ការធ្លាក់ស ជាបញ្ហាទូទៅមួយសម្រាប់ស្ត្រី ហើយកន្លងមក អ្នកជំនាញបានបញ្ជាក់ថា ការគ្មានអនាម័យខ្លួនប្រាណទើបនាំឱ្យកើតបញ្ហាធ្លាក់ស។ ក្នុងនោះយើងបានរំលងរឿងសំខាន់មួយ គឺការធ្វើអនាម័យជ្រុលក៏អាចបណ្ដាលឲ្យធ្លាក់សដែរ។ នេះជាការលើកឡើងរបស់លោកស្រីវេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកាសេវាកម្មគ្លីនិក រ៉ាក់។
លោកស្រីបានបន្តទៀតថា ស្រីៗធ្លាក់សមួយចំនួន ព្រោះតែបាត់បង់បាក់តេរីល្អអស់រលីង ដោយសារការប្រើប្រាស់ទឹកអនាម័យមានកម្រិត pH ខ្ពស់ច្រើនពេក។ មូលហេតុដែលនាំឲ្យបាត់បង់បាក់តេរីល្អ មកពីយើងលូកលាងសម្អាតដល់ផ្នែកខាងក្នុងខ្លាំង ព្រោះខ្លាចទ្វារមាសមានមានក្លិន ឬសំណើម។ នៅពេលបាត់បង់បាក់តេរីល្អអស់ គ្មានអ្វីការពារបាក់តេរីអាក្រក់ ដូចនេះហើយទើបធ្វើឲ្យស្ត្រីងាយឆ្លងរោគផ្សេងៗ ជាពិសេសមេរោគនាំឲ្យធ្លាក់សនេះតែម្ដង។
នាយិកាសេវាកម្មគ្លីនិក រ៉ាក់ រូបនេះបានបន្ថែមទៀតដែរថា ដើម្បីថែរក្សាទ្វារមាសឲ្យមានសុខភាពល្អ យើងគួរតែដឹងពីរបៀបប្រើប្រាស់ទឹកអនាម័យឲ្យបានត្រឹមត្រូវ៖
១- បើមានក្លិនត្រូវប្រើទឹកអនាម័យ ២ ដង/ថ្ងៃ
២- បើគ្មានបញ្ហាក្លិន ឬធ្លាក់ស មិនចាំបាច់ប្រើទឹកអនាម័យទេ
៣- បន្ទោបង់រួចត្រូវលាងសម្អាតដោយទឹកធម្មតាពីមុខទៅក្រោយ មិនបាច់ប្រើទឹកអនាម័យ តែបើគ្មានទឹកអាចយកក្រដាសទៅផ្ដិតសម្អាត
៤- ថ្ងៃមករដូវអាចប្រើទឹកអនាម័យលាងសម្អាតបាន តែត្រឹមលាងសម្អាតពីក្រៅបានហើយ កុំលូកលាងខាងក្នុង។
ក្រៅពីនោះ យើងមិនត្រូវប្រើគ្រឿងក្រអូប ឬសាប៊ូអ្វីទៅលើតំបន់សំខាន់នោះឡើយ ព្រោះវាក៏ជាមូលហេតុដែលនាំឲ្យឆ្លងមេរោគចូលបរិវេណនោះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ចំណុចសំខាន់
អត្ថបទពាក់ព័ន្ធ៖
- ចុករមួលសាច់ដុំមុនមករដូវ ប៉ុន្តែបែរជាពុំមករដូវ មូលហេតុអ្វី?
- រឿងរដូវមិនទៀងធ្វើឲ្យស្រីៗខ្វល់ចិត្តណាស់ដែរ តើបញ្ហានេះកើតឡើងដោយសារអ្វី?
- ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
- វដ្ដរដូវអាចប្រែប្រួលទៅតាមវ័យ ស្រីៗយើងគួរដឹង
- ក្រោយសម្រាលកូនរយៈពេលប៉ុន្មាន ទើបរដូវមកវិញ?
- ការប្រែប្រួលពេលមករដូវទាំងនេះ គ្នាយើងគប្បីប្រុងប្រយ័ត្ន
[embed-health-tool-ovulation]