ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

ការថែទាំទារក

ម៉ាក់ៗបារម្ភកូនកើតលឿង? នេះជាមូលហេតុ និងវិធីដោះស្រាយ

ថ្លើម​មាន​មុខ​ងារ​សំខាន់ៗ​ ដើម្បី​បញ្ចេញ​ជាតិ​ពុល ឬ​សម្អាត​សារធាតុ​ផ្សេងៗ ដែល​អាច​បណ្តាល​ឲ្យ​សុខភាព​រាង​កាយ​ជួប​បញ្ហា។ មាន​ធ្លាប់​ប្រទះ​ឃើញ ក្មេង​មាន​បញ្ហា​ស្បែក​លឿង ឬ​ធ្លាប់​ឮគេ​និយាយ​បញ្ហា​​ខាន់លឿងអត់។ គ្នា​យើង​ភាគ​ច្រើនប្រហែល​ធ្លាប់​ឮ ប៉ុន្តែ​គ្រាន់​មិន​ដឹង​ច្បាស់​ពី​បញ្ហា​សុខភាព​មួយ​នេះ​ប៉ុណ្ណោះ។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​លម្អិត​ពាក់​ព័ន្ធ​បញ្ហា​ខាន់​លឿង​លើ​ក្មេងៗឲ្យ​ទាំង​អស់គ្នា​បាន​ដឹង។ ១- អ្វី​ជាបញ្ហា​ខាន់​លឿង? ខាន់លឿង មិន​មែន​ជា​ជំងឺ​ទេ គឺ​ជា​បញ្ហា​លឿងនៅ​​លើ​ស្បែក​ និង​ផ្នែក​ពណ៌​សរបស់​ភ្នែក (Sclerae)។ យើងអាច​នឹង​ភ្ញាក់​ផ្អើល ​បើ​ឃើញក្មេង​មាន​បញ្ហា​ខាន់លឿង (Jaundice)។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី បញ្ហា​ខាន់លឿងជា​បញ្ហា​ទូទៅ កើត​មាន​ញឹកញាប់​ចំពោះ​ទារក  ហើយ​ជា​ធម្មតា ​មិន​មាន​គ្រោះ​ថ្នាក់​អ្វី​នោះ​ទេ។ បញ្ហាខាន់លឿង (Jaundice) កើត​ចំពោះ​ទារកទើប​សម្រាល បង្ហាញ​​ថា ក្នុង​ឈាមទារក​ មាន​កម្រិត​ប៊ីលីរ៉ូប៊ីន (ទឹក​ប្រមាត់) ខ្ពស់។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២- មូល​ហេតុ​នាំ​ឲ្យ​ក្មេង​មាន​បញ្ហាខាន់លឿង កោសិកា​ឈាម​ក្រហម​បញ្ចេញ​ប៊ីលីរ៉ូប៊ីន (Bilirubin) អំឡុង​ពេល​ដំណាក់​កាល​បំបែក​ធម្មតា ហើយសារធាតុ​នេះ​នឹង​ត្រូវ​បំបែក​ដោយ​ថ្លើម។ ពេល​គភ៌នៅ​ក្នុង​ផ្ទៃ​ ថ្លើមម៉ាក់ៗ​​ជា​អ្នក​សម្អាត​ជាតិប៊ីលីរ៉ូប៊ីន (ទឹក​ប្រមាត់) ចេញ ប៉ុន្តែ​ពេល​ទារក​កើត​មក ថ្លើមទារក​ផ្ទាល់​​ជា​អ្នក​ធ្វើ​ការ​បំបែក​សារធាតុ​រាវ​នេះ​ដោយ​ខ្លួន​ឯង។ ថ្លើមទារក ពី​មួយ​ដំណាក់​កាលទៅ​មួយ​ដំណាក់​កាល មិន​អាច​ធ្វើ​ការ​ងារ​នេះ​លឿនបានទេ ជា​ហេតុ​នាំ​ឲ្យ​កើន​ឡើង​ជាតិ​ ប៊ីលីរ៉ូប៊ីន […]


រោគសញ្ញាទូទៅ

កុំបណ្តោយឲ្យកូនរាកយូរ មានផលប៉ះពាល់ច្រើនណាស់

ម៉ាក់ប៉ា​មួយ​ចំនួន​គិត​ថា កូន​តូច​រាក​រូស​ជា​រឿង​ធម្មតា មិន​ចាំបាច់​យក​ទៅ​ពេទ្យ​នោះ​ទេ យូរ​ទៅ​គង់​នឹង​បាត់​ទៅ​វិញ​ទៅ​ឯក​ឯង។ គិត​ដូច្នេះ​មិន​ត្រឹមត្រូវ​ទេ លោក​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ ចាន់ ស៊ីណេត ថា កូន​ក្មេង​រាក​ធ្វើ​ឲ្យ​បាត់បង់​ជាតិ​ទឹក បើ​រាក​យូរ នោះ​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​ទៀត។ ១- មូលហេតុ​នាំ​ឲ្យ​ក្មេង​រាក ក្មេង​រាក​បណ្តាល​មក​ពី​មូលហេតុ​ច្រើន​យ៉ាង​ដូចជា ខ្វះ​អនាម័យ ញ៉ាំ​ទឹក​មិន​ស្អាត ឆ្លង​បាក់តេរី ឆ្លង​វីរុស ប៉ារ៉ាស៊ីត​តូចៗ ទាស់ចំណី ភេសជ្ជៈ ឬ​ជាតិ​ឡាក់តូស​ដែល​មាន​នៅ​ក្នុង​ទឹកដោះ​ម្សៅ​ជា​ដើម។ ២- រោគសញ្ញាក្មេងរាកធ្ងន់ធ្ងរ – ក្តៅខ្លួន – លែងសូវលេងច្រើន – គ្មានទឹកភ្នែកពេលយំ – ឈឺពោះ – ក្អួត – លាមកលាយឈាម ឬសំបោរ – មិនបត់ជើងតូច រយៈពេល ៦ ម៉ោង។ ៣- ផល​ប៉ះពាល់​ពេល​ក្មេង​រាក​យូរ​ថ្ងៃ – បាត់បង់​ជាតិ​ទឹក – បាត់បង់​បាក់តេរី​ល្អ​ក្នុង​ពោះវៀន – បាត់បង់​សារធាតុ​ចិញ្ចឹម – ស្គម ស្លេកស្លាំង – ខ្សោយ​កម្លាំង – ភ្នែក​ស្ងួត – ប៉ះពាល់​ការ​លូត​លាស់។ អត្ថបទពាក់ព័ន្ធ៖ ​វិធី​ងាយៗ​នេះ​អាច​ជួយ​អូនតូចៗ​បាន ពេល​រាក​តិច​តួច ៤- បើ​កូន​រាក​ធ្វើ​ដូច​ម្តេច? កូន​តូច​រាក បាត់បង់​ជាតិ​ទឹក ដូច្នេះ​ម៉ាក់ៗ​ត្រូវ​ឲ្យ​កូន​បំបៅ​ដោះ ឬ​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន និង​កូន​ញ៉ាំ​ទឹក​អូរ៉ាលីត ពិសេស​ត្រូវ​តម​ចំណី​អាហារ ភេសជ្ជៈ​ដែល​ធ្វើ​ឲ្យ​រាក និង​បាត់បង់​ជាតិ​ទឹក​កាន់​តែ​ច្រើន ដូចជា ភេសជ្ជៈ​ត្រជាក់​ផ្អែមៗ អាហារ​ហឹរ អាហារ​ខ្លាញ់​ជា​ដើម។ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

កូនកើតឫសដូងបាត ប៉ាម៉ាក់ត្រូវធ្វើម៉េច?

ឫស​ដូង​បាត ជា​ជំងឺ​ឧស្សាហ៍​កើត​បំផុត ដោយ​បច្ចុប្បន្ន មានមនុស្ស​រាប់​លាន​នាក់​បាន​រង​គ្រោះ ​ដោយ​សារ​ជំងឺ​ ហើយទោះ​បីច្រើន​កើត​លើ​មនុស្ស​ពេញ​វ័យ​ចាប់​ពី​អាយុ ៣០​ ឆ្នាំ​ឡើង​ក៏​ពិត​មែន ប៉ុន្តែ​ក៏​អាច​កើត​លើ​ក្មេងៗបាន​ដូច​គ្នា។ ចុះ​បើ​កូន​កើត​ឫស​ដូង​បាត គួរ​ធ្វើ​ម៉េច? “Hello គ្រូពេទ្យ” នឹង​ណែនាំ​គ្នា​យើង ពី​វិធី​ព្យាបាល​ឫស​ដូង​បាត​បែប​សាមញ្ញចំពោះ​ក្មេងៗ​ ឲ្យដឹង​ទាំង​អស់​គ្នា។ ១- អ្វី​​ជាជំងឺ​ឫសដូង​បាត? ឫសដូងបាត មក​ពី​ភាសា​បច្ចេកទេស Hemorrhoids សំដៅ​ទៅ​លើ​ស្ថាន​ភាព​ជំងឺ​មួយ ​កើត​ឡើង​នៅ​ពេល​សរសៃ​ឈាម​នៅ​ជុំវិញរន្ធ​គូទ និង​​ក្រោម​រន្ធ​គូទ (Lower rectum area) មានការ​ហើម និង​រីក​ធំ។ ជំងឺ​ឫសដូង​បាត អាច​បណ្ដាល​ឲ្យ​រមាស់ ស្កៀប ឈឺ និង​ហូរ​ឈាម​នៅ​ពេល​បន្ទោបង់​លាមក។ ពេលក្មេងមាន​ជំងឺ​ឫសដូង​បាត ប៉ាម៉ាក់​អាចសម្គាល់​ឃើញ​មាន​ឈាម​ក្នុង​លាមក ឬ​ចាន​បង្គន់ ក្រោយ​ក្មេង​បត់ជើង​ធំ​រួច។ ករណីឫសដូងបាត ប្រភេទ​ស្រាល គឺ​អាច​ព្យាបាល​នៅ​ផ្ទះ​បាន តែ​បើ​ករណី​ធ្ងន់​វិញ ដាច់​ខាត​ត្រូវ​តែ​ជួប​គ្រូពេទ្យ​ជំនាញ​ដើម្បី​ព្យាបាល មាន​ទាំង​ប្រើ​ថ្នាំ និង​ឫសដូង​បាត​តែ​ម្តង។ ២- ព្យាបាល​ជំងឺ​ឫសដូង​បាតលើ​​ក្មេង​ដោយ​វិធី​ណា? មាន​វិធី​ព្យាបាល​ជំងឺ​ឫសដូង​បាតចំពោះ​ក្មេងៗ បែប​សាមញ្ញដូចជា៖ – ទឹក​ក្ដៅ​ឧណ្ហ​ៗ – ម៉ាស៊ីន​ផ្លុំ​សក់ – កំណាត់​ទន់ ឫ​ក្រដាស​បន្ទប់​ទឹក​សើម – បង់​រុំ​ត្រជាក់ – ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ (ថ្នាំ Acetaminophen) – […]


បញ្ហាសុខភាពកុមារផ្សេងទៀត

តិចនិកជួយម៉ាក់ៗរវល់មើលកូនផង ធ្វើការផង អាចរស់នៅដោយសប្បាយចិត្ត

ចំពោះ​ស្រីៗ​មាន​កូន បើ​នៅតែ​ផ្ទះ​មើល​កូន​ច្បាស់​ជា​អផ្សុក​ខ្លាំង ប៉ុន្តែ​បើ​ធ្វើ​ការ​វិញ ក៏​គេច​មិន​ផុត​ពីស្ត្រេសមិន​ខាន គិត​ការងារ​ផង មើល​កូន​ផង រកពេល​សម្រាក​គ្មាន​ទេ​មើល​ទៅ។ យ៉ាងណា មិន​មែន​មើល​ថែ​កូន ត្រូវ​តែ​បោះបង់​ការងារ​ចោល​ទេ ព្រោះ​អាច​ពាក់ព័ន្ធ​បញ្ហា​ហិរញ្ញវត្ថុ​គ្រួសារ នាំ​វិបត្តិ​ផ្លូវចិត្ត​កាន់តែ​ធ្ងន់ធ្ងរ​មិន​ខាន។ “Hello គ្រូពេទ្យ” នឹង​ណែនាំ​តិចនិក​ខ្លះ ជួយ​គ្នា​យើង​រវល់​មើល​កូនផង ធ្វើ​ការ​ផង អាច​រស់​នៅ​ដោយ​សប្បាយ​ចិត្ត។ ១- រៀប​ចំ​របប​អាហាររហ័សប៉ុន្តែ​​ផ្ដល់​សុខភាព​ល្អ ចម្អិន​អាហារ​មួយ​ឆ្នាំង ត្រូវ​ការ​ពេល​វេលា​ច្រើន ទាំង​ការ​រៀប​ចំ​សត្វ បន្លែ គ្រឿង​ផ្សំ​ ទើប​អាច​សម្រេច​ជា​ម្ហូន​សម្រាប់​ញ៉ាំ​បាន។ ហេតុ​នេះ យើង​អាច​ធ្វើ​អាហារ​ទុក​ជាស្រេច មិន​ចាំ​ទាល់​តែ​ដល់​ម៉ោង​ញ៉ាំ​ចាំ​ចម្អិន​ទេ អាច​ធ្វើ​មុខ​ពេល​ចេញ​ទៅ​ធ្វើ​ការ ហើយ​ពេល​​ត្រលប់​មក​វិញ​ គឺ​​មាន​អាហារជាស្រេច​ទៅហើយ រីឯ​ទឹក​ជ្រលក់​ផ្សេងៗ អាច​ធ្វើទុក​​​ជា​មុនឲ្យ​ហើយ​ ​ល្អ​ច្រក​ដប​ស្រេច រក្សា​ទុកក្នុង​ទូទឹកកក កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ពេល​ត្រឡប់​មក​ពី​ធ្វើ​ការ​។​ ២- រក្សា​អនាម័យ ឲ្យ​កូនយល់​នូវ​សារៈសំខាន់​នៃ​ការ​ស្រឡាញ់​ និង​​ថែទាំ​ខ្លួនឲ្យ​បាន​ត្រឹម​ត្រូវ រក្សា​រាង​កាយ​កូន​ឲ្យបាន​ស្អាត និង​មាន​អនាម័យ​ជានិច្ច បែប​នេះ យើង​ក៏មិន​មាន​អារម្មណ៍​ធុញ​ទ្រាន់ ពេល​ត្រឡប់​ពី​ធ្វើ​ការ ឃើញ​កូន​កខ្វក់​នោះ​ដែរ​។​ ៣- រៀប​ចំ​​កាល​វិភាគ​អ្វី​គ្រប់​យ៉ាង​ទាំង​អស់ កត់​ត្រា​គ្រប់​រឿង​ និង​កិច្ច​ការដែល​ត្រូវ​ធ្វើ​ ទាំង​កិច្ច​ការ​ក្នុង​ផ្ទះ និង​កន្លែ​ងធ្វើ​ការ បែប​នេះ ធ្វើ​ឲ្យ​យើង​មិន​ភ័ន្ត​ច្រឡំ ឬ​ធ្វើ​កិច្ច​ការ​មិន​ត្រូវ​ពេល​វេលា​នោះ​ដែរ។ សំខាន់​ជាង​នេះ​ ត្រូវ​មាន​ភាព​ចេះ​បត់​បែន​តាម​កាលៈទេសៈ​ ជា​មួយ​នឹង​កិច្ច​ការជា​ទម្លាប់​ប្រចាំ​ថ្ងៃ ហើយ​កំណត់​ត្រា​ទាំង​នោះ​ នឹង​ជួយ​ត្រួស​ត្រាយ​ផ្លូវ​យើង​ឲ្យ​បំពេញ​កិច្ច​ការ​ងារទាំង​នេះ […]


ការថែទាំទារក

មិនចង់ឲ្យដបឆុងទឹកដោះឆាប់ឆ្លងមេរោគ នេះជាវិធីដោះស្រាយ

អ្នក​មាន​កូន​ម៉ឹម​ទឹកដោះគោ​ទើប​ដឹង​ថា អត់​ងងុយ​ខ្លាំង​ប៉ុណា ដោយ​ត្រូវ​ក្រោក​​ឆុង​ផង និង​លាង​សម្អាត​ទៀតទាំង​យប់ ដើម្បីកុំឲ្យ​កំប៉ុង​ទឹកដោះគោ​ឆាប់​មាន​បញ្ហា។ កូនម៉ឹម​ទឹកដោះគោ យើង​ត្រូវ​ដឹង​ពី​របៀប​លាង​សម្អាត​ដប និង​គន្លឹះ​មួយ​ចំនួន ដើម្បី​កុំឲ្យ​កូន​ឆ្លង​មេរោគ​បង្ក​ជា​ជំងឺ ចង់​ឲ្យ​កាន់តែ​ជ្រាប​ច្បាស់​អ្នក​គ្រូ​ពេទ្យ​ផ្នែក​ឆ្មប សុំ សូរិយា បម្រើ​ការ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ ស្រុក​ខ្សាច់​កណ្ដាល ​ណែនាំ​ពី​តិចនិក​មួយ​ចំនួន។ ១- កូន​បៅ​មិន​អស់ ត្រូវ​ចាក់​ទឹកដោះ​ចោល​ឲ្យ​អស់​ពី​ដប ជា​ធម្មតា​ប្រសិនបើ​ទារក​ម៉ឹម​នៅ​ពេល​យប់ ម៉ាក់ប៉ា​ប្រាកដជា​ចាំ​លាង​សរុប​នៅ​ពេល​ព្រឹក ដូចនេះ​មិន​ខ្វល់​ពី​បញ្ហា​ដប​មាន​ដក់​ទឹកដោះគោ​នៅ​សល់​ឡើយ។ តែ​ទង្វើ​បែប​នេះ​អាច​បណ្ដាល​ឲ្យ​កូន​ហើម​ពោះ​បាន ដោយសារ​ទុក​យូរ​អាច​ផ្អូម និង​ក្លិន​ជូរ​ជាប់​កំប៉ុង ហើយ​ពេល​ខ្លះ​បើ​លាង​សម្អាត​មិន​បាន​គ្រប់​គន្លាក់គន្លើន​ទៀត​នោះ អាច​បណ្ដាលឲ្យ​កូន​ហើម​ពោះ​បាន​ទៀត​ផង។ យក​ល្អ​បើ​មាន​សេស​សល់​ត្រូវ​ចាក់ចោល​ផ្កាប់​កំប៉ុង។ ២- ក្រឡុក​ទឹក​ឲ្យ​អស់​ជាតិ​ទឹកដោះគោ ម៉ាក់​ប៉ា​សឹង​តែ​ទាំងអស់​គឺ​មិន​លាង​សម្អាត​ដប​ទឹកដោះគោ​កូន​នៅ​ពេល​យប់​ឡើយ ព្រោះ​បើលាង​កាន់តែ​ធ្វើឲ្យ​អត់​ងងុយ​ថែម​ទៀត។ តែ​ប្រសិនបើ​យើង​មិន​លាង​សម្អាត ត្រូវ​ចាក់​ទឹក​ធម្មតា ហើយ​ក្រឡុក​ទុក ចាំ​ដុស​លាង​សរុប​ពេល​ព្រឹក ហើយ​បើ​ប្រើ​ដប​ដដែល​ៗ គួរតែ​ចាក់​ទឹក​ក្ដៅ​ស្រុះ និង​ក្រឡុក​ឲ្យ​ជ្រះ​ជាតិ​ទឹកដោះគោ​ពី​ដប។ ៣- ដាក់​ធុង​តូច​មួយ​នៅ​ក្បែរ​កន្លែង​គេង ដើម្បី​ជួយ​ឲ្យ​ម៉ាក់​ប៉ា​អាច​សន្សំ​ពេល​គេង​បាន​ខ្លះ យើង​មិន​បាច់​ចាកចេញ​ឆ្ងាយ​ពី​បន្ទប់​គេង​ទៅ​ចាក់​ទឹកដោះគោ ឬ​ក្រឡុក​ទឹក​សម្អាត​អ្វី​ទេ គ្រាន់តែ​បន្ថែម​របស់​ទុក​ផ្ទេរ​សំណល់​នៅ​ក្បែរ​ខ្លួន តែ​ត្រូវ​ប្រយ័ត្ន​កុំឲ្យ​ស្រមោច​មក​ចោមរោម​បាន ព្រោះ​អាច​រឹតតែ​រំខាន​ដំណេកលើសដើម។ អត្ថបទពាក់ព័ន្ធ៖បទពិសោធម៉ាក់ៗជួបការលំបាក ពេលកូន​ម៉ឹម​ទឹកដោះគោ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាសុខភាពកុមារផ្សេងទៀត

ក្មេងពុលអាហារ មានរោគសញ្ញាម៉េច? គួរជួយដោយរបៀបណា?

ប៉ាម៉ាក់ គួរ​តែ​ប្រយ័ត្ន​​បន្តិច ពិសេស​ចំពោះ​ក្មេង​តូចៗ ព្រោះ​ងាយ​មាន​បញ្ហា​សុខភាព ទាមទារ​ការ​សង្គ្រោះ​ភ្លាមៗ ពិសេស​ពុល​អាហារ​លើ​ក្មេងៗ ឧស្សាហ៍​កើត​មាន​ណាស់ ដែល​ជា​បញ្ហា​មួយ​អាច​​ប៉ះ​ពាល់​ក្រពះ​ពោះវៀន​ក្មេង​បាន។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​លម្អិត​ពាក់ព័ន្ធ​អាការៈ​ពុល​អាហារ​លើ​ក្មេងៗ ក៏​ដូច​ជា​វិធី​ដោះ​ស្រាយឲ្យ​គ្នា​យើង​បាន​ដឹង។ ១- អ្វី​ជា​ការ​ពុល​អាហារ​លើ​កុមារ? អាការៈ​ពុល​អាហារ កើត​ឡើង​ពេល​អាហារ ឬ​ទឹក​មាន​ភាព​ប្រឡាក់​ប្រលូក កខ្វក់ លាយ​ឡំ​ជា​មួយ​ពពួក​មេរោគ ជាតិ​ពុល ឬ​ជាតិ​គីមី ហើយ​ត្រូវ​ក្មេង​ញ៉ាំ ឬផឹក។ ពេល​គិត​ដល់​រឿង​ពុល​អាហារ តាម​ធម្មតា​យើង នឹង​គិត​ដល់​ការ​រលាក​ក្រពះ​ពោះ​វៀន ដែល​ករណី​ខ្លះ​ជា​ការ​បង្ក​រោគ​នៅ​ពោះវៀន (ពោះ​វៀន​តូច) បង្ក​នូវ​ឲ្យ​រាក​រូស​ និង​ក្អួត​ចង្អោរ។ យ៉ាង​ណា ពេល​ខ្លះ​រោគ​សញ្ញា ឬ​បញ្ហា​ដទៃ​ទៀត ដូចជា​ចង្អោរ និង​ឈឺ​រមួល​ក្នុង​ពោះ អាច​កើត​ចេញ​ពី​ញ៉ាំ​អាហារ​កខ្វក់​ដូច​គ្នា។ ២- ក្មេង​ពុល​អាហារ​មាន​រោគសញ្ញា​ម៉េច​ខ្លះ? នៅ​ពេល​ក្មេង​មាន​បញ្ហា​ពុល​អាហារ អាច​នឹង​បង្ហាញ​អាការៈ​មួយ​ចំនួន​ដូច​ជា៖ – មាន​អារម្មណ៍​ឈឺ​ក្នុង​ពោះ – មាន​អារម្មណ៍​ចង់​ក្អួត ចង្អោរ ឬ​ក្អួត​តែ​ម្តង – រាក​រូស ចូល​បង្គន់​ញឹក​ញាប់ – គ្រុនក្តៅ បែក​ញើស​ច្រើន – មាន​ឈាម​នៅ​ក្នុង​លាមក។ ៣- ព្យាបាល​ក្មេង​ពុល​អាហារ​ដោយ​វិធី​ណា? ពេទ្យ​នឹង​សួរ​អំពី​អាហារ​ក្មេង​បាន​ញ៉ាំ​មុន​នឹង​មាន​បញ្ហា​កើត​ឡើង និង​ពេល​ណា​រោគ​សញ្ញា​ចាប់​ផ្តើម។ ពេទ្យ​នឹង​ពិនិត្យ ធ្វើ​តេស្ត​មួយ​​ចំនួន ដូច​ជា​យកសំណាក​ឈាម លាមក ឬ​ទឹកនោម ផ្ញើ​ទៅ​កាន់​មន្ទីរ​ពិសោធ​ដើម្បី​ធ្វើ​ការ​វិភាគ។ ករណី​នេះ​ […]


អាហារូបត្ថម្ភទារក

ម៉ាក់ៗត្រូវដឹង ទាំងនេះជាសញ្ញាបញ្ជាក់ថាអូនៗបៅអត់គ្រប់គ្រាន់

ទើប​ក្លាយ​ជាម៉ាក់ៗថ្មីថ្មោង ប្រហែលជា​ឆ្ងល់​ច្រើនហើយ រឿង​កូន​បៅ​គ្រប់ មិន​គ្រប់ ហើយ​គ្មាន​ម៉ាក់ៗណា ចង់​ឲ្យបេប៊ី​ឃ្លាន​ ហើយបៅ​ទឹក​ដោះ​មិន​គ្រប់​គ្រាន់ទេ គ្រាន់​តែ​ថា មិន​អាច​ដឹងថាកូន​បៅ​ទឹក​ដោះ​ប៉ុន្មាន​ទើប​គ្រប់​ប៉ុណ្ណោះ ព្រោះ​ពេល​ខ្លះ ទោះ​ឲ្យ​ទារក​​បៅ​ដោះ​យូរ​យ៉ាង​ណា​ក៏​ដោយ ក៏​នៅ​តែ​មិនទាន់​គ្រប់​ដែរ ជា​ហេតុ​ធ្វើ​ឲ្យ​បាត់​បង់​ជាតិ​ទឹក ​និង​បាត់​បង់​សារធាតុ​ចិញ្ចឹម​ទៀត​ផង។ ហេតុនេះ “Hello គ្រូពេទ្យ” នឹង​លើក​យក​សញ្ញា​មួយ​ចំនួន​ដែលអាច​បញ្ជាក់ កូន​យើង​ទទួល​ទឹក​ដោះ និង​សារធាតុ​ចិញ្ចឹម​មិន​គ្រប់​គ្រាន់​ឲ្យ​គ្នាយើង​បាន​ដឹង។ ១- ទឹក​ដោះម៉ាក់ៗមាន​ក្រោយ​សម្រាល ពេល​ទារក​កើត​មក ​មាន​សារធាតុ​ទឹក​ជា​ច្រើន​ក្នុង​ជាលិកា​ ហើយ​សារធាតុ​រាវ​នោះ​ នឹង​បញ្ចេញ​ចោល​ក្នុង​រយៈ​ពេល ៤៨​ ម៉ោង​ដំបូង ខណៈ​ចន្លោះ​ពេល​នេះ ទឹក​​ដោះ​ម្តាយ​ក៏​ចាប់​ផ្តើម​ផលិត ក៏​ជាពេល​​ល្អ​បំផុត​សម្រាប់​ពោះ​វៀន​ទារក​ ​ទទួល​យក​ទឹក​ដោះ​ដំបូង​ សម្បូរ​ទៅ​ដោយ​ប្រព័ន្ធ​ការពារ។ ទារក​ទាំង​អស់ ​មិន​ដូច​គ្នា​ទេ ខ្លះ​ត្រូវ​ការ​បំបៅ ៨​ ដង/​ថ្ងៃ ខ្លះ​ទៀតអាច​ដល់ ១២​ដង ​ឬ​ច្រើន​ជាង​នេះ​ក៏​មាន។ ២- ការ​បត់​ជើង​ធំ​របស់​ទារក (លាមក) ក្រោយ​ពេល​កើត​ប៉ុន្មានថ្ងៃ បេប៊ី​នឹងចាប់​ផ្តើម​​បត់​ជើង​ធំ ហើយ​​លាមក​មាន​ពណ៌​បៃតង​ចាស់ ដែល​ទទួល​​បាន​ពី​សារធាតុចិញ្ចឹម​​ អំឡុង​ពេល​នៅ​ក្នុង​ផ្ទៃនៅឡើយ។ បេប៊ី​​បៅ​កាន់​តែ​ច្រើន កាន់​តែ​ឆាប់​បត់​ជើង​ធំ ហើយ​នៅ​ថ្ងៃ​បន្ទាប់ ជាទូទៅ​មុន​ថ្ងៃ​ទី ៤ ក្រោយ​សម្រាល ​យើង​នឹង​ឃើញ​លាមកដែល​ទទួល​បាន​​មក​ពី​ទឹក​ដោះ​ម្តាយ​វិញ ​មាន​សភាព​ប៉ិៗ​ទៅ​រាវ ពណ៌​លឿង​ស្រាល​ ហើយ​ធំ​ក្លិន​តិចៗ។ពេល​ខ្លះ ក៏​អាច​មាន​ពណ៌​ទឹក​ក្រូច ​ឬ​បៃ​តង​ផង​ដែរ ​ដែល​ករណី​នេះ ​មិន​បញ្ជាក់​ថា​កូនយើងមាន​បញ្ហា​សុខភាព​នោះ​ដែរ។ តាម​ដាន​ចំនួន​ដង ​និង​បរិមាណ​លាមក គឺ​ដូច​ទៅ​នឹង​ការ​​តាម​ដាន​សុខ​ភាព​កូន​មួយ​បែប​ដែរ​ ហើយ​ជាវិធីល្អ​ក្នុង​ចំនោម​វិធី​​ជា​ច្រើន​ទៀត។ ពេលបបេប៊ី ​មាន​លាមក​ពណ៌​ត្នោត ​អាច​ជា​សញ្ញា​មួយបញ្ជាក់​ថា ​កូនយើង​បៅទឹក​ដោះ​​មិន​បាន​គ្រប់​គ្រាន់​នោះ​ទេ។ អត្ថបទ​ពាក់ព័ន្ធ៖ បទពិសោធម៉ាក់ៗជួបការលំបាក […]


ថ្នាំបង្ការ

ប៉ាម៉ាក់ក្មេងនៅថៃ ឡាំប៉ាថាវ៉ាក់សាំង​ធ្វើឲ្យ​កូនៗគេឈឺ តែក្រសួងថា អត់អីទេ

វ៉ាក់សាំង មិនថា បន្ដក់ ឬចាក់​ទេ ​ប្រើសម្រាប់​បង្ការ​ជំងឺ​ធ្ងន់ធ្ងរ​នានា តែ​ពេលខ្លះ វាក៏មាន​ផលប៉ះពាល់​​ដែរ ក្រោយ​ទទួល​វ៉ាក់សាំង។ បញ្ហា​​នេះ ក្រុម​ប៉ាម៉ាក់​មួយ​ចំនួននៅ​​ថៃ បាន​នាំគ្នា​ដាក់​ញត្តិ​តវ៉ា ដោយ​ចោទថា វ៉ាក់សាំង​របស់រដ្ឋ ជា​ដើម​ហេតុ​ធ្វើឲ្យ​កូន​របស់​​គេ​ឈឺថ្កាត់។ លោក Supakit Sirilak រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ថៃ បញ្ជាក់ថា វ៉ាក់សាំង​ដែល​រដ្ឋាភិបាល​ផ្ដល់​ដល់​ទារក​ដោយមិន​យក​ប្រាក់ ទំនងមិន​ធ្វើឲ្យ​ពួកគេ​ឈឺទេ តែវាអាច​មាន​ផលប៉ះពាល​ខ្លះដែរ។ ការបញ្ជាក់ដូច្នេះ ក្រោយ​ក្រុម​អាណាព្យាបាល ក្នុង​ខេត្ត Nonthaburi បាន​រិះគន់​ក្រសួង​សុខាភិបាល​ថៃ លើ​ការឈឺ​របស់​កូនពួកគេ ក្រោយ​ការទទួល​វ៉ាក់សាំង។ ក្រុមអាណាព្យាបាល​ថា កូនរបស់​ពួកគេ មាន​អាការៈ​ខ្សោយ​សាច់ដុំជើង​ឆ្វេង ក្រោយ​ទទួល​ការ​បន្តក់​វ៉ាក់សាំង​បង្ការ​ជំងឺ​គ្រុនស្វិតដៃជើង និង​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ខាន់ស្លាក់ ក្អកមាន់ និង​តេតាណុស នៅ​មន្ទីរពេទ្យ​ខេត្ត។ ជាមួយគ្នានេះ ក៏មាន​ករណី ​ទារក ៤នាក់ ស្លាប់​នៅក្នុង​ស្រុក Lob Buri ក្រោយ​ទទួល​វ៉ាក់សាំង កាលពី​ខែ​មិថុនា កន្លងទៅ។ ពាក់ព័ន្ធ​ករណីនេះ មន្រ្តីជាន់ខ្ពស់​ថៃ បញ្ជាក់ថា ក្រសួង​មិនបាន​បំភ្លេច​ទេ ប៉ុន្ដែ​លោក​នឹង​បញ្ជូន​ករណី​នេះ ទៅ​គណៈកម្មាធិការ​ពិសេស ដើម្បី​ពិនិត្យ​មើល​លើ​បញ្ហា​សាច់ដុំ និង​ផលប៉ះពាល់​ទូទៅ​នៃ​វ៉ាក់សាំង។ លោកបន្ដថា វាតែងតែ​មាន ករណី​១ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ម៉ាក់​ប៉ា​​បណ្ដោយ​កូន​តូចញ៉ាំស្ករគ្រាប់ច្រើនពេក ប្រយ័ត្នប៉ះពាល់បែបនេះ

តាម​ការ​សង្កេត​មើល​ពី​ម៉ាក់​ៗ​មួយ​ចំនួន​បាន​ចំណាំ​ថា ពេល​ណា​កូន​ញ៉ាំ​ស្ករគ្រាប់​ច្រើន​ពេក អាច​បណ្ដាល​ឲ្យ​មាន​អាការៈ​ក្ដៅ​ខ្លួន ឬ​ឈឺចាប់​ក្នុង​ខ្លួន​ជាដើម។ សម្រាប់​ពេទ្យ​វិញ ក៏​បាន​បង្ហើប​ពី​ជំងឺ​ និង​ផល​ប៉ះពាល់​មួយ​ចំនួន​ដែលបណ្តាល​មក​ពី​ការ​ញ៉ាំ​ស្ករ​គ្រាប់​ស្រដៀង​នឹង​ការ​លើកឡើង​នោះ​ផង​ដែរ។ ​លោកស្រី​វេជ្ជបណ្ឌិត ហួរ ដានេ អនុ​ប្រធាន​នាយកដ្ឋាន​អាហារូបត្ថម្ភ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ឲ្យ​ដឹង​ថា ត្បិត​ការ​ញ៉ាំ​ជាតិ​ផ្អែម​ជួយ​ឲ្យ​ការ​ធ្វើ​មេតាប៉ូលីស​បាន​ប្រសើរ​ក៏​ពិត​មែន តែ​សម្រាប់​ជា​ប្រភេទ​ស្ករគ្រាប់​វិញ ពេទ្យ​មិន​ណែនាំ​ឲ្យ​កូន​ក្មេង​តូច​ញ៉ាំ​វា​ឡើយ ​ ព្រោះ​កូន​អាច​កើត​មាន​ជំងឺ​ និង​បញ្ហា​មួយ​ចំនួន​ទៀត។ អត្ថបទ​ពាក់ព័ន្ធ៖វិធី​ថែ​ធ្មេញ​កូន​ មិន​ឲ្យ​ខូចដោយសារ​ញ៉ាំ​ស្ករគ្រាប់ ឬ​ចំណី​ផ្អែម​ៗ អ្នក​គ្រូពេទ្យ​រូប​នេះ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា កុមារ​ដែល​ញ៉ាំ​ស្ករ​គ្រាប់​ច្រើន អាច​នឹង​លែង​ចង់​ញ៉ាំ​ចំណី​អាហារ​ផ្សេង ព្រោះ​មិន​ឃ្លាន។ ការ​មិន​ឃ្លាន​ចំណី​អាហារ​ផ្សេង ដោយសារ​តែ​ស្ករគ្រាប់​មាន​ជាតិ​ផ្អែម ដែល​ធ្វើឲ្យ​មាន​អារម្មណ៍​ថា​ឆ្អែត ហើយ​មួយ​វិញ​ទៀត​ការ​ញ៉ាំ​ស្ករគ្រាប់​ច្រើន​មិន​ល្អ​ចំពោះ​រាងកាយ​ឡើយ ព្រោះ​វា​មិន​សម្បូរ​សារធាតុ​ចិញ្ចឹម ហើយ​មានតែ​ជាតិ​ផ្អែម​មួយ​មុខ។ ក្រោយ​ញ៉ាំ​យូរ​ៗ​ទៅ​អាច​នាំ​ឲ្យ​កុមារ​មាន​ជំងឺ​ផ្សេង ឬ​ប្រឈមមុខ​នឹង​ជំងឺ​ទឹកនោម​ផ្អែម​ទាំង​វ័យ​ក្មេង ឬ​ប៉ះពាល់​ដល់​មុខងារ​លំពែង​ដទៃ​ទៀត។ មួយ​វិញ​ទៀត​ក្មេង​ញ៉ាំ​ស្ករគ្រាប់​ច្រើន អាច​បណ្ដាល​ឲ្យ​ខូច​ធ្មេញ ដែល​នេះ​ជា​បញ្ហា​គួរឲ្យ​ព្រួយ​បារម្ភ​របស់​ប៉ា​ម៉ាក់​គ្រប់​រូប​គួរតែ​យល់​ដឹង និង​មាន​វិធី​ទប់ស្កាត់​កុំឲ្យ​កូន​ញ៉ាំ​ច្រើន​ពេក។ តែ​​ក្នុង​ក្បួន​ពេទ្យ ក៏​ឲ្យ​ប្រើ​ប្រាស់​ជាតិ​ផ្អែម​នេះ​ដែរ តែ​ក្នុង​ចំនួន​មាន​កម្រិត ដើម្បី​ឲ្យ​កូន​មាន​ការ​លូតលាស់​បាន​ល្អ។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ឬ​ព្យាបាល​ជូន​ទេ៕


កង្វះអាហារូបត្ថម្ភ

បាក់តេរីល្អក្នុងពោះវៀន ជួយក្មេងដែលខ្វះអាហារូបត្ថម្ភឲ្យលូតលាស់ល្អ លើ៣ផ្នែកសំខាន់ៗ

តាមអង្គការ​សុខភាព​ពិភពលោក (WHO) ក្មេងៗ ប្រមាណ ១៥០​លាន​នាក់ ក្រោមអាយុ ៥​ឆ្នាំ មាន​បញ្ហា​ខ្វះអាហារូបត្ថម្ភ ​ទូទាំង​ពិភពលោក។ តែការ​សិក្សាមួយ រកឃើញ​ថា បាក់តេរី​ក្នុងពោះវៀន ជួយ​ឲ្យក្មេង​ខ្វះអាហាររូបត្ថម្ភ ​​លូតលាស់ល្អ លើ៣ផ្នែក។ អ្នកស្រាវជ្រាវ មកពី​សាកលវិទ្យាល័យ Washington របស់​អាមេរិក បាន​សិក្សា​លើប្រភេទ​បាក់តេរី ក្នុង​ពោះវៀន​ក្មេងបង់ក្លាដេស។ ដំបូង អ្នកស្រាវជ្រាវ បាន​ប្រើ​អាហារ​ជាច្រើន បង្កើន​បាក់តេរី នៅក្នុង​សត្វកណ្ដុរ និង​សត្វជ្រូក។ បន្ទាប់មកទៀត អ្នកស្រាវជ្រាវ បាន​សាកល្បង​លើ​ក្មេងៗ​បង់ក្លាដេស ៦៨​នាក់ អាយុពី ១២-១៨​ខែ។ ក្រោយការ​តាមដានលើ​ការលូតលាស់​របស់​កុមារ អ្នកស្រាវជ្រាវ រកឃើញ​ថា ចេក សណ្ដែកដី និង​សណ្ដែកសៀង ដែល​ប្រើជា​ថ្នាំ (Paste) បាន​ជួយ​បង្កើន​បាក់តេរី​ល្អ ​ពាក់ព័ន្ធ​នឹង​ការលូតលាត់​ឆ្អឹង ការ​អភិវឌ្ឍ​ខួរក្បាល និង​មុខងារ​ប្រព័ន្ធ​ការពារ។ លោក Jeffrey Gordon សាស្ត្រាចារ្យ មកពី​សាកលវិទ្យាល័យ Washington និងជាអ្នកដឹកនាំ​ការសិក្សា បញ្ជាក់​ថា គោលដៅ​នៃ​ការសិក្សា គឺប្រើ​បាក់តេរី ដើម្បី​ព្យាបាល។ លោក​ថា បាក់តេរី […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ