ជំងឺទឹកនោមផ្អែម

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជបណ្ឌិត ប៊ុន សុជាតិ នៅ May 03, 2022

ជំងឺទឹកនោមផ្អែម - មាតិកា​នេះ​ បងប្អូន​នឹង​ស្វែងយល់​ពី​ប្រភេទ​ជំងឺ​ទឹកនោមផ្អែម (ប្រភេទ​ទី១ ប្រភេទទី២ ​ ទឹកនោមផ្អែម​កើត​លើ​ស្ត្រី​ពពោះ) និងផលវិបាក​ដែល​បង្ក​ដោយ​ជំងឺទឹកនោមផ្អែម ព្រម​ទាំង​វិធីសាស្ត្រ​ឆ្លើយ​តប​ទៅ​នឹង​​បញ្ហា​មួយៗ​ជា​ជំហានៗ​យ៉ាង​លម្អិត​បំផុត

ចំណេះដឹងទូទៅ

ជំងឺទឹកនោមផ្អែម

អ្នកវិទ្យាសាស្ត្រ បង្ហាញពីភាពជោគជ័យនៃឱសថព្យាបាលជំងឺទឹកនោមផ្អែម និងផលប៉ះពាល់

អ្នកវិទ្យាសាស្ត្រជាច្រើន បាន​បង្ហាញពីភាព​ជោគ​ជ័យរបស់​ឱសថព្យា​បាល​ជំ​ងឺ​ទឹក​នោម​ផ្អែម និង​អត្ថ​ប្រយោជន៍​ជាច្រើន​ទៀត​ចំពោះ​សុខភាព​របស់​អ្នក​ប្រើប្រាស់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ឱសថ​បញ្ចុះ​ជាតិស្ករ​ក្នុង​ឈាមហៅ​កាត់ថា GLP-1 ក៏ត្រូវ​បាន​ចាត់​ទុក​ថា ជា​ឱសថទិព្វ ផង​ដែរ​។ តម្រូវការឱសថ​សម្រក​ទម្ងន់នេះ​ ដែល​​​ត្រូវ​បាន​លក់​ក្រោម​ឈ្មោះ​យីហោជាច្រើន​ដូច​ជា Ozempic, Wegovy, Mounjaro និង Zepbound នោះ នៅ​តែ​បន្ត​កើន​ឡើង ស្រប​ពេល​ដែល​ការ​សិក្សា​នា​ពេល​ថ្មី​ៗ​ បង្ហាញ​ថា ពល​រដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពល​រដ្ឋ​អាមេរិក​ចំនួន​៨នាក់ បាន​ប្រើប្រាស់ ឬ​កំពុង​ប្រើប្រាស់​ឱសថ​ទាំងនេះ ដើម្បី​ព្យា​បាល​ជំ​ងឺ​ទឹកនោម​ផ្អែម ជំ​ងឺ​បេះដូង ឬ​ជំ​ងឺ​ធាត់​។ ចង់ពិនិត្យជំងឺបម្រុងទឹកនោមផ្អែម ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! បណ្តាញ​សារ​ព័ត៌​មាននានា​ រួម​ទាំង​អ្នកជំ​ងឺ និង​វេជ្ជបណ្ឌិតជាច្រើននាក់ បាន​ចាត់​ទុក GLP-1 ជា «ឱសថទិព្វ» ដោយ​សារ​តែ​ប្រសិទ្ធ​ភាព​នៃ​ការ​សម្រក​ទម្ងន់​ដ៏​គួរ​ឱ្យ​កត់​សម្គាល់​​របស់វា ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​។ ទោះ​បី​​ជា​មាន​ការ​បង្ហាញ​ពី​អត្ថ​ប្រយោជន៍​ដ៏​អស្ចារ្យ​នៃ​ឱសថ​នេះ​ក៏ដោយ ប៉ុន្តែ ព័ត៌​មាន​អំពី​ផល​ប៉ះ​ពាល់​របស់ឱសថនេះ​​លើ​ប្រព័ន្ធសរីរាង្គរាងកាយ មិន​ទាន់​មាន​ភាព​ទូទំទូលាយ​នៅឡើយ​ទេ​។ បច្ចុប្បន្ន អ្នក​វិទ្យា​សាស្ត្រ​ជាច្រើន​នាក់​នៅ​សាកល​វិទ្យាល័យវេជ្ជសាស្ត្រ Washington ក្នុង​ទីក្រុង St. Louis និង​ប្រព័ន្ធ​ថែ​ទាំ​សុខភាព និង​កិច្ច​ការអតីតយុទ្ធជន St. Louis បាន​ធ្វើ​ការ​វាយ​តម្លៃ​ជា​ប្រព័ន្ធ​ចំពោះ​លទ្ធផល​សុខភាព ក្នុង​ចំណោម​​អ្នក​ជំ​ងឺ​ទឹកនោម​​ផ្អែម​​ច្រើន​ជាង​២លាននាក់ ដែល​កំពុង​តែ​ប្រើប្រាស់​ឱសថ​សម្រក​ទម្ងន់​នេះ។ អ្នក​វិទ្យា​សាស្ត្រ​ទាំង​នោះ […]

អត្ថបទផ្សេងទៀតពី ជំងឺទឹកនោមផ្អែម

ស្វែងរក ជំងឺទឹកនោមផ្អែម

ផលវិបាកជំងឺទឹកនោមផ្អែម

តិចនិក៧យ៉ាង អ្នកជំងឺទឹកនោមផ្អែមគួរធ្វើ ដើម្បីសុខភាព

ទឹក​នោម​ផ្អែម​ជា​ជំងឺ​ត្រូវ​ការ​ការ​យក​ចិត្ត​ទុក​ដាក់​និង​ថែទាំ​ឲ្យ​បាន​ដិត​ដល់​ ហើយ​អ្នក​ជំងឺ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​វិធាន​ការ​ថែ​ទាំង​ដែល​គ្រូពេទ្យ​បាន​ណែ​នាំ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​។​ ការ​ថែ​ទាំ និង​គ្រប់​គ្រង​​ជំងឺ​ទឹក​នោម​ផ្អែម​បាន​ល្អ​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ចៀស​វាង​បាន​ច្រើន​ពី​ផល​វិបាក​ធ្ងន់​ធ្ងរ​ដែល​អាច​គំរាម​កំហែង​ដល់​អាយុជីវិត​។ ខាង​ក្រោម​នេះ​ជា​តិច​និក​មួយ​ចំនួន​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​គួរ​អនុវត្ត៖​ ​១. តាំង​ចិត្ត​ខ្ពស់​គ្រប់​គ្រង​ជំងឺ​ទឹកនោម​ផ្អែម​ ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម កុំ​គិ​ត​ថា​ខ្លួន​ឯកោ ​នៅ​មាន​មនុស្ស​ជា​ច្រើន​ទៀត​អាច​ចាំ​ជួយ​លើក​ទឹក​ចិត្ត និង​គាំទ្រ​យើង​ដែរ ដូច​ជា​សាច់ញាតិ សហគមន៍ ពិសេស​គឺ​គ្រូពេទ្យ​ជំនាញ​តែ​ម្ដង​។ យើង​​ក៏​អាច​ចាប់​ផ្ដើម​ស្វែង​យល់​ពី​ចំណេះ​ដឹង​មូលដ្ឋាន​ទាក់​ទង​នឹង​ជំងឺ​ទឹក​នោម​ផ្អែម ដើម្បី​យើង​អាច​គ្រប់​គ្រង​ជំងឺ​នេះ បាន​កាន់​តែ​​ល្អ​។ ​ការ​ញ៉ាំ​អាហារ​សុខភាព មាន​តុល្យ​ភាព ហាត់​ប្រាណ​ជា​ប្រចាំ និង​រក្សា​ទម្ងន់​ខ្លួន​ឲ្យ​បាន​ល្អ តាម​ការ​ណែ​នាំ​ សុទ្ធ​តែ​ជា​រឿង​សំខាន់ និង​មាន​ប្រយោជន៍​ដល់​ការ​គ្រប់​គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​។ ដូច​គ្នា​ដែរ ការ​តាម​ដាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​តាម​ការ​ណែ​នាំ​របស់​គ្រូពេទ្យ គឺ​ជា​រឿង​ចាំបាច់​ និង​កុំ​ភ្លេច​ប្រើ​ប្រាស់​ថ្នាំ​ ដែល​គ្រូពេទ្យ​ផ្ដល់​ឲ្យ​ ឲ្យ​បាន​ត្រឹម​ត្រូវ​។​ ២. កុំ​ជក់​បារី​ គ្នា​​យើង​ដែល​មិន​ជក់​បារី​ គឺ​ជា​រឿង​ល្អ​សម្រាប់​សុខ​ភាព ប៉ុន្តែ​បើ​យើង​មាន​ទម្លាប់​ជក់​បារី ហើយ​ដឹង​ថា​ខ្លួន​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ គួរ​តែ​បញ្ឈប់​ការ​ជក់​បារី​។ ការ​ជក់​បារី ធ្វើ​ឲ្យ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ ប្រ​ឈម​កាន់តែ​ខ្ពស់​ នូវ​ផល​វិបាក​ផ្សេងៗ​។ ការ​ជក់​បារី​អាច​នាំ​ឲ្យ​៖​ កាត់​បន្ថយ​លំហូរ​ឈាម​ទៅ​កាន់​ជើង និង​ប្រអប់ជើង ដែល​អាច​នាំ​ឲ្យ​មាន​ការ​ឆ្លង​រោគ ដំបៅ និង​អាច​នាំ​ឲ្យ​មាន​ការ​កាត់​ជើង​ក៏​មាន​។​ ជំងឺ​បេះដូង និង​ជំងឺ​សរសៃ​ឈាម​ខួរ​ក្បាល ជំងឺ​ភ្នែក អាច​នាំឲ្យ​ពិការ​ភ្នែក​ ខូច​ប្រព័ន្ធ​ប្រសាទ និង​តម្រង​នោម អាច​ឆាប់​ស្លាប់​ សូម​ប្រឹក្សា​ជា​មួយ​គ្រូពេទ្យ ដើម្បី​បាន​ដំណោះស្រាយ ឬ​វិធី​ផ្ដាច់​បារី ប្រកប​ដោយ​ប្រសិទ្ធ​ភាព​។ ៣. គ្រប់​គ្រង​សម្ពាធ​ឈាម និង​កូលេស្តេរ៉ូល​ឲ្យ​បាន​ល្អ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម […]


ជំងឺទឹកនោមផ្អែមប្រភេទ២

អ្នកជំងឺទឹកនោមផ្អែមវ័យចំណាស់ អាចត្រូវកំណត់កម្រិតជាតិស្ករផ្សេងគ្នា

មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ឲ្យ​ដឹង​ថា​ការ​កំណត់​គោល​ដៅ​កម្រិត​ជាតិ​ស្ករ​លើ​អ្នក​ជំងឺ​ទឹកនោមផ្អែម​ដែល​មាន​វ័យ​ចំណាស់​ក៏​ត្រូវ​ពិចារណា​ទៅ​លើ​កត្តា​មួយ​ចំនួន​ រួម​មាន​ស្ថាន​ភាព​ជា​ទូទៅ​របស់​អ្នកជំងឺ​ កម្រិត​នៃ​ការ​ចងចាំ​ ជីវភាព​ប្រចាំថ្ងៃ និង​​ស្ថាន​ភាព​សេដ្ឋកិច្ច​ជាដើម​។ មន្ទីរ​ពេទ្យ​បាន​បែង​ចែក​ការ​កំណត់​កម្រិត​ជាតិ​ស្ករ​សម្រាប់​មនុស្ស​វ័យ​ចំណាស់​មាន​ជំងឺ​ទឹកនោម​ផ្អែម​ដូច​ខាង​ក្រោម​។ ១. អ្នក​ជំងឺ​នៅ​មាន​សុខ​ភាព​មាំទាំ​ មន្ទីរ​ពេទ្យ​កាល់​ម៉ែត​បញ្ជាក់​ថា អ្នក​ជំងឺ​ទឹកនោម​ផ្អែម​ខ្លះ​នៅ​មាន​សុខភាព​មាំទាំ​អាច​ចូល​រួម​កិច្ចការ​ក្នុង​សង្គម​នានា​ និង​នៅ​អាច​ធ្វើ​ដំណើរ​ទី​ជិត​ទី​ឆ្ងាយ​បាន​​ជាដើម។ បើ​តាម​មន្ទីរ​ពេទ្យ​គោល​ដៅ​នៃ​ការ​ព្យាបាល​ គ្រូ​ពេទ្យ​កំណត់​កម្រិត​ជាតិ​ស្ករ​ បាន​ប្រហាក់​ប្រហែល​នឹង​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ទូទៅ ពោល​គឺ​មធ្យម​ភាគ​ជាតិ​ស្ករ HbA1c នៅ​ចន្លោះ​ពី៦,៥%ទៅ​៧,៥​% ឬ អាច​កំណត់​ម៉្យាង​ទៀត​បាន​ថា ជាតិ​ស្ករ​ពេល​ព្រឹក​មុន​ពិសា​អាហារ​ ≤​១២៦mg/dl​។​ ២. អ្នក​ជំងឺ​មាន​ជំងឺ​ប្រចាំ​កាយ​ មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ថា ចំពោះ​អ្នក​ជំងឺ​ខ្លះ​ទៀត​ក៏​មាន​ជំងឺ​ប្រចាំ​កាយ ​តែ​នៅ​អាច​ចាត់​ចែង​កិច្ចការ​ប្រចាំ​ថ្ងៃ​ដោយ​ខ្លួន​ឯង​បាន​។ អ្នក​ជំងឺ​វ័យ​ចំណាស់​ដែល​មាន​បញ្ហា​សុខ​ភាព​ប្រចាំ​កាយ​ ហើយ​ងាយ​ធ្លាក់​ខ្លួន​ឈឺ ​ការ​កំណត់​គោល​ដៅ​មធ្យម​ភាគ​ជាតិ​ស្ករ​មិន​តឹង​រឹង​ពេក​នោះ​ទេ​ ព្រោះ​អ្នក​ជំងឺ​ក្នុង​ក្រុម​នេះ​ងាយ​ប្រឈម​នឹង​ការ​ខ្វះ​សារ​ជាតិ​ចិញ្ចឹម​រាង​កាយ​ ការ​ចុះ​ជាតិ​ស្ករ​ខ្លាំង​ ការ​ចុះ​សម្ពាធ​ឈាម​ភ្លាមៗ​ពេល​ក្រោក​ឈរ​។ ករណី​បែប​នេះ មន្ទីរពេទ្យ​ថា​មធ្យម​ភាគ​ជាតិ​ស្ករ​ HbA1c ចន្លោះ ៧,៥%​ទៅ៨% ឬ​កំណត់​ម៉្យាង​ទៀត​ ជាតិ​ស្ករ​មុន​អាហារ​ពេល​ព្រឹក នៅចន្លោះ១២៦mg/dl ទៅ១៦០ mg/dl។ ៣. អ្នក​ជំងឺ​ស្ថាន​ភាព​ជរា​ ប្រភព​ដដែល​ឲ្យ​ដឹង​បន្ថែម​ថា​ ផ្ទុយ​ទៅ​វិញ​មាន​​អ្នក​ជំងឺ​មួយ​ចំនួន​ដែល​មាន​ស្ថាន​ភាព​ជរា​ គឺ​តែង​តែ​ត្រូវ​ការ​អ្នក​បីបាច់​ថែរក្សា​ជា​ប្រចាំ។​ ករណី​អ្នក​ជំងឺ​ជរា​ ត្រូវ​ការ​អ្នក​ថែ​ទាំ​វិញ​ គោល​ដៅ​នៃ​មធ្យម​ភាគ​ជាតិ​ស្ករ HbA1c​ ​គឺ​​ចន្លោះ​ពី​៧,៥​%​ទៅ​៨,៥​%។


ផលវិបាកជំងឺទឹកនោមផ្អែម

ជំងឺទឹកនោមផ្អែម និង​រឿងលិង្គមិនឡើងរឹង មានអ្វីទាក់ទងគ្នា?

បើ​និយាយ​ដល់​ជំងឺ​ទឹកនោម​ផ្អែម និង​បញ្ហា​លិង្គ​មិន​ឡើង​រឹង គឺ​ជា​ស្ថានភាព​ជំងឺ​ពី​រ​ផ្សេង​គ្នា​ ប៉ុន្តែ​អាច​មាន​ទំនាក់ទំនង​គ្នា​បាន​។ បញ្ហា​លិង្គ​មិន​ឡើង​រឹង​ សម្ដៅ​ដល់​ការ​ពិបាក​រក្សា​លិង្គ​ឲ្យ​នៅ​រឹង​បាន។ បុរស​មាន​ជំងឺ​ទឹកនោម​ផ្អែម ទំនង​ជា​អាច​វិវត្ត​ទៅ​ជា​មាន​បញ្ហា​លិង្គ​មិន​ឡើង​រឹង​ពីរ​ទៅ​បី​ដង​ខ្ពស់​ជា​ង​អ្នក​ធម្មតា។ ​ ជំងឺ​ទឹកនោម​ផ្អែម​កើត​ឡើង​ពេល​កម្រិត​ជាតិ​ស្ករ​ក្នុង​ចរន្ត​ឈាម​មាន​ច្រើន​ពេក ហើយ​ជំងឺ​នេះ​ច្រើន​កើត​ចេញពី​ការ​លើស​ទម្ងន់ និង​មិន​សូវ​ធ្វើ​សកម្មភាព​រាង​កាយ​។ ​១. បញ្ហា​លិង្គ និង​ជំងឺ​ទឹក​នោម​ផ្អែម ការ​សិក្សា​មួយ​របស់​សាកល​វិទ្យាល័យBoston បាន​បង្ហាញថា​បុរស​​ប្រហែលជា​ពាក់​កណ្ដាល​ដែល​រក​ឃើញ​ថា​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​២ នឹង​វិវត្ត​ជា​មាន​បញ្ហា​លិង្គ​មិន​ឡើង​រឹង​​នៅ​រង្វង់​ប្រាំ ទៅ​១០​ឆ្នាំ​បន្ទាប់​​។ បើ​សិន​ជា​ប្រុសៗ​មាន​ថែម​ជំងឺ​បេះ​ដូង​ទៀត បញ្ហា​លិង្គ​មិន​ឡើង​រឹង​​នឹង​កាត់​តែ​អាក្រក់​ថែម​ទៀត​។​ យ៉ាងណា ការ​សិក្សា​មួយ​ទៀត ​ចេញ​ផ្សាយ​នៅ​ឆ្នាំ​២០១៤ បាន​រក​ឃើញ​ថា​ប្រសិន​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម អាច​រក្សា​របៀប​របប​​រស់​នៅ​ប្រកប​ដោយ​សុខ​ភាព​ល្អ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​នឹង​អាច​កាត់​បន្ថយ​រោគ​សញ្ញា និង​បង្កើត​សមត្ថភាព​ផ្លូវ​ភេទ​ឡើង​វិញ​។ របៀប​របប​រស់​នៅ​ទាំង​នេះ​មាន​ការ​ទទួល​បាន​របប​អាហារ​ត្រឹម​ត្រូវ​ និង​ការ​ហាត់​ប្រាណ​បាន​ទៀង​ទាត់។​​ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ២. មូល​ហេតុ​លិង្គ​មិន​ឡើង​រឹង​លើ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ រវាង​ជំងឺ​ទឹក​នោម​ផ្អែម និង​បញ្ហា​លិង្គ​មិន​ឡើង​រឹង​មាន​ទំនាក់​ទំនង​ទៅ​នឹង​លំហូរ​ឈាម​ និង​ប្រព័ន្ធប្រ​សាទ។ ការ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​មិន​បាន​ល្អ អាច​បំផ្លាញ​ដល់​សរសៃឈាម​តូចៗ និង​ប្រ​ព័ន្ធ​ប្រសាទ​។ ការ​ខូច​ខាត​​ប្រព័ន្ធ​ប្រសាទ​គ្រប់គ្រង​​លើ​រំញោច​អារម្មណ៍​ផ្លូវ​ភេទ និង​ការ​​ឆ្លើយ​តប​មិន​ប្រក្រ​តី ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សមត្ថ​ភាព​លិង្គ​របស់​បុរស​មិន​អាច​ឡើង​រឹង​​សម្រាប់​រួម​ភេទ​បាន​។ ការ​រថ​យ​ចុះ​នៃ​លំហូរ​ឈាម ដោយ​សារ​តែ​សរសៃឈាម​តូចៗ​ខូចខាត ក៏​រួម​ចំណែក​ធ្វើ​ឲ្យ​លិង្គ​មិន​ឡើង​រឹង​ដែរ​។​​​​​​ [embed-health-tool-bmi] កត្តា​ប្រ​ឈម​មួយ​ចំនួន​ផ្សេង​ទៀត ធ្វើ​ឲ្យ​មាន​បញ្ហា​លិង្គ​មិន​ឡើង​រឹង​មាន​ដូច​ជា មាន​ជំងឺ​ធាត់ ជក់បារី គ្រប់គ្រង​ជាតិ​ស្ករ​មិន​បាន​ល្អ របប​អាហារ​មិន​ត្រឹម​ត្រូវ ជំងឺ​ថប់បារម្ភ មិន​សូវ​មាន​សកម្មភាព​រាងកាយ និង​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ជា​ដើម។ បើ​សិន​ជា​ប្រុសៗ​យើង​ សម្គាល់​ឃើញ​ពី​ភាព​ប្រែ​ប្រួល​នៃ​ការ​ឡើង​រឹង​របស់​លិង្គ សូម​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ និង​ព្យាបាល​ត្រឹម​ត្រូវ។ […]


ផលវិបាកជំងឺទឹកនោមផ្អែម

នេះជាមូលហេតុ ជំងឺស្លេកស្លាំង កើតលើអ្នកជំងឺទឹកនោមផ្អែម

ប្រសិន​បើ​គ្នា​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម គ្នា​យើង​ត្រូវ​ពិនិត្យ​ឈាម​ឲ្យ​បាន​ទៀងទាត់​ដើម្បី​រក​មើល​​បញ្ហា​ខ្វះ​គ្រាប់​ឈាម​ក្រហម​ដែរ​។ វា​ជា​រឿង​ទូទៅ​មួយ​សម្រាប់​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម ដែល​តែង​តែ​ជួប​បញ្ហា​ឈាម។ បើ​យើង​បាន​រក​ឃើញ​ជំងឺ​ស្លេក​ស្លាំង​បាន​ទាន់ពេល​ យើង​អាច​គ្រប់​គ្រង​មូល​ហេតុ​បង្ក​របស់​វា​បាន​។​ ១. អ្នក​ជំងឺ​ទឹកនោម​ផ្អែម និង​ជំងឺ​ស្លេកស្លាំង​ ជា​ធម្មតា​ បញ្ហា​ស្លេក​ស្លាំង​នេះ​អាច​កើត​មាន​បាន ដោយ​សារ​តែ​​យើង​មិន​មាន​កោសិកា​ឈាម​ក្រហម​គ្រប់គ្រាន់។ ការណ៍​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ទឹកនោម​ផ្អែម ជួប​ផលវិបាក​មួយ​ចំនួន​ដូច​ជា ខូច​​ភ្នែក និ​ង​ប្រព័ន្ធ​ប្រសាទ។ ក្រៅពី​នេះ ​បញ្ហាជំងឺ​ស្លេក​ស្លាំង​ក៏​នាំ​ឲ្យ​មាន​ផល​កាន់​តែ​អាក្រក់​ដល់​តម្រងនោម បេះដូង ជំងឺ​សរសៃ​អាក់​ទែ ដែល​សុទ្ធ​តែ​ជា​ជំងឺ​​ឧស្សាហ៍​កើត​មាន​លើ​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម។​ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ជំងឺ​ទឹក​នោម​ផ្អែម​​តែង​ធ្វើ​ឲ្យ​ខូច​តម្រង​នោម ហើយ​ការ​ខ្សោយ​តម្រង​នោម​អាច​ធ្វើ​ឲ្យ​មាន​ជំងឺ​ស្លេក​ស្លាំង​។ តម្រង​នោម​មាន​សុខភាព​ល្អ នៅ​ពេល​រាង​កាយ​ទទួល​បាន​កោសិកា​ឈាម​ក្រហម​ថ្មីៗ​។ តម្រង​នោម​បញ្ចេញ​អ័រម៉ូន erythropoietin (EPO) ដែល​ជា​សញ្ញា​ទៅ​កាន់​ខួរ​​ឆ្អឹង​ឲ្យ​បញ្ចេញ​កោសិកា​ឈាម​ក្រហម​កាន់តែ​ច្រើន។ ​តម្រង​នោម​​ខូច មិន​អាច​​ផ្ដល់​សញ្ញា​EPO គ្រប់​គ្រាន់ ដើម្បី​បាន​កោសិកា​ឈាម​ក្រ​ហម​នោះទេ​។​​​​​ ជា​ធម្មតា មនុស្ស​យើង​មិន​សូវ​បាន​ដឹង​​ថា​ខ្លួន​មាន​ជំងឺ​តម្រង​នោម​នោះ​ទេ រហូត​ទាល់​តែ​មាន​បញ្ហា​នៅ​ពេល​ក្រោយ​មក​ទៀត។ ប៉ុន្តែ បើ​គ្នា​យើង​តេស្ត​ឃើញ​ថា​មាន​ជំងឺ​ស្លេក​ស្លាំង វា​អាច​ជា​សញ្ញា​ដំបូងៗ​នៃ​បញ្ហា​តម្រង​នោម​ដែរ​ហើយ​។ សម្រាប់​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម ច្រើន​តែ​មាន​ការ​រលាក​សរសៃឈាម។ ការ​រលាក​នេះ​ធ្វើ​ឲ្យ​ខួរ​ឆ្អឹង​មិន​អាច​ទទួល​សញ្ញា​បាន​ត្រឹមត្រូវ​ក្នុង​ការ​បង្កើត​កោសិកា​ឈាម​ក្រហមដែរ​​។ ២. រោគ​សញ្ញា​ជំងឺ​ស្លេក​ស្លាំង​ នៅ​ពេល​ខួរ​ក្បាល និង​សរីរាង្គ យើង​មិន​បាន​ទទួល​អុក​ស៊ីសែន​គ្រប់គ្រាន់ នឹង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​អស់ក​ម្លាំង និង​ខ្សោយ​។ រោគ​សញ្ញា ជំងឺ​ស្លេកស្លាំង​ផ្សេង​ទៀត​រួម​មាន៖ ហត់ វិលមុខ ឈឺក្បាល ស្លេក​ ត្រជាក់​ចុង​ដៃ​ចុង​ជើង […]


មានផ្ទៃពោះ

បច្ចេកទេសម្យ៉ាងនេះ អាចតេស្តដឹងថា ម៉ាក់ៗមានជំងឺទឹកនោមផ្អែមអំឡុងពពោះ ឬអត់?

ពេល​មាន​ផ្ទៃពោះ ស្ត្រី​មាន​បម្រែ​បម្រួល​អ័រម៉ូន តម្រូវ​ឲ្យ​លំពែង​ធ្វើការ ៤ដង លើស​ពេល​ធម្មតា ក្នុង​នោះ ១០% នៃ​ស្ត្រី​មាន​ផ្ទៃពោះ លំពែង​មិន​អាច​ធានា​រ៉ាប់រង​បាន​នូវ​ការ​កើន​ឡើង​នៃ​តម្រូវ​ការ​ការ​ផលិត​អាំងស៊ុយលីន​ទេ ធ្វើ​ឲ្យ​ជាតិ​ស្ករ​របស់​ស្ត្រី​ពពោះ​កើន​ឡើង ទៅ​ជា​កើត​ជំងឺ​ទឹកនោម​ផ្អែម។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ស៊ុំ សត្ថា ឯកទេស​ជំងឺ​ទឹកនោម​ផ្អែម ក្រពេញ និង​អ័រម៉ូន-ភាតរៈសមាជិក American College of Endocrinology។ លោក​វេជ្ជ​បណ្ឌិត​បន្ត​ថា តួលេខ​ស្រ្តី​​កើត​ជំងឺ​ទឹកនោម​ផ្អែម​ពេល​ពពោះ​នៅ​អាស៊ី​ប្រហាក់​ប្រហែល​គ្នា មាន​ប្រមាណ​ជា ១០% នៃ​ស្ត្រី​ពពោះ​ទាំង​អស់។ យើង​អាច​ដឹង​ថា ស្រ្តី​មាន​ជំងឺ​ទឹកនោម​ផ្អែម​ពេល​ពពោះ​ដោយ​របៀប​ណា? លោក​វេជ្ជបណ្ឌិត​ឆ្លើយ​ថា នៅ​ដំណាក់​កាល​ដំបូង មិន​មាន​រោគ​សញ្ញា​អ្វី​ទាំង​អស់ ទល់​តែ​បង​ប្អូន​ស្រ្តី​ទៅ​ធ្វើ​តេស្ត ហើយ​ការ​ធ្វើ​តេស្ត​នោះ​ទៀត​សោត​មាន​លក្ខណៈ​ពិសេស​បន្តិច គឺ​តម្រូវ​ឲ្យ​ស្រ្តីពពោះ​ញ៉ាំ​ទឹកស្ករ​ចំនួន ៣៥ក្រាម ដែល​ជា​ស្ករ​ពិសេស​រៀបចំ​នៅ​មន្ទីរ​ពិសោធន៍។ "ព្រលឹម​ឡើង​បងប្អូន​ស្ត្រី​ដែល​មាន​ផ្ទៃពោះ​កុំ​ទាន់​ញ៉ាំ​អី ហើយ​ទៅ​មន្ទីរ​ពិសោធន៍ ពេល​នោះ​អ្នក​ធ្វើការ​នៅ​មន្ទីរ​ពិសោធន៍​នឹង​បូម​ឈាម​ស្ត្រីព​ពោះ បន្ទាប់​ពី​បូម​ឈាម​រួច តម្រូវ​ឲ្យ​ស្ត្រី​ញ៉ាំ​ជាតិ​ស្ករ​ចំនួន ៧៥ ក្រាម រួច​ហើយ ១ម៉ោង​ក្រោយ​បូម​ឈាម​ម្តង​ទៀត ២ម៉ោង​ក្រោយ​បូម​ឈាម​ម្តង​ទៀត។ ដូច្នេះ​ត្រូវ​បូម​ឈាម​ចំនួន ៣ដង"។ លោក​វេជ្ជបណ្ឌិត​រៀបរាប់។ បើ​លទ្ធផល មុន​ញ៉ាំ​ស្ករ ៧៥ក្រាម ចន្លោះ​ពី ៩២-១២៥ mg/dL នោះ​បញ្ជាក់​ថា ស្ត្រី​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​៣ ឬ​ជំងឺ​ទឹកនោម​ផ្អែម​ពេល​មាន​ផ្ទៃពោះ។ ដូចគ្នា​នេះ​ដែរ បើ​លទ្ធផល​ក្រោយ​ពេល​ញ៉ាំ​ស្ករ […]


ជំងឺទឹកនោមផ្អែមប្រភេទ២

បើ​ចេញសញ្ញាទាំង៧នេះ មានន័យថា អ្នកជិត​កើត​ជំងឺទឹក​នោមផ្អែម​ហើយ

អ្នក​ស្ថិត​ក្នុង​ស្ថា​ន​ភាព​​ត្រៀម​កើត​ជំងឺ​ទឹក​នោម​ផ្អែម នោះអ្នកប្រាកដជាមាន​កម្រិត​ជាតិ​ស្ករ​ខ្ពស់​ជាង​ធម្មតា ប៉ុន្តែ​គ្រូពេទ្យ​មិន​ទាន់​ចាត់​ទុក​អ្នក​ទាំង​នោះ​ថា​មាន​ជំងឺ​ទឹកនោម​ផ្អែម​ទេ​។ បើ​តាម​ CDC អាមេរិក អ្នក​ស្ថិត​ក្នុង​ស្ថានភាព​ត្រៀម​កើត​ជំងឺ​ទឹក​នោម​ផ្អែម នឹង​វិវត្ត​ទៅ​ជា​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​ប្រាំ​ឆ្នាំ​បន្ទាប់ បើ​សិន​ជា​មិន​បាន​ព្យា​បាល​ទាន់​ពេល​។ រោគសញ្ញា​ដំណាក់កាល​ដំបូងៗ​នៃ​ការ​វិត្ត​ទៅ​រក​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​២ ចាប់​ពី​កម្រិត​ស្រាល​ ហើយ​ជា​លទ្ធផល​អ្នក​មាន​បញ្ហា​នេះ មិន​ចាប់​អារម្មណ៍​ថា​ខ្លួន​ស្ថិត​ក្នុង​ដំណាក់​កាល​ត្រូវ​ព្យាបាល​នោះ​ដែរ​។ ខាង​ក្រោម​នេះ​ជា​សញ្ញា និង​រោគ​សញ្ញា​ដំណាក់​កាល​ដំបូងៗ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​៖ ១. នោម​ញឹក​ នៅ​ពេល​ដែល​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​យើង​ខ្ពស់ តម្រង​នោម​នឹង​ព្យា​យាម​បញ្ចេញ​ជាតិ​ស្ករ​ដែល​លើស​ចោល ដោយ​ចម្រោះ​ចេញពី​ក្នុង​ឈាម​។ ការណ៍​នេះ​ធ្វើ​ឲ្យ​មនុស្ស​យើង​ត្រូវ​ទៅ​នោម​ញឹក​ញាប់ ពិសេស​នៅ​ពេល​យប់​។ ២. ស្រេក​ទឹក​ ពេល​យើង​ត្រូវ​នោម​ញឹក​ញាប់ ដើម្បី​បញ្ចេញ​ចោល​ជាតិ​ស្ករ​លើស នឹង​នាំ​ឲ្យ​រាង​កាយ​យើង​បាត់​បង់​ជាតិ​ទឹក​ និង​ធ្វើ​ឲ្យ​យើង​ចាប់​ផ្ដើម​ស្រេក​ទឹក​ខ្លាំង​ដែរ​។ ៣. ឃ្លាន​ អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​តែងតែ​មិន​បាន​ទទួល​ថាមពល​គ្រប់​គ្រាន់​ពី​អាហារ​ដែល​ខ្លួន​ញ៉ាំ​នោះ​ទេ​។ ប្រ​ព័ន្ធ​រំលាយ​អាហារ​យើង​បំបែក​អាហារ​ទៅ​ជា​គ្លុយ​កូស ដើម្បី​បំប្លែង​ជា​ថាមពល។ អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម​ មិន​ទទួល​គ្លុយ​កូស​ទាំង​នោះ​បាន​គ្រប់​គ្រាន់​ ​នៅ​ក្នុង​ចរន្ត​ឈាម ដើម្បី​បញ្ជូន​ទៅ​កាន់​កោសិកា​រាង​កាយ​នោះ​ទេ​។ ជា​លទ្ធ​ផល​ អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ តែង​តែ​មាន​អារម្មណ៍​ឃ្លាន​ជា​ប្រចាំ មិន​ថា​ទើប​តែ​ញ៉ាំ​​រួច​ហើយ​ក៏​ដោយ​។ ៤. អស់​កម្លាំង​ខ្លាំង ​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​២ អាច​មាន​ឥទ្ធិ​ពល​លើ​កម្រិត​ថា​ម​ពល​ និង​ធ្វើ​ឲ្យ​អ្នក​មានជំងឺ​នេះ​មាន​អារម្មណ៍​ហត់នឿយ ឬ​អស់កម្លាំង។​ ការ​មាន​អារម្មណ៍​អស់​កម្លាំង​នេះ កើត​ឡើង​ដោយ​សារ​ស្ករ​​ក្នុង​ចរន្ត​ឈាម​មិន​អាច​ផ្ដល់​ទៅ​កោសិកា​រាង​កាយ​បាន​គ្រប់គ្រាន់​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ៥. ស្រវាំង​ភ្នែក កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​លើស​តម្រូវ​ការ អាច​ធ្វើ​ឲ្យ​ខូច​ខាត​សរសៃ​ឈាម​តូចៗ​ក្នុង​ភ្នែក ដែល​នាំ​ឲ្យ​យើង​ជួប​បញ្ហា​ស្រវាំង​ភ្នែក​។ ការ​ស្រវាំង​ភ្នែក អាច​កើត​មាន​ឡើង​នៅ​លើ​ភ្នែក​ម្ខាង ឬ​ទាំង​សង្ខាង​ និង​អាច​បាត់​ទៅ​វិញ និង​កើត​មក​វិញ​ដែរ​។ អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ដែល​ជួប​បញ្ហា​ភ្នែក […]


ជំងឺទឹកនោមផ្អែមប្រភេទ២

ស៊ាំនឹងអាំងស៊ុយលីន ចេញសញ្ញាទាំងនេះ

ស៊ាំ​នឹង​អាំងស៊ុយ​លីន អាច​នាំឲ្យ​កើន​កម្រិត​គ្លុយ​កូស​ក្នុង​ចរន្តឈាម ដែល​អាច​នាំឲ្យ​កើន​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។ ការណ៍​នេះ ក៏​អាច​នាំឲ្យ​មនុស្ស​យើង​ជួប​បញ្ហា​សុខភាព​ច្រើ​ន​យ៉ាង​​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់។​ អ្វីជា​ការស៊ាំនឹង​អាំងស៊ុយលីន​? ពេល​យើង​ញ៉ាំ​អាហារ គ្លុយកូស​នឹង​ត្រូវ​បញ្ចេញ​ទៅ​ក្នុង​​រាង​កាយ ហើយ​យើង​ប្រើ​វា​សម្រាប់​ថាម​ពល។ លំពែង​ផលិត​អាំងស៊ុយ​លីន​ដែល​ជាអ័រម៉ូន​ជួយ​ដល់​ដំណើរការរាង​កាយ​មួយ​នេះ​។ គ្លុយកូស​ត្រូវ​ស្តុក​ទុក​ក្នុង​សាច់ដុំ កោសិកា​ខ្លាញ់ និង​ថ្លើម ដើម្បី​ធានា​ថា​រាង​កាយ​អាច​ប្រើ​គ្លុយ​កូស​សម្រាប់​ថាមពល​បាន​នៅ​ពេល​ខាងមុខ​។ ភាពស៊ាំនឹង​អាំងស៊ុយ​លីន​កើតមាន​ឡើង​នៅ​ពេល​កោសិកា​យើង​មិន​ឆ្លើយ​តប​ទៅ​នឹង​អ័រម៉ូន​នេះ ហើយ​រាង​កាយ​យើង​មិន​អាច​បំប្លែង​គ្លុយ​កូស​ក្នុង​ឈាម​ទៅ​ជា​ថាមពល​ដោយ​ប្រសិទ្ធភាព​ទៀត។ ​​ខាង​ក្រោម​នេះ ជា​សញ្ញា​មួយ​ចំនួន​ដែល​រាង​កាយ​យើង​​ផ្ដល់​សញ្ញាថា​អាច​មាន​បញ្ហា​ស៊ាំ​នឹង​អាំង​ស៊ុយ​លីន​​កើត​ឡើង៖ ១. ឡើង​គីឡូ បើ​យើង​សង្កេត​ឃើញ​ថា​ក្បាលពោះ​យើង​ចាប់​ផ្ដើម​ឡើង​ធំ មាន​ខ្លាញ់​ច្រើន​ហើយ​នោះ រាង​កាយ​កំពុង​ចង់​ប្រាប់​យើង​ថា ត្រូវ​​ពិនិត្យ​មើល​លើ​កម្រិត​អាំង​ស៊ុយលីន​ហើយ​។ ការ​ដុះ​ក្បាល​ពោះ​នេះ កើត​ឡើង​ដោយ​សារ​មនុស្ស​យើង​មិន​សូវ​បាន​បញ្ចេញ​សកម្មភាព​​រាង​កាយ។ គ្នា​យើង​គួរ​ដឹង​ថា​ខ្លាញ់​នៅ​ក្បាល​ពោះ មាន​គ្រោះ​ថ្នាក់​ជាង​ខ្លាញ់​កើត​មាន​នៅ​កន្លែង​ផ្សេង​នៃ​រាង​កាយ​។ ២. អស់កម្លាំង​ បើ​តាម​វិទ្យាស្ថាន​ជំងឺ​ទឹកនោមផ្អែម ប្រព័ន្ធ​រំលាយ​អាហារ និង​តម្រង​នោម របស់​សហរដ្ឋអាមេរិក មនុស្ស​យើង​មាន​អារម្មណ៍​អស់​កម្លាំង​ព្រោះ​តែ​ការ​ធ្វើ​មេតា​ប៉ូលិស​ខុស​ប្រក្រតី។ ប្រសិនជា​ដំណើរ​ការ​ធ្វើ​មេតាប៉ូលិស​មិន​មាន​ប្រសិទ្ធ​ភាព​ត្រឹម​ត្រូវ​ នាំ​ឲ្យ​ស៊ីពេល​យូរ​ក្នុង​ការ​បញ្ចេញ​ថាម​ពល​សម្រាប់​រាង​កាយ។ ការណ៍​នេះ​ ​ធ្វើ​ឲ្យ​មនុស្ស​យើង​មាន​អារម្មណ៍​ថា​អស់​កម្លាំង​ទោះ​បី​ជា​បាន​ញ៉ាំ​អាហារ​គ្រប់​គ្រាន់​ហើយ​ក៏​ដោយ​។ នេះ​មាន​ន័យ​ថា​បើ​​ពេល​រាង​កាយ​ប្រើ​ប្រាស់​គ្លុយ​កូស​មិន​បាន​ត្រឹម​ត្រូវ នឹង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ហត់​នឿយ អស់កម្លាំង។​​​​​ ៣. ឃ្លាន ស្រេក​ទឹក និង​នោម​ញឹក​​ មែន​ហើយ យើង​អាច​មាន​អារម្មណ៍​ថា​ចង់​ញ៉ាំ​អាហារ និង​​ផឹក​ទឹក​ច្រើន នៅ​ពេល​ដែល​មាន​ភាព​ស៊ាំ​នឹង​អាំង​ស៊ុយ​លីន​កើត​ឡើង​។ ជាង​នេះ​ទៅ​ទៀត យើង​អាច​មាន​អារម្មណ៍​ចង់​ញ៉ាំ​ច្រើន ដើម្បី​បង្កើន​ថាមពល តែ​នេះ​អាច​ធ្វើ​ឲ្យ​យើង​ញ៉ាំ​លើស​តម្រូវ​ការ​ទៅ​វិញ​។ ដូច​គ្នា​អ៊ីចឹង នៅ​ពេល​យើង​ផឹក​ទឹក​ច្រើន នឹង​ធ្វើ​ឲ្យ​យើង​ត្រូវ​ទៅ​បន្ទប់​ទឹក​ញឹក​ញាប់ ដែល​នេះ​អាច​ជា​សញ្ញា​មួយ​ដែរ​។ ៤. ជ្រុះ​សក់ ​កើត​មុន និង​ឆ្លង​រោគ​ញឹក​ញាប់​ ការ​ប្រែ​ប្រួល​អ័រម៉ូន ជា​មូល​ហេតុ​ចម្បង​មួយ​ធ្វើ​ឲ្យ​យើង​ជ្រុះ​សក់ និង​កើត​មុន​។ ហេតុ​ផល​ផ្សេង​ទៀត​គឺ​ រាងកាយ​យើង​នឹង​ត្រូវ​ការ​កាបូអ៊ីដ្រាត​ខ្លាំង​ពេល​អាំងស៊ុយលីន​យើង​ធ្វើ​ការ​មិន​ប្រក្រតី។ ការណ៍​នេះ​នាំ​ឲ្យ​មានការ​ផលិត​ខ្លាញ់​Sebum​ច្រើន […]


ផលវិបាកជំងឺទឹកនោមផ្អែម

ស្រីៗ បើកើតជំងឺទឹកនោមផ្អែម ងាយប្រឈមជំងឺមហារីកសុដន់?

ជំងឺ​ទឹកនោម​ផ្អែម​ គឺជា​ជំងឺរ៉ាំរ៉ៃ​មួយ​ប្រភេទ​ដែល​កើត​ច្រើន​នៅ​ពេល​បច្ចុប្បន្ន ប៉ុន្តែ​ទំនង​ជា​មិន​សូវ​មាន​អ្នក​ដឹង​ទេ​ថា​ជំងឺ​ទឹក​នោម​ផ្អែម​ក៏​ធ្វើ​ឲ្យ​ស្រី​ៗ​ប្រឈម​ខ្ពស់​នឹង​ការ​កើ់ត​ជំងឺ​មហារីក​សុដន់​ផង​ដែរ​។ ការ​សិក្សា​ជា​ច្រើន​លើក​ឡើង​ថា​ជំងឺ​ទឹក​នោម​ផ្អែម​​​បង្ក​ជា​ហានិភ័យ​ខ្ពស់​ដល់​ការ​កើត​មាន​ជំងឺ​មហារីក​សុដន់ និង​ធ្វើ​ឲ្យ​មាន​អត្រាមរណៈ​ខ្ពស់​ផង​ដែរ​សម្រាប់​អ្នក​មាន​ជំងឺ​នេះ។ តើ​ជំងឺទាំងពី​រ​មាន​ទំនាក់​ទំនង​គ្នា​យ៉ាង​ដូច​ម្ដេច? ១. អ្វី​ជា​ជំងឺ​មហារីក​សុដន់?​ មហារីក​សុដន់ ជា​ជំងឺ​មួយ​ប្រភេទ​កើត​មាន​ច្រើន​ក្នុង​ចំណោម​ស្រីៗ​ ដែល​ជំងឺ​នេះ​វិវត្ត​ចេញ​ពី​ក្នុង​ជាលិកា​សុដន់។ មាន​ន័យ​ថា មាន​កោសិកា​លូត​លាស់​មិន​អាច​គ្រប់​គ្រង​បាន កើត​ចេញ​ពី​ជាលិកា​សុដន់។ ជំងឺ​មហារីក​សុដន់ អាច​កើត​មាន​នៅ​ផ្នែក​ផ្សេងៗ​នៃ​សុដន់ ហើយ​មហារីក​ខ្លះ​មិន​រាល​ដាល​ទៅ​ណា​ក្រៅ​ពី​សុដន់​នោះ​ទេ ខណៈ​មាន​មហារីក​ខ្លះ​បាន​រាល​ដាល​ទៅ​កាន់​កន្លែង​ផ្សេង​នៃ​រាង​កាយ​ក្រៅ​ពី​សុដន់។​​​​​ ពិនិត្យជំងឺបម្រុងទឹកនោមផ្អែមឥតគិតថ្លៃ ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ដូច​ទៅ​នឹង​ជំងឺ​មហារីក​ផ្សេង​ទៀត​ដែរ វេជ្ជបណ្ឌិត​ពិបាក​ក្នុង​ការ​កំណត់​ថា​ជំងឺ​មហារីក​សុដន់​បង្ក​ឡើង​ដោយ​អ្វី​ណាស់ ប៉ុន្តែ​មាន​កត្តា​មួយ​ចំនួ​ន​ធ្វើ​ឲ្យ​មាន​ហានិភ័យ​កើត​ជំងឺ​នេះ។ កត្តា​ទាំង​នោះ​រួម​មាន​៖ អាយុ កើន​ឡើង​សកម្មភាព​អ័រម៉ូន ប្រវត្តិ​គ្រួសារ​ ធ្លាប់​មានដុំសាច់ស្លូត​លើ​សុដន់​ ផឹក​ស្រា​ច្រើន និង​ កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២​ ជា​ដើម។​ ២. ទំនាក់ទំនង​ជំងឺ​ទឹកនោម​ផ្អែម និង​ជំងឺ​មហារីក​សុដន់​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​​បាន​លើក​ឡើង​ថា​ជំងឺ​មហារីក​សុដន់​កើត​ច្រើន​លើ​មនុស្ស​ស្រី​​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម ពិសេស​ក្រោយ​ពេល​​អស់​រដូវ។ ការ​សិក្សា​ផ្សេង​ទៀត​បញ្ជាក់​ថា​ស្រ្តី​មាន​ជំងឺ​ទឹក​នោម​ផ្អែម​​ក្នុង​វ័យ​អស់​រដូវ​ទំនងជា​អាច​កើត​ជំងឺ​មហារីក​សុដន់​២០​ភាគ​រយ​ខ្ពស់​ជាង​​ស្រ្តី​វ័យ​ចំណាស់​ផ្សេង​ទៀត​មិន​ទាន់​ដល់​ដំណាក់​កាល​អស់​រដូវ​។ ការសិក្សា​ខ្លះ​លើក​ឡើង​ថា​ ក៏​មាន​ដែរ​ទំនាក់​ទំនង​ដោយ​ប្រយោល​ជាមួយ​នឹង​ជំងឺ​ធាត់ ដែល​ជំងឺ​ធាត់​នេះ​ជា​ហានិភ័យ​ធំ​មួយ​នាំ​ឲ្យ​កើត​មាន​ជំងឺ​ផ្សេងៗ​ដែរ​។ ​​​​ ​អ្នក​វិទ្យាសាស្រ្ត​នៅ​ សហរដ្ឋអាមេរិក បាន​សិក្សា​លើ​មូល​ហេតុ​កើ​ត​មាន​ជំងឺ​មហារីក​សុដន់​លើ​ស្រ្តី​មាន​ជំងឺ​ទឹក​នោម​ផ្អែម ដោយ​បាន​សិក្សា​លើ​កោសិកា​សុដន់​មនុស្ស និង​សត្វ​កណ្ដុរ។ ការ​សិក្សា​បាន​រក​ឃើញ​ថា​កម្រិត​ជាតិ​ស្ករ​បាន​ដឹក​នាំ​ប្រូតេអ៊ីន​(GLUT3) ៤០០ ដង​នៅ​ក្នុង​កោសិកាមហារីក​ខ្ពស់​ជាងកោសិកាមិនបង្កជាមហារីក ។ ប្រូ​តេអ៊ីន​ប្រ​​ភេទ​នេះ ជួយ​គ្លុយកូស​ឆ្លង​ការ​ភ្នាស​កោសិកា ហើយ​ក្នុង​ករណី​ជំងឺ​មហារីក គ្លុយ​កូស​ធ្វើ​ឲ្យ​មាន​ការ​កកើត​កោសិកា​មហារីក​ថ្មីៗ និង​ផ្ដល់​ថាម​ពល​ឲ្យ​កោសិកា​ទាំង​នោះ​លូត​លាស់​។ [embed-health-tool-ovulation] ៣. វិធី​បង្ការជំងឺ​មហារីក​សុដន់ ជំងឺ​មហារីក​សុដន់​ភាគ​ច្រើន​អាច​រក​ឃើញ​អំឡុង​ពេល​ការ​ពិនិត្យដោះ​ជា​ប្រចាំ រួម​ទាំង​មានការ​ធ្វើ ការថតគៀបដោះផង​។ […]


ជំងឺទឹកនោមផ្អែមប្រភេទ២

វីតាមីន D ធ្លាក់ចុះ ងាយ​កើតមានជំងឺ​ទឹកនោមផ្អែម?

វីតាមីន D ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​វីតាមីន​សំខាន់​មួយ​សម្រាប់​ធ្វើ​ឲ្យ​ដំណើរ​ការ​ក្នុង​រាង​កាយ​ប្រព្រឹត្តទៅ​ដោយ​រលូន និង​ជួយ​ការពារ​មនុស្ស​យើង​ពី​ជំងឺ​ជា​ច្រើន​មុខ និង​រួម​ទាំង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ផង​ដែរ​។ មនុស្ស​យើង​អាច​ទទួល​បាន​វីតាមីន​ D តាម​រយៈ​ពន្លឺ​ព្រះ​អាទិត្យ អាហារ​បំប៉ន និង​អាហា​ជាក់​លាក់​មួយ​ចំនួន​ដូច​ជា​ផ្លែ​ប័រ គ្រាប់ almond ​ប័រ​សណ្ដែក​ដី​ និង​អាហារ​មួយ​ចំនួន​ផ្សេង​ទៀត​។​ ១. វីតាមីន​ D ជួយ​ដល់​រាង​កាយ​យ៉ាង​ម៉េច​វិញ? វីតាមីន​ D ដើរ​តួរ​យ៉ាង​សំខាន់​ក្នុង​ការ​រក្សា​រាង​កាយ​មនុស្ស​យើង​ឲ្យ​មាន​សុខភាព​ល្អ។ តាម​ការ​សិក្សា​បង្ហាញ​ថា​មនុស្ស​យើង​ត្រូវ​ការ​វីតាមីន​ D ដើម្បី​ដំណើរ​ការ​រាង​កាយ​។ វីតាមីន​ D មិន​ត្រឹម​តែ​បាន​ជួយ​ឲ្យ​រាង​កាយ​មាន​ភាព​ធន់​ទេ​ តែ​ក៏​ជួយ​ដល់​សុខភាព​ឆ្អឹង និង​ពង្រឹង​សាច់​ដុំ​ទៀត​ផង។ បើ​និយាយ​ដល់​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​វិញ​ វីតាមីន​នេះ​ក៏​ជា​ការ​ពារ​អ្នក​ជំងឺ​ពី​​បញ្ហា​មួយ​ចំនួន​ផង​ដែរ​។ ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ជឿថា​វីតាមីន D ជួយ​កាត់​បន្ថយ​កម្រិត​កូលេស្តេរ៉ូល​អាក្រក់។ ការ​ជួយ​កាត់​បន្ថយ​កម្រិត​កូលេស្តេរ៉ូល​អាក្រក់​នេះ​មាន​ប្រយោជន៍​ដល់​អ្ន​ក​មាន​ជំងឺ​ទឹក​​នោម​ផ្អែម ដោយ​សារ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ងាយ​នឹង​កើត​មាន​ជំងឺ​បេះ​ដូង​។ តាម​ការ​សិក្សា​ អ្នក​មាន​ជំងឺ​​ទឹក​នោម​ផ្អែម​ ទំនង​ជា​អាច​ស្លាប់​ដោយ​សារ​ជំងឺ​បេះ​ដូង​ពីរ​ដង​ខ្ពស់​ជា​ង​​មនុស្ស​ធម្មតា។ មនុស្ស​យើង​ជា​ច្រើន​បាន​ដឹង​ថា​​កង្វះ​កាល់ស្យូម​ធ្វើ​ឲ្យ​ឆ្អឹង​ខ្សោយ តែ​ទំនងជា​មិ​ន​សូវ​បាន​គិត​ដល់​ទេ​ថា​វីតាមីន​ D បាន​ពី​ពន្លឺ​ព្រះ​អាទិត្យ ក៏​ជួយ​ឲ្យ​ឆ្អឹង​យើង​រឹង​មាំ​ដែរ​ ហើយ​​យើង​ត្រូវ​ការ​ពន្លឺព្រះ​អាទិត្យ​ច្រើន​ដូច​​យើង​ត្រូវ​ការ​កាល់​ស្យូម​អ៊ីចឹង​ដែរ​។​ វីតាមីន​ D ជួយ​ឲ្យ​រាង​កាយ​ស្រូប​កាល់ស្យូម​បាន​ល្អ និង​ជួយ​ដល់​ឆ្អឹង​។ ២. ទំនាក់​ទំនង​វីតាមីនD និង​ជំងឺ​ទឹក​នោម​ផ្អែម​ វីតាមីន D និង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ មាន​ទំនាក់​ទំនង​គ្នា​ទៅ​វិញ​ទៅ​មក​។ ការ​សិក្សា​រក​ឃើញ​ថា​អ្នក​មាន​បញ្ហា​ស៊ាំ​នឹង​អាំងស៊ុយ​លីន និង​មាន​កម្រិត​វីតាមីនD ទាប​ទៀត​នោះ នឹង​ប្រឈម​ខ្ពស់​ក្នុង​ការ​វិវត្ត​ទៅ​ជា​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២​។ សម្រាប់​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​វិញ ក៏​អាច​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​នៃ​កម្រិត​វីតាមីនD […]


ជំងឺទឹកនោមផ្អែមប្រភេទ២

តើ​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម​អាច​ញ៉ាំទឹក​ឃ្មុំ​ជំនួស​ស្ករ​បាន​អត់?

អ្នក​​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រហែល​ជា​ធ្លាប់​ឆ្ងល់​ហើយ​ថា​តើ​អាច​ប្រើ​ទឹក​ឃ្មុំ​ជំនួស​ស្ករ​បាន​ឬ​អត់? ជា​ទូ​ទៅ​ មិន​មាន​ប្រយោជន៍​អ្វី ដើម្បី​ឲ្យ​យើង​ត្រូវ​ប្រើ​ទឹកឃ្មុំ​ជំនួស​ស្ករ ក្នុង​របប​អាហារ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​នោះ​ទេ​។ ទាំង​ទឹក​ឃ្មុំ​ និង​ស្ករ​សុទ្ធ​តែ​មាន​ឥទ្ធិពល​លើ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នក​ជំងឺ។​ ១. ឥទ្ធិ​ពល​ទឹកឃ្មុំ និង​​ជំងឺ​ទឹកនោម​ផ្អែម អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ត្រូវ​ចាំ​ក្នុង​ចិត្ត​ថា​ទឹកឃ្មុំ​មាន​រសជាតិ​ផ្អែម​ជា​ងស្ករ បើ​សិន​ជា​យើង​ប្រើ​ទឹកឃ្មុំ​​ជំនួស​ស្ករ​ត្រូវ​ប្រើ​ក្នុង​កម្រិត​តិច​តួច​បាន​ហើយ។ ដូច​និយាយ​ខាង​ដើម​អ៊ី​ចឹង​ ទឺកឃ្មុំ​ក៏​មាន​ឥទ្ធិ​ពល​លើ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​អ្នក​ជំងឺ​ដូច​គ្នា ហើយ​យើង​ត្រូវ​ចៀស​វា​ង​ញ៉ាំទឹក​ឃ្មុំ និង​សារធាតុ​ផ្អែម​ផ្សេង​ទៀត បើ​សិន​ជា​យើង​នៅ​មិន​ទាន់​អាច​គ្រប់​គ្រ​ជំងឺ​ទឹក​នោម​ផ្អែម​របស់​ខ្លួន​បាន​។ អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម នៅតែ​អាច​ញ៉ាំទឹក​ឃ្មុំ​បាន តែ​ត្រូវ​ញ៉ាំ​ក្នុង​កម្រិត​តិច​តួច និង​ត្រូវ​ពិភាក្សា​ជាមួយ​គ្រួ​ពេទ្យ​មុន​សម្រេច​ចិត្ត​ប្រើ​ទឹក​ឃ្មុំ​ជំនួស​ស្ករ​​។ ​២. ប្រភេទ​ទឹក​ឃ្មុំ​គួរ​ប្រើ​ បើ​យើង​ជា​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម និង​អាច​​គ្រប់​គ្រង​ជំងឺ​នេះ​បាន​ល្អ​ហើយ​ ការ​ប្រើ​ប្រាស់​ទឹក​ឃ្មុំ​ក្នុង​របប​អាហារ​ គួរ​ជ្រើស​រើស​ទឹក​ឃ្មុំ​សុទ្ធ​ពី​ធម្មជាតិ មិន​ទាន់​កែ​ច្នៃ។ ទឹក​ឃ្មុំ​ប្រភេទ​នេះ​មាន​សុវត្ថិ​ភាព​ចំពោះ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម ព្រោះ​វា​ជា​របស់​ធម្មជាតិ មិន​មាន​បន្ថែម​ជាតិ​ផ្អែម​ផ្សេង​ទៀត​ចូល​នោះ​ទេ​។​​ ប្រសិន​បើ​យើង​ទិញ​ទឹក​ឃ្មុំ​ពី​ហាង ទឹកឃ្មុំ​នេះ​អាច​មាន​បន្ថែម​ស្ករ ឬ​សេរ៉ូម។ ការ​បន្ថែម​ជាតិ​ផ្អែម​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ផ្សេងៗ​គ្នា​។ សូម​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​មុន​សម្រេច​ចិត្ត​បន្ថែម​ទឹក​ឃ្មុំ​ចូល​ក្នុង​របប​អាហារ​។ ទឹក​ឃ្មុំ​មិន​មាន​គ្រប់​គ្នា​ចេះ​តែ​ញ៉ាំ​បាន​នោះ​ទេ ពិសេស​អ្នក​ចង់​ឲ្យ​កម្រិត​ជាតិ​ស្ករក្នុង​ឈាម​ចុះ​ទាប។ បើ​សិន​ជា​យើង​ញ៉ាំ​ទឹក​ឃ្មុំ​ត្រូវ​ប្រាកដ​ថា​វា​ជា​ទឹក​ឃ្មុំ​សុទ្ធ និង​ធម្មជាតិ ដែល​មិន​មាន​បន្ថែម​សារធាតុ​ផ្អែម​ផ្សេង​ទៀត​។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ