មាស​ចុង​ក្រោយ។

ទំពាំងបាយជូរ១

៤. អំពិល​

​​​​ពិត​ណាស់ អំពិល​សម្បូរ​ទៅ​ដោយ​វីតាមីន​C ដែល​ជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម។ ប៉ុន្តែ ​ការ​ញ៉ាំ​វីតាមីន​C ច្រើន​ជ្រុល​ អាច​ធ្វើ​ឲ្យ​រាងកាយ​យើង​ពុល និង​អាច​បង្ក​ផល​វិបាក​ជា​ច្រើន​​អំឡុង​ពពោះ រួម​ទាំង​ការ​រលូត​កូន​ ឬ​កូន​កើត​មិន​គ្រប់​ខែ។ ដូច្នេះ​ហើយ​ ម៉ាក់​គួរ​ជៀសវាង​ញ៉ាំ​ផ្លែឈើ​មួយ​ប្រភេទ​នេះ​ក្នុង​បរិមាណ​ច្រើន អំឡុង​ពេល​ត្រី​មាស​ទី​១។

៥. ផ្លែ​លម៉ើ

ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា ផ្លែ​លម៉ើ​ អាច​បណ្តាល​ឲ្យ​ឡើង​កម្តៅ​នៅ​ក្នុង​រាងកាយ​ ដែល​អាច​បង្ក​ផល​ប៉ះពាល់​ដល់​ការ​ពពោះ។ ហេតុនេះ​ហើយ​ ម៉ាក់​ៗ​គួរ​ជៀសវាង​ញ៉ាំ​ផ្លែ​លម៉ើ​អំឡុង​ត្រី​មាស​ទី​១ និង​ត្រី​មាស​ទី​២ ទើប​ជា​ការ​ប្រសើរ។ ផ្លែឈើ​មួយ​ប្រភេទ​នេះ ក៏​​អាច​បណ្តាល​ឲ្យ​មាន​ការ​កន្ត្រាក់​ស្បូន​ ទើប​គ្រូពេទ្យ​ភាគ​ច្រើន​ណែនាំ​ឲ្យ​ម៉ាក់​​ញ៉ាំ​​មុន​ថ្ងៃ​សម្រាល​​រយៈពេល​ពីរ​បី​ថ្ងៃ ដើម្បី​ឲ្យ​កូន​ឆាប់​​សម្រាល​តាម​ធម្មជាតិ។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 26, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម