ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 03, 2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចង់ដឹងថា កូនមានជំងឺ Down syndromeឬអត់ គួរពិនិត្យរកនៅសប្តាហ៍ទីប៉ុន្មាន?

Down syndrome ជាជំងឺ​ហ្សែន​មួយ ដែល​អាច​បណ្តាល​ឱ្យ​កុមារ​អសមត្ថភាព​ខួរ​ក្បាល​ពី​កម្រិត​ស្រាល ទៅ​មធ្យម​ ហើយ​កុមារដែល​មាន​ជំងឺ​នេះ ច្រើន​តែ​មើល​ទៅ​ខុស​ប្លែក​ពី​កុមារឯ​ទៀត ព្រម​ទាំង​មាន​បញ្ហា​សុខភាព​ថែម​ទៀត​ផង។ ជាក់ស្តែង​ កុមារ​ដែល​គ្មាន​ជំងឺ Down syndrome មាន​ក្រូម៉ូសូម​ ២៣ គូ​នៅ​ក្នុង​កោសិកា​រាងកាយ។ ចំណែក​អ្នក​ជំងឺ​នេះ មាន​ក្រូម៉ូសូម​ ២១ ​បន្ថែម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! តើ​មាន​តេស្ត​អ្វី​ខ្លះ​ដើម្បី​ដឹង​ថា​ទារក​មាន​ជំងឺ Down syndrome ពី​កំណើត? ការ​ធ្វើ​តេស្ត​ អាច​ឱ្យ​យើង​ដឹង​ថា​ ទារក​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ក្រូម៉ូសូម ដូចជា​ជំងឺ​ Down syndrome ដែរ​ឬ​អត់ ហើយ​ការ​ធ្វើ​តេស្ត​នេះ ទាក់ទង​នឹង​ការ​មើលអេកូលើកម្រាស់កញ្ចឹងកកូន​ ព្រម​ទាំង​ធ្វើ​តេស្ត​ឈាម។ ​​​ការ​ធ្វើ​តេស្ត​ឈាម​ ធ្វើ​ឡើង​នៅ​ចន្លោះ​សប្តាហ៍​១០ ដល់​ទី​១៣​នៃ​ការ​ពពោះ ចំណែក​ឯ​ការមើលអេកូលើកម្រាស់កញ្ចឹងកកូន​ អាច​ចាប់ផ្តើម​នៅ​ចន្លោះ​សប្តាហ៍​ទី ១១ ឬ​មុន​សប្តាហ៍​ទី​ ១៤។ [embed-health-tool-baby-poop-tool] ជាក់ស្តែង លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​ឈាម​ និង​ការ​មើលអេកូនេះ អាច​រួម​បញ្ចូល​គ្នា​ ដើម្បី​ប៉ាន់ស្មាន​ពី​ឱកាស​នៃ​ការ​កើត​ជំងឺ Down syndrome លើ​ទារក​។ មួយ​វិញ​ទៀត កត្តា​វ័យ និង​ទម្ងន់​​របស់​ម្តាយ​អំឡុង​ពេល​ពពោះ ក៏​អាច​រួម​ចំណែក​ដល់​ការ​កើន​ឡើង​ហានិភ័យ​នៃ​ការ​កើត​ជំងឺ Down syndrome […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

ជំងឺប្រព័ន្ធប្រសាទ

រោគសញ្ញាដុំសាច់ក្នុងខួរក្បាលលើកុមារ ម៉ាក់ប៉ាគួរដឹង

ដុំសាច់ក្នុងខួរក្បាលអាចសង្កត់សរសៃប្រសាទនៅក្នុងខួរក្បាលដែលអាចធ្វើឱ្យកុមារខូចអវយវៈ ឬ​គ្រោះថ្នាក់ដល់ជីវិត។ តើអាការៈរោគសញ្ញាដុំសាច់​ក្នុងខួរក្បាលលើកុមារមានអ្វីខ្លះ? ហើយអាច​ព្យាបាល​ជាដែរឬទេ? លោកវេជ្ជបណ្ឌិត គង់ វុឌ្ឍី ឯកទេសសល្យសាស្រ្តទូទៅ និងប្រព័ន្ធប្រសាទកុមារ​នៅមន្ទីរពេទ្យ​គន្ធបុប្ជា​ទី៤ បានឱ្យដឹងថា ដុំសាច់ក្នុងខួរក្បាលគឺ​ជា​ដុំមិនធម្មតាដែលដុះក្នុងខួរក្បាល ឬនៅក្បែរៗ​ខួរក្បាល​ដូចជាស្រោម​ខួរ​ក្បាល ឆ្អឹងលលាដ៏ក្បាល ឬអាចដុះមកពីកន្លែងផ្សេង ឧទាហរណ៍ កុមារ​មានដុំសាច់មហារីកនៅតម្រងនោម តែរាលដាលទៅដុះក្នុងខួរក្បាល។ ១. អាការៈ ឬរោគសញ្ញាដុំសាច់ក្នុងខួរក្បាល ដោយសារខួរក្បាលមានផ្នែកៗជាច្រើន ដូច្នេះរោគសញ្ញានៃដុំសាច់ក្នុងខួរក្បាលក៏​ប្រែប្រួលច្រើន​ទៅ​តាម​ទីតំាងដែលដុំសាច់ដុះ ប្រភេទនៃដុំសាច់ និងអាយុរបស់កុមារ​ដែរ តែជាទូទៅរោគសញ្ញា​ដែល​កើតឡើងញឹកញាប់មានដូចជា៖ ឈឺក្បាល ក្អួត ទំហំក្បាលរីកធំ (ចំពោះកុមារដែលលលាដ៏ក្បាល ឬបង្ហើយដុះមិនទាន់ជិត) ទន់ដៃទន់ជើង (ដំណើរមិនត្រង់ ដើរ ឬរត់អត់បាន) ប្រកាច់ ភ្នែកមើលមិនច្បាស់ (អាចភ្នែកម្ខាង ឬទាំងសងខាង) ២. កត្តាបង្កឱ្យកុមារដុះដុំសាច់ក្នុងខួរក្បាល អ្នកវិទ្យាសាស្រ្តមិនទាន់ដឹងពីមូលហេតុច្បាស់ដែលបង្កឱ្យកុមារមានដុំសាច់​ក្នុងខួរក្បាលនៅឡើយទេ តែភាគច្រើនយើងសង្កេតឃើញ​ដុំសាច់ក្នុងខួរក្បាលច្រើនកើតលើកុមារ​មានប្រវត្តិគ្រួសារ​ធ្លាប់​មាន​ដុំសាច់ក្នុង​ខួរក្បាល ឬមានដុំដូចជា ដុំដោះ​ ឬដុំនៅកន្លែងផ្សេងៗ។ លោកវេជ្ជបណ្ឌិត គង់ វុឌ្ឍី ឯកទេសសល្យសាស្រ្តទូទៅនិង ប្រព័ន្ធប្រសាទកុមារ​នៅមន្ទីរពេទ្យ​គន្ធបុប្ជា​ទី៤ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. ប្រភេទដុំសាច់ក្នុងខួរក្បាល ដុំស្លូត៖ ជាដុំដែលក្រោយពីព្យាបាលដោយការវះកាត់ កុមារអាចជា ហើយមិនដុះឡើងវិញ​ក្នុងករណី​គ្រូពេទ្យ​បានយកដុំចេញអស់។ ដុំកាច៖ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

គ្រូពេទ្យប្រាប់ពីប្រការគួរធ្វើ និងចៀសវាងពេលកូនត្រូវពស់ចឹក

អាការៈពស់ចឹកអាចស្រាល ឬធ្ងន់ទៅតាមប្រភេទពស់ដែលចឹក។ បើកូនត្រូវពស់អត់ពិសចឹក អាអូន​អត់មានគ្រោះថ្នាក់អ្វីទេ តែបើអាអូនត្រូវ​ពស់​ពិសចឹក ពិសពស់អាចធ្វើឱ្យអាអូនពិការ ឬគ្រោះថ្នាក់​ដល់​ជីវិត ​បើ​ជួយ​សង្រ្គោះមិនទាន់ពេល។ តើពស់ពិសដែលសម្បូរនៅស្រុកខ្មែរមានប៉ុន្មាន​ប្រភេទ? ពស់ពិសចឹកអាចបង្កឱ្យមានអាការៈអ្វីខ្លះ? ពេលកូនត្រូវ​ពស់ចឹក ឪពុកម្តាយគួរជួយសង្រ្គោះ​បឋម​បែប​ម៉េច ហើយគួរ​ចៀសវាង​អ្វីខ្លះ? លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឆាំ សារី ជាប្រធានសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុបា្ផទី៤  បាន​ឱ្យ​ដឹងថា ពស់ពិសដែលយើងជួបប្រទះញឹកញាប់នៅក្នុងស្រុកខ្មែរមាន ១០ ប្រភេទហើយចែកចេញជា ២ ក្រុមដូចជា៖ ពស់ពិសក្រុមទី ១៖ ជាពពួកពស់ដែលចឹកទៅធ្វើឱ្យមានបញ្ហាឈាមមិនកក ហើយមាន ៣ ប្រភេទដូចជា ពស់ពព្លាក់ ពស់​ស្រកាចាស់ និងពស់បៃតង (ពស់ស្លឹកឈើ ឬពស់ធាងត្រាវ)។ ពស់ពិសក្រុមទី ២៖ ជាពពួកពស់ដែលចឹកទៅហើយធ្វើឱ្យប៉ះពាល់ដល់សរសៃប្រសាទ និងមាន ៧ ប្រភេទដូចជា ពស់​វែក (វែកដំបូក វែកក្របី និងវែករនាម) ពស់ក្រាយបង្កង់សខ្មៅ ក្រាយបង្កង់លឿងខ្មៅ ក្រាយក្បាល​ក្រហម​កន្ទុយក្រហម និងពស់សមុទ្រ។ [embed-health-tool-ovulation] ១. អាការៈពេលកូនត្រូវពស់ពិសចឹក ពស់មានពិសចឹកអាចបង្កឱ្យកុមារមានអាការៈ ឬរោគសញ្ញាដូចជា៖ នៅត្រង់កន្លែងស្នាមចឹកឈឺចាប់ខ្លាំង ហើម ឬអាចរលួយស្បែក ហូរឈាមត្រង់ស្នាមចឹករហូត (ករណីពស់ពិសដែលធ្វើឱ្យឈាមមិន​កក) ធ្លាក់ត្របកភ្នែក អត់ចង់និយាយស្តី ចេះតែងងុយគេង អត់ចង់​ញុំា​អីទាំងអស់ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

៥ សំណួរទាក់ទងនឹងព័ត៌មានពស់ចឹក គ្រប់គ្នាគួរស្វែងយល់ជាចំណេះដឹង

ការត្រូវពស់ចឹក អាចកើត​មាន​នៅតាមទីជនបទ ជាពិសេស​នៅរដូវទឹកឡើង​ដែល​អាច​បណ្តាល​ឱ្យគ្រោះថ្នាក់ដល់ជីវិត។ ដូច្នេះឪពុកម្តាយជាច្រើនតែងតែមានការបារម្ភ និងមានចង្ងល់​ជា​ច្រើន​ទាក់ទង​នឹងព័ត៌មានពស់ចឹក។ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឆាំ សារី ជាប្រធានសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុបា្ផទី 4 បាន​ស្រាយ​ចម្ងល់​មួយ​ចំនួន​ដែលឪពុកម្តាយតែងចង់ដឹងពី​បញ្ហា​នេះ។ ១. ធ្វើម៉េចដឹងថាកូនត្រូវពស់មានពិស ឬគ្មានពិសចឹក? បើកុមារត្រូវពស់គ្មានពិសចឹក អាអូនអាចឈឺតែបន្តិចទេដូចអង្រ្កងខាំអ៊ីចឹង ហើយនឹង​បាត់ឈឺវិញ​ដែរ និង​មិនបង្កឱ្យមានគ្រោះថ្នាក់អ្វីទេ។ ផ្ទុយមកវិញបើកូនត្រូវពស់មានពិសចឹកវិញ គ្រាន់តែចឹកភ្លាម​អាអូន​នឹង​ឈឺខ្លាំងណាស់ ហើយក្នុងរយៈពេល ១ ទៅ ២ ម៉ោងនឹងហើមអវយវៈ​ដែលត្រូវពស់ចឹក​ទាំងអស់​តែម្តង។ មួយវិញទៀតបើត្រូវពស់ពិសចឹកហើយបង្កឱ្យឈាមមិនកក នឹងធ្វើ​ឱ្យ​អាអូនហូរឈាមមិនឈប់ បើជាប្រភេទពស់ដែលធ្វើឱ្យប៉ះពាល់សរសៃប្រសាទនឹងធ្វើឱ្យអាអូនធ្លាក់ត្របកភ្នែក អត់ចង់​និយាយ​ស្តី ចេះតែងងុយ​គេង អត់ចង់ញុំាអ្វីទាំងអស់ រកក្អួត ទន់ដៃទន់ជើង រហូតដល់​លែង​ដក​ដង្ហើម (ក្នុងរយៈពេល ១ ទៅ ២ ម៉ោង)។ ២. បើកូនត្រូវពស់ចឹក ហើយមិនទទួលការព្យាបាលបានត្រឹមត្រូវទេអាចផ្តល់ផលវិបាកអ្វីខ្លះ? បើកូនត្រូវពស់មានពិសចឹក ហើយមិនបានទទួលការព្យាបាលបានត្រឹមត្រូវទេអាច​បង្កផលវិបាកច្រើន។ ប្រជាជនខ្មែរភាគច្រើនពេលកូនត្រូវពស់ចឹកច្រើនតែយកកូនទៅឱ្យគ្រូខ្មែរផ្លុំស្តោះ ប៉ុន្តែការ​ព្យាបាល​តាម​បែបបុរាណនេះអាចបញ្ចូលមេរោគបន្ថែមទៅក្នុងខ្លួនអាអូនវិញ ព្រោះក្នុងទឹកមាត់​យើង​មាន​មេរោគ​ច្រើន ហើយថ្នាំរបស់គ្រូខ្មែរក៏អត់បានឆ្លងកាត់ការសម្លាប់​មេរោគដែរ។ ដូច្នេះ​អាណាព្យាបាល​គួរ​ចៀសវាងយកកូនទៅឱ្យគ្រូខ្មែរផ្លុំស្តោះ ត្រូវនាំកូនមកមន្ទីរពេទ្យ។ លើសពីនេះទៅទៀត បើកូនត្រូវពស់មានពិសចឹក កន្លែងដំបៅដែល​ពស់​ចឹកអាចហើម រលួយ ឬ​ចេញ​ពងទឹកហើយក្លាយ ដែលបណ្តាលឲ្យអាអូនក្តៅញាក់ៗ និងអាចបង្កគ្រោះថ្នាក់ដល់ជីវិត។ ម៉្យាងទៀត​ដំបៅនោះអាចទៅ​ជា​រលួយស្អុយរបេះសាច់ជ្រុះ ហើយបើដល់ដំណាក់កាល​នេះ គឺត្រូវ​កាត់​អវយវៈកន្លែងពស់ចឹកហ្នឹងចោលហើយ។ មួយទៀត បើត្រូវពស់ដែលបង្កឱ្យឈាមមិនកកចឹក អាអូននឹងហូរ​ឈាម​រុំារ៉ៃរហូតបែកគ្រាប់ឈាម […]


កង្វះអាហារូបត្ថម្ភ

កូនចូលចិត្តញ៉ាំក្រៀមក្រោះ ល្អ ឬមិនល្អ? ប៉ះពាល់ការលូតលាស់ ឬអត់?

បើ​និយាយ​ពី​អាហារ​ក្មេង​ញ៉ាំ ម៉ាក់​ប៉ា​ត្រូវ​ចេះ​រៀប​ចំ​ឲ្យ​បាន​ល្អិត​ល្អន់ ព្រោះ​គ្រប់​ផ្នែក​ទាំង​អស់​នៃ​រាងកាយ​អូន​តូច ត្រូវ​ការ​សារធាតុ​ចិញ្ចឹម​ត្រឹម​ត្រូវ​សម្រាប់​លូតលាស់​ឲ្យ​បាន​ពេញ​លេញ។ ផ្ទុយ​ទៅ​វិញ ​មាន​ក្មេង​ខ្លះ​អាហារ​ល្អៗ​មិន​ញ៉ាំ បែរជាកូនចូល​ចិត្ត​ញ៉ាំ​ក្រៀម​ក្រោះៗ​ព្រោះ​រសជាតិ​ត្រូវ​មាត់​ជាង​អាហារ​មាន​ជីវជាតិ​ទូទៅ។ បើ​មួយ​ថ្ងៃៗ​ញ៉ាំ​តែ​អាហារ​ក្រៀម ប៉ះ​ពាល់​ដល់​ការ​លូតលាស់​ក្មេង ឬ​អត់​ចុះ? ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក គណនាថ្ងៃសម្រាលកូន តាម​ការ​ចែក​រំលែក​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណែត បាន​ឲ្យ​ដឹង​ថា ការ​ដែល​កូន​ចូល​ចិត្ត​ញ៉ាំ​​ក្រៀម​ក្រោះ មិន​សូវ​ជា​ល្អ​ទេ ព្រោះ​មិន​សូវ​មាន​សារធាតុ​ប្រូតេអ៊ីន​គ្រប់​គ្រាន់​សម្រាប់​ក្មេង និង​សម្បូរ​ជាតិ​ប្រៃ​ទៀត។ ម៉្យាង​វិញ​ទៀត អា​អូន​និយម​អាហារ​ស្ងួត ក្រៀម​ក្រោះ​ៗ​នឹង​ក៏​អាច​ប្រឈម​ការ​ខ្សោះ​ជាតិ​ទឹក ហើយ​អាហារ​បែប​នេះ​ក៏​មាន​កាឡូរី​ខ្ពស់​ដែរ។ ដោយ​សារ​តែ​ជាតិ​ប្រៃ​ក្នុង​អាហារ​នោះ អាច​បណ្ដាល​ឲ្យ​ក្មេង​មាន​ជំងឺ​ធាត់ ជំងឺ​បេះដូង ការ​លូតលាស់​មិន​ល្អ ប៉ះពាល់​ខួរ​ក្បាល (ប្រាជ្ញា​ខ្សោយ) និង​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ជា​ដើម។ វេជ្ច. ចាន់ ស៊ីណេត ប៉ុន្តែ អាហារ​ក្រៀម​ក្រោះ​ដូច​ជា ផ្លែ​ឈើ​ក្រៀម​ជា​ដើម ក៏​មាន​ប្រយោជន៍​ដល់​កូន​ពេល​ញ៉ាំ​ដែរ ព្រោះ​ក្នុង​ផ្លែ​ឈើ​ក្រៀម​ភាគ​ច្រើន ផ្ទុក​សារធាតុ​កាក​សរសៃ វីតាមីន និង​រ៉ែ​ផ្សេងៗ។ ជាតិ​កាក​សរសៃ​ជួយ​សម្រួល​ដល់​ក្រពះ​ពោះវៀន​កូន​ដំណើរ​ការ​បាន​រលូន មិន​ងាយ​រាករូស មិន​ងាយ​ទល់​លាមក ហើម​ពោះ ឬ​ឈឺ​ពោះ​ឡើយ។ យ៉ាង​ណា​មិញ វា​ក៏​មាន​គុណ​វិបត្តិ​របស់​វា​ដែរ ព្រោះ​ផ្លែឈើ​ក្រៀម​ក៏​មាន​ជាតិ​ស្ករ​ខ្ពស់ បើ​ញ៉ាំ​ច្រើន​ក៏​មិន​ល្អ​សល់​សុខភាព​កូន​ដូច​គ្នា និង​ជួន​កាល ក៏​អាច​បង្ក​ឲ្យ​កូន​ស្លាក់​ផ្លែឈើ​ក៏​មាន​ដែរ អញ្ចឹង​ម៉ាក់​ប៉ា​ត្រូវ​ប្រយ័ត្ន។ ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​កូន គឺ​ត្រូវ​មាន​បន្លែ សាច់ ត្រី ស៊ុត ផ្លែឈើ​ចម្រុះ​មុខ ដើម្បី​ធានា​បាន​ថា​កូន​ទទួល​បាន​ការ​លូតលាស់​ពេញលេញ។ […]


អាហារូបត្ថម្ភ

ឮតែល្បី SYNBIOTICS! ជាអ្វីឲ្យប្រាកដ? មានប្រយោជន៍អ្វីខ្លះ?

ជឿថា គ្នាយើង​មួយ​ចំនួន​ឮ​ពាក្យ SYNBIOTICS ញឹក​ញាប់​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ ដោយ​សារ​វា​ជា​រូប​មន្ត​ថ្មី​ម៉្យាង​មាន​ក្នុង​ទឹក​ដោះ​គោ​ម្សៅ​ក្មេង និង​ល្បី​ថា​មាន​ប្រយោជន៍​ខ្លាំង​ទៅ​លើ​សុខភាព ក៏​ដូច​ជា​ការ​លូតលាស់​របស់​កូន។ ប៉ុន្តែ មាន​ច្បាស់​ឬ​នៅ​ថា​វា​ជា​អ្វី​ឲ្យ​ប្រាកដ? មាន​ប្រយោជន៍​ដល់​អ្វី​ខ្លះ? អ្នកវិទ្យាសាស្ត្រ Gibson នៃ​ចក្រភព​អង់គ្លេស និង Roberfroid នៃ​ប្រទេស​ប៊ែលហ្ស៊ិច បានបង្កើតពាក្យ 'SYNBIOTICS' ក្នុង​ឆ្នាំ ១៩៩៥ ដើម្បី​សំដៅ​ទៅ​លើ​ការ​រួម​បញ្ចូល​គ្នា​នៃ probiotic និង prebiotic ។ ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្រ្តីពពោះ គំនិត​នៅ​ពី​ក្រោយ SYNBIOTICS គឺថាការបន្ថែម prebiotics ទៅនឹង probiotic អាច​ជួយ​ធានា​ថា ពពួក​មីក្រូ​សរីរាង្គ​មាន​ក្នុង​រាងកាយ ចូល​ក្នុង​ពោះវៀន ទៅ​ចិញ្ចឹម​បាក់តេរី​ល្អ​ក្នុង​នោះ និង​ជួយ​សុខភាព​ទូទៅ​ល្អ ពិសេស​គឺ​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​តែ​ម្ដង។ អត្ថ​ប្រយោជន៍​សុខភាព​បាន​ពី SYNBIOTICSមិន​ត្រូវ​បាន​កំណត់​ចំពោះ​តែ​សុខភាព​ពោះវៀន​នោះ​ទេ ព្រោះ​វា​ក៏​អាច​ផ្ដល់​ប្រយោជន៍​ដល់​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ​ដូច​ស្បែក និង​ខួរក្បាល​ជា​ដើម។ SYNBIOTICS ក៏​អាច​ជួយ​រក្សា​បេះដូង ឲ្យ​មាន​សុខភាព​ល្អ ជំរុញ​ដល់​ការ​សម្រក​ទម្ងន់ បំបាត់​ការ​រលាក និង​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ឲ្យ​រឹងមាំ ការពារ​សុខភាព​ពី​ជំងឺ​តូច​តាច​មួយ​ចំនួន​បាន​ទៀត​ផង។ ឥឡូវ​នេះ SYNBIOTICS ជា​រូបមន្ត​ពិសេស​ដ៏​ថ្មី​ស្រឡាង​មួយ​មាន​ក្នុង​ទឹក​ដោះ​គោ​ម្សៅ​ក្មេង ម៉ាក់​ប៉ា​អាច​ជ្រើស​រើស​ផ្ដល់​ឲ្យ​កូន​ញ៉ាំ​ជា​រៀងរាល់​ថ្ងៃ ដើម្បី​ជួយ​សុខភាព​ក្រពះ​ពោះ​វៀន​កូន​រឹងមាំ មិន​ងាយ​កើត​ជំងឺ​រាករួស ហើមពោះ ឬ​ទល់លាមក​។ល។ បើ​តាម​លោក​វេជ្ជបណ្ឌិត ចាន់ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

៥ សំណួរម៉ាក់ប៉ាតែងចង់ដឹងពីការប្រកាច់លើកុមារ

ការប្រកាច់គឺជាសញ្ញាមួយនៃការកន្រ្តាក់សាច់ដុំរបស់សារពាង្គកាយដោយអចេតនាដែល​បណ្តាលមក​ពីការភ្ញោចមិនធម្មតានៃកោសិការប្រសាទរបស់ខួរក្បាល ហើយឧស្សាហ៍កើតលើកុមារ​តូចៗដែល​ធ្វើឱ្យម៉ាក់ប៉ាមានការព្រួយបារម្ភ។ តើព័ត៌មានសំខាន់ៗអ្វីខ្លះ​ដែលម៉ាក់ប៉ាគួរដឹងពីការ​ប្រកាច់​​លើ​កុមារ? លោកវេជ្ជបណ្ឌិត តឹក លីវណ្ណារ៉ា ឯកទេសរោគកុមារ និងជាប្រធានគ្លីនិក​នៃមន្ទីរពេទ្យកុមារគន្ធ​បុប្ផា​បានបកស្រាយពីសំណួរទាំង ៥ ដែលម៉ាក់ប៉ាតែងតែចង់ដឹងពីការប្រកាច់លើកុមារដូចខាងក្រោម៖ ១. រោគសញ្ញា​គួរ​ដឹង? - មុនពេលប្រកាច់៖ ពេលខ្លះកុមារគ្មានរោគសញ្ញាអ្វីគួរកត់សម្គាល់ទេ តែពេលខ្លះអាអូនអាច​មាន​អារម្មណ៍ថាមិនស្រួលក្នុងខ្លួន​ (ធំក្លិនប្លែក ព្រិលភ្នែក ស្ពឹកដៃស្ពឹកជើង​ ឬថប់ដង្ហើមជាដើម)។ - ពេលប្រកាច់៖ កុមារបាត់ស្មារតី មានកន្រ្តាក់អវយវៈណាមួយ ដូចជាកន្ត្រាក់តែដៃម្ខាង ឬបញ្ឈ​រតែ​គ្រាប់​ភ្នែក ឬកន្ត្រាក់ទាំងដៃទាំងជើង សាច់ដុំមុខ ថ្គាម ធ្វើឱ្យខាំអណ្តាត លែងដកដង្ហើម ឡើង​ស្លេស្ម បែកពពុះមាត់ ហៀរទឹកមាត់ ស្វាយបបូរមាត់ ឬមានលេចនោម ឬលាមក។ - ក្រោយពេលប្រកាច់៖ កុមារខ្លះដឹងខ្លួនវិញធម្មតា ខ្លះទៀតនៅសន្លប់បាត់ស្មារតីក្នុងរយៈពេលខ្លី។​​ បន្ទាប់ពីដឹងខ្លួនឡើងវិញ ​កុមារអាចនៅសន្លឹម ឬអាចមានទន់ដៃជើងក្នុងរយៈពេលខ្លី។ ២. ពេលកុមារប្រកាច់ មានផលវិបាកសុខភាពអ្វីទេ? ផលវិបាកសុខភាពដែលអាចកើតមានពេលកុមារកំពុងប្រកាច់មាន៖ - មានរបួស ឬមានគ្រោះថ្នាក់ផ្សេងៗដូចជា​ ខាំអណ្តាត ដួលបោកក្បាល លង់ទឹក (ពេលកុមារ​កំពុង​ហែលទឹក ហើយប្រកាច់) - ឈ្លក់អាហារចូលក្នុងបំពង់ខ្យល់ ពេលដែលប្រកាច់កើតមានពេលកុមារកំពុងញុំាអារហារ​ ហើយ​ធ្វើ​ឱ្យ​រលាកសួត ឬស្ទះដង្ហើមស្លាប់ភ្លាមៗ - បើកុមារប្រកាច់ញឹកញាប់អាចធ្វើឱ្យមានវិបត្តិផ្លូវចិត្តដូចជា បាក់ទឹកចិត្ត ឬមានអារម្មណ៍​ឆាប់​មួរម៉ៅ - […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ចេះវិធីនេះ​ជួយកូនបានទាន់ពេល និង​សុវត្ថិភាព បើមានអាការៈប្រកាច់

ប្រកាច់គឺជាអាការៈដែលធ្វើឱ្យកុមារកន្រ្តាក់សាច់ដុំរាងកាយ ហើយអាចបណ្តាលឱ្យអាអូនរបួស ឬគ្រោះថ្នាក់ដល់ជីវិត បើម៉ាក់ប៉ាមិនដឹងពីវិធីសង្រ្គោះ​បឋម។ ហេតុអ្វីបានជាកុមារប្រកាច់? ពេល​អាអូន​ប្រកាច់ម៉ាក់​ប៉ា​គួរធ្វើបែបម៉េច? គួរចៀសវាងអីខ្លះ? លោកវេជ្ជបណ្ឌិត តឹក លីវណ្ណារ៉ា ឯកទេសរោគកុមារ និងជាប្រធានគ្លីនិក​នៃមន្ទីរពេទ្យកុមារគន្ធបុប្ផា​បាន​លើកឡើងថា មូលហេតុសំខាន់ៗដែលធ្វើ​​ឱ្យកុមារប្រកាច់រួមមាន៖ ទារកកើតមកខ្សោយ ឬសន្លប់ក្នុងអំឡុងពេលសម្រាល មានហូរឈាមក្នុងខួរក្បាល ឆ្លងមេរោគចូលទៅក្នុងឈាម ធ្វើឱ្យរលាកស្រោមខួរក្បាល  ឬរលាក​ខួរក្បាល ខួរក្បាលមិនធម្មតាពីកំណើត មានជំងឺEpilepsie (ជំងឺស្កន់ ឬ ជំងឺឆ្កួតជ្រូក) ប្រកាច់ដោយសារក្តៅខ្លួនខ្លាំង (៣៩ អង្សា) លើកុមារមួយចំនួនដែលមានអាយុ ពី ៦ ​ខែ ដល់ ៥ ឆ្នាំ​ មានដុំសាច់ក្នុងខួរក្បាល  វិបត្តិមេតាបូលីក និងអេឡិចត្រូលីតដូចជា​ជាតិស្ករ កាល់ស្យូម ជាតិសូដ្យូមក្នុងឈាមចុះទាបខ្លាំ​ងពេក គ្រោះថ្នាក់ក្បាលធ្ងន់ធ្ងរដែលធ្វើឱ្យហើមខួរក្បាល ឬមានកកឈាមក្នុងខួរក្បាល សម្ពាធឈាមឡើងខ្ពស់ខ្លាំង ១. ពេលកុមារប្រកាច់ ម៉ាក់ប៉ាគួរធ្វើដូម្តេច? ក. ប្រការគួរធ្វើ - ត្រូវដាក់កុមារឱ្យគេងក្នុង​ស្ថានភាពសុវត្ថិភាព គឺដាក់ឱ្យអាអូនគេង​ផ្អៀង​នៅ​លើទីរាប ក្បាលទាបជាងដងខ្លួន និងងើយឡើងលើបន្តិចដើម្បីសម្រួលឱ្យស្លេស្ម ឬទឹកមាត់​ហូរ​ចេញ​មកក្រៅ - ពិនិត្យមើលផ្លូវដង្ហើម ព្រោះអាចស្ទះដោយសារស្លេស ហើយបើមានត្រូវ​បូម ឬយកម្រាមដៃ​កៀរ​ស្លេសចេញ - ផ្តល់ថ្នាំទប់ប្រកាច់តាមរន្ធគូទ ប្រសិនបើឪពុកម្តាយអាចធ្វើបាន - […]


ការលូតលាស់អាយុ ៦ឆ្នាំ

ហេតុ​អ្វី​ម៉ាក់​ប៉ា​ត្រូវ​ឆ្លៀត​តាមដាន​ការ​សិក្សា​កូន​ជា​ប្រចាំ ទោះ​រវល់​ក៏​ដោយ?

ក្នុង​នាម​ជា​ម៉ាក់​ប៉ា យើង​ត្រូវ​មើល​ថែ​ទាំ​កូន​គ្រប់​ជ្រុង​ជ្រោយ តាំង​ពី​ការ​ហូប​ចុក ការ​ស្លៀក​ពាក់ គ្រប់​សព្វ​គ្រប់​បែប​យ៉ាង រហូត​ដល់​អាយុ​កូន​ចូល​រៀន ទើប​ម៉ាក់​ប៉ា​មាន​ពេល​ទំនេរ​ខ្លះ។ យ៉ាង​ណា​មិញ នៅ​ពេលកូន​ចូល​រៀន ក៏​មាន​ន័យ​ថា ម៉ាក់​ប៉ា​ត្រូវ​ចំណាយ​ពេល​តាមដាន​ការ​សិក្សា​កូន​ដែរ ទោះ​ខ្លួន​ឯង​រវល់​ប៉ុនណា​ក៏​ដោយ។ ការ​ស្រាវជ្រាវ​ពី National Coalition for Parent Involvement in Education បាន​ឲ្យ​ដឹង​ថា សិស្ស​ដែល​មាន​ម៉ាក់​ប៉ា​ជួយ​ជ្រោមជ្រែង​ ឬតាមដាន​ការ​សិក្សាកូន ភាគ​ច្រើន​ទទួល​បាន​ពិន្ទុ​ខ្ពស់ ចូល​រៀន​សាលា​ទៀង​ទាត់ មាន​ជំនាញ​សង្គម​ខ្លាំង បង្ហាញ​អាកប្បកិរិយា​សមរម្យ និង​ងាយ​សម្រប​ខ្លួន​បាន​ល្អ​នៅ​ក្នុង​សាលា។ ទាក់​ទង​នឹង​លទ្ធផល​ការ​សិក្សា​របស់​កូន​ល្អ ឋានៈ​គ្រួសារ ឬ​ចំណូល​ដែល​គ្រួសារ​រក​បាន​មិន​ជួយ​អ្វី​ទេ ប៉ុន្តែ​អ្វី​ដែល​ជួយ​ដល់​កូន​នោះ​គឺ​ការ​ចូល​រួម តាម​ដាន​ការ​សិក្សា​​កូន​ជា​ឈ្នាន់​មួយ​ជួយ​កូន​ឲ្យ​មាន​ភាព​ជោគ​ជ័យ​ក្នុង​ការ​សិក្សា។ នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​ដដែល​ខាង​លើ។ ដូច​គ្នា​នេះ​ដែរ លោក​ស្រី កុសល កណិការ ឯកទេស​ជំងឺ​កុមារ សញ្ញាប័ត្រ​ពី​ប្រទេស​បារាំង​បាន​ឲ្យ​ដឹង​ថា មិន​ថា​ម៉ាក់​ប៉ា​មមាញឹក​នឹង​ការងារ​ប៉ុនណា​ទេ គួរ​តែ​តាម​ដាន​ការ​សិក្សា​កូន​ឲ្យ​ជាប់​ដូច​ជា ជួយ​ធ្វើ​កិច្ចការ​ផ្ទះ​របស់​កូន ឆែក​សៀវភៅ​របស់​កូន។ល។ ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​ដឹង​ថា​កូន​រៀន​ពូកែ​ខាង​អី និង​មាន​ចន្លោះ​ខ្វះ​ខាត​ផ្នែក​ណា​ខ្លះ ហើយ​យើង​អាច​សុំ​ជំនួយ​ពី​គ្រូ​បង្រៀន​កូន​ឲ្យ​ជួយ​បំពេញ​ចន្លោះ​ខ្វះ​ខាត​ដែល​កូន​មាន​ជំនួស​យើង​ជា​ម៉ាក់​ប៉ា។ វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស រោគ កុមារ ដ្បិត​តែ​ការ​ចូល​រួម​យក​ចិត្ត​ទុក​ដាក់​លើ​ការ​សិក្សា​របស់​កូន​ពី​ម៉ាក់​ប៉ា​សំខាន់ ប៉ុន្តែ​ម៉ាក់​ប៉ា​ក៏​គួរ​តែ​ដាស់​តឿន​ខ្លួន​ឯង​ឲ្យ​តាម​ដាន​ការ​សិក្សា​កូន​ដោយ​ភាព​វិជ្ជមាន ដោយ​មិន​ដាក់​សម្ពាធ​លើ​កូន​ឲ្យ​រៀន​បាន​លេខ​ល្អ​រាល់​ខែ ឬ​វាយ​កូន ឬ​ប្រៀប​ធៀប​កូន​ខ្លួន​ឯង​នឹង​កូន​អ្នក​ដទៃ​ដែរ។ អត្ថបទគួរអាន៖ ចង់ឲ្យកូនក្បាលមូលស្អាត ម៉ាក់ៗអាចសាកប៉ុន្មានវិធីនេះ […]


ការបំបៅដោះ

ក្បួនច្របាច់ទឹកដោះម្ដាយដោយដៃ ទុកឲ្យកូនបៅតាមការណែនាំពីអ្នកជំនាញ

ទឹក​ដោះ​ម្ដាយ ជា​អាហារ​ចម្បង​បំផុត​សម្រាប់​ទារក​គ្រប់​រូប រហូត​គ្រូពេទ្យ​មួយ​ចំនួន​ប្រៀបធៀប​ទឹក​ដោះ​ម្ដាយ​ទៅ​នឹង​ឱសថ​ទិព្វ ដោយសារ​តែ​សារធាតុ​ចិញ្ចឹម និង​ប្រយោជន៍​ដែល​វា​ផ្ទុក​សម្រាប់​ទៅ​ចិញ្ចឹម​ដល់​ទារក។ យ៉ាង​ណា​មិញ ម្ដាយ​សម័យ​នេះ មិន​សូវ​ជា​បាន​បំបៅ​ដោះ​កូន​ដិត​ដល់​ទេ ព្រោះ​ត្រូវ​ចេញ​ធ្វើ​ការ ឬ​រក​ស៊ី​រក​ចំណូល​ចូល​ផ្ទះ​វិញ ដូច្នេះ​ការ​ច្របាច់​ទឹក​ដោះម្ដាយ​ទុក​ឲ្យ​កូន​បៅ​នៅ​ផ្ទះ ជាជម្រើសពេញនិយមមួយ។ បើ​តាម​ការ​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ពី​អង្គការ Helen Keller International-Cambodia បាន​ឲ្យ​ដឹង​ជំហាន​នៃ​ការ​ច្របាច់​យក​ទឹក​ដោះ​ម្ដាយ​ត្រឹម​ត្រូវ​ដូច​ខាង​ក្រោម៖ ការ​រៀប​ចំ​មុន​ច្របាច់​ទឹក​ដោះ​ម្ដាយ ១. លាងសម្អាតដៃជាមួយទឹក និងសាប៊ូ ២. លាង​សម្អាត​ពែង​ជាមួយ​ទឹក និង​សាប៊ូ រួច​ស្ងោរ ឬ​ចាក់​ទឹក​ក្ដៅ​ចូល​ក្នុង​នោះ និង​ទុក២-៣​នាទី មុន​ចាក់​ទឹក​ចេញ ៣. ម្ដាយ​អង្គុយ​ក្នុង​ស្ថានភាព​ដែល​គាត់​​យល់​ថា​ស្រួល ដើម្បី​ជួយ​ភ្ញោច​លំហូរ​ទឹក​ដោះ (ម្ដាយ​កាន់​ពែង​ដែល​បាន​លាង​សម្អាត ហើយ​ដាក់​ពី​ក្រោម​ដោះ) ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ការ​ច្របាច់​យក​ទឹក​ដោះ​ម្ដាយ​ដោយ​ដៃ ១. ម៉ាស្សា​ដោះ​ថ្នមៗ ២. ដាក់​មេដៃ និង​ម្រាម​ដៃ​នៅ​សង​ខាង​រង្វង់​ខ្មៅ​ជុំ​វិញ​ក្បាច់​ដោះ រួច​សង្កត់​ចុះ​សំដៅ​ទៅ​រក​ទ្រូង ៣. ម្ដាយ​សង្កត់​ដោះ​ខាង​ក្រោយ រង្វង់​ខ្មៅ​ជុំ​វិញ​ក្បាល​ដោះ ​ដែល​នៅ​ចន្លោះ មេដៃ និង​ម្រាម​ដៃ ៤. ម្ដាយ​បង្វិល​ម្រាម​ដៃ​ចុះ​ឡើង ដៃ​សង្កត់​គ្រប់​ជ្រុង​នៃ​ដោះ រួច​រុញ​មក​មុខ​បន្តិច ដើម្បី​ច្របាច់​បញ្ចេញ​ទឹក​ដោះ ៥. ច្របាច់​ដោះ​ម្ខាងៗ​យ៉ាង​ហោច​ពី៣-៥នាទី រហូត​ដល់​លំហូរ​ទឹក​ដោះ​ចេញ​យឺត​ជិត​អស់ បន្ទាប់​មក​ច្របាច់​ដោះ​ម្ខាង​ទៀត ៦. ច្របាច់​ទឹក​ដោះ​ពី​ដោះ​ទាំង​សង​ខាង ផ្លាស់​ប្ដូរ​ទៅ​វិញ​ទៅ​មក​រហូត​បាន​ទឹក​ដោះ​គ្រប់​គ្រាន់​តាម​តម្រូវ​ការ។ ចុះ​ទឹក​ដោះ​ម្តាយ អាច​ច្របាច់​ទុក​បាន​ប៉ុន្មាន​ម៉ោង? ទឹក​ដោះ​ម្តាយ​អាច​ច្របាច់​ទុក​បាន ៨ ម៉ោង ក្នុង​សីតុណ្ហភាព​ធម្មតា ដោយ​ទុក​ក្នុង​កែវ ឬ​ពែង […]


វ័យកូនចេះដើរនិង​ជិតចូលរៀន

មុនទិញប្រដាប់ប្រដាឲ្យកូនលេង គួរដឹងចំណុចទាំងនេះដើម្បីសុវត្ថិភាព

ប៉ាម៉ាក់​ទិញប្រដាប់ប្រដាឲ្យកូនលេងមិនត្រឹមតែអាចជួយឲ្យ​កូន​មាន​ភាពរីករាយ និង​ល្អចំពោះសុខភាពផ្លូវចិត្តទេ ថែម​ទាំងចូលរួមដល់ការអភិវឌ្ឍរាងកាយ និង​ខួរក្បាលរបស់ទៀតផង។ តែអ្វីដែលសំខាន់គឺ​ប្រដាប់​ប្រដាក្មេងលេងមួយចំនួនអាចបង្កគ្រោះថ្នាក់ដល់អាអូន។ តើរបស់ក្មេងលេងអាច​បង្កគ្រោះថ្នាក់​ដល់​អូនតូចបែបណាខ្លះ? ហើយម៉ាក់ប៉ាគួរជ្រើសរើសរបស់លេងបែបម៉េចទើបសុវិត្ថិភាព? ប្រដាប់ប្រដាក្មេងលេងមួយចំនួនអាចធ្វើឱ្យអាអូនស្លាក់ មុតរបួស ថប់​ដង្ហើម ឬពុលដោយសារ​មាន​ផ្ទុក​សារធាតុ​គីមី ហើយបើធ្ងន់ធ្ងរអាចគ្រោះថ្នាក់ដល់ជីវិតទៀតផង។ ដើម្បីសុវត្ថិភាព​ ម៉ាក់ប៉ាគួរជ្រើសរើសប្រដាប់ប្រដាក្មេងលេងឱ្យកូនតាម​ការណែនាំ​ដូច​ខាង​ក្រោម៖ ១. អានស្លាកព្រមាន ជាទូទៅស្លាកព្រមានលើប្រអប់ ឬថង់ដាក់ប្រដាប់ប្រដាក្មេងលេងតែង​ផ្តល់ព័ត៌មាន​សំខាន់ៗ​ពី​របៀប​លេង និងអាយុកុមារដែលស័ក្តិសម​នឹងលេងប្រដាប់ប្រដាទាំងនោះ ឬអាចលេងដោយ​សុវត្ថិភាពជាដើម។ លើសពីនេះទៅទៀត ម៉ាក់ប៉ាគួររកមើលពាក្យ "គ្មានផ្ទុកសារធាតុ​ពុល" នៅលើ​ប្រអប់​ ឬថង់។ ២. ប្រយ័ត្នចំពោះប្រដាប់ប្រដាក្មេងលេងប្រើ​ថ្ម​ គម្របបិទថ្មលើប្រដាប់ប្រដាក្មេងលេងគួរត្រូវបានចាប់វីសដើម្បីកុំឱ្យ​អាអូន​បើកកើត ព្រោះក្មេងៗ​ចូលចិត្តចង់ដឹងចង់ឃើញ និងចង់ប៉ះណាស់ ហើយអាចខាំ ឬបៀមថ្មបានដែលអាចបណ្តាល​ឱ្យ​ស្លាក់​ក្នុងករណី​ថ្មមានទំហំតូចៗ ហើយអាចពុលនឹងសារធាតុគីមីនៅក្នុងថ្ម​ក្នុងករណី​អាអូន​​ខាំបែក​សំបក​ថ្ម។ ៣. គួរជ្រើសរើសតុក្កតាគ្មានបំពាក់គ្រាប់តូចៗ ម៉ាក់ប៉ាត្រូវប្រាកដថាគ្រប់ផ្នែក និងថ្នេរទាំងអស់របស់តុក្កតាគឺត្រូវបាន​ដេរភ្ជាប់​យ៉ាងជាប់ល្អ​ហើយ​ម៉ាក់ប៉ា​គួរចៀសវាងទិញតុក្កតា​ដែល​មានបំពាក់​​គ្រាប់​តូចៗ​ដូចជាឡេវ ឬជ័រផ្សេងៗធ្វើជាភ្នែក ច្រមុះ ឬ​មាត់​ជាដើមដែល​អាច​បណ្តាល​ឱ្យអាអូនខាំ បៀប​​​នាំ​ឲ្យ​ស្លាក់ព្រោះពេលអាអូនរមាស់ធ្មេញ អាអូនអាចខាំគ្រាប់​តូចៗ​ទាំងនោះ។ លើសពីនេះទៅទៀតតុក្កតានោះគួរតែជារបស់​អាចបោកសម្អាតបាន ព្រោះធូលី​ដី និង​មេរោគ​ផ្សេងៗអាច​តោងជាប់នៅលើតុក្កតា​ដែលបណ្តាល​ឱ្យ​អាអូន​មានបញ្ហាផ្លូវដង្ហើម។ ៤. គួរជ្រើសរើសប្រដាប់ក្មេងលេងពីប្លាស្ទិកមាំល្អ ប្រដាប់ប្រដាក្មេងលេងដែលធ្វើពីប្លាស្ទិកស្តើងៗអាចងាយនឹងបែកបាក់ ហើយអាចបង្កឱ្យអាអូនរបួស ឬមុតបានយ៉ាងងាយ ប្រសិនបើអាអូនដើរ​ជាន់ ដួលពីលើ កាន់លេង ឬដាក់ចូលមាត់។ ៥. ចៀសវាងប្រដាប់ប្រដាក្មេងលេងដែលតូចៗ ម៉ាក់ប៉ាចៀសវាងទិញប្រដាប់ប្រដាក្មេងលេងដែលមាន​ទំហំតូចៗ ឬមានផ្នែកផ្គុំតូចៗ ដែលតូចជាង​ទំហំមាត់​អាអូនដើម្បីចៀសវាងការស្លាក់ ព្រោះក្មេងតូចៗចូលចិត្តយករបស់របរតូចៗ​ដាក់ចូលក្នុង​មាត់​ណាស់។ ជាពិសេសប្រដាប់ប្រដាក្មេងលេងដែលមានភ្ជាប់ដែកឆក់តូចៗ ព្រោះការលេប​ដែកឆក់​ចូលពោះ​អាចបណ្តាលឱ្យខូចពោះវៀនអាអូន។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ៦. […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ