backup og meta

ចុកដោយសារខ្យល់ក្នុងក្រពះពេលកំពុងមករដូវ គួរដោះស្រាយបែបណា?​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 11, 2022

    ចុកដោយសារខ្យល់ក្នុងក្រពះពេលកំពុងមករដូវ គួរដោះស្រាយបែបណា?​​

    អ័រម៉ូន ​Progesterone ជា​អ័រម៉ូន​ដែល​ពន្យឺត​ប្រព័ន្ធ​រំលាយ​អាហារ​ ជា​ពិសេស​​​ពេល​មក​រដូវ។ ស្ត្រី​ភាគ​ច្រើន​​ អាច​មាន​អាការៈ​ហើម​ពោះ​រយៈពេល​ពីរ​បី​ថ្ងៃ​មុន​ពេល​មក​រដូវ​។ អំឡុង​ពេល​នេះ​ដែរ​ ហ្គាស​ឬខ្យល់​អាច​កើន​ឡើង​នៅ​ក្នុង​បំពង់​រំលាយ​អាហារ និង​បង្ក​ជា​ការ​ឈឺ​ចាប់​កាន់​តែ​ខ្លាំង​​។ ទោះ​បី​ជា​យើង​មិន​អាច​គ្រប់គ្រង​អ័រម៉ូន​​​ក្នុង​ខ្លួន​​យ៉ាង​ណា​ក្ដី ប៉ុន្តែគ្រូពេទ្យ​បាន​ណែនាំតិចនិក​មួយ​ចំនួន​ ដើម្បី​កាត់​បន្ថយ​អាការៈ​ឈឺចុកចាប់នេះ​បាន​។

    រោគសញ្ញា​នៃ​ការ​ចុក​ដោយសារ​ខ្យល់​ក្នុង​ក្រពះ

    ជា​ទូទៅ ហ្គាស​កកើត​ឡើង​នៅ​ក្នុង​ពោះវៀន​របស់​យើង​ ប៉ុន្តែ​វដ្ដ​រដូវ អាច​ធ្វើ​ឲ្យ​រាងកាយ​ផលិត​ហ្គាស​កាន់​តែ​ច្រើន​ជាង​ធម្មតា។ រោគសញ្ញា​​សំខាន់​ៗ​មាន​៖

    ​​​​មូលហេតុ​បង្ក​ឲ្យ​មាន​ការ​ចុក​ដោយសារ​ខ្យល់​ក្នុង​ក្រពះ

    ​ពិត​ណាស់​ ការ​ចុក​ដោយសារ​ខ្យល់​ក្នុង​ក្រពះ គឺ​បណ្ដាល​មក​ពី​ការ​កើន​ឡើង​នៃ​ហ្គាស​​ក្នុង​ក្រពះ​ពោះវៀន​។ ហ្គាស​កើត​ចេញ​ពី​ដំណើរការ​រំលាយ​អាហារ ប៉ុន្តែ​ដោយ​សារ​តែ​ប្រព័ន្ធ​រំលាយ​អាហារ​មាន​ភាព​យឺតយ៉ាវ ទើប​អាហារ​ដែល​យើង​ញ៉ាំ​មិន​អាច​​ធ្វើ​ដំណើរ​​​បាន​លឿន​ដូច​ធម្មតា។ មួយ​វិញ​ទៀត ហ្គាស​ក៏​អាច​បណ្ដាល​មក​ពី​ការ​លេប​ខ្យល់​ នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​ ឬ​ផឹក​ភេសជ្ជៈ​ដូច​គ្នា​។ កត្តា​​នេះ​ហើយ​ ដែល​ការ​រួម​ផ្សំ​ជាមួយ​ហ្គាស​​ពី​ការ​រំលាយ​អាហារ​ អាច​បណ្ដាល​ឲ្យ​មាន​ការ​ឈឺ​ចាប់​ ប្រសិនបើ​ខ្យល់​ប្រមូលផ្ដុំ​ច្រើន​ពេក​។

    ចុកពោះពេលមករដូវ២

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    គន្លឹះ​​កាត់​បន្ថយ​​បញ្ហា​ចុក​ដោយសារ​ខ្យល់​ក្នុង​ក្រពះ

    • ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​
    • ញ៉ាំ​អាហារ​ក្នុង​បរិមាណ​តិចតួច​
    • ធ្វើ​លំហាត់​ប្រាណ​
    • ជៀសវាង​ផឹក​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាបូន។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    គន្លឹះ​​កាត់​បន្ថយ​​បញ្ហា​ចុក​ដោយសារ​ខ្យល់​ក្នុង​ក្រពះ អំឡុងពេល​មក​រដូវ​


    • ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន
    • ញ៉ាំ​អាហារ​ក្នុង​បរិមាណ​តិចតួច
    • ធ្វើ​លំហាត់​ប្រាណ
    • ជៀសវាង​ផឹក​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាបូន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 11, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម