សុខភាពមាត់ធ្មេញ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 06, 2022

សុខភាព​មាត់​ធ្មេញ - ផ្នែក​នេះ​នឹង​លម្អិត​ពី​បញ្ហា​មាត់​ធ្មេញ​ទាំង​ស្រុង រួម​មាន ​ជំងឺ​អញ្ចាញនិងមាត់ ​ជំងឺធ្មេញ ​ការថែទាំមាត់ ​សម្រស់មាត់ធ្មេញ ​ការពត់ធ្មេញ ​មាត់ធ្មេញកុមារ និង​បញ្ហាមាត់ធ្មេញផ្សេងទៀត ព្រម​ទាំង​មូលហេតុ​បង្ក និង​ការ​ព្យបាល

ចំណេះដឹងទូទៅ

សុខភាពមាត់ធ្មេញ

វិធីងាយៗជួយកម្ចាត់ក្លិនមាត់ដោយខ្លួនឯងបាន

ក្លិនមាត់អាចបណ្ដាមកពីកត្ដាផ្សេងៗរួមផ្សំគ្នា តួយ៉ាងកត្ដាធ្ងន់ធ្ងរអាចបណ្ដាលមកពីមានជំងឺអញ្ចាញធ្មេញ ចំណុចនេះយើងត្រូវទៅជួបជាមួយគ្រូពេទ្យ ដើម្បីព្យាបាល ប៉ុន្ដែកត្ដាផ្សេងទៀត អាចជាករណីស្រាល ដូចជាការកកើតត្រឹមជាបាក់តេរីនៅក្នុងមាត់ ការជាប់កំណកអាហារ ការពាក់ប្រេសធ្មេញ នោះយើងអាចអនុវត្ដវិធីសម្អាតដោយខ្លួនឯងបាន។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ១.សម្អាតធ្មេញក្រោយពេលញ៉ាំអាហារ យើងគួរសម្អាតធ្មេញជាប្រចាំ យ៉ាងហោចបាន២ដងក្នុងថ្ងៃ អាចពេលព្រឹក និង ពេលយប់ ក្រោយពេលញ៉ាំអាហារហើយ។ វិធីសម្អាតធ្មេញយើងអាចប្រើប្រាស់ច្រាស់ដែលមានសរសៃទន់ៗ ជាមួយនឹងថ្នាំដុសធ្មេញមានជាតិប្រឆាំងនឹងបាក់តេរី។ លើសពីនេះ យើងអាចប្រើប្រាស់ទឹកខ្ពុរមាត់ សម្អាតក្រោយពេលញ៉ាំអាហារបន្ថែម ពិសេសក្រោយពេលញ៉ាំអាហារថ្ងៃត្រង់។ ២.សម្អាតអណ្ដាត គ្នាយើងភាគច្រើនអាចចាប់អារម្មណ៍សម្អាតធ្មេញ តែមិនដែលសម្អាតអណ្ដាតនោះទេ។ អណ្ដាតក៏ជាប្រភពកំណើតបាក់តេរី បន្សល់ពីការញ៉ាំអាហារ ជក់បារី ឬ ពេលស្ងួតមាត់។ ដូច្នេះការសម្អាតអណ្ដាតក៏ជាផ្នែកមួយសំខាន់ ជួយសម្ចាត់ក្លិនមាត់បានដែរ។ អនុវត្ដវិធីនេះ ជាប្រចាំឲ្យបានម្ដងក្នុងមួយថ្ងៃក្រោយពេលញ៉ាំអាហារពេលល្ងាច ដោយប្រើប្រាស់ច្រាសដុះធ្មេញមានសរសៃតូចៗ ដុសផ្ទៃខាងលើនៃអណ្ដាត។ ៣.រក្សាសំណើមក្នុងមាត់ រក្សាសំណើមក្នុងមាត់ មិនត្រូវឲ្យមាត់ស្ងួតបានទេ ដូច្នេះត្រូវជៀសវាងការជក់បារី ប្ដូរមកញ៉ាំទឹកឲ្យបានច្រើន កាត់បន្ថយផឹកកាហ្វេ ផឹកគ្រឿងស្រវឹង ដែលជាមូលហេតុធ្វើឲ្យយើងងាយស្ងួតមាត់។ បន្ថែមពីនោះគួរបង្កើតទម្លាប់ទំពារស្ករកៅស៊ូ និង ញ៉ាំស្ករគ្រាប់មានកម្រិតជាតិស្ករទាប។ ជាធម្មតាប្រសិនបើយើងមានបញ្ហាស្ងួតមាត់ជាប្រចាំ ពេទ្យធ្មេញនឹងណែរនាំឲ្យប្រើប្រាស់ ទឹកមាត់សិប្បនិម្មិត ដើម្បីផ្សើមក្នុងមាត់កុំឲ្យស្ងួត។ ៤.គ្រប់គ្រងរបបអាហារ ប្រភេទអាហារមួយចំនួន អាចបណ្ដាលឲ្យយើងមានក្លិនមាត់មិនសូវល្អនោះទេ ដូចជាពពួកខ្លឹមបារាំង ខ្ទឹមស និងពពួកអាហារដែលមានកម្រិតជាតិស្ករខ្ពស់ ក៏បណ្ដាលឲ្យងាយកកើតបាក់តេរី ធ្វើមានក្លិនមាត់បានដែរ។ អត្ថបទគួរអាន៖ […]

ស្វែងរក សុខភាពមាត់ធ្មេញ

ការថែទាំមាត់

កុំទុកឲ្យមាត់ស្ងួត​ ប្រយ័ត្ន​ប៉ះពាល់​សុខភាព​មាត់យូរអង្វែង

បញ្ហា​ស្ងួត​មាត់​ធ្វើ​ឲ្យ​យើង​ពិបាក​ទ្រាំ​ជា​ខ្លាំង​ មិន​ថា​​វា​កើត​ឡើង​ត្រឹម​តែ​មួយ​រយៈពេល​ខ្លី ឬ​យូរ​ក៏​ដោយ​​។​ ជាក់​ស្ដែង​ មាន​កត្តា​ជា​ច្រើន​ដែល​បណ្ដាល​ឲ្យ​យើង​ស្ងួត​មាត់​ ដូចជា​ប្រភេទ​ថ្នាំ​ជាក់លាក់​ ការ​ឆ្លង​មេរោគ​ កង្វះ​ជាតិ​ទឹក​ និង​ការ​ព្យាបាល​ជំងឺ​មហារីក​ជា​ដើម​។​ ​ការ​​ព្យាបាល​ដោយ​​កាំ​រស្មី និង​គីមី ឬ​ប្រភេទ​ថ្នាំ​មួយ​ចំនួន​ អាច​ធ្វើ​ឲ្យ​ខូច​ក្រពេញ​ទឹក​មាត់​ ដែល​ធ្វើ​ឲ្យ​យើង​ត្រូវ​ជួប​បញ្ហា​ស្ងួត​មាត់​ជា​ញឹកញាប់​។ ​​១. បញ្ហា​ស្ងួត​មាត់​ និង​​សុខភាព​មាត់ នៅ​ក្នុង​ករណី​ ដែល​យើង​ខ្វះ​ការ​ព្យាបាល​ចំពោះ​បញ្ហា​ស្ងួត​មាត់​នេះ​ វា​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ផ្សេង​ៗ​​ជា​ច្រើន​ រួម​ទាំង​៖ ​ធុំ​ក្លិន​មាត់​ (​ខ្យល់​ដង្ហើម​មិន​ល្អ​) រលាក​ប្រហោង​ឆ្អឹង​  ការ​ឆ្លង​មេរោគ​ផ្សិត​ រលាក​អញ្ចាញ​ធ្មេញ​  ​ទម្រង់​ធ្មេញ​មិន​ត្រូវ​គ្នា​​​​​​​​ ​យូរ​ៗ​ទៅ​ យើង​អាច​នឹង​មាន​ការ​ផ្លាស់ប្ដូរ​រសជាតិ​ ពិបាក​លេប​ទឹក​មាត់​ ព្រម​ទាំង​អាច​ផ្លាស់ប្ដូរ​​ការ​និយាយ​ផង​ដែរ​។​ បន្ថែម​ពី​នេះ​ ​យើង​អាច​សម្គាល់​ឃើញ​ស្នាម​ប្រេះ និង​​ស្នាម​មុត​នៅ​គែម​បបូរ​មាត់​ ឬ​​រលាក​អណ្ដាត​។ ​ស្ងួត​មាត់​អាច​នឹង​ជា​សះ​ស្បើយ​ដោយ​ខ្លួន​ឯង​នៅ​រយៈពេល​មួយ​ខែ​ទៅ​ពីរ​ខែ​បន្ទាប់​ពី​ការ​ព្យាបាល​ដោយ​ប្រើ​គីមី​ ប៉ុន្តែ​វា​ក៏​អាច​បន្ត​​ដល់​រយៈពេល​៦​ខែ​ ទៅ​១​ឆ្នាំ​បន្ទាប់​ពី​ការ​ព្យាបាល​ដោយ​កាំ​រស្មី​ទៅ​លើ​​ក្បាល​ និង​ក​។ ២. ​តិចនិក​​កម្ចាត់​បញ្ហា​ស្ងួត​មាត់​ មិន​ថា​​យើង​ស្ងួត​មាត់​ បណ្ដាល​មក​ពី​​មូលហេតុ​ណា​មួយ​ឡើយ​ យើង​ចាំបាច់​ត្រូវ​រក​វិធានការ​ដោះស្រាយ​ ហើយ​វិធីសាស្ត្រ​ខាង​ក្រោម​នេះ​ គឺ​ល្អ​បំផុត​សម្រាប់​បំបាត់​អាការៈ​ស្ងួត​មាត់​នេះ​​។​​​ ញ៉ាំ​ទឹក​ឲ្យ​ច្រើន​ ​ទឹក​​មាន​សារសំខាន់​ណាស់​ចំពោះ​សុខភាព​​​​យើង​រាល់​គ្នា ហើយ​​ពិសេស​ វា​អាច​ជួយ​​កម្ចាត់​អាការៈ​ស្ងួត​មាត់​​​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ ​ចូរ​បំពេញ​ជាតិ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ ដោយ​ការ​ញ៉ាំ​ទឹក​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​៨​ ទៅ​១២​កែវ​ក្នុង​មួយ​ថ្ងៃ​។ ​ ទំពា​ស្ករ​​កៅស៊ូ​ ​ឬ​ជញ្ជក់​ស្ករ​គ្រាប់​ ​​​ជា​ទូទៅ​ ​ការ​ទំពា​ស្ករ​កៅស៊ូ​ ឬ​ជញ្ជក់​ស្ករ​គ្រាប់​ដែល​ពុំ​មាន​ជាតិ​ស្ករ​ អាច​​ផ្ដល់​ផល​វិជ្ជមាន​ដល់​គ្នា​យើង​មួយ​ចំនួន​។​។ ប៉ុន្តែ​ ចូរ​ជៀសវាង​​ការ​ញ៉ាំ​ស្ករ​ដែល​មាន​កាឡូរី​ និង​កាបូអ៊ីដ្រាត​​លើស​កម្រិត​​ […]


សុខភាពមាត់ធ្មេញ

ម៉េច​បាន​ចេះតែ​ស្រៀវ​ធ្មេញ​ពេល​ប៉ះ​របស់​ក្ដៅ ឬ​ត្រជាក់?

តើអ្នកទាំង​អស់គ្នា​ធ្លាប់ញ៉ាំ ឬខ្ពុរទឹកត្រជាក់ហើយមានអារម្មណ៍ថាឈឺធ្មេញដែរទេ? ឬធ្មេញយើង​មិនអាចទ្រាំនឹងខ្យល់ត្រជាក់បាន? ពេល​ខ្លះ​សូម្បីតែទឹកតែក្ដៅឧណ្ហៗ​មួយពែងក៏ធ្វើឲ្យយើង​ពិបាកលេបដោយសារឈឺធ្មេញនៅពេលផឹកបានតែបន្តិច។ ប្រសិនបើយើង​ជួបបញ្ហាណាមួយដូច​ខាងលើនេះ យើង​ប្រាកដជាមានបញ្ហា​ស្រៀវធ្មេញ​ជាមិនខាន។ ១. ហេតុអ្វីយើង​មានបញ្ហា​ស្រៀវធ្មេញ មានមូលហេតុជាច្រើនធ្វើឲ្យយើង​រងគ្រោះដោយសារការឈឺចាប់នេះ។ ដំបូងឡើយធ្មេញមួយឬច្រើនអាចមើលឃើញដល់ឬសធ្មេញ។ ជាធម្មតាស្រទាប់នេះ គឺជាភ្លុកធ្មេញដែលនៅក្រោមជាលិកាអញ្ចាញធ្មេញ និងសម្បូរទៅដោយបំពង់តូចៗ មើលឃើញ​​ដោយមីក្រូទស្សន៍។ រាល់បំពង់នីមួយៗ គឺភ្ជាប់ទៅនឹងចុងសរសៃប្រសាទ។ បញ្ហាពីរ​ ជាទូទៅឧស្សាហ៍កើតឡើងក្នុងមាត់​ធ្មេញគឺការស្រកអញ្ចាញធ្មេញ ឬសឹកស្រទាប់ការពារធ្មេញ ដែលជាមូលហេតុចម្បងព្រោះដោយសារបំពង់តូចៗត្រូវបាន​ចំហរ។​ ជាក់ស្ដែងស្រទាប់ភ្លុកធ្មេញត្រូវបានចំហរមិនបានការពារ ដោយសារការស្រកអញ្ចាញធ្មេញ ដុសសម្អាតធ្មេញខ្លាំងពេក ការសង្កៀត​ធ្មេញ​ និងរបបអាហារដែលសម្បូរ​ជាតិអាស៊ីដ។ ២. ការដុសសម្អាតធ្មេញខ្លាំងជ្រុល វាពិតជាគួរឲ្យភ្ញាក់ផ្អើលដែលការដុសសម្អាតធ្មេញខ្លាំងជ្រុលអាចបង្កឲ្យមានបញ្ហាធ្ងន់ធ្ងរទៅលើមនុស្សមួយចំនួន។ លោក MarkS.Wolff ដែលមានងារជា សាស្រ្តាចារ្យ និងជាប្រធានគ្រប់គ្រងដេប៉ាតឺម៉ង់ Cariologyនិង Comprehensive Care នៃសកលវិទ្យាល័យ NYU ផ្នែកទន្តសាស្ត្របានបង្ហាញថា៖ «ការសឹករិចរឹលខ្លាំងនៃជាលិកាអញ្ចាញធ្មេញព្រមទាំងស្រទាប់ការពារធ្មេញធ្វើឲ្យស្រទាប់បំពង់ភ្លុកធ្មេញតូចៗងាយរងផលប៉ះពាល់ទៅនឹងអ្វីដែលវាប៉ះជាមួយ រួមមានធាតុ​ក្ដៅ ត្រជាក់ ទន់ឬរឹង»​។ ៣. ភេសជ្ជៈដែលមានជាតិអាស៊ីដ ភេសជ្ជៈដែលយើងឧស្សាហ៍ផឹកក៏អាចធ្វើឲ្យខូចធ្មេញ​បានផងដែរ។ ជាធម្មតា ភេសជ្ជៈដែលមានជាតិអាស៊ីដខ្ពស់ដូចជាទឹកសូដាភេសជ្ជៈកីឡា គ្រឿង​ស្រវឹង ទឹកក្រូច កាហ្វេ ភេសជ្ជៈសុខភាព សុទ្ធតែអាចកម្ទេចស្រទាប់ការពារធ្មេញ និងធ្វើឲ្យឈឺចាប់។ ៤. សារធាតុធ្វើធ្មេញឲ្យស សារធាតុធ្វើឲ្យ​ធ្មេញសដែលមានផ្ទុកធាតុផ្សំដែលអាក្រក់សម្រាប់កម្ចាត់ស្នឹមកំប៉ុង ហេតុនេះនៅពេលដែលប្រើប្រាស់វាច្រើននឹងប៉ះពាល់ដល់ស្រទាប់ភ្លុកធ្មេញ។ ជាអកុសលស្រទាប់ការពារធ្មេញ(កាចាធ្មេញ)ក៏អាចត្រូវបានកម្ទេចចេញដែរធ្វើឲ្យបំពង់តូចៗចំហរមិនបានការពារ។ យើង​គួរតែទៅជួបពិគ្រោះជាមួយគ្រូពេទ្យធ្មេញប្រសិនបើភាពស្រៀវធ្ងន់ធ្ងរ។ គ្រូពេទ្យនឹងផ្ដល់ដំបូន្មានក្នុងការដោះស្រាយត្រង់តំបន់ដែលស្រៀវ ឬលាបថ្នាំលើធ្មេញ តែវាមិនបានយូរអង្វែងនោះទេ។​


ការថែទាំមាត់

ចង់បានធ្មេញស​ស្អាត ត្រូវ​កែទម្លាប់​អាក្រក់​ទាំង​នេះជាមុន

​គ្រប់​គ្នាសុទ្ធ​តែ​ចង់​បាន​រូបរាង​ស្អាត មុខ​ស្អាត ចុះ​បើ​មុខ​ស្អាត​ រាង​ស្អាត តែ​ធ្មេញ​ខ្មៅ ធ្មេញ​លឿង ញញឹម​ទៅ​ច្បាស់​ជា​បាត់​បង់​ភាព​ទាក់​ទាញ​អស់​ហើយ។ សូម្បី​តែ​ខ្លួន​យើង​ផ្ទាល់ ក៏​បាត់​បង់​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ដែរ។ បើ​ចង់​បាន​ធ្មេញ​ស្អាត ត្រូវ​ដឹង អាហារ ទម្លាប់​អាក្រក់​អីខ្លះ​ ធ្វើ​ឲ្យ​ខូច​ធ្មេញ និងវិធី​ថែ​រក្សា​ធ្មេញ​ឲ្យ​ស​ស្អាត​ទាំង​នេះ​សិន​។ ១- អាហារភេសជ្ជៈធ្វើឲ្យធ្មេញស្រអាប់ – អាហារ និង​ផ្លែឈើ​ផ្ទុក​ជាតិ​អាស៊ីដ៖ អាហារ​ប្រភេទ​នេះ មិន​ល្អ​សម្រាប់​ធ្មេញ​ទេ ដូចជា ញ៉ាំ​ក្រូច​ឆ្មារ​ច្រើន​ពេក ឬ​អាហារ​ដែល​មាន​ទឹក​ខ្មេះ នឹង​បំផ្លាញ​ធ្មេញ​របស់​យើង។ ជាតិ​អាស៊ីដ ក្នុង​អាហារ និង​ផ្លែឈើ​ទាំង​នេះ អាច​បំផ្លាញ​កាចា​ធ្មេញ និង​ធ្វើ​ឲ្យ​ធ្មេញ​ឡើង​លឿង។ – ភេសជ្ជៈ​ត្រជាក់ៗ៖ ភេសជ្ជៈ​ត្រជាក់ ដូចជា តែ ឬ​កាហ្វេ ក៏​ធ្វើ​ធ្មេញ​ប្រែ​ទៅ​ជា​ស្រអាប់​ដូច​គ្នា។ ជាតិ​តានីន (ប៉ូលីហ្វេណុល​អាស៊ីដ) មាន​នៅ​ក្នុង​កាហ្វេ ជា​មូល​ហេតុ​ចម្បង ធ្វើ​ឲ្យធ្មេញ​ប្រែ​ពណ៌។ ដំណោះ​ស្រាយ ត្រូវ​ប្រើ​ទុយោ​ពេល​ផឹក​កាហ្វេ កុំ​ប្រើ​មាត់​ផ្ទាល់។ – ចំណី​ផ្អែម៖ របស់​ផ្អែមៗ ដូចជា នំ Cookie ស្ករ​គ្រាប់ សុទ្ធ​តែ​មិន​ល្អ​ចំពោះ​សុខភាព​ធ្មេញ។ ជាតិ​ស្ករ​នឹង​ជាប់​លើ​ធ្មេញ​យើង ហើយ​ធ្វើ​ឲ្យ​បាក់តេរី​ងាយ​លូតលាស់ បន្ទាប់​មក​បាក់តេរី នឹង​បញ្ចេញ​ជាតិ​អាស៊ីដ​ទៅ​បំផ្លាញ​ធ្មេញ នាំ​ឲ្យ​ធ្មេញ​ឡើង​ខ្មៅ […]


សម្រស់មាត់ធ្មេញ

​ប៉ាម៉ាក់! នេះជាវិធីសាស្ត្រ​ថែទាំ​ធ្មេញ​កូនៗទៅតាម​​វ័យ

​មាត់​របស់​យើង​គឺ​ជា​ប្រភព​​នៃ​បាក់តេរី​គ្រប់​ប្រភេទ​ ​​ដែល​តម្រូវ​ឲ្យ​យើង​ដុះ​ធ្មេញ​ យ៉ាង​តិច​ណាស់​​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​។​ យ៉ាង​ណា​មិញ​ ​ប្រសិនបើ​យើង​មិន​យក​ចិត្ត​ទុក​ដាក់​ឲ្យ​ដិតដល់​អំពី​ការ​ថែទាំ​មាត់​ធ្មេញ​ទេ​នោះ​ វា​អាច​​ធ្វើ​ឲ្យ​អញ្ចាញ​ធ្មេញ​ និង​ធ្មេញ​មាន​ការ​ឈឺចាប់​ និង​មិន​មាន​សុខភាព​ល្អ​ផង​ដែរ​។​ការ​បណ្ដុះ​ទម្លាប់​ថែទាំ​ធ្មេញ​តាំង​ពី​​នៅ​វ័យ​ក្មេង​ នឹង​អាច​ការពារ​បញ្ហា​ពុក​ធ្មេញ​ ក៏​ដូចជា​ដង្កូវ​ស៊ី​ធ្មេញ​នៅ​ពេល​​អនាគត​​។ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​​​តែ​យក​ចិត្ត​ទុកដាក់​ចំពោះ​ការ​ថែទាំ​មាត់​ធ្មេញ​របស់​កូន​ៗ ដើម្បី​ធានា​​ថា​​​អញ្ចាញ​ និង​ធ្មេញ​របស់​ពួក​គេ​មាន​សុខភាព​ល្អ​នៅ​គ្រប់​វ័យ​ទាំង​អស់​។ ១. អនាម័យ​មាត់​ធ្មេញ​សម្រាប់​ទារក​ ​​​​ប៉ា​ម៉ាក់​មិន​ចាំបាច់​រង់ចាំ​រហូត​ទាល់​តែ​អា​អូន​ចាប់ផ្ដើម​ដុះ​ធ្មេញ​ ទើប​​​ថែទាំ​អនាម័យ​មាត់​ធ្មេញ​របស់​​ពួក​គេ​ឡើយ​។ ចូរ​ប្រើប្រាស់​ក្រណាត់​​ស្អាត​ និង​ទន់​ មក​ជូត​អញ្ចាញ​ធ្មេញ​​របស់​ទារក​ដើម្បី​កម្ចាត់​បាក់តេរី​ផ្សេង​ៗ​​ បន្ទាប់​ពី​បំបៅ​រួច​។​ ​នៅ​ពេល​ដែល​ទារក​ចាប់ផ្ដើម​ដុះ​ធ្មេញ​ ​នៅ​អាយុ​ចន្លោះ​៦ខែ ទៅ​១២​ខែ ប៉ា​ម៉ាក់​អាច​ចាប់ផ្ដើម​​ដុះ​ធ្មេញ​ឲ្យ​អា​អូន​ ដោយ​ប្រើ​​ច្រាស់​​ដុស​ធ្មេញ​ទន់​ៗ​សម្រាប់​ទារក​។ ​ប៉ា​ម៉ាក់​គួរ​ដាក់​ថ្នាំ​ដុស​ធ្មេញ​តិច​បំផុត​ ​និង​ជា​ប្រភេទ​ថ្នាំ​ដុស​ធ្មេញ​ដែល​​ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ពិសេស​សម្រាប់​ទារក។​ បន្ថែម​ពី​នេះ​ ចូរ​​កុំ​ឲ្យ​អា​អូន​​គេង​​ដោយ​​បៀម​​ដប​ទឹក​ដោះ​គោ​នៅ​ក្នុង​មាត់​ឲ្យ​សោះ​ ​ពីព្រោះ​​សារធាតុ​រាវ​នឹង​ដក់​ជាប់​នឹង​ធ្មេញ​របស់​ទារក​ ដែល​អាច​បង្ក​ទៅ​ជា​ដង្កូវ​ស៊ី​ធ្មេញ​ និង​ពុក​ធ្មេញ​ជាដើម​។ ២. អនាម័យ​មាត់​ធ្មេញ​សម្រាប់​ក្មេង​អាយុ​២​ឆ្នាំ​ឡើង​ទៅ នៅ​ពេល​ដែល​កូន​​មាន​អាយុ​ចាប់​ពី​​២​ឆ្នាំ​ឡើង​ទៅ​ ​ប៉ា​ម៉ាក់​អាច​​​ឲ្យ​កូន​ប្រើ​ថ្នាំ​ដុស​ធ្មេញ​ដែល​មាន​ជាតិ​​ផ្លអូ​រាយ​ (Fluoride) ​ដោយ​សារ​តែ​ក្មេង​នៅ​អាយុ​ប៉ុណ្ណឹង​​​​ចេះ​ខ្ជាក់​​ថ្នាំ​ដុស​ធ្មេញ​ចេញ​​ពី​មាត់​របស់​ពួកគេ​បាន​ ព្រម​ទាំង​​ត្រូវ​ប្រាកដ​ថា​បរិមាណ​នៃ​ថ្នាំ​ដុស​ធ្មេញ​ មិន​ត្រូវ​ឲ្យ​លើស​ពី​ទំហំ​គ្រាប់​សណ្ដែក​​ឡើយ​។​ បន្ថែម​ពី​នេះ​ ប៉ា​ម៉ាក់​គួរ​ឲ្យ​កូន​ដុស​ធ្មេញ​ពីរ​ដង​ក្នុង​មួយ​​ថ្ងៃ​​ ​និង​​ចៀសវាង​ការ​​លេប​ថ្នាំ​ដុស​ធ្មេញ​​ចូល​ពោះ​​ផង​ដែរ​។ ៣. អនាម័យ​មាត់​ធ្មេញ​សម្រាប់​កុមារ​កំពុង​លូតលាស់ ​ ជាមួយ​គ្នា​នេះ​ដែរ​ ប៉ា​ម៉ាក់​ត្រូវ​ប្រាកដ​ថា​កូន​ដែល​ជិត​ចូល​វ័យ​ជំទង់​​របស់​ខ្លួន​ ដុស​ធ្មេញ​យ៉ាង​ហោច​ណាស់​ ចំនួន​ពីរ​នាទី​ និង​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​។ ម្យ៉ាង​វិញ​ទៀត​ យើង​គួរ​ណែនាំ​កូន​ឲ្យ​ចេះ​ប្រើ​ខ្សែ​ទាក់​​កម្ទេចកំទី​ដែល​តោង​ជាប់​ធ្មេញ ដើម្បី​ការពារ​​​ពុក​ធ្មេញ​ និង​ដង្កូវ​ស៊ី​ធ្មេញ​។​ នៅ​ក្នុង​វ័យ​នេះ​ ប៉ា​ម៉ាក់​គួរ​បណ្ដុះ​ទម្លាប់​ថែទាំ​អនាម័យ​មាត់​ធ្មេញ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ ​ពីព្រោះ​ធ្មេញ​អចិន្ត្រៃយ៍​របស់​ក្មេង​នឹង​ចាប់ផ្ដើម​ដុះ​ចេញ​មក​បន្តិច​ៗ​។ ​ប្រសិនបើ​កូន​​មាន​បញ្ហា​ដុះ​ធ្មេញ​លយ​ចេញ​ក្រៅ ឬ​​មិន​ត្រង់​ជួរ​ […]


សម្រស់មាត់ធ្មេញ

កំពូល​អាហារ​ទាំង​៥​ ធ្វើ​ឲ្យ​ធ្មេញ​ស​​ស្អាត​ដោយ​មិន​ដឹង​ខ្លួន

ធ្មេញ​ស​ស្អាត​ ធ្វើ​ឲ្យ​យើង​មាន​ទំនុក​ចិត្ត​ និង​ភាព​ជឿ​ជាក់​នៅ​ពេល​ដែល​យើង​សើច​ ​ឬ​និយាយ​ទៅ​កាន់​អ្នក​ណា​ម្នាក់​។​ ប៉ុន្តែ​ ជា​ធម្មតា​ ធ្មេញ​នឹង​ប្រែ​ពណ៌​ទៅ​ជា​លឿង​ ឬ​​ជាប់​កំណ​កំបោរ​ ប្រសិនបើ​យើង​​​ខ្វះ​ការ​ថែទាំ​ ឬ​​ញ៉ាំ​អាហារ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ជាប់​ពណ៌​​​។​ ជា​ទូ​ទៅ​ គ្នា​យើង​អាច​ប្រើប្រាស់​ប្រភេទ​ថ្នាំ​ដុស​ធ្មេញ ជែល​ដែល​ជួយ​ធ្វើ​ឲ្យ​ធ្មេញ​ស​​​ ​​​ឬ​​ការ​​ខាត់​ធ្មេញ ក៏​ដូចជា​ការ​បាញ់​កាំ​រស្មី​ដើម្បី​​ឲ្យ​ធ្មេញ​​ស​ជា​ដើម​។​ ប៉ុន្តែ​​ ការ​ដោះស្រាយ​តាម​វីធី​នេះ​​ ​មិន​ត្រឹម​តែ​មាន​តម្លៃ​ថ្លៃ​ប៉ុណ្ណោះ​ទេ​​ វា​ថែម​ទាំង​​មាន​ផ្ទុក​ទៅ​ដោយ​សារធាតុ​គីមី​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ធ្មេញ​ និង​អញ្ចាញ​ធ្មេញ​​របស់​យើង​ថែម​ទៀត​ផង​។​ យ៉ាង​ណា​មិញ​ ដើម្បី​​ឲ្យ​ធ្មេញ​ស​ស្អាត​​តាម​បែប​ធម្មជាតិ​ គ្នា​យើង​អាច​ងាក​មក​​ញ៉ាំ​​អាហារ​​ទាំង​នេះ​ជំនួស​វិញ ទើប​ជា​ការ​ប្រសើរ​​។ ១. ផ្លែ​ស្រ្តូបឺរី ផ្លែ​ស្ត្រូបឺរី​មាន​ផ្ទុក​អាស៊ីដ​Malic ដែល​ជួយ​​ធ្វើ​ឲ្យ​ធ្មេញ​ស​ស្អាត​ ក៏​ដូចជា​កាត់​បន្ថយ​កំណក​កំបោរ​​នៅ​លើ​ធ្មេញ​របស់​យើង​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ បន្ថែម​ពី​នេះ អាស៊ីដ​Malic ​ក៏​អាច​បង្កើន​ការ​ផលិត​ទឹក​មាត់​សម្រាប់​អ្នក​ដែល​មាន​មាត់​ស្ងួត​ផង​ដែរ​​។​ ​ជា​ទូទៅ ទឹក​មាត់​ជួយ​ការពារ​ប្រឆាំង​នឹង​ការ​​ពុក​ធ្មេញ​ ដែល​ជា​មូលហេតុ​បណ្ដាល​ឲ្យ​មាន​កំណក​ជាប់​ធ្មេញ​​​។ ​​​២. ផ្លែ​ឪឡឹក​ ជាមួយ​គ្នា​នេះ​ដែរ​ ឪឡឹក​​មាន​ផ្ទុក​អាស៊ីដ​Malic ច្រើន​ជាង​ផ្លែ​ស្ត្រូបឺរី​ទៅ​ទៀត​។​ គ្នា​យើង​បាន​ដឹង​ហើយ​ថា​ អាស៊ីដ​ប្រភេទ​នេះ​មាន​គុណ​ប្រយោជន៍​ជួយ​ឲ្យ​ធ្មេញ​ស​ស្អាត​ និង​​​ជួយ​បង្កើន​ការ​ផលិត​ទឹក​មាត់​​​ថែម​ទៀត​ផង​។ ៣. ផ្នែក​ម្នាស់​ ​ធ្មេញ​របស់​យើង​គ្របដណ្ដប់​ដោយ​ស្រទាប់​Pellicle ឬ​ស្រទាប់​ប្រូតេអ៊ីន​ទឹក​មាត់​។​ ស្រទាប់​​នេះ​ ការពារ​ធ្មេញ​របស់​យើង​ក៏​ពិត​មែន​ ប៉ុន្តែ​វា​ក៏​ស្រូប​យក​ជាតិ​ពណ៌​ពី​អាហារ​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​​ធ្មេញ​របស់​យើង​​ពោរ​ពេញ​ទៅ​ដោយ​កំណក​កំបោរ​​ផង​ដែរ​។ ​ប៉ុន្តែ ម្នាស់​អាច​រំលាយ​ស្រទាប់​Pellicle​ តាម​បែប​ធម្មជាតិ​ ពីព្រោះ​វា​មាន​ផ្ទុក​អង់ស៊ីម​Proteolytic ​ដែល​អាច​បំបែក​ប្រូតេអ៊ីន​ រួម​ទាំង​​ស្រទាប់ Pellicle ផង​ដែរ​។ ៤. ផ្លែ​ល្ហុង​​​​​​​ ​​​ផ្លែ​ល្ហុង​ក៏​មាន​ផ្ទុក​អង់ស៊ីម​ […]


ការថែទាំមាត់

​​​ស្ងួត​មាត់​ក្រោយ​ភ្ញាក់​ពី​គេង​ តាម​ពិត​មក​ពី​មូលហេតុ​ទាំង​នេះ​

​​មាត់​ស្ងួត​ខ្លាំង​ ក្រោយ​ពេល​ភ្ញាក់​ពី​គេង​ អាច​បណ្ដាល​មក​ពី​មូលហេតុ​ជាច្រើន។​ ជា​ទូទៅ​ អាការៈ​ស្ងួត​មាត់​នេះ​ កើតឡើង​នៅ​ពេល​ដែល​​យើង​មាន​​ទឹក​មាត់​មិន​គ្រប់គ្រាន់​​ ឬ​​​ចេញ​ទឹក​មាត់​តិចតួច​ (Hyposalivation) ដែល​ធ្វើ​ឲ្យ​យើង​ពិបាក​និយាយ​ ឬ​​លេប​ទឹក​មាត់​ ។​ ​​​នៅ​ក្នុង​ករណី​ដែល​បញ្ហា​នេះ​កើត​ឡើង​ជា​ប្រចាំ​​​ យើង​ចាំបាច់​ត្រូវ​ស្វែង​យល់​អំពី​​មូលហេតុ​​បង្ក​ឲ្យ​បាន​ច្បាស់លាស់​​ និង​​រក​វិធីសាស្ត្រ​​ដោះស្រាយ​ឲ្យ​បាន​ទាន់​ពេលវេលា​។ យ៉ាងណាមិញ​ មូលហេតុ​ទាំង​៦​ខាងក្រោម​នេះ​ ក៏​អាច​នាំ​ឲ្យ​យើង​មាន​អាការៈ​ស្ងួត​មាត់​ផង​ដែរ​។ ១. ប្រើប្រាស់​ថ្នាំ​ ថ្នាំ​មួយ​ចំនួន​ ដែល​យើង​កំពុង​តែ​ប្រើប្រាស់​ ក៏​អាច​បង្ក​ឲ្យ​មាន​អាការៈ​ស្ងួត​មាត់​នេះ​ដែរ​ ដូចជា​ថ្នាំ​​ប្រឆាំង​នឹង​ការ​ថប់បារម្ភ​ ធ្លាក់​ទឹក​ចិត្ត ឬ​ថ្នាំ​បន្ថយ​ការ​ឈឺចាប់​ជាដើម​។ ប្រសិនបើ​យើង​​តែងតែ​​ជួប​នឹង​បញ្ហា​នេះ​ បន្ទាប់​ពី​យើង​ចាប់ផ្ដើម​ប្រើប្រាស់​ថ្នាំ​ថ្មីៗ​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ​ដើម្បី​ទទួល​បាន​​​ដំណោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព​​។ ២. ដកដង្ហើម​តាម​មាត់​​​​ ​​​ជាមួយ​គ្នា​​នេះ​ដែរ​ ប្រសិនបើ​យើង​ដកដង្ហើម​តាម​មាត់​ ជាពិសេស​នៅ​ពេល​ដែល​យើង​គេង​លក់​ វា​​ក៏​អាច​នាំ​ឲ្យ​យើង​​មាន​ទឹកមាត់​តិចតួច​ដែរ​។ ដូចនេះ​ យើង​គួរ​តែ​ព្យាយាម​​ផ្លាស់ប្ដូរ​​ទម្លាប់​នេះ​ ឬ​ស្វែង​រក​មូលហេតុ​ដែល​ធ្វើ​ឲ្យ​​យើង​​តែងតែ​ដកដង្ហើម​តាម​មាត់​​។​ ​បន្ថែម​ពី​នេះ​ ​យើង​ក៏​អាច​ភ្ញាក់​ពី​គេង​ ជាមួយ​នឹង​អាការៈ​ស្ងួត​មាត់​ខ្លាំង​​ផង​ដែរ​ ប្រសិន​បើ​យើង​មាន​ទម្លាប់​​គេង​ស្រមុក​​​។ ៣. ជក់បារី​ ឬ​ផឹក​ស្រា ការ​ជក់បារី​ មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​ដំណើរការ​នៃ​សួត​ប៉ុណ្ណោះ​ទេ​ វា​ក៏​​​អាច​​កាត់​បន្ថយ​នូវ​ការ​ផលិត​ទឹក​មាត់​ផង​ដែរ ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​ស្ងួត​មាត់។​ តាម​ការ​សិក្សា​មួយ​ បាន​បង្ហាញ​ថា​ អ្នក​ដែល​ជក់​​បារី​ចំនួន​៣៩​% គឺ​តែងតែ​កើត​មាន​បញ្ហា​ស្ងួត​មាត់​នេះ​​។​ ​មួយ​វិញ​ទៀត​ ជាតិ​អាកុល​​នឹង​ធ្វើ​ឲ្យ​យើង​ខ្សោះ​ជាតិ​ទឹក​ ព្រម​ទាំង​​​ស្ងួត​មាត់​ជា​ប្រចាំ​។​ ៤. ជំងឺ​ទឹក​នោម​ផ្អែម​​​ ​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ ក៏​អាច​មាន​អាការៈ​ស្ងួត​មាត់​នេះ​ដែរ​ ដោយ​សារ​តែ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ ឬ​​មក​ពី​ថ្នាំ​ដែល​យើង​ប្រើប្រាស់​សម្រាប់​ទប់ទល់​នឹង​​ជំងឺ​​មួយ​ប្រភេទ​នេះ​។ ​ហេតុនេះ​ហើយ​ […]


ការថែទាំមាត់

បង្កើតទម្លាប់ទាំងនេះ បបូរមាត់ស្ងួត ប្រេះ លែងជាបញ្ហាសម្រស់ទៀតហើយ

ដ្បិត​តែ​ការ​ប្រេះ​បបូរ​មាត់ ជា​បញ្ហា​តូច​តាច​មួយ ប៉ុន្តែ  ​បបូរ​មាត់​ស្ងួត ប្រេះ ជា​បញ្ហា​មួយ​ធ្វើ​ឲ្យ​គ្នា​យើង​ធុញ​ទ្រាន់ ក្រៅ​ពី​ធ្វើ​ឲ្យ​បាក់​សម្រស់​ហើយ ប្រេះ​បបូរ​មាត់​ក៏​ធ្វើ​ឲ្យ​យើង​ឈឺ​ផ្សារ​បាន​ដែរ។ ប្រេះ​បបូរ​មាត់​អាច​កើត​ឡើង​បាន​គ្រប់​ពេល ហើយ​ភាគ​ច្រើន​កើត​នៅ​ពេល​ដែល​អាកាសធាតុ​ក្ដៅ ឬ​ត្រជាក់​ពេក ឬ​មួយ​យើង​មាន​ប្រតិកម្ម​ជាមួយ​នឹង​ក្រែម​លាប​បបូរ​។ល។ តែ​បើ​គ្នា​យើង​មាន​ស្រឡាញ់​បបូរ​មាត់ ចង់​ឲ្យ​មើល​ទៅ​ស្អាត ទន់​រលោង គួរ​តែ​មាន​ទម្លាប់​ថែ​ទាំ​បបូរ​មាត់ ដូច​យើង​ធ្វើ skin care លើ​មុខ និង​ដង​ខ្លួន​យើង​ដែរ ហើយ​គ្រាន់​តែ​ការ​ផ្ដល់​សំណើម​ដោយ​ការ​លាប​ក្រែម​ព្យាបាល​បបូរ​មាត់​នៅ​មិន​ទាន់​គ្រប់​ទេ ទម្លាប់​ខាង​ក្រោម​នេះ​ជួយ​រក្សា​បបូរ​មាត់​យើង​បាន​ស្អាត និង​មាន​សុខភាព​ល្អ៖ ១. កុំ​លិឍ​បបូរ​មាត់៖ គ្នា​យើង​ខ្លះ ចេះ​តែ​លិឍ​បបូរ​មាត់ គិត​ថា​ជួយ​ឲ្យ​សើម តែ​វា​មិន​ជួយ​អ្វី​នោះ​ទេ។ ការ​លិឍ​បបូរ​មាត់​អាច​ធ្វើ​ឲ្យ​បបូរ​មាត់​យើង​ស្ងួត​ខ្លាំង​ជាង​មុន​ក្រោយ​ពេល​ទឹក​មាត់​ស្ងួត​បាត់​ទៅ។ ២. ញ៉ាំ​ទឹក​ឲ្យ​ច្រើន៖ យើង​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ដើម្បី​ផ្ដល់​សំណើម​ដល់​បបូរ​មាត់ និង​ផ្ដល់​សំណើម​ដល់​ផ្នែក​រាង​កាយ​ដទៃ​ទៀត​ដែរ។ ៣. ប្រើ​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់៖ ប្រសិន​បើ​ខ្យល់​មាន​សភាព​ស្ងួត យើង​អាច​ប្រើ​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់​ក្នុង​ផ្ទះ ឬ​បន្ទប់ ដើម្បី​បន្ថែម​សំណើម​ទៅ​ក្នុង​បរិយាកាស។ ៤. ចៀស​វាង​ផលិត​ផល​ធ្វើ​ឲ្យ​មាត់​ប្រតិកម្ម៖ ផលិត​ផល​លាប​មាត់​ខ្លះ​មាន​ផ្ទុក​សារធាតុ​គីមី​ដែល​អាច​ធ្វើ​ឲ្យ​មាត់​ស្ងួត។ ដូច​នេះ យើង​ត្រូវ​ជ្រើស​យក​ផលិតផល​ដែល​គ្មាន​ក្លិន​ទឹក​អប់ ឬ​អាល់កុល។ ៥. ការពារ​បបូរ​មាត់៖ អាកាសធាតុ​ត្រជាក់ កម្ដៅ ខ្យល់ សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​បបូរ​មាត់​យើង​ស្ងួត។ យក​ល្អ យើង​គួរ​ការពារ​បបូរមាត់​ដោយ​លាប​ក្រែម​ផ្ដល់​សំណើម ឬ​ក្រែម​មាន​ផ្ទុក​សារធាតុ​ការពារ​កម្ដៅ​ថ្ងៃ​មុន​ចេញ​ទៅ​ណា​មក​ណា។ ៦. ដក​ដង្ហើម​តាម​ច្រមុះ៖ ការ​ដក​ដង្ហើម​តាម​មាត់​បណ្ដាល​ឲ្យ​ស្ងួត​បបូរ​មាត់ និង​ក្នុង​មាត់​បាន។ ប៉ុន្តែ […]


បញ្ហាមាត់ធ្មេញផ្សេងទៀត

ឧស្សាហ៍ស្រៀវធ្មេញ អាចមកពី​បញ្ហាប៉ុន្មាននេះ!

ជឿ​ថា គ្នា​យើង​ខ្លះ​ធ្លាប់​​មាន​អារម្មណ៍​ថា​មិន​ស្រួល ឬ​ឈឺ​ធ្មេញ នៅ​ពេល​ដែល​ខាំ​ការ៉េម ឬ​ហុត​ស៊ុប​ក្ដៅ​ៗ​។ ស្រប​ពេល​ដែល​យើង​ឈឺ​ធ្មេញ​ពេល​ញ៉ាំ​អាហារ​ត្រជាក់​ពេក ឬ​ក្ដៅ​ពេក​អាច​ជា​សញ្ញា​ពុក​ធ្មេញ វា​ក៏​ជា​បញ្ហា​មួយ​សម្រាប់​មនុស្ស​មាន​បញ្ហា​ស្រៀវ​ធ្មេញ​ដែរ។ បើ​យើង​មាន​បញ្ហា​ស្រៀវ​ធ្មេញ សកម្មភាព​ដែល​យើង​ធ្វើ​ប្រចាំ​ខ្លះ​អាច​បង្ក​ការ​ឈឺ​ចាប់​មួយ​រយៈ​ខ្លី​ដូចជា ដុស​ធ្មេញ ញ៉ាំ​អាហារ ឬ​ផឹក​ទឹក។ល។ វា​អាច​ជា​បញ្ហា​បណ្ដោះ​អាសន្ន ឬ​ជា​បញ្ហា​រ៉ាំរ៉ៃ​ហើយ​វា​អាច​ប៉ះ​ពាល់​ដល់​ធ្មេញ​មួយ ឬ​ច្រើន ឬ​ធ្មេញ​ទាំង​អស់​ក្នុង​ពេល​តែ​មួយ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ។ គ្នា​យើង​មួយ​ចំនួន​មាន​បញ្ហា​ស្រៀវ​ធ្មេញ​ជាង​មនុស្ស​ទូទៅ ដោយ​សារ​ស្រទាប់​ខាង​ក្រៅ​ដែល​ការពារ​ធ្មេញ​មាន​សភាព​ស្ដើង។ ចំណែក​សកម្មភាព​ដែល​យើង​ធ្វើ​ប្រចាំ​ថ្ងៃ អាច​ធ្វើ​ឲ្យ​ស្រទាប់​ធ្មេញ​ខាង​ក្រៅ​កាន់​តែ​ស្ដើង​ដូច​ជា៖ ដុស​ធ្មេញ​ខ្លាំង​ពេក ប្រើ​ច្រាស់​ដុស​ធ្មេញ​រឹងៗ មាន​ទម្លាប់​សង្កៀតធ្មេញ​ពេល​យប់ ញ៉ាំ ឬ​ផឹក​ចំណី​អាហារ​មាន​ជាតិ​អាស៊ីដ​ជា​ប្រចាំ។ល។ ជួន​កាល ការ​ច្រាល​អាស៊ីដ​ក្រពះ​ញឹក​ញាប់ ឬ​ក្អួត ក៏​អាច​ជា​កត្តា​មួយ​ធ្វើ​ឲ្យ​ធ្មេញ​ពុក​ទៅ​តាម​នោះ​ដែរ។ ម៉្យាង​ទៀត បញ្ហា​ស្រៀវ​ធ្មេញ អាច​បណ្ដាល​មក​ពី​ធ្មេញ​ចាប់​ផ្ដើម​ពុក ធ្មេញ​ខូច ធ្មេញ​ក្រហត ដែល​ធ្វើ​ឲ្យ​យើង​ស្រៀវ​ធ្មេញ​តែ​មួយ ឬ​នៅ​តំបន់​ក្បែរៗនោះ។ ដូច​គ្នា​នេះ​ដែរ យើង​ក៏​អាច​មាន​បញ្ហា​ស្រៀវ​មួយ​រយៈ​ខ្លី​ក្រោយ​ពេល​ប៉ះ​ធ្មេញ ខាត់​ធ្មេញ​ឲ្យ​ស និង​ការ​សម្អាត​ធ្មេញ​ផ្សេង​ទៀត ដែល​អាច​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់​រាប់​ថ្ងៃ។ ដើម្បី​ទប់​ស្កាត់ មិន​ឲ្យ​មាន​បញ្ហា​ស្រៀវ​ធ្មេញ​កើត​ឡើង យើង​គួរ​តែ៖ - ដុស​ធ្មេញ២ដង/ថ្ងៃ ជាមួយ​ច្រាស់​ទន់ និង​ថ្នាំ​ដុស​ធ្មេញ​ដែល​មាន​ជាតិ flouride និង​សម្អាត​ធ្មេញ​ក្រោយ​ពេល​ញ៉ាំ​អាហារ​រួច - មិន​ត្រូវ​ដុស​ធ្មេញ​ខ្លាំងៗ​ពេក - ចៀសវាង​អាហារ​មាន​ជាតិ​អាស៊ីដ​ខ្ពស់​ដូច​ជា ពពួក​ផ្លែ citrus ស្រាក្រហម […]


ការថែទាំមាត់

រលាកអញ្ចាញធ្មេញទុកចោលយូរ អាចបង្កជាជំងឺផ្សេងទៀតលើរាងកាយ

រលាកអញ្ចាញធ្មេញ កើត​ឡើង​ញឹក​ញាប់ និង​មាន​លក្ខណៈ​ស្រួច​ស្រាវ បង្ក​ឲ្យ​មាន​ការ​រលាក​អញ្ចាញ ឡើង​ក្រហម និង​ហើម​អញ្ចាញ។ វា​ជា​បញ្ហា​ទូទៅ ច្រើន​កើត​បាន​ទាំង​ក្មេង មនុស្ស​ចាស់ ហើយ​វា​ក៏​មិន​ប្រកាន់​ភេទ​ដែរ។ មួយ​វិញ​ទៀត បើ​មិន​ព្យាបាល​ ជំងឺ​រលាក​អញ្ចាញ​ធ្មេញ អាច​រាល​ដាល​ទៅ​ផ្នែក​ដទៃ​នៃ​រាង​កាយ​យើង​បាន​ថែម​ទៀត។ នៅ​ពេល​ដែល​មាន​ការ​រលាក​អញ្ចាញ​ធ្មេញ បណ្ដាល​ឲ្យ​មេរោគ​ងាយ​ឆ្លង ចូល​ទៅ​តាម​សរសៃ​ឈាម និង​ប៉ះពាល់​ដល់​សរីរាង្គ​សំខាន់​ៗ​ដូច​ជា បេះ​ដូង សួត និង​បម្រែបម្រួល​សរីរាង្គ​ផ្សេងៗ។ នេះ​បើ​តាម​ការផ្សព្វផ្សាយរបស់​មន្ទីរពេទ្យ កាល់ម៉ែត។ ជំងឺ​មួយ​ចំនួន​ដែល​អាច​កើត​មាន ដោយសារ​រលាក​អញ្ចាញ​ធ្មេញ៖ - ជំងឺ​បេះដូង - ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល - ជំងឺ​មហារីក​មាត់​ធ្មេញ - ជំងឺ​ទឹក​នោម​ផ្អែម - ជំងឺ​ពុក​ធ្មេញ ក្លិន​មាត់​មិន​ល្អ និង​បាត់បង់​ធ្មេញ - ជំងឺ​ពុក​ឆ្អឹង - ជំងឺ​រលាក​សន្លាក់ - កូន​កើត​មិន​គ្រប់​ខែ ឬ​មិន​គ្រប់​គីឡូ (សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ)។ ចំពោះ​ជំងឺ​រលាក​អញ្ចាញ​ធ្មេញ បង្ក​ដោយ​មូល​ហេតុ​ធំ​ចម្បង​មួយ គឺ​ពពួក​បាក់តេរី មាន​នៅ​ក្នុង​កំណក​កំបោរ​ព័ទ្ធ​ជុំ​វិញ​ធ្មេញ ក្នុង​រយៈ​ពេល​យូរ​នាំ​ឲ្យ​មាន​ការ​រលាក​អញ្ចាញ​ធ្មេញ។ មូល​ហេតុ​ផ្សេងៗ​ទៀត​អាច​មក​ពីការ​ប៉ះ​ទង្គិច ការ​ប៉ះ​ពាល់​ផ្ទាល់​ជាមួយ​សារធាតុ​គីមី ការ​ដាក់​ធ្មេញ ឬ​ប៉ះ​ធ្មេញ​មិន​ត្រឹមត្រូវ​តាម​បច្ចេកទេស​ជា​ដើម។ ហេតុ​នេះ​ហើយ គ្នា​យើង​គួរ​ចេះ​ការពារ​ខ្លួន​ពី​បញ្ហា​រលាក​អញ្ចាញ​ធ្មេញ​ដោយ​៖ ១. ទម្លាប់​អនាម័យ​មាត់​ធ្មេញ ​ជា​វិធី​​ល្អ​បំផុត​បង្ការ​ជំងឺ​នេះ​ហើយ​ចំណុច​សំខាន់​ទាំង​៣ យើង​​គួរ​ចង​ចាំ ​រួម​មាន ​ដុស​សម្អាត​ធ្មេញ​យ៉ាង​តិច ២ដង/ថ្ងៃប្រើ​អំបោះ​ទាក់​ចន្លោះ​ធ្មេញ​ និង​ទៅ​ពិនិត្យ​ធ្មេញ​ឲ្យ​បាន​ទៀង​ទាត់។ ២. ក្រៅ​ពី​នេះ​ ការ​សម្អាត​ធ្មេញ​ឲ្យ​បាន​ស្អាត​ល្អ​ជាមួយ​ច្រាស​ដុស​ធ្មេញ​ និង​ប្រើ​អំបោះ​ទាក់​ធ្មេញ​ […]


ការថែទាំមាត់

កត្តាប៉ុន្មាននេះ បណ្ដាលឲ្យកើតបញ្ហាធ្មេញបង្ករោគ យូរទៅអាចរាលដាលដល់ខួរក្បាល

បញ្ហា​មាត់​ធ្មេញ មិន​មែន​ធម្មតា​ដូច​ដែល​គ្នា​យើង​មួយ​ចំនួន​គិត​នោះ​ទេ បើ​មាន​បញ្ហា​ហើយ​បណ្ដោយ​តាម​ពេល​វេលា មិន​ខ្វល់​ខ្វាយ​រក​ពេទ្យ​ទេ វា​អាច​បង្ក​ជា​បញ្ហា​ដល់​សុខភាព​យើង​ធ្ងន់​បាន។ បញ្ហា​មាត់​ធ្មេញ​មួយ​ដែល​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​នោះ គឺ​ការ​បង្ក​រោគ​នៅ​ធ្មេញ ដែល​ជា​បញ្ហា​មួយ​អាច​រាល​ដាល​ទៅ​ផ្នែក​នានា​នៃ​រាង​កាយ បើ​វា​ដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ។ បញ្ហា​ធ្មេញ​បង្ក​រោគ​អាច​កើត​ឡើង​បាន​នៅ​ពេល​ដែល​បាក់តេរី​ចូល​លុកលុយ​ផ្នែក​ខាង​ក្នុង​ធ្មេញ ដូច​ជា ផ្នែក​សរសៃឈាម សរសៃ​ប្រសាទ និង​ជាលិកា​ភ្ជាប់​ផ្សេងៗ។ ពពួក​បាក់តេរី​ទាំង​នោះ​អាច ឆ្លង​ចូល​តាម​ប្រហោង​ធ្មេញ ឬ​ចន្លោះ​ធ្មេញ​បែក ហើយ​រាល​ដាល​ទៅ​ដល់​ឫស​ធ្មេញ ហើយ​វា​អាច​បណ្ដាល​ឲ្យ​ហើម ឬ​រលាក​នៅ​គល់​ឫស​ធ្មេញ។ នេះ​បើ​តាម​ពន្យល់​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺទូទៅ។ ទាក់​ទង​នឹង​បញ្ហា​ធ្មេញ​បង្ក​រោគ​នេះ មាន​កត្តា​ប្រឈម​ជា​ច្រើន​ដែល​កាន់​តែ​ងាយ​ឲ្យ​កើត​បញ្ហា​នេះ​ដែល​យើង​គួរ​កត់​សម្គាល់​ដូចជា៖ - ខ្វះ​អនាម័យ៖ ការ​ដែល​មិន​បាន​ថែ​ទាំ​មាត់​ធ្មេញ​យើង​ឲ្យ​បាន​ល្អ អាច​បង្កើន​ភាគ​រយ​ខ្ពស់​ក្នុង​ការ​កើត​បញ្ហា​ពុក​ធ្មេញ ធ្មេញ​ឆ្លង​មេរោគ បញ្ហា​អញ្ចាញ​ធ្មេញ និង​បញ្ហា​មាត់​ធ្មេញ​ច្រើន​ទៀត។ ​ - ញ៉ាំ​អាហារ​មាន​ជាតិ​ស្ករ​ខ្ពស់៖ បើ​យើង​ញ៉ាំ​អាហារ​មាន​ជាតិ​ស្ករ​ច្រើន​ដូច​ជា បង្អែម ទឹក​ក្រូច អាច​ជា​កត្តា​មួយ​បង្ក​ឲ្យ​មាន​បញ្ហា​ធ្មេញ ពុក​ធ្មេញ រហូត​ក្លាយ​ជា​បញ្ហា​ធ្មេញ​បង្ក​រោគ​បាន​ដែរ។ - មាត់​ស្ងួត៖ មាន​មាត់​ស្ងួត​ក៏​អាច​បង្កើន​កត្តា​នៃ​បញ្ហា​ធ្មេញ​ពុក​ដែរ។ ជា​រឿយៗ បញ្ហា​មាត់​ស្ងួត​កើត​ឡើង​ដោយសារ​មាន​ផល​រំខាន​ពី​ការ​ប្រើ​ថ្នាំ​មួយ​ចំនួន ឬ​ទាក់​ទង​នឹង​បញ្ហា​ភាព​វ័យ​ចាស់។ ប្រសិន​បើ​មិន​បាន​ព្យាបាល​ត្រឹម​ត្រូវ​ទេ បញ្ហា​ធ្មេញ​បង្ក​រោគ​នេះ មិន​អាច​ជា​បាន​ដោយ​ឯក​ឯង​ទេ។ ហើយ​បើ​ទុក​យូរ​ទៅៗ វា​អាច​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ដល់​ជីវិត និង​អាច​រាល​ដាល​ទៅ​ផ្នែក​ផ្សេង​ទៀត​លើ​រាងកាយ។ មួយ​វិញ​ទៀត បើ​យើង​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ វា​កាន់​តែ​ប៉ះពាល់​លើស​ដើម និង​អាច​រាលដាល​ដល់​ខួរ​ក្បាល​ទៀត​ផង។ ប៉ុន្តែ មធ្យោបាយ​ដែល​ទប់​ស្កាត់​បញ្ហា​ធ្មេញ​បង្ក​រោគ​នេះ គឺ​ត្រូវ​ការពារ​កុំ​ឲ្យ​មាន​ដង្កូវ​ស៊ី​ធ្មេញ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស