ឧបករណ៍ធ្វើតេស្តរហ័ស ស្វែងរកជំងឺកូវីដ-១៩ អាចផ្ទុកសារធាតុ Sodium Azide ដែលអាចធ្វើឲ្យយើងពុល និងបង្កជាបញ្ហាសុខភាពធ្ងន់ធ្ងរមួយចំនួន។ ជាក់ស្ដែង ប្រូតេអ៊ីនមេរោគ (អង់ទីហ្សែន) ដែលទាក់ទងនឹងមេរោគកូវីដ-១៩ អាចត្រូវបានរកឃើញដោយប្រើឧបករណ៍តេស្តរហ័ស ដើម្បីធានាថាការធ្វើរោគវិនិច្ឆ័យមានភាពរហ័ស និងត្រឹមត្រូវ។ យ៉ាងណាមិញ អ្នកជំនាញព្រមានថា ដបតូចនៃសារធាតុរាវនៅក្នុងឧបករណ៍តេស្តរហ័សមួយចំនួន មានផ្ទុកសារធាតុ Sodium Azide ដែលមានជាតិពុល និងគ្រោះថ្នាក់ ជាពិសេសសម្រាប់កុមារតូចៗ។