ការបញ្ចេញសកម្មភាពរាងកាយ អាចជួយឲ្យកុមារទទួលបានសុខភាពល្អ។ ផ្ទុយទៅវិញ បើកូនអសកម្ម នោះនឹងអាចប៉ះពាល់ដល់សុខភាពរបស់កូនជាមិនខាន។ យោងតាមការស្រាវជ្រាវបានបង្ហាញថា ការចំណាយពេលអង្គុយមើលទូរទស្សន៍ លេងហ្គេម ប្រើកុំព្យូទ័រ សុទ្ធតែអាចនាំឲ្យប្រឈមបញ្ហាផ្សេងៗ ដូចជាឡើងទម្ងន់ និងបង្កើនហានិភ័យនៃជំងឺរ៉ាំរ៉ៃ។ ដូច្នេះហើយ ប៉ាម៉ាក់គួរកាត់បន្ថយការមើលឧបករណ៍អេឡិចត្រូនិករបស់កូន ដោយបង្កើតទម្លាប់កម្សាន្តផ្សេងៗសម្រាប់កូន ឬដាក់កំណត់ពេលវេលាឲ្យបានច្បាស់លាស់។
១. កំណត់ម៉ោងមើលវីដេអូ
ប៉ាម៉ាក់គួរកាត់បន្ថយការមើលទូរទស្សន៍ កុំព្យូទ័រ និងវីដេអូហ្គេម មកត្រឹម២ម៉ោងក្នុងមួយថ្ងៃ យ៉ាងច្រើនបំផុត ដោយជៀសវាងដាក់ទូរទស្សន៍ក្នុងបន្ទប់កូន ឬមើលទូរទស្សន៍អំឡុងពេលញ៉ាំអាហារពេលល្ងាច។
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
២. ធ្វើជាគំរូល្អដល់កូន
ជាទូទៅ កូនៗតែងចាត់ទុកប៉ាម៉ាក់ជាគំរូ ហេតុនេះហើយ ប៉ាម៉ាក់គួរតែប្រកាន់ខ្ជាប់អាកប្បកិរិយាវិជ្ជមាន និងសកម្មជានិច្ច ពីព្រោះអាកប្បកិរិយាទាំងនេះ អាចធ្វើឲ្យកូនយកតម្រាប់តាម ក៏ដូចជាជួយបង្កើនទម្លាប់សកម្មដល់កូនពេញមួយជីវិតរបស់គេ។
![](https://cdn.hellokrupet.com/wp-content/uploads/2019/04/កុមារ_Hello_Krupet.jpg)
៣. ឲ្យកូនសាកល្បងរឿងរ៉ាវថ្មីៗ
ជួនកាល ប៉ាម៉ាក់អាចបង្ខំឲ្យកូនចូលរួមលេងកីឡា និងធ្វើសកម្មភាពដែលកូនមិនពេញចិត្ត។ ប៉ុន្តែ តាមពិតទៅ ការផ្ដល់ឱកាសឲ្យកូនចាប់យកអ្វីដែលថ្មី អាចបង្កើនភាពរីករាយអំឡុងពេលដែលកូនធ្វើលំហាត់ប្រាណ។
អត្ថបទគួរអាន៖
៤. បង្កើតការកម្សាន្ត
ប្រសិនបើកូនមិនចូលចិត្តការធ្វើលំហាត់ប្រាណទេ ប៉ាម៉ាក់ក៏អាចនាំកូនដើរលេងកម្សាន្តដែលអាចជួយជំរុញការបញ្ចេញសកម្មភាពរាងកាយ ដូចជាការដើរលំហែ ការដើរស្វែងរកវត្ថុជុំវិញផ្ទះ ឬលេងបិទពួន ដើម្បីឲ្យកូនធ្វើចលនាកាន់តែច្រើន ដោយមិនចាំបាច់ធ្វើលំហាត់ប្រាណ។