ព័ត៌មាន

ព័ត៌មាន - គ្រប់គ្នា​អាច​ដឹង​ពី​ដំណឹង​ថ្មីៗ​ ការ​ស្រាវជ្រាវ ​របកគំហើញ​ថ្មី ​គន្លឹះស្ដីពី​សុខភាពដ៏​​គួរ​ឲ្យ​ទុកចិត្ត​បំផុត

ចំណេះដឹងទូទៅ

ព័ត៌មាន

លើកទី១នៅអង់គ្លេស ទារកកើតពីការបញ្ចូលហ្សែនមនុស្ស​បីនាក់

ទារក​ម្នាក់​កើត​មក​ដោយ​មាន​ការ​រួម​បញ្ចូល​ហ្សែន​ ឬ DNA របស់​មនុស្ស​បី​នាក់ ដែល​ការណ៍​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ករណី​ទី​មួយ​ហើយ​នៅ​ក្នុង​ចក្រភព​អង់គ្លេស។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​BBC កាលពី​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០២៣​។ ​បើ​តាម​សារព័ត៌មាន​BBC DNA ភាគ​ច្រើន​របស់​ទារក​បាន​មក​ពី​ម្ដាយ និង​ឪពុក​របស់​គេ ហើយ​ប្រហែល​០,១​ភាគ​រយ បាន​មក​ពី​​ស្ត្រី​ម្នាក់​ផ្សេង​ទៀត​ដែល​យល់​ព្រម​បរិច្ចាគ​។ ​វិធីសាស្ត្រ​បញ្ចូល​ DNA បី​បែប​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​ការ​ពារ​ទារក​​កុំឲ្យ​កើត​មក​មាន​បណ្ដុំ​ជំងឺ​កាច​សាហាវ​ម្យ៉ាង​ឈ្មោះ​ថា Mitochondrial diseases។ បណ្ដុំ​ជំងឺ Mitochondrial diseases​ ជា​បញ្ហា​សុខ​ភាព​ដែល​អាច​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​របស់​ mitochondria​​ក្នុង​រាង​កាយ​។ Mitochondria មាន​នាទី​​​បង្កើត​ថាមពល​ដល់​កោសិកា​ក្នុង​រាង​កាយ​។ នៅ​ពេល​ដែល​ mitochondria មិន​​​អាច​ផលិត​ថាមពល​ទៅ​តាម​តម្រូវ​ការ​របស់​រាង​កាយ​បាន នោះ​វា​នឹង​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​របស់​សរីរាង្គ​ផ្សេងៗ​ទៀត​។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ​ជំងឺ Mitochondrial diseases​ អាច​​ប៉ះ​ពាល់​ដល់​ផ្នែក​ជា​ច្រើន​នៃ​រាង​កាយ រួម​ទាំង​កោសិកា​ផង​ដែរ ដែល​រួម​មាន​ខួរក្បាល ប្រព័ន្ធ​ប្រសាទ សាច់ដុំ តម្រង​នោម បេះដូង ថ្លើម ភ្នែក ត្រចៀក និង​លំពែង​។​ ​ជំងឺ​នេះ​មិន​អាច​ព្យាបាល​ជា​នោះ​ទេ ហើយ​អាច​ធ្វើ​ឲ្យ​ទារក​កើត​មក​ស្លាប់​ភ្លាម​ៗ ឬ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​សម្រាល​។ បើ​តាម​ BBC មាន​គ្រួសារ​មួយ​ចំនួន​បាន​បាត់​បង់​កូន​ច្រើន​ដង​ដោយសារ​តែ​​ជំងឺ​មួយ​នេះ ហើយ​វិធីសាស្ត្រ​​បញ្ចូល​ហ្សែន​បី​​ប្រភេទ​បែប​នេះ​ជា​ជម្រើស​តែ​មួយ​គត់​សម្រាប់​ជួយ​ឲ្យ​កូន​ដែល​កើត​ម​ក​មាន​សុខ​ភាព​ល្អ​។ អត្ថបទគួរអាន៖ ៥ តិចនិក […]

ស្វែងរក ព័ត៌មាន

ព័ត៌មាន

ក្រសួងរកឃើញ ៥ ករណីទៀតវិជ្ជមាន ជាប់ពាក់ព័ន្ធគ្រួសារស្ត្រីឆ្លង COVID-19

លោក​ជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​កាលពី​យប់​មិញ​រំលង​អាធ្រាត្រ​ថា ក្រុម​គ្រូពេទ្យ​បាន​បង្ហាញ​លទ្ធផល​ធ្វើ​តេស្ត​ឲ្យ​ដឹង រក​ឃើញ ៥ ករណី​ទៀត​វិជ្ជមាន COVID-19 ជាប់ពាក់ព័ន្ធ​នឹង​ក្រុម​គ្រួសារ​លោក ឆែម សាវុធ អគ្គ​នាយកពន្ធនាគារ ដែល​រស់នៅ​ជាមួយ​គ្នា​នៅ​ក្នុង​បុរី​ប៉េងហួត ផ្លូវ ៦០ ម៉ែត្រ។ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ រូប​នោះ​បន្ថែម​ទៀត​ថា ក្រៅពី​អគ្គ​នាយកពន្ធនាគារ​លោក ឆែម សាវុធ ដែល​ត្រូវ​ជា​ប្ដី​របស់​ស្ត្រី​មាន​ផ្ទុក​មេរោគ COVID-19 នៅ​ពេល​នេះ​ថែម​មាន ៤ ករណី​ទៀត។ លោក​ជំទាវ​បាន​អះអាង​ថា ស្ត្រី​ខ្មែរ​រូប​នេះ​ត្រូវ​បាន​ធ្វើ​តេស្ត​ឃើញ​ថា មាន​វិជ្ជមាន​មេរោគ COVID-19 នៅ​ល្ងាច​ថ្ងៃ​ទី ២៨ ខែ​វិច្ឆិកា ឆ្នាំ២០២០ នេះ បន្ទាប់ពី​រូប​គាត់​ចេញ​រោគ​សញ្ញា​សង្ស័យ ហើយ​ភ្លាម​ៗ​នេះ​ក្រសួង​សុខាភិបាល ក៏​បាន​ស្វែងរក​អ្នក​ពាក់ព័ន្ធ​ជាមួយ​គាត់​នៅ​ក្នុង​ផ្សារ​អ៊ីអន១ ដើម្បី​យក​មក​ធ្វើ​តេស្ត និង​ធ្វើ​ចត្តាឡីស័ក​ផងដែរ។ ក្រៅពី​ក្រុម​គ្រួសារ​ស្ត្រី​រូប​នោះ និង​ក្រុម​គ្រួសារ មាន​ស្ត្រី​ខ្មែរ​អាមេរិកកាំង ១ នាក់​ទៀត​អាយុ ៣១ ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ក្រុង​ប៉ៃលិន ធ្វើ​ដំណើរ​ពី​អាមេរិក បន្ត​ជើង​ហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង មក​ដល់​កម្ពុជា​កាល​ពី​ថ្ងៃ ២៧ ខែ​វិច្ឆិកា ឆ្នាំ ២០២០ ហើយ​ក្រោយ​លទ្ធផល​តេស្ត​វិជ្ជមាន​ស្រ្តី​រូប​នោះ​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។ ថ្ងៃនេះ​ក៏​មាន​អ្នក​ជា​សះស្បើយ​ថែម ២ […]


ព័ត៌មាន

មានអ្នកជំងឺ COVID-19 ១នាក់ ទៅផ្សារអ៊ីអន ១

រូបភាព៖ dap-news បើ​យោង​តាម​ប្រសាសន៍​សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ក្នុង​សារ​សំឡេង​នោះ បាន​ឲ្យ​ដឹង​ថា​មាន ស្ត្រី​ខ្មែរ​ម្នាក់​ដែល​ឆ្លង COVID-19 ហើយ​គាត់​បាន​ចូល​ទៅ​កាន់​ផ្សារ​អ៊ីអន ១។ ក្នុង​សារ​ជា​សំឡេង​នោះ សម្ដេច​បាន​បញ្ជាក់​ថា ស្រ្តី​ម្នាក់​នោះ ​មក​ពី​សៀមរាប ​ហើយ​បាន​បន្ត​មក​ភ្នំពេញ ​និង​បាន​ទៅ​ផ្សារ​អ៊ីអន​១​។ ព្រោះ​តែ​បែបនោះ​ហើយ​ទើបសម្ដេច ​ហ៊ុន សែន ​ បាន​បញ្ចេញ​សារ​សំឡេង​មួយទាំងយប់ ព្រោះមក​ពី​ព្រួយ​បារម្ភ​ការ​ឆ្លង​រាលដាល​ធំ​នេះ។ ​ខណៈ​ដែល​តាម​ប្រភព​ក្នុង​ស្រុក​វិញ ​ក៏​បញ្ជាក់​ថា​ផ្សារ​ទំនើប​មួយ​នេះ ​បាន​សម្រេច​បិទ​បណ្ដោះអាសន្ន​សិន​ហើយ ដើម្បី​ប្រមូល​យក​អ្នក​ពាក់ព័ន្ធ​ទាំង​អស់​ទៅ​ធ្វើ​តេស្ដ​សិន។


ព័ត៌មាន

បុរសជនជាតិឥណ្ឌាជាសះស្បើយ COVID-19 ក្រោយព្យាបាលជិត ២០ ថ្ងៃ

​ក្រសួង​សុខាភិបាល​បាន​ប្រកាស​ពី​ស្ថានភាព COVID-19 ថាមាន​អ្នក​ជា​សះស្បើយ ១ នាក់ ដែល​ជា​ជនជាតិ​បរទេស ចំណែក​អ្នក​ឆ្លង​ថ្មី​វិញ​គ្មាន​ទេ។ អ្នក​ជា​សះស្បើយ​ថ្មី​នោះ​គឺជា​បុរស​ជនជាតិ​ឥណ្ឌា​អាយុ ៣៣ ឆ្នាំ​ស្នាក់​នៅ​សង្កាត់​លេខ​០៤ ក្រុង​ព្រះ​សីហនុ។ បន្ទាប់ពី​សម្រាក​ព្យាបាល​តាំងពី​ថ្ងៃ ០៦ ខែ​វិច្ឆិកា ឆ្នាំ ២០២០ មក​ឥឡូវ​ក្រសួង​បាន​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត បន្ទាប់ពី​តេស្ត​អវិជ្ជមាន COVID-19 ២​ដង។ សរុប​តួ​លេខ​អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​កម្ពុជា​មាន ៣០៥ នាក់ (ស្ត្រី៦២ នាក់ និង​បុរស ២៤៣ នាក់) ក្នុង​នោះ​ព្យាបាល​សះ​ស្បើយ​មាន​ចំនួន ២៩៦ នាក់ និង​កំពុង​សម្រាល​ព្យាបាល​នៅ​​​មន្ទីរពេទ្យ​រដ្ឋ ៨ នាក់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ជា​បុរស ៧ និង​ស្ត្រី ១ នាក់។


ព័ត៌មាន

អ្នកប៉ះពាល់ព្រឹត្តិការណ៍ ០៣ វិច្ឆិកា ណាខ្លះមិនទាន់ជាសះស្បើយ COVID-19?

​ព្រឹកនេះសុក្រ ទី១៩ ខែវិច្ឆកា នេះ​ក្រសួង​សុខាភិបាល​បាន​ប្រកាស​អំពី​ស្ថានភាព COVID-19 នៅ​កម្ពុជា គឺ​គ្មាន​ការ​ឆ្លង និង​ជា​សះស្បើយ​ថ្មី​ដូច​គ្នា។ ក្នុង​ចំណោម​អ្នក​កំពុង​សម្រាក​ព្យាបាល​ទាំង ១២ នាក់​ដែល​ប៉ះពាល់​ព្រឹត្តិការណ៍ ០៣ វិច្ឆិកា ក៏​មិន​ទាន់​ជាសះស្បើយ​អស់​ដែរ។ អ្នក​ដែល​មិន​ទាន់​ជា​សះស្បើយ COVID-19 និង​ប៉ះពាល់​ផ្ទាល់​ជាមួយ​ព្រឹត្តិការណ៍ ០៣ វិច្ឆិកា នោះ​រួម​មាន​លោក ស ចិត្រា ​អគ្គ​លេខាធិការរង​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ឯកអគ្គរដ្ឋទូត​ហុងគ្រី​ប្រចាំ​កម្ពុជា និង​អង្គរក្ស​ខ្មែរ​ការពារ​គណៈប្រតិភូ​ប្រទេស​ហុងគ្រី។ សរុប​តួ​លេខ​អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​កម្ពុជា​មាន ៣០៤ នាក់ (ស្ត្រី៦២ នាក់ និង​បុរស ២៤២ នាក់) ក្នុង​នោះ​ព្យាបាល​សះ​ស្បើយ​មាន​ចំនួន ២៨៩ នាក់ និង​កំពុង​សម្រាល​ព្យាបាល​នៅ​​​មន្ទីរពេទ្យ​រដ្ឋ ១២ នាក់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ជា​បុរស ១១ និង​ស្ត្រី ១ នាក់។


ព័ត៌មាន

ប្រមុខរាជរដ្ឋាភិបាល បដិសេធពាក្យចចាមអារ៉ាមរឿងបិទក្រុងភ្នំពេញ

មុន​នេះ​បន្តិច​សម្ដេច ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​បាន​បង្ហោះ​សារ​បដិសេធ​ពាក្យ​ចចាមអារ៉ាម​រឿង​រាជរដ្ឋាភិបាល​បិទ​ក្រុងភ្នំពេញ និង​ហាម​ឃាត់​ការ​ធ្វើដំណើរ​ពី​ខេត្ត​មួយ​ទៅ​កាន់​ខេត្ត​មួយ។ ប្រមុខរាជរដ្ឋាភិបាល បញ្ជាក់​ថា​នឹង​មិន​មាន​ការ​បិទ​ប្រទេស ​រាជធានី ខេត្ត ឬ​តំបន់​ណា​មួយ​នោះ​ទេ។ ចំពោះ​ការ​លើក​ឡើង​នោះ ជាការ​ឃោសនា​អកុសល​សំដៅ​ធ្វើឲ្យ​ប្រទេស​មាន​ចលាចល ទំនិញឡើងថ្លៃ ប្រជាជន​រស់នៅ​មិន​បាន​ស្ងប់​ចិត្ត ដើម្បី​ចំណេញខាងនយោបាយ​តែ​ប៉ុណ្ណោះ។ សម្ដេច​បន្ត​ថា បញ្ហា​សំខាន់​ក្នុង​ការ​ប្រយុទ្ធ​ជា​មួយ​ជំងឺ COVID-19 នៅពេលនេះគឺប្រជាជនគ្រប់រូបការពារ​ខ្លួន​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ពិសេស​ការ​ពាក់​ម៉ាស់ ការ​លាងដៃ ការ​មិន​ជួបជុំ​ប្រមូល​ផ្តុំ ការរក្សាគម្លាតសុវត្ថិភាព។


ព័ត៌មាន

គិតត្រឹមម្សិលមិញ អ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ០៣ វិច្ឆិកាកើនដល់ជាង ២០០០ នាក់

ក្រសួង​សុខាភិបាល​បាន​ប្រកាស​ពី​ចំនួន​អ្នក​ដែល​ពាក់ព័ន្ធ​ព្រឹត្តិការណ៍ ០៣ វិច្ឆិកា មាន​រហូត​ដល់ ២៤៩៧ នាក់​ហើយ ក្នុង​នោះ​លទ្ធផល​វិជ្ជមាន​តែ ៤ ករណី​ប៉ុណ្ណ៉ោះ។ ដោយ​កាលពី​ថ្ងៃ​ទី ១១ ខែ​វិច្ឆិកា ឆ្នាំ ២០២០ រក​ឃើញ​ថែម ៨៨ នាក់ទៀត ហើយ​លទ្ធផល​តេស្ត​អវិជ្ជមាន COVID-19 ទាំងអស់។ គិត​ចាប់ពី​ថ្ងៃ ០៤ ដល់​ថ្ងៃ ១១ ខែ​វិច្ឆិកា ឆ្នាំ ២០២០ សរុប​ចំនួន​តេស្ត​សរុប ២៤៩៧ សំណាក ក្នុង​នោះ​ធ្វើ​តេស្ត​លើក​ទី​១​ចំនួន ១៦៨០ និង​លើក​ទី​២ ៨១៧ ដែល​ចេញ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ។ ចំណែក​អ្នក​ឆ្លង​ទាំង ៤ ករណី​ក្រសួង​បាន​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។


ព័ត៌មាន

ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្ដ្របង្ហាញ ៩ ចំណុច ក្រោយឆ្លង COVID-19

រូបភាព៖cpp.org.kh ឯកឧត្ដម សួស យ៉ារ៉ា អ្នកតំណាង​រាស្ត្រ បាន​បញ្ចេញ​សារ​វែងអន្លាយ ក្រោយ​ឆ្លង COVID-19 ពី​ព្រឹត្តិការណ៍ ០៣ វិច្ឆិកា​ថា លោក​កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ក្នុង​សារ​ដែល​បង្ហោះ​តាម​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​តំណាងរាស្ត្រ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចែក​រំលែក​ពី​ស្ថានភាព​ខ្លួន​​ថា​ហើយ​លោក​បាន​អនុវត្តន៍​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ ហើយ​សំណូមពរ​ឲ្យ​យើង​ទាំងអស់​គ្នា​រក្សា​អនាម័យ ដើម្បី​ចៀស​ឆ្ងាយ​ពី COVID-19។ ខ្លឹមសារទាំងស្រុងមានដូចខាងក្រោម៖


ព័ត៌មាន

ក្រុមហ៊ុនអាមេរិកថា វ៉ាក់សាំងកូវីដ១៩ របស់ខ្លួន​មានប្រសិទ្ធភាពជាង​៩០ភាគរយ

ក្រុម​ហ៊ុន​ឱសថ​មាន​មូល​ដ្ឋាន​នៅ​សហរដ្ឋអាមេរិក​មួយ​បាន​ប្រកាស​ថា​វ៉ាក់សាំង​ប្រឆាំង​កូវីដ១៩ របស់​ខ្លួន​មាន​ប្រ​សិទ្ធភាព​ជាង​៩០​ភាគរយ​ប្រ​ឆាំង​នឹង​ការ​ឆ្លង​វីរុស​កូវីដ​១៩ ក្រោយ​បាន​ធ្វើ​តេស្ត​សាក​ល្បង​ដំណាក់​កាល​ទី​៣។ ការ​ធ្វើ​តេស្ត​ដំណាក់​កាល​ទី​៣ នេះ​បាន​រក​ឃើញ​ថា​​​អ្នក​ចូល​រួម​ចំនួន​៩៤​នាក់​ ដែល​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​ចំនួន​ពីរ​ដូស គឺ​មាន​លទ្ធភាព​ប្រឆាំង​នឹង​ជំងឺ​បង្ក​ដោយ​វីរុស​កូវីដ​១៩ ក្នុង​រយៈពេល​២៨​ថ្ងៃ​ក្រោយ​​បាន​ទទួល​វីធីសាស្រ្ត​ធ្វើ​ឲ្យ​មាន​ប្រ​ព័ន្ធ​ភាព​ស៊ាំ​ លើ​កដំបូង​របស់​ពួកគេ​។ ​ក្រុមហ៊ុន​ឱសថ​Pfizer មាន​មូលដ្ឋាន​​នៅ​អាមេរិក បាន​រួម​គ្នា​បង្កើត​វ៉ាក់សាំង​នេះ​ជាមួយ​ក្រុម​ហ៊ុន​អាល្លឺម៉ង់ BioNTech ហើយ​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​នេះ​គឺ​ស្មើនឹង​៥០​ភាគ​រយ​នៃ​ស្ដង់ដារ​ដែល​កំណត់​ដោយ​រដ្ឋបាល​ម្ហូបអាហារ និង​ឱសថ​របស់​អាមរិក សម្រាប់​វ៉ាក់សាំង​កូវីដ​១៩​។ ដំណឹង​នៃ​វ៉ាក់សាំង​នេះ​ត្រូវ​បាន​ក្រុម​ហ៊ុន​ប្រកាស​ឲ្យ​ដឹង​កាល​ពីថ្ងៃទី​៩​ ខែ​វិច្ឆិកា ដោយ​ក្រុម​ហ៊ុន​បាន​និយាយថា៖ «​នេះជា​ថ្ងៃ​ដ៏អស្ចារ្យ​បំផុត​​សម្រាប់​ផ្នែក​វិទ្យាសាស្រ្ត និង​មនុស្ស​ជាតិ ការ​ធ្វើ​តេស្ត​ដំណាក់​កាល​ទី​៣ នៃ​វ៉ាក់សាំង​ប្រឆាំង​កូវីដ១៩ បាន​បង្ហា​ញ​ថា​​វ៉ាក់សាំង​គឺ​មាន​សមត្ថភាព​​ការ​ពារ​កូវីដ​១៩​បាន»។ ក្រុម​ហ៊ុន​បាន​បញ្ជាក់​ថា​ខ្លួន​នឹង​ចែក​រំលែក​ពី​ទិន្ន័យ​ទាក់​ទង​នឹង​ប្រសិទ្ធភាព និង​សុវត្ថិភាព​នៃ​វ៉ាក់សាំង​នៅ​សប្ដាហ៍​បន្ទាប់។ ដូច​គ្នា​ដែរ ក្រុម​ហ៊ុន​ថា​ខ្លួន​គ្រោង​នឹង​ផលិត​វ៉ាក់សាំង​នេះ​រហូត​ដល់​១,៣​ពាន់​លាន​ដូស​នៅ​ឆ្នាំ​ក្រោយ​។



ព័ត៌មាន

មនុស្សជាង ១០០ នាក់រួមដំណើរតាមយន្តហោះនឹងអ្នកផ្ទុក COVID-19 ២ នាក់

ក្រសួង​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ព្រឹក​នេះ​ថា មាន​អ្នក​ឆ្លង COVID-19 ២ ករណី​ទៀត​ហើយ ដែល​សុទ្ធ​សឹង​ជា​បរទេស ហើយ​ក៏​មាន​អ្នក​ជា​សះស្បើយ ២ នាក់​បន្ថែម​ទៀត​ដូច​គ្នា។ សម្រាប់​អ្នក​ឆ្លង​ថ្មី​នៅ​ថ្ងៃនេះ​គឺជា​បុរស​ទាំងអស់ ១ នាក់​ជនជាតិ​ឥណ្ឌា​អាយុ ៣៣ ឆ្នាំ ស្នាក់​នៅ​សង្កាត់​លេខ​៤ ក្រុង​ព្រះសីហនុ ឯ ១ នាក់​ទៀត​ជា​ជនជាតិ​បាគីស្ថាន​អាយុ ៣៥ ឆ្នាំ​ស្នាក់​នៅ​សង្កាត់​បឹង​កក់​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ បាន​ធ្វើ​ដំណើរ​មកពី​ប្រទេស​ឥណ្ឌា ដោយ​ឆ្លងកាត់​ប្រទេស​អារ៉ាប៊ីសាអូឌីត និង​បន្ត​ជើង​ហោះហើរ​នៅ​កូរ៉េ​ខាងត្បូង រួច​មក​ដល់​កម្ពុជា​កាលពី​ថ្ងៃ ០៥ វិច្ឆិកា ឆ្នាំ ២០២០។ ចំណែក​អ្នក​ដំណើរ​តាម​ជើងហោះហើរ ១០៥ នាក់​ទៀត​ក្រសួង​ក៏បាន​យក​សំណាក​ទៅ​ធ្វើ​តេស្ត ហើយ​លទ្ធផលគឺអវិជ្ជមាន​ទាំងអស់ និង​បន្ត​ឲ្យ​ធ្វើ​ចត្តាឡីស័ក​តាម​មណ្ឌល​។ ចំពោះ​អ្នក​ជា​សះស្បើយ​វិញ​មាន​ស្ត្រី​ខ្មែរ​អាយុ ៣២ ឆ្នាំ​ស្នាក់​នៅ​សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ និង​បុរស​ជនជាតិ​ខ្មែរ​អាយុ ២៣ ឆ្នាំ ស្នាក់នៅ​ស្រុក​បាកាន ខេត្ត​ពោធិសាត់ អ្នក​ទាំង ២ បាន​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត បន្ទាប់ពី​តេស្ត​អវិជ្ជមាន COVID-19 ២ ដង។ សរុប​តួ​លេខ​អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​កម្ពុជា​មាន ២៩៤ នាក់ (ស្ត្រី៦០នាក់ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស