អាហារូបត្ថម្ភទារក

អាហារូបត្ថម្ភទារក - ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​បំផុត​ដែរ​សម្រាប់​ម៉ាក់ៗ​ត្រូវ​យល់​ដឹង អំឡុង​ពេល​ចាំបាច់ ក្នុង​ការ​លូតលាស់​របស់​កូនៗ បន្ថែម​ពី​លើ​ការ​បំបៅដោះ។ ផ្នែក​នេះ នឹង​លម្អិត​បញ្ហា នានា និង​ដំណោះស្រាយ​ជូន ថា​តើ​អាហារូបត្ថម្ភទារក ណា​ល្អ

ចំណេះដឹងទូទៅ

អាហារូបត្ថម្ភទារក

កុំឆ្ងល់! បញ្ហា​មួយចំនួននេះ អាចធ្វើឲ្យកូនមិនសូវឡើងគីឡូ

ការ​ឡើង និង​ស្រក​ទម្ងន់​របស់​កូនតូច អាច​ជា​សញ្ញា​មួយ​បញ្ជាក់​ពី​ស្ថានភាព​សុខភាព​កូន ពិសេស​នោះ ចំពោះ​ទារក​បៅ​ទឹក​ដោះ​គោម្សៅ។ យ៉ាង​ណា​មិញ ក្មេង​ខ្លះ​បៅ​ទឹក​ដោះ​គោ​ម្សៅ​ មួ​យ​ចំនួន​អាចត្រូវ​ម្ដាយ​កត់សម្គាល់​ឃើញ​ថាមិន​ឡើង​គីឡូ តើ​រឿង​នេះ​យ៉ាងម៉េច​វិញ? គណនា BMI នៅទីនេះ ទារក​ទាំង​អស់​លូតលាស់​ក្នុង​ល្បឿន​ខុសៗ​គ្នា ភាគ​ច្រើន​ការ​លូតលាស់​ក្រោយ​ពេល​សម្រាល​រួច​កើត​គឺ​លឿន និង​មាន​ភាព​ងាយ​ស្រួល។ ទារក​ទើប​នឹង​កើត​គួរ​តែ​បៅ​ទឹក​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោម្សៅ​ ប្រហែល ៤៤-៦០ មិល្លីលីត្រ​រៀង​រាល់ ៣ម៉ោង​ម្ដង។ ចំណែក​ឯ​ទារក​មិន​គ្រប់​ខែ ត្រូវ​ការ​កាឡូរី​ច្រើន​ជាង​ទារក​គ្រប់​ខែ​ធម្មតា។ ប៉ុន្តែ​មាន​ទារក​ខ្លះ​ពិបាក​ក្នុង​បៅ ខ្លះ​ក្អែ ឬ​ក្អួត​អាហារ​ចេញ​មក​វិញ​អស់ ខ្លះ​គេង​ច្រើន​ពិបាក​បំបៅ ឬ​ខ្លះ​ទៀត​ពិបាក​លេប​ទឹក​ដោះ​គោ​ចូល។ ទារក​ខ្លះ​ទៀត​ទទួល​បាន​កាឡូរី​គ្រប់​គ្រាន់ ប៉ុន្តែ​នៅ​តែ​ពិបាក​ក្នុង​ការ​ឡើង​ទម្ងន់​ដូច​ការ​រំពឹង​ទុក​របស់​ម៉ាក់​ប៉ា។ នេះ​មាន​ន័យ​ថា ទារក​អាច​មាន​បញ្ហា​ក្នុង​ការ​ស្រូប​យក​អាហារ និង​ការ​ប្រើ​ប្រាស់​កាឡូរី​ដែល​បាន​ផ្ដល់​ឲ្យ​ពួក​គេ។ បញ្ហា​ពោះ​វៀន​មួយ​ចំនួន​ដូច​ជា ជំងឺ Celiac អាលែកហ្ស៊ី​ចំណី​អាហារ និង​រាក​រូស​ដែល​អាច​ធ្វើ​ឲ្យ​ទារក​មិន​អាច​ប្រើ​ប្រាស់​អាហារ​ដែល​ផ្ដល់​ឲ្យ​ពួក​គេ ដើម្បី​លូតលាស់​បាន។ ចុង​ក្រោយ ទារក​មួយ​ចំនួន​ដែល​មាន​បញ្ហា​លូតលាស់ ប្រើ​ប្រាស់​កាឡូរី​យ៉ាង​លឿន​ដោយ​សារ​តែ​ពួក​គេ​មាន​តម្រូវ​ការ​កាឡូរី​កើន​ឡើង។ នេះ​រួម​បញ្ចូល​ទាំង​ក្មេង​ដែល​ត្រូវ​ប្រឹង​ដក​ដង្ហើម កើត​មុន​ខែ ឬ​មាន​បញ្ហា​បេះ​ដូង​ខុស​ប្រក្រតី។ ទារក និង​ក្មេង​ទាំង​នេះ​ត្រូវ​ការ​កាឡូរី​បន្ថែម​សម្រាប់​ការ​ឡើង​ទម្ងន់​គ្រប់​គ្រាន់។ នៅ​ពេល​ក្មេង​បៅ​ទឹក​ដោះ​គោ​មិន​ឡើង​ទម្ងន់ ឬ​ក្មេង​ញ៉ាំ​អាហារ ឬ​បៅ​ដោះ​ម្ដាយ​ក៏​ដោយ ម៉ាក់​ប៉ា​គួរ​តែ​នាំ​កូន​ទៅ​ពិគ្រោះ​រក​ដំណោះ​ស្រាយ​ស័ក្ដិសម​បំផុត​សម្រាប់​កូន​យើង។ ការ​មិន​ឡើង​ទម្ងន់​តាម​ស្តង់ដារ អាច​នាំ​ឲ្យ​មាន​បញ្ហា​ដូច​ជា ការ​ពន្យារ​ពេល​ក្នុង​ការ​អភិវឌ្ឍន៍ មាន​អាកប្បកិរិយា​មិន​សមរម្យ និង​ការ​ងាយ​ឆ្លង​មេរោគ​បង្ក​ជា​ជំងឺ។​

ស្វែងរក អាហារូបត្ថម្ភទារក

អាហារូបត្ថម្ភទារក

ចង់ឲ្យកូនលូតលាស់ល្អ! ម៉ាក់ប៉ាមកដឹងពីរបបអាហារបំប៉នត្រឹមត្រូវសម្រាប់ទារក ១ឆ្នាំដំបូង

ចំពោះទារកក្រោមអាយុ៦ខែ គ្មានអាហារអ្វីចាំបាច់ដល់អាអូនដូចទឹកដោះម្ដាយទេ តែចាប់ពីអាយុ៦ខែឡើងទៅ ទាមទារឲ្យម៉ាក់ប៉ាបន្ថែមអាហារបំប៉នគ្រប់គ្រាន់ដល់កូនជារៀងរាល់ថ្ងៃ ដើម្បីលូតលាស់បានល្អ រាងកាយរឹងមាំ និងប្រាជ្ញាឆ្លាតវៃ។ ចាប់ពីអាយុ ៦ខែឡើងទៅ គឺជាវ័យដែលអាអូនកំពុងពេញលូតលាស់លឿន ហើយត្រូវការថាមពល និងសារធាតុចិញ្ចឹមល្អៗ បំពេញនូវតម្រូវការរាងកាយសម្រាប់ការលូតលាស់។ តើរបបអាហារបែបណាទើបល្អដល់ការលូតលាស់អាអូន ម៉ាកប៉ាគួរបន្ថែមក្នុងរបបអាហារប្រចាំថ្ងៃកូន? របបអាហារត្រឹមត្រូវរបស់ទារកទើបកើតដល់អាយុ៦ខែ អាហារសំខាន់បំផុតរបស់ទារកទើបនឹងកើតដល់៦ខែ មានតែទឹកដោះម្ដាយ ឬម្សៅទឹកដោះគោប៉ុណ្ណោះ ព្រោះវ័យនេះអាអូននៅមិនទាន់អាចញ៉ាំអាហារក្រៅបានទេ។ របបអាហារត្រឹមត្រូវរបស់ទារក៦-៨ខែ ចាប់ពីអាយុ៦ខែទៅការបំបៅដោះ ឬម៉ឹមទឹកដោះគោមួយមុខមិនគ្រប់គ្រាន់ឡើយ ត្រូវផ្តល់អាហារបន្ថែមដល់កូន។ ដល់វ័យនេះអាអូនទើបតែរៀនទំពាអាហារទេ ដូចនេះហើយ អាហារដំបូងដែលម៉ាក់ប៉ាផ្ដល់ឲ្យកូនគួរតែជាអាហារទន់ៗ ងាយស្រួលឲ្យអាអូនលេបចូលពោះដូចជាបបរ ឬបន្លែ-ផ្លែឈើស្ងោរ និងកិនឲ្យម៉ដ្តជាដើម។ អង្គការ Unicef បានឲ្យដឹងថា នៅវ័យនេះ កូនយើងអាចញ៉ាំអាហារបានស្ទើរគ្រប់មុខ ដូចនេះយើងអាចផ្ដល់អាហារដែលខ្លួនញ៉ាំឲ្យកូនញ៉ាំបានដែរ តែអាហារដែលផ្ដល់ឲ្យត្រូវទន់ និងសម្បូរសារធាតុចិញ្ចឹមត្រឹមត្រូវ។ យើងក៏ត្រូវប្រាកដថា អាអូនទទួលបានអាហារូបត្ថម្ភគ្រប់មុខដូចជា សាច់សត្វ (សាច់ត្រី គោ មាន់ ឬស៊ុត។ល។) ពពួកសណ្ដែក ឬគ្រាប់ធញ្ញជាតិ បន្លែ និងផ្លែឈើគ្រប់មុខជាប្រចាំ។ ម៉ាក់ប៉ាអាចបន្ថែមប្រេងធម្មជាតិ ឬខ្លាញ់ល្អក្នុងអាហារកូន ដើម្បីផ្ដល់ថាមពលឲ្យកូន។ លើសពីនេះ ចំពោះអាហារសម្រន់របស់អាអូន ត្រូវតែជាអាហារផ្ដល់សុខភាពល្អ ដូចជាផ្លែឈើស្រស់ យ៉ាអ៊ួរ។ល។ ចាប់ពីអា៦-៨ខែ ម៉ាក់ប៉ាអាចបញ្ចុកអាហារបន្ថែមឲ្យកូនបានកន្លះកូនចាន ២-៣ដង/ថ្ងៃ។ នៅអាយុប៉ុណ្ណេះអាអូនអាចញ៉ាំអ្វីក៏បានលើកលែងតែទឹកឃ្មុំ […]


អាហារូបត្ថម្ភទារក

ក្មេង ៦ខែឡើង អត់ព្រមញ៉ាំអាហារក្រៅពីទឹកដោះគោ សាកល្បងវិធីនេះបាន

ពេល​ដែល​អា​អូន​លូតលាស់​ដល់​អាយុ​៦​ខែ​ឡើង ម៉ាក់​ប៉ា​អាច​បន្ថែម​អាហារូបត្ថម្ភ​ផ្សេង​ៗ​ឲ្យ​កូន ដើម្បី​បំពេញ​​សារធាតុ​ចិញ្ចឹម​ដែល​រាងកាយ​ត្រូវ​ការ។ ប៉ុន្តែ ក្មេង​អាយុ​៦​ខែ​ឡើង​នេះ អាច​នឹង​រើស​ចំណី​អាហារ ជួន​កាល បើ​មិន​ចង់​ញ៉ាំ វាយ​ស្លាប​ព្រា​ឲ្យ​ជ្រុះ​ទៅ​ដី​ពេល​យើង​បញ្ចុក​ទៀត​ក៏​មាន។ អត្ថន័យពណ៌ និងរូបរាងលាមកទារក នៅទីនេះ អា​អូន​ទើប​បាន​៦​ខែ គ្រូពេទ្យ​ណែនាំ​ឲ្យ​បន្ថែម​អាហារ​បំប៉ន​ តែ​ក្មេង​ខ្លះ​មិន​ព្រម​ញ៉ាំ​សោះ វា​អាច​មក​ពី​កូន​មិន​ចង់​ញ៉ាំ​អាហារ​ប្លែក​ថ្មី អា​អូន​ទទួល​យក​អាហារ​ថ្មី​មិន​ទាន់​បាន ឬ​មិន​ចូល​ចិត្ត​អាហារ​នោះ។ យ៉ាង​ណា​ក៏​ដោយ យើង​ត្រូវ​ណែនាំ​អាហារ​ថ្មី​ៗ​ឲ្យ​កូន​ញ៉ាំ​ឲ្យ​បាន​ច្រើន​មុខ ព្រោះ​វា​ផ្ដល់​សារធាតុ​ចិញ្ចឹម​ដល់​អា​អូន និង​កាត់បន្ថយ​ការ​រើស​អាហារ​ពេល​អា​អូន​ធំ​ឡើង ហើយ​ម៉ាក់​ប៉ា​អាច​ប្រើ​វិធី​ខាង​ក្រោម​នេះ ដើម្បី​ជួយ​ឲ្យ​អា​អូន​ចាប់​ផ្ដើម​ញ៉ាំ​ចំណី​ផ្សេង​ៗ​បាន។ ១. បង្កើត​បរិយាកាស​សប្បាយ​ពេល​ញ៉ាំ​បាយ៖ ព្យាយាម​លេង​សើច​ជាមួយ​កូន​ផង និង​បន្លប់​បញ្ចុក​អាហារ​ចូល​មាត់​កូន​ផង។ ចៀសវាង​ស្រែក ឬ​បញ្ចុក​កូន​ទាំង​បង្ខំ បើ​អា​អូន​មិន​ចង់​ញ៉ាំ​ចំណី​ឥឡូវ យើង​អាច​ទុក​ចោល​សិន សឹម​សាក​ល្បង​ម្ដង​ទៀត​នៅ​ពេល​ក្រោយ។ ២. បណ្ដោយ​តាម​កូន៖ អនុញ្ញាត​ឲ្យ​កូន​បាន​កាន់ លិឍ ឬ​លេង​ជាមួយ​អាហារ​សិន​ ព្រោះ​អា​អូន​កំពុង​រៀន​ញ៉ាំ​អាហារ​ថ្មី​ផ្សេង​ពី​ទឹក​ដោះ​ម៉ាក់ៗ ឬ​ទឹក​ដោះ​គោ។ ៣. ជ្រើស​រើស​អាហារ​ឲ្យ​បាន​ល្អ៖ ព្យាយាម​ប្រើ​ការ​ច្នៃប្រឌិត​របស់​យើង ពេល​ធ្វើ​ម្ហូប ឬ​ជ្រើស​រើស​អាហារ​ថ្មី​ៗ​ឲ្យ​កូន​ញ៉ាំ។ យើង​អាច​ដាក់​បន្លែ ឬ​ផ្លែឈើ​ពណ៌​ចម្រុះ​ឲ្យ​កូន​ញ៉ាំ ព្រោះ​ក្មេង​ចូល​ចិត្ត​ពណ៌​ស្អាត កាល​ណា​ឃើញ​របស់​ស្អាត ក្មេង​ច្បាស់​ជា​ចង់​ចាប់​កាន់ ឬ​ចង់​បាន​មិន​ខាន។ ៤. បន្លប់​កូន៖ ជា​ទូទៅ ក្មេង​ៗ​មិន​ចូល​ចិត្ត​ញ៉ាំ​បន្លែ​ទេ ឬ​​មិន​ចូលចិត្ត​អាហារ​ដែល​ផ្ដល់​អត្ថប្រយោជន៍​ល្អ​សុខភាព​ណា​មួយ។ ហេតុ​នេះ យើង​អាច​លាយ​បញ្ចូល​គ្នា​រវាង​អាហារ​ឲ្យ​កូន​មិន​ចូល​ចិត្ត ដាក់​ក្នុង​អាហារ​កូន​ចូលចិត្ត។ ឧ. កូន​យើង​មិន​ចូលចិត្ត​ញ៉ាំ​ […]


អាហារូបត្ថម្ភទារក

សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ទាំង​៤ សម្រាប់​កូន​​អាយុ​៦​ខែ​​​​​​​​​​​​​​​​​​​​​​​​​ឡើង​

អំឡុង​ពេលកូន​ដល់អាយុ​អាច​ញ៉ាំអាហារ​រឹង​បាន​​ វា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ផ្ដល់​​អាហារ​បំប៉ន​​ចាំបាច់​ដល់​កូន​តូច។​ ពិត​ណាស់​ កង្វះ​សារធាតុ​ចិញ្ចឹម​ណា​មួយ​ អំឡុង​ពេល​នេះ​ អាច​ជះ​ឥទ្ធិពល​មិន​ល្អ​ ដល់​ការ​លូតលាស់​របស់​ក្មេង​នា​ពេល​អនាគត​។​ នៅ​ពេល​ដែល​អា​អូន​មាន​អាយុ​៦​ខែ​ ពួក​គេ​ត្រូវ​ការ​អាហារ​បំប៉ន​ រួម​ជាមួយ​នឹង​ទឹក​ដោះ​ម្ដាយ​ ដើម្បី​ទទួល​បាន​ថាមពល​ច្រើន​ និង​ជួយ​សម្រួល​ដល់​ការអភិវឌ្ឍ​ និង​ការ​លូតលាស់​ថែម​ទៀត​ផង​។ ដូច្នេះ​ហើយ​ ម៉ាក់​ៗ​គប្បី​បញ្ចូល​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ទាំង​នេះ​ ទៅ​ក្នុង​​របប​អាហារ​របស់​កូន​​ នៅ​ពេល​ដែល​អា​អូន​អាយុ​បាន​​៦ខែ​។ អត្ថន័យពណ៌ និងរូបរាងលាមកទារក នៅ​ទី​នេះ​ ១. កាល់ស្យូម​ តម្រូវ​ការ​កាល់ស្យូម​​ប្រចាំ​ថ្ងៃ​សម្រាប់​កូន​ គឺ​យ៉ាង​ហោច​ណាស់​៥០០​មិល្លីក្រាម​។​ ភាគច្រើន​ តម្រូវ​ការ​កាល់ស្យូម​ត្រូវ​បាន​បំពេញ​តាម​រយៈ​ទឹក​ដោះ​ម្ដាយ​ ឬ​ម្សៅទឹក​ដោះ​គោ​។​ វា​ជួយ​ដល់​ការអភិវឌ្ឍន៍​ឆ្អឹង​ និង​ធ្មេញ​ ព្រម​ទាំង​ជួយ​ឲ្យ​បញ្ចៀស​ការ​​បាក់​ឆ្អឹង​​​ នៅ​ពេល​ដែល​ក្មេង​ចាប់ផ្ដើម​ចេះ​រត់​លេង​។​ យ៉ាង​ណា​មិញ​ ម៉ាក់​ៗ​ក៏​អាច​បន្ថែម​កាល់ស្យូម​ទៅ​ក្នុង​របប​អាហារ​របស់​កូន​​ ដូចជា​ទឹក​ដោះ​គោ​ជូរ​ ទឹក​ក្រូច​ស្រស់​ និង​ឈីស​ជា​ដើម​ នៅ​ពេល​កូន​កាន់​តែធំ​។ ២. អូមេហ្គា​៣ ​ជាក់​ស្ដែង​ អូមេហ្គា​៣​មិន​ត្រឹម​តែ​មាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ចំពោះ​មនុស្ស​ពេញ​វ័យ​នោះ​ទេ​ វា​ក៏​ផ្ដល់​គុណប្រយោជន៍​ដ៏​អស្ចារ្យ​សម្រាប់​ក្មេងៗ​ដូច​គ្នា​។​ ត្រី​សាល់ម៉ុន​ និង​ផ្លែ​ប័រ​គឺ​ជា​ប្រភព​នៃ​អូមេហ្គា​៣​។​ ម៉ាក់​ៗ​ក៏​អាច​បំពេញ​អូមេហ្គា​៣​ដល់​កូន​ ដោយ​ញ៉ាំ​​វា​ និង​បញ្ជូន​ទៅ​ឲ្យ​កូន​តាម​រយៈ​ទឹក​ដោះ​ម្ដាយ​។​ អូមេហ្គា​៣​មាន​សារសំខាន់​ណាស់​ សម្រាប់​ការអភិវឌ្ឍខួរ​ក្បាល​ និង​ភ្នែក​។​​ ៣. ជាតិ​ដែក​ ​​ជា​មួយ​គ្នា​នេះ​ដែរ​ ជាតិ​ដែក​​មិន​ត្រឹម​តែ​ផលិត​Hemoglobin និង​ផ្ដល់​បរិមាណ​អុកស៊ីសែន​​គ្រប់គ្រាន់​ដល់​បេះដូង​ប៉ុណ្ណោះ​ទេ​ វា​ក៏​មាន​តួនាទី​សំខាន់​ក្នុង​ការ​​បង្កើន​ការ​ចងចាំ​ និង​អភិវឌ្ឍ​ខួរ​ក្បាល​ថែម​ទៀត​ផង​។​ ជា​ធម្មតា ទារក​​កើត​មក​មាន​ជាតិ​ដែក​គ្រប់គ្រាន់​​សម្រាប់​រយៈពេល​៤ ទៅ​៥​ខែ​។​ ប៉ុន្តែ​ បន្ទាប់​ពី​នោះ​ ពួក​គេ​ត្រូវការ​បំពេញ​ជាតិ​ដែក​តាម​រយៈ​តម្រូវការ​ប្រចាំ​ថ្ងៃ​​​នៃ​របប​អាហារ​ចំនួន​១១មិល្លីក្រាម​។​ […]


អាហារូបត្ថម្ភទារក

ដំឡូង​បារាំង​​មាន​ប្រយោជន៍​ច្រើន​​ដល់កូន ប៉ា​ម៉ាក់​គួរដឹង​

​ដំឡូង​បារាំង​សំបូរ​ទៅ​ដោយ​កាបូអ៊ីដ្រាត​ ព្រម​ទាំង​ផ្ដល់​ថាមពល​គ្រប់គ្រាន់​ដល់កូន​ដែល​កំពុង​លូតលាស់​។​ ពិត​ណាស់​ បន្លែមើម​មួយ​ប្រភេទ​នេះ​មាន​សុវត្ថិភាព​បំផុត​ និង​អាច​​ផ្ដល់​ឲ្យ​កូន​ញ៉ាំ​ដំបូង​គេ​ នៅ​ពេល​ដែល​កូន​ចាប់ផ្ដើម​ញ៉ាំ​អាហារ​រឹងបាន​​។​ ដំឡូង​បារាំង​​ដុត​​ ឬ​ចំហុយ​​មិន​ត្រឹមតែ​ជា​​ប្រភព​​​នៃ​កាបូអ៊ីដ្រាត​ចម្រុះ​នោះ​ទេ​ ប៉ុន្តែ​វា​ក៏​ជា​ប្រូតេអ៊ីន​​ចម្រុះ​ និង​វីតាមីនC​ផង​ដែរ​។​ ដើម្បី​កុំ​ឲ្យ​បាត់បង់​សារធាតុ​ចិញ្ចឹម​ ម៉ាក់​ៗ​មិន​គួរ​ចម្អិន​ដំឡូង​បារាំង​ដោយ​ការ​ចៀន​នោះ​ទេ​។​ អត្ថប្រយោជន៍​សុខភាព​នៃ​ដំឡូង​បារាំង​ចំពោះ​ទារក​មាន​ដូច​ខាង​ក្រោម​៖ ១. ជួយ​ពង្រឹង​សុខភាព​ក្រពះ​ពោះវៀន​​ ​​​​​​ដំឡូង​បារាំង​អាច​ជួយ​អភិវឌ្ឍ​សុខភាព​ក្រពះ​ពោះវៀន​​កូនតូច​បាន​យ៉ាង​អស្ចារ្យ​។​ ជាក់​ស្ដែង ដំឡូង​បារាំង​អាច​ជួយ​ដល់​ការ​លូតលាស់​បាក់តេរី​ល្អ​។​ រី​ឯ​បរិមាណ​​នៃ​ជាតិ​ស្ករ​Alkaline​ ដែល​មាន​នៅ​ក្នុង​ដំឡូង​បារាំង​​ ក៏​អាច​ធ្វើ​ឲ្យ​កម្រិត​ជាតិ​អាស៊ីដ​នៅ​ក្នុង​រាងកាយ​​​របស់​កូនថយ​ចុះ​​ថែម​ទៀត​ផង​។ ២. ​មាន​គុណប្រយោជន៍​ចំពោះ​ស្បែក​អា​អូន​ ​​ជាមួយ​គ្នា​នេះ​ដែរ​ ដំឡូង​បារាំង​មាន​ម្សៅ​ធញ្ញជាតិ​ ​វីតាមីន​C ​និង​អង់ស៊ីម​ជា​ច្រើន​​ទៀត​ ដែល​អាច​ការពារ​ និង​ផ្ដល់​សារធាតុ​ចិញ្ចឹម​ដល់​ស្បែក​បាន​យ៉ាង​ល្អ​។ ៣. កាត់​បន្ថយ​ឱកាស​នៃ​ការ​ឆ្លង​មេរោគ​ ​ប្រភេទ​ដំឡូងបារាំង​មួយ​ចំនួន​មាន​ផ្ទុក​សារធាតុ​Anthocyanins ជា​សារធាតុ​ពណ៌​ដែល​មាន​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​។​ វា​អាច​ជួយ​កូន​​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ផ្សេង​ៗ​។​ ដូច្នេះ​ហើយ​ ការ​បញ្ចូល​ដំឡូង​បារាំង​ទៅ​ក្នុង​របប​អាហារ​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ផ្សេង​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ចំណុច​មួយ​ចំនួន​ដែល​ម៉ាក់​ៗ​ត្រូវ​ចងចាំ​ ពេល​​ឲ្យ​កូន​​ញ៉ាំ​ដំឡូង​បារាំង​ ​​​​ដំឡូងបារាំង​​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​ក៏​ពិត​មែន​ ប៉ុន្តែ​ម៉ាក់​ៗ​គប្បី​អនុវត្ត​តាម​ចំណុច​មួយ​ចំនួន​ខាង​ក្រោម​នេះ​ ទើប​ជា​ការ​ប្រសើរ​។ លាង​សម្អាត​ និង​បក​សំបក​ដំឡូង​ឲ្យ​បាន​សព្វ​ល្អ ឲ្យ​កូន​ចាប់ផ្ដើម​ញ៉ាំ​ដំឡូងបារាំង​ឆ្អិន​​ដែល​កិន​ម៉ត់​ល្អ​ចំនួន​ពីរ​បី​ស្លាបព្រា​​​ និង​មិន​ត្រូវ​ឲ្យ​ពួក​គេ​ញ៉ាំ​ច្រើន​ពេក​នោះ​ទេ​ បញ្ចូល​ដំឡូង​បារាំង​ដែល​ចំហុយ​ ឬ​ដុត​ទៅ​ក្នុង​របប​អាហារ​របស់​កូន និង​ចៀសវាង​ដំឡូង​បារាំង​ស្ងោរ​ ពីព្រោះ​នៅ​ពេល​ដែល​យើង​ស្ងោរ​ ដំឡូងបារាំង​នឹង​បាត់បង់​សារធាតុ​ចិញ្ចឹម​ភាគ​ច្រើន​​ទៅ​តាម​ទឹក​​ជា​មិន​ខាន​។​​​​​


អាហារូបត្ថម្ភទារក

មានអាហារ ៣ ក្រុមនេះ ក្នុងរបបអាហារ កូនលូតលាស់បានល្អ មិនសូវឈឺនោះទេ

ក្មេងៗ​ភាគ​ច្រើន​មិន​ចូល​ញ៉ាំ​បន្លែ-ផ្លែឈើ​នោះ​ទេ ពេល​ញ៉ាំ​ម្តងៗ​កាល​ណា​ឃើញ​មាន​ជាប់​បន្លែ​អី​តិច​តួច ដឹង​តែ​រើស​ចេញ​ហើយ។ ការ​ទម្លាប់​ញ៉ាំ​តែ​សាច់ មិន​សូវ​ញ៉ាំ​បន្លែ-ផ្លែឈើ អាច​នឹង​ប៉ះពាល់​ដល់​លូត​លាស់ ក្មេងៗងាយ​នឹង​មាន​ជំងឺ។ នៅ​ក្នុង​ឯកសារ “ការ​ចិញ្ចឹម និង​គាំពារ​ទារក និង​កុមារ​ដើម្បី​សុខភាព​រាងកាយ​មាំមួន ប្រាជ្ញា​ឈ្លាសវៃ” ចងក្រង​ដោយ កម្មវិធី​ជាតិ​អាហារូបត្ថម្ភ នៃ​ក្រសួង​សុខាភិបាល បាន​បញ្ជាក់​ថា របប​អាហារ​កូន ត្រូវ​តែ​មាន​អាហារ ៣ ក្រុម​នេះ។ ១. ក្រុម​អាហារ​ថាមពល អាហារ​ប្រភេទ​នេះ​ផ្ដល់​ទាំង​ថាមពល និង​កម្ដៅ​ចំពោះ​រាងកាយ ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​កាបូអ៊ីដ្រាត ​ក្នុង​នោះ​មាន​ដូចជា បាយ គុយទាវ នំប៉័ង ប្រេងឆា និង​ពពួក​បន្លែ​មាន​ជាតិ​ម្សៅ ដូចជា ពោត ត្រាវ ដំឡូង​ជ្វា ជាដើម។ ២. ក្រុម​អាហារ​ស្ថាបនា​រាងកាយ ចំណែក​ក្រុម​អាហារ​ស្ថាបនា ឬ​សាងសង់​រាង​កាយ​នេះ​វិញ​មាន​ជាតិ​ប្រូតេអ៊ីន ហើយ​ផ្ដល់​ឲ្យ​នូវ​ការ​ជួសជុល សាងសង់​កោសិកា និង​ជាលិកា​ក្នុង​រាងកាយ និង​ធ្វើឲ្យ​លូតលាស់​បាន​ល្អ។ ក្នុង​នោះ​មាន​ដូចជា​សាច់​គោ ទឹកដោះគោ សាច់​ជ្រូក ត្រី មាន់ និង​ស៊ុត។ ចំណែក​បន្លែ​មាន​សណ្ដែកដី តៅហ៊ូ និង​ផលិតផល​ធ្វើ​ពី​សណ្ដែក​ដទៃ​ទៀត។ ៣. ក្រុម​អាហារ​ការពារ​រាងកាយ ក្រុម​អាហារ​ប្រភេទ​នេះ ​អាច​ការពារ​ក្មេង​ពី​ជំងឺ​ផ្សេង​ៗ​ ព្រោះ​សម្បូរ​ជាតិ​ខនិជ និង​វីតាមីន ហើយ​មាន​នៅ​ក្នុង​បន្លែ និង​ផ្លែឈើ។ នៅ​ក្នុង​របប​អាហារ​កូន​យើង​គួរ​តែ​មាន​ស្លឹកបាស […]


អាហារូបត្ថម្ភទារក

ប៉ាម៉ាក់គួរដឹង ភេសជ្ជៈ​សុខភាព​សម្រាប់​កុមារ​ទៅ​តាម​វ័យ​​​ជួយឲ្យកូនមានសុខភាពល្អ

ដើម្បី​ជំនួយ​ដល់​ការ​លូតលាស់​ និង​ធានា​ថា​ក្មេង​តូច​ៗ និង​ក្មេង​វ័យ​ជំទង់​ទទួល​សុខភាព​ល្អ​ របប​អាហារ​តែ​មួយ​មុខ​នៅ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ​។​ ពិត​ណាស់​ ប៉ា​ម៉ាក់​គប្បី​យល់​ដឹង​អំពី​ប្រភេទ​ភេសជ្ជៈ​ដែល​ផ្ដល់​សុខភាព​ល្អ​ដល់​កូន​ៗ​ទៅ​តាម​វ័យ​របស់​ពួក​គេ​។ អាហារ​សុខភាព​សម្រាប់​កូន​​ក្រោម​អាយុ​៦​ខែ​ នៅ​ពេល​ដែល​ទារក​មាន​វ័យ​ក្រោម​៦​ខែ​ ពួក​គេ​ត្រូវការ​តែ​ទឹក​ដោះ​ម្ដាយ​ ឬ​ម្សៅ​ទឹក​ដោះ​គោ​ប៉ុណ្ណោះ​។​ ជាក់​ស្ដែង ទឹក​ដោះ​ម្ដាយ​ និង​​ម្សៅ​ទឹក​ដោះ​គោ​​​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​សម្រាប់​ទារក​ ដើម្បី​ទទួល​បាន​ការ​លូតលាស់​ និង​ការ​អភិវឌ្ឍ​។ ភេសជ្ជៈ​សុខភាព​សម្រាប់​​កូន​​អាយុ​ចាប់​ពី​៦​ខែ​ ដល់​១២​ខែ​ ម៉ាក់​ៗ​អាច​​ផ្ដល់​ទឹក​​ឆ្អិន​តិចតួច​ដោយ​ចាក់​​ដាក់​កែវ​ សម្រាប់​កូន​​ដែល​កំពុង​បៅ​ដោះ​ម្ដាយ​ និង​ម្សៅ​ទឹក​ដោះ​គោ​ ចាប់​ពី​ទារក​អាយុ​​៦​ខែ​ឡើង​ទៅ​។​ ​ការ​ញ៉ាំ​ទឹក​ដោយ​ប្រើ​កែវ​ជំនួស​ឲ្យ​ដប​ អាច​ជួយ​ឲ្យ​ក្មេង​រៀន​ចេះ​​អំពី​ការ​ប្រើប្រាស់​កែវ​បាន​ល្អ​។​ ប្រសិនបើ​អា​អូន​ញ៉ាំ​ភេសជ្ជៈ​ក្រៅ​ពី​ទឹក​ ទឹក​ដោះ​ម្ដាយ​ ឬ​ម្សៅ​ទឹក​ដោះ​គោ​នៅ​ក្នុង​រយៈពេល​១២​ខែ​ដំបូង​ ​វា​អាច​រាំងស្ទះ​ដល់​ការ​ទទួល​បាន​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​គ្រប់គ្រាន់​របស់​ទារក​​។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ភេសជ្ជៈ​សុខភាព​នៅ​អាយុ​១២​ខែ ក្រោយ​អាយុ​១២​ខែ​ ម៉ាក់​ៗ​អាច​ផ្ដល់​ទឹក​ដោះ​គោ​មាន​ជាតិ​ខ្លាញ់​ មិន​បន្ថែម​រស់ជាតិ និង​សម្លាប់មេរោគរួច​​ ប្រសិនបើ​អា​អូន​កំពុង​ញ៉ាំ​របប​អាហារ​ដែល​មាន​តុល្យភាពហើយ​។​​ ចំពោះ​ទឹក​ដោះ​គោ​ដែល​ពុំ​សូវ​មាន​ជាតិ​ខ្លាញ់​ មិន​គួរ​ឲ្យ​ក្មេង​អាយុ​ក្រោម​២​ឆ្នាំ​ញ៉ាំ​ឡើយ​ ពីព្រោះ​ទារក​ និង​ក្មេង​តូច​ៗ​ត្រូវ​ការ​សារធាតុ​ចិញ្ចឹម​នៅ​ក្នុង​ទឹក​ដោះ​គោ​ដែល​មាន​ខ្លាញ់​ពេញលេញ​ ដើម្បី​បំពេញ​តាម​តម្រូវ​ការ​​ថាមពល​ ការ​លូតលាស់​ និង​ការអភិវឌ្ឍ​។ ជាមួយ​គ្នា​នេះ​ដែរ​ ម៉ាក់​ៗ​ក៏​អាច​បន្ត​បំបៅ​ដោះ​អា​អូន​ក្រោយ​អាយុ​១២​ខែ​ផង​ដែរ​​ ហើយ​ប្រសិនបើ​កូន​បៅ​ម្សៅ​ទឹក​ដោះ​គោ​​មុន​អាយុ​១២​ខែ​ ពេល​កូន​អាច​​ញ៉ាំ​អាហារ​ដែល​មាន​តុល្យភាព ពួក​គេ​ប្រហែល​ជា​មិន​ត្រូវ​ការ​បៅ​ម្សៅ​ទឹក​ដោះ​គោ​ ក្រោយ​អាយុ​១២​ខែ​ឡើយ​​។​ ភេសជ្ជៈ​សុខភាព​សម្រាប់​ក្មេង​តូច​ៗ​ កុមារ​ទើប​ចូល​រៀន​ និង​កុមារ​ធំ​ៗ​ ចំពោះ​ក្មេង​តូច​ៗ​ និង​កុមារ​ធំៗ​ ទឹក​ឆ្អិន​ និង​ទឹក​ដោះ​គោ​ គឺ​ជា​ភេសជ្ជៈ​ដ៏​ល្អ​បំផុត​សម្រាប់​ពួក​គេ​។​ ការ​ញ៉ាំ​ទឹក​គ្រប់គ្រាន់​នឹង​ធ្វើ​ឲ្យ​ក្មេង​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​ពេញ​មួយ​ថ្ងៃ​ ហើយ​ជា​ពិសេស​ គឺ​នៅ​ក្នុង​រដូវ​ក្ដៅ​តែ​ម្ដង​ ឬ​នៅ​ពេល​ក្មេង​រត់​លេង​ច្រើន​។ បន្ថែម​ពី​នេះ​ ការ​ញ៉ាំ​ទឹក​គ្រប់គ្រាន់​ក៏​អាច​បញ្ចៀស​ការ​ទល់​លាមក​ផង​ដែរ​។ ភេសជ្ជៈ​ដែល​មិន​ល្អ​ដល់​សុខភាព​៖ ទឹក​ផ្លែ​ឈើ​ ​ទឹក​ផ្លែឈើ​មាន​កម្រិត​ជាតិ​ស្ករ​ខ្ពស់​ […]


អាហារូបត្ថម្ភទារក

អាហារ​ទាំង​នេះ​សម្បូរ​ប្រូតេអ៊ីន​ខ្ពស់​សម្រាប់​កូនតូច

ពិត​ណាស់​ ប្រូតេអ៊ីន​​គឺ​ចាំបាច់​ណាស់​នៅ​ក្នុង​របប​អាហារ​របស់កូន​ ពីព្រោះ​វា​ជួយ​ដល់​សុខភាព​នៃ​​កោសិកា​ ជាលិកា​ និង​សរីរាង្គ​​ខណៈ​ពេល​ដែល​ទារក​​កំពុង​លូតលាស់​។​ ​ប្រភព​ខ្លះ​នៃ​ប្រូតេអ៊ីន​​ ត្រូវ​បាន​ចាត់​ទុក​ថា​​​ជា​ប្រូតេអ៊ីន​ពេញលេញ​ ប៉ុន្តែ​ខ្លះ​ទៀត​ត្រូវ​រួម​បញ្ចូល​ជាមួយ​នឹង​អាហារ​ដែល​​មាន​​ជាតិ​ប្រូតេអ៊ីន​ដូច​គ្នា​។ ជា​ទូ​ទៅ​ ប្រភព​ប្រូតេអ៊ីន​ពេញលេញ​ជា​ច្រើន​​ គឺ​ជា​អាហារ​ដែល​​ស័ក្ដិសម ​សម្រាប់​ទារក ដែល​អាច​បញ្ចូល​ទៅ​ក្នុង​របប​អាហារ​របស់​ពួក​គេ​បាន​ នៅ​ពេល​​កូន​មាន​វ័យ​សម​ល្មម​។ ​​​១. ស៊ុត​ ស៊ុត​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ប្រូតេអ៊ីន​ពេញលេញ​ ហើយ​ម៉ាក់​ៗ​ក៏​អាច​វាយ​ស៊ុត​ផ្នែក​​ក្រហម​ឲ្យ​ម៉ត់​ល្អ​ និង​បញ្ចូល​ទៅ​ក្នុង​របប​អាហារ​របស់​កូន​ផង​ដែរ​។​ យ៉ាង​ណា​មិញ​ ស៊ុត​​ផ្នែក​ស​ ​មិន​គួរ​ឲ្យ​ទារក​ញ៉ាំ​ឡើយ​ លុះត្រាតែ​ពួក​គេ​​អាយុ​បាន​មួយ​ខួប​សិន។​ នៅ​ក្នុង​ករណី​ដែល​សមាជិក​ក្នុង​គ្រួសារ​​អាលែកហ្ស៊ី​ជាមួយ​នឹង​ស៊ុត​ ម៉ាក់​ៗ​គប្បី​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ដិតដល់​ និង​តាមដាន​ថា​តើ​ទារក​មាន​ចេញ​រោគ​សញ្ញា​អាលែកហ្ស៊ី​ដែរ​ឬ​យ៉ាង​ណា​។​ ២. អាហារ​​ដែល​ធ្វើ​ពី​ទឹក​ដោះ​គោ​ ​អាហារ​ដែល​ធ្វើ​ពី​ទឹក​ដោះ​គោ​ដូច​ជា​​ទឹក​ដោះ​គោ​ ទឹក​ដោះ​គោ​ជូរ​ និង​ឈីស​ គឺ​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន​ដ៏​ច្រើន​សន្ធឹកសន្ធាប់។​ ម៉ាក់​ៗ​គប្បី​ផ្ដល់​អាហារ​ប្រភេទ​នេះ​ដល់​កូន​ នៅ​ពេល​ដែល​ពួក​គេ​មាន​អាយុ​៨​ខែ​ឡើង​ទៅ​។​​​ប្រសិនបើ​​អា​អូន​កើត​មាន​រោគ​សញ្ញា​អាលែកហ្ស៊ី​ ​ម៉ាក់​ៗ​ត្រូវ​បញ្ឈប់​ការ​ផ្ដល់​អាហារ​ប្រភេទ​នេះ​ដល់​ពួក​គេ​ភ្លាម​ៗ​។ បន្ថែម​ពី​នេះ​ ទារក​ដែល​មាន​អាយុ​ក្រោម​១​ឆ្នាំ​ គួរ​តែ​បន្ត​បំបៅ​ទឹក​ដោះ​គោ​ ឬ​ទឹក​ដោះ​ម្ដាយ​ ដើម្បី​ឲ្យ​ពួក​គេ​ទទួល​បាន​ប្រូតេអ៊ីន​គ្រប់គ្រាន់​ ហើយ​នៅ​ពេល​ដែល​កូន​អាយុ​បាន​១​ខួប​ឡើង​ទៅ​ ម៉ាក់​ៗ​គួរ​ផ្ដល់​ទឹក​ដោះ​គោ​ស្រស់​ដល់​កូន​ ដែល​ជា​ប្រភព​ប្រូតេអ៊ីន​ពេញលេញ​ដ៏​ល្អ​បំផុត​។​ មួយ​វិញ​ទៀត​ ទឹក​ដោះ​គោ​ជូរ​ និង​ឈីស​អាច​ជា​អាហារ​សម្រន់​ ឬ​ជា​អាហារ​សុខភាព​ ដើម្បី​ជួយ​បំពេញ​តម្រូវការ​ប្រូតេអ៊ីន​ប្រចាំ​ថ្ងៃ​សម្រាប់​កូន​។ ៣. សាច់​មាន់​ ​ជាមួយ​គ្នា​នេះ​ដែរ​ ​សាច់​មាន់​មាន​រសជាតិ​ស្រាល​ជាង​សាច់​ដទៃ​​ទៀត​ ហើយ​វា​ក៏​ជា​ប្រភព​ប្រូតេអ៊ីន​ពេញ​លេញ​ដ៏​ល្អ​មួយ​សម្រាប់​​​កូនតូច​​​ផង​ដែរ​​។ ចូរ​កាត់​សាច់​មាន់​ជា​ដុំ​តូច​ៗ​ ដើម្បី​កុំ​ឲ្យ​កូន​​ស្លាក់​។​ ​មាន់​ដុត​ អាំង​ ​គឺ​ជា​បច្ចេកទេស​ចម្អិន​ដែល​មិន​បន្ថែម​ខ្លាញ់​ និង​កាឡូរី​​មិន​ចាំបាច់​ទៅ​ក្នុង​អាហារ​របស់​កូន​ និង​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​កូន​​។​​​


អាហារូបត្ថម្ភទារក

ម៉ាក់​ៗ​ត្រូវ​ដឹង​! ផ្លុំ​អាហារ​ឲ្យកូនអាច​ចម្លង​មេរោគ​ដល់​​កូន

ការ​ថែទាំ​ទារក​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ​​ ហើយ​វា​ទាមទារ​ឲ្យ​យើង​មាន​ភាព​​អំណត់​អត់​ធ្មត់​ ​ក៏​ដូចជា​​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ ។​ ពេល​ខ្លះ​ សកម្មភាព​សាមញ្ញ​ៗ​​​​ និង​ទម្លាប់​ប្រចាំថ្ងៃ​មួយ​ចំនួន​ ក៏​អាច​​​​បង្ក​ជា​ហានិភ័យ​ដល់​សុខភាព​របស់​ក្មេង​ផង​ដែរ​។​ ជាក់ស្ដែង​ ​ការ​ផ្លុំ​អាហារ​​មុន​ពេល​​បញ្ចុក​ទារក​ ក៏​អាច​បំផ្លាញ​ដល់​សុខភាព​មាត់​ធ្មេញ​របស់​ក្មេង​ មុន​ពេល​ដែល​ពួក​គេ​ដុះ​ធ្មេញ​ទៅ​ទៀត​។ ១.​ ហេតុ​អ្វី​ទើប​យើង​​ត្រូវ​ជៀសវាង​​ផ្លុំ​អាហារ​ឲ្យ​​ទារក​? ​​​ម៉ាក់​ៗ​ប្រហែល​ជា​មាន​ការ​ភ្ញាក់ផ្អើល​នៅ​ពេល​​ដឹង​ថា​ បាក់តេរី​ដែល​បណ្ដាល​ឲ្យ​ពុក​ធ្មេញ​ ​អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​​បាន​។​ ប្រសិនបើ​យើង​មាន​​ដង្កូវស៊ីធ្មេញ​ ​ហើយ​ផ្លុំ​អាហារ​ឲ្យ​ទារក​នោះ​ ​បាក់តេរី​​​​ដែល​ចេញ​ពី​មាត់​របស់​យើង អាច​ចម្លង​ទៅ​​កាន់​ទារក​បាន​។ ជា​ទូទៅ​ កូន​តូច​​មិន​មាន​បញ្ហា​ធ្មេញប្រហោង​​ ​បង្ក​ឡើង​ដោយ​បាក់តេរី​ Streptococcus Mutans​ នៅ​ពេល​ដែល​ពួក​គេ​កើត​​មក​នោះ​ទេ​។​ ​ជាក់ស្ដែង​ បាក់តេរី​​មួយ​ប្រភេទ​នេះ​​ អាច​​ធ្វើ​ឲ្យ​កើត​មាន​​ធ្មេញប្រហោង​ នៅ​ពេល​ដែល​​វា​បន្សល់​ទុក​អាស៊ីដ​​​ដែល​ទៅ​ប៉ះ​នឹង​កម្ទេចកំទី​ដែល​នៅ​ជាប់​ធ្មេញ​​។​ យ៉ាង​ណា​មិញ​ នៅ​ពេល​ដែល​ទារក​ប៉ះពាល់​ទៅ​នឹង​បាក់តេរី​​ ធ្មេញ​​នឹង​វិវត្ត​​​ទៅ​ជា​ប្រហោង​​ នៅ​​មុន​ពេល​ដែល​ទារក​ដុះ​ធ្មេញ​ទៅ​ទៀត​ ព្រម​ទាំង​ក្លាយ​ទៅ​ជា​​បញ្ហា​ពុក​ធ្មេញ​ថែម​ទៀត​ផង​។ យោង​ទៅ​តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ កុមារ​ភាគ​ច្រើន​​ឆ្លង​បាក់តេរី Streptococcus Mutans​ ពី​ម្ដាយ​របស់​ពួក​គេ​ ហើយ​ជា​ទូទៅ​ ​បាក់តេរី​នេះ​​សាយភាយ​ នៅ​ពេល​ដែល​ប៉ា​ម៉ាក់​​ផ្លុំ​អាហារ​ឲ្យ​កូន​ៗ​ ញ៉ាំ​អាហារ​​ដោយ​ប្រើ​ស្លាបព្រា​តែ​មួយ​ និង​ថើប​មាត់​របស់​​ទារក​។​ ២. ​ដើម្បី​ការពារ​សុខភាព​មាត់​ធ្មេញ​របស់​ទារក​ ប៉ា​ម៉ាក់​គួរ​អនុវត្តន៍​វិធីសាស្ត្រ​ដូច​ខាងក្រោម​នេះ​ ព្យាយាម​​កុំ​ផ្លុំ​អាហារ​របស់​ទារក​ និង​មិន​ត្រូវ​ប្រើប្រាស់​ស្លាបព្រា​ ឬ​​កែវ​ទឹក​រួម​គ្នា​ឡើយ​។ អនុវត្ត​អនាម័យ​មាត់​ធ្មេញ​ឲ្យ​បាន​ល្អ​។​ ​ជូត​មាត់​របស់​ទារក​ជា​ញឹកញាប់​ ជាមួយ​នឹង​កំណាត់​សើម​ ស្អាត​ល្អ ដើម្បី​កុំ​ឲ្យ​បាក់តេរី​មាន​ឱកាស​លូតលាស់​បាន​។ ជូត​អណ្ដាត​ […]


អាហារូបត្ថម្ភទារក

កូនញ៉ាំបបរខាប់បែរជាទល់លាមក ដោះស្រាយបែបណា?

ក្មេងៗ​ភាគ​ច្រើន​ជួប​បញ្ហា​ទល់​លាមក ពិសេស​នៅ​ពេល​ផ្លាស់ប្តូរ​របប​អាហារ។ ក្នុង​នោះ​ក្មេង​មួយ​ចំនួន​ពេល​ញ៉ាំ​បបរ​ខាប់​គ្រប់​គ្រឿង ក៏​ទៅ​ជា​ក្តៀន ដោយ​ធ្លាប់​តែ​ជុះ​រៀង​រាល់​ថ្ងៃ បែរ​ជា ៣-៤-៥ ថ្ងៃ​ទើប​ជុះ​ម្តង។ ពេល​កូន​ញ៉ាំ​បបរ​ខាប់​គ្រប់​គ្រឿង​បែរ​ជា​ទល់​លាមក តើ​ត្រូវ​ដោះស្រាយ​បែប​ណា? បញ្ហា​នេះ លោកស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​រោគ​កុមារ​ណែនាំ​ឲ្យ​សាកល្បង​ផ្លាស់​ប្តូរ​រូបមន្ត​នៃ​ការ​ធ្វើ​បបរ​ខាប់​គ្រឿង ដោយ​ប្តូរ​ពី​បបរ​អង្ករ​ធម្មតា ទៅ​អង្ករ​សម្រូប​វិញ កាត់​បន្ថយ​ដំឡូង​បារាំង ​ការ៉ុត ហើយ​ប្រើ​បន្លែ​បៃតង​ជំនួស​វិញ និង​កាត់​បន្ថយ​សាច់គោ សាច់​ជ្រូក ដាក់​សាច់​ត្រី​ជំនួស។ បន្ថែម​ពី​លើ​នេះ លោកស្រី​វេជ្ជបណ្ឌិត​សញ្ញាបត្រ​ពី​ប្រទេស​បារាំង​រូប​នេះ​ណែនាំ​ឲ្យ​យើងផ្តល់ទឹកកូនផឹក​ច្រើន និង​ឲ្យ​កូន​ញ៉ាំ​ផ្លែ​ឈើ​ជួយ​សម្រួល​ដល់​ការ​បន្ទោបង់ ដូច​ចេកទុំ ល្ហុងទុំ ស្រកានាគ ឬ​ក្រូច​ពោធិសាត់។ ក្នុង​នោះ​លោកស្រី​វេជ្ជបណ្ឌិត​ហាម​ថា ពេល​កូន​ទល់​លាមក ម៉ាក់ប៉ា​មិន​ត្រូវ​បន្ថយ​បរិមាណ​ម្សៅ​ទឹកដោះ​ឲ្យ​កូន​ម៉ឹម​ដាច់​ខាត ព្រោះ​ធ្វើ​ឲ្យ​ខ្វះ​សារធាតុ​ចិញ្ចឹម និង​វីតាមីន ទៅ​វិញ​ទេ។


អាហារូបត្ថម្ភទារក

ម៉ាក់ប៉ាអាចចាប់ផ្ដើមផ្ដល់អាហារដំបូងឲ្យអាអូនអាយុ ៦-១២ ខែ តាមតិចនិកនេះបាន

នៅ​ពេល​ដែល​ទារក​លូតលាស់​ធំ​ទៅ​ៗ អា​អូន​បៅ​ត្រឹម​តែ​ទឹក​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ​តែ​មួយ​មុខ​មិន​ជួយ​ដល់​ការ​លូតលាស់​របស់​កូន​បាន​ពេញលេញ​ទេ ។ ហេតុ​នេះ​ហើយ ទើប​ម៉ាក់​ប៉ា​គួរ​តែ​ចាប់​ផ្ដើម​ផ្ដល់​អាហារ​បន្ថែម​ដល់​អា​អូន ដើម្បី​ជួយ​បំពេញ​សារធាតុ​ចិញ្ចឹម​ជួយ​ដល់​ការ​លូត​លាស់​របស់​កូន។ នៅ​អាយុ ​៦​ខែ ទឹក​ដោះ​ម្ដាយ​នៅ​តែ​ជា​ប្រភព​អាហារ​ចាំ​បាច់​សម្រាប់​កូន ប៉ុន្តែ​ទឹក​ដោះ​តែ​មួយមុខមិន​គ្រប់​គ្រាន់​ដល់​ការ​លូតលាស់​របស់​កូន​ឡើយ ជា​ហេតុ​ដែល​ម៉ាក់​ប៉ា​គួរ​បន្ថែម​អាហារ​ពិត​ប្រាកដ​ដល់​កូន​ឲ្យ​បាន​គ្រប់​មុខ​ទើប​ល្អ​ដល់​ការ​លូតលាស់​កូន និង​សុខភាព​កូន​ល្អ។ ផ្ដល់​អាហារ​ឲ្យ​កូន៖ ៦-៨ខែ ចាប់​ពី ៦-៨ខែ ម៉ាក់​ប៉ា​អាច​បញ្ចុក​អាហារ​ទន់ៗ​កន្លះ​ពែង ៣-៤ដង/ថ្ងៃ។ នៅ​អាយុ​ប៉ុណ្ណេះ អា​អូន​អាច​ញ៉ាំ​អាហារ​អ្វី​ក៏​បាន​ដែរ លើក​លែង​តែ​ទឹក​ឃ្មុំ ព្រោះ​ក្នុង​ទឹក​ឃ្មុំ​មាន​បាក់តេរី​មួយ​ចំនួន​ដែល​ប្រព័ន្ធ​រំលាយ​អាហារ​អា​អូន​នៅ​ខ្ចី​មិន​អាច​ទ្រាំ​ទ្រ​បាន រហូត​ដល់​កូន​អាយុ​១​ឆ្នាំ។ យើង​អាច​ចាប់​ផ្ដើម​ពី​អាហារ​សម្រន់​ល្អៗ​ដូច​ជា ផ្លែឈើ​ទន់ ឬ​កិន​ឲ្យ​ម៉ដ្ត រវាង​ម៉ោង​អាហារ​ពេល តែ​អា​អូន​ក៏​ត្រូវ​បៅ​ដោះ​ម៉ាក់​ៗ​ឲ្យ​បាន​ច្រើន​ដែរ ទើប​ល្អ។​ ផ្ដល់​អាហារ​ឲ្យ​កូន៖ ៩-១១ខែ ចាប់​ពី​អាយុ៩-១១​ខែ​ទៅ អា​អូន​អាច​ញ៉ាំ​អាហារ​កន្លះ​ពែង ៣-៤​ដង/ថ្ងៃ បូក​ជាមួយ​អាហារ​សម្រន់​តិច​តួច​ទៀត។ នៅ​ពេល​កូន​មាន​អាយុ​ប៉ុណ្ណេះ យើង​អាច​ផ្ដល់​អាហារ​ទន់​ៗ​ឲ្យ​កូន​ដោយ​មិន​ចាំ​បាច់​កិន​វា​ឲ្យ​ម៉ដ្តបាន ហើយ​កូន​អាច​ចាប់​ផ្ដើម​រៀន​ញ៉ាំ​អាហារ​ដោយ​ខ្លួន​ឯង។ ទោះ​យ៉ាង​ណា បើ​អាច​អា​អូន​គួរ​តែ​នៅ​បន្ត​បៅ​ដោះ​ម្ដាយ​ដដែល​។ ម៉ាក់​ប៉ា​ត្រូវ​ចាំ​ថា គ្រប់​អាហារ​ដែល​ផ្ដល់​ឲ្យ​កូន ត្រូវ​ផ្ទុក​សារធាតុ​ចិញ្ចឹម​ច្រើន និង​ងាយ​ស្រួល​ដល់​អា​អូន​ញ៉ាំ។ អាហារ​ទាំង​នោះ​ត្រូវ​សម្បូរ​ដោយ​ថាមពល និង​ជីវជាតិ​ផ្សេងៗ​ដូច​ជា បន្លែ ផ្លែឈើ ពពួក​សណ្ដែក គ្រាប់​ធញ្ញជាតិ ជាតិ​ខ្លាញ់​ល្អ ពិសេស​នោះ​គឺ​សាច់​សត្វ​ដូច អាហារ​ផលិត​ពី​ទឹក​ដោះ​គោ ស៊ុត ត្រី សាច់​។ល។ ការ​ដែល​ឲ្យ​កូន​ញ៉ាំ​អាហារ​បាន​ច្រើន​មុខ​រៀង​រាល់​ថ្ងៃ គឺ​ជា​ឱកាស​ដ៏​ល្អ​មួយ​ឲ្យ​អា​អូន​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ត្រូវ​ការ​សម្រាប់​ការ​លូតលាស់។ ប៉ុន្តែ ក្នុង​ករណី​ដែល​កូន​ប្លែក​អាហារ ដាក់​ចូល​មាត់​ខ្ជាក់​ចេញ​ៗ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស