ជំងឺទឹកនោមផ្អែម

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជបណ្ឌិត ប៊ុន សុជាតិ នៅ May 03, 2022

ជំងឺទឹកនោមផ្អែម - មាតិកា​នេះ​ បងប្អូន​នឹង​ស្វែងយល់​ពី​ប្រភេទ​ជំងឺ​ទឹកនោមផ្អែម (ប្រភេទ​ទី១ ប្រភេទទី២ ​ ទឹកនោមផ្អែម​កើត​លើ​ស្ត្រី​ពពោះ) និងផលវិបាក​ដែល​បង្ក​ដោយ​ជំងឺទឹកនោមផ្អែម ព្រម​ទាំង​វិធីសាស្ត្រ​ឆ្លើយ​តប​ទៅ​នឹង​​បញ្ហា​មួយៗ​ជា​ជំហានៗ​យ៉ាង​លម្អិត​បំផុត

ចំណេះដឹងទូទៅ

ជំងឺទឹកនោមផ្អែម

អ្នកវិទ្យាសាស្ត្រ បង្ហាញពីភាពជោគជ័យនៃឱសថព្យាបាលជំងឺទឹកនោមផ្អែម និងផលប៉ះពាល់

អ្នកវិទ្យាសាស្ត្រជាច្រើន បាន​បង្ហាញពីភាព​ជោគ​ជ័យរបស់​ឱសថព្យា​បាល​ជំ​ងឺ​ទឹក​នោម​ផ្អែម និង​អត្ថ​ប្រយោជន៍​ជាច្រើន​ទៀត​ចំពោះ​សុខភាព​របស់​អ្នក​ប្រើប្រាស់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ឱសថ​បញ្ចុះ​ជាតិស្ករ​ក្នុង​ឈាមហៅ​កាត់ថា GLP-1 ក៏ត្រូវ​បាន​ចាត់​ទុក​ថា ជា​ឱសថទិព្វ ផង​ដែរ​។ តម្រូវការឱសថ​សម្រក​ទម្ងន់នេះ​ ដែល​​​ត្រូវ​បាន​លក់​ក្រោម​ឈ្មោះ​យីហោជាច្រើន​ដូច​ជា Ozempic, Wegovy, Mounjaro និង Zepbound នោះ នៅ​តែ​បន្ត​កើន​ឡើង ស្រប​ពេល​ដែល​ការ​សិក្សា​នា​ពេល​ថ្មី​ៗ​ បង្ហាញ​ថា ពល​រដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពល​រដ្ឋ​អាមេរិក​ចំនួន​៨នាក់ បាន​ប្រើប្រាស់ ឬ​កំពុង​ប្រើប្រាស់​ឱសថ​ទាំងនេះ ដើម្បី​ព្យា​បាល​ជំ​ងឺ​ទឹកនោម​ផ្អែម ជំ​ងឺ​បេះដូង ឬ​ជំ​ងឺ​ធាត់​។ ចង់ពិនិត្យជំងឺបម្រុងទឹកនោមផ្អែម ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! បណ្តាញ​សារ​ព័ត៌​មាននានា​ រួម​ទាំង​អ្នកជំ​ងឺ និង​វេជ្ជបណ្ឌិតជាច្រើននាក់ បាន​ចាត់​ទុក GLP-1 ជា «ឱសថទិព្វ» ដោយ​សារ​តែ​ប្រសិទ្ធ​ភាព​នៃ​ការ​សម្រក​ទម្ងន់​ដ៏​គួរ​ឱ្យ​កត់​សម្គាល់​​របស់វា ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​។ ទោះ​បី​​ជា​មាន​ការ​បង្ហាញ​ពី​អត្ថ​ប្រយោជន៍​ដ៏​អស្ចារ្យ​នៃ​ឱសថ​នេះ​ក៏ដោយ ប៉ុន្តែ ព័ត៌​មាន​អំពី​ផល​ប៉ះ​ពាល់​របស់ឱសថនេះ​​លើ​ប្រព័ន្ធសរីរាង្គរាងកាយ មិន​ទាន់​មាន​ភាព​ទូទំទូលាយ​នៅឡើយ​ទេ​។ បច្ចុប្បន្ន អ្នក​វិទ្យា​សាស្ត្រ​ជាច្រើន​នាក់​នៅ​សាកល​វិទ្យាល័យវេជ្ជសាស្ត្រ Washington ក្នុង​ទីក្រុង St. Louis និង​ប្រព័ន្ធ​ថែ​ទាំ​សុខភាព និង​កិច្ច​ការអតីតយុទ្ធជន St. Louis បាន​ធ្វើ​ការ​វាយ​តម្លៃ​ជា​ប្រព័ន្ធ​ចំពោះ​លទ្ធផល​សុខភាព ក្នុង​ចំណោម​​អ្នក​ជំ​ងឺ​ទឹកនោម​​ផ្អែម​​ច្រើន​ជាង​២លាននាក់ ដែល​កំពុង​តែ​ប្រើប្រាស់​ឱសថ​សម្រក​ទម្ងន់​នេះ។ អ្នក​វិទ្យា​សាស្ត្រ​ទាំង​នោះ […]

អត្ថបទផ្សេងទៀតពី ជំងឺទឹកនោមផ្អែម

ស្វែងរក ជំងឺទឹកនោមផ្អែម

ផលវិបាកជំងឺទឹកនោមផ្អែម

អ្នកជំងឺទឹកនោមផ្អែមងាយខូចតម្រងនោម បណ្តាលមកពីមូលហេតុអ្វី?

អ្នក​ជំងឺ​ទឹកនោមផ្អែមងាយខូចតម្រង​នោម​ណាស់ ក្នុង​នោះ​ក៏​មាន​ការ​លើក​ឡើង​ថា ការ​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម អាច​ជា​មូលហេតុធ្វើ​ឲ្យ​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​ងាយ​​ខូច​តម្រង​នោម។ បកស្រាយ​ការ​លើក​ឡើង​ខាង​លើ​នេះ លោក​វេជ្ជបណ្ឌិត ទូច ឃុន ប្រធាន​មជ្ឈមណ្ឌល​ជំងឺ​ទឹកនោម​ផ្អែម​កម្ពុជា-កូរ៉េ ថា ការ​ប្រើ​ថ្នាំ​ទឹកនោម​ផ្អែម មិន​មែន​ជា​មូលហេតុ​ធ្វើ​ឲ្យ​ខូច​តម្រង​នោម​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ការ​ខូច​តម្រង​នោម​របស់​អ្នក​ជំងឺ​ទឹកនោម​ផ្អែម មក​ពី​កត្តា​សំខាន់ ២យ៉ាង ទី១ កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង​ខ្ពស់ ទី២ លើស​សម្ពាធ​ឈាម និង​កត្តា​ផ្សេងៗ​ទៀត។ ដោយសារ​តែ​កត្តា​ប្រឈម​ទាំង​២ខាង​លើ​នេះ ទើប​គ្រូពេទ្យ​ត្រូវ​តាម​ដាន និង​ពិនិត្យ​មើល​មុខងារ​តម្រង​នោម​របស់​អ្នក​ជំងឺ​ទឹកនោម​ផ្អែម ដោយ​ការ​ធ្វើ​តេស្ត​ឈាម។ បើសិន​ជា​រក​ឃើញ​ថា មាន​បញ្ហា​អ្វីមួយ​នោះ ក្រុម​គ្រូពេទ្យ​នឹង​បន្ថយ​ដូស​ថ្នាំ ឬ​បញ្ឈប់​ការ​ប្រើ​ថ្នាំ​ប្រភេទ​ណា​មួយ នៅ​ពេល​មុខងា​រតម្រង​នោម ឬ​មុខងារ​ថ្លើម​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​ចុះ​ខ្សោយ។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​លោក​វេជ្ជបណ្ឌិត​ថា ថ្នាំ​ជា​អាវុធ​មុខ២ ប្រសិន​ប្រើត្រឹមត្រូវ អាច​ជួយ​ឲ្យ​អ្នក​ជំងឺបានច្រើន ផ្ទុយ​ទៅ​វិញ​បើ​ប្រើ​មិន​ត្រឹមត្រូវ​ទៅ​តាមវេជ្ជ​បញ្ជាទេ នឹង​មាន​បញ្ហា​សុខភាពមិនខាន។ ​នៅក្នុង​សៀវភៅ​ជំនួយ​ស្មារតី​សម្រាប់​អ្នក​ជំងឺ​ទឹកនោម​ផ្អែម ដែល​រៀបរៀង​ដោយ​វេជ្ជបណ្ឌិត ស៊ុំ សត្ថា ឯកទេស​ជំងឺ​ទឹកនោមផ្អែម និង​ក្រពេញ បានពន្យល់ថា នៅ​ដំណាក់កាល​ដំបូង ជំងឺខូចតម្រង​នោម​មិន​រោគ​​សញ្ញា​អ្វី​នោះ​ទេ រោគ​សញ្ញា​នៅ​ដំណាក់​កាល​បន្ទាប់ រួមមាន ស្លេក ហើម ហត់ ក្អួត ទឹកនោម​តិច សម្ពាធឈាម​ខ្ពស់ ឯ​ដំណាក់​កាល​ចុង​ក្រោយ តម្រូវ​ឲ្យ​លាង​ឈាម។ [embed-health-tool-bmr] ថែតម្រង​នោម​ឲ្យ​មាន​សុខ​ភាព​ល្អ អ្នកជំងឺ​ទឹក​នោម​ផ្អែម​គួរ៖ – គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​តាម​ការណែនាំ – […]


ផលវិបាកជំងឺទឹកនោមផ្អែម

សញ្ញាចុះជាតិស្ករក្នុងឈាម អ្នកជំងឺទឹកនោមផ្អែមត្រូវដឹង

យើង​ធ្លាប់​ដឹង​ថា​អ្នក​ជំងឺ​ទឹកនោម​ផ្អែម ជា​អ្នក​ជំងឺ​ដែល​មាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់ តែ​ប្រសិន​ជា​ព្យាបាល​មិន​ត្រឹម​ត្រូវ ឬ​តាម​ដានសុខភាព​ជាប់​លាប់​ជាមួយ​គ្រូពេទ្យ​ជំនាញ​ទេ​នោះ ធ្វើ​ឲ្យ​អ្នក​ជំងឺ​មាន​កង្វះ​ជាតិ​ស្ករ​ទៅ​វិញ។ កាលណា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នក​ជំងឺ​ទាប​ជាង 70mg/dl មាន​ន័យថា​កម្រិត​ជាតិស្ករ​ចុះ​ទាប​ហើយ។ កង្វះ​ជាតិ​ស្ករ​លើ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម អាច​នឹង​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​អ្នក​ជំងឺ​ច្រើន ពិសេសឈាន​ទៅ​បាត់​បង់​ជីវិត ប្រសិន​បើ​ជួយ​មិនទាន់​ពេល​វេលា។ រោគ​សញ្ញា​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ​ទាប – ងងុយគេង – ញ័រ​បេះដូង – ឆេវឆាវ – ឃ្លាន – ញ័រដៃ-ជើង – បែកញើស – ស្ពឹក​មាត់ – ឈឺក្បាល រោគ​សញ្ញា​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះទាប​ខ្លាំង – ព្រិល​ភ្នែក – វង្វេងវង្វាន់ – ពិបាក​និយាយ – សន្លប់ ឬ​ប្រកាច់ កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ​ទាប តើ​អ្នក​ជំងឺ​ទឹកនោមផ្អែម​ត្រូវ​ធ្វើ​ដូចម្តេច? ក្នុង​សៀវភៅ​ជំនួយ​ស្មារតី​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ដែល​រៀប​រៀង​ដោយ​វេជ្ជបណ្ឌិត ស៊ុំ សត្ថា បានណែនាំថា ប្រសិន​បើ​អ្នក​ជំងឺ​នៅ​មាន​ស្មារតី​ធម្មតា អាច​ញ៉ាំ​បាន ត្រូវ​ឲ្យ​ញ៉ាំ​ជាតិស្ករ ១៥ក្រាម (ប្រហែល​ទឹក​ក្រូច​កន្លះកែវ ស្ករគ្រាប់ ២គ្រាប់ ស្ករស ឬទឹកឃ្មុំ ២ស្លាបព្រា​កាហ្វេ) រួចរង់ចាំ ១៥នាទី សឹម​ពិនិត្យ​ឈាម​មើលជាតិ​ស្ករ បើ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​នៅ​តែ​ទាប​ជាង 70mg/dl ត្រូវ​ញ៉ាំ​ជាតិស្ករ ១៥ក្រាម​ម្តង​ទៀត រួច​ជោះឈាម​ពិនិត្យ​ជាតិ​ស្ករ​ឡើង​វិញ។ ក្នុង​ករណី​អ្នក​ជំងឺ​សន្លប់ ប្រកាច់ ឬ​ស្មារតី​មិន​ប្រក្រតី ចាំបាច់​ត្រូវ​នាំ​អ្នក​ជំងឺ​មក​មន្ទីរពេទ្យ​ជា​បន្ទាន់ ​ហាម​ឲ្យអ្នក​ជំងឺ​លេប​ជាតិ​ស្ករ​តាម​មាត់។ អត្ថទ​ពាក់ព័ន្ធ​៖ សារសំខាន់នៃការរក្សាទុក និង​គុណភាព​របស់អាំងស៊ុយលីន​ ទម្លាយមូលហេតុធំៗ […]


ជំងឺទឹកនោមផ្អែមប្រភេទ១

ឃើញ​សញ្ញា​ទាំង ​៩​​នេះ​ បញ្ជាក់​ថា​​ញ៉ាំ​ជាតិស្ករ​ច្រើន​ជ្រុល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គ្នា​យើង​ភាគ​ច្រើន​​តែងតែ​គិត​ថា​​ មាន​តែ​ជំងឺ​ទឹក​នោម​ផ្អែម​ប៉ុណ្ណោះ​​​ ដែល​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​យើង​ឡើង​ខ្ពស់​ ប៉ុន្តែ​វា​មិន​ដូច្នោះ​ឡើយ​។ ​ការ​ញ៉ាំ​ស្ករ​ច្រើន​ក៏​អាច​ធ្វើ​ឲ្យ​យើង​​មាន​រោគ​សញ្ញា​ស្រដៀង​​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ដូច​គ្នា។​ ដូច្នេះ​ហើយ​ ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​ផ្សេងៗ​ ​យើង​គប្បី​​យល់​ដឹង​ពី​រោគ​សញ្ញា​​​ឲ្យ​បាន​ទាន់​ពេលវេលា​ និង​ចាប់ផ្ដើម​ចាត់វិធានការ​ឲ្យ​​បាន​​ត្រឹមត្រូវ​។ យ៉ាង​ណា​មិញ រោគ​សញ្ញា​នៃ​ការ​ញ៉ាំ​ជាតិ​ស្ករ​ច្រើន​ជ្រុល​មាន​​ដូច​ខាង​ក្រោម​៖ ១. ឃ្លាន​ជាប់​​រហូត​ ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​រារាំង​ជាតិ​គ្លុយកូស​មិន​ឲ្យ​ចូល​ក្នុង​កោសិកា​។​ ជា​លទ្ធផល​ រាងកាយ​របស់​យើង​​មិន​ទទួល​បាន​ថាមពល​ ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​យើង​ត្រូវការ​ញ៉ាំ​អាហារ​​ញឹកញាប់​ ដើម្បី​បំពេញ​មុខងារ​រាងកាយ​។ ២. អស់​កម្លាំង​ខ្លាំង​ ជាមួយ​គ្នា​នេះ​ដែរ​ នៅ​ពេល​ដែល​ជាតិ​ស្ករ​ក្នុង​ឈាម​មាន​កម្រិត​ខ្ពស់​ រាងកាយ​មិន​អាច​ស្តុក​ទុក​ និង​ស្រូប​យក​គ្លុយកូស​បាន​ត្រឹមត្រូវ​ឡើយ​ ធ្វើ​ឲ្យ​យើង​​មិន​អាច​ប្រើប្រាស់​ថាមពល​ប្រកប​ដោយ​ប្រសិទ្ធភាព​។​ បន្ថែម​ពី​នេះ​ កោសិកា​រាងកាយ​ក៏​មិន​អាច​ទទួល​បាន​ថាមពល​ដែល​ត្រូវការ​។​ កត្តា​ទាំង​នេះ​ហើយ​ ធ្វើ​ឲ្យ​​គ្នា​យើង​មាន​​អារម្មណ៍​ថា​ហត់​នឿយ​ខ្លាំង​ដោយ​គ្មាន​មូលហេតុ​។ ៣.​នោម​ញឹកញាប់​ បន្ថែម​ពី​នេះ​ តម្រង​នោម​របស់​យើង​ក៏​មិន​អាច​ស្រូប​សារធាតុ​រាវ​ម្ដង​ទៀត​បាន​ដែរ​។​ ដូច្នេះ​ហើយ​ ​រាងកាយ​ព្យាយាម​​ធ្វើ​ឲ្យ​កំហាប់​គ្លុយកូស​ក្នុង​ឈាម​ និង​ក្នុង​កោសិកា​មាន​ភាព​ស្មើ​គ្នា​ ​រំលាយ​ឈាម​ជាមួយ​នឹង​សារធាតុ​រាវ​​ដែល​មាន​នៅ​ក្នុង​កោសិកា​ដោយ​នាំ​​ឲ្យ​មាន​បណ្ដុំ​​គ្លុយកូស​ទៅ​ជា​ធម្មតា​វិញ។ កត្តា​នេះ​ហើយ​បណ្ដាល​ឲ្យ​យើង​នោម​ញឹកញាប់​។ ៤. មាត់​ស្ងួត​ ស្រេក​ទឹក​ខ្លាំង​ ​​​​​​មាត់​ស្ងួត​ និង​អាការៈ​ស្រេក​ទឹក​ខ្លាំង​គឺ​ជា​​ប្រតិកម្ម​តប​នឹង​ការ​បាត់បង់​កម្រិត​ជាតិ​ទឹក​ធ្ងន់ធ្ងរ ហើយ​អ្នក​មានជំងឺ ទឹក​នោម​ផ្អែម​ប្រភេទ​១ ច្រើន​មាន​រោគសញ្ញានេះ​ និង​​ថ្នាំ​ព្យាបាលជំងឺ​ទឹកនោម​ផ្អែម​ក៏ធ្វើ​ឲ្យ​ស្ងួត​មាត់​ដែរ​។​ ​ ៥. ស្រក​ទម្ងន់​ ជាមួយ​នឹង​កម្រិត​ជាតិ​គ្លុយកូស​ខ្ពស់​ យើង​អាច​ស្រក​ទម្ងន់​​នៅ​ក្នុង​រយៈពេល​ខ្លី​ ទោះ​បី​ជា​យើង​ញ៉ាំ​អាហារ​ញឹកញាប់​ និង​មាន​ផ្ទុក​កាឡូរី​ច្រើន​ក៏​ដោយ​។​ ជាក់​ស្ដែង​ ការ​បាត់បង់​ជាតិ​ទឹក​ដោយ​សារ​តែ​នោម​ញឹកញាប់​ បណ្ដាល​ឲ្យ​កម្រិត​​សារធាតុ​រាវ​​ក្នុង​រាងកាយ​ចុះ​ទាប​ ដែល​បណ្ដាល​ទៅ​ជា​ការ​ស្រក​ទម្ងន់​។ ៦. ការបង្ករមេរោគ​ ការ​បង្ករ​រោគ​តាបប្រព័ន្ធ​ទឹក​នោម​ និង​ជំងឺ​ផ្សិត​អាច​កើត​ឡើង​ទាំង​បុរស​ និង​ស្ត្រី​ អាច​ដោយ​សារ​តែ​បរិមាណ​ស្ករ​ច្រើន​បង្កើត​បរិយាកាស​អំណោយផល​សម្រាប់​ការ​បន្ត​ពូជ​នៃ​ពពួក​ផ្សិត​ និង​បាក់តេរី​។ ៧. ស្បែក​ស្ងួត​ ទន្ទឹម​នឹង​នេះ​ដែរ ស្បែក​ស្ងួត​ក៏​មាន​ពាក់ព័ន្ធ​នឹង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ផង​ដែរ​ ពីព្រោះ​ការ​នោម​ញឹកញាប់​អាច​ធ្វើ​ឲ្យ​រាងកាយ​ខ្វះ​ជាតិ​ទឹក​ […]


ផលវិបាកជំងឺទឹកនោមផ្អែម

ជំងឺទឹកនោមផ្អែម៖ សញ្ញាព្រមានអាច​កើតមាន​លើស្បែក​

ជំងឺ​ទឹក​នោមផ្អែម អាច​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ច្រើន​កន្លែង​លើ​រាង​កាយ​របស់​យើង រួម​ទាំង​ស្បែក​ផង​ដែរ​។ ពេល​ជំងឺ​ទឹក​នោម​ផ្អែម​បង្ក​ផល​ប៉ះពាល់​លើ​ស្បែក វា​ជា​សញ្ញា​បង្ហាញ​ថា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​។ ការណ៍​នេះ​មាន​ន័យ​ថា​​យើង​អាច​កើត​ជំងឺ​ទឹក​នោម​ផ្អែម ឬ​ត្រៀម​កើត​ជំងឺ​ទឹក​នោម​ផ្អែម ឬ​បើ​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ស្រាប់ ការ​ថែទាំ​របស់​យើង​មិន​បាន​ត្រឹម​ត្រូវ​ល្អ​។ បើ​សិន​ជា​គ្នា​យើង​មាន​ឃើញ​សញ្ញា​ទាំង​នេះ​នៅ​លើ​ស្បែក​ ជាពេល​ដែល​យើង​គួរ​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ហើយ​។ ១. ស្នាម​ក្រហម លឿង ឬ​ត្នោត នៅ​លើ​ស្បែក​ ស្ថានភាព​ស្បែក​ប្រភេទ​នេះ ច្រើន​ចាប់​ផ្ដើម​ឡើង​ពី​ស្នាម​ពក​តូចៗ​ដូច​ជាមុន​អ៊ីចឹង។ ស្នាម​ពក​តូច​ៗ​ក៏​ចាប់​ផ្ដើម​វិវត្ត​ទៅជា​បន្ទះហើម និង​រឹង​នៅ​លើ​ស្បែក​។ ស្នាម​បន្ទះ​ៗ​នេះ​អាច​មាន​ពណ៌​លឿង ក្រហម ឬ​ត្នោត​។ ក្រៅ​ពី​នេះ​យើង​អាច​មើល​ឃើញ​សរសៃឈាម ស្បែក​រមាស់ និង​ឈឺ​ចាប់ ហើយ​ក៏​អាច​មាន​ជំងឺ​ស្បែក​កើត​ឡើង​ញឹក​ញាប់​​ផង​ដែរ​។ បើ​ចេញ​សញ្ញា​បែប​នេះ យើង​គួរ​ទៅ​ធ្វើ​តេស្ត​ជំងឺ​ទឹក​នោម​ផ្អែម ឬ​បើ​យើង​ជា​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ស្រាប់​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ និង​គ្រប់​គ្រង​ជំងឺ​បាន​ល្អ​។ កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ២. ស្នាម​ខ្មៅ​នៅ​តំបន់​ណាមួយ​លើ​ស្បែក ស្នាម​ខ្មៅ​នៅ​លើ​ស្បែក អាច​មាន​សមភាព​គ្រើម​ដូច​កំណាត់សំពត់​ មាន​កើត​នៅ​ត្រង់​ក​ផ្នែក​ខាង​ក្រោយ ក្លៀក ឬ​ក្រលៀន ឬ​អាច​កន្លែង​ផ្សេង​ទៀត ដែល​នេះ​អាច​មាន​ន័យ​ថា​មាន​កម្រិត​អាំងស៊ុយលីន​ខ្ពស់​ក្នុង​ឈាម។ សញ្ញា​នេះ ច្រើន​ជា​សញ្ញា​បញ្ជាក់​ថា​យើង​ត្រៀម​កើត​ជំងឺ​ទឹក​នោម​ផ្អែម​។ បើ​ឃើញ​មាន​សញ្ញា​នេះ គ្នា​យើង​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ និង​ធ្វើ​តេស្ត​ជំងឺ​ទឹកនោមផ្អែម។ ​៣. ស្បែក​ឡើង​ក្រាស់ និង​រឹង​ ពេល​ស្បែក​នៅ​ម្រាមដៃ ម្រាមជើង ឬ​ទាំង​ពី​វិវត្ត​ទៅ​ជា​សភាព​បែប​នេះ​ គេ​ហៅ​ជា​ភាសា​បច្ចេកទេស​ថាdigital sclerosis ។ ក្រៅពី​ស្បែក​ឡើង​រឹង និង​ក្រាស់ ម្រាម​ដៃ​របស់​យើង​ក៏​អាច​ពិបាក​ធ្វើ​ចលនា​ផង​ដែរ​។ បើសិនជា​អ្ន​ក​ជំងឺ​ទឹក​នោម​ផ្អែម​ គ្រប់​គ្រង​ជំងឺ​មិន​បាន​ល្អ​អស់​រយៈពេល​រាប់​ឆ្នាំ នោះ​យើង​អាច​នឹង​មាន​អារម្មណ៍​ថា​មាន​គ្រាប់​ថ្ម​តូចៗ​(pebbles)នៅ​ក្នុង​ម្រាម​ដៃ​ដូច្នោះ​ដែរ​។ ស្បែក​ឡើង​ក្រាស់ ​រឹង ពេល​ខ្លះ​ក៏​អាច​រាល​ដាល​ទៅ​ដល់​មុខ ស្មា […]


ជំងឺទឹកនោមផ្អែមប្រភេទ២

អ្នកជំងឺទឹកនោមផ្អែមគួរដឹងរឿងទាំងនេះ មុនពេលញ៉ាំផ្លែឈើ

ការ​ញ៉ាំ​ផ្លែឈើ​ជា​ជម្រើស​ល្អ​សម្រាប់​សុខភាព​ ដោយ​អាច​ជា​អាហារ​សម្រន់ និង​ជា​ផ្នែក​មួយ​នៃ​របប​អាហារ​មាន​តុល្យភាព​។ ផ្លែ​ឈើ​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​ច្រើន​យ៉ាង​ រួម​ទាំង​ជាតិ​សរសៃ​ផង​ដែរ​។ ​យ៉ាងណា ផ្លែ​ឈើ​មួយ​ចំនួន​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់ ដែល​អាច​បណ្ដាល​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​យើង​ឡើង​ខ្ពស់​ដែរ ហើយ​អ្នក​​មាន​ជំងឺ​ទឹក​នោម​ផ្អែម គួរ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ញ៉ាំ​ផ្លែ​ឈើ​ទាំងនោះ​។ កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ១. ផ្លែ​ឈើ និង​កម្រិត​ជាតិ​ស្ករ​ក្នុង​ផ្លែឈើ​ ​ផ្លែ​ឈើ​ជា​ច្រើន​មុខ​មាន​ជាតិ​សរសៃ​ខ្ពស់ ហើយ​ជាតិ​សរសៃ​ជួយ​បន្ថយ​ល្បឿន​នៃ​ការ​រំលាយអាហារ ជួយ​ការពារ​កុំ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់។ ក្រៅពី​នេះ ជាតិ​សរសៃ​ក៏​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ឆ្អែត​បាន​យូរ និង​ជួយ​ឲ្យ​រក្សា​ទម្ងន់​បាន​ល្អ​ទៀត​ផង​។ យ៉ាង​ណា សម្រាប់​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ក៏​ត្រូវ​ដឹង​ដែរ​ថា​ នៅ​ក្នុង​ផ្លែ​ឈើ​មាន​កាបូអ៊ីដ្រាត អាច​នឹង​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង​ដែរ។ ដូច​នេះ វា​ជា​ការ​សំខាន់​ណាស់​ក្នុង​ការ​កំណត់​បរិមាណ​កាបូអ៊ីដ្រាត​ ឬ​ជាតិ​ស្ករ​ក្នុង​ផ្លែ​ឈើ​​ឲ្យ​ស្រប​តាម​ថ្នាំ​ដែល​យើង​កំពុង​ប្រើ របប​អាហារ និង​របៀបរបប​រស់​នៅ​របស់​អ្ន​ក​ជំងឺ​។ មួយ​វិញ​ទៀត បើ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​មាន​​បញ្ហា​ពិបាក​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ភ្លាម​ដែរ​។​ [embed-health-tool-bmi] ផ្លែ​ឈើ​មាន​កម្រិត​ជាតិ​ស្ករ​ទាប៖ ផ្លែ​ស្វាយ ផ្លែ​ប៉ោម ផ្លែ​ក្រូច ផ្លែ​ចេក (មិន​ទុំ​ជោរ) ផ្លែ​សារី ល្ហុង និង​ ទំពាំង​បាយ​ជូរ ជា​ដើម​។​​ ផ្លែ​ឈើ​មាន​កម្រិត​ជាតិ​ស្ករ​ខ្ពស់៖ ផ្លែ​ឪឡឹក ផ្លែ​ម្នាស់ ផ្លែ​ចេក​ទុំជោរ និង​ ផ្លែ​លម៉ើ​ក្រៀម ជាដើម​។​​​ ២. វិធី​ញ៉ាំ​ផ្លែ​ឲ្យ​សុវត្ថិ​ភាព​ ការ​អនុវត្ត​វិធី​តូចៗ​មួយ​ចំនួន​ជួយ​ឲ្យ​យើង​ទទួល​បាន​ផល​សុខភាព​ច្រើន​ដែរ។ ពេល​ញ៉ាំ​ផ្លែឈើ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​គួរ​ដឹង​រឿង​នេះ៖ ​ញ៉ាំ​ក្នុង​កម្រិត​សម​ល្មម ពិសេស​ផ្លែ​ឈើក្រៀម​។ ទំពាំង​បាយ​ជូរ​ក្រៀម​ត្រឹម​ពីរ​ស្លាប​ព្រាកាហ្វេ​មាន​កម្រិត​ជាតិ​ស្ករ​ស្មើ​នឹង​ផ្លែ​ប៉ោម​មួយ​ផ្លែ​តូច​។ ជ្រើស​រើស​ញ៉ាំ​ផ្លែ​ឈើ​ស្រស់ ប្រសើរ​ជា​ផ្លែឈើ​កែច្នៃ។ ផ្លែឈើ​កែច្នៃ […]


ផលវិបាកជំងឺទឹកនោមផ្អែម

អ្នកជំងឺទឹកនោមផ្អែម អាចយល់ខុសលើរឿងនេះ ទាក់ទងនឹងកូវីដ១៩

ស្រប​ពេល​ដែល​អ្នក​វិទ្យាសាស្ត្រ​បាន​យល់​ដឹង​ច្រើន​ពី​វីរុសកូវីដ១៩ ធ្វើ​ឲ្យ​អ្នក​វិទ្យាសាស្រ្ត​បាន​ដឹង​យ៉ាង​ច្បាស់​ថា​វីរុស​នេះ​មាន​ផល​ប៉ះពាល់​លើ​មនុស្ស​មាន​សភាព​ផ្សេងៗគ្នា​។ សម្រាប់​អ្នក​មាន​ជំងឺ​ប្រចាំ​កាយ ឬ​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ​ ស្ថាន​ភាព​រោគ​សញ្ញា​ពេល​ឆ្លង​កូវីដ១៩ ក៏​ធ្ងន់​ធ្ងរ​ដែរ​។ ចុះ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​វិញ​យ៉ាង​ម៉េច​ដែរ? មាន​ការ​លើក​ឡើង​ថា​អ្ន​ក​ជំងឺ​ទឹក​នោ​ម​ផ្អែម​ងាយ​ឆ្លង​ជំងឺ​កូវីដ១៩ ពិត​ឬ​យ៉ាង​ណា?​ ​១. ការ​យល់​ខុស​ចំពោះ​អ្នក​មាន​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺកូវីដ១៩ អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រហែលជា​អាច​ឮ ឬ​យល់ថា​ខ្លួន​ជា​មនុស្ស​ងាយ​ឆ្លង​ជំងឺ​កូវីដ១៩ ជាង​អ្នក​ផ្សេង។ យ៉ាងណា លោកស្រី វេជ្ជបណ្ឌិត Janaki Vakharia បម្រើការ​នៅ​មន្ទីរពេទ្យ Massachusetts General Hospital សហរដ្ឋ​អាមេរិក​លើក​ឡើង​ថា​ នេះ​គ្រាន់​តែ​ជា​ការ​យល់​ខុស​មួយ​ប៉ុណ្ណោះ​។ លោក​ស្រី​មាន​ប្រ​សាសន៍​ថា៖ «​យើង​មិ​ន​ជឿ​ថា​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម​ងាយ​ឆ្លង​វីរុស​កូ​វីដ​១៩​ជាង​ប្រជាពលរដ្ឋ​ទូទៅ​នោះ​ទេ...​តែថា​ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម អាច​ប្រឈម​នឹង​ផល​វិបាក​ធ្ងន់ធ្ងរ​ពេល​កើត​ជំងឺ​នេះ នេះ​បើ​តាម​អ្វី​ដែល​បាន​សិក្សា​រក​ឃើញ...​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ហាក់​មាន​ប្រតិកម្ម​ខ្លាំង​ពេល​ឆ្លង​វីរុស​​»។ ២. ទំនាក់​ទំនង​រវាង​ជំងឺ​ទឹកនោមផ្អែម និង​វីរុសកូវីដ១៩​ បើ​តាម​ការ​ចុះ​ផ្សាយ​លើ​វិបសាយ​មន្ទីរ​ពេទ្យ Massachusetts General Hospital បាន​លើក​ឡើ​ង​ថា គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​មូល​ហេតុ​អ្វី​ឲ្យ​ប្រាដក​ទេ ដែល​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ឆ្លងកូវីដ១៩ មាន​ផលវិបាក​ធ្ងន់ធ្ងរ​។ ប៉ុន្តែ​ថា​ តាម​ការសិក្សា​​កន្ល​ង​មក​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​អាច​មាន​ប្រព័ន្ធ​ភាព​ស៊ាំខ្សោយ​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ជាសះស្បើយ​ពី​របួស ឬ​ជំងឺ​ផ្សេង​មិន​បាន​លឿន​។​ បន្ថែម​ពី​នេះ បើ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ មិន​បាន​គ្រប់គ្រង​ជំងឺ​នេះ​ឲ្យ​បាន​ល្អ​ក្នុង​រយៈពេល​យូរ វា​នឹង​បង្ក​ឲ្យ​មានការ​រលាក ដែល​ការណ៍​នេះ​​ក៏​មាន​ផល​ប៉ះពាល់​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​ផង​ដែរ​។​​ លោក​ស្រី​វេជ្ជបណ្ឌិត​ដដែល​បញ្ជាក់​ថា៖ «ការ​រលាក​កើត​មាន​នៅ​ពេល​មាន​កម្រិត​រង​របួស​នៅ​លើ​កោសិកា។ ឧទាហរណ៍​ថា ពេល​យើង​ធ្វើ​ម្ហូប​ ហើយ​មុត​ដៃ នោះ​គេ​ហៅថា​ការ​រលាក។ ក្រោយ​មាន​ការ​រលាក ក៏​មាន​ការ​នាំ​មូលេគុល និង​ប្រូតេអ៊ីន​ផ្សេង​ទៅ​កាន់​កន្លែង​របួស​នោះ​​ដើម្បី​បាន​ជា​សះ​ស្បើយ​។ ប៉ុន្តែ​ដំណើរ​ការ​នេះ​នឹង​មិន​អាច​ធ្វើ​ទៅ​បាន​គ្រប់​ពេល​ទេ បើ​យើង​មាន​ជំងឺ​ប្រចាំ​កាយ ហើយ​បើ​មានការ​រលាក​យូរអង្វែង​ […]


ផលវិបាកជំងឺទឹកនោមផ្អែម

សំខាន់សម្រាប់អ្នកជំងឺទឹកនោមផ្អែម៖ ចម្ងល់ ៣ ទាក់ទងនឹងជំងឺកូវីដ១៩

បញ្ហា​កូវីដ១៩ មិនទាន់ថយទេ ឯខ្លះកាន់តែក្ដៅ ទោះជានៅកម្ពុជា​ស្ថិតក្រោមការគ្រប់គ្រងបានក៏ដោយ។ ក្រៅពីវិធានការ ៣កុំ ៣ការពារ យុទ្ធនាការវ៉ាក់សាំង​ដូសទី២ និង​ដូសជំរុញ​រួច ក្ដីបារម្ភបន្ទាប់​របស់សមាមជិកគ្រួសារ ឬ​ខ្លួន​ផ្ទាល់​គឺ ជំងឺរ៉ាំរ៉ៃប្រចាំកាយ។ យើង​ទទួល​បាន​សំណួរ​ច្រើន​ណាស់​ពីមិត្តអ្នកអានសម្ដែងក្ដីបារម្ភ  ថ្ងៃនេះ Hello គ្រូពេទ្យ លើក​យក​ចម្ងល់៣ ដែល​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​គួរ​ស្វែង​យល់ ជុំវិញ​វិបត្តិកូវីដ១៩​។ សម្រាប់​ព័ត៌មាន​ខាង​ក្រោម​នេះ ជា​ព័ត៌មាន​ចុះ​ផ្សាយ​ក្នុង​វិបសាយ​សមាគម​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​សហរដ្ឋអាមេរិក។ ១. ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ងាយ​ឆ្លង​កូវីដ១៩ ជាង​អ្នក​ផ្សេង?​ មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​ភស្តុតាង​បញ្ជាក់​ថា​អ្ន​ក​មាន​ជំងឺ​ទឹក​នោម​ផ្អែម ងាយ​ឆ្លង​វីរុស​កូវីដ១៩ ជាង​អ្នក​ផ្សេង​នោះ​ទេ​។ បញ្ហា​នៅ​ត្រង់​ថា អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម អាច​នឹង​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ជាង​អ្នក​ផ្សេង បើ​សិន​ជា​មាន​ឆ្លង​កូវីដ១៩​។​ ដូច​គ្នា​ដែរ​ បើ​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម​ហើយ មាន​ទាំង​ជំងឺ​បេះដូង​ទៀត នោះ​ស្ថាន​ភាព​សុខភាព​អាច​មាន​ហានិភ័យ​កាន់​តែ​ខ្ពស់​បើ​មាន​ឆ្លង​វីរុស​កូវីដ​១៩​។ ដូច​គ្នា​ដែរ មនុស្ស​វ័យ​ចំណាស់ ក៏​ប្រឈម​ខ្ពស់​នឹង​ផលវិបាក​ខ្លាំង​ដែរ បើ​មាន​ឆ្លង​វីរុស​​នេះ​។ ២. ម៉េច​បាន​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រឈម​ផល​វិបាក​ធ្ងន់ធ្ងរ​ពេល​ឆ្លង​កូវីដ១៩? អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម ហាក់​​មាន​ផលវិបាក​ធ្ងន់​ធ្ងរ​ក្រោយ​កើត​មាន​ជំងឺ​កូវីដ១៩​។ ជា​ទូទៅ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម ត្រូវ​គេ​រក​ឃើញ​ថា​មាន​ផល​វិបាក​ និង​រោគ​សញ្ញា​ធ្ងន់​ធ្ងរ​ពេល​ឆ្លង​វីរុស មិន​ថា​តែ​​វីរុស​កូវីដ​១៩​នោះ​ទេ​។ បើ​តាម​ការ​សង្កេត​របស់​ក្រុម​អ្នក​ស្រាវ​ជ្រាវ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ដែល​បាន​គ្រប់​គ្រង​ស្ថាន​ភាព​ជំងឺ​របស់​ខ្លួន​បាន​ល្អ គឺ​អាច​បន្ថយ​រោគ​សញ្ញា​ធ្ងន់​ធ្ងរ​ពី​ជំងឺ​កូវីដ១៩​។ ផ្ទុយ​ពីនេះ​ បើ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​មាន​ជំងឺ​បេះដូង ឬ​មាន​ផលវិបាក​ផ្សេង​ទៀត​ដោយ​សារ​ជំងឺ​ទឹក​នោម​ផ្អែម នឹង​ធ្វើ​ឲ្យ​ឱកាស​កើត​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ពេល​ឆ្លង​កូវីដ១៩ ​ក៏​កាន់តែ​ខ្ពស់ ដូច​ជា​ពេល​យើង​ឆ្លង​​វីរុស​ផ្សេង​ដែរ ព្រោះ​ថា​បើ​យើង​មាន​បញ្ហា​សុខភាព​ច្រើន​ រាង​កាយ​ក៏​ពិបាក​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​ឆ្លង​ទាំង​នោះ​ដែរ​។ ​​​​​ការ​ឆ្លង​វីរុស អាច​បង្កើន​ការ​រលាក […]


ផលវិបាកជំងឺទឹកនោមផ្អែម

ជំងឺ​ទឹក​នោម​ផ្អែម​ អាច​បំផ្លាញ​​សរសៃ​ពួរបាន តើហេតុអ្វី?

​បើ​​មាន​អាការៈ​ឈឺ​ចាប់​នៅ​ពេល​​ធ្វើ​ចលនា​ វា​អាច​បណ្ដាល​មក​ពី​សរសៃ​ពួរ​ ដែល​ភ្ជាប់​សាច់​ដុំ​ទៅ​កាន់​ឆ្អឹង​។ កម្រិត​ជាតិ​​ស្ករ​ក្នុង​ឈាម​ខ្ពស់​ ក៏​អាច​ជំរុញ​ឲ្យ​មាន​បញ្ហា​សរសៃ​ពួរ​ផង​ដែរ​។​ ពិត​ណាស់​ ​​សរសៃ​ពួរ​ពាសពេញ​រាងកាយ​ រួម​ទាំង​ស្មា​ ដើម​ដៃ​ ក​ដៃ​ ត្រគាក​ ជង្គង់​ និង​ក​ជើង​ ហើយ​សរសៃ​ពួរ​ទាំង​នេះ​ផ្ទេរ​កម្លាំង​ពី​សាច់​ដុំ​ ទៅ​កាន់​ឆ្អឹង​របស់​យើង​ ដើម្បី​ឲ្យ​យើង​អាច​ធ្វើ​ចលនា​បាន​។ យ៉ាង​ណា​មិញ​ បើ​យើង​មិន​អាច​គ្រប់គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​បាន​ល្អ​ទេ​នោះ​ សរសៃ​ពួរ​អាច​ឡើង​ក្រាស់​​ និង​ងាយ​ដាច់​រហែក​ថែម​ទៀត​ផង​។ ​​​ជំងឺ​ទឹក​នោម​ផ្អែម​ធ្វើ​ឲ្យ​សរសៃ​ពួរ​ឈឺចាប់​យ៉ាង​ដូច​ម្ដេច​? ការ​​ខូច​សរសៃ​ពួរ​ដោយ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១​ និង​ប្រភេទ​២​ កើត​ឡើង​ ពីព្រោះ​តែ​សារធាតុ ​advanced glycation end products (AGEs) ដែល​កើត​ឡើង​នៅ​ពេល​ដែល​ប្រូតេអ៊ីន​ ឬ​ជាតិ​ខ្លាញ់​លាយ​បញ្ចូល​គ្នា​ជាមួយ​នឹង​ជាតិ​ស្ករ​នៅ​ក្នុង​ចរន្ត​ឈាម​។ ជា​ធម្មតា​ រាងកាយ​​​យើង​បង្កើត​សារធាតុ​ AGEs ​ក្នុង​ល្បឿន​យឺត​ និង​ថេរ។​ ប៉ុន្តែ​នៅ​ពេល​ដែល​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ ជាតិ​ស្ករ​បន្ថែម​នៅ​ក្នុង​ឈាម​​នឹង​បង្កើន​ល្បឿន​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សរសៃ​ពួរ​។ ជាក់​ស្ដែង​សារធាតុ​AGEs​​អាច​ធ្វើ​ឲ្យ​រចនាសម្ព័ន្ធ​របស់​សរសៃ​ពួរ​មាន​ការ​ផ្លាស់ប្ដូរ​ និង​អាច​ប៉ះពាល់​ដល់​មុខងារ​របស់​វា​ថែម​ទៀត​ផង​។​ នៅ​ពេល​ដែល​សរសៃ​ពួរ​ក្រាស់​ជាង​ធម្មតា វា​នឹង​មិន​អាច​ទប់ទល់​នឹង​ទម្ងន់​ច្រើន​ដូច​ពី​មុន​បាន​ឡើយ​។​ បញ្ហា​សរសៃ​ពួរ​មួយ​ចំនួន​ដែល​កើត​ឡើង​ ប្រសិនបើ​យើង​មិន​អាច​គ្រប់គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​បាន​ល្អ​មាន​ដូចជា៖ គាំង​ស្មា រហែក​សាច់​ដុំ​ត្រង់​ស្មា​ បត់​ម្រាម​ដៃ​មិន​កើត​ ឬ​គាំង ជំងឺCarpal Tunnel Syndrome​ ជំងឺ​Dupuytren's contracture ជា​ទូទៅ​ការ​ខូច​សរសៃ​ពួរ​នឹង​ធ្វើ​ឲ្យ​យើង​មាន​ការ​​ឈឺ​ចាប់​ និង​អាច​រារាំង​ដល់​ការ​ធ្វើ​ចលនា​សន្លាក់​របស់​យើង​ផង​ដែរ។​ ទោះ​បី​ជា​យើង​ព្យាបាល​រួច​​ដោយ​ការ​វះកាត់​យ៉ាង​ណា​ក្ដី​ ក៏​សរសៃ​ពួរ​អាច​ដាច់​រហែក​ម្ដង​ទៀត​ដូច​គ្នា។​ តើ​ការ​ខូច​សរសៃ​ពួរ​អាច​ប៉ះពាល់​ដល់​ជំងឺ​ទឹក​នោម​ផ្អែម​ដែរ​ឬ​ទេ​? ​លំហាត់​ប្រាណ​មាន​សារសំខាន់​ណាស់​ ដើម្បី​ជួយ​​យើង​ក្នុង​ការ​គ្រប់គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​បាន​ល្អ​ ប៉ុន្តែ​យើង​អាច​នឹង​ពិបាក​ក្នុង​ការ​ធ្វើ​លំហាត់​ប្រាណ​នៅ​ពេល​ដែល​សរសៃ​ពួរ​របស់​យើង​ឈឺ​ចាប់​ […]


ជំងឺទឹកនោមផ្អែមប្រភេទ២

អ្នកជំងឺទឹកនោមផ្អែមងាយដំបៅជើង ពេលខ្លះឈានដល់កាត់ជើង មកពីមូលហេតុទាំងនេះ

ដំបៅជើងជាផលវិបាកមួយក្នុងចំណោមផលវិបាកផ្សេងទៀតរបស់ជំងឺទឹកនោមផ្អែម ហើយមិនមែនអ្នកជំងឺដែលមានដំបៅ សុទ្ធតែព្យាបាលមិនជា ត្រូវតែកាត់ជើងចេញនោះទេ។ ប្រភេទដំបៅជើងលើអ្នកជំងឺទឹកនោមផ្អែម បើសិនជាអ្នកជំងឺទឹកនោមផ្អែមមានដំបៅជើង ហើយដំបៅជើងនោះប៉ះពាល់ផ្នែកខាងក្រៅ បានន័យថា ដំបៅនោះកើតឡើងដោយការប៉ះរបស់រឹង ឬមានគ្រោះថ្នាក់អ្វីមួយ ចេញជាដំបៅ។ ដំបៅនោះអាចព្យាបាលជាធម្មតាវិញ ក្នុងករណីអ្នកជំងឺគ្រប់គ្រងជាតិស្ករក្នុងឈាមបានត្រឹមត្រូវ។ ផ្ទុយទៅវិញ បើសិនជាអ្នកជំងឺទឹកនោមផ្អែមកើតដំបៅជើងដោយសារស្ទះសរសៃឈាម ឬប៉ះពាល់ខ្លាំងទៅលើប្រព័ន្ធប្រសាទ ដំបៅនោះតម្រូវឲ្យមានការព្យាបាលស៊ីជម្រៅ គ្រូពេទ្យនឹងសិក្សាសរសៃឈាមដែលមកផ្គត់ផ្គង់ជើង បើសិនមិនធ្ងន់ធ្ងរ អាចព្យាបាលដំបៅជា ដោយមិនតម្រូវឲ្យកាត់ជើងនោះទេ។ [embed-health-tool-bmr] អ្នកជំងឺទឹកនោមផ្អែមតោងមានការប្រយ័ត្ន និងត្រូវចេះថែទាំជើង ពេលខ្លះក្នុងភាសាទឹកនោមផ្អែម គេប្រើពាក្យមួយថា "ស្រលាញ់ជើងឲ្យដូចកែវភ្នែក" អ្នកជំងឺត្រូវចេះថែទាំជើង ត្រូវពាក់ស្រោមជើងទោះបីជាដើរនៅក្នុងផ្ទះ ចេញក្រៅផ្ទះត្រូវពាក់ស្បែកជើងឲ្យត្រឹមត្រូវ មិនតឹងពេក រលុងពេក ឬក៏រឹងពេក ហើយត្រូវពិនិត្យមើលស្បែកជើង តើមានដុំថ្ម ដុំក្រួស ឬសារធាតុមុតស្រួចណាមួយចូលក្នុងស្បែកជើង ឬអត់? ត្រូវសម្អាតជើងឲ្យបានទៀងទាត់ បើមានរលាក ឬចេញជាដំបៅត្រូវប្រញាប់ទៅជួបគ្រូពេទ្យជំនាញ។ ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចំពោះអ្នកជំងឺទឹកនោមផ្អែមដែលចេញជាដំបៅជើង ឈានចូលដល់កាត់ជើង ច្រើនតែមានអ្នកជំងឺផ្អែមរយៈពេលយូរ អាច ១៥ ឬ២០ឆ្នាំ គ្រប់គ្រងជាតិស្ករក្នុងឈាមមិនបានល្អ ឬមានជំងឺពាក់ព័ន្ធផ្សេងៗទៀត ដូចជា លើសជាតិខ្លាញ់ លើសសម្ពាធឈាម ឬក៏ខ្សោយតម្រងនោម កត្តារួមផ្សំទាំងអស់នេះ ធ្វើឲ្យដំបៅជើងមានលក្ខណៈធ្ងន់ធ្ងរ គ្រូពេទ្យមិនអាចជួយបាន ឈានដល់ការកាត់ជើង។ មូលហេតុអ្នកជំងឺទឹកនោមងាយមានដំបៅជើង ចំពោះមូលហេតុនាំឲ្យអ្នកជំងឺទឹកនោមផ្អែមងាយកើតដំបៅជើង មាន ២ […]


ជំងឺទឹកនោមផ្អែមប្រភេទ២

គ្នាយើងអង្គុយ​ធ្វើការ​យូរ​ម៉ោង ងើប​ដើរ​ខ្លះ​​ កុំឲ្យប្រឈមជំងឺទឹកនោមផ្អែម

បើ​សិន​ជា​គ្នា​យើង​ជា​អ្នក​ចំណាយ​ពេល​យូរ​ក្នុង​ការ​អង្គុយ​ធ្វើ​ការ​ ឬ​សិក្សា​នៅ​មួយ​កន្លែង យើង​កំពុង​ប្រ​ឈម​នឹង​ឱកាស​កើត​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ដែរ​។ ជា​ការ​ចាំ​បាច់​ណាស់​ដែល​គ្នា​យើង​ត្រូវ​ដឹង​ថា​​ទោះ​បី​ជា​យើង​បាន​ហាត់​ប្រាណ​ត្រឹម​ត្រូវ​តាម​ការ​ណែ​នាំ​ក៏​ពិត​មែន តែ​បើ​យើង​ជា​មនុស្ស​ចំណាយ​ពេល​ច្រើន​ដោយ​នៅ​ស្ងៀម ដូច​ជា​ការ​អង្គុយ​ធ្វើការ ឬ​រៀន​សូត្រ ក៏​យើង​នៅ​អាច​ប្រឈម​នឹង​ការ​កើន​ឡើង​ឱកាស​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ដូច​គ្នា​។ [embed-health-tool-bmi] ​ ការ​​នៅ​ស្ងៀម​​មួយ​កន្លែង​មាន​ន័យ​ថា​យើង​ចំណាយ​ពេល​ច្រើ​ន​អង្គុយ ឬ​ដេក​ស្ងៀម​ក្នុង​រយៈពេល​យូរ ខុស​ពី​រាងកាយ​មិន​សូវ​សកម្ម ដែល​​មនុស្ស​យើង​បាន​បញ្ចេញ​សកម្មភាព​រាង​កាយ​ដែរ តែ​មិន​ទាន់​ត្រឹម​ត្រូវ​តាម​ការ​ណែនាំ​។ ជា​ការ​ណែ​នាំ​មនុស្ស​យើង​ក្នុង​មួយ​ថ្ងៃ​គួរ​ធ្វើ​លំហាត់​ប្រាណ​បែប​ស្រាល​ៗ​ឲ្យ​បាន​យ៉ាងតិច​៣០នាទី​។ កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! សកម្មភាព​ចាត់​ទុក​ថា​នៅ​ស្ងៀម​មួយ​កន្លែង​ សកម្ម​ភាព​មួយ​ចំនួន​ខាង​ក្រោម​នេះ ត្រូវ​ចាត់ទុកថា​ជា​សកម្មភាព​នៅ​ស្ងៀម​មួយ​កន្លែង​៖ អង្គុយ​ធ្វើការ​ដោយ​មិន​ងើបឈរ​ ឬដើរ​ក្នុង​ពេល​យូរ​ម៉ោង​ អង្គុយ​នៅ​ស្ងៀម​ពេល​រៀន​នៅ​ក្នុង​ថ្នាក់ ឬ​នៅ​ផ្ទះ អង្គុយ​ ឬ​ដេក​មើល​ទូរទស្សន៍ ឬ​លេង​ហ្គេមយូរ​ អង្គុយ​បើកបរ​យូរ​ម៉ោង​ជា​ប្រចាំ​​ បើ​យើង​​ជា​មនុស្ស​ត្រូវ​អង្គុយ​ធ្វើ​ការ​យូរ​ម៉ោង​ក្នុង​មួយ​ថ្ងៃៗ យើង​គួរ​រក​ពេល​ងើបឈរ ឬ​ដើរ​ខ្លះ​ៗ។ ដោយ​អាច៖ ងើប​ដើរ​ទៅ​និយាយ​ជា​មួយ​អ្នក​រួម​ការ​ងារ ជា​ជាង​ផ្ញើ​សារ ​​​ងើប​ដើរ​ទៅ​ចាក់​ទឹក​ញ៉ាំ​ឲ្យ​បាន​ញឹក​ញាប់​ ដើរ​ទៅ​ធ្វើ​ការ ឬ​ដើរ​ខ្លះ​ពេល​ចេញ​ពី​ធ្វើការ ដោយ​អាច​ចត​យាន​ជំនិះ​នៅ​ឆ្ងាយ​បន្តិច​ គ្នា​យើង​​រស់​នៅ និង​ធ្វើ​ការ​នៅ​ស្ងៀម​មួយ​កន្លែ​ង​ច្រើន​មាន​លទ្ធភាព​វិវត្ត​ទៅជា​ជំងឺ​ទឹក​នោម​ផ្អែម​​ប្រភេទ​២។ កង្វះ​លំហាត់​ប្រាណ កើត​ស្ត្រេស ចូល​ចិត្ត​ញាំ​អាហារ​ច្រើន​ៗ ពិសេស​អាហារ​មិន​ល្អ​ចំពោះ​សុខភាព ផឹក​គ្រឿង​ស្រវឹង​ច្រើន និង​ជក់​បារី ជា​ដើម សុទ្ធ​តែ​ជា​ដើម​ចម​ អាច​នាំ​ឲ្យ​មនុស្ស​យើង​ប្រឈម​នឹង​ការ​កើន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​។ ការ​ផ្លាស់​ប្ដូរ​របៀបរស់នៅ​ប្រចាំថ្ងៃ និង​របប​អាហារ​ត្រឹម​ត្រូវ​នឹង​ជួយ​គ្នា​យើង​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​។​​ អត្ថទ​ពាក់ព័ន្ធ​៖ សារសំខាន់នៃការរក្សាទុក និង​គុណភាព​របស់អាំងស៊ុយលីន​ ទម្លាយមូលហេតុធំៗ បណ្ដាលឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ពេលព្រឹក តិចនិកញ៉ាំបាយស កាត់បន្ថយហានិភ័យកើតជំងឺទឹកនោមផ្អែម អ្នកមានជំងឺទឹកនោមផ្អែម ធ្វើសកម្មភាពទាំងនេះជាប្រចាំជួយដល់សុខភាព អ្នកជំងឺទឹកនោមផ្អែមគួរដឹងរឿងនេះ ពេលញ៉ាំផ្លែឈើ

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ