ព័ត៌មាន

ព័ត៌មាន - គ្រប់គ្នា​អាច​ដឹង​ពី​ដំណឹង​ថ្មីៗ​ ការ​ស្រាវជ្រាវ ​របកគំហើញ​ថ្មី ​គន្លឹះស្ដីពី​សុខភាពដ៏​​គួរ​ឲ្យ​ទុកចិត្ត​បំផុត

ចំណេះដឹងទូទៅ

ព័ត៌មាន

លើកទី១នៅអង់គ្លេស ទារកកើតពីការបញ្ចូលហ្សែនមនុស្ស​បីនាក់

ទារក​ម្នាក់​កើត​មក​ដោយ​មាន​ការ​រួម​បញ្ចូល​ហ្សែន​ ឬ DNA របស់​មនុស្ស​បី​នាក់ ដែល​ការណ៍​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ករណី​ទី​មួយ​ហើយ​នៅ​ក្នុង​ចក្រភព​អង់គ្លេស។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​BBC កាលពី​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០២៣​។ ​បើ​តាម​សារព័ត៌មាន​BBC DNA ភាគ​ច្រើន​របស់​ទារក​បាន​មក​ពី​ម្ដាយ និង​ឪពុក​របស់​គេ ហើយ​ប្រហែល​០,១​ភាគ​រយ បាន​មក​ពី​​ស្ត្រី​ម្នាក់​ផ្សេង​ទៀត​ដែល​យល់​ព្រម​បរិច្ចាគ​។ ​វិធីសាស្ត្រ​បញ្ចូល​ DNA បី​បែប​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​ការ​ពារ​ទារក​​កុំឲ្យ​កើត​មក​មាន​បណ្ដុំ​ជំងឺ​កាច​សាហាវ​ម្យ៉ាង​ឈ្មោះ​ថា Mitochondrial diseases។ បណ្ដុំ​ជំងឺ Mitochondrial diseases​ ជា​បញ្ហា​សុខ​ភាព​ដែល​អាច​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​របស់​ mitochondria​​ក្នុង​រាង​កាយ​។ Mitochondria មាន​នាទី​​​បង្កើត​ថាមពល​ដល់​កោសិកា​ក្នុង​រាង​កាយ​។ នៅ​ពេល​ដែល​ mitochondria មិន​​​អាច​ផលិត​ថាមពល​ទៅ​តាម​តម្រូវ​ការ​របស់​រាង​កាយ​បាន នោះ​វា​នឹង​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​របស់​សរីរាង្គ​ផ្សេងៗ​ទៀត​។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ​ជំងឺ Mitochondrial diseases​ អាច​​ប៉ះ​ពាល់​ដល់​ផ្នែក​ជា​ច្រើន​នៃ​រាង​កាយ រួម​ទាំង​កោសិកា​ផង​ដែរ ដែល​រួម​មាន​ខួរក្បាល ប្រព័ន្ធ​ប្រសាទ សាច់ដុំ តម្រង​នោម បេះដូង ថ្លើម ភ្នែក ត្រចៀក និង​លំពែង​។​ ​ជំងឺ​នេះ​មិន​អាច​ព្យាបាល​ជា​នោះ​ទេ ហើយ​អាច​ធ្វើ​ឲ្យ​ទារក​កើត​មក​ស្លាប់​ភ្លាម​ៗ ឬ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​សម្រាល​។ បើ​តាម​ BBC មាន​គ្រួសារ​មួយ​ចំនួន​បាន​បាត់​បង់​កូន​ច្រើន​ដង​ដោយសារ​តែ​​ជំងឺ​មួយ​នេះ ហើយ​វិធីសាស្ត្រ​​បញ្ចូល​ហ្សែន​បី​​ប្រភេទ​បែប​នេះ​ជា​ជម្រើស​តែ​មួយ​គត់​សម្រាប់​ជួយ​ឲ្យ​កូន​ដែល​កើត​ម​ក​មាន​សុខ​ភាព​ល្អ​។ អត្ថបទគួរអាន៖ ៥ តិចនិក […]

ស្វែងរក ព័ត៌មាន

ព័ត៌មាន

បន្តរកឃើញស្ត្រីខ្មែរ២នាក់ នៅច្បារអំពៅ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហមន៍ វិជ្ជមាន COVID-19

ព្រឹក​នេះ​ក្រសួង​សុខាភិបាលបាន​ប្រកាស​ថា មាន​ករណី​វិជ្ជមាន COVID-19 ថ្មី ចំនួន​ ២នាក់ ដែល​ជា​អ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា។ ស្ត្រី​ខ្មែរ​ទាំង២នាក់​នោះ រស់នៅ​សង្កាត់​វាលស្បូវ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ម្នាក់អាយុ ២៣ឆ្នាំ (មានស្វាមីជាអនុប្រធាននាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ) និងម្នាក់ទៀត អាយុ២១ឆ្នាំ ត្រូវជាប្អូនស្រីបង្កើតស្ត្រីខាងលើ។ គិត​ចាប់​ពីថ្ងៃទី ២៩ វិច្ឆិកា ដល់​ថ្ងៃទី២ ធ្នូ ឆ្នាំ​២០២០ ក្រសួង​បាន​ធ្វើ​តេស្ត​អ្នក​ពាក់​ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា សរុប​ទាំង​អស់  ៨៧៦៦នាក់ ដែល​ក្នុង​នោះ​មាន​វិជ្ជមាន​វីរុស COVID-19 ថ្មី ចំនួន ១៩នាក់។


ព័ត៌មាន

អ្នកនៅកំពង់ចាម ៨ នាក់មានហានិភ័យឆ្លង COVID-19 ខ្ពស់ ក្នុងនោះមានទារក ២ នាក់

អភិបាល​ខេត្ត​កំពង់ចាម​បាន​ធ្វើ​ទៅ​នាយករដ្ឋមន្ត្រី ដោយ​បាន​រក​ឃើញ ៨ ករណី​មាន​ហានិភ័យ​ឆ្លង COVID-19 ខ្ពស់។ ព្រោះ​កាលពី​ថ្ងៃ​ទី ២៤ ខែ​វិច្ឆិកា ឆ្នាំ ២០២០ មាន​ក្រុម​គ្រួសារ​របស់​អ្នក​បើក​រថយន្ត​ឯកឧត្ដម ឆែម សាវុធ ចំនួន ៦ នាក់​មក​​លេង​ផ្ទះ​ឈ្មោះ កែវ សន ក្រុមប្រឹក្សា​ឃុំ​ព្រៃឈរ នៅ​ភូមិ​សេក​យំ ឃុំ​ព្រៃឈរ ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម។ អ្នក​ទាំង ៦ នាក់​ដែល​បាន​ទៅ​លេង​នៅ​កំពង់ចាម និង​ផ្ទុក COVID-19 មាន​ឈ្មោះ​ខាង​ក្រោម៖ - សារុំ ដេវីដ ភេទ​ប្រុស​អាយុ ២៣ ឆ្នាំ - សាយ កេសរ ភេទ​ស្រី​អាយុ ៣០ ឆ្នាំ - សាយ ពិសី ភេទ​ស្រី​អាយុ ៣៨ឆ្នាំ - សាយ រតនៈ ភេទ​ប្រុស​អាយុ ៧ ខែ - អេង សុផាត ៣៤ ឆ្នាំ - កែវ សុភណ្ឌ័ […]


ព័ត៌មាន

រដ្ឋសភាចេញបញ្ជីឈ្មោះមន្ត្រី ជិត ៧០នាក់ អាចមានហានីភ័យឆ្លង COVID-19

អគ្គលេខាធិការដ្ឋាន​រដ្ឋសភា បាន​បង្ហាញ​បញ្ជីឈ្មោះ​ឥស្សរជន និង​មន្ត្រីរាជការ​រដ្ឋសភា ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា។ ក្នុង​នោះ​មាន​ឥស្សរជន និង​មន្ត្រី​រាជការ​រដ្ឋសភា ដែល​មាន​ហានីភ័យ​មធ្យម ក្នុង​ការ​ឆ្លងកូវីដ១៩ មានចំនួន ៣១រូប និង​មន្ត្រី​ដែល​មាន​ហានីភ័យ​ទាប មាន​ចំនួន ៣៥រូប។ ក្នុង​លិខិត​របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា ផ្ញើ​ជូន​ទៅ​ក្រសួង​សុខាភិបាល ដែល​សារ​ព័ត៌មាន​ក្នុង​ស្រុក Fresh News ទទួលបាននៅថ្ងៃនេះ បាន​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ពិចារណា និង​មាន​វិធានការ​ចំពោះ​តំណាង​រាស្ត្រ​ទាំងអស់ខាងលើ​ ដែល​ពាក់ព័ន្ធ​នឹង​ឯកឧត្តម ឡូយ សុផាត ហើយ​ឯកឧត្តម ឡូយ សុផាត បាន​ពាក់ព័ន្ធ​ជាមួយ​ឯកឧត្តម ឆែម សាវុធ។ គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ ២៥ ខែ​វិច្ឆិកា ឆ្នាំ ២០២០ ឯកឧត្តម ឡូយ សុផាត បាន​ចូល​រួម​ប្រជម​ពេញអង្គ​ដែល​មាន​អ្នក​ចូលរួម​ចំនួន ១១៦ រូប និង​មន្ត្រី​រាជាការ​រដ្ឋសភា និង​តំណាង​រាជរដ្ឋាភិបាល​មក​ការពារ​ច្បាប់​មួយ​ចំនួន​ទៀត។


ព័ត៌មាន

សម្តេច ហ៊ុន សែន បញ្ជាក់មានតំណាង​រាស្រ្ត​ម្នាក់​​លាប់ COVID-19 ឡើង​វិញ ក្រោយ​ព្យាបាល​ជា​សះស្បើយ

ក្នុង​ឱកាស​សម្ដេច ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក​ការ​ដ្ឋានសាងសង់ និងកែលំអរផ្លូវទាំង ៣៨ខ្សែ ក្នុង​ក្រុង​សៀមរាប សម្តេច​តេជោ​មាន​ប្រសាសន៍​ថា ករណី​ឆ្លង COVID-19 លើ​អ្នក​តំណាង​រាស្ត្រ​ម្នាក់ កាលពី​ព្រឹត្តិការណ៍ ៣ វិច្ឆិកា ឆ្នាំ ២០២០ បន្ទាប់ពី​ព្យាបាល​ជា​សះស្បើយ​ហើយ​នោះ ឥឡូវ​ស្ថានភាព​ជំងឺ​បាន​រើ​ឡើង​វិញ តម្រូវ​ឲ្យ​នាំ​យក​ទៅ​ព្យាបាល​សាជាថ្មី​ម្ដង​ទៀត។ ក្នុង​ឱកាស​នោះ​ដែរ​សម្ដេច​សម្ដេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​បញ្ជា​ណែនាំ​ដល់​គ្រប់​បណ្ដា​ខេត្ត​ទាំងអស់​ឲ្យ​ពិនិត្យ​មើល និង​រៀបចំ​មជ្ឈមណ្ឌល​ធ្វើ​ចត្តាឡីស័ក​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ត្រៀម​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​គ្មាន​កន្លែង​ធ្វើ​ចត្តឡីស័ក។ គួរ​បញ្ជាក់​ថា កាលពី​ព្រឹត្តិការណ៍ ០៣ វិច្ឆិកា ឆ្នាំ ២០២០ មាន​អ្នក​ឆ្លង COVID-19 ៤ ករណីក្នុង​នោះមានតំណាងរាស្ត្រ​អគ្គលេខាធិការរង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អង្គរក្ស​ខ្មែរ​ការ​ពារប្រតិភូហុងគ្រី  និងឯកអគ្គរដ្ឋទូតហុងគ្រី ប្រចាំ​កម្ពុជា។


ព័ត៌មាន

អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ វិជ្ជមាន COVID-19 ​ ១៤ ករណី

ទូទាំង​ប្រទេស​បាន​ធ្វើ​តេស្ត​យក​សំណាក​ចំនួន ៣៣៣២ សំណាក មកពី ៧​ខេត្ត មកវិភាគ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា និង​វិទ្យាស្ថានជាតិ​សុខភាពសាធារណៈ។ ក្នុង​នោះ​វិទ្យាស្ថាន​ទាំង​២​ បាន​វិភាគ​ទៅ​លើ​សំណាក​ចំនួន ២២៤៧ សំណាក ហើយ​បាន​រក​ឃើញ​វិជ្ជមាន​ចំនួន ១៤ករណី។ ​តួលេខ​អាច​​ឡើង​​ដល់ ១៥ ករណី ក្នុងរយៈពេលតែ ២ថ្ងៃប៉ុណ្ណោះ បើ​​វិទ្យាស្ថាន​​ប៉ាស្ទ័រ​កម្ពុជា​​អះអាង ១ករណី​​ទៀត​​នៅ​​សៀ​មរាប វិជ្ជមាន។ នេះ​បើ​តាម​ប្រសាសន៍​របស់​ម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក​ការដ្ឋាន​សាង​សង់ និង​កែ​លម្អ​​ផ្លូវ​ទាំង ៣៨ខ្សែ ក្នុង​ក្រុង​សៀមរាប ខេត្ត​សៀមរាប នា​ព្រឹក​នេះ។ ១ ករណី​​នៅ​​ខេត្ត​សៀមរាប​​នេះ ​សម្តេច​តេជោ​​បាន​​បញ្ជាក់​​ថា ជា​​កូនស្រី​​ឯកឧត្តម ឆែម សាវុធ។ អ្វី​ដែល​គួរ​​ចាប់​អារម្មណ៍ អ្នក​ឆ្លង​ស្ថិត​ក្នុង​ចង្កោម​អ្នកធ្វើការ​នៅ​ក្នុង​ក្រសួង​មហាផ្ទៃ និង​ក្រុមគ្រួសារ​របស់​ឯកឧត្តម ឆែម សាវុធ តែ​ប៉ុណ្ណោះ។ ​សម្តេច​​​បាន​​​ហៅ​​​ព្រឹត្តិការណ៍​​​នេះ​​​ថា ព្រឹត្តិការណ៍​​សហគមន៍ ២៨ វិច្ឆិកា ដែល​​ធ្ងន់ធ្ងរ ត្រូវ​​ធ្វើ​​ក្នុង​ល្បឿន​លឿន​​បំផុត និង​​កម្រិត​​ទ្រង់ទ្រាយ​​ធំ។


ព័ត៌មាន

នាយករដ្ឋមន្ត្រីជំរុញឲ្យយកសំណាកពីពលរដ្ឋបាត់ដំបង ព្រោះឯកឧត្តម កើត រិទ្ធ ទៅពិធីមង្គលការ

សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ បាន​ជំរុញ​ឲ្យ​មន្ត្រី​ក្រសួង​សុខាភិបាល​ត្រូវ​យក​សំណាក​ពី​ពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង​ឲ្យ​បាន​ច្រើន ដោយ​សារ​តែឯកឧត្ដម កើត រិទ្ធ បាន​ទៅ​ចូលរួមពិធីមង្គលការនៅ​ទី​នោះ។ ឯកឧត្ដម កើត រិទ្ធ គឺជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​មន្ត្រី​ជំនាញ បាន​ចូល​រួម​ប្រជុំ​នៅ​ក្រសួង​មហាផ្ទៃ ជាមួយ​ឯកឧត្ដម ឆែម សាវុធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ដែល​បាន​ឆ្លង COVID-19 ពី​ភរិយា​របស់​លោក។ សម្ដេច​បាន​បញ្ជាក់​ថា ថ្ងៃនេះ​អ្នក​បាត់ដំបង​​យក​សំណាក​មក​ពិនិត្យ​ទើប​បាន ៦ នាក់​តែ​ប៉ុណ្ណោះ។


ព័ត៌មាន

ផ្អាកដំណើរការសាលារៀន​អន្តរទ្វីបអាមេរិកាំង​ ម៉ៅសេងទុង

រូបភាព៖ ​សាលារៀន​អន្តរ​ទ្វីប​អាមេរិកាំង ប៉ុន្មាន​នាទី​មុន​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​ផ្អាក​ដំណើរ​ការ​សាលារៀន​អន្តរ​ទ្វីប​អាមេរិកាំង​ សាខា​ម៉ៅសេងទុង និង​មជ្ឈមណ្ឌល AII​​ ជា​បណ្ដោះ​អាសន្ន។ មូលហេតុនៃការការផ្អាកវិទ្យាស្ថានទាំង២ខាងលើនេះ ដូចគ្នានឹងការប្រកាសបិទសាលារៀន​អន្តរទ្វីប​អាមេរិកាំង សាខា​ចាក់​អង្រែកាលពីព្រឹកមិញនេះដែរ គឺដើម្បី​ចៀស​វា​ងការ​ឆ្លងជំងឺ COVID-19 ចូល​ក្នុង​សាលារៀន និ​ងការ​រីករាល​ដាល​ក្នុង​សហគមន៍ និង​តាម​ការណែនាំ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។


ព័ត៌មាន

បង្ការការឆ្លង COVID-19 ក្រសួងផ្អាកដំណើរការសាលាអន្តរទ្វីបអាមេរិកាំង ចាក់អង្រែ បណ្តោះអាសន្ន

ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ជូន​ដំណឹង​នៅ​ថ្ងៃនេះ ផ្អាក​ដំណើរ​ការ​សាលារៀន​អន្តរទ្វីប​អាមេរិកាំង សាខា​ចាក់​អង្រែ ជា​បណ្តោះ​អាសន្ន រយៈពេល ២ សប្តាហ៍ ដោយអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សានេះ ត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិកត្រូនិក។ ការ​ផ្អាក​ដំណើរ​ការ​សាលា​ខាង​លើដោយសារជាប់ពាក់ព័ន្ធករណី COVID-19 ជាមួយក្រុមគ្រួសារឯកឧត្តម​អគ្គនាយកពន្ធនាគារ ឆែម សាវុធ ដែលរកឃើញវិជ្ជមាន COVID-19 នៅក្នុងសមាជិកក្រុមគ្រួសារឯកឧត្តម និងឯកឧត្តម​ សរុបចំនួន ៦នាក់។​ ក្រសួង​បញ្ជាក់ក្នុងសេចក្តីជូនដំណឹងនោះ​ថា ដើម្បី​ចៀស​វា​ងការ​ឆ្លងជំងឺ COVID-19 ចូល​ក្នុង​សាលារៀន និ​ងការ​រីករាល​ដាល​ក្នុង​សហគមន៍ និង​តាម​ការណែនាំ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស