backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

លំហាត់ប្រាណ ៥ ប្រភេទនេះ ល្អបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Oct 19, 2023

លំហាត់ប្រាណ ៥ ប្រភេទនេះ ល្អបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែម

អ្នកជំងឺទឹកនោមផ្អែមត្រូវយកចិត្ដទុកបំផុតទៅលើកម្រិតជាតិស្ករក្នុងឈាម ដូច្នេះត្រូវទាមទារឲ្យមានការប្រុងប្រយ័ត្នខ្លាំងក្នុងជីវភាពរស់នៅ មិនថាការហូបចុក ការធ្វើសកម្មភាពរាងកាយ បូករួមទាំងការធ្វើលំហាត់ប្រាណប្រចាំថ្ងៃផងដែរ។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចុចទីនេះ!

ការហាត់ប្រាណឬហាត់កីឡាប្រចាំថ្ងៃមិនមែនសុទ្ធតែល្អសម្រាប់សុខភាពអ្នកទឹកនោមផ្អែមទាំងអស់នោះទេ តួយ៉ាងដូចជាការហាត់ប្រាណដោយការរត់ ការលើកទម្ងន់ធ្ងន់ៗ ការលេងបាល់ ឬការលោតកម្ពស់ជាដើម ដែលអ្នកជំងឺអាចប្រឈមប៉ះពាល់តាមសន្លាក់ និងបង្កការរបួសជើងពិបាកថែរទាំ។ ដូច្នេះតាមការណែនាំរបស់គ្រូពេទ្យមានវិធីហាត់ប្រាណចំនួន ៥ប្រភេទល្អសម្រាប់អ្នកទឹកនោមផ្អែម។

១.ការដើរ ឬ ជិះកង់

មិនថាការដើរ ឬជិះកង់នោះទេ គឺជាវិធីហាត់ប្រាណយ៉ាងល្អសម្រាប់អ្នកមាន​ជំងឺទឹកនោមផ្អែមមិនថាប្រភេទ១ ឬ២នោះទេ។ ការអនុវត្ដវិធីនេះជាប្រចាំ យ៉ាងហោច៣០នាទី​ក្នុង​មួយ​ថ្ងៃ​អាច​ជួយឲ្យចរន្ដឈាម និង បេះដូងអ្នកជំងឺដំណើរការល្អ។ ម្យ៉ាងវិញទៀត ការដើរ ឬជិះកង់ហាត់ប្រាណរាងកាយមិនសូវមានសម្ពាធធ្ងន់លើជើងខ្លាំងដូចជា ការរត់ ឬលោតកម្ពស់នោះទេ។ ដូច្នេះអ្នកជំងឺអាចរីករាយនឹងការហាត់ប្រាណមួយនេះដោយសុវត្ថិភាព។

២.ការហាត់ថៃជី

ថៃជីជាវិធីសាស្ដ្រហាត់ប្រាណបែបចិន តម្រូវឲ្យរាងកាយធ្វើចលនា ពត់ពេនយឺតៗ ដកដង្ហើមមួយៗ និង​ផ្ចង់អារម្មណ៍។ ការសិក្សាបានបង្ហាញថា ហាត់ប្រាណតាមវិធីបែបនេះយ៉ាងហោច ៣០នាទី រាល់ថ្ងៃមានអត្ថប្រយោជន៍ខ្លាំងទៅលើផ្នែកស្មារតី បេះដូង និងចរន្ដឈាម ព្រោះសកម្មភាពយឺតៗគឺជាផ្នែកមួយជួយឲ្យចរន្ដឈាមដើរស្រួលចាប់ពីចុងជើងដល់ក្បាល។

៣.ការហាត់យូហ្គា

ការហាត់យូហ្គាក៏មានអត្ថប្រយោជន៍មិនខុសគ្នាពីហាត់ថៃជីប៉ុន្មានទេ គឺការធ្វើចលនារាងកាយយឺតៗ ដោយដកដង្ហើមមួយៗព្រមគ្នា។ ហាត់យូហ្គាមិនត្រឹមតែជួយដល់សុខភាពរាងកាយ និងបេះដូងប៉ុណ្ណោះទេ ថែមទាំងជួយដល់សុខភាពផ្លូវចិត្ដអ្នកជំងឺផង ពិសេសម្រាប់អ្នកជំងឺដែលមាន ជំងឺរ៉ាំរ៉ៃប្រឈមការប៉ះទង្គិចផ្លូវចិត្ដ និងកើតស្ដ្រេសជាដើម។ ចូរធ្វើយូហ្គាយ៉ាងហោច៣០នាទី​ក្នុង​មួយ​ថ្ងៃ​គឺល្អសម្រាប់សុខភាព។

ហាត់យូហ្គា

៤.ការរាំ

ការរាំគឺជាសិល្បៈមួយដែលបានរាប់បញ្ចូលក្នុងវិធីសាស្ដ្រហាត់ប្រាណសុវត្ថិភាពសម្រាប់អ្នកទឹកនោមផ្អែម។ យើងអាច​​អនុវត្ដវីធីនេះ ពីជំហានមួយទៅជំហានមួយទៀត ដោយសកម្មភាពយឺតៗ អារម្មណ៍រីករាយទៅនឹងចង្វាក់ភ្លេង ជួយឲ្យមានអារម្មណ៍ស្រស់ស្រាយ និងសុខភាពរាងកាយល្អផងដែរ។

៥.ការហែលទឹក

ហែលទឹកក៏ជាការហាត់ប្រាណមួយដែលល្អសម្រាប់អ្នកទឹកនោមផ្អែម ព្រោះវិធីហាត់ប្រាណមួយនេះមិនដាក់សម្ពាធទៅលើសន្លាក់ជើង ហើយរាងកាយត្រូវប្រើប្រាស់ថាមពលខ្លាំង។ លំហាត់​ប្រាណ​នេះ មានអត្ថប្រយោជន៍ជួយដល់ សុខភាពបេះដូង ខួរក្បាល និង​សរសៃឈាម។ តាមការសិក្សាបានបង្ហាញថា ការហែលទឹក ជាការល្អអាចត្រឹមយៈពេល ១០ទៅ ២០នាទីក្នុងមួយថ្ងៃ ៣ដងក្នុងសប្ដាហ៍ជួយដុតកាឡូរីក្នុងរាងកាយបានល្អ។

អត្ថទ​ពាក់ព័ន្ធ​៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Oct 19, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម