ព័ត៌មាន

ព័ត៌មាន - គ្រប់គ្នា​អាច​ដឹង​ពី​ដំណឹង​ថ្មីៗ​ ការ​ស្រាវជ្រាវ ​របកគំហើញ​ថ្មី ​គន្លឹះស្ដីពី​សុខភាពដ៏​​គួរ​ឲ្យ​ទុកចិត្ត​បំផុត

ចំណេះដឹងទូទៅ

ព័ត៌មាន

លើកទី១នៅអង់គ្លេស ទារកកើតពីការបញ្ចូលហ្សែនមនុស្ស​បីនាក់

ទារក​ម្នាក់​កើត​មក​ដោយ​មាន​ការ​រួម​បញ្ចូល​ហ្សែន​ ឬ DNA របស់​មនុស្ស​បី​នាក់ ដែល​ការណ៍​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ករណី​ទី​មួយ​ហើយ​នៅ​ក្នុង​ចក្រភព​អង់គ្លេស។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​BBC កាលពី​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០២៣​។ ​បើ​តាម​សារព័ត៌មាន​BBC DNA ភាគ​ច្រើន​របស់​ទារក​បាន​មក​ពី​ម្ដាយ និង​ឪពុក​របស់​គេ ហើយ​ប្រហែល​០,១​ភាគ​រយ បាន​មក​ពី​​ស្ត្រី​ម្នាក់​ផ្សេង​ទៀត​ដែល​យល់​ព្រម​បរិច្ចាគ​។ ​វិធីសាស្ត្រ​បញ្ចូល​ DNA បី​បែប​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​ការ​ពារ​ទារក​​កុំឲ្យ​កើត​មក​មាន​បណ្ដុំ​ជំងឺ​កាច​សាហាវ​ម្យ៉ាង​ឈ្មោះ​ថា Mitochondrial diseases។ បណ្ដុំ​ជំងឺ Mitochondrial diseases​ ជា​បញ្ហា​សុខ​ភាព​ដែល​អាច​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​របស់​ mitochondria​​ក្នុង​រាង​កាយ​។ Mitochondria មាន​នាទី​​​បង្កើត​ថាមពល​ដល់​កោសិកា​ក្នុង​រាង​កាយ​។ នៅ​ពេល​ដែល​ mitochondria មិន​​​អាច​ផលិត​ថាមពល​ទៅ​តាម​តម្រូវ​ការ​របស់​រាង​កាយ​បាន នោះ​វា​នឹង​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​របស់​សរីរាង្គ​ផ្សេងៗ​ទៀត​។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ​ជំងឺ Mitochondrial diseases​ អាច​​ប៉ះ​ពាល់​ដល់​ផ្នែក​ជា​ច្រើន​នៃ​រាង​កាយ រួម​ទាំង​កោសិកា​ផង​ដែរ ដែល​រួម​មាន​ខួរក្បាល ប្រព័ន្ធ​ប្រសាទ សាច់ដុំ តម្រង​នោម បេះដូង ថ្លើម ភ្នែក ត្រចៀក និង​លំពែង​។​ ​ជំងឺ​នេះ​មិន​អាច​ព្យាបាល​ជា​នោះ​ទេ ហើយ​អាច​ធ្វើ​ឲ្យ​ទារក​កើត​មក​ស្លាប់​ភ្លាម​ៗ ឬ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​សម្រាល​។ បើ​តាម​ BBC មាន​គ្រួសារ​មួយ​ចំនួន​បាន​បាត់​បង់​កូន​ច្រើន​ដង​ដោយសារ​តែ​​ជំងឺ​មួយ​នេះ ហើយ​វិធីសាស្ត្រ​​បញ្ចូល​ហ្សែន​បី​​ប្រភេទ​បែប​នេះ​ជា​ជម្រើស​តែ​មួយ​គត់​សម្រាប់​ជួយ​ឲ្យ​កូន​ដែល​កើត​ម​ក​មាន​សុខ​ភាព​ល្អ​។ អត្ថបទគួរអាន៖ ៥ តិចនិក […]

ស្វែងរក ព័ត៌មាន

ព័ត៌មាន

រឿងគ្នាយើង​ត្រូវដឹងពីការប្រើប្រាស់ថ្នាំផ្សះ

គ្នា​យើង​ធ្លាប់​ប្រើ​ថ្នាំ​ផ្សះ​អត់? ប្រើ​ក្នុង​កាលៈ​ទេសៈ​បែប​ណា? ​គ្នា​យើង​ដឹង​ទេ​ថា​ថ្នាំ​ផ្សះ​មិន​មែន​ចេះតែ​ប្រើ​តាម​ការ​នឹក​ឃើញ​នោះ​ទេ។ ការ​ប្រើ​ប្រាស់​ថ្នាំ​ផ្សះ​បាន​ត្រឹម​ត្រូវ នឹង​ជួយ​យើង​ឆាប់​ជា​ពី​របួស ឬ​ជំងឺ​ដែល​បង្ក​ដោយ​បាក់តេរី​ផ្សេងៗ​មិន​មែន​បង្ក​ដោយ​​វីរុស​ តែ​បើ​យើង​ប្រើ​មិន​ត្រឹម​ត្រូវ​នឹង​ធ្វើ​ឲ្យ​យើង​ទៅជា​ស៊ាំ​នឹង​ថ្នាំ​ផ្សះ ហើយ​នាំឲ្យ​យើង​ពិបាក​ព្យាបាល ឬ​ត្រូវ​ការ​ព្យាបាល​យូរ​ជាង​មុន​ជាដើម។ ខាង​ក្រោម​នេះ គឺជា​ការ​ណែនាំ​របស់​មជ្ឈមណ្ឌល​គ្រប់​គ្រង និង​បង្ការជំងឺ​របស់​សហរដ្ឋអាមេរិក​(CDC) អំពី​ការ​ប្រើ​ប្រាស់​ថ្នាំ​ផ្សះ៖ ១.ថ្នាំ​ផ្សះ​ប្រើតែ​ពេល​ចាំបាច់ និង​តាម​វេជ្ជបញ្ជា ថ្នាំ​ផ្សះ​អាច​ប្រើ​បានតែ​លើ​ការ​ឆ្លង​រោគ​បង្ក​ដោយ​បាក់​តេរី ដូចជា រលាក​បំពង់ក(Strep throat) ក្អកមាន់ និង​រលាក​ប្រពន្ធ័ផ្លូវទឺកនោមជាដើម។ ថ្នាំ​ផ្សះ​មិន​មាន​ប្រ​សិទ្ធភាព​លើ​ជំងឺ​បង្ក​ដោយ​វីរុស​ដូច​ជា​៖ ផ្ដាសាយធម្មតានិង​ហៀរសម្បោរ ទោះ​ជា​មាន​ស្លេស្ម​ច្រើន​ មាន​ពណ៌​លឿង ឬ​បៃតង​ជាដើម ករណី​ឈឺ​ក​ (លើកលែង​រលាក​បំពង់​ក) ផ្ដាសាយ​ធំ ករណី​មួយ​ចំនួន​ទាក់​ទង​នឹង​ជំងឺ​រលាក​ទង​សួត​ ថ្នាំ​ផ្សះ​ក៏​មិន​ចាំ​បាច់​ប្រើ​ពេល​យើង​ឆ្លង​រោគ​ធម្មតា​​បង្ក​ដោយ​បាក់​តេ​រី ដូច​ជា ករណី​មួយ​ចំនួន​នៃ​ការ​ឆ្លង​រោគ​នៅ​Sinus ច្រមុះ និង​ករណី​ខ្លះ​នៃ​ការ​ឆ្លង​រោគ​នៅ​ត្រចៀក​។​ ២.​ប្រើ​ថ្នាំ​ផ្សះ​តាម​វេជ្ជបញ្ជា បើ​សិន​ជា​វេជ្ជបណ្ឌិត​ចេញ​វេជ្ជ​បញ្ជា​ឲ្យ​យើង​ប្រើ​ថ្នាំ​ផ្សះ​សម្រាប់​ព្យាបាល​ជំងឺ​យើង​ត្រូវ៖ ប្រើ​ថ្នាំ​ផ្សះ​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​វេជ្ជបញ្ជា ហាម​ចែក​រំលែក​ថ្នាំ​ផ្សះ​របស់​យើង​ទៅ​អ្នក​ផ្សេង​ប្រើ​ប្រាស់ ហាម​ទុក​ប្រើ​នៅ​ពេល​ក្រោយ​ទៀត ហាម​ទិញ​ថ្នាំផ្សះ​ប្រើ​ខ្លួន​ឯង​តាម​វេជ្ជបញ្ជា​របស់​អ្នកជំងឺ​ផ្សេង។ ការ​ធ្វើ​ដូច​នេះ​នឹង​នាំឲ្យ​ជំងឺ​កាន់តែ​ធ្ងន់​ធ្ងរ និង​អាច​មាន​ផល​រំខាន​។ បើ​គ្នា​យើង​មាន​ចម្ងល់​ណា​មួយ​ទាក់ទង​នឹង​ថ្នាំ​ផ្សះ​ ត្រូវ​សួរ​នាំ​គ្រូពេទ្យ ឬ​ឱសថការី​ឲ្យ​បាន​ច្បាស់​លាស់​។ ៣.ផល​រំខាន​របស់​ថ្នាំ​ផ្សះ ផល​រំខាន​កម្រិត​ស្រាល​៖ កន្ទួល​រមាស់ ចង្អោរ រាក និង​ ឆ្លង​រោគ​ផ្សិត​(Yeast infections) ផល​រំខាន​កម្រិត​ធ្ងន់៖ C. diff infectionដែល​បង្ក​ឲ្យ​មាន​ជំងឺ​រាក​អាច​បំផ្លាញ​​ពោះ​វៀន​ធំ​ធ្ងន់​ធ្ងរ​ និង​ស្លាប់​បាន។ ប្រតិកម្ម​អាលែកហ្ស៊ី​ធ្ងន់ធ្ងរ និង​គំរាម​កំហែង​ដល់​អាយុជីវិត ស៊ាំថ្នាំ​ផ្សះ(Antibiotic-resistant infections)​​ ៤.របៀប​ថែទាំ​សុខ​ភាព​ឲ្យបាន​ល្អ យើង​អាច​អនុវត្ត​វិធី​មួយ​ចំនួន​ដើម្បី​ជួយ​ការ​ពារ​យើង​ចៀស​ផុត​ពី​ជំងឺ​ផ្សេងៗ​ដោយ​៖ លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹក​ញាប់ ប្រើ​កន្សែង ឬក្រដាស […]


ព័ត៌មាន

រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំទាំងអស់ត្រូវធ្វើចត្តាឡីស័ក ក្រោយជួប​រដ្ឋមន្ត្រី​ការបរទេស​ហុង​គ្រី

បន្ទាប់ពី​រដ្ឋមន្ត្រី​ការបរទេស​ហុង​គ្រី​លោក Peter Szijjarto បាន​ឆ្លង COVID-19 រួច​មក រាជរដ្ឋាភិបាល​បាន​ដាក់​សម្រេច​ឲ្យ​ថ្នាក់​ដឹកនាំ និង​រដ្ឋមន្ត្រី​ទាំងអស់​ដែល​បាន​ជួប និង​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់​ជាមួយ​ប្រតិភូ​នៅ​ពេល​មក​ទស្សនកិច្ច ត្រូវ​ធ្វើ​តេស្ត​រក​វីរុស COVID-19 និង​ដាក់​ឲ្យ​ធ្វើ​ចត្តាឡីស័ក តាម​ការ​កំណត់​របស់​ក្រសួង​សុខាភិបាល។ ក្នុង​លិខិត​របស់​ក្រសួង​ការបរទេស​បាន​បញ្ជាក់​ដែរ​ថា សមាជិក​គណៈ​ប្រតិភូ​ហុងគ្រី​ទាំងអស់​បាន​ធ្វើ​តេស្ត និង​មាន​វិញ្ញាបនបត្រ​សុខភាព​បញ្ជាក់​ថា​គ្មាន COVID-19 មុន​ច​ពេល​មកដល់​កម្ពុជា។


ព័ត៌មាន

ប្រើម៉ាស៊ីន​បន្សុទ្ធខ្យល់ ផ្ដល់ប្រយោជន៍ ៤ យ៉ាងដល់សុខភាព និង​បរិយាកាសក្នុងផ្ទះ

ម៉ាស៊ីន​បន្សុទ្ធខ្យល់​នេះ មាន​មុខ​ងារ​សាមញ្ញ​តែ​មួយ​ប៉ុណ្ណោះ គឺ​ជួយ​ផ្ដល់​សំណើម​នៅ​ក្នុង​បរិយាកាស ចៀសវាង​ខ្យល់​ស្ងួត។ នៅ​រដូវ​ធ្លាក់​ខ្យល់ គ្នា​យើង​ត្រូវ​ដឹង​ថា ខ្យល់​កាន់​តែ​ត្រជាក់ កាន់​តែ​ស្ងួត ហើយ​ខ្យល់​ស្ងួត​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ច្រើន​រួមមាន អាលែកហ្សី បាត់​បង់​សំណើម ខ្សោះ​ជាតិ​ទឹក រុក្ខជាតិ​ក្នុង​ផ្ទះ​ងាយ​ងាប់ និង​ផ្ដល់​ភាព​ស្រួល​ក្នុង​ការ​ចម្លង​វីរុស​ទៀត​ផង។ ហេតុ​នេះ បើ​យើង​មានម៉ាស៊ីន​បន្សុទ្ធខ្យល់ ឬ Humidifier​ មួយ​នៅ​ក្នុង​ផ្ទះ វា​អាច​ផ្ដល់​ប្រយោជន៍​ច្រើន​គួរ​សម​ដល់​យើង​អ្នក​ប្រើ​ប្រាស់​ដូចជា៖ ១.កាត់​បន្ថយ​ឆ្លង​មេរោគ ពពួក​វីរុស និង​បាក់តេរី ងាយ​ស្រួល​ចម្លង​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​ខ្យល់​ស្ងួត។ កម្រិត​សំណើម​លើស​ ៤០% ​អាច​ជួយ​កាត់​បន្ថយ​ពពួក​វីរុស ទប់​ស្កាត់​កុំ​ឲ្យ​ឆ្លង ឬ​កើត​ជំងឺ​ផ្ដាសាយ ក្អក ជាដើម។ ២.ផ្ដល់​សំណើម​ដល់​ស្បែក ខ្យល់​ស្ងួត​ជា​ហេតុ​បណ្ដាល​ឲ្យ​ស្បែក​យើង​ឡើង​ប្រេះ ស្ងួត ជួន​កាល​មាន​បែក​ស្រកា​ទៀត។ ក្រៅ​ពី ផឹក​ទឹក​ច្រើន លាប​ឡេ​ផ្ដល់​សំណើម ដើម្បី​ឲ្យ​ស្បែក​រលោង មិន​ងាយ​ប្រេះ ម៉ាស៊ីនបន្សុទ្ធខ្យល់ ​អាច​ជួយ​ស្បែក​ការ​ពារ​របស់​យើង​បាន​មួយ​កម្រិត​ទៀត។ ៣.កាត់​បន្ថយ​ស្រមុក បើ​យើង​បន្ថែម​សំណើម​ទៅ​ក្នុង​បរិយាកាស​ក៏​អាច​កាត់​បន្ថយ​ការ​ស្រមុក​បាន​ដែរ។ ប្រសិន​ខ្យល់​មាន​សភាព​ស្ងួត ផ្លូវ​ដង្ហើម​របស់​យើង​ក៏​មិន​សូវ​មាន​សំណើម ធ្វើ​ឲ្យ​ការ​ស្រមុក​កាន់​តែ​យ៉ាប់។ តែ​នៅ​ពេល​ដែល​យើង​ប្រើ​ម៉ាស៊ីន​បន្សុទ្ធខ្យល់ នៅ​ពេល​យប់ ហើយ​ខ្យល់​មាន​ជាតិ​សើម​ក្នុង​នោះ វា​អាច​ជួយ​កាត់​បន្ថយ​អាការៈ​ស្រមុក​បាន​ខ្លះ។ ៤.អត្ថប្រយោជន៍​ក្នុង​ផ្ទះ សំណើម​ដែល​ទទួល​បាន​ពី​ម៉ាស៊ីន​បន្សុទ្ធខ្យល់ អាច​ជួយ​ផ្ដល់​សំណើម​នៅ​ក្នុង​ផ្ទះ ឬ​បន្ទប់ ជួយ​ឲ្យ​មាន​ភាព​ស្រស់​ស្រាយ។ ម៉្យាង​វិញ​ទៀត បើ​យើង​មាន​ដាំ​រុក្ខជាតិ​នៅ​ក្នុង​ផ្ទះ វា​ក៏​អាច​ជួយ​រក្សា​រុក្ខជាតិ​ស្រស់​ញញឹម​បាន​ដែរ។ ស្រប​ពេល​ដែល​សម្បូរ​ដោយ​គុណ​ប្រយោជន៍ ម៉ាស៊ីន​បន្សុទ្ធខ្យល់ ​ក៏​អាច​ផ្ដល់​ផល​ប៉ះពាល់​មិន​ល្អ​ដល់​សុខភាព​យើង​ដែរ​ដូចជា ម៉ាស៊ីន​ឡើង​កខ្វក់ ផ្ដល់​សំណើម​ខ្លាំង​ពេក […]


ព័ត៌មាន

អ្នក​មកពីជប៉ុនធ្វើចត្តាឡីស័ក ១៣ ថ្ងៃទើបរកឃើញឆ្លង COVID-19

នៅ​ព្រឹក​នេះ​ប្រទេស​កម្ពុជា​នៅតែ​បន្ត​រក​ឃើញ​អ្នក​ឆ្លង COVID-19 ថ្មី​បន្តបន្ទាប់​ទៀត​ហើយ បន្ទាប់ពី​ស្ងប់ស្ងាត់​មួយ​រយៈ​ខ្លី ចំណែក​អ្នក​ជាសះស្បើយ​វិញ​ក៏​គ្មាន​ភាព​ប្រែប្រួល​ដែរ។ អ្នក​ដែល​ក្រសួង​សុខាភិបាល​រក​ឃើញ​ថា​ផ្ទុក COVID-19 គឺស្រ្តីជនជាតិ​ខ្មែរ​អាយុ ៣១ ឆ្នាំ​មាន​អស័យដ្ឋាន​នៅ​ស្រុក​ចិត្តបុរី ខេត្ត​ក្រចេះ ជា​អ្នក​មកពី​ប្រទេស​ជប៉ុន និង​បន្ត​ជើង​ហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ហើយ​មក​ដល់​កម្ពុជា​កាលពី​ថ្ងៃ​ទី ១៩ ខែ​តុលា ឆ្នាំ ២០២០។ ស្ត្រី​រូបនោះ​បាន​រក​ឃើញ​វិជ្ជមាន COVID-19 បន្ទាប់ពីធ្វើ​ចត្តាឡីស័កថ្ងៃទី ១៣ ហើយ​បន្ទាប់​ពី​តេស្ត​វិជ្ជមាន​ ​ក្រសួង​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។ សរុប​តួ​លេខ​អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​កម្ពុជា​មាន ២៩២ នាក់ (ស្ត្រី៥០នាក់ និង​បុរស ២៣៣ នាក់) ក្នុង​នោះ​ព្យាបាល​សះ​ស្បើយ​មាន​ចំនួន ២៨៣ នាក់ និង​កំពុង​សម្រាល​ព្យាបាល​នៅ​​​មន្ទីរពេទ្យ​រដ្ឋ ៩ នាក់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ជា​បុរស ៦ និង​ស្ត្រី ៣ នាក់។


ព័ត៌មាន

រកឃើញបុរសខ្មែរ ២ នាក់ទៀតហើយមានឆ្លង COVID-19 បន្ទាប់ពីត្រឡប់មកពីជប៉ុន

មាន​បុរស​ជនជាតិ​ខ្មែរ ២ នាក់​ទៀត​ហើយ​ដែល​ក្រសួង​បាន​ប្រកាស​រក​ឃើញ​ឆ្លង COVID-19 បន្ទាប់​ពី​ទើប​វិល​ត្រឡប់​ពី​ប្រទេស​ជប៉ុន។ នៅ​ថ្ងៃ​នេះ​ដែរ​ស្ថានភាព​អ្នក​ជា​សះស្បើយ​ក៏​គ្មាន​អ្វី​ប្រែប្រួល ពោល​គឺ​នៅ​ទ្រឹង​ដដែល។ បុរស​ជនជាតិ​ខ្មែរ​ទី​១​អាយុ ៣៤ ឆ្នាំ​មាន​អាសយដ្ឋាន​ស្នាក់​នៅ​ភូមិ​តាស្គរ ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល។ ចំណែក​បុរស​ទី​២​វិញ​មាន​អាយុ ២៣ ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ស្រុក​បាកាន ខេត្ត​ពោធិសាត់។ អ្នក​ទាំង ២ បាន​ចាកចេញ​ពី​ប្រទេស​ជប៉ុន និង​បាន​បន្ត​ជើង​ហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ហើយ​បន្ទាប់​ពី​លទ្ធផល​តេស្ត​វិជ្ជមាន​រួច​មក​អ្នក​ទាំង​នោះ​ត្រូវ​បាន​ក្រសួង​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។ សរុប​តួ​លេខ​អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​កម្ពុជា​មាន ២៩០ នាក់ (ស្ត្រី៥៩នាក់ និង​បុរស ២៣១ នាក់) ក្នុង​នោះ​ព្យាបាល​សះ​ស្បើយ​មាន​ចំនួន ២៨៣ នាក់ និង​កំពុង​សម្រាល​ព្យាបាល​នៅ​​​មន្ទីរពេទ្យ​រដ្ឋ ៧ នាក់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ជា​បុរស ៥ និង​ស្ត្រី ២ នាក់។


ព័ត៌មាន

ក្នុងផ្ទះមានមនុស្សចាស់ និងកូនក្មេង គួរមានឧបករណ៍តាមដានសុខភាពទាំងនេះ

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! ការ​តាមដាន​សុខភាព​ជា​ប្រចាំ​ពិតជា​រឿង​សំខាន់​ដែល​សមាជិក​ក្នុង​គ្រួសារ​គួរតែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ ដូចនេះ​ហើយ​វេជ្ជបណ្ឌិត​ផ្នែក​ជំងឺ​ទូទៅ លី ឫទ្ធីគុណ បាន​ណែនាំ​នូវ​ឧបករណ៍​តាម​ដាន​សុខភាព​មួយ​ចំនួន​ដែល​គួរតែ​មាន​នៅ​ផ្ទះ​ជាប់​ជានិច្ច​ជាពិសេស​ផ្ទះ​មាន​មនុស្ស​ចាស់ និង​កូន​ក្មេង។ ១- ឧបករណ៍​វាស់​កម្ដៅ ឧបករណ៍​នេះ​ពិតជា​សំខាន់​មិន​អាច​ខ្វះ​បាន ព្រោះ​អាច​ជួយ​សម្រួល​ដល់​អ្នក​ផ្ទះ​ដែល​មាន​ជំងឺ​គ្រុនក្ដៅ ឬ​ផ្ដាសាយ ជាពិសេស​ពេល​យប់​ព្រលប់។ ប្រសិនបើ​យើង​ក្ដៅ​ខ្លួន​ពិត​មែន​ឧបករណ៍​មួយ​នេះ​អាច​បញ្ជាក់​បាន​យ៉ាង​ច្បាស់ និង​លេប​ថ្នាំ​បញ្ចុះ​កម្ដៅ​ដែល​អាច​ជួយ​ទប់ស្កាត់​អាការៈ​បាន។ ២- ម៉ាស៊ីន​ឆ្ពង់ មិន​ថា​ចាស់ ឬ​ក្មេង​ឡើយ​ឲ្យតែ​មាន​ជំងឺ​ផ្ដាសាយ ឈឺ​ក្បាល ហៀរ​សម្បោរ​គឺ​អាច​ឆ្ពង់ និង​ជួយ​ឲ្យ​ធូរស្រាល​ឡើង​វិញ​បាន។ ឧបករណ៍​មួយ​នេះ​មិន​ត្រឹម​តែ​សម្រួល​ផ្លូវ​ដង្ហើម​ប៉ុណ្ណោះ​ទេ ថែម​ទាំងអស់​បន្ថយ​ស្លេស និង​ជួយ​ឲ្យ​គេង​លក់​ស្រួល។ ៣- ម៉ាស៊ីន​វាស់​សម្ពាធ​ឈាម អ្នក​ផ្ទះ​ដែល​មាន​មនុស្ស​ចាស់​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​ពិត​ជា​ត្រូវ​ការ​ការ​តាមដាន​ញឹកញាប់ ដូចនេះ​ហើយ​ពេល​មាន​រោគ​សញ្ញា​ណា​មួយ​យើង​អាច​វាស់ និង​លេប​ថ្នាំ​លើស​ឈាម​ទាន់​ពេល​វេលា ដោយ​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់។ ៤- ឧបករណ៍តេស្តជាតិស្ករ សម្រាប់​អ្នក​ផ្ទះ​មាន​ជំងឺ​ទឹកនោមផ្អែម​គួរតែ​មាន​កុំបី​ខាន ព្រោះ​វា​អាច​ឲ្យ​យើង​ដឹង​ថា កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ជាប្រចាំ។


ព័ត៌មាន

ក្រសួងសុខាភិបាលបដិសេធវិធីព្យាបាល តាមបែបចាប់សរសៃ​របស់គ្រូឱសថបុរាណ ១ នាក់

នៅ​មុន​នេះ​បន្តិច​ក្រសួង​សុខាភិបាល​បាន​ចេញ​លិខិត​បដិសេធ និង​ច្រាន​ចោល​ទាំង​ស្រុង​ចំពោះ​វិធី​ព្យាបាល​ជំងឺ​បែប​ភូតភរ កុហក បោកប្រាស់​តាម​បណ្ដាញ​សង្គម​របស់​លោក​គ្រូ​បុរាណ ជា សុខហេង។ ក្នុង​នោះ​ក្រសួង​បាន​អះអាង​ថា វិធី​ព្យាបាល​របស់​គ្រូ​ឱសថ​បុរាណ​ដែល​មាន​គណនី​ហ្វេសប៊ុក Chea Sokheng គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល ហើយ​ក៏​គ្មាន​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​ត្រឹមត្រូវ មិន​គោរព​ច្បាប់​ស្ដី​ពី​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល និង​មិន​គោរព​ក្រម​សីលធម៌​គ្រូពេទ្យ ដោយ​គ្រាន់តែ​ឈរ​ពិនិត្យ​ហ្វីល និង​ព្យាបាល​អ្នក​ជំងឺ​ទាំង​ខ្លួន​គ្មាន​ជំនាញ​ពេទ្យ​ទាល់តែ​សោះ។ ក្រសួង​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ទាំងអស់ កុំ​ជឿ និង​ឈប់​ទៅ​ព្យាបាល ព្រោះ​ប៉ះពាល់​ដល់​សុខភាព​ខ្លួន​ទៅ​វិញ ហើយ​ក្រសួង​ក៏​ឲ្យ​គ្រូ​ឱសថ​បុរាណ​រូប​នោះ​បញ្ឈប់​ជា​បន្ទាន់។


ព័ត៌មាន

ក្រុម​ហ៊ុន​ផលិត​ឱសថ​អាមេរិក​មួយ​ទៀត​​បញ្ឈប់​ការ​ធ្វើ​តេស្ត​វ៉ាក់សាំងកូវីដ១៩

កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​ម៉ិញ​នេះ​ក្រុម​ហ៊ុន Eli Lilly ​ជា​ក្រុមហ៊ុន​ផលិត​ឱសថ​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ពី​ការ​ផ្អាក​ការ​ធ្វើ​តេស្ត​សាកល្បង​លើ​វិធី​ព្យាបាល​ដោយ​ការ​រួម​ផ្សំ​អង្គ​ទីករ (combination antibody treatment) របស់​ខ្លួន​ហើយ ដោយ​សារ​តែ​មាន​បញ្ហា​លើ​សុវត្ថិភាព​ឱសថ។ ជា​ទូទៅ​ការ​ផ្អាក​បញ្ឈប់​ការ​សាក​ល្បង​ភាគ​ច្រើន​គឺ​ដោយ​សារ​តែ​អ្នក​ស្មគ្រ​ចិត្ត​ទទួល​ការ​ព្យាបាល​មាន​បញ្ហា​សុខភាព​អ្វី​មួយ​ដោយ​សារ​តែ​ថ្នាំ ប៉ុន្តែ​ក្នុង​ករណី​នេះ ក្រុម​ហ៊ុន​មិន​បាន​បញ្ជាក់​ថា​មក​ពី​បញ្ហា​អ្វី​មួយ​នោះ​ទេ។ ក្រុមហ៊ុន​បាន​លើក​ឡើង​ថា ការ​ផ្អាក​នេះ គឺ​ដោយ​សារ​តែ​ក្រុម​អ្នក​គ្រប់គ្រង​ទិន្នន័យ​សុវត្ថិភាព​ឱសថ​ដែល​ជា​ក្រុម​អ្នក​ឯកទេស​សុខាភិបាល ឯករាជ្យ​និង​ជា​អ្នក​ដែល​គ្រប់​គ្រង​គម្រោង​តេស្ត​សាក​ល្បង​នេះណែនាំ​ឲ្យ​ផ្អាក។ ក្រុម​ហ៊ុន​បាន​បញ្ជាក់​ទៀត​ថា​ខាង​ក្រុមហ៊ុន​​គឺ​បាន​យល់​ស្រប​នឹង​ការ​ផ្អាក​នេះ ដើម្បី​អាច​ប្រាកដ​ថា​អ្នក​ស្ម័គ្រ​ចិត្ត​ចូល​រួម​នៅ​ក្នុង​ការ​សិក្សា​តេស្ត​សាក​ល្បង​នេះ​អាច​មាន​សុវត្ថិភាព។ គួរ​បញ្ជាក់​​ថា ការ​ធ្វើ​តេស្ត​ព្យាបាល​របស់​ក្រុមហ៊ុន​នេះ​គឺ​ប្រើ​ប្រាស់​ការ​លាយ​បញ្ចូល​គ្នា​រវាង​ប្រូតេអ៊ីន ប្រព័ន្ធ​ភាព​ស៊ាំ​ពីរ​ដែល​កើត​ឡើង​ដោយ​វិស្វកម្ម​នៅ​ក្នុង​មន្ទីរ​ពិសោធន៍​ដែល​គេ​ហៅ​ថា អង់ទីករ ម៉ូណូក្លូណាល់ (monoclonal antibodies ) ដើម្បី​ព្យាបាល​អ្នក​ជំងឺ​ដែល​មាន​ជំងឺ​កូវីដ ១៩​ធ្ងន់​ធ្ងរ។ ហើយ​ការ​ព្យាបាល​នេះ គឺ​វា​ស្រដៀង​និង​ការ​ព្យាបាល​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ដោយ​ក្រុមហ៊ុន Regeneron ផង​ដែរ។ គំនិត​នៅ​ពី​ក្រោយ​ការ​ព្យាបាល​នេះ គឺ​ដើម្បី​ផ្ដល់​ឱ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​មាន​ប្រយោជន៍​ជាមុន​ក្នុង​ការ​​ចាប់​ផ្តើម​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស។ ការ​ព្យាបាល​នេះ​បាន​បង្ហាញ​​ឱ្យ​ឃើញ​នៅ​ទីតាំង​ដែល​មាន​ផ្ទុក​ហ្សែន​វីរុស​និង​បន្សាប​វា​ឱ្យ​មាន​ប្រសិទ្ធភាព​បំផុត។ ដោយ​សារ​ការ​ព្យាបាល​នេះ តម្រូវ​ឲ្យ​ចាក់​បង្ហូរ​តាម​សរសៃ (Infuse) ដូច​នេះ ហើយ​អ្នក​ជំងឺ​អាច​មាន​ប្រតិកម្ម​នឹង​វិធី​សាស្ត្រ​នេះ៕


ព័ត៌មាន

ស្របពេលជំនន់ទឹកភ្លៀងកំពុងយាយី ត្រូវប្រយ័ត្នជំងឺឆ្លង និងបញ្ហាសុខភាពទាំងនេះ

ស្រប​ពេល​ប្រទេស​កម្ពុជា​កំពុង​ជួប​គ្រោះ​ជំនន់​ទឹកភ្លៀង​ធ្វើឲ្យ​ខូចខាត​ហេដ្ឋារចនាសម្ពន្ធ​ផ្សេង​ៗ​នោះ យើង​ក៏​ត្រូវ​គិត​ពី​បញ្ហា​សុខភាព​ដែរ។ ដូចនេះ​ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្ដី​ប្រកាស​ឲ្យ​មាន​ការពារ​សុខភាព​ឲ្យ​បាន​ខ្ពស់ ព្រោះ​ពេល​ទឹក​ជំនន់​នេះ មាន​ជំងឈឺ​ឆ្លង និង​បញ្ហា​សុខភាព​ជាច្រើន។ - គេង​ក្នុង​មុង​ជានិច្ច ដើម្បី​ការពារ​ជំងឺ​គ្រុន​ចាញ់ គ្រុន​ឈាម និង​ជំងឺ​ឆ្លង​ផ្សេង​ៗ​ទៀត - ស្រ្តី​មាន​ផ្ទៃពោះ​ត្រូវ​តាមដាន និង​ពិនិត្យ​ផ្ទៃពោះ​តាម​ការ​កំណត់​របស់​មណ្ឌល​សុខភាព បើ​ជីត​គ្រប់​ខែ​សម្រាល​ត្រូវ​រក​កន្លែង​ស្នាក់​នៅ​ក្បែរ​មណ្ឌល​សុខភាព ឬ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត - ត្រូវ​នាំ​កូន​ទៅ​ចាក់​ថ្នាំ​បង្ការ​តាម​ការ​កំណត់ និង​ផ្ដល់​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ - កុំឲ្យ​កូន​តូច​ៗ​ចុះ​លេង​ទឹក ខ្លាច​លង់​ទឹក - ប្រយ័ត្ន​ពស់ ឬ​សត្វ​អាសិរពិស​ផ្សេង​ៗ - ញ៉ាំ​អាហារ​ដែល​ចម្អិន​បាន​ឆ្អិន​ល្អ និង​មាន​អនាម័យ - ផឹក​ទឹក​ដាំ​ពុះ​គ្រប់​ពេល កុំឲ្យ​មាន​ជំងឺ​រាករូស ក្អួត​ចង្អោរ - ធ្វើ​អនាម័យ​ខ្លួន​ប្រាណ​ជា​ប្រចាំ។ អាន​សេចក្ដីប្រកាសលម្អិតព័ត៌មានរបស់ក្រសួងសុខាភិបាល៖


ព័ត៌មាន

ការសិក្សាថ្មី៖ វីរុស COVID-19 អាចរស់នៅលើអេក្រង់ទូរសព្ទ និង​ក្រដាសប្រាក់ជិត​៣០​ថ្ងៃ

ការ​សិក្សា​ថ្មី​មួយ​របស់​ប្រទេស​អូស្រ្តាលី​បាន​រក​ឃើញ​ថា​វីរុស COVID-19 ​អាច​រស់​នៅ​លើ​អេក្រង់​ទូរសព្ទ និង​ក្រ​ដាស​ប្រាក់​បាន​រហូត​ដល់​ទៅ​ជិត​៣០​​ថ្ងៃ​ ហើយ​ថា​វីរុស​នេះ​អាច​រស់​បាន​យូរ​នៅ​ក្នុង​សីតុណ្ហ​ភាព​ត្រជាក់។ វិប​សាយ​សុខ​ភាព Healthshots បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃទី​១២ ខែ​តុលា ថា​ ទី​ភ្នាក់​ងារ​ផ្នែក​វិទ្យា​សាស្រ្ត​ជាតិ​អូស្រ្តាលី​ បាន​សិក្សា​ឃើញ​ថា​ក្នុង​សីតុណ្ហភាព​២០ អង្សាសេ វីរុស COVID-19 អាច​រស់នៅ​លើ​អេក្រង់​ទូរសព្ទ ឬក្រដាស​ប្រាក់​ធ្វើពី​ប្លាស្ទិក​រហូត​ដល់​២៨​ថ្ងៃ ខណៈ​វីរុស​ផ្ដាសាយ Influenza A ​​អាច​រស់​បាន​ត្រឹម​១៧​ថ្ងៃ​ប៉ុណ្ណោះ។ ដោយ​សារ​តែ ហេតុ​នេះ​ហើយ ទើប​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ចាត់​ទុក​ថា​ការ​រស់នៅ​បាន​យូរ​លើ​របស់​ទាំងនេះ នឹងធ្វើ​ឲ្យ​វីរុស​នេះ​កាត់តែ​ងាយ​ចម្លង​ពីម្នាក់​ទៅ​ម្នាក់ និង​បាន​ណែ​នាំ​ឲ្យ​មាន​ការ​លាង​សម្អាត​ដៃឲ្យ​បាន​ត្រឹម​ត្រូវ រួមទាំង​របស់របរ​ដែល​អាច​​មាន​ផ្ទុក​វីរុស​នេះ​ដូច​គ្នា។​ ការ​សិក្សា​ខាង​លើ​បាន​ធ្វើ​ការ​សិក្សា​នៅ​សីតុណ្ហភាព​២០អង្សាសេ ៣០ អង្សាសេ និង​ ៤០​អង្សាសេ ហើយ​ថា​វីរុស COVID-19 អាច​រស់​នៅ​បាន​កាន់​តែ​យូរ​នៅ​ក្នុង​សីតុណ្ហ​ភាព​កាន់តែ​ត្រ​ជាក់។ មួយ​វិញ​ទៀត វីរុស COVID-19 ក៏អា​ច​រស់នៅ​លើ​អេក្រង់​ទូរសព្ទ និង​ក្រដាស​ប្រាក់​ធ្វើ​ពី​ប្លាស្ទិក បាន​យូរ​ជាង​ក្រណាត់​គ្រើមៗ​ ឬ​ក្រ​ណាត់​ធ្វើ​ពី​កប្បាស​ផង​ដែរ។

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស