ចង់គណនា BMR ចុចទីនេះ!
ចង់គណនា BMI ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
១.កត្ដាបម្រែបម្រួលអ័រម៉ូន
ការកើនឡើងនៃអ័រម៉ូន cortisol អាចកើតមាននៅពេលព្រឹកព្រលឹម ចន្លោះពីម៉ោង ២ព្រឹកដល់ម៉ោង ៨ព្រឹកខណៈដែលរាងកាយកំពុងសម្រាក។ ការបញ្ចេញអ័រម៉ូន cortisol នឹងរំញោចដល់មុខងារថ្លើមបញ្ចេញជាតិស្ករជំរុញឲ្យរាងកាយមានថាមពលនិងភ្ញាក់ពីគេង។ ដំណើរការនេះនឹងធ្វើឲ្យលំពែងបញ្ចេញអ័រម៉ូនអាំងស៊ុយលីន ដើម្បីគ្រប់គ្រងកម្រិតជាតិស្ករ ប៉ុន្ដែក្នុងករណីអ្នកកើតជំងឺទឹកនោមផ្អែម ដែលលំពែងមិនអាចផលិតអាំងស៊ុយលីនបានគ្រប់គ្រាន់ ឬអាំងស៊ុយលីនមិនអាចប្រើការបាន(ស៊ាំនឹងអាំងស៊ុយលីន) នោះបណ្ដាលឲ្យជាតិស្ករក្នុងឈាមកើនឡើងបាន។ ករណីនេះអាចកើតមានចំពោះអ្នកកើតទឺកនោមផ្អែមប្រភេទ២ច្រើន ជាងប្រភេទ១។
២.ថយចុះអ័រម៉ូនអាំងស៊ុយលីន
អ្នកកើតទឹកនោមផ្អែមប្រភេទ២ កម្រិតអាំងស៊ុយលីននៅពេលយប់នឹងមានការថយចុះ ក្នុងករណីនេះរាងកាយនឹងប្រឈមខ្វះអាំងស៊ុយលីនដើម្បីគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ជាហេតុបណ្ដាលឲ្យជាតិស្ករកើនឡើងបានរហូតដល់ពេលព្រឹក។
ដោយឡែកមួយទៀតនៅពេលដែលរាងកាយពេលយប់កំពុងសម្រាក គ្មានសកម្មភាពផ្សេងៗ ជាតិស្ករដែលជាថាមពលបំបែកចេញពីរបបអាហារ ដែលបានញ៉ាំពេលល្ងាចនឹងមិនអាចបញ្ចេញប្រើប្រាស់អស់ទាំងស្រុងនោះទេ ទើបអាចបណ្ដាលឲ្យជាតិស្ករកើនឡើងបានដែរ។