- ស្អំទឹកកកនៅបរិវេណរងរបួសរយៈពេល១០ ទៅ១៥នាទី
- ជៀសវាងប៉ះពាល់ជាមួយនឹងកម្ដៅដោយផ្ទាល់ត្រង់បរិវេណនោះ ក្នុងរយៈពេល៤៨ម៉ោង
យើងគួរពិគ្រោះជាមួយគ្រូពេទ្យនៅពេលណា ចំពោះបញ្ហាចេញឈាមក្នុងស្បែក?
ប្រសិនបើយើងចេញឈាមក្នុងស្បែកយូរជាង ២សប្ដាហ៍ គួរពិគ្រោះជាមួយនឹងគ្រូពេទ្យទើបជាការប្រសើរ។ បន្ថែមពីនេះ យើងក៏ចាំបាច់ពិនិត្យសុខភាព ក្នុងករណីដែលយើងមានស្នាមជាំ រួមជាមួយនឹងលក្ខខណ្ឌទាំងនេះ៖
- ឈាមនៅក្នុងទឹកនោម ឬលាមក
- ឈាមអញ្ចាញធ្មេញ
- សន្លប់ ឬវិលមុខ
- គ្រុនក្ដៅ
- ចង្អោរ ឬក្អួត
- ឈឺចាប់ខ្លាំង ឬហើម។