ជំងឺទឹកនោមផ្អែម

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជបណ្ឌិត ប៊ុន សុជាតិ នៅ May 03, 2022

ជំងឺទឹកនោមផ្អែម - មាតិកា​នេះ​ បងប្អូន​នឹង​ស្វែងយល់​ពី​ប្រភេទ​ជំងឺ​ទឹកនោមផ្អែម (ប្រភេទ​ទី១ ប្រភេទទី២ ​ ទឹកនោមផ្អែម​កើត​លើ​ស្ត្រី​ពពោះ) និងផលវិបាក​ដែល​បង្ក​ដោយ​ជំងឺទឹកនោមផ្អែម ព្រម​ទាំង​វិធីសាស្ត្រ​ឆ្លើយ​តប​ទៅ​នឹង​​បញ្ហា​មួយៗ​ជា​ជំហានៗ​យ៉ាង​លម្អិត​បំផុត

ចំណេះដឹងទូទៅ

ជំងឺទឹកនោមផ្អែម

របាយការណ៍៖ ម្នាក់ក្នុងចំណោម២នាក់កំពុងរស់នៅជាមួយជំងឺទឹកនោមផ្អែម

មនុស្ស​ពេញ​វ័យ​ម្នាក់​ក្នុង​ចំណោម​២នាក់ទូទាំងពិភព​លោក កំពុង​តែ​រស់​នៅ​ជាមួយនឹង​ជំ​ងឺ​ទឹក​នោមផ្អែម​។ នេះ​បើយោង​ទៅ​តាម​របាយ​ការណ៍​របស់​គេហ​ទំ​ព័រ diabetesatlas.org ដែល​បាន​ចេញផ្សាយ​កាលពីឆ្នាំ​២០២១​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា គេនៅ​តែ​អាច​បង្ការ​ជំ​ងឺ​នេះ តាម​រយៈ​ការ​អនុវត្តន៍​វិធី​មួយ​ចំនួន ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការ​ស្វែងយល់​ពី​កត្តា​ហានិភ័យ ការ​កត់សម្គាល់ពី​រោគ​សញ្ញា ការផ្លាស់​ប្តូររបប​អាហារ ការ​សម្រក​ទម្ងន់​ដែលផ្តល់​សុខភាព និង​ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ ជា​ដើម​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ដោយឡែក នៅ​កម្ពុជាយើង មនុស្ស​ច្រើន​ជាង​ ៤៣០ ០០០នាក់ ដែល​មាន​អាយុ​២០ ដល់៧៩ឆ្នាំ កំពុង​រស់​នៅ​ជា​មួយនឹង​ជំ​ងឺ​ទឹក​នោម​ផ្អែម។ នេះបើ​តាម​របាយ​ការណ៍​របស់អង្គការ WHO កាលពីឆ្នាំ២០២០។         បើលោកអ្នកចង់ដឹងថា ខ្លួនអាច​ប្រឈមនឹង​ការកើតជំងឺទឹកនោម​ផ្អែមឬអត់ ចុចលីងនេះ ដើម្បី​វាស់​ដោយឥតគិតថ្លៃឥឡូវនេះ។ [embed-health-tool-pregnancy-weight-gain] អត្ថបទគួរអាន៖ ផឹករាល់ថ្ងៃប៉ះពាល់អីអត់? បើប៉ះកម្រិតណាដែរ ហើយមានបញ្ហាអ្វីខ្លះ? ទង្វើប៉ុន្មាននេះអាចប៉ះពាល់ដល់តម្រងនោម ដោយមិនដឹងខ្លួន ចង់ដឹងសុខភាពយើងបែបណា អាចមើលតាមរយៈពណ៌ទឹកនោម ប្រយ័ត្ន! ក្រៅពី​ស្រា ភេសជ្ជៈ​ផ្អែមៗ ក៏​បណ្ដាល​ឲ្យ​ខូច​​តម្រងនោម​ដែរ ​ចូលចិត្តញ៉ាំ​ ៣ មុខនេះ អាចកើត​ក្រួស​តម្រង​នោម ចុកពិបាកឥតអំពើ អាហារ៧មុខ អ្នកមាន​បញ្ហាតម្រងនោមមិនគួរទទួលទានច្រើន​ អាហារទាំង​ប៉ុន្មានមុខនេះ ល្អសម្រាប់អ្នកមានបញ្ហាតម្រងនោម អ្វីជាគីសលើតម្រងនោម […]

អត្ថបទផ្សេងទៀតពី ជំងឺទឹកនោមផ្អែម

ស្វែងរក ជំងឺទឹកនោមផ្អែម

ជំងឺទឹកនោមផ្អែមប្រភេទ២

អ្នកមានជំងឺទឹកនោមផ្អែម ធ្វើសកម្មភាពទាំងនេះជាប្រចាំជួយដល់សុខភាព

ទឹក​នោម​ផ្អែម ជា​ជំងឺ​មួយ​តម្រូវ​ឲ្យ​អ្នក​ជំងឺ​ថែទាំ​សុខភាព​ខ្លាំង​មែនទែន បើ​មិន​ដូច្នោះ​ទេ អាច​វិវត្ត​ទៅ​ជា​​កើត​ជំងឺ​រ៉ាំរ៉ៃ​ផ្សេង​ទៀត កាន់​តែ​ធ្វើ​ឲ្យ​សុខភាព​ឌុន​ដាប។ ក្នុង​ការ​ថែ​ទាំ​សុខភាព​ឲ្យ​ល្អ អ្នក​ជំងឺទឹក​នោមផ្អែម​ត្រូវ​តម​អាហារ​មួយ​ចំនួន តាមដាន​កម្រិត​ជាតិ​ស្ករទៀង​ទាត់ និង​ហាត់​ប្រាណ​ជា​ប្រចាំ ប៉ុន្តែ​បើ​គ្មាន​ពេល​ហាត់​ប្រាណ​គ្រប់​គ្រាន់​ទេ គ្នា​យើង​មាន​ជំងឺ​​ទឹក​នោម​ផ្អែម អាច​អនុវត្ត​សកម្មភាព​តូចតាច​ណែនាំ​ដោយ​គ្រូពេទ្យ​ឯកទេស​ទឹក​នោម​ផ្អែម​តែ​ម្ដង។ កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ លោក​សាស្ត្រាចារ្យ​មហាបរិញ្ញា សេង សេរី ឯកទេស​ជំងឺ​ទឹក​នោម​​ផ្អែម ​ឲ្យ​ដឹង​ថា ការងារ​បញ្ចេញ​ពលកម្ម​តូចតាច​ផ្សេងៗ​ក្នុង​ផ្ទះ​មួយ​ចំនួន​ក៏​ជា​លំហាត់​ប្រាណ​ដែរ ហើយ​អាច​មាន​តម្លៃ​ដូច​ការ​ដើរ ដែល​ជា​លំហាត់​ប្រាណ​ដ៏​ប្រសើរ​បំផុត​សម្រាប់​អ្នកមាន​​ជំងឺ​ទឹក​នោម​ផ្អែម​ដែរ​៖ – បោស​ផ្ទះ ជូត​ផ្ទះ ជូត​កញ្ចក់ ក្នុង​រយៈ​ពេល ៤៥នាទី/ថ្ងៃ – ដើរ​លេង ឬ​ដើរ​មើល​ទំនិញ​ក្នុង​ផ្សារ​រយៈ​ពេល ៤០នាទី/ថ្ងៃ – ដាំ​ដុះ​ដំណាំ​ក្នុង​សួន​ច្បារ ឬ​ចំ​ការ​ក្នុង​រយៈ​ពេល ៣០នាទី/ថ្ងៃ – ឡើង​ជណ្ដើរ​ដោយ​ជើង​ក្នុង​រយៈ​ពេល ១៥នាទី/ថ្ងៃ – ដើរ​ក្នុង​ល្បឿន ៥គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង រយៈ​ពេល ៣០នាទី/ថ្ងៃ – ធាក់​កង់​ក្នុង​ល្បឿន ១២គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង រយៈ​ពេល ៣០​នាទី/ថ្ងៃ – រាំ​កម្សាន្ត​ក្នុង​រយៈ​ពេល ៣០នាទី/ថ្ងៃ – ហែល​ទឹក​ក្នុង​រយៈ​ពេល ២៥នាទី/ថ្ងៃ – លេង​បាត់​ទាត់ បាល់​បោះ​ក្នុង​រយៈ​ពេល ២៥នាទី/ថ្ងៃ។ វេជ្ជបណ្ឌិត​ដដែល​បន្ត​ឲ្យ​ដឹង​ថា លំហាត់​ប្រាណ​ទៀង​ទាត់​មាន​ផល​ប្រយោជន៍​សំខាន់​ដល់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ច្រើន​រួម​មាន ជួយ​ឲ្យ​កម្រិត​ជាតិ​ស្ករ ជាតិ​ខ្លាញ់​ក្នុង​ឈាម សម្ពាធ​ឈាម​ថយ​ចុះ ការពារ​មិន​ឲ្យ​មាន​កំណកខ្លាញ់​ក្នុង​សរសៃ​ឈាម និង​ទប់​ស្កាត់​ការ​ឡើង​ទម្ងន់​ជាដើម។


ជំងឺទឹកនោមផ្អែមប្រភេទ២

គិតតែ២០១៩ កម្ពុជា​ចំណាយ​​ថ្លៃព្យាបាលជំងឺទឹកនោមផ្អែមជាង​ ១០០​លាន​ដុល្លារ​

ចំនួន​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​​កម្ពុជា​មាន​ការ​កើន​ឡើង​ជាង​មួយ​ភាគ​រយ​ចាប់​ពី​ឆ្នាំ​២០១០ មក​ដល់​ឆ្នាំ​២០១៩​។ នេះ​បើ​តាម​តួលេខ​របស់​សហព័ន្ធ​ជំងឺ​ទឹក​នោម​ផ្អែម​អន្តរជាតិ​ IDF។ សម្រាប់​​ឆ្នាំ​២០១០ អង្គការ​មួយ​នេះ​បាន​រក​ឃើញ​ថា​ក្នុង​ចំណោម​មនុស្ស​ពេញ​វ័យ​សរុប​ អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​មាន​ចំនួន​៥,២​ភាគ​រយ និង​នៅ​ឆ្នាំ​២០១៩ តួលេខ​បាន​ឡើង​ដល់​៦,៤​ភាគ​រយ​។ ដូច​គ្នា​ដែរ ក្នុង​ចំណោម​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ទាំង​អស់ មាន​រហូត​ដល់៦២​ភាគ​រយ​ មិន​ដឹង​ថា​ខ្លួន​មាន​ផ្ទុក​ជំងឺ​ទឹក​នោម​ផ្អែម​នោះ​ទេ​​។ ចំណែក​អ្នក​ស្លាប់​ដោយសារ​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​កម្ពុជា​វិញ​ សហព័ន្ធ​ជំងឺ​ទឹក​នោម​ផ្អែម​អន្តរជាតិ​ បាន​រក​ឃើញ​ថា​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​​២២​នាក់​​ស្លាប់​ក្នុង​​មួយ​ថ្ងៃ​ គិត​ក្នុង​ឆ្នាំ​២០១៩​។​ បើ​និយាយ​ដល់​ការ​ចំណាយ​លើ​ថ្លៃ​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម​ ស្ថាប័ន​អន្តរ​ជាតិ​នេះ​បាន​រក​ឃើញ​ថា​អ្នក​ជំងឺ​ម្នាក់​ចំណាយ​ប្រហែល២៣៨​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ឬ​បើ​និយាយ​ពី​ការ​ចំណាយ​លើ​ថ្លៃ​ព្យាបាល​របស់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ទាំង​អស់ ជា​សរុប​ក្នុង​ឆ្នាំ​២០១៩ មាន​ប្រហែល​១០២​លាន​ដុល្លារ​អាមេរិក​។ ​​​​​​​​​ស្ថាប័ន​មួយ​នេះ បាន​ប៉ាន់​ប្រមាណ​ដែរ​ថា ក្នុង​ឆ្នាំ​​២០៣០ ការ​ចំណាយ​លើ​ថ្លៃ​ព្យាបាល​លើ​ជំងឺ​ទឹក​នោម​ផ្អែម​អាច​ឡើង​ដល់​១៤៥,៩​លាន​ដុល្លារ​អាមេរិក​។ កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ គួរ​បញ្ជាក់​ថា​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​សរុប​មាន​ប្រហែល​៩០​​លាន​នាក់​ក្នុង​ឆ្នាំ​២០២១​។ បើ​និយាយ​ដល់កម្រិត​ពិ​ភព​​លោក​វិញ​​មាន​មនុស្ស​វ័យ​ចន្លោះ​ពី​២០​ទៅ​៧៩​ឆ្នាំ ចំនួន៥៣៧​លាន​នាក់​រស់​នៅ​ជាមួយ​ជំងឺ​ទឹក​នោម​ផ្អែម ហើយ​៤​ភាគ​៥​នៃ​អ្នក​ទាំង​នោះ​រស់​នៅ​ក្នុង​ប្រទេស​មាន​ប្រាក់​ចំណូល​ទាប និង​មធ្យម​។ ​​​​ជំងឺ​ទឹក​នោម​ផ្អែម​អាច​បង្ក​ឡើង​តាម​រយៈ​ការ​មាន​របប​អាហារ​មិន​ល្អ​ចំពោះ​សុខ​ភាព ធាត់​លើស​ទម្ងន់ និង​ការ​មិន​សូវ​បញ្ចេញ​កម្លាំង​ពល​កម្ម​ជា​ដើម។ អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ ដែល​មិនទ​ទួល​បាន​ការ​ព្យាបាល​ត្រឹមត្រូវ​អាច​មាន​ហានិភ័យ​សុខ​ភាព​ច្រើន​យ៉ាង​ដល់​សរីរាង្គ​កាយ ពិសេស​គឺ​ប្រ​ឈម​ខ្ពស់​នឹង​ជំងឺ​បេះដូង​។


ជំងឺទឹកនោមផ្អែមប្រភេទ២

បើចេញរោគសញ្ញា ៥ នេះ កូនអាចមានជំងឺទឹកនោមផ្អែមប្រភេទ២

ម៉ាក់​ប៉ា​ច្បាស់​ជា​ដឹង​ហើយ​ថា កូន​តូចៗ​អាច​ប្រឈម​នឹង​កើត​ជំងឺ​ទឹក​នោម​ផ្អែម ប្រសិន​បើ​បណ្ដោយ​ឲ្យ​ញ៉ាំ​អាហារ​មិន​ល្អ​មួយ​ចំនួន។ ក្មេង​ៗ​ភាគ​ច្រើន​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ១ តែ​ក៏​អាច​វិវត្ត​ទៅ​ជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​លើ​ក្មេង ហើយ​ម៉ាក់​ប៉ា​អាច​ដឹង​បាន​ដោយ​សង្កេត​មើល​សញ្ញា ៥ ធំ​ៗ​ក្នុង​អត្ថបទ​នេះ។​​​ កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​លើ​ក្មេង ជា​ជំងឺ​រ៉ាំរ៉ៃ​ដែល​ប៉ះពាល់​ដល់​របៀប​ដែល​រាងកាយ​កូន​យើង​ដំណើរ​ការ​ជាតិ​ស្ករ (គ្លុយ​កូស)។ ចំពោះ​ជំងឺ​នេះ បើ​គ្មាន​ការ​ព្យាបាល​ទេ​អាច​បណ្ដាល​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាមកើន​ឡើង​នាំ​ឲ្យ​មាន​ផល​វិបាក​រយៈ​ពេល​វែង។ រោគ​សញ្ញា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​លើ​ក្មេង ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​លើ​ក្មេង អាច​វិវត្ត​បន្តិច​ម្ដងៗ ដែល​មិន​មាន​រោគ​សញ្ញា​ណា​មួយ​គួរ​ឲ្យ​កត់​សម្គាល់​ឡើយ។ ជួន​កាល ជំងឺ​នេះ​ត្រូវ​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​ក្នុង​អំឡុង​ពេល​អា​អូន​ទៅ​ពិនិត្យ​សុខភាព​​ប្រចាំឆ្នាំ​។ ប៉ុន្តែ យើង​អាច​សង្កេត​មើល​​ថា​កូន​​មាន​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ បាន​ដោយ​សញ្ញា៖ [embed-health-tool-pregnancy-weight-gain] – ស្រេក​ទឹក និង​នោម​ញឹក​ញាប់៖ ជាតិ​ស្ករ​ដែល​លើស​ក្នុង​ឈាម​របស់​អា​អូន​អាច​ទាញ​យក​ជាតិ​ទឹក​ចេញ​ពី​ជាលិកា​ក្នុង​រាងកាយ ជា​ហេតុ​បណ្ដាល​កូន​ស្រេក​ទឹក និង​នោម​ច្រើន​ជាង​ធម្មតា។ – អស់​កម្លាំង៖ កង្វះ​ជាតិ​ស្ករ​នៅ​ក្នុង​កោសិកា​របស់​រាងកាយ​កូន អាច​ធ្វើ​ឲ្យ​អា​អូន​ឆាប់​ហត់ អស់​កម្លាំង។ – ស្រវាំង​ភ្នែក៖ បើ​ជាតិ​ស្ករ​ក្នុង​ឈាម​កូន​ខ្ពស់​ពេក ភ្នែក​របស់​កូន​អាច​នឹង​ស្រវាំង មើល​មិន​សូវ​ច្បាស់។ ជួន​កាល អា​អូន​ពិបាក​ផ្ដោត​អារម្មណ៍​ក៏​មាន។ – ឡើង​ខ្មៅ​លើ​ស្បែក៖ មុន​ពេល​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​លើ​ក្មេង តំបន់​មួយ​ចំនួន​នៃ​ស្បែក​ចាប់​ផ្ដើម​ឡើង​ជាំ ភាគ​ច្រើន​នៅ​ជុំវិញ​ក ឬ​ក្លៀក​។ – ស្រក​ទម្ងន់៖ បើ​គ្មាន​ថាមពល​ដែល​ស្ករ​ផ្គត់ផ្គង់​ទេ ជាលិកា​សាច់ដុំ និង​ជាតិ​ខ្លាញ់​នឹង​ថយ​ចុះ។ ទោះ​យ៉ាង​ណា​ក៏​ដោយ បញ្ហា​ស្រក​ទម្ងន់​មិន​សូវ​មាន​លើ​ក្មេង​កើត​ជំងឺ​ប្រភេទ​២ ដូច​ក្មេង​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១​ទេ។ យ៉ាង​ណា​មិញ ម៉ាក់​ប៉ា​អាច​ទប់​ស្កាត់​កូន​ពី​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​លើ​ក្មេង​បាន ដោយ​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ​មួយ​ចំនួន​ដោយ ញ៉ាំ​អាហារ​ល្អ​ចំពោះ​សុខភាព និង​នាំ​កូន​ៗ​ហាត់​ប្រាណ​ជា​ប្រចាំ។ ជា​ពិសេស ម៉ាក់​ប៉ា​គួរ​ឲ្យ​កូន​កាត់​បន្ថយ​ការ​ញ៉ាំ​ចំណី​អាហារ​ផ្អែម​ […]


ជំងឺទឹកនោមផ្អែមប្រភេទ១

បើ​កម្រិត​ជាតិស្ករ​ក្នុងឈាមឡើងខ្ពស់ ​​គួរ​ធ្វើម៉េច?

១. អ្វីជា​ការ​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម និង​ផលវិបាក? បញ្ហា​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ ឬ​យើង​ហៅ​ថា Hyperglycemia ជា​គ្រោះថ្នាក់​មួយ​ដែល​អ្នកជំងឺទឹកនោមផ្អែម​គ្រប់រូប​អាច​ជួបប្រទះ។ ដូច្នេះហើយ​ទើប​ទាមទារ​ឲ្យ​អ្នក​ជំងឺ ឬ​សមាជិក​គ្រួសារអ្នកជំងឺ​ខ្លួន​ឯង​អាច​អង្កេត អាច​ដឹង និង​ដឹង​ពី​ដំណោះស្រាយ​ប្រសិនបើ​មាន​រោគសញ្ញាដូច្នេះមែន។ កម្រិត​ជាតិ​​គ្លុយកូស​ក្នុង​ឈាម គឺ​ជា​បរិមាណ​ស្ករ​មួយ​ប្រភេទនៅ​ក្នុង​ឈាម ហើយ​ពេល​ដែល​កម្រិត​ជាតិ​ស្ករ​​កើន​ឡើង​ខ្លាំង​​ ឬ​លើស​ពី​២៥០ មិល្លីក្រាម/ដេស៊ីលីត្រ ឬ១៤​មិល្លីម៉ូល/លីត្រ ​ចាត់ទុកថា​អ្នកជំងឺ​នោះ​មាន​បញ្ហា​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម (hyperglycemia)​ ហើយ​។ ការ​កើន​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ពេក អាច​បង្ក​ជា​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ដែល​តម្រូវ​ឲ្យ​​មាន​ការ​ព្យាបាល​​​ភ្លាមៗ។ បើ​សិន​ជា​មិន​ព្យាបាល​ទេ បញ្ហា​នេះ​អាច​នឹង​កាន់​តែ​ធ្ងន់ធ្ងរ និង​នាំ​ឲ្យ​មាន​ផល​វិបាក​ធ្ងន់ធ្ងរ​មួយ​ចំនួន​ដូច​ជា​បញ្ហា​សន្លប់​ដោយ​សារ​ជំងឺ​ទឹក​នោម​ផ្អែម​​​​ដែល​​តម្រូវ​ឲ្យ​យើង​​មាន​ការ​ថែទាំ​ និង​សង្គ្រោះ​បន្ទាន់ ជា​ដើម។ ការ​ដែល​មាន​ជាតិ​ស្ករ​ច្រើន​នៅ​ក្នុង​ឈាម​ក្នុង​រយៈ​ពេល​វែង អាច​ធ្វើ​ឲ្យ​យើង​​ខូច​ប្រព័ន្ធ​សរសៃ​ប្រសាទ សរសៃ​ឈាម និង​សរីរាង្គ​សំខាន់ៗ ដែល​អាច​នាំ​ឲ្យ​មាន​បញ្ហា​ដូច​ជា គាំង​បេះដូង គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល (stroke) ខ្សោយ​តម្រង​នោម ងងឹត​ភ្នែក របួស​មិន​ជា​សះស្បើយ និង​ពិការ​ ជើង ជាដើម​។ ២. ធ្វើម៉េច​មើល​​ដឹង​បញ្ហា​ឡើង​ជាតិ​ស្ករ​​ក្នុង​ឈាម​? យើង​អាច​សង្កេត​លើ​សញ្ញា​សំខាន់ៗ​មួយចំនួន​ដែល​អ្នកជំងឺអាច​ជួបប្រទះ៖ - ស្រេក​ទឹក​គ្រប់​ពេល - ​បត់​ជើង​តូចច្រើន ​ជាពិសេសពេល​យប់ - ស្រវាំង​ភ្នែក - អស់​កម្លាំង​ខ្លាំង​គ្រប់​ពេល - ស្ងួត​មាត់   បើ​ការ​ឡើង​ជាតិ​ស្ករ​ខ្ពស់​​​ក្នុង​ឈាម កាន់តែធ្ងន់​អ្នកជំងឺ​​​អាច​នឹង៖ - ចង្អោរ - ឈឺ​ក្រពះ - ដង្ហើម​ខុស​ប្រក្រតី - ក្លិន​ដង្ហើម​ធុំ​ដូច​អាល់កុល - ​​កាន់​តែ​ធ្ងន់ធ្ងរ​ខ្លាំង​​​​អាចឈាន​ដល់​សន្លប់ ឬ​បាត់​បង់​ស្មារតី ករណី​​​ចេញ​សញ្ញា​ណាមួយករណីធ្ងន់​ ​​គួរ​បញ្ជូន​អ្នកជំងឺ​ទៅ​មន្ទីរពេទ្យ​ភ្លាម។ ៣. ហេតុអ្វី​បាន​ជា​​ជាតិ​ស្ករ​​​ក្នុង​ឈាមកើនឡើង? ការ​គ្រប់​គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ ​គឺ​​យើង​ត្រូវ​រក្សា​តុល្យភាព​ […]


ជំងឺទឹកនោមផ្អែមប្រភេទ១

កម្រិតជាតិស្ករចុះទាប អ្នកជំងឺទឹកនោមផ្អែមប្រភេទ១ គួរធ្វើម៉េច?

អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ ក៏​អាច​ជួប​បញ្ហា​កម្រិត​ជាតិ​ស្ករ​ចុះទាប ដែល​បញ្ហា​នេះ​អាច​បង្ក​ជា​រោគ​សញ្ញា​ធ្ងន់​ធ្ងរ និង​ត្រូវ​ការ​ការ​ព្យាបាល​ជា​បន្ទាន់​ផង​ដែរ។ តើ​កម្រិត​ជាតិ​ស្ករ​ចុះ​ទាប​ប៉ះ​ពល​សុខភាព​អ្នក​ជំងឺទឹក​នោម​ផ្អែម​ប្រភេទ​១​បែប​ណា? គូរ​ដោះ​ស្រាយ​ម៉េច? ១-​បញ្ហា​ធ្លាក់ចុះ​ទាប​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ធ្លាក់ចុះទាប​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ សំដៅ​លើ​ពេល​មួយ​ដែល​​បរិមាណ​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ​ទាប​ខ្លាំង ហើយ​កម្រិត​ជាតិ​ស្ករ​ទាប​ខ្លាំង​អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ លេច​ចេញ​រោគ​សញ្ញា​ធ្ងន់​ធ្ងរ​មួយ​ចំនួន​ ដែល​ត្រូវ​ការ​ការ​ព្យាបាល​បន្ទាន់​មួយ​។​ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ ត្រូវ​ធ្វើ​យ៉ាង​ណា​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​របស់​ខ្លួន​ឲ្យ​បាន​ល្អ កុំ​ឲ្យ​ឡើង​ខ្ពស់ពេក ឬ​ទាប​ពេក។ ការ​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​បាន​ត្រឹមត្រូវ អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ ត្រូវ​មាន​របបអាហារ​ត្រឹមត្រូវ ធ្វើ​លំហាត់​ប្រាណ និង​ត្រូវ​ចាក់​អាំង​ស៊ុយលីន​ឲ្យ​បាន​ទៀង​ទាត់​។​ ២-​ធ្លាក់ចុះ​ទាប​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាមចេញ​រោគ​សញ្ញាអ្វី​ខ្លះ? សញ្ញា​និង​រោគ​សញ្ញា​នៃការ​ធ្លាក់​ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្លាំង​អាច​អាស្រ័យ​លើ​ភាព​ផ្សេង​ៗគ្នា​​របស់​មនុស្ស​ម្នាក់​ៗ និងថា​​កម្រិត​ធ្លាក់​ចុះ​នោះ​លឿន​ប៉ុនណា​។ សញ្ញា​​នៃ​ការ​ធ្លាក់​ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្លាំងរួម​មាន៖ បែក​ញើស​ ឃ្លាន​ខ្លាំង ចង្វាក់​បេះដូង​លោត​ញាប់ និយាយ​មិន​ច្បាស់ វិល​មុខ អស់​កម្លាំង ស្រវាំង​ភ្នែក យំ​ដោយ​គ្មាន​មូល​ហេតុ ញ័រ​ដៃ​ជើង ពេល​ខ្លះ​បញ្ហា​ធ្លាក់​ចុះ​ទាប​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​នេះ អាច​នឹង​ធ្ងន់ធ្ងរ​ខ្លាំង និង​អាច​ធ្វើ​ឲ្យ​​យើង​​សន្លប់ ឬ​ប្រកាច់​ទៀត​ផង​។ យ៉ាងណា រោគ​សញ្ញាទាំង​នេះ មិន​មែន​សុទ្ធ​តែ​បណ្ដាល​មកពីការ​ធ្លាក់​ចុះ​ទាប​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​នោះទេ បើ​យើង​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន យើង​គួរ​ធ្វើ​តេស្ត​ជាតិ​ស្ករ មិន​ត្រូវ​ចេះតែស្មាន​នោះទេ​។ ចំពោះ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ ដែល​ធ្លាប់ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​នៅ​ពេល​យប់ អាច​នឹង​បែក​ញើស​ច្រើ​ន​ពេល​យប់ យលសប្តិ​អាក្រក់ និង​ពេលភ្ញាក់​ឡើង​អាចមាន​អារម្មណ៍​ថា​ខ្សោយ ឬ​ឈឺក្បាល​។​​ ៣-មូល​ហេតុ​​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​​ចុះ​ទាប យើង​​អាច​មាន​បញ្ហា​នេះ​នៅ​ពេល​៖ រំលង​ពេល​ញ៉ាំ​អាហារ ឬ​ញ៉ាំ​អាហារ​មិន​គ្រប់គ្រាន់​នៅ​អំឡុង​ពេល​បាយ ហាត់​កីឡា​យូរ​ពេក ឬ​ខ្លាំង​ជា​ធម្មតា​ពេក ដោយ​មិន​​ញ៉ាំ​អាហារ​បន្ថែម ចាក់​អាំងស៊ុយលីន​លើស​កម្រិត​ ចាក់​អាំងស៊ុយ​លីន​មិន​ទៀង​ពេល កើត​អំឡុង​ពេល​គេង ច្រើន​ម៉ោង​ក្រោយ​ហាត់​ប្រាណ បន្ទាប់​ពី​អ្នក​ជំងឺ​ផឹក​ស្រា។ ជាតិ​អាល់កុល អាច​​នាំ​ឲ្យ​​ធ្លាក់​ចុះ​ជាតិ​ស្ករ​ភ្លាមៗ។ ៤-ការ​ធ្វើ​តេស្ត​កម្រិត​ជាតិ​ស្ករ​ទាប​នៅ​ក្នុង​ឈាម បើ​យើង​សង្ស័យ​ថា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាមចុះ​​ទាប គឺ​យើង​ត្រូវ​ធ្វើ​តេស្ត​កម្រិត​ជាតិ​ស្ករ​ឲ្យ​បាន​ភ្លាមៗ ឬ​បើ​យើង​មិន​អាច​ធ្វើ​បាន​ទេ ជា​ការ​សំខាន់​ណាស់​ដែល​យើង​ត្រូវ​ព្យាបាល​ដោយ​ខ្លួន​ឯង​ចំពោះ​បញ្ហា​នេះ ដើម្បី​កុំ​ឲ្យ​ចេញ​រោគ​សញ្ញា​កាន់​តែ​ធ្ងន់​ធ្ងរ ដូចជា​អាច​ផឹក​ទឹកឃ្មុំ​មួយ​ស្លាប​ព្រា ឬ​ទឹក​ក្រូចកន្លះ​កែវ ឬ​ផ្លែប៉ោម​មួយ​ផ្លែ​ជា​ដើម​។​។​ អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ ខ្លះ​មិន​ងាយ​សម្គាល់​ឃើញ​រោគ​សញ្ញា​ធ្លាក់​ចុះ​កម្រិត​ជាតិ​ស្ករ​នេះ​ទេ ហេតុ​នេះ​ហើយ​បាន​ជា​ត្រូវ​ធ្វើ​តេស្ត​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​បាន​ញឹក​ញាប់។ មួយ​វិញ​ទៀត យើង​គួរ​ជួប​ជាមួយ​គ្រូពេទ្យ​បើសិន​ជា​យើង​មិន​ស្រួល​ខ្លួន និង​មាន​ចេញ​រោគ​សញ្ញា​ធ្លាក់ចុះ​កម្រិត​ជាតិ​ស្ករ​ និង​សាក​សួរ​គ្រូពេទ្យ​ឲ្យ​បាន​ច្បាស់​ពី​វិធី​ការ​ពារ​ខ្លួន​ពេល​ជួប​បញ្ហា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ​ទាប​។​​ ដូច​គ្នា​ដែរ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ១ ឬ​សមាជិក​គ្រួសារ ត្រូវ​ដឹង​ថា​​ប្រសិន​បើ​យើង​ ឬសមាជិក​គ្រួសារ​​​​ធ្លាប់​មាន​អាការៈប្រកាច់ ឬ​សន្លប់ […]


ជំងឺទឹកនោមផ្អែមប្រភេទ២

កើតទឹកនោមផ្អែម ត្រូវធ្វើតាម ៣ ចំណុចសំខាន់នេះ ទើបការព្យាបាលបានជោគជ័យ

ជំងឺ​ទឹកនោម​ផ្អែម​ជា​ជំងឺ​រ៉ាំរ៉ៃ ដ្បិត​ព្យាបាល​មិន​ជា​ដាច់​ក៏​ពិត​មែន តែ​ការ​ព្យាបាល​ត្រឹម​ត្រូវអាច​បញ្ចៀស​នូវ​ផល​វិបាក​ផ្សេងៗ ធ្វើ​ឲ្យ​អ្នក​ជំងឺ​អ្នក​ទឹកនោម​ផ្អែម​រស់នៅ​បាន​យូរ អាច​ធ្វើការ ឬ​ប្រកប​របប​ចិញ្ចឹម​ជីវិត​បាន​ធម្មតា ។ លោក​វេជ្ជបណ្ឌិត ប៊ុន សុជាតិ គ្រូពេទ្យ​ជំនាញ​ជំងឺ​ទឹកនោម​ផ្អែម​ក្នុង​សហគមន៍ បាន​ណែនាំ​នូវ​គោលការណ៍សំខាន់ៗ ដើម្បី​ឲ្យ​ការ​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម​បាន​ជោគជ័យ។ ១. របបអាហារ សម្រាប់​​អ្នក​​ជំងឺ​​ទឹកនោម​ផ្អែម​​អាច​នឹង​មាន​ការ​​លំបាក​​ក្នុង​​ការ​​ជ្រើសរើស​​ប្រភេទ​​អាហារ​ ដើម្បី​​កុំ​ឲ្យ​​កម្រិត​​ជាតិ​ស្ករ​​ក្នុង​​ឈាម​​កើន​ឡើង​ខ្ពស់ ដូច្នេះហើយ​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​ត្រូវ​យក​ចិត្ត​ទុកដាក់ និង​បែង​ចែក​របប​អាហារ​ណា​ដែល​អាច​ញ៉ាំ​បាន​តិច (អាហារ​មាន​ជាតិ​ស្ករ​ខ្ពស់) និង​អាហារ​ដែល​អាច​ញ៉ាំ​បាន​ច្រើន (ក្រុម​អាហារ​មាន​ជាតិ​ស្ករទាប)។ [embed-health-tool-bmi] ២. ហាត់​ប្រាណ ការ​ហាត់​ប្រាណ​ជួយ​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​បាន​ច្រើន ប្រសិន​បើ​អ្នក​ជំងឺ​មិន​ធាត់​លើស​ទម្ងន់​នោះ​ទេ ត្រូវ​ហាត់​ប្រាណ​ឲ្យបាន ៥ថ្ងៃ/សប្តាហ៍ ដោយ​ក្នុង១ថ្ងៃ​ត្រូវ​ហាត់​ពី ៣០-៤៥នាទី។ ផ្ទុយ​ទៅ​វិញ បើ​អ្នក​ជំងឺ​ធាត់​លើស​ទម្ងន់ ត្រូវប​ង្កើន​ការ​ហាត់​ប្រាណ​ឲ្យ​បាន​ច្រើន​ជាង​អ្នក​ជំងឺ​ធម្មតា ដោយអាច​ហាត់​ពេល​ព្រឹក​ផង និង​ល្ងាច​ផង។ ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ៣. ការ​ប្រើ​ប្រាស់​ថ្នាំ ការប្រើថ្នាំ​ក៏ជា​រឿង​សំខាន់​ដែរ​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ ចៀស​វាង​ការ​ប្រើ​ថ្នាំ​តាម​គ្នា ឬ​ក៏​លេប​ថ្នាំ​ពេល​ធ្វើ​ទុក្ខ ហើយ​ឈប់​លេប​នៅ​ពេល​ស្ថានភាព​ជំងឺ​បាន​ប្រសើរ។ លោក​វេជ្ជបណ្ឌិត ប៊ុន សុជាតិ លើក​ឡើង​ថា ការ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​ត្រឹម​ត្រូវ ពឹង​ផ្អែក​លើ​ចំណុច​សំខាន់​ទាំង៣​ខាងលើ ទើប​ទទួល​បាន​ជោគជ័យ គឺ ការ​ហូប​ចុក ហាត់ប្រាណ និង​ការ​ប្រើប្រាស់​ថ្នាំ។ ក្រៅ​ពីនោះ​ក៏​មាន​កត្តា​រួម​ផ្សំ​ផ្សេង​ទៀត ដូច​ជា​ការ​គ្រប់គ្រង​សម្ពាធ​ឈាម​ឲ្យ​បាន​ត្រឹមត្រូវ គ្រប់គ្រង​កម្រិត​ជាតិខ្លាញ់​ឲ្យ​បាន​ល្អ និង​ការ​ចូល​រួម​ពី​ក្រុម​គ្រួសារ​ជា​ដើម។ អត្ថទ​ពាក់ព័ន្ធ​៖ សារសំខាន់នៃការរក្សាទុក និង​គុណភាព​របស់អាំងស៊ុយលីន​ ទម្លាយមូលហេតុធំៗ […]


ជំងឺទឹកនោមផ្អែម

តេស្តHbA1c រកជំងឺ​ទឹកនោម​ផ្អែម អានលទ្ធផលបែបណា?

តេស្តA1C ឬតេស្ត HbA1c ជា​តេស្ត​ទូទៅ​មួយ​គេ​ធ្វើ​ឡើង​សម្រាប់​វិនិច្ឆ័យ​ថា​មាន​កើត​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ១​ ឬ​ប្រភេទ​២ ឬ​យ៉ាងណា​។ បើ​សិន​ជា​យើង​កើត​ជំងឺទឹក​នោម​ផ្អែម​តេស្ត​នេះ ក៏​ប្រើ​ដើម្បី​តាម​ដាន​ថា​យើង​​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ​កម្រិតណា​។ A1C​តេស្ត​គេ​អាច​ហៅ​ម្យ៉ាង​ទៀត​បាន​ថា HbA1c តេស្ត​ដែរ​។​ តេស្ត​អេម៉ូក្លូប៊ីន A1c គឺ​ជា​អ្វី? តេស្ត​អេម៉ូក្លូប៊ីន A1c (HbA1c) គឺ​ជា​ឧបករណ៍​សម្រាប់​វាស់​បរិមាណ​កម្រិត ជាតិ​ស្ករ​ក្នុង​ឈាម​ (គ្លុយកូស) ភ្ជាប់​ជា​មួយ​អេម៉ូក្លូប៊ីន។ អេម៉ូក្លូប៊ីន ​គឺ​ជា​ផ្នែក​មួយ​នៃ​កោសិកា​ឈាម​ក្រហម​យើង ​ដែល​ដឹក​នាំ​អុកស៊ីសែន​ពី​សួត​ទៅ​សរីរាង្គ​ផ្សេង​ទៀត​។ ការ​ធ្វើ​តេស្ត HbA1c បង្ហាញ​ពី​ចំនួន​មធ្យម​នៃ​ជាតិ​គ្លុយកូស​ដែល​ភ្ជាប់​ជា​មួយ​អេម៉ូក្លូប៊ីន​ក្នុង​រយៈ​ពេល​បី​ខែ​ចុង​ក្រោយ​។ គេ​គិត​​​ជា​មធ្យម​ ៣ ខែ​ពី​ព្រោះ​ វា​ជា​រ​យៈពេល​ទូទៅ​មួយ​ដែល​កោសិកា​ឈាម​ក្រហម​រស់​នៅ​បាន​។ ប្រសិន​បើ​កម្រិត HbA1c របស់​យើង​​ខ្ពស់​វា​អាច​ជា​សញ្ញា​នៃ​ជំងឺ​ទឹកនោមផ្អែម ​ដែល​ជា​ជំងឺ​រ៉ាំរ៉ៃ​អាច​បង្ក​ឱ្យ​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ រួម​មាន​ជំងឺ​បេះដូង​ ជំងឺ​តម្រង​នោម​និង​ការ​ខូច​ខាត​សរសៃ​ប្រសាទ។ តើ​គេ​ប្រើ​វា​ដើម្បី​អ្វី? ការ​ធ្វើ​តេស្ត HbA1c អាច​ត្រូវ​ធ្វើ​​ដើម្បី​ពិនិត្យ​រក​ជំងឺ​ទឹកនោមផ្អែម​ឬត្រៀមកើត​ជំងឺ​ទឹកនោមផ្អែម​ ​ដែល​អាច​កើត​ចំពោះ​មនុស្ស​ពេញ​វ័យ។ ត្រៀម​កើត​ជំងឺ​ទឹកនោមផ្អែម​មាន​ន័យ​ថា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់យើង​ ​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម។ប្រសិន​បើ​អ្នក​មាន​ជំងឺ​ទឹកនោមផ្អែម​រួច​ហើយ​ការ​ធ្វើ​តេស្ត HbA1c អាច​ជួយ​តាម​ដាន​ស្ថាន​ភាព​ និង​កម្រិត​ជាតិ​គ្លុយកូសក្នុង​ឈាម​របស់​យើង​។​ តើ​លទ្ធផល​មាន​ន័យ​ដូច​ម្តេច? លទ្ធផល HbA1c ត្រូវ​បាន​ផ្តល់​ជា​ភាគ​រយ។ លទ្ធផល​ធម្មតា​មាន​នៅ​ខាង​ក្រោម៖ ធម្មតា៖ HbA1c ក្រោម ៥,៧% ត្រៀម​កើត​ជំងឺ​ទឹកនោមផ្អែម៖ HbA1c ចន្លោះ​ពី ៥,៧% ទៅ ៦,៤% ជំងឺ​ទឹកនោមផ្អែម៖ HbA1c […]


ជំងឺទឹកនោមផ្អែម

អ្នក​កើត​ទឹក​នោម​ផ្អែមធ្លាក់ខ្លួន​ខូច​តម្រង​នោម ឬក្រលៀន​ដោយ​សារ​អី?

ជា​ការពិតណាស់ជំងឺ​ទឹកនោមផ្អែម​គឺ​ជា​ជំងឺ​មួយ​ដែល​​ផ្ដល់​នូវ​ផល​វិបាក​ជា​ច្រើន​ទៅ​លើ​សរីរាង្គ​របស់​យើង ក្នុងនោះ​តម្រង​​នោមឬ​ក៏​ក្រលៀន​​ជា​សរីរាង្គ​មួយ​ដែល​អាច​ជា​ទទួល​ផល​ប៉ះពាល់ពី​ជំងឺ​ទឹកនោមផ្អែម​នេះ​ដែរ។ ទាក់​ទង​នឹង​បញ្ហា​នេះ​​ បើ​តាម​លោក​វេជ្ជបណ្ឌិត ចន្ថា តុលា ឯកទេស​ទឹកនោមផ្អែម និង​ក្រពេញ​អ័រម៉ូន​បាន​លើក​ឡើង​ថា​ ការ​ដែល​លើស​ជាតិ​ស្ករ​រ៉ាំរ៉ៃ​​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ទៅ​លើ​សរសៃ​ឈាម ជាពិសេស​សរសៃ​ឈាម​ដែល​ទៅ​ចិញ្ចឹម​លើ​តម្រង​នោម​ឬ​ក៏​ក្រលៀន​​ ​បណ្ដាល​ឲ្យ​តម្រង​នោម​របស់​យើង​ចុះ​ខ្សោយ​រហូត​ដល់​វិវត្ត​ទៅ​ការ​ខូច​តែ​ម្ដង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចុចទីនេះ! តើ​ការ​ព្យាបាល​មិន​បាន​ត្រឹម​ត្រូវ​អាច​មាន​ផល​ប៉ះ​ពាល់​អ្វី​ខ្លះ? ជាទូទៅអ្នក​ជំងឺ​ទឹកនោមផ្អែម​ដែល​មិន​បាន​ព្យាបាល​​ត្រឹម​ត្រូវ​ ប្រហែល​ជា​ ២០​-​៣០% នៃ​អ្នក​ជំងឺ​ទាំង​នោះ​អាច​វិវត្តទៅ​ជា​ខ្សោយ​តម្រង​នោម។ នៅ​ដំណាក់​កាល​ដំបូង​អ្នក​ជំងឺ​ទឹកនោមផ្អែម​ដែល​អាច​មាន​បញ្ហា​​តម្រង​នោម​​អាច​នឹង​មិន​មាន​លេច​ចេញ​ជា​រោគ​សញ្ញា​ណា​មួយ​នោះ​ទេ។ លោកវេជ្ជបណ្ឌិតបានបន្តថា ​រោគ​សញ្ញា​ទាំងអស់​អាច​កើត​មាន​លុះ​ត្រា​តែ​ការ​វិវត្តន៍​នៃ​ការ​ខ្សោយ​តម្រង​នោម​នៅ​ក្នុង​ដំណាក់​កាល​ចាប់​ពី​មធ្យម​ទៅ​ធ្ងន់ធ្ងរ​មាន​ដូច​ជា៖ – ​ស្លេក​ស្លាំង – ពិបាក​ដក​ដង្ហើម – ហើម​ជើង ​ហើម​ដៃ ​ឬ​ក៏​ហើម​ខ្លួន​ – នោម​តិច – ​ក្អួត​ចង្អោរ​ជា​ដើម។ [embed-health-tool-bmr] ​ចំពោះ​អ្នក​ជំងឺ​ទឹកនោមផ្អែម​ ឬ​ក៏​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី២​ ក្រោយ​ពី​ការ​កើត​ទឹកនោមផ្អែម​យ៉ាង​តិច​ ៥​-១០​ឆ្នាំ​ អាច​វិវត្តទៅ​មាន​បញ្ហា​ខ្សោយ​តម្រង​នោម​នេះ ​ប្រសិន​បើ​អ្នក​ជំងឺ​មិន​បាន​ព្យាបាល​​ត្រឹម​ត្រូវ ​ឬ​មិន​បាន​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ចុះ​បាន​ល្អ។ ចំណែកឯ​ការ​ដែល​ឡើង​ជាតិ​ស្ករ​រ៉ាំរ៉ៃក៏​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​មាន​បញ្ហា​ខ្សោយ​តម្រង​នោមដែរ។ ដូច្នេះ​ដើម្បី​ទប់​ស្កាត់ ​និង​ព្យាបាល​​ការ​ខ្សោយ​តម្រង​នោម​ឲ្យបាន​ប្រសើរ​ឡើង​វិញ​ទាម​ទារ​ឲ្យ​អ្នក​ជំងឺ​ត្រូវ៖ – ព្យាបាល​បញ្ចុះ​ជាតិ​ស្ករ – គ្រប់​គ្រង​ការ​គ្រប់​គ្រង​ជាតិស្ករ​ឲ្យ​បាន​ប្រសើរ​ជាង​មុន​ – ការ​ប្រើ​ថ្នាំ​គ្រាប់ ​ឬ​ក៏​​ថ្នាំ​ចាក់​ទៅ​តាម​មុខ​ងារ​លំពែង​របស់​អ្នក​ជំងឺ​ជាក់​ស្ដែង​នៅ​ពេល​បាន​ជួប​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​។ ចំណុចសំខាន់ ជា​ការពិតណាស់ជំងឺ​ទឹកនោមផ្អែម​គឺ​ជា​ជំងឺ​មួយ​ដែល​​ផ្ដល់​នូវ​ផល​វិបាក​ជា​ច្រើន​ទៅ​លើ​សរីរាង្គ​របស់​យើង ក្នុងនោះ​តម្រង​​នោមឬ​ក៏​ក្រលៀន​​ជា​សរីរាង្គ​មួយ​ដែល​អាច​ជា​ទទួល​ផល​ប៉ះពាល់ពី​ជំងឺ​ទឹកនោមផ្អែម​នេះ​ដែរ។ ទាក់​ទង​នឹង​បញ្ហា​នេះ​​ បើ​តាម​លោក​វេជ្ជបណ្ឌិត ចន្ថា តុលា ឯកទេស​ទឹកនោមផ្អែម និង​ក្រពេញ​អ័រម៉ូន​បាន​លើក​ឡើង​ថា​ ការ​ដែល​លើស​ជាតិ​ស្ករ​រ៉ាំរ៉ៃ​​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ទៅ​លើ​សរសៃ​ឈាម ជាពិសេស​សរសៃ​ឈាម​ដែល​ទៅ​ចិញ្ចឹម​លើ​តម្រង​នោម​ឬ​ក៏​ក្រលៀន​​ ​បណ្ដាល​ឲ្យ​តម្រង​នោម​របស់​យើង​ចុះ​ខ្សោយ​រហូត​ដល់​វិវត្ត​ទៅ​ការ​ខូច​តែ​ម្ដង។ អត្ថទ​ពាក់ព័ន្ធ​៖ សារសំខាន់នៃការរក្សាទុក និង​គុណភាព​របស់អាំងស៊ុយលីន​ ទម្លាយមូលហេតុធំៗ បណ្ដាលឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ពេលព្រឹក តិចនិកញ៉ាំបាយស […]


ផលវិបាកជំងឺទឹកនោមផ្អែម

អ្នកជំងឺទឹកនោមផ្អែមងាយខូចតម្រងនោម បណ្តាលមកពីមូលហេតុអ្វី?

អ្នក​ជំងឺ​ទឹកនោមផ្អែមងាយខូចតម្រង​នោម​ណាស់ ក្នុង​នោះ​ក៏​មាន​ការ​លើក​ឡើង​ថា ការ​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម អាច​ជា​មូលហេតុធ្វើ​ឲ្យ​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​ងាយ​​ខូច​តម្រង​នោម។ បកស្រាយ​ការ​លើក​ឡើង​ខាង​លើ​នេះ លោក​វេជ្ជបណ្ឌិត ទូច ឃុន ប្រធាន​មជ្ឈមណ្ឌល​ជំងឺ​ទឹកនោម​ផ្អែម​កម្ពុជា-កូរ៉េ ថា ការ​ប្រើ​ថ្នាំ​ទឹកនោម​ផ្អែម មិន​មែន​ជា​មូលហេតុ​ធ្វើ​ឲ្យ​ខូច​តម្រង​នោម​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ការ​ខូច​តម្រង​នោម​របស់​អ្នក​ជំងឺ​ទឹកនោម​ផ្អែម មក​ពី​កត្តា​សំខាន់ ២យ៉ាង ទី១ កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង​ខ្ពស់ ទី២ លើស​សម្ពាធ​ឈាម និង​កត្តា​ផ្សេងៗ​ទៀត។ ដោយសារ​តែ​កត្តា​ប្រឈម​ទាំង​២ខាង​លើ​នេះ ទើប​គ្រូពេទ្យ​ត្រូវ​តាម​ដាន និង​ពិនិត្យ​មើល​មុខងារ​តម្រង​នោម​របស់​អ្នក​ជំងឺ​ទឹកនោម​ផ្អែម ដោយ​ការ​ធ្វើ​តេស្ត​ឈាម។ បើសិន​ជា​រក​ឃើញ​ថា មាន​បញ្ហា​អ្វីមួយ​នោះ ក្រុម​គ្រូពេទ្យ​នឹង​បន្ថយ​ដូស​ថ្នាំ ឬ​បញ្ឈប់​ការ​ប្រើ​ថ្នាំ​ប្រភេទ​ណា​មួយ នៅ​ពេល​មុខងា​រតម្រង​នោម ឬ​មុខងារ​ថ្លើម​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​ចុះ​ខ្សោយ។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​លោក​វេជ្ជបណ្ឌិត​ថា ថ្នាំ​ជា​អាវុធ​មុខ២ ប្រសិន​ប្រើត្រឹមត្រូវ អាច​ជួយ​ឲ្យ​អ្នក​ជំងឺបានច្រើន ផ្ទុយ​ទៅ​វិញ​បើ​ប្រើ​មិន​ត្រឹមត្រូវ​ទៅ​តាមវេជ្ជ​បញ្ជាទេ នឹង​មាន​បញ្ហា​សុខភាពមិនខាន។ ​នៅក្នុង​សៀវភៅ​ជំនួយ​ស្មារតី​សម្រាប់​អ្នក​ជំងឺ​ទឹកនោម​ផ្អែម ដែល​រៀបរៀង​ដោយ​វេជ្ជបណ្ឌិត ស៊ុំ សត្ថា ឯកទេស​ជំងឺ​ទឹកនោមផ្អែម និង​ក្រពេញ បានពន្យល់ថា នៅ​ដំណាក់កាល​ដំបូង ជំងឺខូចតម្រង​នោម​មិន​រោគ​​សញ្ញា​អ្វី​នោះ​ទេ រោគ​សញ្ញា​នៅ​ដំណាក់​កាល​បន្ទាប់ រួមមាន ស្លេក ហើម ហត់ ក្អួត ទឹកនោម​តិច សម្ពាធឈាម​ខ្ពស់ ឯ​ដំណាក់​កាល​ចុង​ក្រោយ តម្រូវ​ឲ្យ​លាង​ឈាម។ [embed-health-tool-bmr] ថែតម្រង​នោម​ឲ្យ​មាន​សុខ​ភាព​ល្អ អ្នកជំងឺ​ទឹក​នោម​ផ្អែម​គួរ៖ – គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​តាម​ការណែនាំ – […]


ផលវិបាកជំងឺទឹកនោមផ្អែម

សញ្ញាចុះជាតិស្ករក្នុងឈាម អ្នកជំងឺទឹកនោមផ្អែមត្រូវដឹង

យើង​ធ្លាប់​ដឹង​ថា​អ្នក​ជំងឺ​ទឹកនោម​ផ្អែម ជា​អ្នក​ជំងឺ​ដែល​មាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់ តែ​ប្រសិន​ជា​ព្យាបាល​មិន​ត្រឹម​ត្រូវ ឬ​តាម​ដានសុខភាព​ជាប់​លាប់​ជាមួយ​គ្រូពេទ្យ​ជំនាញ​ទេ​នោះ ធ្វើ​ឲ្យ​អ្នក​ជំងឺ​មាន​កង្វះ​ជាតិ​ស្ករ​ទៅ​វិញ។ កាលណា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នក​ជំងឺ​ទាប​ជាង 70mg/dl មាន​ន័យថា​កម្រិត​ជាតិស្ករ​ចុះ​ទាប​ហើយ។ កង្វះ​ជាតិ​ស្ករ​លើ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម អាច​នឹង​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​អ្នក​ជំងឺ​ច្រើន ពិសេសឈាន​ទៅ​បាត់​បង់​ជីវិត ប្រសិន​បើ​ជួយ​មិនទាន់​ពេល​វេលា។ រោគ​សញ្ញា​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ​ទាប – ងងុយគេង – ញ័រ​បេះដូង – ឆេវឆាវ – ឃ្លាន – ញ័រដៃ-ជើង – បែកញើស – ស្ពឹក​មាត់ – ឈឺក្បាល រោគ​សញ្ញា​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះទាប​ខ្លាំង – ព្រិល​ភ្នែក – វង្វេងវង្វាន់ – ពិបាក​និយាយ – សន្លប់ ឬ​ប្រកាច់ កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ​ទាប តើ​អ្នក​ជំងឺ​ទឹកនោមផ្អែម​ត្រូវ​ធ្វើ​ដូចម្តេច? ក្នុង​សៀវភៅ​ជំនួយ​ស្មារតី​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ដែល​រៀប​រៀង​ដោយ​វេជ្ជបណ្ឌិត ស៊ុំ សត្ថា បានណែនាំថា ប្រសិន​បើ​អ្នក​ជំងឺ​នៅ​មាន​ស្មារតី​ធម្មតា អាច​ញ៉ាំ​បាន ត្រូវ​ឲ្យ​ញ៉ាំ​ជាតិស្ករ ១៥ក្រាម (ប្រហែល​ទឹក​ក្រូច​កន្លះកែវ ស្ករគ្រាប់ ២គ្រាប់ ស្ករស ឬទឹកឃ្មុំ ២ស្លាបព្រា​កាហ្វេ) រួចរង់ចាំ ១៥នាទី សឹម​ពិនិត្យ​ឈាម​មើលជាតិ​ស្ករ បើ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​នៅ​តែ​ទាប​ជាង 70mg/dl ត្រូវ​ញ៉ាំ​ជាតិស្ករ ១៥ក្រាម​ម្តង​ទៀត រួច​ជោះឈាម​ពិនិត្យ​ជាតិ​ស្ករ​ឡើង​វិញ។ ក្នុង​ករណី​អ្នក​ជំងឺ​សន្លប់ ប្រកាច់ ឬ​ស្មារតី​មិន​ប្រក្រតី ចាំបាច់​ត្រូវ​នាំ​អ្នក​ជំងឺ​មក​មន្ទីរពេទ្យ​ជា​បន្ទាន់ ​ហាម​ឲ្យអ្នក​ជំងឺ​លេប​ជាតិ​ស្ករ​តាម​មាត់។ អត្ថទ​ពាក់ព័ន្ធ​៖ សារសំខាន់នៃការរក្សាទុក និង​គុណភាព​របស់អាំងស៊ុយលីន​ ទម្លាយមូលហេតុធំៗ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ