ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 03/05/2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរបក ប៉ាម៉ាក់អាចសាកតិចនិកទាំងនេះ

ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត និងកុមារតូចៗងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួន ដូចជាស្ងួត របក និងរលាក។ អ៊ីចឹងហើយ ប៉ាម៉ាក់ចាំបាច់ត្រូវគិតគូរពីវិធីសាស្រ្តការពារស្បែកកូនជាទីស្រលាញ់ ដើម្បីជៀសឆ្ងាយពីបញ្ហាខាងលើ។ តស់! មកដឹងពីគន្លឹះទាំង ៥ ដើម្បីជួយឱ្យស្បែកកូនទាំងអស់គ្នា! ១. ស្លៀកសំលៀកបំពាក់រដូវរងា កត្តាចម្បងក្នុងការការពារស្បែកក្មេង គឺការជ្រើសរើសសំលៀកបំពាក់ត្រឹមត្រូវទៅតាមរដូវកាល។ បន្ថែមពីនេះ យើងអាចពាក់មួក ឬស្រោមដៃ រួមទាំងកន្សែងបង់ក ដើម្បីការពារស្បែកអាអូនពីការរលាក និងស្ងួតគ្រើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លាបឡេកាពារកម្តៅថ្ងៃ មិនថាជារដូវក្តៅ ឬរដូវរងាទេ ប៉ាម៉ាក់ចាំបាច់លាបឡេការពារកម្តៅថ្ងៃឱ្យកូនតូច ពីព្រោះទោះស្ថិតក្នុងអាកាសធាតុបែបណា កាំរស្មីUV នៅតែអាចបំផ្លាញស្បែករបស់កូនជាទីស្រលាញ់របស់ប៉ាម៉ាក់បានដូចគ្នា។ [embed-health-tool-baby-poop-tool] ៣. ប្រើឡេផ្តល់សំណើមជាទៀងទាត់ បើប៉ាម៉ាក់ចង់ឱ្យស្បែកកូនមានសុខភាពល្អនៅរដូវរងានេះ ប៉ាម៉ាក់កុំរំលងឡេផ្តល់សំណើម។ ដូចនេះ គួរលាបឡេផ្តល់សំណើមស្តើងៗបន្ទាប់ពីងូតទឹករួចភ្លាមៗ មុនពេលស្លៀកសំលៀកបំពាក់ឱ្យកូន។ ទោះជាស្បែកកូនមើលទៅមិនសូវស្ងួត ឬរបក ប៉ុន្តែអាអូនក៏អាចជួបបញ្ហារមាស់ស្បែកផងដែរ។ ៤. ចំណាយលើម៉ាស៊ីនផ្តល់សំណើម ការប្រើម៉ាស៊ីនផ្តល់សំណើម អាចជួយឱ្យខ្យល់មានសំណើម និងបញ្ចៀសបញ្ហាស្បែកស្ងួត រមាស់ ស្ងួតក និងឈាមច្រមុះលើកុមារបាន។ ៥. កាត់បន្ថយរយៈពេលងូតទឹក ងូតទឹកឱ្យកូនយូរពេក អាចធ្វើឱ្យស្បែកកូនស្ងួត និងរបកអំឡុងពេលរដូវរងានេះ ជាពិសេស បើប៉ាម៉ាក់មិនបានលាបឡេផ្តល់សំណើមភ្លាមៗឱ្យកូនបន្ទាប់ពីងូតទឹករួច។ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរងូតទឹកឱ្យកូនលើសពី១០នាទីនោះទេ។ ចំណុចសំខាន់ ចូលដល់រដូវរងា ស្បែកកូនងាយស្ងួត និងរលាក ប៉ាម៉ាក់អាចសាកតិចនិកទាំង៥នេះ ដល់ចូលរដូវរងាភ្លាម ស្បែកទារកទើបកើត […]

អត្ថបទផ្សេងទៀតពី ចិញ្ចឹមកូន

ស្វែងរក ចិញ្ចឹមកូន

ជំងឺស្បែក

អាការៈក្មេងកើតអុតស្វាយ មុនឈានដល់ចេញពងបែក

អុតស្វាយ​ជា​ជំងឺ​ឆ្លង​ដែល​ឧស្សាហ៍​កើត​មាន​លើ​កូន​ក្មេង​ដែល​មាន​ប្រព័ន្ធ​ការពារ​ខ្សោយ ឬ​មិន​បាន​ចាក់​វ៉ាក់សាំង​បង្ការ។ តើ​ជំងឺ​អុតស្វាយ​ក្នុង​ដំណាក់​កាល​ដំបូងៗ​មាន​រោគ​សញ្ញា​អីខ្លះ មុន​ឈាន​ដល់​ចេញ​ពង​បែក? ជំងឺ​នេះ​បើ​មិន​ព្យាបាល​ទាន់​ពេល​ទេ អាច​នឹង​មាន​ផល​វិបាក​ដូច​ម្តេច​ខ្លះ? ១- រោគ​សញ្ញា​ជំងឺ​អុតស្វាយ ជំងឺ​អុតស្វាយ​បណ្តាល​មក​ពី​មេរោគ​ឈ្មោះ Varicella Zoster គេ​បែក​ចែក​ជំងឺ​ជា ៣ ដំណាក់​កាល​សំខាន់ៗ គឺ​ដំណាក់​កាល​សម្ងំ ឈ្លានពាន និង​ដំណាក់​កាល​ចេញ​ពង​បែក។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ ពន្យល់​ថា ដំណាក់​កាល​សម្ងំ​ពុំ​មាន​រោគ​សញ្ញា​អ្វី​ទាំង​អស់ បន្ទាប់​ពី​នោះ​មេរោគ​ចាប់​ផ្តើម​ធ្វើ​សកម្មភាព​ដែល​បណ្តាល​ឲ្យ​​លេច​ចេញ​នូវ​រោគ​សញ្ញា​មួយ​ចំនួន មុន​នឹង​ចេញ​ដុំ​ពក​ក្រហម ឬ​ពង​បែក​លើ​ស្បែក​ពេញ​ទាំង​ខ្លួន។ – ក្តៅ​​ខ្លួន – អស់កម្លាំង – មិនឃ្លានបាយ – ល្ហិតល្ហៃ – ទន់ដៃទន់ជើង។ អត្ថបទពាក់ព័ន្ធ៖  កូនឈឺភ្នែក ហាមផ្តាច់បន្តក់ទឹកដោះម្តាយចូលក្នុងភ្នែក ​ជំងឺរលាកសួតលើកុមារ គ្រោះថ្នាក់ណាស់! ចុះធ្វើ​ម៉េច​អាច​ដឹង​កូនកំពុងរលាក? ២- ការ​ព្យាបាល ការ​ព្យាបាល​តាម​បែប​បុរាណ ដែល​ចាស់ៗ​ចំណាំ​ធ្វើ​នោះ គឺ​ត្រាំ​ទឹក​រុក្ខជាតិ​លាយ​ជាមួយ​ខ្ចៅ​ខ្យង​ឲ្យ​កូន​តូចងូត ដើម្បី​ជំងឺ​អុតស្វាយ​ឆាប់​ហើរ តែ​តាម​ក្បូន​ពេទ្យ​ធ្វើ​បែប​នេះ​មិន​ត្រូវ​ឡើយ ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ ថែម​ទាំង​អាច​ឆ្លង​រោគតាមរយៈ​​ដំបៅ​នោះ​ថែម​​ទៀត។ បើ​កូន​កើត​អុត​ស្វាយ មាន​ក្តៅ​ខ្លួន​ម៉ាក់​ប៉ា​អាច​ឲ្យ​កូន​ញ៉ាំថ្នាំ​​បញ្ចុះ​កម្តៅ តែ​ក្នុង​ករណី​ធ្ងន់ធ្ងរ ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​ពេទ្យ មិន​ត្រូវ​ប្រើ​ថ្នាំ​ផ្តេសផ្តាស​ឡើយ ធ្វើ​ឲ្យ​ជំងឺ​កាន់​តែ​វិវត្ត​ធ្ងន់ធ្ងរ ដំបៅក្លាយអាចឆ្លងរោគ មាន​ផល​វិបាក​ផ្សេងៗ​ទៀត។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ […]


ការថែទាំទារក

កូនឈឺភ្នែក ហាមផ្តាច់បន្តក់ទឹកដោះម្តាយចូលក្នុងភ្នែក

តាម​ជំនឿ​តៗ​គ្នា នៅ​ពេល​ភ្នែក​កូន​ក្មេង​ទើប​កើត​ឈឺ ចាស់ៗ​តែង​ឲ្យ​ម្តាយ​បន្តក់​ទឹក​ដោះ​ចូល ដោយ​គិត​ថា ទឹកដោះ​ម្តាយ​មាន​ជាតិ​ថ្នាំ​អាច​ព្យាបាល​ជំងឺ​ក្មេង​បាន។ តាម​ក្បួន​វេជ្ជសាស្ត្រ​ធ្វើ​បែប​នេះ មិន​ត្រឹម​ត្រូវ​ឡើយ ថែម​ធ្វើ​ឲ្យ​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ។។ នៅ​លើ​ផេកផ្លូវ​ការ​របស់​មន្ទីរពេទ្យ​​ព្រះអង្គឌួង​កាល​ពី​ពេល​ថ្មី​នេះ បាន​លើក​យក​ករណី​ជាក់​ស្តែង​មួយ បង្ហាញ​ជូន​សាធារណជន​ថា ទារិកា​អាយុ ៣១ ថ្ងៃ ប្រឈម​នឹង​ការ​ពិការ​ភ្នែក​ខ្លាំង ដោយសារ​តែ​ក្មេង​ស្រី​នោះ​មាន​ជំងឺ​ដំបៅ​កញ្ចក់​ភ្នែក​ធ្ងន់​ធ្ងរ តែ​ម្តាយ​ឪពុក​មិន​បាន​នាំ​កូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ ដោយ​បន្តក់​ទឹក​ដោះ​ម្តាយ​ចូល​ក្នុង​ភ្នែក​កូន​រយៈពេល ២ ថ្ងៃ ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ​ទើប​នាំ​មក​ពេទ្យ។ អត្ថបទពាក់ព័​ន្ធ៖  កូនឈឺភ្នែក នេះជាវីធីដោះស្រាយភ្លាមៗល្អបំផុតសម្រាប់ប៉ាមាក់អនុវត្ត ភ្នែក​​​​ប៊េបី​​ងាយ​​មាន​បញ្ហា​​ណាស់ ម៉ាក់​ៗ​​​​ត្រូវ​​ប្រយ័ត្ន ​ចៀស​បញ្ហា​​ទាំងនេះ ក្នុង​នោះ​ដែរ មន្ទីរពេទ្យ​ព្រះអង្គ​ឌួង បាន​ស្នើ​ឲ្យ​បញ្ឈប់​ជំនឿ​ដែល​គ្មាន​វេជ្ជសាស្រ្ត​ទទួល​ស្គាល់ ដែល​គិត​ថា​ទឹកដោះ​ម្តាយ​អាច​ព្យាបាល​បញ្ហា​ភ្នែក​កូន​បាន ត្រូវ​បញ្ជូន​ក្មេង​ដែល​មាន​បញ្ហា​ភ្នែក មក​ជួប​ជាមួយ​គ្រូពេទ្យ​ឯកទេស​ដើម្បី​ព្យាបាល​ទាន់​ពេល​វេលា ការ​បន្តក់​ទឹក​ដោះ​ម្តាយ​ទៅ​ក្នុង​ភ្នែក​កូន​ឈឺ ជា​ការ​ព្យាបាល​ពុំ​ចំ​ទិស​ដៅ ធ្វើ​ឲ្យ​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ជំងឺស្បែក

កូនក្មេងកើតមកមានពងថ្លា សៗ នៅលើច្រមុះ មកពីអ្វី?

កូន​ក្មេង​មួយ​ចំនួន​កើត​មក​​មាន​ពង​ថ្លា​តូចៗ ពណ៌ស នៅ​លើ​ច្រមុះ ថ្ពាល់ ឬ​ថ្ងាស តើ​នេះ​បណ្តាល​មក​អ្វី? ម៉ាក់​ប៉ា​បើ​ឃើញ​កូន​មាន​សញ្ញា​ទាំង​នេះ​គួរ​ធ្វើ​ដូច​ម្តេច? ពង​ថ្លា ស តូចៗ ដែល​យើង​ឧស្សាហ៍​ឃើញ​កើត​មាន​លើ​មុខ​ក្មេង​ទើប​កើត​នោះ ជា​ការ​រីក​ត្រដែត​នៃ​ក្រពេញ​ខ្លាញ់​នៅ​លើ​ច្រមុះ ថ្ពាល់ មាត់ និង​ថ្ងាស ដែល​ភាសា​បច្ចេក​ទេស​ហៅ​ថា Sebaceous Hyperplasia នេះ​បើ​តាម​ការ​បក​ស្រាយ​នៅ​លើ​ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ​កាល់​ម៉ែត។ ពង​ថ្លា​តូចៗ​នោះ កើត​ឡើង​ដោយ​សារ​ការ​រង​ឥទ្ធិពល​អ័រម៉ូន Androgen ពី​ម្តាយ ហើយ​ភាគ​ច្រើន​កើត​មាន​នៅ​ក្មេង​ដែល​កើត​គ្រប់​ខែ។ អត្ថបទពាក់ព័ន្ធ៖ បើ​កូន​មាន​ជំងឺ​សើ​ស្បែក Psoriasis ​ប្រញាប់​ព្យាបាល​ភ្លាម ស្បែក​អាអូន​មាន​បញ្ហា សាកប៉ុន្មានចំណុច​នេះលមើល៍ ម៉ាក់​ប៉ា​បើ​សិន​ជា​ឃើញ​កូន​មាន​ចេញ​ពង​ថ្លាសៗ ដែល​ជា​ការ​រីក​ត្រដែត​នៃ​ក្រពេញ​ខ្លាញ់​នៅ​លើ​ច្រមុះ ថ្ពាល់ មាត់ និង​ថ្ងាស អំឡុង ២-៣ ថ្ងៃ ក្រោយ​សម្រាល​នោះ មិន​បាច់​ព្រួយ​បារម្ភ​ឡើយ ព្រោះ​វា​នឹង​បាត់​ទៅ​វិញ​ដោយ​ឯក​ឯង មិន​តម្រូវ​ឲ្យ​ព្យាបាល ឬ​លាប​អ្វី​នោះ​ទេ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


អាហារូបត្ថម្ភទារក

មកដឹងពីបរិមាណបបរខាប់គ្រប់គ្រឿងត្រូវផ្តល់ឲ្យកូនអាយុ ៦ខែ-១ឆ្នាំ

ចាប់​ពី​អាយុ ៦ ខែ​ឡើងទៅ ទារក​ត្រូវ​ការ​អាហារ​បំប៉ន​បន្ថែម​ពី​លើ​ទឹក​ដោះ​ម្តាយ ឬ​ទឹក​ដោះ​គោ ដើម្បី​លូត​លាស់​បាន​ល្អ​ទាំង​ផ្នែក​រាងកាយ និង​បញ្ញា​ស្មារតី។ តាម​គោលការណ៍​របស់​ក្រសួង​សុខាភិបាល តម្រូវ​ឲ្យ​ម៉ាក់ៗ​ធ្វើ​បបរ​ខាប់​គ្រប់​គ្រឿង​ដែល​មាន​លាយ​ចម្រុះ​គ្នា​រវាងអាហារ​ថាមពល សាងសង់ និង​ការពារ ក្នុង​នោះ​មាន អង្ករ ត្រី/សាច់ ស៊ុត បន្លែ​ពណ៌​បៃតង និង​លឿងទុំ ឲ្យ​កូន​តូច​ញ៉ាំ ចាប់​អាយុ ៦ ខែ​ឡើង​ទៅ ​ក្នុង​បរិមាណ​មួយ​ស្រប។ ខាង​ក្រោម​នេះ​ជា​បរិមាណ​បបរ​ខាប់​គ្រប់​គ្រឿង ដែល​ម៉ាក់ៗ​ត្រូវ​បញ្ចុក​កូន​ចាប់​ពី​អាយុ ៦ ខែ ដល់ ១ ឆ្នាំ៖ អាយុ ៦ ខែ៖ បបរ​ខាប់​គ្រប់​គ្រឿង ២ដង/ថ្ងៃ ១ដង/២-៣ ស្លាបព្រាបាយ។ អាយុ ៧-៨ ខែ៖ បបរ​ខាប់​គ្រប់​គ្រឿង ៣ដង/ថ្ងៃ ១ដង​កន្លះ​កូន​ចាន​ចង្កឹះ។ អាយុ ៩-១១ ខែ៖ បបរ​ខាប់​គ្រប់​គ្រឿង ៣ដង/ថ្ងៃ ១ដង​កាច​ចាន​ចង្កឹះ បន្ថែម​ជាមួយ​ផ្លែឈើ ដូចជា ចេកទុំ ស្វាយទុំ ឬល្ហុងទុំ។ អាយុ ១ ឆ្នាំ៖ បបរ​ខាប់​គ្រប់​គ្រឿង ៣ដង/ថ្ងៃ ១ដង​១កូន​ចាន​ចង្កឹះ បន្ថែម​ជាមួយ​ផ្លែឈើ និង​អាហារ​ក្រៅ​ពេល […]


បញ្ហាសុខភាពកុមារផ្សេងទៀត

ពេលវេលាគេងសម្រាប់ក្មេងៗ អាស្រ័យលើអាយុ ចុះជាមធ្យមក្មេងត្រូវគេងប៉ុន្មានម៉ោងទើបត្រឹមត្រូវ?

​”គេង” ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ ចូល​រួម​ក្នុង​ការ​លូត​លាស់​ផ្នែក​រាង​កាយ និង​ប្រាជ្ញា​ស្មារតីក្មេងៗ ហើយជា​ទូទៅ​ក្មេង​ៗ​ ចំណាយ​ពេល​ប្រហែល ៤០% ​ទៅ​លើ​ការ​គេង។ ជាប៉ា​ម៉ាក់គេ ត្រូវ​ដឹង​ថា កូន​គួរ​គេង​ប៉ុន្មាន​ម៉ោង​ទើប​ល្អ​សុខភាព និង​ប្រាជ្ញា​ស្មារតី ហេតុនេះ​ “Hello គ្រូពេទ្យ” នឹង​ណែនាំ​ពេល​វេលា​គេង​ត្រឹម​ត្រូវ​សម្រាប់ក្មេងៗ អាស្រ័យ​លើ​វ័យ​នីមួយៗ។ ១- សារៈសំខាន់នៃការគេង យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​បាន​ដឹង ​គេង ​ពិត​ជា​មា​នសារៈ​សំខាន់​ណាស់​សម្រាប់​ក្មេង​ ប៉ុន្តែ​ដឹងអត់? ​គេង​ចូល​រួម​ក្នុង​ការ​ជួយ​ដល់​សុខភាព​ក្មេងបាន​យ៉ាង​ច្រើន​ដូច​ជា៖ – គេង​ជួយ​ដល់​ការ​លូត​លាស់៖ បើ​យោង​តាម​វេជ្ជបណ្ឌិត Judith Owens, M.D ​នាយក​ផ្នែកដំណេក នៃមជ្ឈមណ្ឌល​កុមារ​ជាតិ​វេជ្ជសាស្ដ្រអាមេរិក បាន​លើក​ឡើង​ថា គេង​ស្កប់ស្កល់ និង​មាន​រយៈ​ពេល​យូរ ​អាច​ជួយ​ឲ្យ​រាង​កាយក្មេង​បញ្ចេញ​អ័រម៉ូន​លូត​លាស់ ​ទៅ​ធ្វើ​ការ​ផ្ទាល់​ជាមួយ​ផ្នែក​ស្មារតី និង​រាង​កាយ​របស់​ក្មេង។ ការ​សិក្សា​ជា​ច្រើន ​បាន​លើក​ឡើង​ថា ក្មេង​ៗ​មាន​កម្រិត​ប្រាជ្ញា​ស្មារតី​ខ្ពស់ (IQ) ជា​ទូទៅ គេង​បាន​ច្រើន​ម៉ោង​ក្នុង​មួយ​ថ្ងៃ  ហើយ​បើ​គេង​មិន​គ្រប់​គ្រាន់ ពិសេស​នៅ​លើ​ក្មេង​មាន​អាយុ​ចន្លោះ​ពី ៣-៤ ​ឆ្នាំ គឺ​មាន​ទាក់​ទង​ជាមួយ​បញ្ហា​ប្រព័ន្ធ​ប្រសាទ ​ធ្វើ​ការ​ខ្លាំង​ពេក និង​ប្រាជ្ញា​ស្មារតី​ក្មេង ក៏​ធ្វើ​ការ​មិន​បាន​ល្អដូច​គ្នា។ – គេង​ជួយ​ដល់​សុខ​ភាព​បេះ​ដូង៖ សុខ​ភាព​ខួរ​ក្បាល​ ត្រូវ​បាន​គេ​ចាត់​ទុកជា​រឿង​សំខាន់ និង​ជា​មូលហេតុ​ប៉ាម៉ាក់​គ្រប់​រូប​ នាំ​កូនៗចូល​គេង​ឲ្យ​បាន​លឿន។ ប៉ុន្តែ​ការ​គេង ​មិន​ត្រឹម​តែ​ទាក់​ទង​ជា​មួយ​ខួរ​ក្បាល​មួយ​មុខទេ វា​ក៏​ជួយ​​រៀប​ចំ […]


ការថែទាំទារក

កូនតូចឧស្សាហ៍យំ តែកុំទុកឲ្យកូនយំខ្លាំងរហូតគាំង អាចប៉ះពាល់សរីរាង្គខាងក្នុង

ត្បិត​ការ​យំ​របស់​ទារក​ជា​រឿង​ធម្មជាតិ​ក៏​ដោយ តែ​បើ​យំ​ខ្លាំង និង​យូរ​ពេក​ក៏​មិន​ល្អ​ចំពោះ​ទារក​ដែរ ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​គាំង ដែលជាហេតុនាំឲ្យ​ប៉ះពាល់​ដល់​បេះដូង​ទៅ​វិញ។ នេះ​ជា​ការ​បញ្ជាក់​របស់​អ្នកស្រី​វេជ្ជបណ្ឌិត ហួរ ដានេ អនុ​ប្រធាន​នាយកដ្ឋាន​អាហារូបត្ថម្ភ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ ប្រាប់​មក​កាន់ Hello គ្រូពេទ្យ។ អ្នកគ្រូពេទ្យ​ផ្នែកអាហារូបត្ថម្ភបាន​បន្ត​ទៀត​ថា កាលណា​កូន​យំ​ខ្លាំង ចលនា​បេះដូង​របស់​គាត់​អាច​មាន​បញ្ហា ដោយសារ​សំឡេង​ខ្លាំង ហើយ​អុកស៊ីសែន​នាំទៅ​ចិញ្ចឹម​ខួរក្បាលក៏​មិន​បាន​ល្អ៖ “ពេល​កូន​យំ​គាំង អុកស៊ីសែន​ដែល​នាំ​ទៅ​ចិញ្ចឹម​ខួរក្បាល​មិន​បាន​ល្អ​ទេ ហើយ​ករណី​នេះ​យូរ​ៗ​ទៅ​អាច​ប៉ះពាល់​ដល់​ខួរក្បាល​បាន”។ អ្នកស្រី​វេជ្ជបណ្ឌិត​វ័យ​ក្មេង​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ពេល​កូន​ផ្ដើម​យំ សូម​ប្រញាប់​លួង​កូន​ជា​បន្ទាន់ ចៀសវាង​ទុក​ចោល​ឲ្យ​យំ​កាន់តែ​ខ្លាំង ហើយ​ប្រសិនបើ​គាំង​ខ្លាំង ត្រូវ​ប្រញាប់​រក​ជំនួយ​ពី​ពេទ្យ។ អត្ថបទពាក់ព័ន្ធ៖ ម៉ាក់​ៗ​ថ្មីថ្មោង ពេលឃើញកូនយំ​ខ្លាំង គួរ​លួង​តាម​វិធី​​នេះ បើ​កូន​ឧស្សាហ៍​ដួល​អុក​គូទ ប៉ះពាល់​អ្វី​ខ្លះ? ក្នុង​ករណី​ដែល​កូន​គាំង​រហូតបាត់សំឡេង​ដល់​ឡើង​ស្វាយ​ខ្លួន ម៉ាក់​ៗ​គ្រប់​រូប​គួរតែ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ជា​ប្រញាប់ ហើយ​យើង​​មិន​គួរ​​លើក​កូន​មក​អង្រួន ឬ​យក​វត្ថុ​ផ្សេង​ដាក់​​មាត់ និង​មិន​គួរ​ឲ្យ​កូន​បៅ​ដោះ ឬ​ទឹក​ឡើយ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​កូន​ឈ្លក់ ឬ​ស្ទះ​ផ្លូវ​ដង្ហើម។ ជា​ធម្មតា​ទារក​អាច​យំ​គាំង និង​បាត់​ទៅវិញ​ខ្លួនឯង​ក្នុង​រយៈពេល ៣០-៦០វិនាទី តែ​បើ​មាន​បញ្ហា​យំ​គាំង​ច្រើនដង​ក្នុង​មួយថ្ងៃ អាច​មាន​បញ្ហា​អ្វី​មួយ ដូចនេះ​ម៉ាក់ប៉ា​ត្រូវ​នាំ​កូន​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ពិភាក្សា និង​ស្វែង​រក​មូលហេតុ​ច្បាស់​លាស់។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


កង្វះអាហារូបត្ថម្ភ

ក្មេងៗខ្វះអាហារូបត្ថម្ភដោយសារអី គួរធ្វើម៉េច?

ដូច​ “Hello គ្រូពេទ្យ” ប្រាប់​ជារឿយៗហើយ អាហារូបត្ថម្ភសំខាន់ណាស់​សម្រាប់​ការ​លូត​លាស់​របស់ក្មេង ប៉ាម៉ាក់​ ត្រូវគិត​ពី​សុខភាពកូនឲ្យ​បាន​ច្រើន​បន្តិច ទោះ​កូន​ពិបាក​រឿង​ញ៉ាំ​អាហារ​​ក៏​ដោយ ប៉ុន្តែ​ក៏​មិន​គួរ​តាម​ចិត្ត​កូន មិន​ខ្វាយខ្វល់​នោះដែរ ត្រូវ​តែ​ចេះ​រក​វិធី​ដោះ​ស្រាយ បើ​កូន​មាន​បញ្ហាកង្វះអាហារូបត្ថម្ភ ច្បាស់​ជាវីវរមិន​ខាន។ ចង់ដឹង​កង្វះ​អាហារូបត្ថម្ភលើក្មេងៗ​ តើដោយសារ​អ្វី? ប៉ះពាល់​អីខ្លះ​ដល់​ក្មេង? អាចស្វែង​យល់​ពី​អត្ថបទ​នេះបាន។ ១- កង្វះអាហារូបត្ថម្ភលើក្មេងៗ​ដោយសារអ្វី? បញ្ហា​កង្វះអាហារូបត្ថម្ភ​លើ​ក្មេងៗ ​អាច​មក​ពី​ទម្លាប់​ញ៉ាំ​ច្រើន​ពេក ​ឬ​ញ៉ាំ​តិច​ពេក ញ៉ាំ​សារ​ធាតុ​ចាំ​បាច់​ប្រ​ចាំ​ថ្ងៃ​មិន​គ្រប់​គ្រាន់ ​ឬ​លើស​កម្រិតដូចជា ពពួកខ្លាញ់ ស្ករ និង​អំបិលជាដើម។ ការ​ញ៉ាំ​មិន​គ្រប់​គ្រាន់​ ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​សារធាតុ​ចិញ្ចឹម​ផ្សេងទៀត ដូចជា ប្រូតេអ៊ីន ជាតិសរសៃ និង​វីតាមីន ។ល។ ២- កង្វះអាហារូបត្ថម្ភប៉ះពាល់អ្វីខ្លះដល់ក្មេង? បើសិន​ជា​ក្មេងមាន​បញ្ហា​កង្វះអាហារូបត្ថម្ភ ​អាច​នឹង​មាន​ជំងឺ​ជា​ច្រើន​ដូច​ជា៖ – កើត​ជំងឺ​ពុក​ឆ្អឹង៖ ក្មេង​នឹង​ប្រឈមជំងឺ​ពុកឆ្អឹង ដោយ​សារ​កង្វះអាហារូបត្ថម្ភ ពិសេសខ្វះជាតិកាល់ស្យូម និងវីតាមីន D។ – បញ្ហា​ដង្ហើម៖ ដោយ​សារ​សារធាតុ​ចិញ្ចឹមមិន​គ្រប់​គ្រាន់នៅ​ក្នុង​ឈាម នាំ​ឲ្យ​ឈាម​ខ្វះ​អុកស៊ីហ្សែន បញ្ជូន​ទៅ​កាន់​សួត នាំ​ឲ្យ​ប៉ះពាល់​បញ្ហា​ផ្លូវ​ដង្ហើម។ – ជំងឺ​សរសៃ​ឈាម​បេះដូង៖ ដោយ​សារ​លើស​ជាតិខ្លាញ់ អំបិល និង​ស្ករ​ច្រើន​ពេក នាំ​ឲ្យ​ឡើង​កូលេស្តេរ៉ូល លើស​​ឈាម និង​ក្រិន​សរសៃ​ឈាម។ – ​ធាត់ខ្លាំង៖​ ដោយ​សារ​ក្មេង​ចូល​ចិត្ត​ញ៉ាំ​​ពពួក​អាហារ​សម្រន់​ច្រើន​ពេក ដែល​អាច​បង្ក​ជា​​ផល​វិបាក​ រួម​នឹង​ជំងឺ​ជា​ច្រើន ​ដូច​ជា ជំងឺ​ទឹក​នោម​ផ្អែម លើស​ឈាម ឃើញ​ខ្លួន​ឯង​អាក្រក់ដោយ​សារ​ធាត់ពេក ញ៉ាំ​មិន​ប្រក្រតី ជំងឺ​មហារីក ជាដើម។ – បញ្ហា​ផ្លូវ​ចិត្ត៖ ក្មេង​មាន​ទម្លាប់​ញ៉ាំ​មិន​គ្រប់​គ្រាន់ ​ងាយ​នឹង​មាន​ជំងឺ​ផ្លូវ​ចិត្ត ដូច​ជា ជំងឺ​ថប់​បារម្ភ  និង​ប៉ះពាល់​ដល់​ការ​លូត​លាស់ផ្នែក​​ផ្លូវ​ចិត្ត​ផង​ដែរ។ – […]


ជំងឺផ្លូវដង្ហើម

​ជំងឺរលាកសួតលើកុមារ គ្រោះថ្នាក់ណាស់! ចុះធ្វើ​ម៉េច​អាច​ដឹង​កូនកំពុងរលាក?

យោង​តាម​អង្គការ​សុខភាព​ពិភព​លោក ជា​រៀង​រាល់ ​២០​នាទី ​មាន​ក្មេង​ម្នាក់​ស្លាប់​ដោយ​សារ​ជំងឺ​រលាក​សួត។ រោគ​សញ្ញា​ជំងឺ​រលាក​សួតលើ​កុមារ ​គឺ​ខុស​គ្នា​ពី​ក្មេង​ម្នាក់​ទៅ​ម្នាក់។ ​ខ្លះ​អាច​នឹង​ក្អក​តិច​តួច មិន​ក្តៅ​ខ្លួន ឬ​គ្មាន​សញ្ញា​​បង្ក​រោគ​ច្បាស់​លាស់ទេ ជាហេតុ​នាំ​ឲ្យ​ពិ​បាក​ព្យាបាល​ឲ្យ​បាន​​ទាន់​ពេល។ មូលហេតុ​នេះ​ហើយ បានជា “Hello គ្រូពេទ្យ” នឹងលើក​ឡើង​ពីជំងឺរលាក​សួត​លើ​កុមារ​ ឲ្យ​គ្នា​យើង​បាន​ដឹង ដើម្បី​អាច​បង្ការ​គ្រោះ​ថ្នាក់​បាន​។ ១- ជំងឺ​រលាក​សួត​លើ​កុមារ​កម្រិត​ស្រាល ជំងឺ​រលាក​សួតលើ​កុមារ​ គឺ​បង្ក​ដោយ​ពពួក​បាក់​តេរី​ ដូច​ជា​ Mycoplasma pneumoniae និង Chlamydophila pneumoniae ធ្វើ​ឲ្យ​​មាន​រោគ​សញ្ញា​កម្រិត​ស្រាល​ប៉ុណ្ណោះ។ ជំងឺ​នេះ ឧស្សាហ៍​​កើត​ញឹក​ញាប់​លើ​ក្មេង​ៗ​ អាយុ​ថ្នាក់​បឋមសិក្សា ក៏​​មិន​សូវ​ជា​មាន​សភាព​ធ្ងន់​ធ្ងរ​នោះ​ដែរ តែ​វា​អាច​ធ្វើ​ឲ្យ​មានអាការៈ​ក្អក​ស្ងួត ក្តៅ​ខ្លួន​ស្ទីងៗ ឈឺ​ក្បាល និង​អស់​កម្លាំង។ ២- ជំងឺរលាក​សួត​លើ​កុមារ​កម្រិត​មធ្យម ច្រើន​កើត​លើ​ក្មេង​អាយុ ៥-៦ ​ឆ្នាំ​ ដែល​​បណ្តាល​មក​ពី​ពពួក​មេរោគ ខណៈរោគ​សញ្ញាកើត​​មាន​ញឹក​ញាប់​ ដូច​ជា ឈឺ​ក ក្អក ក្តៅ​ខ្លួន​តិចៗ តឹង​ច្រមុះ រាក​រូស មិន​សូវ​ចង់​ញ៉ាំ​ចំណី និង​អស់​កម្លាំង។ ៣- រលាក​សួត​លើ​កុមារ​កម្រិត​ធ្ងន់ ច្រើន​កើត​លើ​ក្មេង​ស្ថិត​ក្នុង​វ័យ​បឋម​សិក្សា​ និង​ក្មេង​ជំទង់ ហើយ​បណ្តាល​មក​ពី​ពួក​បាក់​តេរី​ និង​មាន​រោគ​សញ្ញា​ធ្ងន់​ធ្ងរ ដូចជា ក្តៅ​ខ្លួន​ខ្លាំង បែកញើស រងា​ញាក់ ស្បែក​ឡើង​ក្រហម បបូរ​មាត់​ និង​ក្រចក​ឡើង​ខៀវ ដក​ដង្ហើម​ឮសំឡេង និង​ពិបាក​ដក​ដង្ហើម។ អត្ថបទ​ពាក់ព័ន្ធ៖ ជំងឺខ្សោយផ្លូវដង្ហើម ជំងឺគ្រុនឈាម ៤- រលាក​សួត​លើ​ទារក ពេល​ទារក​មាន​ជំងឺ​នេះ ​មិន​មាន​រោគ​សញ្ញា​ឲ្យ​​ច្បាស់​លាស់​ឡើយ បង្ក​ជា​ផល​វិបាក​ដឹង​ពី​ស្ថានភាព​ជំងឺ​ទាន់​ពេល ព្រោះដោយ​សារ​ទារក​មិន​អាច​ប្រាប់​ពី​អាការៈ​បាន​ឡើយ។ យ៉ាងណា​ យើង​អាច​សង្កេត​ឃើញ​មានស្ថានភាព​ ស្លេក​ស្លាំង ខ្សោយ​ល្ហិត​ល្ហៃ យំ​ខុស​ធម្មតា មិន​សូវ​បៅ​ ឬ​ញ៉ាំ ឡេះ​ឡះ និង​ក្អួត។ ៥- ពេលណា​គួរ​ទៅ​ជួប​គ្រូពេទ្យ? គួរ​ទៅ​ជួប​គ្រូពេទ្យ​ពេល​សង្កេត​ឃើញ​ថា​ ក្មេង​មាន​រោគ​សញ្ញា​ដូច​​បាន​រៀប​រាប់​ខាង​លើ ហើយ​ត្រូវ​ទៅ​កាន់​មណ្ឌល​សុខ​ភាព ​ឬ​មន្ទីរ​ពេទ្យ​ភ្លាមៗ​ពេល​ដែល​ទារក​មាន​អាការៈ​ដូច​ខាង​ក្រោម៖ – ពិបាក​ដក​ដង្ហើម ឬ​ដក​ដង្ហើម​ញាប់ – ប្តូរ​ពណ៌​ស្បែក (ខៀវ ឬ​ប្រផេះ) – ក្តៅ​ខ្លួន​ខ្លាំង (ចាប់​ពី ៣៨អង្សារសេ ចំពោះ​ទារក​ក្រោម ​៦​ខែ)។ ៦- វិធី​ព្យាបាល គ្រូ​ពេទ្យ​នឹង​ពិនិត្យ​អាការៈ​កូន​យើង ចង្វាក់​ដង្ហើម សញ្ញា​ជីវិត និង​ស្តាប់​សំឡេងសួត។ គ្រូពេទ្យ​ ក៏​អាច​នឹង​សុំ​​ធ្វើ​តេស្ត​មួយ​ចំនួន​ ដូច​ជា […]


កង្វះអាហារូបត្ថម្ភ

ហេតុផលម៉ាក់ៗមិនគួរបណ្ដោយឲ្យកូនតូចៗផឹកទឹកកក

មនុស្ស​ភាគច្រើន តែងតែ​ផឹក​ទឹកកក​រាល់ថ្ងៃ មិន​ថា​ខែ​ក្ដៅ ឬ​ខែ​ត្រជាក់​ឡើយ ហើយ​គ្រប់​ភេសជ្ជៈ​ដែល​យើង​ផឹក​មានលាយ​ជាមួយ​វាជានិច្ច។ សម្រាប់​មនុស្ស​ធំ​ខ្លះមិន​សូវ​ជា​មាន​បញ្ហា​ឡើយ ប៉ុន្តែ​សម្រាប់​កូន​ក្មេង​វិញ អាច​មាន​ផល​ប៉ះពាល់​ច្រើន បើ​ក្មេង​ទាំង​នោះ​មាន​ជំងឺ​រ៉ាំរ៉ៃ​ច្រើន នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោកស្រី​វេជ្ជបណ្ឌិត ហួរ ដានេ អនុ​ប្រធាន​នាយកដ្ឋាន​អាហារូបត្ថម្ភ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ​។ វេជ្ជបណ្ឌិត​រូប​នេះ​បាន​ឲ្យ​ដឹង​ថា គ្មាន​ឯកសារ​ផ្លូវការ​ណា​មួយ​ដែល​បញ្ជាក់​ថា ទឹកកក​​​ធ្វើឲ្យ​ប៉ះពាល់​លើ​កុមារ​ឡើយ ទាល់តែ​កុមារ​ទាំង​នោះ​មាន​ជំងឺ​ផ្លូវ​ដង្ហើម ឬ​ជំងឺ​រលាក​បំពង់ក និង​ច្រមុះ ដែល​ធ្វើឲ្យ​ជំងឺ​កាន់តែ​ងាយ​រើ​ឡើង។ អនុ​ប្រធាន​នាយកដ្ឋាន​អាហារូបត្ថម្ភ បាន​បញ្ជាក់​ទៀត​ថា ករណី​ខ្លះ​ដូចជា​ការ​ក្រឡុក​ផ្លែឈើ ធ្វើ​ជា​ការ៉េម ក៏​មាន​អនុញ្ញាត​ដែរ តែ​មិនមែនជា​ការ​ដែល​ឲ្យ​កូន​ញ៉ាំ​ទឹកកក​ទាំង​កែវ​ៗ ដូច​មនុស្ស​ធំ​ធម្មតា​ឡើយ។ អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ប៉ា​កុំ​ចេះ​តែ​បណ្ដោយ! ឲ្យ​កូន​ម៉ឹម​រហូត​ដល់​ធំ​ពេក ដូច​ធ្វើ​បាប​កូន​ទៅ​វិញ​ តាម​ការ​មើល​ឃើញ​របស់​យើង​គ្រប់​គ្នា ​ក្មេង​ដែលញ៉ាំ ឬ​ផឹក​អ្វី​ត្រជាក់​ៗ​មាន​ឱកាស​ឆ្លង​ជំងឺ​​ផ្ដាសាយ ក្អក ក្ដៅខ្លួន ឬ​ហៀរ​សំបោរ​ជាដើម ដែល​នោះ​មួយ​ផ្នែក​មកពី​ទឹកកក​មែន ដោយសារប្រព័ន្ធការពារ​ខ្លួនឯង មិន​ទាន់រឹងមាំដូច​ក្មេង​ដែល​មាន​អាយុ​ចាប់ពី ៥ ឆ្នាំ​ឡើង​ទៅ​ទេ។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​វេជ្ជបណ្ឌិត​ខាងលើ។ ក្នុង​ករណី​​ទឹកកក ផលិត​ពី​ទឹក​មិន​ស្អាត ឬ​មាន​ដាក់​សារធាតុ​គីមី​ទៀត​នោះ​នឹង​រឹត​តែមាន​ផល​ប៉ះពាល់​ចំពោះ​សុខភាព​ក្មេង​ធ្ងន់ធ្ងរ។ អ្នក​គ្រូពេទ្យ​ក៏​បន្ថែម​ទៀត​ថា ជា​ធម្មតា​របប​អាហារ​កុមារ គួរតែ​ជា​បន្លែ ផ្លែឈើ និង​អាហារ​ចម្រុះ​ដែល​ជួយ​ឲ្យ​ប្រព័ន្ធ​ភាព​សាំ​រឹងមាំ អាច​ទប់ទល់​នឹង​ជំងឺ​ផ្សេង​ៗ មិនមែន​ជា​ពពួក​អាហារ​ផ្អាប់ ឬ​ភេសជ្ជៈ​កំប៉ុង​ឡើយ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health […]


ការថែទាំទារក

បទពិសោធម៉ាក់ៗជួបការលំបាក ពេលកូន​ម៉ឹម​ទឹកដោះគោ

កូនម៉ឹម​ទឹកដោះគោ​ អាច​ឲ្យ​ម៉ាក់ៗ​មាន​ពេល​វេលា​គ្រប់​គ្រាន់​ធ្វើ​ការងារ តែ​​សម្រាប់​​ម៉ាក់​ៗ​​មួយ​ចំនួន​​វិញ​​ពេល​​ខ្លះ​​ក៏​​ជួប​ការ​​លំបាក​​ច្រើន​គួរ​សម​​​ដែរ។ Helloគ្រូពេទ្យ បាន​ស្វែងរក​​ម៉ាក់ៗ​ដែល​ធ្លាប់​ជួបលំបាកមួយ​ចំនួន​ទាក់ទង​នឹង​រឿង​រំខាន​ខ្លះ​ៗ ពេល​ឲ្យ​កូន​ម៉ឹម​ទឹកដោះ​គោ។ ១- អត់​ងងុយ បញ្ហា​នេះ​​ម៉ាក់​ៗ​ដែល​​មាន​​កូន​​ម៉ឹម​​ទឹកដោះគោ​ពិត​ជា​​គេច​មិនផុត​ទេ ហើយប្រាកដជា​ឈឺក្បាល​សឹង​តែ​ទ្រាំ​មិន​បាន ព្រោះ​មិន​ថា​យប់ ឬ​ថ្ងៃ​តែង​រវល់​លាង​ដុស​កំប៉ុង និង​ឆុង​ទឹកដោះគោ​មិន​លោះ​។ នេះ​ជា​ការ​លើកឡើង​របស់​អ្នក​ម៉ាក់ វ៉ាន់ កល្យាណ។ អ្នក​ម្ដាយ​កូន ៣ បាន​រៀបរាប់​ទៀត​ថា កូន ២​ដំបូង​គាត់​ឲ្យ​ម៉ឹម​ទឹកដោះ​ខ្លួន ហើយ​កូន​ចុងក្រោយ ព្រោះតែ​កើត​មក​គ្មាន​ទឹកដោះ ទើប​សម្រេច​ឲ្យ​បៅ​ទឹកដោះគោ។ គ្រាន់តែ​មួយ​សប្ដាហ៍​ដំបូង អ្នកនាង​បាន​ស្រក​ទម្ងន់ ៥ គីឡូ​ភ្លាម ព្រោះ​គេង​មិន​បាន ២ ម៉ោង​ផង​ត្រូវ​ភ្ញាក់​ម្ដង។ អ្នក​ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង បាន​បញ្ជាក់​ទៀត​ថា ជា​ធម្មតា​បើ​យើង​គ្មាន​អនាម័យ​ចំពោះ​កំប៉ុង​ទឹកដោះគោ កូន​ងាយ​នឹង​រាករូស ឬ​ក្អួត។ ២- ពិបាក​រឿង​ដាច់​ស្ដុក «ប្រសិនបើ​អ្នក​ធ្លាប់​ជួប​បញ្ហា​នេះ ប្រាកដជា​វេទនា​ចិត្ត​ខ្លាំង​ប៉ុណ្ណា»។ នេះ​ជា​ការ​លើក​ឡើង​របស់​ម៉ាក់​ៗ​វ័យ​ក្មេង ស៊ិន សុបញ្ហា ដែល​ធ្លាប់​តែងតែ​ដើរ​រក​ទិញ​ទឹកដោះគោ​ឡើង​សឹង​គ្រប់​ច្រកល្ហក​ពេល ពេល​ទឹកដោះគោ​កូន​ដាច់​ស្ដុក​ម្ដង​ៗ។ ម្ចាស់​ហាង​ស្ប៉ា​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា អ្នកនាង​តែងតែ​ប្រុង​ប្រយ័ត្ន​រឿង​នេះ​ដោយ​ទិញ​ម្ដង ២ កេស ហើយ​មិន​ទាន់​អស់​ស្រួលបួល គឺ​ទិញ​មក​ទុក​ទៀត។ ប៉ុន្តែ​នៅ​ពេល​ភ្លាត់ស្នៀតអស់​ក្នុង​ស្រុក ត្រូវ​ធ្វើ​ដំណើរ​ទៅ​រក​ទិញនៅ​ថៃ​មក​វិញ​ជា​ដើម ព្រោះ​កូន​តូច​មិន​ដូច​កូន​ធំ​អាច​ញ៉ាំ​ចំណី​បាន។ អត្ថបទពាក់ព័ន្ធ៖ ចង់ឲ្យ​កូន​បៅ​ម្សៅ​ទឹក​ដោះ​គោ គួរ​ស្វែងយល់​ពី​គុណ​វិបត្តិ និង​គុណ​សម្បត្តិ​ជាមុន ៣- ម៉ឹម​មិន​ត្រូវ «កូន​ខ្ញុំ​ប្ដូរ​ម៉ាក់​ទឹកដោះគោ​មិន​ក្រោម ៥ ប្រភេទ​នោះ​ទេ ហើយ​ទម្រាំ​តែ​រក​ត្រូវ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ