ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

ជំងឺស្បែក

រវាងឡេ និងម្សៅ គួរលាបមួយណា ទើបល្អចំពោះកូន?

ទារក​តូច​ៗ​បន្ទាប់ពី​ងូត​ទឹក​​ដុស​សាប៊ូ​រួច រឿង​ត្រូវ​ធ្វើ​បន្ទាប់​ប្រាកដជា​លាប​ម្សៅ ឬ​ឡេ​ផ្ដល់​សំណើម​ដល់​ស្បែក​កូន។ មាន​ម៉ាក់​ៗ​មួយ​ចំនួន​លើក​សំណួរ​មកកាន់ Helloគ្រូពេទ្យ ថា លាប​ឡេ ​ឬ​ម្សៅ​ឲ្យ​កូន​តូច​អាច​ប៉ះពាល់​សុខភាព ឬ​ស្បែក​កូន​អត់? រវាង​ឡេ និង​ម្សៅ​មួយ​ណា​ល្អ ចំពោះ​កូន​ជាង? ចុះ​ការ​ប្រើ​ម្សៅ​ហុយ​ចំពោះ​កូន​តូច​ប៉ះពាល់​អ្វី​ខ្លះ? លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ​ Singapore Media Center បាន​បញ្ជាក់​ថា ទាំង​ម្សៅ និង​ឡេ​ជា​ផលិតផល​ធ្វើ​ឡើង​បន្ទាប់បន្សំ​ប៉ុណ្ណោះ វា​មិន​ចាំបាច់​ខ្លាំង​ចំពោះ​កូន​ឡើយ ពោល​លាប​ក៏​បាន មិន​លាប​ក៏​គ្មាន​បញ្ហា។ ចំពោះ​ម្សៅ​ហុយ គ្រូពេទ្យ​មិន​តម្រូវ​ឲ្យ​ប្រើ​ចំពោះ​កូន​តូច​ទេ ព្រោះ​របស់​ហុយ​ចូល​ទៅ​ប្រព័ន្ធ​សួត​ក្មេង​អាច​បង្កើត​ទៅ​ជា​ស្លេស្ម ស្លេស្ម​បង្កើត​ទៅ​ជា​សម្បោរ ធ្វើឲ្យ​កណ្ដាស់ ក្អក រហូត​បណ្ដាល​ឲ្យ​មាន​បញ្ហា​រលាក​ផ្លូវ​ដង្ហើម​ជាដើម។ វេជ្ជបណ្ឌិត ដាលីន បាន​បន្ត​ទៀត​ថា បើ​ឡេ​លាប​ខ្លួន​វិញ​ជា​ផលិតផល​ផលិត​ឡើង ដើម្បី​កាត់បន្ថយ​ការ​កកិត ធ្វើ​ឲ្យ​ស្បែក​មាន​សំណើម។ ដូចនេះ​បើ​លោកស្រីវេជ្ជបណ្ឌិត អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ឡេ មិន​តម្រូវ​ឲ្យ​ប្រើប្រាស់​ម្សៅ​ហុយ​ចំពោះ​ទារក​ឡើយ ក៏​ប៉ុន្តែ​ឡេ​ដែល​យើង​យក​ទៅ​លាប​លើ​ស្បែក​កូន​នោះ ត្រូវ​ចេះ​ពិនិត្យ​មើល​រក​ប្រភព កាលបរិច្ឆេទ​​ច្បាស់លាស់ មាន PH សមស្រប ​នឹង​ស្បែក​ក្មេង មិន​មាន​បន្ថែម​ក្លិន​ក្រអូប។


ជំងឺប្រព័ន្ធប្រសាទ

ទារកមានជំងឺពីកំណើតប៉ុន្មាននេះ អាចប៉ះពាល់ដល់ប្រាជ្ញាស្មារតី

ម៉ាក់​ប៉ា​ណា​ដែល​មិន​ចង់​ឲ្យ​កូន​ខ្លួន​ឯង​ឆ្លាត មាន​បញ្ញា​ខ្ពស់នោះ? ម៉ាក់​ប៉ា​ខ្លះ​ខំ​ប៉ូវ​អាហារ​ល្អៗ ពេលកូន​កើត​មក ខ្លាច​កូន​ខ្សោយ ប្រាជ្ញា​មិន​ល្អ តែ​ទោះ​ប៉ូវ​ប៉ុនណា បើ​កូន​កើត​មក​យក​ជំងឺ​ពី​កំណើត​ប៉ុន្មាន​ខាង​ក្រោម​នេះ​មក​ជាមួយ ដឹង​តែ​ប្រាជ្ញា​កូន​មាន​បញ្ហា​ខុស​ពី​ក្មេង​ដទៃ​ហើយ។ ជំងឺ​ពី​កំណើត​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​ក្មេង​ខ្សោយ​ប្រាជ្ញា? លោក​វេជ្ជបណ្ឌិត ចាន់ រស្មី ឯកទេស​ផ្នែក​សម្ភព និង​រោគស្ត្រី​បាន​ឲ្យ​ដឹង​ថា ជំងឺ​ដែល​អាច​ឲ្យ​ទារក​បាត់​បង់​ការ​លូត​លាស់​ផ្នែក​ប្រាជ្ញា ស្មារតី​ខុស​ពី​ក្មេង​ធម្មតា គឺ​មាន​ចំនួន​៧មុខ​ដូច​ជា៖ ១.ទារក​មាន​ជំងឺ​ពី​កំណើត​លើ​ការ​បម្លែង​ជាតិ​សាច់​ក្នុង​ខ្លួន៖ ធ្វើ​ឲ្យកូន​ខ្សោយ​ប្រាជ្ញា អាច​ពិការ និង​មាន​ភាព​មិន​ធម្មតា​លើ​សាច់​ខួរក្បាល។ ២.ទារក​មាន​ជំងឺ​ខ្សោយ​ក្រពេញ​ពី​កំណើត៖ ដែល​ធ្វើ​ឲ្យ​ខ្សោយ​ប្រាជ្ញា​ខ្លាំង យឺត​យ៉ាវ​ការ​គិត កូន​អាច​តឿ ខ្សោយ​ត្រចៀក កើត​លឿង​ស្បែក ស្បែក​ស្ងួត អណ្ដាត​ធំ សាច់​ដុំ​ទន់ ទល់​លាមក និង​សំឡេងយំស្អកៗ។ ៣.ទារក​មាន​វិបត្តិ​ទៅ​លើ​ការ​បម្លែង​ជាតិ​ស្ករ៖ ធ្វើ​ឲ្យទារក​បៅ​មិន​សូវ​បាន ក្អួត រាក​ខ្សោយ​ថ្លើម ថ្លើម​រីក​ធំ ឧស្សាហ៍​មាន​ហូរ​ឈាម ហើម​ខ្លួន ទាច​ទឹក និង​កើត​លឿង។ ៤.ទារក​មាន​វិបត្តិ​ទៅ​ការ​បម្លែង​លើ​ក្រុម​វីតាមីនB៖ ធ្វើ​ឲ្យ​ទារក ប្រកាច់ ថ្លង់ ខ្វាក់ និង​អាច​ពិការ។ លើស​ពី​នេះ ទារក​អាច​យឺត​យ៉ាវ​ក្នុង​ការ​លូត​កម្ពស់ និង​ពិបាក​ឡើង​គីឡូ ឬ​ឡើង​កន្ទួល​ពេញ​ស្បែក ជ្រុះ​សក់ និង​ឧស្សាហ៍​សន្លប់។ ៥.ទារក​មាន​ភាព​មិន​ធម្មតា​ទៅលើ​មុខងារ​ក្រពេញ​លើ​តម្រងនោម៖ ធ្វើ​ឲ្យ​អ័រម៉ូន​ខ្លះ​លើស ខ្លះ​មិន​គ្រប់។ ទារក​ប្រឈម​នឹង​ការ​ខ្វះ​ជាតិ​ទឹក និង​មាន​ភាព​មិន​ធម្មតា​លើ​ប្រដាប់​ភេទ។ ៦.ទារក​មាន​ភាព​មិន​ធម្មតា​ពី​កំណើត​លើ​សួត៖ សួត​ចេញ​ជាតិ​ខាប់​លើស​លប់​ក្នុង​សួត រំខាន​ដល់​ការ​ដក​ដង្ហើម ក្អក […]


ការថែទាំទារក

ចេះកើតអីតែចាស់ៗ ទារកក៏មានបញ្ហារំលាយអាហារដែរ

មនុស្ស​ធំ​ជា​ច្រើន តែង​ជួប​បញ្ហា​រំលាយ​អាហារ​ដូច​ជា​ឈឺ​ក្រពះ ទល់​លាមក រាករូសជាដើម។ ទាក់​ទង​នឹង​បញ្ហា​រំលាយ​អាហារ​នេះ​ដែរ តើ​ទារក​តូចៗ អាច​ជួប​បញ្ហា​រំលាយ​អាហារ​ដូច​មនុស្ស​ធំ​ធម្មតា​ដែរ​ឬ​អត់​? យោង​តាម​ការ​ឲ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត អ៊ុន យូ បម្រើ​ការ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​ថា ជា​ទូទៅ បន្ទាប់​ពី​ទារក​កើត​មក អាហារ​ដែល​ចាំបាច់​បំផុត​សម្រាប់​ទារក​គឺ​ទឹក​ដោះ​ម្ដាយ ហើយ​ពេល​ខ្លះ​ទៀត ទារក​បៅ​ទឹក​ដោះ​គោ​ជំនួស​វិញ។ បើ​ទារក​បៅ​ទឹក​ដោះ​ម្ដាយ ៩៩% ​ទៅ​ហើយ គឺ​មិន​ដែល​មាន​បញ្ហា​អី​ដែល​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ទារក​ទេ ក៏​ប៉ុន្តែ​ក្នុង​ករណី​ដែល​ទារក​បៅ​ទឹក​ដោះ​គោ​អាច​ជួប​បញ្ហា៖" ទារក​ដែល​បៅ​ទឹក​ដោះ​គោ​អាច​មាន​បញ្ហា​អាលែកហ្ស៊ី​ជាមួយ​ទឹក​ដោះ​គោ ឬ​ក៏ lactose intolerance។" វេជ្ជបណ្ឌិត​ជំនាញ​រោគ​កុមារ​រូប​នេះ បន្ត​ថា ប្រសិន​បើ​ទារក​នោះ​មាន​បញ្ហា​អាលែកហ្ស៊ី​នឹង​ទឹក​ដោះ​គោ ម៉ាក់​ប៉ា​គួរ​កត់​សម្គាល់​រោគ​សញ្ញា​នៅ​លើ​កូន​ដូច​ជា៖ - ហើម​ពោះ - ឆ្អល់​ពោះ - ឈឺពោះ - ចង្អោរ - រាករូស។ លើស​ពី​នេះ​ទៅ​ទៀត កូន​ៗ​អាច​មាន​បញ្ហា​នៅ​លើ​ស្បែក​ដូច​ជា ចេញ​កន្ទួល​ក្រហម នៅ​លើ​មុខ លើ​ថ្ពាល់ លើ​ខ្លួន​ហើយ​កូន​នោះ​យំ​ច្រើន មួរម៉ៅ​ច្រើន​ដោយ​សារ​ការ​ឈឺ​ពោះ​ជាដើម ។ ប្រសិន​បើ​ម៉ាក់​ប៉ា ឬ​អាណា​ព្យាបាល​ណា​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ ហើយ​កូន​មាន​ចេញ​រោគ​សញ្ញា​នេះ លោក​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​យក​កូន​ទៅ​ឲ្យ​ពេទ្យ​មើល​ត្រឹម​ត្រូវ ដើម្បី​កុំ​ឲ្យ​កូន​ឈឺ​ពិបាក​ទ្រាំ ហើយ​ក៏​មិន​ត្រូវ​ឲ្យ​ថ្នាំ​កូន​ញ៉ាំ​ផ្ដេសផ្ដាស​ដែរ ចៀសវាង​ធ្វើ​ឲ្យ​អាការៈ​កូន​កាន់​តែ​ធ្ងន់ធ្ងរ។


អាហារូបត្ថម្ភទារក

បរិមាណរបបអាហារកូនតូចអាយុពី ៦ ខែ ដល់ ២ ឆ្នាំ

ចង់​ឲ្យ​កូន​លូតលាស់​ល្អ បញ្ហា​ឆ្លាត​វៃ និង​មាន​សុខភាព​រឹងមាំ ម៉ាក់ប៉ា​ចាំបាច់​ត្រូវ​ផ្ដល់​អាហារ​សម្បូរ​ជីវជាតិ​សម្បូរ​បែប ដែល​យើង​ហៅ​ថា​អាហារូបត្ថម្ភ។ នៅ​ពេល​ក្មេង​ទទួល​បាន​អាហារូបត្ថម្ភ គ្រប់គ្រាន់ មាន​អនាម័យ ស្រប​ទៅ​តាម​អាយុ ទៀង​ពេល និង​វ័យ​កូន​ប្រាកដជា​មាន​សុខភាព​ល្អ។ នេះ​ជា​ការ​រៀបរាប់​របស់​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ ហើយ​ខាងក្រោម គឺជា​បរិមាណ​របប​អាហារ​ដែល​កូន​តូច​អាយុ​ពី ៦ ខែ ដល់ ២៤ ខែ​ត្រូវ​ញ៉ាំ៖ - កូន​ក្រោម​អាយុ ៦ ខែ បៅ​ទឹកដោះ​ម្ដាយ​តែ​មួយ​គត់ ហើយ​អាច​បំបៅ​ប៉ុន្មាន​ដង​ក៏​បាន តាម​តែ​កូន​ចង់។ - កូន​អាយុ ៦ ខែ​ឡើង​ទៅ នៅតែ​បន្ត​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ និង​ផ្ដល់​អាហារ​បន្ថែម ២ ដង/ថ្ងៃ ២ ទៅ ៣ ស្លាបព្រា​បាយ​ក្នុង​មួយ​ពេល​ដែល​ជា​ប្រភេទ​បបូរ​ខាប់​គ្រប់​គ្រឿង។ - កូន​អាយុ ៧ ទៅ ៨ ខែ បន្ត​បំបៅ​ដោយ​ទឹក​ដោះ​ម្ដាយ (បើ​ម្ដាយ​ទៅ​ធ្វើ​ការ​ឆ្ងាយ​អាច​បៅ​ទឹកដោះគោ) និង​ផ្ដល់​អាហារ​បន្ថែម ៣ ដង/ថ្ងៃ ប្រហែល​កន្លះ​ចាន​ចង្កឹះ។ - ក្មេង​អាយុ ៩ ទៅ ១១ ខែ […]


ជំងឺស្បែក

កូនកើតពងបែកនៅកន្លែង​ទាំងនេះ បើម៉ាក់ប៉ាប្រហែស ប្រយ័ត្នត្រូវសង្រ្គោះបន្ទាន់

ចំពោះ​ក្មេងៗ គឺ​ជា​វ័យ​មួយ​ដែល​ម៉ាក់​ប៉ា​គួរ​ថែ​ទាំ​សុខភាព​កូន និង​ធ្វើ​អនាម័យ​កូន​ឲ្យ​បាន​ល្អ ពីព្រោះ​អា​អូន​តូចៗ​ងាយ​ប្រឈម​នឹង​ជំងឺ​ផ្សេង​ៗ​ច្រើនទៀត។ ស្រប​គ្នា​នេះ ជំងឺ​ពង​បែក​ដៃ​ជើង និង​​មាត់​ក៏​កើត​លើ​ក្មេង​តូចៗ​ញឹក​ញាប់​ដែរ ដូច​នេះ​ម៉ាក់​ប៉ា​គួរ​ដឹង​ពី​រោគ​សញ្ញា និង​វិធី​ការពារ​បញ្ហា​មួយ​នេះ។ តាម​លោក​វេជ្ជបណ្ឌិត ចាន់ រស្មី បាន​ឲ្យ​ដឹង​ថា ជំងឺ​ពង​បែក​ដៃ​ជើង និង​ក្នុង​មាត់(Hand Foot Mouth Disease) ជា​ជំងឺ​ឆ្លង ភាគ​ច្រើន​កើត​លើ​កុមារ និង​ទារក ហើយ​វា​បណ្ដាល​មក​ពី មេរោគ​​ក្នុង​ក្រុម Enterovirus បង្ក​ពង​បែក​ដៃ​ជើង និង​មាត់ និង​បង្ក​ដោយ ​Coxsackievirus ហើយ​ក៏​បណ្ដាល​មក​ពី Enterovirus 71(EV71)​ផង​ដែរ។ វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា ករណី​នៃ​ជំងឺ​ពង​បែក​ដៃ​ជើង និង​មាត់​ភាគ​ច្រើន​ជា​ករណី​ស្រាល ហើយ​អាច​ជា​សះ​ស្បើយ​បាន​ក្នុង​រយៈ​ពេល​ពី ​៧-១០​ថ្ងៃ ដែល​រោគ​សញ្ញា​ស្រាល​មាន​ដូច​ជា៖ គ្រុន​ក្ដៅ និង​ពងបែក​លើ​ដៃ លើ​ជើង និង​ក្នុង​មាត់។ ផ្ទុយ​ពី​នេះ ក៏​មាន​កុមារ​មួយ​ចំនួន​ដែល​អាច​វិវត្ត​ពី​ករណី​ស្រាល​ទៅ​ជា​ធ្ងន់ធ្ងរ​ដែល​ទាម​ទារ​ឲ្យ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជា​បន្ទាន់ ដែល​រោគ​សញ្ញា​ករណី​ធ្ងន់ធ្ងរ​មាន​ដូច​ជា៖ - គ្រុន​ក្ដៅ - ក្អួត - ប្រកាច់ - ពិបាក​ដកដង្ហើម - រឹង​ដៃ រឹង​ជើង ជាដើម។ ទាក់​ទង​នឹង​ជំងឺ​ពងបែក​ដៃ​ជើង និង​មាត់​នេះ​ដែរ ក្រសួង​សុខាភិបាល​ធ្លាប់​បាន​ផ្សព្វ​ផ្សាយ​ឲ្យ​ដឹង​ថា ជំងឺ​ពងបែក​ដៃ​ជើង និង​មាត់ ក៏​អាច​បង្ក​ជា​ផល​ពិបាក​ធ្ងន់ធ្ងរ​ដែរ ប៉ុន្តែ​វា​ជា​ករណី​កម្រ​មាន។ […]


ការលូតលាស់អាយុ ៦ឆ្នាំ

អាថ៌កំបាំងក្នុងការចិញ្ចឹមកូនឲ្យឆ្លាត ចេះសម្របខ្លួននឹងបរិបទពិភពលោកបច្ចុប្បន្ន

បរិបទ​នៃ​ការ​ចិញ្ចឹម​បីបាច់​កូន​នា​ពេល​បច្ចុប្បន្ន​មិន​ដូច​ជំនាន់​មុន​នោះ​ទេ ម្តាយ​ឪពុក​ចាំបាច់​ត្រូវ​ចេះ​បត់​បែន​ទៅ​តាម​ការ​ផ្លាស់​ប្តូរ​នៃ​ពិភព​លោក នោះ​ទើប​កូន​យើង​ក្លាយ​ជា​ក្មេង​ឆ្លាត រឹងមាំ អាច​ប្រកួត​ប្រជែង និង​ចាប់​យក​ឱកាស​នា​ពេល​អនាគត​បាន។ អ្វី​ទៅ​ជា​អ្វី​បរិបទ​ថ្មី​នៃ​ការ​ចិញ្ចឹម​កូន? ធ្វើ​បែប​ណា​ទើប​កូន​មាន​គ្រឹះ​រឹងមាំ ប្រាជ្ញា​ឆ្លាត​វៀង​វៃ រាងកាយ​រឹងប៉ឹង អាច​ជម្នះ​​រាល់​ឧបសគ្គ​នានា​បាន? បរិបទ​ថ្មី​នៃ​ការ​ចិញ្ចឹម​កូន បរិបទ​ថ្មី​នៃ​ការ​ចិញ្ចឹម​កូន​នា​ពេល​បច្ចុប្បន្ន​នេះ សំដៅ​លើ​ការ​ចិញ្ចឹម​បីបាច់​កូន​ឲ្យ​មាន​ភាព​រឹងមាំ​ទាំង​ផ្លូវកាយ-​ចិត្ត មាន​បញ្ញា​ស្មារតី​ឆ្លាត​តាំង​ពីតូច​ទៅ ពោល​គឺ​ចិញ្ចឹម​កូន​ឲ្យ​គេ​ចេះ​បត់​បែន ​មាន​ភាព​រឹងប៉ឹង ដើម្បី​ជម្នះ​ឧបសគ្គ និង​ជោគជ័យ​ក្នុង​ជីវិត។ ដើម្បី​ឲ្យ​កូន​ឈាន​ទៅ​ដល់​ចំណុច​នោះ ទាមទារ​ឲ្យ​ឪពុក​ម្តាយ​ព្យាយាម លះបង់​ច្រើន និង​ត្រូវ​ប្រកាន់​នូវ​វិធីសាស្ត្រ​ចំនួន៥ ដូចខាងក្រោម៖ ១. ឲ្យ​កូន​រៀន​ធ្វើ​អ្វី​ដោយ​ខ្លួន​ឯង ការ​បណ្តោយ​ឲ្យ​កូន​ឆ្លង​កាត់​បទ​ពិសោធន៍​ដោយ​ផ្ទាល់​នៅ​ពិភព​ខាង​ក្រៅ ហើយ​ប្រឈម​មុខ​នឹង​​ឧបសគ្គ​ដោយ​ខ្លួនឯង ដោយ​ប៉ាម៉ាក់​កុំ​ការពារ​កូន​ជ្រុល​ហួសហេតុ​ពេក អាច​ជួយ​ឲ្យ​កូន​មាន​ភាព​ឯករាជ្យ និង​រៀន​ធ្វើអ្វី​ដោយ​ខ្លួន​ឯង។  ២. បង្រៀន​កូន​ឲ្យ​មាន​ភាព​រឹងប៉ឹង​មិន​ព្រម​ចុះ​ចាញ់ គ្រប់​បទ​ពិសោធន៍​លំបាក ប៉ាម៉ាក់​ត្រូវ​ឲ្យ​កូន​រៀន​ប្រឈម​នឹង​ភាព​ទន់​ខ្សោយ និង​ត្រូវ​ផ្តល់​ជំនឿ​ចិត្ត​លើ​កូន​ម្តង​ហើយ​ម្តង​ទៀត​ថា កូន​ពិត​ជា​អាច​ធ្វើ​បាន។ ៣. ជំរុញ​ភាព​ក្លាហាន​កូន ពេល​កូន​ប្រឈម​មុខ​ភាព​ភ័យ​ខ្លាច ប៉ា​ម៉ាក់​ត្រូវ​លើក​ទឹក​ចិត្ត​កូន និង​ជំរុញ​ឲ្យ​កូន​មាន​ភាព​ក្លាហាន ដើម្បី​សម្រេច​បាន​គោលដៅ​ដែល​កូន​ចង់​បាន។ ៤. ឲ្យ​កូន​រៀន​បត់​បែន​តាម​កាលៈទេសៈ បណ្តោយ​ឲ្យ​កូន​យើង​មាន​ឱកាស​ប្រើ​ជីវិត​ដែល​គេ​មិន​ធ្លាប់​ជួប​ប្រទះ​ខ្លះ តាម​រយៈ​នេះ​ពួកគេ​នឹង​ទទួល​បាន​បទ​ពិសោធន៍​ថ្មីៗ ហើយ​ចេះ​បត់​បែន​តាម​កាលៈទេសៈ​ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ ។ ៥. បង្រៀន​ឲ្យ​កូន​មាន​ភាព​វាង​វៃ​ក្នុង​ការ​ដោះស្រាយ​បញ្ហា ចំណេះ​ដឹង​មិន​មែន​បាន​ពី​​ការ​រៀន​ក្នុង​សាលា​ទាំង​ស្រុង​ទេ តែ​ក៏​បាន​ពី​​បទ​ពិសោធន៍​ផ្ទាល់​នៅ​ខាង​ក្រៅ​ផង​ដែរ។ បទ​ពិសោធន៍​ខាង​ក្រៅ និង​ការ​ប្រឈម​មុខ​ឧបសគ្គ នឹង​ជួយ​បង្រៀន​កូន​ឲ្យ​ចេះ​ដោះស្រាយ​បញ្ហា​ក្នុង​ជីវិត។ ​តើ​យើង​ត្រូវ​សាង​ភាព​វៃ​ឆ្លាត​ឲ្យ​កូន​ពេល​ណា? ដោយ​របៀប​ណា? សំណួរ​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ ឆ្លើយ​ថា​ចាប់​តាំង​ពី​កូន​យើង​ចាប់​កំណើត​ក្នុង​ផ្ទៃ រហូត​ដល់​កូន​កើត​មក ដោយ​ម៉ាក់ប៉ា​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​គេ​មាន​រាង​កាយ​រឹងមាំ […]


បញ្ហាការលូតលាស់

កូនកើតមកមានជំងឺ Down syndrome មកពីមូលហេតុអី? មានវិធីការពារទេ?

ក្មេងៗមួយចំនួន​កើត​មក​ខ្សោយ​បញ្ញា​ពី​កំណើត ដោយមានរូបរាង និង​ទម្រង់​មុខ​ខុស​គេ​ខុស​ឯង ដែល​​ពាក្យ​​​បច្ចេកទេស​​ហៅ​​ថា Down syndrome។ ការ​ដែល​ទារក​កើត​មក​មាន​ជំងឺ Down syndrome បណ្តាល​ម​កពី​មូលហេតុ​អី? អាច​មាន​វិធី​បង្ការ​ទេ? ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ប្រធាន​ផ្នែក​រោគ​ស្ត្រី និង​សម្ភព នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ពន្យល់​ថា ជា​ទូទៅ​ក្រូម៉ូសូម​របស់​មនុស្ស​យើង​មាន​ចំនួន​២៣គូ ស្មើនឹង ៤៦ក្រូម៉ូសូម ដែល​ក្រូម៉ូសូម១គូៗ បាន​មក​ពី​ម្តាយ១ និង​ឪពុក១។ ក្នុង​ករណី​ក្រូម៉ូសូម​ទី២១ លើស​ចំនួន ធ្វើ​ឲ្យ​ទារក​មាន​បញ្ហា​លូតលាស់​ផ្នែក​រាង​កាយ និង​សតិ​បញ្ញា​ខុស​ប្រក្រតី ដែល​ហៅ​ថា ជំងឺ Down syndrome ។ ក្រូម៉ូសូម​សរុប​ទាំងអស់​​២៣​គូ ចាប់​​ពីគូទី១ ទី២ រហូត​ដល់​២៣ តែ​ចៃដន្យ​អីអាគូទី២១​ហ្នឹង​វា​លើស​ចំនួន មិន​មែន​២​ដូច​​គេ​ទេ ឡើង​ដល់​ទៅ​៣ អ៊ីចឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការលូត​លាស់​ទារក ​ទៅ​ជា​កើតជំងឺ Down syndrome ទារក​មាន​មុខ​មូល​តូច កខ្លី កម្ពស់​ទាប ដៃ​ជើងខ្លី តូចៗ ច្រមុះ​កំពិត ភ្នែក​ស្រលៀង មាត់​បិត​មិន​ជិត […]


ការបំបៅដោះ

បើម្ដាយញ៉ាំអាហារជាតិហ្គាស ទារកបៅដោះអាចមានហ្គាសក្នុងពោះអត់?

ម៉ាក់ៗដែលបំបៅ​ដោះ​កូន ត្រូវ​ញ៉ាំ​អី​ឲ្យ​ចេះ​តម ព្រោះ​អាហារ​ដែល​ម៉ាក់​ញ៉ាំ នឹង​ក្លាយ​ជា​ទឹក​ដោះ​ដើម្បី​បំបៅ​កូន ហើយ​បើ​ម៉ាក់​ញ៉ាំ​អាហារ​មិន​ល្អ អាច​ប៉ះពាល់​ដល់​កូន​ដូច​ជា​ហើម​ពោះ ឬ​រាក​ជា​ដើម។ ប្រសិន​បើ​ម៉ាក់​ញ៉ាំភេសជ្ជៈដែល​មាន​ជាតិ​ហ្គាស អាច​បណ្ដាល​ឲ្យ​មាន​ខ្យល់​ក្នុង​ពោះ​កូន​ទេ ពេល​កូន​បៅ​ដោះ​ទៅ? “ទេ! បើ​គ្រាន់​តែ​ម្ដាយ​ញ៉ាំ​របស់​មាន​ជាតិ​ហ្គាស​ដូច​ជា ទឹក​ក្រូច​អីនឹង មិន​អាច​ឆ្លង​ទៅ​ដល់​កូន​បាន​ទេ ក៏​ប៉ុន្តែ​បើ​ម្ដាយ​បំបៅ​ដោះកូន គ្រូពេទ្យ​គេ​តែង​ណែនាំ​ប្រាប់ពី​អាហារ​ណា​ដែល​គួរ​ញ៉ាំ ឬ​មិន​គួរ​ញ៉ាំ​ហើយ"។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត អ៊ុន យូ អនុប្រធាន​មន្ទីរ​សម្រាក​ព្យាបាល MaxiCare។ ក្នុង​ករណី​ដែល​កូន​បៅ​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ មាន​បញ្ហា​ខ្យល់ ឬ​ហ្គាស​នៅ​ក្នុង​ពោះ លោកវេជ្ជបណ្ឌិត​ថា ដោយ​សារ​តែ​ការ​បម្លែង​រវាង​មេរោគ​មួយ​ចំនួន​ជាមួយ​នឹង​ទឹកដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ ឬ​ទារក​នោះ​​អា​លែក​ហ្ស៊ី​នឹង​ទឹក​ដោះ​គោ​​ប៉ុណ្ណោះ។ លោក​វេជបណ្ឌិត​ឯកទេស​រោគ​កុមារ​រូបនេះបាន​បញ្ជាក់​ថា នៅ​ក្នុង​អំឡុង​ពេល​បំបៅ​ដោះ​កូន ម្ដាយ​គ្រប់​រូប​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ញ៉ាំ​ដូច​ជា​ស្រា ជាតិ​អាល់កុល ពី​ព្រោះ​ជាតិ​អាល់កុល​អាច​ឆ្លង​ទៅ​ដល់​កូន​បាន​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​មិន​ល្អ​ដល់​កូន។ ជាពិសេស ពពួក​ស្រា​ថ្នាំ ឬ​ថ្នាំ​ឫស​ឈើ​បុរាណ​មួយ​ចំនួន​ដែល​ស្ត្រី​ខ្មែរ​និយម​ប្រើ​ក្រោយ​ពេល​សម្រាល​រួច ក៏​ពេទ្យ​មិន​ណែនាំ​ឲ្យ​ម្ដាយ​ញ៉ាំ​ដាច់​ខាត​ពេល​​បំបៅ​ដោះ​កូន។ "ពី​ព្រោះ​មិន​ដឹង​ថា នៅ​ក្នុង​ឈើ​នោះ វា​មានផ្ទុក​សារធាតុ​អី​ខ្លះ​ទេ ហើយ​វា​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ទៅ​ដល់​កូន"​។ លោក​វេជ្ជបណ្ឌិត​រៀបរាប់។​ ដូច​នេះ​ម៉ាក់ៗ​ដែល​បំបៅ​ដោះ​កូន គួរ​ញ៉ាំ​ត្រី សាច់ បន្លែ ផ្លែ​ឈើ​គ្រប់មុខទាំង​អស់ ជា​ពិសេស ពពួក​ទឹក​ដោះ​គោ​ឆៅ ស្រស់ ឬម្សៅ​ទឹក​ដោះ​គោ​វិញ ដើម្បី​ផលិត​ជា​ទឹក​ដោះ​ល្អ​ឲ្យ​កូន​បៅ។


ការបំបៅដោះ

ពេលកំពុងបៅ ហេតុអីទារកមានខ្យល់ក្នុងពោះ?

ទារក​ដែល​បៅ​ដោះ​ម្ដាយ​ទទួល​បាន​ប្រយោជន៍​ច្រើន​យ៉ាង​ចំពោះ​សុខភាព។ ទឹក​ដោះ​ម្ដាយ​ប្រៀប​បាន​ដូច​ជា​ថ្នាំ​ការពារ​ជំងឺ​ផ្សេងៗ ក៏​ដូច​ជា​ជួយ​​ឲ្យ​ទារក​លូតលាស់​រឹងមាំ មិន​ងាយ​ឈឺ​ច្រើន ក៏​ប៉ុន្តែទារកមួយចំនួនពេលបៅមាន​ខ្យល់​ក្នុង​ពោះ តើ​បញ្ហា​នេះ​បណ្ដាល​មក​ពី​ការ​បៅ​ទឹក​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ ឬ​យ៉ាង​ម៉េច​វិញ? ដើម្បី​ស្រាយចម្ងល់​របស់​ម៉ាក់​ប៉ា​ដែល​ជួប​កូន​មាន​បញ្ហា​ខ្យល់​នៅ​ក្នុង​ពោះ លោក​វេជ្ជបណ្ឌិត អ៊ុន យូ ឯក​ទេស​រោគ​កុមារ បាន​ឲ្យ​ដឹង​ថា កាល​ណា​ទារក​មាន​ខ្យល់​នៅ​ក្នុង​ពោះ គឺ​ដោយ​សារ​តែ​ការ​បម្លែង​រវាង​មេរោគ​មួយ​ចំនួន​ជាមួយ​នឹង​ទឹក​ដោះម្ដាយ ឬ​ទឹក​ដោះ​គោ វា​មិន​អាច​សុខ​ៗ ទារក​មាន​បញ្ហា​ខ្យល់​ក្នុង​ពោះ​ទេ។ ម៉្យាង​វិញ​ទៀត វា​អាច​បណ្ដាល​មក​ពី​ទារក​នោះ​​អា​លែក​ហ្ស៊ី​នឹង​ទឹក​ដោះ​គោ៖"ករណី​ដែល​ទារក​មាន​បញ្ហា​មាន​ខ្យល់​នៅ​ក្នុង​ពោះ ដោយ​សារ​អាលែកហ្ស៊ី​ជាមួយ​ទឹក​ដោះ​គោ គឺ​ខ្ញុំ​ជួប​ញឹក​ញាប់។ កាល​ណា​ក្មេង​អាលែក​ហ្ស៊ី វា​ធ្វើ​ឲ្យ​មាន​បាតុភូត​ខុស​ប្រក្រតី​នៅ​ក្នុង​ពោះ​វៀនរបស់​ក្មេង វា​អាច​បម្លែង​ទៅ​ជា​ហ្គាស ឬ​រហូត​អាច​បណ្ដាល​ឲ្យ​រាកទៀត​ក៏​មាន"។ វេជ្ជបណ្ឌិត​រោគ​កុមារ​រូប​នេះ បាន​បញ្ជាក់​ថែម​ទៀត​ថា ប្រសិន​បើ​ក្មេង​នោះ​បៅ​ទឹក​ដោះ​ម្ដាយ ភាគច្រើន​វា​មិន​ចោទ​ជា​បញ្ហា​អី​ទេ លើក​លែង​តែ​ទារក​នោះ​ដោយ​មេរោគ​អត់​ស្អាត​ចូល​ទៅ​ក្នុង​ពោះ នៅ​ពេល​ដែល​បៅ​ដោះ​ម្ដាយ វា​ក៏​អាច​បណ្ដាល​ឲ្យ​ទារក​ហើម​ពោះ​បាន​ដែរ។ ដូចនេះ​ហើយ​ បើ​មិន​ចង់​ឲ្យ​កូន​ជួប​បញ្ហា​មាន​ខ្យល់​នៅ​ក្នុង​ពោះ​ទេ ម៉ាក់ប៉ា គួរ​សម្អាតឧបករណ៍​ដែល​ដាក់​ចូល​មាត់​កូន ឬ​ដាក់​ចំណី​អាហាររបស់​កូនដូចជា សម្លាប់មេរោគលើដបទឹកដោះគោ ឬក្បាលដោះ​ជ័រ​ ហើយចំពោះ​ទារក​ដែល​ចេះ​បៀមដៃ ម៉ាក់ប៉ាត្រូវ​លាងដៃកូនឲ្យបាន​ស្អាត ចៀសវាងមានមេរោគផ្សេងៗតោងលើដៃកូនចូលទៅក្នុងពោះ បណ្ដាលឲ្យហើមពោះ។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ