នេះជារឿងគួរឲ្យបារម្ភសម្រាប់ប៉ាម៉ាក់ មានបេប៊ីកើតមិនគ្រប់ខែ ហើយករណីកើតមិនគ្រប់ខែអាចប្រឈមផលវិបាកច្រើនជាងអូនៗកើតគ្រប់ខែធម្មតា។ ហេតុនេះ បេប៊ី ជារឿយៗតែងមានបញ្ហាសុខភាព ធ្វើឲ្យប៉ាម៉ាក់ពិបាកចិត្តជាខ្លាំង។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
នេះជារឿងគួរឲ្យបារម្ភសម្រាប់ប៉ាម៉ាក់ មានបេប៊ីកើតមិនគ្រប់ខែ ហើយករណីកើតមិនគ្រប់ខែអាចប្រឈមផលវិបាកច្រើនជាងអូនៗកើតគ្រប់ខែធម្មតា។ ហេតុនេះ បេប៊ី ជារឿយៗតែងមានបញ្ហាសុខភាព ធ្វើឲ្យប៉ាម៉ាក់ពិបាកចិត្តជាខ្លាំង។
បេប៊ី កើតមុនសប្តាហ៍ទី ៣២-៣៤ អាចមានសភាពបញ្ហាសុខភាពមួយចំនួន ប្រែប្រួលខុសប្លែកគ្នាពីស្រាលទៅធ្ងន់។ ខាងក្រោមនេះ គឺជាសភាពបញ្ហាសុខភាពខ្លះៗ ឧស្សាហ៍ឃើញមានជាញឹកញាប់ចំពោះបេប៊ីកើតមិនគ្រប់ខែ៖
បេប៊ីកើតមិនគ្រប់ខែជារឿយៗមានភាពស្លេកស្លាំង ព្រោះតែកង្វះកោសិកាគ្រាប់ឈាមក្រហម។ ធម្មតា ជាតិដែកត្រូវស្តុករក្សាទុកក្នុងអំឡុងខែចុងក្រោយនៃគភ៌ នឹងប្រើប្រាស់ដើម្បីបង្កើតកោសិកាគ្រាប់ឈាមក្រហមក្រោយសម្រាលកូន។
អូនៗកើតឆាប់ពេក អាចនឹងមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីស្តុកបង្គរទុកជាតិដែកគ្រប់គ្រាន់ នាំឲ្យមានជំងឺស្លេកស្លាំង មានការលំបាកក្នុងការញ៉ាំអាហារ និងលូតលាស់។ កាន់តែធ្ងន់ធ្ងរខ្លាំងឡើង អាចមានបញ្ហាបេះដូង ឬការដកដង្ហើម។
អូនៗមានជំងឺស្លេកស្លាំង នឹងត្រូវព្យាបាលដោយអាហារបំប៉នមានជាតិដែក ថ្នាំប្រើដើម្បីបង្កើនការផលិតកោសិកាឈាមក្រហម ឬករណីធ្ងន់ធ្ងរ ត្រូវបញ្ចូលឈាមតែម្តង។
បេប៊ីកើតមិនគ្រប់ខែ យូរៗម្តងឈប់ដកដង្ហើមរយៈពេល ១៥ វិនាទី ឬអាចលើសពីនេះ។ ការផ្អាកឈប់ដកដង្ហើម គេហៅថា ថប់ដាច់ដង្ហើម ហើយវាអាចនឹងអមមកជាមួយចង្វាក់បេះដូងលោតយឺត។ ករណីនេះ បេប៊ី ត្រូវពេទ្យត្រួតពិនិត្យជាប់រហូត ដើម្បីរកមើលជំងឺថប់ស្ទះដង្ហើម។ បើអូនៗឈប់ដកដង្ហើម នោះគ្រូពេទ្យនឹងជួយសម្រួលឲ្យចាប់ផ្តើមដកដង្ហើមវិញ ដោយទះបេប៊ីថើរៗ ឬប៉ះបាតប្រអប់ជើង។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
៣- ជំងឺរលាកទងសួតរ៉ាំរៃ
ជំងឺរលាកទងសួតរ៉ាំរៃ ដូចជា (Bronchopulmonary dyslasia or BPD) ភាគច្រើន ប៉ះពាល់លើបេប៊ីមិន គ្រប់ខែត្រូវការការព្យាបាលជាមួយអុកស៊ីសែន។ អូនៗមានជំងឺ BPD មានន័យថា សួតមានដក់ទឹក មានស្លាកស្នាម និងមានការខូចខាតទ្រង់ទ្រាយសួត ហើយអាចមើលឃើញបានតាមរយៈការថតសួត។ បើសួតអូនៗ អាចធូរស្រាលឡើងវិញនៅអាយុ ២ ឆ្នាំ ឬអាចក្លាយជាជំងឺសួតរ៉ាំរ៉ៃ មានជាប់ពាក់ព័ន្ធនឹងជំងឺហឺត។
បេប៊ីកើតមិនគ្រប់ខែ មានប្រព័ន្ធភាពស៊ាំអភិវឌ្ឍមិនបានពេញលេញល្អ មិនអាចការពារបាក់តេរី ឬមេរោគដទៃទៀតនោះឡើយ។ បេប៊ីកាន់តែងាយស្រួលកើតរោគសួត បង្ករោគក្នុងឈាម និងជំងឺរលាកស្រោមខួរក្បាល។ បេប៊ីអាចផ្ទេរចម្លងបង្ករោគទាំងនេះ ពេលក្នុងពោះម៉ាក់ៗ ឬក្រោយសម្រាល ហើយព្យាបាលតម្រូវឲ្យប្រើថ្នាំផ្សះ ឬថ្នាំប្រឆាំងនឹងមេរោគ។
ហូរឈាមក្នុងខួរក្បាល (IVH) កើតមាននៅលើបេប៊ីកើតមិនគ្រប់ខែមួយចំនួន មានទម្ងន់ប្រហែល ១,៣៦ គីឡូក្រាម ឬទាបជាងនេះ។ ករណីហូរឈាមជាញឹកញាប់កើតមាននៅក្នុង ៣ ថ្ងៃដំបូងក្រោយសម្រាល ទូទៅអាចត្រូវធ្វើរោគវិនិច្ឆ័យ ដោយការពិនិត្យ និងថតអេកូសាស្ត្រ។ ករណីនេះ វេជ្ជបណ្ឌិតអាចនឹងដាំបង្កប់បំពង់មួយចូលទៅក្នុងខួរក្បាលដើម្បីបឺតបង្ហូរចេញសារធាតុរាវបន្ថយហានិភ័យខូចខាតខួរក្បាល។ បើករណីស្រាលជាងនេះ ឱសថខ្លះអាចជួយកាត់បន្ថយការប្រមូលផ្តុំសារធាតុរាវបាន។
ខាន់លឿន ក៏ជារោគសញ្ញាកើតមានលើបេប៊ីកើតមិនគ្រប់ខែ ដោយសារតែថ្លើមអូនៗនៅក្មេងខ្ចី មិនទាន់វិវត្តពេញរូបរាង ដូច្នេះមិនអាចបោសសម្អាតជាតិប៊ីលីរូប៊ីន (ផលិតផលកាកសំណល់) ចេញពីឈាមបាន។ អូនៗនឹងមានពណ៌រាងលឿងនៅលើស្បែក និងភ្នែកជាដើម។
ខាន់លឿងជារឿយៗគ្រាន់ជាបញ្ហាតូចតាច ទោះយ៉ាងនេះក្តី បើកម្រិតជាតិប៊ីលីរូប៊ីន ឡើងខ្ពស់ខ្លាំងពេក អាចបំផ្លាញខួរក្បាលបានដូចគ្នា។ ការធ្វើតេស្តពិនិត្យឈាម អាចកំណត់កម្រិតជាតិប៊ីលីរូប៊ីន បាន ហេតុនេះអូនៗអាចត្រូវព្យាបាលដោយពន្លឺពិសេសមួយ (ការព្យាបាលដោយពន្លឺ) ជួយរាងកាយយកចេញជាតិប៊ីលីរូប៊ីន ហើយពេលខ្លះទៀតអាចត្រូវការបញ្ចូលឈាមផងដែរ។
ជំងឺនេះអាចត្រូវកំណត់អត្តសញ្ញាណដោយការធ្វើតេស្តរូបភាពវេជ្ជសាស្ត្រ ដូចជា ការថតកាំរស្មី X និងការធ្វើតេស្តពិនិត្យឈាម។ អូនៗត្រូវព្យាបាលឲ្យជាដាច់ដោយថ្នាំផ្សះ ហើយត្រូវផ្តល់អាហារតាមរយៈសរសៃឈាមវ៉ែន (បញ្ចូលទៅក្នុងសរសៃឈាមវ៉ែន) ធ្វើឲ្យពោះវៀនឆាប់ជាសះស្បើយ។ ករណីខ្លះ ការវះកាត់ គឺចាំបាច់ដើម្បីកាត់ចោលផ្នែកខូចខាតនៃពោះវៀន។
ជំងឺសរសៃឈាមភ្ជាប់អាកទែសួត និងអាកទែអាអក បិទមិនជិត (PDA) គឺជាបញ្ហាបេះដូង អាចធ្វើរោគវិនិច្ឆ័យដោយអេកូបេះដូង ឬធ្វើតេស្តរូបភាពវេជ្ជសាស្ត្រផ្សេងទៀត។ ការព្យាបាល គឺថ្នាំជួយបិទរន្ធបំពង់នោះ ហើយការវះកាត់អាចនឹងត្រូវការ បើប្រើថ្នាំគ្មានប្រសិទ្ធភាព។
អត្ថបទគួរអាន៖
RDS ជាវិបត្តិមិនធម្មតានៅក្នុងការដកដង្ហើម ពាក់ព័ន្ធជាមួយសួតវិវត្តមិនបានពេញលេញ។ បេប៊ី កើតមិនគ្រប់ខែជារឿយៗខ្វះចង់ខ្យល់សួត។ ការព្យាបាលជំងឺប្រភេទនេះប្រើម៉ាស៊ីនសប់ដង្ហើមសិប្បនិមិ្មតជួយអូនៗអាចដកដង្ហើមប្រសើរឡើង ហើយផ្គត់ផ្គង់កម្រិតអុកស៊ីសែនគ្រប់គ្រាន់នៅក្នុងឈាម។ ពេលខ្លះអូនៗកើតមិនគ្រប់ខែខ្លះអាចនឹងត្រូវព្យាបាលដោយអុកស៊ីសែន រយៈពេលយូរអង្វែង បើទោះជាត្រលប់ទៅផ្ទះហើយក្តី។
ROP ជាជំងឺសរសៃឈាមរេទីន ការវិវត្តមិនប្រក្រតីនៃសរសៃឈាមក្នុងភ្នែកបេប៊ីអាចបណ្តាលឲ្យបាត់បង់ភាពមើលឃើញ។ អូនៗកើតមកមុនសប្តាហ៍ទី ៣០ នៃគភ៌ កាន់តែប្រឈមមានជំងឺនេះ។ គ្រូពេទ្យអាចធ្វើរោគវិនិច្ឆ័យក្នុងអំឡុងពេលនៃការពិនិត្យភ្នែក។
ករណីសឹងទាំងអស់មិនធ្ងន់ធ្ងរទេ ហើយជាដោយខ្លួនឯងតែម្តង។ តែករណីធ្ងន់ធ្ងរ គ្រូពេទ្យអាចនឹងព្យាបាលសរសៃឈាមមិនធម្មតាឲ្យជាសះស្បើយដាច់តែម្តង ដោយកាំរស្មី ឡាហ្ស៊ែរ ឬដោយបង្កកវា (ការព្យាបាលដោយប្រើធាតុត្រជាក់) ដើម្បីការពាររេទីន និងរក្សាគំហើញកុំឲ្យបាត់បង់។
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕