backup og meta

មករដូវម្ដងៗចង់តែក្អួត បណ្តាលមកពីមូលហេតុអ្វី?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 03, 2022

    មករដូវម្ដងៗចង់តែក្អួត បណ្តាលមកពីមូលហេតុអ្វី?

    អាការៈ​ចង់​ក្អួត​អំឡុង​ពេល​មក​រដូវ ​អាច​ធ្វើ​ឲ្យ​ស្រី​ៗ​យើង​មួយ​ចំនួន​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​ថា​ ​នេះ​អាច​បណ្ដាល​មក​ពី​បញ្ហា​សុខភាព​ផ្សេង​ៗ។​​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ ​អាការៈ​បែប​នេះ​ គឺ​កើត​ឡើង​ជា​ទូទៅ​ចំពោះ​ស្ត្រី​ភាគ​ច្រើន​ និង​មិន​បង្ក​​គ្រោះថ្នាក់​ណា​មួយ​ឡើយ​។

    មូលហេតុ​​អ័រម៉ូន​

    ពិត​ណាស់​ ស្រី​ៗ​ភាគ​ច្រើន​ដែល​ប្រឈម​នឹង​អាការៈ​ចង់​ក្អួត អំឡុង​ពេល​ ឬ​មុន​ពេល​មក​រដូវ គឺ​ជា​រោគសញ្ញា​​ទូទៅ​​មុន​ពេល​មក​រដូវ (PMS)។ អ័រម៉ូន​មួយ​ប្រភេទ​ដែល​មាន​ឈ្មោះ​ថាProstaglandin ចរាចរ​ជុំវិញ​រាងកាយ​​អំឡុង​ពេល​មក​រដូវ​ ដោយ​បង្ក​ឲ្យ​មាន​អាការៈ​​ដូចជា​ចង់​ក្អួត​ ឬ​ក្អួត រាករូស និង​ឈឺ​ក្បាល​ជា​ដើម​​។ ជា​ធម្មតា រោគសញ្ញា​មុន​ពេល​មក​រដូវ​ អាច​ចាប់ផ្ដើម​នៅ​រយៈពេល​១ ឬ​២​សប្ដាហ៍​មុន​ពេល​មក​រដូវ ដោយ​មាន​អាការៈ​ដូចជា​ឈឺ​សុដន់​ ទល់​លាមក​ ឈឺ​ខ្នង​ ឈឺ​ក្បាល​ និង​ហើម​ពោះ​។ លើស​ពី​នេះ​​ ស្រី​ៗ​យើង​ក៏​អាច​មាន​អារម្មណ៍​អន្ទះអន្ទែង ប្រែប្រួល​អារម្មណ៍​ ឬ​ចង់​យំ​ដោយ​គ្មាន​មូលហេតុ​ ក៏​ដូចជា​​គេង​មិន​លក់​។

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ​ចុក​ពោះ​ខ្លាំង​ក៏​អាច​បង្ក​ជា​អាការៈ​​ចង់​ក្អួត​ដូច​គ្នា

    ក្នុង​ករណី​ដែល​យើង​​ឈឺចាប់​ពេល​មក​រដូវ​ខ្លាំង​ ដូចជា​ឈឺ​ខ្នង​ ពោះ ជើង ត្រគាក​ និង​ឆ្អឹង​អាង​ត្រគាក​ ទាំង​នេះ​ក៏​អាច​បណ្ដាល​យើង​​មាន​អារម្មណ៍​ចង់​ក្អួត​ផង​ដែរ​។​

    មូលហេតុ​ធ្ងន់ធ្ងរ​នាំឲ្យ​ចង់​ក្អួត​អំឡុង​ពេល​មក​រដូវ​

    ជា​ទូទៅ រោគ​សញ្ញា​មុន​មក​រដូវ​មិន​បង្ក​ជា​គ្រោះថ្នាក់​ឡើយ​។ ប៉ុន្តែ​ មាន​មូលហេតុ​ធ្ងន់ធ្ងរ​​ចំនួន​២ ដែល​នាំ​ឲ្យ​យើង​​មាន​អាការៈ​ចង់​ក្អួត​អំឡុង​ពេល​មក​រដូវ​ នោះ​គឺ​ ជំងឺ​Endometriosis ​និង​ជំងឺ​រលាក​អាង​ត្រគាក (PID)។

    ​​​​​​ជំងឺ​Endometriosis ​​អាច​ធ្វើ​ឲ្យ​ជាលិកា​នៅ​ក្នុង​ស្បូន​​របើក​ និង​បង្ក​ឲ្យ​រដូវ​ប្រចាំ​ខែ​លូតលាស់​​នៅ​ខាង​ក្រៅ​ស្បូន​ជំនួស​វិញ។ ជួនកាល​ ជាលិកា​នោះ​លូតលាស់​នៅ​ជិត​ពោះវៀន​ និង​​បណ្ដាល​ឲ្យ​យើង​ចង់​ក្អួត​ ព្រម​ទាំង​ល្ហិតល្ហៃ រាករូស ទល់​លាមក​ ហើម​ពោះ​ និង​ធ្លាក់​ឈាម​ច្រើន​អំឡុង​ពេល​មក​រដូវ​។ ស្ត្រី​មួយ​ចំនួន​ដែល​កើត​ជំងឺ​នេះ​ ក៏​អាច​​មាន​អារម្មណ៍​ឈឺចាប់​នៅ​ពេល​រួម​ភេទ នោម​ ឬ​បន្ទោបង់​ថែម​ទៀត​ផង។

    អត្ថបទគួរអាន៖

    ចំណែក​ឯ​ជំងឺ​រលាក​អាង​ត្រគាក (PID) ​ជា​មូលហេតុ​ធ្ងន់ធ្ងរ​មួយ​ទៀត​ ដែល​បង្ក​​​ឲ្យ​មាន​អាការៈ​ចង់​ក្អួត​។ ស្រី​ៗ​ភាគ​ច្រើន​ឆ្លង​ជំងឺ​នេះ​ នៅ​ពេល​ដែល​បាក់តេរី​​​ផ្លាស់ទី​ពី​ទ្វារ​មាស​ទៅ​កាន់​ស្បូន​ អូវែ និង​ដៃ​ស្បូន។ អ្នក​កើត​ជំងឺ​នេះ អាច​មាន​រោគសញ្ញា​ផ្សេង​ៗ​ រួម​មាន​ ចុក​ពោះ ឈឺ​ចាប់​ពេល​រួម​ភេទ នោម​ឈឺ និង​ឈឺ​អាង​ត្រគាក។ ក្នុង​ករណី​ធ្ងន់ធ្ងរ​ខ្លាំង យើង​អាច​មាន​អាការៈ​គ្រុន​​ញាក់​​ថែម​ទៀត​ផង​។ ជំងឺ​រលាក​អាង​ត្រគាក (PID) ​​​​កើត​ឡើង​ដោយ​សារ​តែ​ការ​ឆ្លង​បាក់តេរី​ដែល​បង្ក​ឡើង​ពី​​ជំងឺ​កាមរោគ​ ឬ​​អាច​វិវត្ត​​អំឡុង​ពេល​សម្រាល​កូន​។

    ចង់ក្អួតពេលមករដូវ

    ​​​គន្លឹះ​ដោះស្រាយ​បញ្ហា​ចង់​ក្អួត អំឡុង​ពេល​មក​រដូវ​

    ប្រសិនបើ​យើង​មាន​អារម្មណ៍​ចង់​ក្អួត​ អំឡុង​ពេល​មក​រដូវ​ យើង​គួរ​តែ​ដើរ​លំហែ​នៅ​ជិត​ៗ​ផ្ទះ ដើម្បី​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ​ ឬ​ស្អំ​ទឹកកក​។ មួយ​វិញ​ទៀត​ យើង​ចាំបាច់​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ និង​ញ៉ាំ​អាហារ​ល្អ​ៗ ទើប​ជា​ការ​ប្រសើរ​។

    ចំណុចសំខាន់

    ជា​ទូទៅ រោគ​សញ្ញា​មុន​មក​រដូវ​មិន​បង្ក​ជា​គ្រោះថ្នាក់​ឡើយ​។ ប៉ុន្តែ​ មាន​មូលហេតុ​ធ្ងន់ធ្ងរ​​ចំនួន​២ ដែល​នាំ​ឲ្យ​យើង​​មាន​អាការៈ​ចង់​ក្អួត​អំឡុង​ពេល​មក​រដូវ​ នោះ​គឺ​ ជំងឺ​Endometriosis ​និង​ជំងឺ​រលាក​អាង​ត្រគាក (PID)។ ​​​​​​ជំងឺ​Endometriosis ​​អាច​ធ្វើ​ឲ្យ​ជាលិកា​នៅ​ក្នុង​ស្បូន​​របើក​ និង​បង្ក​ឲ្យ​រដូវ​ប្រចាំ​ខែ​លូតលាស់​​នៅ​ខាង​ក្រៅ​ស្បូន​ជំនួស​វិញ។ ជួនកាល​ ជាលិកា​នោះ​លូតលាស់​នៅ​ជិត​ពោះវៀន​ និង​​បណ្ដាល​ឲ្យ​យើង​ចង់​ក្អួត​ ព្រម​ទាំង​ល្ហិតល្ហៃ រាករូស ទល់​លាមក​ ហើម​ពោះ​ និង​ធ្លាក់​ឈាម​ច្រើន​អំឡុង​ពេល​មក​រដូវ​។ ស្ត្រី​មួយ​ចំនួន​ដែល​កើត​ជំងឺ​នេះ​ ក៏​អាច​​មាន​អារម្មណ៍​ឈឺចាប់​នៅ​ពេល​រួម​ភេទ នោម​ ឬ​បន្ទោបង់​ថែម​ទៀត​ផង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 03, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម