ជំងឺទឹកនោមផ្អែម

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជបណ្ឌិត ប៊ុន សុជាតិ នៅ May 03, 2022

ជំងឺទឹកនោមផ្អែម - មាតិកា​នេះ​ បងប្អូន​នឹង​ស្វែងយល់​ពី​ប្រភេទ​ជំងឺ​ទឹកនោមផ្អែម (ប្រភេទ​ទី១ ប្រភេទទី២ ​ ទឹកនោមផ្អែម​កើត​លើ​ស្ត្រី​ពពោះ) និងផលវិបាក​ដែល​បង្ក​ដោយ​ជំងឺទឹកនោមផ្អែម ព្រម​ទាំង​វិធីសាស្ត្រ​ឆ្លើយ​តប​ទៅ​នឹង​​បញ្ហា​មួយៗ​ជា​ជំហានៗ​យ៉ាង​លម្អិត​បំផុត

ចំណេះដឹងទូទៅ

ជំងឺទឹកនោមផ្អែម

អ្នកវិទ្យាសាស្ត្រ បង្ហាញពីភាពជោគជ័យនៃឱសថព្យាបាលជំងឺទឹកនោមផ្អែម និងផលប៉ះពាល់

អ្នកវិទ្យាសាស្ត្រជាច្រើន បាន​បង្ហាញពីភាព​ជោគ​ជ័យរបស់​ឱសថព្យា​បាល​ជំ​ងឺ​ទឹក​នោម​ផ្អែម និង​អត្ថ​ប្រយោជន៍​ជាច្រើន​ទៀត​ចំពោះ​សុខភាព​របស់​អ្នក​ប្រើប្រាស់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ឱសថ​បញ្ចុះ​ជាតិស្ករ​ក្នុង​ឈាមហៅ​កាត់ថា GLP-1 ក៏ត្រូវ​បាន​ចាត់​ទុក​ថា ជា​ឱសថទិព្វ ផង​ដែរ​។ តម្រូវការឱសថ​សម្រក​ទម្ងន់នេះ​ ដែល​​​ត្រូវ​បាន​លក់​ក្រោម​ឈ្មោះ​យីហោជាច្រើន​ដូច​ជា Ozempic, Wegovy, Mounjaro និង Zepbound នោះ នៅ​តែ​បន្ត​កើន​ឡើង ស្រប​ពេល​ដែល​ការ​សិក្សា​នា​ពេល​ថ្មី​ៗ​ បង្ហាញ​ថា ពល​រដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពល​រដ្ឋ​អាមេរិក​ចំនួន​៨នាក់ បាន​ប្រើប្រាស់ ឬ​កំពុង​ប្រើប្រាស់​ឱសថ​ទាំងនេះ ដើម្បី​ព្យា​បាល​ជំ​ងឺ​ទឹកនោម​ផ្អែម ជំ​ងឺ​បេះដូង ឬ​ជំ​ងឺ​ធាត់​។ ចង់ពិនិត្យជំងឺបម្រុងទឹកនោមផ្អែម ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! បណ្តាញ​សារ​ព័ត៌​មាននានា​ រួម​ទាំង​អ្នកជំ​ងឺ និង​វេជ្ជបណ្ឌិតជាច្រើននាក់ បាន​ចាត់​ទុក GLP-1 ជា «ឱសថទិព្វ» ដោយ​សារ​តែ​ប្រសិទ្ធ​ភាព​នៃ​ការ​សម្រក​ទម្ងន់​ដ៏​គួរ​ឱ្យ​កត់​សម្គាល់​​របស់វា ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​។ ទោះ​បី​​ជា​មាន​ការ​បង្ហាញ​ពី​អត្ថ​ប្រយោជន៍​ដ៏​អស្ចារ្យ​នៃ​ឱសថ​នេះ​ក៏ដោយ ប៉ុន្តែ ព័ត៌​មាន​អំពី​ផល​ប៉ះ​ពាល់​របស់ឱសថនេះ​​លើ​ប្រព័ន្ធសរីរាង្គរាងកាយ មិន​ទាន់​មាន​ភាព​ទូទំទូលាយ​នៅឡើយ​ទេ​។ បច្ចុប្បន្ន អ្នក​វិទ្យា​សាស្ត្រ​ជាច្រើន​នាក់​នៅ​សាកល​វិទ្យាល័យវេជ្ជសាស្ត្រ Washington ក្នុង​ទីក្រុង St. Louis និង​ប្រព័ន្ធ​ថែ​ទាំ​សុខភាព និង​កិច្ច​ការអតីតយុទ្ធជន St. Louis បាន​ធ្វើ​ការ​វាយ​តម្លៃ​ជា​ប្រព័ន្ធ​ចំពោះ​លទ្ធផល​សុខភាព ក្នុង​ចំណោម​​អ្នក​ជំ​ងឺ​ទឹកនោម​​ផ្អែម​​ច្រើន​ជាង​២លាននាក់ ដែល​កំពុង​តែ​ប្រើប្រាស់​ឱសថ​សម្រក​ទម្ងន់​នេះ។ អ្នក​វិទ្យា​សាស្ត្រ​ទាំង​នោះ […]

អត្ថបទផ្សេងទៀតពី ជំងឺទឹកនោមផ្អែម

ស្វែងរក ជំងឺទឹកនោមផ្អែម

ជំងឺទឹកនោមផ្អែមប្រភេទ២

៥ យ៉ាង ថែទាំសុខភាពអ្នកទឹកនោមផ្អែម ពេលផ្ទុះកូវីដ-១៩

បច្ចុប្បន្ន តាម​ទិន្នន័យ​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​ឆ្លង (CDC) អាមេរិក​បញ្ជាក់​ថា មនុស្ស​ពេញ​វ័យ​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​ដូច​ជា មហារីក ទឹក​នោម​ផ្អែម​ទាំង​ពីរ​ប្រភេទ​ជាដើម ប្រឈម​នឹង​ការ​ធ្លាក់​ខ្លួន​ឈឺ​ខ្លាំង ឬ​អាច​គ្រោះ​ថ្នាក់​ដល់​ជីវិត​បើ​ឆ្លង​កូវីដ-១៩។ អ្នក​ដែល​មាន​បញ្ហា​សុខភាព​ទាក់ទង​នឹង​ជំងឺ​ទឹក​នោម​ផ្អែម ភាគ​ច្រើន​ទទួល​បាន​លទ្ធផល​អាក្រក់​ច្រើន​ជាង​ល្អ បើ​ឆ្លង​កូវីដ-១៩ ជា​ហេតុ​ដែល​អ្នក​ទឹក​នោម​ផ្អែម​ត្រូវ​ថែទាំ​សុខភាព​ខ្លួន​កាន់​តែ​ដិត​ដល់។ ៥ យ៉ាង​ខាង​ក្រោម​នេះ ជា​តិចនិក​ដែល​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម គួរ​អនុវត្ត​ជា​ប្រចាំ​អំឡុង​ពេល​នេះ ដើម្បី​ធានា​បាន​នូវ​សុខភាព​ល្អ ដើម្បីប្រយុទ្ធនឹង​វីរុស​កូវីដ-១៩។ ១. ញ៉ាំ​ថ្នាំ​ទៀងទាត់ មាន​ព័ត៌មាន​មិន​ពិត​ខ្លះ​និយាយ​ថា ការ​ញ៉ាំ​ថ្នាំ​ទឹក​នោម​ផ្អែម ឬ​លើស​សម្ពាធ​ឈាម​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ងាយ​នឹង​ឆ្លង​វីរុស។ តែ​នេះ​មិន​មែន​ជា​ការ​ពិត​ទេ ប្រសិន​បើ​យើង​ឈប់​ញ៉ាំ​ថ្នាំ​តាម​គ្រូពេទ្យ​ចេញ​វេជ្ជបញ្ជា​ឲ្យ យើង​ច្បាស់​ជា​ប្រឈម​នឹង​បញ្ហា​សុខភាព​ស្មុគ​ស្មាញ​ផ្សេង​ទៀត​ជា​មិន​ខាន។ ២. ហាត់ប្រាណ​នៅ​ផ្ទះ លំហាត​ប្រាណ​ដូច​ជា ការ​ដើរ និង​លើក​ទម្ងន់ មាន​សារៈ​សំខាន់​សម្រាប់​ការ​គ្រប់​គ្រង​ជំងឺ​ទឹក​នោមផ្អែម ។ វា​អាច​ជួយ​ឲ្យ​យើង​រក្សា​ទម្ងន់​សុខភាព​ល្អ ជា​ហេតុ​អាច​ជួយ​ដល់​ការ​គ្រប់​គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម។ ការ​ហាត់​ប្រាណ​ក៏​អាច​កាត់​បន្ថយ​ហានិភ័យ​ចំពោះ​ជំងឺ​រ៉ាំរ៉ៃ​ផ្សេង​ទៀត ដូច​ជា​លើស​កូឡេស្ដេរ៉ូល និង​លើស​សម្ពាធ​ឈាម។ លើស​ពី​នេះ ការ​ហាត់​ប្រាណ​ក៏​អាច​ឲ្យ​យើង​តាម​ដាន​សុខភាព​ជើង​យើង ព្រោះ​បើ​មាន​សភាព​ស្ពឹក​ជើង ឬ​មុត​ជើង​ដោយ​មិន​ដឹង​ខ្លួន​អាច​ក្លាយ​ជា​ដំបៅ​ជើង​បាន។ ហាត់ប្រាណ​ក៏​ជួយ​ដល់​សុខភាព​ផ្លូវ​ចិត្ត​យើង​ដែរ សូម្បី​តែ​ដើរ​ហាត់ប្រាណ​តិចតួច​ក៏​រាងកាយ​បង្កើត​អ័រម៉ូន endorphin ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ។ ៣. ញ៉ាំ​អាហារ​ត្រឹម​ត្រូវ និង​រក្សា​សំណើម ការ​គ្រប់​គ្រង​សារធាតុ​ចិញ្ចឹម​ឲ្យ​មាន​តុល្យភាព​គ្នា​ជា​រឿង​ចាំ​បាច់​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម។ យើង​ត្រូវ​ការ​បរិមាណ​អាហារ និង​ជាតិ​ស្ករ​ត្រឹមត្រូវ ដើម្បី​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​មាន​សុខភាព​ល្អ​ពេញ​មួយ​ថ្ងៃ។ អាហារ​គួរ​ញ៉ាំ៖ ផ្លែ​ឈើ សណ្ដែក គ្រាប់​ធញ្ញជាតិ ប្រូខូលី ប៉េងប៉ោះ ។ល។ អាហារ​គួរ​ចៀសវាង៖ បង្អែម អាហារ​បំពង […]


ជំងឺទឹកនោមផ្អែមប្រភេទ២

អ្នកស្ថិតក្នុងដំណាក់កាលមួយ​នេះ ងាយ​កើត​ជំងឺទឹកនោមផ្អែមបំផុត!

ត្រៀម​កើត​​ជំងឺទឹក​នោម​ផ្អែម​ ឬ​ជំងឺបម្រុងទឹកនោមផ្អែម ​មាន​ន័យ​ថា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​​របស់​យើង​ឡើង​ខ្ពស់​ជាង​កម្រិត​ធម្មតា​។ ដំណាក់​កាល​ត្រៀម​កើត​ទឹកនោម​ផ្អែម​ ជា​ពេល​មួយ​ដែល​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​យើង​ឡើង​ខ្ពស់​ពេក តែ​មិន​ទាន់​ដល់​ដំណាក់​កាល​មួយ​ហៅ​ថា​ទឹក​នោម​ផ្អែម​នោះ​ទេ​។ អ្នក​​ដែល​វិវត្ត​ទៅ​ជា​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​២ តែងតែ​​ឆ្លង​កាត់​ដំណាក់​កាល​ត្រៀម​ឬ​បម្រុង​ជំងឺ​ទឹក​នោម​ផ្អែម​ជាមុន​សិន​។ បើ​សិន​ជា​គ្នា​យើង​ស្ថិត​ក្នុង​ដំណាក់​កាល​ត្រៀម​កើត​ទឹក​នោម​ផ្អែម គឺ​យើង​កំពុង​តែ​ប្រឈម​ខ្ពស់​​ក្នុង​ការ​កើត​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២។ ក្រៅពី​នេះ​នៅ​ប្រឈម​​នឹង​កើត​ជំងឺ​​​បេះដូង​និង​គ្រោះ​ថ្នាក់​សរសៃឈាម​ខួរ​ក្បាល​ផង​ដែរ​។ ​អ្វី​ដែល​ជា​ដំណឹង​ល្អ​គឺ​​យើង​អាច​ពន្យារ​ពេល ឬ​ការ​ពារ​ខ្លួន​ពី​ការ​កើត​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​២​នេះ បាន​ទោះជា​យើង​ស្ថិត​ក្នុង​ដំណាក់​កាល​ត្រៀម​កើត​ទឹក​នោម​ផ្អែម​ក៏​ដោយ។ ទម្លាប់​រស់នៅប្រចាំថ្ងៃ ​របបអាហារ​អាក្រក់មួយចំនួនដែលជាចំណង់ចំណូលចិត្តខ្លាំង​បង្ក​បញ្ហា​ដល់​សុខភាព ​ ការ​គ្រប់​គ្រង​ទម្ងន់​ឲ្យ​បាន​ល្អ ​ជាពិសេសកុំឲ្យឡើងគីឡូ ​និង​ទម្លាប់​បញ្ចេញ​ញើស​ហាត់​ប្រាណ​ជា​ប្រចាំ​ ពិត​ជា​អាច​ជួយ​បាន​។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ១. មូលហេតុ​ ដំណាក់​កាល​ត្រៀម​កើត​ទឹក​នោម​ផ្អែម កើត​ឡើង​បាន​ដោយ​សារ​តែ​អ័រម៉ូន​អាំង​ស៊ុយ​លីន​ ឬ​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​រាង​កាយ​យើង​ធ្វើ​ការ​មិន​បាន​ល្អ​តាម​ប្រក្រតី។ អាំងស៊ុយ​លីន​ ជួយ​កោសិកា​ប្រើ​ប្រាស់​ជាតិ​ស្ករ​ពី​ក្នុង​ឈាម​។ នៅ​ពេល​មួយ​ដែល​អាំង​ស៊ុយ​លីន​ធ្វើ​ការ​មិន​ត្រឹម​ត្រូវ​ កម្រិត​ជាតិ​ស្ករ​អាច​កើត​ឡើង​ច្រើន​នៅ​ក្នុង​ឈាម​។ នៅ​ពេល​កម្រិត​ជាតិ​ស្ករ​ឡើង​ច្រើន​ក្នុង​ឈាម​ខ្ពស់​​ជាង​ធម្មតា អាច​បង្ហាញ​ថា​មនុស្ស​យើង​នៅ​ក្នុង​ដំណាក់​កាល​ត្រៀម​ទឹក​នោម​ផ្អែម​។ បើ​សិន​ជា​កម្រិន​ជាតិ​ស្ករ​នេះ​ ឡើង​ដល់​កម្រិត​ខ្ពស់​​ជាក់​លាក់​មួយ​ យើង​នឹង​ត្រូវ​ចាត់​ទុក​ថា​មាន​ជំងឺ​ទឹក​នោម​ផ្អែម​។ កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ អាច​បំផ្លាញ​សរសៃឈាម និង​ប្រ​ព័ន្ធ​ប្រសាទ​។ ការណ៍​នេះ​នឹង​ធ្វើ​ឲ្យ​យើង​ប្រ​ឈម​នឹង​ជំងឺ​បេះដូង និង​បញ្ហា​សុខ​ភាព​ផ្សេង​ៗ​ទៀត​។ បើ​យើង​​​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ខាង​ក្រោម​នេះ អាច​ប្រ​ឈម​ចូល​ក្នុង​ដំណាក់​កាល​ត្រៀម​ទឹក​នោម​ផ្អែម​៖ លើស​ទម្ងន់ ឬ​ធាត់​ មាន​ឪពុក ម្ដាយ ឬ​បងប្អូន​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ ធ្លាប់​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ​ ឬ​មាន​កូន​ពេល​កើត​មាន​ទម្ងន់​លើស​ពី​៤គីឡូក្រាម​ អ្នក​មាន​សម្ពាធ​ឈាម​ខ្ពស់​ ស្រ្តី​មាន​ជំងឺ​​ដុំ​គីស​ទឹក​លើ​ក្រពេញ​អូវែ​(PCOS) ២. រោគ​វិនិច្ឆ័យ​ គ្រូពេទ្យ​អាច​ធ្វើ​តេស្ត​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ដើម្បី​ដឹង​ថា​យើង​ស្ថិត​ក្នុង​ដំណាក់​កាល​ត្រៀម​ទឹក​​នោម​ផ្អែម​ឬ​យ៉ាងណា​។ ការ​ធ្វើ​តេស្ត​កម្រិត​ជាតិ​ស្ករ​ភ្លាមៗ​អាច​ធ្វើ​មុន​ពេល​យើង​ញ៉ាំ​អាហារ​ពេល​ព្រឹក​។ សុខភាព​​ធម្មតា​៖ ជាតិ​ស្ករ​ចន្លោះ​ពី​ ៧០​ទៅ​៩៩​មិល្លីក្រាម​/ដេស៊ីលីត្រ​ ត្រៀម​ទឹក​នោម​ផ្អែម​៖ ជាតិ​ស្ករ​ចន្លោះ​ពី​១០០ […]


ជំងឺទឹកនោមផ្អែមប្រភេទ២

ឮ​តែ​និយាយ​ពី​ជំងឺ​ទឹក​នោម​ផ្អែម តើ​កើត​ឡើង​បាន​យ៉ាង​ម៉េច?

ជំងឺ​ទឹក​នោម​ផ្អែម​កើត​ឡើង​នៅ​ពេល​លំពែង​មិន​បាន​​ផលិត​អ័រម៉ូន​អាំងស៊ុយលីន​គ្រប់​គ្រាន់ ឬរាង​កាយ​មិន​អាច​ប្រើ​អាំងស៊ុយ​លីន​ត្រឹមត្រូវ​។ អាំងស៊ុយលីន​ជួយ​ដឹក​នាំ​ជាតិ​ស្ករ​ក្នុង​ចរន្ត​ឈាម​ចូល​ទៅ​ក្នុង​កោសិកា​។ ពេល​ចូល​ទៅ​ក្នុង​កោសិកា ជាតិ​ស្ករ​នឹង​ត្រូវ​បំប្លែង​ភ្លាម​ៗ​ទៅជា​ថាមពល​សម្រាប់​ប្រើ​ប្រាស់ និង​ទុកបម្រុង​ប្រើ​ប្រាស់។ ថាមពល​ទាំង​នេះ ជំរុញ​ដល់​គ្រប់​ដំណើរ​ការ​នៃ​រាង​កាយ​របស់​យើង​។ ១. ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​១ ជំងឺ​ទឹក​នោម​ប្រភេទ​១ កើត​ឡើង​ពេល​លំពែង​ផលិត​អាំង​ស៊ុយ​លីន​បាន​តិច​តួច ឬ​មិន​អាច​ផលិត​បាន​ទាល់​តែ​សោះ​។ អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ ត្រូវ​ចាក់​អាំង​ស៊ុយ​លីន​​រាល់ថ្ងៃ ដើម្បី​ជំនួស​អាំង​ស៊ុយ​លីន​ដែល​រាង​កាយ​មិន​អាច​ផលិត​បាន​។​ ជំងឺ​ប្រភេទ​នេះ ភាគច្រើន​ឃើញ​កើត​មាន​ច្រើន​លើ​កុមារ ប៉ុន្តែ​វា​នៅ​តែ​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ​ដែរ​។ ២. ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ២​ ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ ជា​ជំងឺ​កើត​ច្រើន ហើយ​​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រហែល​ពី​៩០​ទៅ​៩៥​ភាគ​រយ ជា​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​។ ជំងឺ​នេះ ធ្វើ​ឲ្យ​​រាង​កាយ​របស់​យើង​ធន់​ទៅ​នឹង​សកម្មភាព​របស់​​អាំង​ស៊ុយ​លីន មាន​ន័យ​ថា​រាង​កាយ​​មិន​អាច​ប្រើ​អាំង​ស៊ុយ​លីន​បាន​ត្រឹម​ត្រូវ​ ជា​ហេតុ​នាំ​ឲ្យ​មិន​អាច​នាំ​ជាតិ​ស្ករ​ក្នុង​ឈាម​ទៅ​កាន់​កោសិកា​បាន​។ មនុស្ស​យើង​ទំនង​អាច​វិវត្ត​ទៅ​ជា​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ២ ប្រសិន​ជា​យើង​ជា​មនុស្ស​លើស​ទម្ងន់ មាន​ប្រវត្តិ​សមាជិក​គ្រួសារ​មាន​ជំងឺ​ទឹក​នោ​ម​ផ្អែម ឬ​មាន​ប្រវត្តិ​មាន​ជំងឺ​ទឹក​នោម​ផ្អែ​ម​ពេល​ពពោះ​។ សម្រាប់​ក្រុម​មនុស្ស​ខ្លះ​ទៀត ក៏​អាច​ប្រឈម​នឹង​ជំងឺ​នេះ​ដែរ​ពេល​មាន​វ័យ​លើ​សពី​៤៥​ឆ្នាំ។ វីធី​សាមញ្ញ​មួយ​អាច​បញ្ជាក់​ថា​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ឬ​អត់ គឺ​ការ​ធ្វើ​តេស្ត​ជាតិ​ស្ករ​ក្នុង​ឈាម​។​ ​​៣. ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ គឺ​​ជា​​ប្រភេទ​ជំងឺ​ទឹក​នោម​ផ្អែម​កើត​មាន​ជា​បណ្ដោះ​អាសន្ន ពេល​ស្រី​ៗ​មាន​ផ្ទៃពោះ​។ ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ មិន​មាន​រោគ​សញ្ញា​នោះ​ទេ ដូច​នេះ​ស្រ្តី​ភាគ​ច្រើន​ត្រូវ​ធ្វើ​តេស្ត​ជាតិ​ស្ករ​​នៅ​ពេល​ណា​មួយ​ក្នុង​អំឡុង​ពេល​ពពោះ​។ បើ​សិន​ជា​ស្រ្តី​កំពុង​ពពោះ​មាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់ គឺ​ត្រូវ​អនុវត្ត​របប​អាហារ​ពិសេស​រហូត​ដល់​សម្រាល​កូន​រួច​​។ ក្នុង​ករណី​ខ្លះ ស្រ្តី​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ អាច​ត្រូវ​ការ​ចាក់​អាំង​ស៊ុយ​លីន​ដែរ​។ ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពោះ​អាច​កើត​លើ​ស្រ្តី​មាន​ប្រវត្តិ​គ្រួសារ​មាន​ជំងឺ​ទឹក​នោម​ផ្អែម និង​ជា​អ្នក​លើស​ទម្ងន់​ជា​ដើម។ ជំងឺ​នេះ​នឹង​បាត់​ទៅ​វិញ​នៅ​ពេល​ស្រ្តី​យើង​សម្រាល​កូន​រួច ហើយ​ក៏​មានដែរ​​ស្រ្តី​ជាង​ពាក់​កណ្ដាល​នៃ​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ អាច​វិវត្ត​ទៅជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​២​ នៅ​ពេល​ក្រោយ​មក​ទៀត​។ ៤. ត្រៀម​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ ត្រៀម​កើត​ជំងឺ​ទឹក​នោម​ផ្អែម កើត​ឡើង​នៅ​ពេល​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ជាង​ធម្មតា ប៉ុន្តែ​មិន​ទាន់​ឡើង​ដល់​កម្រិត​ដែល​ត្រូវ​ចាត់​ទុក​ថា​កើត​ជំងឺ​ទឹក​នោម​ផ្អែម​នោះ​ទេ​។ បើ​បញ្ហា​នេះ​នៅ​តែ​បន្ត​កើត​ឡើង យូរៗ​ទៅ ​យើង​អាច​មាន​ឱកាស​ប្រឈម​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​បេះដូង បញ្ហា​សរសៃឈាម​ខួរ​ក្បាល និង​អាច​ប្រឈម​នឹង​ការ​វិវត្ត​ទៅជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ […]


ផលវិបាកជំងឺទឹកនោមផ្អែម

​អ្នកជំងឺទឹកនោមផ្អែមត្រូវដឹងរឿងនេះ មុនសម្រេចចិត្តផឹកស្រា

បើ​សិន​ជា​គ្នា​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម អាច​នឹង​ឆ្ងល់​ក្នុង​ចិត្ត​ថា​តើ​នៅ​អាច​ផឹក​គ្រឿង​ស្រវឹង​បាន​ដែរ​ឬ​យ៉ាងណា?​ អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​មួយ​ចំនួន​បាន​ផឹក​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​តិច​តួច តែ​យ៉ាងណា​ក៏​យើង​ត្រូវ​យល់ និង​ដឹង​ពី​លទ្ធភាព​អាច​មាន​ផល​រំខាន​កើត​ពី​គ្រឿង​​ស្រវឹង​ដែរ​មុន​នឹង​សម្រេច​ចិត្ត​ផឹក​។ គ្រឿង​ស្រវឹង​អាច​រំខាន​ដល់​ការ​ប្រើ​ប្រាស់​ជាតិ​ស្ករ​ក្នុង​ឈាម ហើយ​​ក៏​អាច​រំខាន​ដល់​ថ្នាំ​​ជំងឺ​ទឹក​នោម​ផ្អែម​ខ្លះ​ផង​ដែរ។ ជា​ការ​ល្អ​ គ្នា​យើង​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ​ជាមុន​សិន​ថា​សុខភាព​របស់​យើង​ពិត​ជា​អាច​ផឹក​គ្រឿង​ស្រវឹង​បាន​ឬ​យ៉ាង​ណា​។​ ​កត្តា​ប្រឈម​មួយ​ចំនួន​ខាង​ក្រោម​នេះ​ អាច​កើត​ចេញ​ពី​គ្រឿង​ស្រវឹង​របស់​​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​។​ ១. កម្រិត​ជាតិ​ស្ករ​ចុះ​ទាប​ ថ្លើម​ជួយ​បញ្ចេញ​ជាតិ​ស្ករ​ទៅ​ក្នុង​ចរន្ត​ឈាម​​ទៅ​តាម​តម្រូវ​ការ ដែល​អាច​ជួយ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​នៅ​កម្រិត​ធម្មតា​។ ពេល​យើង​ផឹក​គ្រឿង​ស្រវឹង​ ថ្លើម​ត្រូវ​ងាក​មក​បំបែក​អាល់​កុល​។​ ពេល​ថ្លើម​កំពុង​ជាប់​បំបែក​ជាតិ​អាល់​កុល នោះ​វា​នឹង​ឈប់​បញ្ចេញ​ជាតិ​ស្ករ​ដែរ​។ ជា​លទ្ធ​ផល​អាច​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ​យ៉ាង​ឆាប់​រហ័ស​ អាច​នាំ​ឲ្យ​យើង​ប្រឈម​នឹង​បញ្ហា​កម្រិត​ជាតិ​ស្ករ​ចុះ​ទាប​។ បើ​សិន​ជា​គ្នា​យើង​ចាក់​អាំងស៊ុយលីន ឬ​ប្រើ​ថ្នាំ​ទឹក​នោម​ផ្អែម វា​អាច​បង្ក​ឲ្យ​មាន​ការ​ធ្លាក់​ចុះ​កម្រិត​ជាតិ​ស្ករ​ធ្ងន់​ធ្ងរ​។ មួយ​វិញ​ទៀត បើ​យើង​ផឹក​គ្រឿង​ស្រវឹង​ដោយ​មិន​បាន​ញ៉ាំ​អាហារ​ទៀត​នោះ វា​នឹង​ធ្វើ​ឲ្យ​មាន​កត្តា​ប្រ​ឈម​កាន់​តែ​ខ្ពស់។ កត្តា​ប្រឈម​បញ្ហា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ​អាច​បន្ត​រហូត​ច្រើន​ម៉ោង​ក្រោយ​យើង​ឈប់​ផឹក​គ្រឿង​ស្រវឹង​។ បើ​យើង​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ក្នុង​ពេល​តែមួយ យើង​ក៏​ប្រឈម​នឹង​បញ្ហា​នេះ​កាន់តែ​ខ្ពស់​ដែរ​។ ហេតុ​នេះ​ហើយ បាន​ជា​យើង​ត្រូវ​ផឹក​គ្រឿង​វឹង​ដោយ​មាន​ញ៉ាំ​អាហារ​ជាមួយ​ផង និង​ត្រូវ​ផឹក​ក្នុង​កម្រិត​តិច​តួច​។ ​​២. គ្រឿង​ស្រ​វឹង​ និង​ថ្នាំ​ជំងឺ​ទឹក​នោម​ផ្អែម​ សម្រាប់​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​មួយ​ចំនួន​ដែល​ប្រើ​ថ្នាំ​លេប គួរ​តែ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ពី​បរិមាណ​គ្រឿង​ស្រវឹង​ដែល​សុវត្ថិភាព​សម្រាប់​ខ្លួន​យើង​។ គ្រឿង​ស្រវឹង​អាច​មាន​ផល​រំខាន​ដល់​ថ្នាំ​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម និង​ធ្វើ​ឲ្យ​ជួប​បញ្ហា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប​។ ហានិភ័យ​ទាំង​នេះ អាច​មាន​ឱកាស​កើត​ឡើង​កម្រិត​ណា​នោះ គឺ​អាស្រ័យ​ថា​តើ​យើង​ផឹក​គ្រឿង​កម្រិត​ណា និង​ថ្នាំ​ប្រ​ភេទ​ណា​ដែល​យើង​កំពុង​ប្រើ​។ កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ៣. គ្រឿង​ស្រវឹង​កម្រិត​ណា​សុវត្ថិភាព​ចំពោះ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​? ដើម្បី​ផឹក​គ្រឿង​ស្រវឹង​មាន​សុវត្ថិភាព​ អ្នក​ជំងឺ​ត្រូវ​ដឹង​ថា​៖ យើង​កំពុង​គ្រប់គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​បាន​ល្អ ដឹង​ពី​ផល​ប៉ះពាល់​របស់​គ្រឿង​ស្រវឹង និង​ដឹង​វិធី​ទប់​ស្កាត់​បញ្ហា​ផ្សេងៗ​អាច​កើត​មាន​ មាន​ការ​អនុញ្ញាត​ពីគ្រូ​ពេទ្យ​ថា​សុវត្ថិភាព​​ក្នុង​លក្ខខណ្ឌ​សុខ​ភាព​របស់​យើង ​បើ​យើង​សម្រេច​ថា​ផឹក​គ្រឿង​ស្រវឹង​ត្រូវ​ផឹក​ក្នុង​កម្រិត​តិច​តួច​៖ សម្រាប់​មនុស្ស​ស្រី​ក្នុង​មួយ​ថ្ងៃ​មិន​ត្រូវ​ផឹក​លើស​ពី៣៦០​មិល្លីលីត្រ​ចំពោះ​ស្រាបៀ​មាន​កម្រិត​អាល់កុល​៥% ឬ​១៥០​មិល្លីលីត្រ​ចំពោះ​ស្រា​មាន​កម្រិត​អាល់កុល​១២​% ឬ​៤៥​មិល្លីលីត្រ​ចំពោះ​ស្រា​មាន​អាល់កុល​៤០​%​។​ សម្រាប់​មនុស្ស​ប្រុស​​ក្នុង​មួយ​ថ្ងៃ​វិញ ​មិន​ត្រូវ​ផឹក​គ្រឿង​ស្រវឹង​​លើស​​ពី​ពីរ​ដង​នៃ​បរិមាណ​ដែល​ស្រ្តី​អាច​ផឹក​ក្នុង​មួយ​ថ្ងៃ​នោះ​ទេ​។​​​​​​ យ៉ាងណា​ក៏​ដោយ មុននឹង​សម្រេច​ចិត្ត​ផឹក​គ្រឿង​ស្រ​វឹង​គ្នា​យើង​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជាមុន​ ដើម្បី​ដឹង​ពី​កម្រិត​សុវត្ថិភាព​ក្នុង​ស្ថាន​ភាព​សុខ​ភាព​របស់​យើង​។ [embed-health-tool-bmr] ៤. ​ពេលណា​ត្រូវ​ស្វែង​រក​ជំនួយ​ពី​គ្រូពេទ្យ? ក្រោយ​ផឹក​គ្រឿង​ស្រវឹង ហើយ​មាន​ចេញ​អាការៈ​ដូច​ខាង​ក្រោម គ្នា​យើង​គួរ​ទៅ​ជួប​គ្រូពេទ្យ​។ ស្រវាំង​ភ្នែក​ខ្លាំង​ជាង​មុន​ បេះដូង​លោត​ញាប់​ខ្លាំង […]


ផលវិបាកជំងឺទឹកនោមផ្អែម

បញ្ហាខ្សោយការស្ដាប់​ អាចជាផលវិបាកនៃជំងឺទឹកនោមផ្អែម

សម្រាប់​អ្នក​មាន​ជំ​ងឺ​ទឹក​នោម​ផ្អែម ការ​គ្រប់គ្រង​ជំងឺ​នេះ​បាន​ល្អ​គឺ​ជា​រឿង​ចាំបាច់​បំផុត​ ព្រោះ​ថា​ការ​គ្រប់​គ្រង​ជំងឺ​មិន​បាន​ល្អ នឹង​ធ្វើ​ឲ្យ​អ្នក​កើត​ជំងឺ​នេះ​មាន​ផល​វិបាក​ច្រើន​យ៉ាង រួ​ម​ទាំង​ប្រឈម​នឹង​បញ្ហា​ខ្សោយ​ការស្តាប់​ផង​ដែរ​។ ១. ការសិក្សា​រវាង​ជំងឺ​ទឹក​នោម​ផ្អែម និង​បញ្ហា​ខ្សោយ​ការស្ដាប់​​ ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា​បញ្ហា​​​ខ្សោយ​ការស្តាប់ អាច​កើត​មាន​ទ្វេ​ដង​លើ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែមប្រភេទ២ ខ្ពស់​ជាង​អ្នក​មិន​មាន​ជំងឺ​នេះ​។ ការ​សិក្សា​មួយ​ធ្វើ​ឡើង​កាលពី​ឆ្នាំ​២០០៨ បាន​វាយ​តម្លៃថា​ជំងឺ​ទឹក​នោម​ផ្អែម​អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ជួប​បញ្ហា​ស្ដាប់​មិន​ឮ ឬ​ពិបាក​ស្ដាប់ ដោយ​សារ​តែ​ប្រ​ព័ន្ធ​ប្រសាទ និង​សរសៃ​ឈាម​បាន​រង​ការ​ខូច​ខាត​។ ដូច​គ្នា​ដែរ ការសិក្សា​មួយ​ទៀត​បាន​បង្ហាញ​ថា​បញ្ហា​ពិបាក​ស្ដាប់​អាច​មាន​ទំនាក់​ទំនង​នឹង​ការ​ខូច​ប្រព័ន្ធ​ប្រសាទ​។ [embed-health-tool-heart-rate] ​ការ​សិក្សា​ខាង​លើ​ បាន​សន្និដ្ឋាន​ថា អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​អាច​ជួប​បញ្ហា​ពិបាក​ស្ដាប់​ដល់​ទៅ​ពីរ​ដង​ខ្ពស់​ជាង​អ្នក​មិន​មាន​ជំងឺ​នេះ​។​ ២. មូលហេតុ​បង្ក​ មូល​ហេតុ​បង្ក​ឲ្យ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ជួប​បញ្ហា​ខ្សោយ​ត្រចៀក ឬខ្សោយការស្ដាប់​​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​។ យ៉ាង​ណា ក្រុម​អ្នក​ស្រាវ​ជ្រាវ​ថា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​អាច​បំផ្លាញ​សរសៃឈាម​ក្នុង​រាង​កាយ រួម​ទាំង​ត្រចៀក​ផ​ង​ដែរ​។ បើ​សិន​ជា​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម និង​មិន​បាន​គ្រប​គ្រង​ជំងឺ​នេះ​ឲ្យ​បាន​ល្អ យូរៗ​ទៅ​នឹង​ធ្វើ​ឲ្យ​មាន​ការ​ខូចខាត​បណ្ដាញ​សរសៃ​ឈាម​តូចៗ​នៅ​ក្នុង​ត្រចៀក។​ ផល​វិបាក​ផ្សេង​ទៀត​កើត​ពី​ជំងឺ​ទឹក​នោម​ផ្អែម​គឺ​ការ​ខូច​ខាត​ប្រព័ន្ធ​ប្រសាទ​។ ដូច​គ្នា​ដែរ ជំងឺ​ទឹក​នោម​ផ្អែម​ក៏​អាច​បំផ្លាញ​ប្រព័ន្ធ​ប្រសាទ​សំឡេង នាំ​ឲ្យ​មាន​បញ្ហា​ខ្សោយ​ត្រចៀក​។ កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ៣. មូល​ហេតុ​ផ្សេង​ទៀត​ធ្វើ​ឲ្យ​ខ្សោយការ​ស្ដាប់​ ក្រៅពី​ជំងឺ​ទឹក​នោម​ផ្អែម នៅ​មាន​កត្តា​មួយ​ចំនួន​ទៀត​ក៏​អាច​ធ្វើ​ឲ្យ​មនុស្ស​យើង​មាន​បញ្ហា​ខ្សោយការស្ដាប់​​ដែរ​។ កត្តា​ទាំង​នោះ​រួម​មាន៖ វ័យ​កាន់​តែ​ច្រើន រស់​នៅ​មជ្ឈដ្ឋាន​មាន​សំឡេង​ឮ​ខ្លាំង​ៗ មាន​ប្រ​វត្តិ​គ្រួសារ​ត្រចៀក​ខ្សោយ​ មាន​អាចម៍ត្រចៀក ឬ​របស់​អ្វី​ផ្សេង​នៅ​ក្នុង​ត្រចៀក​ ឆ្លង​វីរុស ឬ​ក្ដៅ​ខ្លួន​ បញ្ហា​ត្រចៀក​ផ្សេងៗ​ទៀត អត្ថទ​ពាក់ព័ន្ធ​៖ សារសំខាន់នៃការរក្សាទុក និង​គុណភាព​របស់អាំងស៊ុយលីន​ ទម្លាយមូលហេតុធំៗ បណ្ដាលឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ពេលព្រឹក តិចនិកញ៉ាំបាយស កាត់បន្ថយហានិភ័យកើតជំងឺទឹកនោមផ្អែម អ្នកមានជំងឺទឹកនោមផ្អែម ធ្វើសកម្មភាពទាំងនេះជាប្រចាំជួយដល់សុខភាព អ្នកជំងឺទឹកនោមផ្អែមគួរដឹងរឿងនេះ ពេលញ៉ាំផ្លែឈើ


ជំងឺទឹកនោមផ្អែមប្រភេទ២

សកម្មភាពល្អៗសម្រាប់អ្នកជំងឺទឹកនោមផ្អែម ក្រៅពីហាត់ប្រាណ

ក្រៅពី​ហាត់​ប្រាណ​សកម្មភាព​រាង​កាយ​​មួយ​ចំនួន​ផ្សេង​ទៀត​ក៏​មាន​ប្រយោជន៍​ដល់​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ដូច​គ្នា​។ ការ​បង្កើន​សកម្ម​ភាព​រាង​កាយ​ប្រចាំ​ថ្ងៃ​ឲ្យ​បាន​ច្រើន​​នឹង​ធ្វើ​ឲ្យ​រាង​កាយ​មាន​សុខ​ភាព​ល្អ។​ ១. ប្រយោជន៍​នៃ​ការ​បញ្ចេញ​សកម្មភាព​រាង​កាយ​ ការ​បញ្ចេញ​សកម្មភាព​រាង​កាយ​បាន​ជា​ប្រចាំ​មាន​ប្រយោជន៍​ច្រើន​ដល់​អ្នកមាន​ជំងឺ​ទឹក​នោម​ផ្អែម​។ ជួយ​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ គ្រប់​គ្រង​ទម្ងន់បានល្អ ជួយ​ឲ្យ​បេះដូង សួត និង​សរសៃឈាម មាន​សុខ​ភាព​ល្អ​ ២. សកម្មភាព​រាង​កាយ​ផ្សេងៗ​ក្រៅពី​ហាត់​ប្រាណ​ ពេល​នៅ​ផ្ទះ យើង​អាច​ធ្វើ​កិច្ច​ការ​មួយ​ចំនួន​ ជួយ​ឲ្យ​យើង​មាន​សកម្មភាព​រាង​កាយ​បាន​ដូច​គ្នា​។ ការ​ងារ​ផ្ទះ​ដូច​ជា​លាង​រថយន្ត សម្អាត​ផ្ទះ ដើរ​ជុំវិញ​ផ្ទះ លេង​ជាមួយ​កូន​ចៅ គឺ​សុទ្ធ​តែ​ជា​សកម្ម​ភាព​មាន​ប្រយោជន៍​ដល់​រាង​កាយ​របស់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម។ មួយ​វិញ​ទៀត បើ​គ្នា​យើង​ត្រូវ​អង្គុយ​ធ្វើ​ការ​មុខ​កុំព្យូទ័រ​យូរ​ម៉ោង យើង​គួរ​ក្រោក​ដើរ​បន្តិច​រាល់​​៣០នាទី​ម្ដង​។ អ្នក​ជំនាញ​ចាត់​ទុក​ថា​ការ​ដើរ​បាន​​ប្រហែល​១ម៉ឺន​ជំហាន​ក្នុង​មួយ​ថ្ងៃ​បាន​ផ្ដល់​ផល​ល្អ​ចំពោះ​សុខភាព​។ ​ដូច​គ្នា​ដែរ បើ​យើង​ជិះ​រថយន្ត​ទៅ​ផ្សារ ឬ​អាហារដ្ឋាន យើង​អាច​សាក​ល្បង​ចត​រថយន្ត​នៅ​ឆ្ងាយ​ពី​ផ្សារ ឬ​អាហារដ្ឋាន​ទាំង​នោះ​បន្តិច ដើម្បី​ឲ្យ​យើង​បាន​ដើរ​ឆ្ងាយ​បន្តិច​មុន​ដល់​គោល​ដៅ​។ មួយ​វិញ​ ការ​ដើរ​ចុះ​ឡើង​ក្នុង​ផ្សារ​ទំនើប ក៏​អាច​ជា​ការ​រួម​ចំណែក​ឲ្យ​គ្នា​យើង​បាន​បញ្ចេញ​សកម្មភាព​រាង​កាយ​ដែរ​។ ក្រៅពី​នេះ បើ​យើង​មាន​ការិយាល័យ​ការងារ​នៅ​អាគារ​ខ្ពស់ យើង​អាច​សាក​ល្បង​ប្រើ​ជណ្ដើរ​ជើង​សម្រាប់​ឡើង​ចុះ​ ត្រឹម​តែ​ពីរ​ជាន់​ ក៏​អាច​ជួយ​ឲ្យ​យើង​បាន​បញ្ចេញ​សកម្មភាព​រាង​កាយ​ដូច​គ្នា​។​ យ៉ាងណា មុន​ធ្វើ​លំហាត់​ប្រាណ​ណា​មួយ​ក្ដី ឬ​សកម្មភាព​រាង​កាយ​មួយ​ចំនួន​ទៀត​ក្ដី អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​គួរ​សុំ​យោបល់​ពី​គ្រូពេទ្យ​ជាមុន​សិន​។​​​​ មួយ​វិញ​ទៀត អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ដែល​លើស​ទម្ងន់ ឬ​ធាត់​ខ្លាំង អាច​ប្រឈម​នឹង​ការ​រលាក​សន្លាក់ ឬ​បញ្ហា​សន្លាក់​ផ្សេង​ៗ។ ដូច​នេះ ជា​ការ​ល្អ ដែល​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ បើ​យើង​មាន​បញ្ហា​សន្លាក់ ពេល​ធ្វើ​សកម្មភាព​រាង​កាយ​ណា​មួយ​។


ផលវិបាកជំងឺទឹកនោមផ្អែម

តិចនិកមួយចំនួនជួយថែថ្លើមអ្នកជំងឺទឹកនោមផ្អែមឲ្យល្អ

ក្ដីបារម្ភរបស់អ្នក​​ជំងឺ​ទឹក​នោម​ផ្អែម​អាច​ឆ្ងល់​​​ថា​តើ​ត្រូវ​ធ្វើ​ម៉េច​ដើម្បី​ការពារ​ថ្លើម​​ឲ្យ​នៅ​មាន​សុខ​ភាព​ល្អ​។ ជំងឺ​ទឹក​នោម​ផ្អែម​អាច​បង្ក​ជា​ហានិភ័យ​​ឲ្យ​កើត​មាន​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ដោយ​មិន​បង្ក​ពី​គ្រឿង​ស្រវឹង​(nonalcoholic fatty liver disease) ។ ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ដោយ​មិន​បង្ក​ពី​គ្រឿង​ស្រវឹង​ គឺ​ការ​ក​កើត​មាន​ខ្លាញ់​លើស​នៅ​ថ្លើម​​ទោះ​បី​ជា​យើង​មិន​ផឹក ឬ​ផឹក​គ្រឿង​ស្រវឹង​តិច​តួច​។ បញ្ហា​នេះ​កើត​ឡើង​យ៉ាង​តិច​ពាក់​កណ្ដាល​ចំពោះអ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​។ កត្តា​វេជ្ជសាស្ត្រ​មួយ​ចំនួន​ទៀត​ដូច​ជា​កូលេស្តេរ៉ូល​ខ្ពស់​ និង​សម្ពាធ​ឈាម​ខ្ពស់​ ក៏​ធ្វើ​ឲ្យ​មាន​ហានិភ័យ​ខ្ពស់​កើត​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ដោយ​មិន​បង្ក​ពី​គ្រឿង​ស្រវឹង​នេះ​ដែរ​។ ជំងឺ​ខ្លាញ់​រុំ​ថ្លើម អាច​កើត​មាន​ដោយ​មិន​ចេញ​រោគ​សញ្ញា ប៉ុន្តែ​អាច​បង្ក​ឲ្យ​មាន​ហានិភ័យ​វិវត្ត​ទៅជា​រលាក​ថ្លើម និង​ក្រិ​ន​ថ្លើម។ ដូច​គ្នា​ដែរ ជំងឺ​នេះ ក៏​អាច​មាន​ទំនាក់​ទំនង​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ហានិភ័យ​កើត​ជំងឺ​មហារីក​ថ្លើម ជំងឺ​បេះដូង និ​ង​ជំងឺ​តម្រង​នោម​ដែរ​។ ជំងឺ​ខ្លាញ់​រុំ​ថ្លើម ក៏​អាច​ជា​មូល​ហេតុ​នាំឲ្យ​កើត​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ដែរ​។ ក្នុង​ករណី​យើង​​មាន​បញ្ហា​ទាំង​ពីរ​នេះ​ព្រម​គ្នា ការ​គ្រប់​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ មិន​បាន​ល្អ អាច​ធ្វើ​ឲ្យ​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​កាន់​តែ​ធ្ងន់​ធ្ងរ​។ គួរធ្វើដូចម្ដេចដើម្បីការពារ​បញ្ហានេះបាន? កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចង់ពិនិត្យមហារីកពោះវៀនធំ ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ដើម្បី​ការ​ពារ​​ជំងឺ​​ខ្លាញ់​រុំ​ថ្លើម​ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​អាច​៖​ ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​គ្រប់​គ្រង​កម្រិត​ជា​តិ​ស្ករ​ឲ្យ​បាន​ត្រឹម​ត្រូវ សម្រក​ទម្ងន់ បើ​យើង​លើស​ទម្ងន់ និង​ព្យាយាម​រក្សា​ទម្ងន់​ឲ្យ​នៅ​ថេរ​ល្អ​ កាត់​បន្ថយ​កម្រិត​កូលេស្តេរ៉ូល​ រក្សា​កម្រិត​កូលេស្តេរ៉ូល​អាក្រក់​​ឲ្យ​នៅ​ទាប​ និង​ខ្លាញ់​ក្នុង​ឈាម​(triglycerides​)​ ឲ្យ​នៅ​ទាប​តាម​ការ​ណែ​នាំ​​ កុំ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ពេក​។ ករណីទើបតែ​ដឹ​ង​ថា​ខ្លួនមាន​ជំងឺ​ទឹក​នោម​ផ្អែម គ្រូពេទ្យ​អាច​ណែនាំ​ឲ្យ​ឆ្លុះ​អេកូ ដើម្បី​មើល​ថ្លើម និង​ត្រូវ​តាម​ដាន​ការ​ធ្វើ​តេស្ត​ឈាម​ជា​ទៀង​ទាន់​ដើម្បី​ដឹង​ពី​ដំណើរ​ការ​ថ្លើម​ផង​ដែរ​។ ស្វែងយល់បន្ថែមពីជំងឺទឹកនោមផ្អែម៖ សារសំខាន់នៃការរក្សាទុក និង​គុណភាព​របស់អាំងស៊ុយលីន​ ទម្លាយមូលហេតុធំៗ បណ្ដាលឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ពេលព្រឹក តិចនិកញ៉ាំបាយស កាត់បន្ថយហានិភ័យកើតជំងឺទឹកនោមផ្អែម អ្នកមានជំងឺទឹកនោមផ្អែម ធ្វើសកម្មភាពទាំងនេះជាប្រចាំជួយដល់សុខភាព អ្នកជំងឺទឹកនោមផ្អែមគួរដឹងរឿងនេះ ពេលញ៉ាំផ្លែឈើ


ផលវិបាកជំងឺទឹកនោមផ្អែម

អ្នកជំងឺទឹកនោមផ្អែម គួរចេះតិចនិកការពារខ្លួនពីបញ្ហា​គាំងបេះដូង​

អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម មាន​ឱ​កាស​ជួប​បញ្ហា​គាំង​បេះ​ដូង​ និង​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ខ្ពស់​ជាង​អ្នក​គ្មាន​ជំងឺ​ទឹក​នោម​ផ្អែម​។ ការ​ជក់​បារី ការ​មាន​សម្ពាធ​ឈាម​ខ្ពស់​ និង​កម្រិត​កូលេស្តេរ៉ូល​ខ្ពស់ ក៏​បង្កើត​ឲ្យ​មាន​ហានិភ័យ​លើ​បញ្ហា​ទាំង​នេះ​កាន់​តែ​ខ្ពស់​។ ការ​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ សម្ពាធ​ឈាម និង​កូលេស្តេរ៉ូល បាន​ល្អ​គឺ​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ការ​ពារ​បញ្ហា​គាំង​​បេះ​ដូង និង​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​។ [embed-health-tool-bmi] អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ត្រូវ​ទៅ​ជួប​គ្រួ​ពេទ្យ​តាម​ការ​ណែ​នាំ។ ពេល​ជួប​គ្រូពេទ្យ​ អ្នក​ជំងឺ​នឹង​ត្រូវ​បាន​ពិនិត្យ​កម្រិត​កូលេស្តេរ៉ូល កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​សម្ពាធ​ឈាម​។ ម្យ៉ាង​ទៀត​បើ​គ្រូ​ពេទ្យ​ចេញ​វេជ្ជ​បញ្ជា​ឲ្យ​ប្រើ​ប្រាស់​ថ្នាំ ត្រូវ​ប្រើ​ប្រាស់​ឲ្យ​បាន​ទៀង​ទាត់​តាម​ការ​ណែ​នាំ​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចុចទីនេះ! វិធី​កាត់​បន្ថយ​ហានិ​ភ័យ​បញ្ហា​គាំង​បេះដូង និង​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល​ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​​អាច​កាត់​បន្ថយ​កត្តា​ប្រឈម​​នឹង​បញ្ហា​គាំង​បេះ​ដូង ឬ​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​បាន​ដោយ​ត្រូវ​បញ្ចេញ​សកម្មភាព​រាង​កាយ ឬ​ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់​។ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​អាច​ដើរ​ត្រឹម​៣០​នាទី​ក្នុង​មួយ​ថ្ងៃ​​ក៏​អាច​ជួយ​បន្ថយ​កត្តា​ប្រឈម​នេះ​បាន​ដែរ​។ កត្តា​មួយ​ចំនួន​ទៀត​មាន​៖ ​អនុវត្ត​តាម​ផែន​ការ​អាហារ​គ្រូពេទ្យ​ណែនាំ និង​ប្រយ័ត្ន​លើ​បរិមាណ​ការ​ញ៉ាំ​អាហារ។ ការ​ធ្វើ​បែប​នេះ​អាច​ជួយ​​អ្នក​ជំងឺ​ស្រក​ទម្ងន់​បើ​​អ្នក​ជំងឺ​ជា​មនុស្ស​លើស​ទម្ងន់​ ឬ​ធាត់​ជ្រុល​។ កុំ​ជក់​បារី និង​ចៀស​ឆ្ងាយ​ពី​ផ្សេង​បារី។ បើ​យើង​ជា​អ្នក​ជក់​បារី សូម​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ពី​វិធី​ផ្ដាច់​បារី​។ ប្រើ​ប្រាស់​ថ្នាំ​តាម​ការ​ណែ​នាំ​ឲ្យ​បាន​ត្រឹមត្រូវ។ កុំ​រំលង​ពេល​វេលា​ត្រូវ​ទៅ​ជួប​គ្រួ​ពេទ្យ​។ ដូច​គ្នា​ដែរ ការ​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​បាន​ល្អ​ត្រឹម​ត្រូវ​តាម​ការ​ណែ​នាំ និង​ការ​រក្សា​សម្ពាធ​ឈាម​ឲ្យ​នៅ​ល្អ សុទ្ធ​តែ​មាន​ប្រយោជន៍​កាត់​បន្ថយ​ហានិភ័យ​បញ្ហា​គាំងបេះដូង​ និង​គ្រោះ​ថ្នាក់​សរសៃឈាម​ខួរ​ក្បាល​របស់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម។ មួយវិញទៀត​ ការ​ត្រួត​និត្យ​កម្រិត​កូលេស្តេរ៉ូល​ឲ្យ​នៅ​ល្អ​ចំពោះ​សុខ​ភាព​ក៏​ជា​រឿង​សំខាន់​ដែរ​សម្រាប់​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​។ អត្ថបទគួរអាន៖ លើកទម្ងន់ ជួយបេះដូង ជាងការហាត់ប្រាណបែបផ្សេងច្រើនណាស់ នេះជាមូលហេតុ គួរឆ្លៀតលើកទម្ងន់យ៉ាងហោច ២ដង/សប្ដាហ៍ ៥ក្បាច់នេះ ជួយឲ្យរាងស្អាត ចង្កេះតូច […]


ជំងឺទឹកនោមផ្អែមប្រភេទ២

កុំ​​ចាំ​តែ​ពេទ្យ កើត​ទឹក​នោម​ផ្អែមត្រូវ​ចេះ​វិធី​តេស្ត​ជាតិ​ស្ករ​ខ្លួន​ឯង

ពិត​ណាស់ មាន​ជំងឺ​ច្បាស់​ជា​ត្រូវ​ការ​ពេទ្យ ប៉ុន្តែ​រឿង​ខ្លះ​ក៏​មិន​ចាំបាច់​ពឹង​ពេទ្យ​ទាំង​អស់​ដែរ ពិសេស​ម៉ាក់​ប៉ា អ៊ំៗ​គាត់​មាន​ទឹក​នោម​ផ្អែម គួរ​តែ​ដឹង​ពី​វិធី​តេស្ត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្លួន​ឯង ព្រោះ​វា​មិន​ត្រឹម​ចំណេញ​ពេល​វេលា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​ដឹង​ និង​បង្ការ​ហានិភ័យ​សម្រាប់​សុខភាព​យើង​ផ្ទាល់​ទៀត​ផង។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​ណែនាំ​ខ្លះៗ​ពី​របៀប​ពិនិត្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ដោយ​ខ្លួន​ឯង ឲ្យ​ម៉ាក់​ប៉ា អ៊ុំៗ​បាន​ដឹង​ច្បាស់។ ១- តាមដានជាតិស្ករក្នុងឈាម មាន​ជំងឺ​ទឹក​នោម​ផ្អែម អ្វី​ចាំបាច់​បំផុត​ត្រូវ​ដឹង គឺ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​សមស្រប​មួយ​សម្រាប់​យើង ហេតុ​នេះ​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​មុន ថា​តើ​កម្រិត​ជាតិ​ស្ករ​ប៉ុណ្ណា ទើប​ធ្វើឲ្យ​យើង​មាន​សុខភាព​ល្អ អ្វី​គួរ​ដឹង​មាន​ដូចជា៖ - កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប - គ្រប់​គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​មិន​បាន​ល្អ - កម្រិត​ជាតិ​ស្ករ​ទាប​ដោយ​គ្មាន​សញ្ញា​គ្រោះ​ថ្នាក់ - ស្ត្រី​មាន​ផ្ទៃ​ពោះ ​កំពុង​ប្រើ​អ័រម៉ូន​អាំង​ស៊ុយ​លីន - មាន​សារ​ធាតុ​សេតូន (Ketone) ក្នុង​ឈាម​ដោយ​សារ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់។ ២- របៀបពិនិត្យជាតិស្ករ សូម​ធ្វើ​តាម​ជំហ៊ានដូច​ខាង​ក្រោម៖ - សម្អាត​ដៃ​រួច យក​បន្ទះ​តេស្តដាក់​ចូល​ក្នុង​ឧបករណ៍ - យក​ម្ជុល​ចាក់​ផ្នែក​ចំហៀង​ម្រាម​ដៃ ដើម្បី​យក​ឈាម​មួយ​តំណក់ - បន្ទក់​ឈាម​លើ​បន្ទះ​តេស្ត ហើយ​រង់​ចាំ​លទ្ធផល - កម្រិត​ជាតិ​ស្ករ ​នឹង​បង្ហាញ​លើ​ឧបករណ៍។ សូម​អាន​ក្រដាស​ណែ​នាំ​ការប្រើ​ប្រាស់នៃ​ឧបករណ៍​នីមួយៗ ព្រោះ​វា​អាច​មាន​ចំណុច​ខុស​គ្នា​ខ្លះៗ។ ៣-លទ្ធផល សមាគម​ជំងឺ​ទឹក​នោម​ផ្អែម​អាមេរិក (ADA) បាន​ណែ​នាំ​ពី​កម្រិត​បរិមាណ​ជាតិ​ស្ករ​សម្រាប់​មនុស្ស​ពេញ​វ័យ​​កើត​ទឹក​នោម​ផ្អែម ​លើក​លែង​ស្រ្តី​មាន​ផ្ទៃ​ពោះ គួរ​មាន​ត្រឹម៖ - មុន​ញ៉ាំ​អាហារ (Preprandial plasma glucose)៖ គួ​រត្រឹម ៧០-១៣០ មិល្លីក្រាម/ដេស៊ីលីត្រ​ឈាម - ១- ២ ម៉ោង​ក្រោយ​ញ៉ាំ​អាហារ (Postprandial […]


ផលវិបាកជំងឺទឹកនោមផ្អែម

អ្នកជំងឺទឹកនោមផ្អែមមិនឃ្លានអាហារនឹងជួបបញ្ហា​អ្វីខ្លះ?

សម្រាប់​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ការ​ញ៉ាំ​អាហារ​មាន​សុខ​ភាព​ជួយ​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​នៅ​ថេរ​ល្អ​ពេញ​មួយ​ថ្ងៃ គឺ​មាន​សារ​សំខាន់​ណាស់​សម្រាប់​ផែនការ​គ្រប់​គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​។ ប៉ុន្តែ​បើ​អ្នកជំងឺ​ទឹកនោម​ផ្អែម​មិន​ឃ្លាន​អាហារ តើ​នឹង​មាន​អ្វី​កើត​ឡើង? អាច​អត់​ញ៉ាំ​បាន​ឬ​អត់? ១. ហានិភ័យ​លើ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​មិនឃ្លាន​អាហារ​ អ្នក​ជំនាញ​ខាង​ចំណី​អាហារ​អះអាង​ថា ការ​រំលង​ពេល​ញ៉ាំ​អាហារ​មិន​មាន​សុវត្ថិ​ភាព​ចំពោះ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​នោះ​ទេ​។ ជំងឺ​ទឹក​នោម​ផ្អែម​ កើត​ឡើង​នៅ​ពេល​ដែល​រាង​កាយ​ប្រើ​ប្រាស់​អាំងស៊ុយ​លីន​មិន​បាន​ត្រឹម​ត្រូវ ឬ​ក៏​រាង​កាយ​លែង​ផលិត​អាំង​ស៊ុយ​លីន​។ អាំងស៊ុយ​លី​ន​ជួយ​ដល់​រាង​កាយ​ក្នុង​ការ​ប្រើ​ប្រាស់​ស្ករ​ក្នុង​ឈាម​ពី​កាបូអ៊ីដ្រាត​សម្រាប់​ថាមពល។ ​នៅ​ពេល​មួយ​ដែល​អាំងស៊ុយ​លីន​លែង​ធ្វើ​ការ ស្ករ​ក្នុង​ឈាម​អាច​កើន​ឡើង​​នៅ​ក្នុង​ចរន្ត​ឈាម​ និង​ឈាន​ដល់​ដំណាក់​កាល​កើត​ជំងឺ​ទឹក​នោម​ផ្អែម ហើយ​អាច​នឹង​មាន​ផលវិបាក​មក​ជាមួយ​ដែរ​។ បើ​សិន​ជា​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​មិន​ញ៉ាំ​អាហារ ឬ​រំលង​ពេល​ញ៉ាំ​អាហារ អាច​នឹង​ធ្វើ​ឲ្យធ្លាក់​ចុះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ឬ​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ដែល​បញ្ហា​ទាំង​ពីរ​នេះ​សុទ្ធ​តែ​មាន​គ្រោះ​ថ្នាក់ ឬ​អាច​បណ្ដាល​ឲ្យ​បាត់​បង់​ជីវិត​បាន​ទៀត​ផង​។ នៅ​ពេល​ការ​ឡើង​កម្រិត​ជាតិ​ស្ករ​កាន់តែ​ធ្ងន់​ធ្ងរ និង​មិន​មាន​ការ​ព្យាបាល​​អាច​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​ប្រកាច់ ឬ​បាត់បង់​ស្មារតី។ បើ​សិន​ជា​បញ្ហា​ឡើង​ជាតិ​ស្ករ​បន្ត​កាន់តែ​យូរ អាច​នាំ​ឲ្យ​មានការ​ខូច​ខាត​ដល់​ប្រព័ន្ធ​ប្រសាទ សរសៃឈាម និង​សរីរាង្គ​ផ្សេងៗ​ទៀត​។​ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ការ​បាត់​បង់​ចំណង់​អាហារ ឬ​រំលង​ពេល​ញ៉ាំ​អាហារ ​អាច​នាំ​អ្នក​ជំងឺ​ញ៉ាំ​អាហារ​ច្រើន​នៅ​ពេល​បន្ទាប់ ដែល​អាច​នាំ​ឲ្យ​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។ ដូច​នេះ​ហើយ ជា​ការ​ចាំ​បាច់​ណាស់​សម្រាប់​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ត្រូវ​ញ៉ាំ​អាហារ​តិច​ល្មម​​បី​ពេល​ក្នុង​មួយ​ថ្ងៃ​ និង​គួរ​ទុក​គម្លាត​ក្នុង​ការ​ញ៉ាំ​យូរ​ជាង​៤​ទៅ​៥​ម៉ោង​នោះ​ទេ​​។​​​​​​ ២. មូលហេតុ​ចំណង់​អាហារ​ថយ​ចុះ​ចំពោះ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ជា​ទូទៅ​ជំងឺ​ទឹកនោម​ផ្អែម​មិន​បង្ក​ឲ្យ​មាន​បញ្ហា​បាត់​បង់​ចំណង់​អាហារ​ទេ ប៉ុន្តែ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែំ​អាច​បាត់​បង់​ចំណង់​អាហារ​ដោយ​ហេតុ​ផល​មួយ​ចំនួន​ ខ្លះ​មាន​ទាក់​ទង​នឹង​ជំងឺ​ទឹក​នោម​ផ្អែម ហើយ​ខ្លះ​ក៏​មិន​ទាក់​ទង​ដែរ​។ បញ្ហា​ទាំង​នោះ​រួម​មាន​៖​ ​ជំងឺ​ក្រពះ៖ ជំងឺ​ក្រពះ​កើត​ឡើង​នៅ​​ពេល​អាហារ​នៅ​ក្នុង​ក្រពះ​យូរ​ដោយ​សារ​តែ​ប្រព័ន្ធ​ប្រសាទ​​ដែល​តែងតែ​ជួយ​កន្ត្រាក់​សាច់​ដុំ​ដើម្បី​រុញ​អាហារ​ឲ្យ​ទៅ​ពោះ​វៀន​ខូច​ខាត​។ នេះ​គឺ​ជា​ផល​វិបាក​កើត​ចេញ​ពី​ជំងឺ​ទឹក​នោម​ផ្អែម។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សមាគម​ជំងឺ​ទឹកនោម​ផ្អែម​អាមេរិក​។​ ជំងឺ​បាក់​ទឹក​ចិត្ត​៖ មាន​ការ​អះអាង​ថា​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម មាន​ហានិ​ភ័យ​ខ្ពស់​កើត​មាន​ជំងឺ​បាក់​ទឹក​ចិត្ត​ ហើយ​ជំងឺ​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​បាត់​បង់​ចំណង់​អាហារ។ ការ​គ្រប់​គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ខ្លះ​មាន​អារម្មណ៍​ស្ត្រេស និង​អាច​ឈាន​ដល់​មាន​អារម្មណ៍​បាក់​ទឹក​ចិត្ត​។​ អត្ថបទគួរអាន៖ លើកទម្ងន់ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ