តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ទម្លាប់៤ យ៉ាង ជួយអ្នកជំងឺទឹកនោមផ្អែមប្រភេទ១ មាន​សុខភាពល្អ

    ទម្លាប់៤ យ៉ាង ជួយអ្នកជំងឺទឹកនោមផ្អែមប្រភេទ១ មាន​សុខភាពល្អ

    រាប់ចាប់ពីពេលធ្វើតេស្ដបង្ហាញលទ្ធផលថាកើតជំងឹទឹកនោមផ្អែមប្រភេទ១ អ្នកជំងឺត្រូវចាប់ផ្ដើមផ្លាស់ប្ដូររបៀប​របប​នៃការ​រស់​នៅ​ដោយការប្រុងប្រយ័ត្ន ពិសេសត្រូវឱបជាប់ទម្លាប់៤សំខាន់ៗ ដើម្បី​ធ្វើ​ឲ្យ​សុខភាព​ល្អប្រសើរ​ជានិច្ច​។

    ចង់គណនា BMR ចុចទីនេះ!
    ចង់គណនា BMI ចុចទីនេះ!
    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ១.គ្រប់គ្រងអាំងស៊ុយលីន

    អ្នកជំងឺទឹកនោមផ្អែមប្រភេទ១ កោសិកាបេតា ក្នុងលំពែងត្រូវបានបំផ្លាញដោយប្រព័ន្ធភាពស៊ាំដែលមិនអាចផលិតអាំងស៊ុយលីនបានគ្រប់សម្រាប់ប្រើប្រាស់។ កត្ដានេះអ្នកជំងឺត្រូវគ្រប់គ្រងកម្រិតអាំងស៊ុយក្នុង​ឈាមឲ្យបានគ្រប់គ្រាន់ ដើម្បីដឹកនាំជាតិស្ករ ទៅប្រើប្រាស់ក្នុងរាង។ ការគ្រប់គ្រងអាំងស៊ុយលីន អ្នកជំងឺត្រូវការចាក់បញ្ចូលអាំងស៊ុយលីនជាប្រចាំ អាចប្រចាំថ្ងៃ ប្រចាំសប្ដាហ៍ តាមកម្រិតជំងឺ ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ការណែនាំ​របស់​គ្រូពេទ្យ​។

    ការចាក់អាំងស៊ុយមានពីរវិធី

    ការចាក់ដោយប្រើសឺរ៉ាំងអាំងស៊ុយលីន៖ អ្នកជំងឺត្រូវចាក់អាំងជាប្រចាំ អាច១ថ្ងៃម្ដង ឬ ២ ឬ៣ថ្ងៃម្ដង ស្របតាមលក្ខខណ្ឌសុខភាពពេលជាតិស្ករឡើង។ វិធីនេះអ្នកជំងឺក៏ត្រូវធ្វើតេស្ដជាតិស្ករជាប្រចាំដែរ។

    ការប្រើម៉ាសុីនចាក់អាំងស៊ុយលីនស្វ័យប្រវត្ដិ៖ វិធីនេះងាយស្រួល សម្រាប់អ្នកជំងឺ។ ឧបករណ៍នេះត្រូវចាក់បញ្ចូល​ក្នុង​ស្បែក ហើយបិទជាប់លើរាងកាយ អ្នកជំងឺគ្រាន់តែតាមដានចាក់បញ្ចូលអាំងស៊ុយលីនពេលវាជិតអស់ ព្រោះម៉ាសុីននេះអាចធ្វើការដោយឆ្លៀសវៃ អាចគណនាដឹងពីកម្រិតជាតិស្ករ និងបញ្ចូលអាំងស៊ុយលីនតាមត្រូវការប្រើប្រាស់រាងកាយ។

    ទឹកនោមផ្អែម១​​​​​

    ២. គ្រប់គ្រងរបបអាហារ

    អ្នកជំងឹទឹកនោមផ្អែម រឿងដែលកាន់តែចាំបាច់នោះគឺ ការគ្រប់គ្រងរបបអាហារឲ្យត្រឹមត្រូវ។ អ្នកជំងឹត្រូវស្គាល់ច្បាស់ពីប្រភេទអាហារដែលមានកម្រិតកាបូអ៊ីដ្រាតខ្ពស់ ពោលអាហារដែលមានកម្រិតជាតិស្ករច្រើន។

    អ្នកជំងឺដែលញ៉ាំអាហាដែលមានកាបូអ៊ីដ្រាតច្រើន កម្រិតជាតិស្ករក្នុងឈាមក៏កើនឡើងច្រើនដែរ។ ករណីនេះ ទោះអ្នកមានអាងចាក់ចញ្ចូលអាំងស៊ុយលីនមែន ប៉ុន្ដែអ្នកជំងឺត្រូវចាក់អាំងស៊ុយលីនញឺកញាប់ និងបរិមាណអាំង​ស៊ុយ​​លីនក៏ត្រូវប្រើប្រាស់ច្រើនផងដែរ។

    ការញ៉ាំអាហារមានកម្រិតកាបូនអ៊ីដ្រាតទាប អាចកាត់បន្ថយហានិភ័យគ្រោះថ្នាក់បានច្រើន និង កម្រិតប្រើប្រាស់អាំងស៊ុយលីនអស់តិច ដែលជាមធ្យោបាយល្អសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែមប្រភេទ១។

    ៣. តាមដានកម្រិតជាតិស្ករ

    អ្នកកើតជំងឹទឹកនោមផ្អែមប្រភេទ១ ត្រូវតាមដានជាតិស្ករជាប្រចាំថ្ងៃ ករណីនេះសម្រាប់អ្នកប្រើប្រាស់ការចាក់ដោយស៊ឺរ៉ាំង ពុំដូច្នេះទេអ្នកជំងឺអាចប្រឈមនឹងការគ្រោះថ្នាក់គ្រប់ពេលវេលា ប្រសិនជាជាតិស្ករកើនឡើងខ្ពស់ដោយមិនបានដឹង។ ប៉ុន្ដែសម្រាប់អ្នកដែលប្រើប្រាស់ឧបករណ៍ស្វ័យប្រវត្ដិអ្នកជំងឺ មិនចាំបាច់តាមដានជាប្រចាំនោះទេ ពោលឧបករណ៍នោះធ្វើការដោយខ្លួនឯង អាចគ្រប់គ្រងជាតិស្ករ ឡើងចុះ និង បញ្ចូលអាំងស៊ុយលីនទៅ​តាមតម្រូវការនោះដែរ។

    ៤. ការហាត់ប្រាណ

    អ្នកជំងឺទឹកនោមផ្អែមប្រភេទ១ គួរតែបង្កើតទម្លាប់ហាត់ប្រាណឲ្យបានញឹកញាប់។ ការហាត់ប្រាណបានញឹកញាប់អាចឲ្យរាងកាយទាញជាតិស្ករក្នុងឈាមបានល្អ ការប្រើប្រាស់អាំងស៊ុយកាន់តែមានប្រសិទ្ធភាព។ មធ្យោបាយហាត់ប្រាណល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទ១ មានដូចជា ការដើរ ការជិះកង់ ការរាំ និងអាចលេងកីឡាជាក្រុមក៏ល្អម្យ៉ាងដែរ។ ចូរពិគ្រោះជាមួយវេជ្ជបណ្ឌិតឲ្យបានច្បាស់លាស់ពីស្ថានភាពនៃជំងឺ មុនចាប់ផ្ដើមបង្កើតទម្លាប់ហាត់ប្រាណនេះ។

    អត្ថបទគួរអាន៖

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ អឿ អ៊ុយ កែសម្រួល​ចុងក្រោយ 22/08/2022
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: