ជំងឺទឹកនោមផ្អែម

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជបណ្ឌិត ប៊ុន សុជាតិ នៅ May 03, 2022

ជំងឺទឹកនោមផ្អែម - មាតិកា​នេះ​ បងប្អូន​នឹង​ស្វែងយល់​ពី​ប្រភេទ​ជំងឺ​ទឹកនោមផ្អែម (ប្រភេទ​ទី១ ប្រភេទទី២ ​ ទឹកនោមផ្អែម​កើត​លើ​ស្ត្រី​ពពោះ) និងផលវិបាក​ដែល​បង្ក​ដោយ​ជំងឺទឹកនោមផ្អែម ព្រម​ទាំង​វិធីសាស្ត្រ​ឆ្លើយ​តប​ទៅ​នឹង​​បញ្ហា​មួយៗ​ជា​ជំហានៗ​យ៉ាង​លម្អិត​បំផុត

ចំណេះដឹងទូទៅ

ជំងឺទឹកនោមផ្អែម

អ្នកវិទ្យាសាស្ត្រ បង្ហាញពីភាពជោគជ័យនៃឱសថព្យាបាលជំងឺទឹកនោមផ្អែម និងផលប៉ះពាល់

អ្នកវិទ្យាសាស្ត្រជាច្រើន បាន​បង្ហាញពីភាព​ជោគ​ជ័យរបស់​ឱសថព្យា​បាល​ជំ​ងឺ​ទឹក​នោម​ផ្អែម និង​អត្ថ​ប្រយោជន៍​ជាច្រើន​ទៀត​ចំពោះ​សុខភាព​របស់​អ្នក​ប្រើប្រាស់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ឱសថ​បញ្ចុះ​ជាតិស្ករ​ក្នុង​ឈាមហៅ​កាត់ថា GLP-1 ក៏ត្រូវ​បាន​ចាត់​ទុក​ថា ជា​ឱសថទិព្វ ផង​ដែរ​។ តម្រូវការឱសថ​សម្រក​ទម្ងន់នេះ​ ដែល​​​ត្រូវ​បាន​លក់​ក្រោម​ឈ្មោះ​យីហោជាច្រើន​ដូច​ជា Ozempic, Wegovy, Mounjaro និង Zepbound នោះ នៅ​តែ​បន្ត​កើន​ឡើង ស្រប​ពេល​ដែល​ការ​សិក្សា​នា​ពេល​ថ្មី​ៗ​ បង្ហាញ​ថា ពល​រដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពល​រដ្ឋ​អាមេរិក​ចំនួន​៨នាក់ បាន​ប្រើប្រាស់ ឬ​កំពុង​ប្រើប្រាស់​ឱសថ​ទាំងនេះ ដើម្បី​ព្យា​បាល​ជំ​ងឺ​ទឹកនោម​ផ្អែម ជំ​ងឺ​បេះដូង ឬ​ជំ​ងឺ​ធាត់​។ ចង់ពិនិត្យជំងឺបម្រុងទឹកនោមផ្អែម ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! បណ្តាញ​សារ​ព័ត៌​មាននានា​ រួម​ទាំង​អ្នកជំ​ងឺ និង​វេជ្ជបណ្ឌិតជាច្រើននាក់ បាន​ចាត់​ទុក GLP-1 ជា «ឱសថទិព្វ» ដោយ​សារ​តែ​ប្រសិទ្ធ​ភាព​នៃ​ការ​សម្រក​ទម្ងន់​ដ៏​គួរ​ឱ្យ​កត់​សម្គាល់​​របស់វា ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​។ ទោះ​បី​​ជា​មាន​ការ​បង្ហាញ​ពី​អត្ថ​ប្រយោជន៍​ដ៏​អស្ចារ្យ​នៃ​ឱសថ​នេះ​ក៏ដោយ ប៉ុន្តែ ព័ត៌​មាន​អំពី​ផល​ប៉ះ​ពាល់​របស់ឱសថនេះ​​លើ​ប្រព័ន្ធសរីរាង្គរាងកាយ មិន​ទាន់​មាន​ភាព​ទូទំទូលាយ​នៅឡើយ​ទេ​។ បច្ចុប្បន្ន អ្នក​វិទ្យា​សាស្ត្រ​ជាច្រើន​នាក់​នៅ​សាកល​វិទ្យាល័យវេជ្ជសាស្ត្រ Washington ក្នុង​ទីក្រុង St. Louis និង​ប្រព័ន្ធ​ថែ​ទាំ​សុខភាព និង​កិច្ច​ការអតីតយុទ្ធជន St. Louis បាន​ធ្វើ​ការ​វាយ​តម្លៃ​ជា​ប្រព័ន្ធ​ចំពោះ​លទ្ធផល​សុខភាព ក្នុង​ចំណោម​​អ្នក​ជំ​ងឺ​ទឹកនោម​​ផ្អែម​​ច្រើន​ជាង​២លាននាក់ ដែល​កំពុង​តែ​ប្រើប្រាស់​ឱសថ​សម្រក​ទម្ងន់​នេះ។ អ្នក​វិទ្យា​សាស្ត្រ​ទាំង​នោះ […]

អត្ថបទផ្សេងទៀតពី ជំងឺទឹកនោមផ្អែម

ស្វែងរក ជំងឺទឹកនោមផ្អែម

ជំងឺទឹកនោមផ្អែមប្រភេទ២

ញ៉ាំស្ករច្រើនធ្វើឲ្យកើតជំងឺទឹកនោមផ្អែម ពិតអត់?

ជំងឺ​ទឹក​នោ​ម​ផ្អែម​ត្រូវ​គេ​កំណត់​លើ​ការ​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម តែ​អាច​មាន​មនុស្ស​យើង​មួយ​ចំនួន​ឆ្ងល់​ដែរថា​ តើ​ការ​ញ៉ាំ​ស្ករ​ធ្វើ​ឲ្យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​មែន​ឬ? ជា​ការ​ពិត​ការ​ញ៉ាំ​ស្ករ​ច្រើន​អាច​បង្កើន​ហានិភ័យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម តែ​ថា​ការ​ញ៉ាំ​ស្ករ​គ្រាន់​ជា​ផ្នែក​មួយ​នៃ​ការ​កើត​មាន​ជំងឺ​​នេះ​ប៉ុណ្ណោះ។ មាន​កត្តា​ជាច្រើន​ទៀត​​រូម​ទាំង​របប​អាហារ របៀប​របប​រស់​នៅ និង​ហ្សែន ជា​ដើម សុទ្ធ​តែ​អាច​ជា​ហានិភ័យ​នាំ​ឲ្យ​កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​នេះដែរ​។​​​​​ ១. អ្វី​ជា​ជំងឺ​ទឹកនោមផ្អែម? ជំងឺ​ទឹក​នោម​ផ្អែម​កើត​ឡើង​​នៅ​ពេល​រាង​កាយ​របស់​យើង​លែង​អាច​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ប្រកប​ដោយ​ប្រ​សិទ្ធភាព​។ បញ្ហា​នេះ អាច​កើត​ឡើង​បាន​​នៅ​ពេល​ដែល​លំពែង​ឈប់​ផលិត​អាំងស៊ុត​លីន​ឲ្យ​បាន​គ្រប់​គ្រាន់ ដោយសារតែ​កោសិកា​យើង​ស៊ាំ​នឹង​អាំងស៊ុយ​លីន​។​​​​ អាំងស៊ុយ​លីន គឺ​ជា​អ័រម៉ូន​ជួយ​កម្ចាត់​ស្ករ​ចេញ​ពី​ក្នុង​ចរន្ត​ឈាម និង​បញ្ចូល​ទៅ​ក្នុង​កោសិកា។ ដំណើរ​ការ​ទាំងពីរ​នេះ ជួយ​កាត់​បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។​​ ការ​មាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ក្នុង​រយៈពេល​យូរ នឹង​នាំ​ឲ្យ​កើត​មាន​ផលវិបាក​ផ្សេងៗ ដូចជា​កើត​មាន​ហានិភ័យ​ជំងឺ​បេះដូង ក៏​ដូចជា​ខូចខាត​ដល់​ប្រព័ន្ធ​ប្រ​សាទ និង​តម្រង​នោម​។ ដូច​នេះ​ហើយ​ វា​មាន​សារសំខាន់​ណាស់​ ដែល​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ត្រូវ​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ឲ្យ​បាន​ល្អ។ ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ១៖ ​កើត​ឡើង​នៅ​ពេល​ប្រព័ន្ធភាព​ស៊ាំ​វាយ​ប្រហារ​ទៅ​លើ​លំពែង និង​បំផ្លាញ​លទ្ធភាព​ផលិត​អាំង​ស៊ុយ​លីន​។ ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ២៖ កើត​​ឡើង​ពេល​លំពែង​ឈប់​ផលិត​អាំង​ស៊ុយ​លីន​ឲ្យ​បាន​គ្រប់​គ្រាន់ នៅ​ពេល​ដែល​កោសិកា​រាង​កាយ​យើង​លែង​ឆ្លើយ​តប​ទៅ​នឹង​អាំង​ស៊ុយ​លីន​ដែល​លំពែង​ផលិត​។ ២. តើ​ស្ករ​ធ្វើ​មេតាប៉ូលិស​បែប​ណា?​ ពេល​និយាយ​ទៅ​លើ​ស្ករ គឺ​សម្ដៅ​លើ​sucrose ជា​ស្ករ​ដែល​ផលិត​ចេញ​ពី​ស្ករ​អំពៅ​ជា​ដើម។ Sucrose ផ្សំ​ឡើង​ដោយ​មូលេគុល​គ្លុយកូស និង​មួយ​មូលេគុលហ្វ្រាក់តូស (fructose) ចង​ជាប់​គ្នា​។ ពេល​យើង​ញ៉ាំ​ស្ករ មូលេគុល​គ្លុយកូស និង​ហ្វ្រាក់តូស ត្រូវ​បំបែក​ចេញពី​គ្នា​ដោយ​អង់ហ្ស៊ីម​នៅ​ក្នុង​ពោះ​វៀន​តូច មុន​ស្រូប​ចូល​ក្នុង​ចរន្ត​ឈាម។ ការណ៍​នេះ ធ្វើ​ឲ្យ​​កើន​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​ជា​សញ្ញា​ឲ្យ​លំពែង​បញ្ចេញ​អាំងស៊ុយលីន។ អាំងស៊ុយ​លីន​នឹង​នាំ​គ្លុយ​កូស​ចេញពី​ក្នុង​ចរន្ត​ឈាម ហើយ​ចូល​ទៅ​ក្នុង​កោសិកា ដែល​វា​នឹង​ធ្វើ​មេតាប៉ូលិស​ឲ្យ​ក្លាយ​ជា​ថាមពល​។ ដូចគ្នា​ដែរ ចំនួន​តិច​តួច​នៃហ្វ្រាក់តូស អាច​ត្រូវ​នាំ​ទៅ​កាន់​កោសិកា និង​ប្រើ​សម្រាប់​ជា​ថាមពល និង​មួយ​ផ្នែកធំ​ត្រូវ​នាំទៅ​កាន់​ថ្លើម ជា​កន្លែង​បំប្លែង​ទៅជា​គ្លុយកូស​សម្រាប់​ថាមពល ឬ​ក៏​ជា​ខ្លាញ់​ស្តុក ទុក​។​ ប្រសិនជា​យើង​ញ៉ាំ​ស្ករ​ច្រើនជាង​​តម្រូវការ​របស់​រាងកាយ​សម្រាប់​បង្កើត​ថាមពល ស្ករ​ដែល​លើស​នឹង​ត្រូវ​បំប្លែង​ទៅ​ជា​អាស៊ីដ​​ខ្លាញ់ និង​ស្តុក​ទុក​ក្នុង​រាង​កាយ​។ ដោយ​សារ​តែ​ហ្វ្រាក់តូស […]


ផលវិបាកជំងឺទឹកនោមផ្អែម

មូល​ហេតុអ្វីបានជា​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ធុំក្លិន​មាត់​ខ្លាំង?

ក្លិន​​មាត់​មិន​ល្អ​ ពេល​ខ្លះ​ក៏​មាន​ទំនាក់ទំនង​ទៅ​នឹង​ជំងឺ​ទឹកនោមផ្អែម​ដែរ ខណៈ​បញ្ហា​មាត់​ធ្មេញ​មួយ​ចំនួន​សុទ្ធតែ​អាច​ធ្វើ​ឲ្យ​ធុំ​ក្លិន​មាត់​បាន​។ សម្រាប់​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម អាច​កាត់​បន្ថយ​ហានិភ័យ​កើត​បញ្ហា​ធុំ​ក្លិន​មាត់​នេះ​បាន ដោយ​កាត់​បន្ថយ​ភេសជ្ជៈ និង​អាហារ​ផ្អែម គ្រប់គ្រង​សុខភាព​មាត់​ធ្មេញ ក៏​ដូច​ជា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។ ១. មូល​ហេតុ​នាំឲ្យ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ធុំក្លិន​មាត់​ ​ជំងឺ​រលាក​អញ្ចាញ​ធ្មេញ ជំងឺ​រលាក​អញ្ចាញ​ធ្មេញ​នេះ គឺ​បង្ក​ឡើង​ដោយ​បាក់តេរី​វាយ​ប្រហារ​លើ​ជាលិកា និង​ឆ្អឹង​របស់​ធ្មេញ។ ការ​រលាក​អាច​មាន​ឥទ្ធិពល​លើ​ការ​ធ្វើ​មេតាប៉ូលិស និង​បង្កើន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ ដែល​ធ្វើ​ឲ្យ​ជំងឺ​ទឹក​នោម​ផ្អែម​​កាន់​តែ​អាក្រក់។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ដោយសារតែ​ជំងឺ​ទឹក​នោម​ផ្អែម​អាច​បង្ក​ឲ្យ​មាន​ការ​លាក​អញ្ចាញ​ធ្មេញ​ ហើយ​ការ​រលាក​អញ្ចាញធ្មេញ​ក៏​បង្កើត​ឲ្យ​មាន​បញ្ហា​ផ្សេង​ទៀត​ដល់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែ​ម​វិញ​ដែរ​។ តាម​ការ​ចុះ​ផ្សាយ​របស់​ព្រឹត្តបត្រ IOSR Journal of Dental and Medical Sciences ប៉ាន់​ប្រមាណ​ថា​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ម្នាក់ ក្នុង​ចំណោម​បី​នាក់​នឹង​ជួប​បញ្ហា​រលាក​អញ្ចាញ​ធ្មេញ។ ជំងឺ​បេះ​ដូង និង​គ្រោះ​ថ្នាក់​សរសៃឈាម​ខួរ​ក្បាល​ អាច​ជា​ផលវិបាក​របស់​ជំងឺ​ទឹក​នោម​ផ្អែម ហើយ​ក៏​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​ជំងឺ​រលាក​អញ្ចាញ​ធ្មេញ​នេះ​ដែរ​។ ជំងឺ​ទឹក​នោម​ផ្អែម​អាច​បំផ្លាញ​សរសៃឈាម នាំ​ឲ្យ​មានការ​កាត់​បន្ថយ​ចរន្ត​ឈាម​ទៅ​កាន់​ផ្នែក​ផ្សេងៗ​នៃ​រាង​កាយ រួម​ទាំង​អញ្ចាញ​ធ្មេញ​ផង​ដែរ​។ នៅ​ពេល​អញ្ចាញ​ធ្មេញ​របស់​យើង​មិន​បាន​ទទួល​ឈាម​គ្រប់គ្រាន់ អញ្ចាញ​ធ្មេញ​នឹង​ខ្សោយ និង​ងាយ​ឆ្លង​រោគ។ អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ អាច​នឹង​ជួប​បញ្ហា​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​មាត់​ផង​ដែរ ដែល​ផ្ដល់​ផល​ល្អ​ដល់​បាក់តេរី​ក្នុង​ការ​លូត​លាស់ ឆ្លង​រោគ និង​មាត់​ធុំ​ក្លិន​មិន​ល្អ​។ ពេល​កម្រិត​ជាតិ​ស្ក​រក្នុង​ឈាម​យើង​ឡើង​កាន់​តែខ្ពស់ រាងកាយ​នឹង​ពិបាក​ក្នុង​ការ​តតាំង​ជាមួយ​មេរោគ​ឆ្លង​ផ្សេងៗ ដែល​នេះ​នាំឲ្យ​ការ​រលាក​នៅ​អញ្ចាញ​ធ្មេញ​ក៏​ពិបាក​ជាសះស្បើយ​។ ក្លិន​មាត់​មិន​ល្អ​ជា​សញ្ញ​ទូទៅ​មួយនៃ​ជំងឺ​រលាក​អញ្ចាញ​ធ្មេញ។ ខាង​ក្រោម​នេះ​ជា​សញ្ញា​ផ្សេង​ទៀត៖ អញ្ចាញ​ឡើង​ក្រហម ឬ​ប៉ោង ឈាម​អញ្ចាញ​ធ្មេញ ស្រៀវ​ធ្មេញ និង​ ផត​អញ្ចាញ​ធ្មេញ។ ​​​សេតូន ​​​​​​​​ពេល​រាង​កាយ​យើង​មិន​អាច​ផលិត​អាំងស៊ុយលីន​បាន កោសិកា​របស់​យើង​មិន​ទទួល​បាន​គ្លុយកូស​​ទៅ​តាម​អ្វី​ដែល​កោសិកា​ត្រូវ​ការ​ដើម្បី​បង្កើត​ថាមពល​នោះ​ទេ​។ […]


ជំងឺទឹកនោមផ្អែមប្រភេទ២

អ្នកជំងឺទឹកនោមផ្អែម គួរកាត់បន្ថយអាហារមានជាតិប្រៃ

សម្រាប់​មនុស្ស​ពេញ​វ័យ​ម្នាក់​ តាម​ការ​ណែ​នាំគួរ​ញ៉ាំ​អំបិល​ត្រឹម​៦ក្រាម​ក្នុង​មួយ​ថ្ងៃ ហើយ​កុមារ​ត្រូវ​តិច​ជាង​នេះ។ ចុះ​បើ​អ្នក​មាន​ជំងឺ​ប្រ​ចាំ​កាយ ដូច​ជា​ជំងឺ​ទឹក​នោម​ផ្អែម​ តើ​អំបិល​មាន​ទំនាក់​ទំនង​បែប​ណា​ខ្លះ​ជាមួយ​ជំងឺ​នេះ?​ ១. អំបិល និង​ជំងឺ​ទឹក​នោម​ផ្អែម​ ទោះ​បី​ជា​អំបិល​មិន​មាន​ឥទ្ធិ​ពលលើ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ប៉ុន្តែ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ចាំ​បាច់​ត្រូវ​កម្រិត​បរិមាណ​អំបិល​ដែល​ញ៉ាំ​ប្រ​ចាំ​ថ្ងៃ ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​គ្រប់គ្រង​ជំងឺ​។ ការ​ញ៉ាំ​អំបិល​ច្រើន​​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​កើន​ឡើង​។ អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ច្រើន​ទទួល​ផល​ប៉ះ​ពាល់​ពី​ការ​ឡើង​សម្ពាធ​ឈាម​នេះ ដែល​អាច​បង្កើន​ហានិភ័យ​ជំងឺ​បេះដូង បញ្ហា​សរសៃឈាម​ខួរ​ក្បាល និង​ជំងឺ​តម្រង​នោម​។ រឿង​​គួរ​ឲ្យ​បារម្ភ​មួយ​ទៀត ​​គឺ​ការ​ញ៉ាំ​អំបិល​ច្រើន​អាច​ធ្វើ​ឲ្យ​មនុស្ស​យើង​ប្រឈម​នឹង​ហានិភ័យ​កើត​ជំងឺ​មហារីក​ក្រពះ​ផង​ដែរ។ ២. អាហារ​សម្បូរ​ជាតិ​អំបិល​ ខាង​ក្រោម​នេះ​ជា​ប្រ​ភេទ​អាហារ​មួយ​ចំនួន​ដែល​មាន​អំបិល​ច្រើន អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​គួរ​កាត់​បន្ថយ​ការ​ញ៉ាំ​​។​ អាហារ​កែច្នៃ ឬ​អាហារ​វេច​ខ្ចប់ សាច់​ប្រឡាក់ ទឹក​ស៊ីអ៊ីវ បង្គារ​ក្រៀម និង​ ម្ហូប​កំប៉ុង ជាដើម។​ អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ អាច​នឹង​ងាយ​ឡើង​សម្ពាធ​ឈាម។ ការ​ញ៉ាំ​ជាតិ​ប្រៃច្រើន​ពេក អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​កើន​ឡើង​ដូច​គ្នា។ ដូច​នេះ បើ​យើង​មិន​ច្បាស់​ថា​អាហារ​ណា​មួយ​មាន​ជាតិ​ប្រៃ​ច្រើន សូម​សាក​សួរ​គ្រួពេទ្យ​បន្ថែម​។


ផលវិបាកជំងឺទឹកនោមផ្អែម

ជំងឺ​ទឹក​នោ​ម​ផ្អែម អាចធ្វើឲ្យស្រីៗមានឆ្លងរោគផ្សិតនៅទ្វារមាស

ការ​ឆ្លង​រោគ​ផ្សិត​ទៅ​ទ្វារ​មាស​ នឹង​ធ្វើ​ឲ្យ​ស្រីៗ​យើង​មាន​អារម្មណ៍​រំខាន រមាស់ និង​ធ្លាក់ស​ជា​ដើម​។ យ៉ាងណា ការ​ឆ្លង​រោគ​ផ្សិត​នេះ​ជា​រឿង​ទូទៅ​មួយ​សម្រាប់​ស្រីៗ​យើង​។ ការសិក្សា​រក​ឃើញ​ថា​ស្រីៗ​៣ភាគ​៤​អាច​កើត​មាន​បញ្ហា​ឆ្លង​រោគ​ផ្សិត​នៅ​ទ្វារ​មាស​ម្ដង​ក្នុង​មួយ​ជីវិត ហើយ​អ្នក​ខ្លះ​អាច​មាន​ពីរ​ដង ឬ​លើស​ពី​នេះ។ កត្តា​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​ស្រីៗ​យើង​កើត​មាន​រោគ​ផ្សិត​នេះ ពិសេស​អ្នក​​ជំងឺ​ទឹក​នោ​ម​ផ្អែម​ជាប់ខ្លួន។​ ១. ជំងឺ​ទឹក​នោម​ផ្អែម និង​រោគ​ផ្សិត​នៅ​ទ្វារមាស​ ការ​សិក្សា​មួយ​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០១៣ ​ផ្ដោត​សំខាន់​លើ​ស្រ្តី និង​កុមារ​មាន​ជំងឺ​ទឹក​នោ​ម​ផ្អែម​ប្រភេទ​១។ ការ​សិក្សា​រក​ឃើញ​ពី​ទំនាក់ទំនង​​រវាង​កម្រិត​ជាតិ​ស្ករ​ខ្ពស់​ក្នុង​ឈាម និង​ការ​ឆ្លង​រោគ​ផ្សិត​នៅ​ទ្វារ​មាស​។ ការ​សិក្សា​មួយ​ទៀត​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០១៤ បាន​រក​ឃើញ​ថា ស្រ្តី​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ អាច​នឹង​ប្រឈម​ខ្ពស់​ក្នុង​ការ​កើត​រោគ​ផ្សិត​នៅ​ទ្វារ​មាន​នេះ​ដែរ​។ យ៉ាងណា ការសិក្សា​មិន​អាច​បញ្ជាក់​ច្បាស់​ទេ​ថា​មកពី​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់ ឬ​ក៏​មក​ពី​កត្តា​ផ្សេង​ទៀត​។​​ រោគ​ផ្សិត​រស់​បាន​ដោយ​សារ​ជាតិ​ស្ករ​។ ប្រសិនជា​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម ហើយ​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​មិន​បាន​ល្អ កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​យើង​នឹង​ឡើង​ដល់​កម្រិត​មិន​ល្អ​ចំពោះ​សុខភាព​។ ការ​កើន​ឡើង​កម្រិត​ជា​ស្ករ​ក្នុង​ឈាម​នេះ បង្ក​ឲ្យ​មេរោគ​ផ្សិត​លូត​លាស់​ខ្លាំង ពិសេស​នៅ​តំបន់​ទ្វារ​មាស​ ហើយ​រាង​ការ​យើង​ក៏​អាច​កើត​មាន​រោគ​ផ្សិត​នេះ​ដែរ​។​ ការ​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​បាន​ល្អ ទំនងជា​អាច​ជួយ​ស្រីៗ​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ឲ្យ​ស្ថិត​ក្នុង​អត្រា​ទាប​នៃ​ការ​ឆ្លង​រោគ​ផ្សិត​នៅ​ទ្វារ​មាស​។ ដូច​គ្នា​ដែរ បើ​ស្រីៗ​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម គួរ​តែ​ទៅពេទ្យ​ពិនិត្យ​ការ​​ឆ្លង​រោគ​ផ្សិត​នៅ​ទ្វារ​មាស​ឲ្យ​បាន​ទៀង​ទាត់​។ ការ​ឆ្លង​រោគ​ផ្សិត​មួយ​ចំនួ​ន អាច​ធ្វើ​ឲ្យក្លាយ​ជា​​ផលវិបាក​ផ្នែក​សុខភាព​ធ្ងន់​ធ្ងរ បើ​មិន​បាន​ព្យាបាល​ត្រឹម​ត្រូវ​។​ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. កត្តា​ផ្សេង​ទៀត​បង្ក​ឲ្យ​មាន​រោគ​ផ្សិត​នៅ​ទ្វារមាស​ តាម​ធម្មជាតិ ផ្សិត និង​បាក់តេរី គឺ​មាននៅ​ក្នុង​ទ្វារ​មាស។ ផ្សិត​នឹង​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រ​ង​បាន បើ​សិន​ជា​មាន​លំនឹង​រវាង​ផ្សិត និង​បាក់​តេរី​។ កត្តា​មួយ​ចំនួន​ខាងក្រោម​នេះ នឹង​រំខាន​ដក់​លំនឹង​រវាង​ធាតុ​ទាំងពីរ​នេះ៖ ការ​ប្រើ​ប្រាស់​ថ្នាំផ្សះ ប្រើ​ថ្នាំ​ពន្យា​កំណើត កំពុង​ព្យា​បាល​បញ្ហា​អ័រម៉ូន […]


ជំងឺទឹកនោមផ្អែមប្រភេទ២

ស្ថិតក្នុងដំណាក់កាលត្រៀមកើតទឹកនោមផ្អែម ត្រូវដឹងរឿងទាំងនេះ

នៅ​ក្នុង​ករណី​ដែល​យើង​ស្ថិត​ក្នុង​ដំណាក់កាល​ត្រៀម​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ យើង​គួរ​តែ​រក​វិធី​ទប់​ស្កាត់​ឲ្យ​បាន​ទាន់​ពេលវេលា​ ដើម្បី​បញ្ចៀស​ការ​កើត​ជំងឺ​​​រ៉ាំរ៉ៃ​មួយ​ប្រភេទ​នេះ​។​ ពិត​ណាស់​ ​ប្រសិនបើ​យើង​ចាប់ផ្ដើម​ផ្លាស់ប្ដូរ​បែប​បទ​រស់​នៅ​ ឬ​ទទួល​ការ​ព្យាបាល​​ យើង​ពិត​ជា​អាច​ការពារ​ខ្លួន​ពី​ជំងឺ​ទឹក​នោម​ផ្អែម​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ ដូច្នេះ​ហើយ​ ចូរ​សាកល្បង​អនុវត្ត​វិធីសាស្ត្រ​ខាង​ក្រោម​នេះ​ ​ដើម្បី​ជៀស​ឆ្ងាយ​ពី​ជំងឺ​ទឹក​នោម​ផ្អែម​។ ១. បញ្ចេញ​សកម្មភាព​រាងកាយ​ឲ្យ​បាន​ច្រើន​ នៅ​ពេល​ដែល​យើង​បញ្ចេញ​សកម្មភាព​រាងកាយ​ឲ្យ​បាន​ច្រើន​ វា​នឹង​ធ្វើ​ឲ្យ​យើង​មាន​ហានិភ័យ​កាន់​តែ​ទាប​ក្នុង​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម។​ ពិត​ណាស់​ ការ​បញ្ចេញ​សកម្មភាព​រាងកាយ​ គឺ​ជា​ផ្នែក​ព្យាបាល​ដ៏​សំខាន់​មួយ​​សម្រាប់​អ្នក​ដែល​ត្រៀម​កើត​ជំងឺ​នេះ​ ពីព្រោះ​វា​​ជួយ​កាត់​បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម​ ព្រម​ទាំង​បន្ថយ​ជាតិ​ខ្លាញ់​ដែល​មាន​នៅ​ក្នុង​រាងកាយ​ថែម​ទៀត​ផង​។ ២. សម្រក​ទម្ងន់​​ ​​​​ប្រសិនបើ​យើង​ធាត់​ជ្រុល​ ការ​សម្រក​ទម្ងន់​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​ ដើម្បី​ការពារ​ខ្លួន​យើង​កុំ​ឲ្យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​។​ យោង​តាម​ការ​សិក្សា​មួយ​​ បាន​បង្ហាញ​ថា​ អ្នកត្រៀម​កើត​​ជំងឺ​ទឹក​នោម​ផ្អែម​ ដែល​ស្រក​​ទម្ងន់​ចាប់​ពី​៥%​​ទៅ​៧%​នៃ​ទម្ងន់​ខ្លួន​ អាច​កាត់​បន្ថយ​ឱកាស​ក្នុង​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​រហូត​ដល់​៥៨%​។ ៣. របប​អាហារ​ត្រឹមត្រូវ ជាមួយ​គ្នា​នេះ​ដែរ​ របប​អាហារ​ត្រឹមត្រូវ​ គឺ​ជា​អ្វី​ដែល​យើង​មិន​គួរ​មើល​រំលង​ឡើយ​។​ ចូរ​ញ៉ាំ​បន្លែ​ឲ្យ​បាន​ច្រើន​ ជា​ពិសេស​គឺ​ស្ពៃ​ពួយ​ឡេង​ និង​បន្លែ​​ដែល​មាន​ស្លឹក​បៃតង​ដូច​ជា​ផ្កា​ខាត់​ណា​ ការ៉ុត​ និង​សណ្ដែក​បៃតង​​ជាដើម​ ព្រម​ទាំង​ញ៉ាំ​​អាហារ​ឲ្យ​បាន​យ៉ាង​តិច​៣ដង​ក្នុង​មួយ​ថ្ងៃ​។ បន្ថែម​ពី​នេះ​ ចូរ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​សរសៃ​ និង​ញ៉ាំ​ផ្លែ​ឈើ​​នៅ​ក្នុង​កម្រិត​សម​ល្មម​ ព្រម​ទាំង​ញ៉ាំ​អាហារ​ប្រភេទ​គ្រាប់​ធញ្ញជាតិ​ ជំនួស​ឲ្យ​ធញ្ញ​ជាតិ​កែ​ច្នៃ​។ ៤. គេង​ឲ្យ​បាន​គ្រប់គ្រាន់​ ​​ការ​គេង​មិន​គ្រប់គ្រាន់​ នឹង​ធ្វើ​ឲ្យ​រាងកាយ​របស់​យើង​ពិបាក​ប្រើប្រាស់​អាំងស៊ុយលីនឲ្យ​មាន​​ប្រសិទ្ធភាព​ណាស់​ ហើយ​ព្រម​ទាំង​ជំរុញ​​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ផង​ដែរ។​ ហេតុ​ដូច្នេះ​ហើយ​ ចូរ​បង្កើត​ទម្លាប់​គេង​ដ៏​ល្អ​មួយ​ ដោយ​ភ្ញាក់​នៅ​ម៉ោង​ដដែល​ៗ​ និង​គេង​ឲ្យ​បាន​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ។​ ចូរ​ជៀសវាង​មើល​ទូរទស្សន៍​ ឬ​កុំព្យូទ័រ​ ឬ​ទូរសព្ទ​ដៃ​ នៅ​ពេល​ដែល​យើង​ព្យាយាម​គេង​ ក៏​ដូចជា​មិន​ត្រូវ​ញ៉ាំ​កាហ្វេអ៊ីន​ ក្រោយ​ញ៉ាំ​អាហារ​​ថ្ងៃ​ត្រង់​ឡើយ​។ ៥. ទទួល​បាន​ការ​គាំទ្រ​ ​​​ការ​សម្រក​ទម្ងន់​ ការ​ញ៉ាំ​អាហារ​សុខភាព​ និង​ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់​ […]


ជំងឺទឹកនោមផ្អែមប្រភេទ២

តែបៃតង ស័ក្ដិសមសម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម

ពិត​ណាស់​ តែ​បៃតង​ ក៏​មាន​អត្ថប្រយោជន៍​​យ៉ាង​ច្រើន​ដល់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ ដែរ។​ ហេតុ​ដូច្នេះ​ហើយ​ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​គួរ​ញ៉ាំ​តែ​បៃតង​នៅ​ពេល​ព្រឹក​​ យ៉ាង​ហោច​ណាស់​ឲ្យ​បាន ​៤​ពែង/​ថ្ងៃ​ ដោយ​មិន​ដាក់​ស្ករ​ ឬ​ទឹក​ដោះ​គោ។​ ប៉ុន្តែ​ ការ​ញ៉ាំ​តែ​បៃតង​តែ​មួយ​មុខ​មិន​ទាន់​​គ្រប់គ្រាន់​ឡើយ​ យើង​ចាំបាច់​ត្រូវហាត់​ប្រាណ​ជា​ប្រចាំ​​ ញ៉ាំ​អាហារ​ត្រឹមត្រូវ​ និង​ញ៉ាំ​ថ្នាំ​ឲ្យ​បាន​ទៀង​ទាត់​​​។ យ៉ាង​ណា​មិញ​ អត្ថប្រយោជន៍​ខាងក្រោម​នេះ​​ហើយ​ ដែល​ធ្វើ​ឲ្យ​តែ​បៃ​តង​ក្លាយ​ជា​ភេសជ្ជៈ​ដ៏​ពេញ​និយម​បំផុត​​សម្រាប់​អ្នក​​ជំងឺ​ទឹក​នោម​ផ្អែម​។ ១. ជួយ​បង្កើន​ការ​ផលិត​អាំងស៊ុយលីន​ ​ពេល​ដែល​យើង​មាន​​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១​ រាងកាយ​យើង​​មាន​ការ​ពិបាក​ក្នុង​ការ​ផលិត​អាំង​ស៊ុយលីន​។​ បើ​យោង​តាម​ការ​សិក្សា​មួយ​ចំនួន​ បាន​បង្ហាញ​ថា​ ​តែ​បៃ​តង​អាច​ជួយ​ជំរុញ​ឲ្យ​​រាងកាយ​យើង​ផលិត​អាំងស៊ុយលីន​ ក៏​ដូចជា​​គ្រប់គ្រង​​កម្រិត​ជាតិ​ស្ករ​បាន​ល្អ​​ និង​បំប្លែង​សារជាតិ​បំប៉ន​នៅ​ក្នុង​អាហារ​​ឲ្យ​ទៅ​ជា​ថាមពល​ថែម​ទៀត​ផង​​។​ បន្ថែម​ពី​នេះ​ វា​ក៏​អាច​បង្កើន​មុខងារ​របស់​លំពែង​ ​ដែល​មាន​សារៈសំខាន់​ក្នុង​ការ​ផលិត​អាំងស៊ុយលីន​​​ និង​ការពារ​កោសិកា​បេតា​លំពែង​ពី​ការ​បំផ្លាញ​​ផង​ដែរ​។ ២. ជួយ​គ្រប់គ្រង​ការ​ឡើង​​កម្រិត​ជាតិ​ស្ករ បញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​​ខ្ពស់​ (Hyperglycemia) រួនជាមួយការ​មិន​ទទួល​យក​ជាតិ​ស្ករ​​​ គឺ​ជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​យើង​កើត​ជំងឺ​ទឹក​នោម​ផ្អែម​។ ប្រសិនបើ​យើង​មិន​ព្យាបាល​​ទេ​នោះ​ វា​​នឹង​បញ្ចេញ ​Oxidative Stress ​(ជា​បញ្ហា​អតុល្យភាព​រវាង​រ៉ាឌីកាល់​សេរី និង​សារធាតុ​ប្រឆាំង​អុក​ស៊ីតកម្ម​នៅ​ក្នុង​ខ្លួន) ដែល​នាំ​ឲ្យ​កើត​មាន​បញ្ហា​មួយ​ចំនួន​ដូចជា​ ខូចសរសៃឈាមបាតភ្នែកដោយ​សារ​ជំងឺ​ទឹកនោម​ផ្អែម​ ដែល​អាច​បណ្ដាល​ឲ្យ​ងងឹត​ភ្នែក​ និង​ថ្លង់​​ជាដើម​ ប្រសិនបើ​យើង​មិន​ព្យាបាល​ឲ្យ​ទាន់​ពេល​វេលា​ទេ​នោះ​។ ៣. EGCG Catechins កាត់​បន្ថយ​ជាតិ​ខ្លាញ់​លើស​ពី​ក្នុង​រាងកាយ​ ​ជាមួយ​គ្នា​នេះ​ដែរ​ តែ​បៃតង​មាន​ផ្ទុក ​EGCG ដែល​​អាច​ជួយ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ពី​រាងកាយ​ និង​បង្កើន អុកស៊ីដកម្ម​ជាតិ​ខ្លាញ់​។​ EGCG Catechins ​បង្កើន​ការ​ទទួល​យក​ជាតិ​ស្ករ​ […]


ជំងឺទឹកនោមផ្អែមប្រភេទ២

​វិធីសាស្ត្រ​ងាយៗ​ ៥យ៉ាង ជួយការពារជំងឺទឹកនោមផ្អែម

ប្រសិនបើ​យើង​ចង់​ការពារ​ខ្លួន​ពី​ជំងឺ​ទឹក​នោម​ផ្អែម​ យើង​ត្រូវ​តែ​យក​ចិត្ត​ទុកដាក់​ចំពោះ​ការ​ថែទាំ​សុខ​ភាព​​ឲ្យ​បាន​ដិតដល់​។​ ​តើ​គ្នា​យើង​​​ធ្លាប់​ដឹង​ទេ​ថា​​ជំងឺ​ទឹក​នោម​ផ្អែម​៧០% គឺ​អាច​ជៀសវាងបាន​ ​ប្រសិន​បើ​យើង​​​ថែទាំ​​​សុខភាព​ឲ្យ​​ល្អ​​? ​ជា​ទូទៅ​ ដោយ​សារ​​តែ​បែប​បទ​រស់នៅ​​ប្រចាំ​ថ្ងៃ​​របស់​យើង​​មិន​សូវ​​​សកម្ម​ ​​ជាមួយ​នឹង​ការ​ធ្វើ​ការងារ​ដោយ​ប្រើ​​​បច្ចេកវិទ្យា​ជឿនលឿន​​ ​​ព្រម​ទាំង​​ការ​គេង​មិន​បាន​​គ្រប់​គ្រាន់​ ក៏​ដូចជា​ការ​ផ្លាស់ប្ដូរ​ទម្លាប់​​ហូប​ចុក​ផង​នោះ​សុខភាព​របស់​យើង​​កំពុង​តែ​ប្រឈម​​នឹង​ការ​គំរាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ​។​ អត្រា​ ឬ​ល្បឿន​ដែល​រាងកាយ​យើង​ដុត​រំលាយ​ ឬ​ប្រើប្រាស់​កាឡូរី​ ដើម្បី​បង្កើត​ថាមពល​ហៅ​ថាមេតាប៉ូលិស​។ នៅ​ពេល​ដែល​​ស្ថានភាព​នៃ​ភាព​ធន់​នឹង​អាំងស៊ុយលីន​ (ស្ថានភាព​រំលាយ​អាហារ) ​និង មេតាប៉ូលិស​​ ត្រូវ​បាន​​រាំងស្ទះ​ ​ហានិភ័យ​សុខភាព​ និង​ជំងឺ​ជាច្រើន​នឹង​​អាច​​ប៉ះពាល់​ដល់​សុខភាព​​របស់​យើង​។​ ​បញ្ហា​សុខភាព​ដែល​​កើត​មាន​ជាទូទៅ​ ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ភាព​ធន់​នៃ​​អាំងស៊ុយលីន​ មាន​ដូចជា​​ការ​ធាត់​ជ្រុល​ ទឹក​នោម​ផ្អែម​ កូលេស្តេរ៉ូល​ខ្ពស់​ ជំងឺ​បេះដូង​ សម្ពាធ​ឈាម​ខ្ពស់​ និង​គីស​ទឹក​នៅ​ក្រពេញ​អូវែ​ (PCOS) ជាដើម​។ ​​ដូច​នេះ​ហើយ ដើម្បី​ចៀសវាង​កើតជំងឺ​ទឹក​នោម​ផ្អែម​យើង​ត្រូវ៖ ​​​​១. ​រក្សា​ទម្ងន់​ឲ្យ​បាន​ត្រឹមត្រូវ​​​ ​​​យើង​ប្រហែល​ជា​បាន​ដឹង​ហើយ​ថា​ ការ​ស្រក​ទម្ងន់​ ​ផ្ដល់​នូវ​អត្ថប្រយោជន៍​ជាច្រើន​ដល់​សុខភាព​របស់​យើង​។ ​​នៅ​ពេល​ដែល​យើង​ស្រក​ទម្ងន់​ចាប់​ពី​៥% ទៅ​១០%​ វា​នឹង​ជួយ​សម្រួល​ដល់​ប៉ារ៉ាម៉ែត្រ​សុខភាព​​បាន​យ៉ាង​ច្រើន។ លើស​ពី​នេះ​ វា​ថែម​ទាំង​​ជួយ​ឲ្យ​ប្រសើរឡើង​នូវ​ភាព​ប្រែប្រួល​អាំងស៊ុយលីន​ និង​កម្រិត​ថាមពល​​​ថែម​ទៀត​ផង​។​​​​​​ ២. របប​អាហារ​ត្រឹមត្រូវ ​​​ការ​ញ៉ាំ​អាហារ​ត្រឹមត្រូវ​ និង​មាន​​តុល្យភាព​​ គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់​។​ ចូរ​ញ៉ាំ​អាហារ​ស្រស់ៗ ដោយ​ទំពា​យឺតៗ​​ ​ក៏​ដូចជា​​ទៀងទាត់​ពេល​វេលា​​។​ ចៀសវាង​ញ៉ាំ​អាហារ​ច្រើន​ជ្រុល​ ឬ​តិច​ជ្រុល។​ ​ជា​ធម្មតា​ រាល់​អាហារ​ដែល​មាន​រសជាតិ​ឆ្ងាញ់​ ​គឺ​មិន​សូវ​ជា​ល្អ​ចំពោះ​សុខភាព​​ប៉ុន្មាន​ទេ​។​ ជាមួយ​គ្នា​នេះ​ដែរ​ ​យើង​ត្រូវ​ចៀសវាង​អាហារ​ប្រភេទ​រលាក​ ឬ​មិន​មាន​សុខភាព​ល្អ ដែល​សម្បូរ​​ទៅ​ដោយ​ជាតិ​ខ្លាញ់​​មិន​ល្អ​ ឬ​ជាតិ​ខ្លាញ់​ខ្ពស់។​ […]


ជំងឺទឹកនោមផ្អែម

កត្តាទាំង ៧ យ៉ាង អាចធ្វើឲ្យកើតជំងឺទឹកនោមផ្អែម

ការ​មិន​អើពើ​នឹង​បែបផែន​រស់នៅ​ និង​មិន​ខ្វល់ខ្វាយ​ពី​របប​អាហារ​នឹង​ធ្វើ​ឲ្យ​យើង​ងាយ​កើត​ជំងឺ​ទឹក​នោម​ផ្អែម។ ជាក់​ស្ដែង​ កត្តា​ ៧យ៉ាង​​ខាង​ក្រោម​នេះ​ហើយ​ ជា​ឫស​គល់​នៃ​ការ​កើត​មាន​ជំងឺ​ទឹក​នោម​ផ្អែម និង​ជា​អ្វី​ដែល​យើង​​ត្រូវ​ដឹង។ ពិត​ណាស់​ ជំងឺ​ទឹកនោម​ផ្អែម​ មិនមែន​កើតឡើង​ភ្លាម​ៗ​នោះ​ទេ វា​វិវត្ត​ទៅ​តាម​ពេល​វេលា។ យ៉ាង​ណា​មិញ​ របប​អាហារ​​បាន​ជះឥទ្ធិពល​ដ៏​សម្បើម​ចំពោះ​​ការ​កើត​មាន​នូវ​ជំងឺ​ទឹកនោមផ្អែម។ ​ជំងឺ​ទឹកនោម​ផ្អែម ​មាន​ចំនួន​៣​ប្រភេទ​គឺ៖ ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​១ ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​២ ជំងឺ​ទឹកនោម​ផ្អែម​ពេល​ពពោះ​​​ ក្នុង​ចំណោម​ប្រភេទ​ទាំង​នេះ​ ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​២ យើង​ឃើញ​មាន​កើត​ឡើង​ញឹក​ញាប់​ជាង​គេ។ យោង​តាម​អ្នក​ជំនាញ​ ករណី​ធ្ងន់ធ្ងរ​នៃ​ជំងឺ​ទឹកនោម​ផ្អែម​ អាច​គំរាម​កំហែង​ដល់​អាយុ​ជីវិត​យើង​ថែម​ទៀត​ផង​ ដែល​បង្ក​ជា​បញ្ហា​ជាច្រើន​ ដូចជា​បំផ្លាញ​តម្រង​នោម សរសៃ​ប្រសាទ និង​កើត​មាន​នូវ​បញ្ហា​បេះដូង​ជាដើម​។ ហេតុដូច្នេះ​ ដើម្បី​កាត់បន្ថយ​ការ​វិវត្ត​ទៅ​រក​ស្ថាន​ភាព​ធ្ងន់ធ្ងរ​ យើង​គប្បី​ស្វែង​យល់​អំពី​កត្តា​ដែល​បណ្ដាល​ឲ្យ​កើត​មាន​នូវ​ជំងឺ​ទឹក​នោម​ផ្អែម​ជា​មុន​សិន។​ ១. ញ៉ាំ​កាហ្វេ យើង​​ប្រហែល​ជា​ងឿងឆ្ងល់​ថា​ តើ​កាហ្វេ​មួយ​ពែង​អាច​បង្ក​គ្រោះថ្នាក់​ដល់​កម្រិត​ណា? តាម​ពិត​ទៅ វា​មិន​បង្ក​គ្រោះថ្នាក់​ភ្លាម​ៗ​នោះ​ទេ ប៉ុន្តែ​បើ​យើង​នៅ​តែ​បន្ត​ញ៉ាំ​កាហ្វេ​យូរ​ៗ​ទៅ វា​នឹង​វិវត្ត​ទៅ​រក​ជំងឺ​ទឹកនោម​ផ្អែម។​​​​​​​ វេជ្ជបណ្ឌិត​ Vinoda Kumary អនុប្រធាន​បុគ្គលិក​សុខាភិបាល​ ប្រចាំ​នៅ​វិទ្យាស្ថាន​Jindal Naturecareបាន​លើក​ឡើង​ថា ការ​ញ៉ាំ​កាហ្វេ​១ពែង​ ឬ​២​ពែង​ក្នុង​មួយ​ថ្ងៃ​ មិន​បង្ក​ជា​បញ្ហា​អ្វី​ឡើយ។ យ៉ាង​ណា​មិញ ការ​ញ៉ាំ​កាហ្វេ​ក្នុង​បរិមាណ​ច្រើនលើស​លប់​ អាច​បណ្ដាល​ឲ្យ​មាន​ភាព​ធន់​នឹង​អាំង​ស៊ុយ​លីននៅ​ក្នុង​រាង​កាយ ដែល​​ជំរុញ​ការ​ផលិត​គ្លុយកូស​ ជា​ហេតុ​បង្កើន​នូវ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២។ ២. អង្គុយ​រយៈពេល​យូរ ​​យើង​តែង​តែ​ចំណាយ​ពេល​ភាគច្រើន​​អង្គុយ​នឹង​មួយ​កន្លែង​ជាមួយ​នឹង​កុំព្យូទ័រ​ ឬ​មើល​ទូរទស្សន៍​​។ ការ​ពិត​ទៅ ការ​ចំណាយ​ពេល​​បែប​នេះ នឹង​ធ្វើ​ឲ្យ​យើង​ប្រឈមមុខនឹង​ជំងឺ​ទឹក​នោម​ផ្អែម​ដល់​ទៅ​៣,៤​ភាគ​រយ។ ៣. កត្តា​ភេទ​ ​​​​​​វេជ្ជបណ្ឌិត​Kumary បាន​ពន្យល់​ថា ស្ត្រី​យើង​តែង​តែ​ឆ្លងកាត់​នូវ​ការ​ផ្លាស់​ប្ដូរ​អ័រម៉ូន ចាប់ពី​ដំណើរ​មាន​រដូវ​ មាន​ផ្ទៃពោះ​ និង​រហូត​ដល់​ពេល​អស់​រដូវ​ ដែល​កត្តា​នេះ​ធ្វើ​ឲ្យ​​​ប៉ះពាល់​ដល់​កម្រិត​អាំង​ស៊ុយ​លីន​នៅ​ក្នុង​រាង​កាយ​។ […]


ផលវិបាកជំងឺទឹកនោមផ្អែម

ចង់ឲ្យសុវត្ថិភាពខ្ពស់ អ្នកជំងឺទឹកនោមផ្អែម គួរធ្វើម៉េចខ្លះ?

ទឹក​នោម​ផ្អែម​ជា​ជំងឺ​រ៉ាំរ៉ៃ មិន​អាច​ព្យាបាល​ជា​សះ​ស្បើយ​នោះ​ទេ ប៉ុន្តែ​ក្នុង​លក្ខខណ្ឌ​អ្នក​ជំងឺ​ទទួល​បាន​ការ​ព្យាបាល​​​ត្រឹម​ត្រូវ ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ទៀត​នោះ អ្នកជំងឺទឹកនោមផ្អែមអាច​ធ្វើការ និង​រស់នៅ​បាន​យូរ​ដូច​មនុស្ស​ធម្មតា។ ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ​កាល់​ម៉ែត បាន​ផ្តល់​ដំបូន្មាន​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ធ្វើ​តាម​ប៉ុន្មាន​ចំណុច​ខាង​ក្រោម​នេះ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! តើអ្នកជំងឺទឹកនោមផ្អែមគួរអនុវត្តអ្វីខ្លះ? - ហាត់​ប្រាណ​យ៉ាង​តិច ៣០ នាទី/ថ្ងៃ - បរិភោគ​អាហារ​មួយ​ថ្ងៃ​យ៉ាង​តិច ៣ ដង និង​ទៀង​ពេល - លេប​ថ្នាំ​ឲ្យ​បាន​ទៀង​ទាត់ និង​តាម​ពេល​ដែល​បាន​កំណត់ - ញ៉ាំ​គ្រាប់​ស្ករ និង​ផ្លែឈើ​ភ្លាម បើ​ឈឺ​ក្បាល ញ័រ​ដើម​ទ្រូង បែក​ញើស ពេល​ល្ងាច​មុន​បាយ ពាក់​កណ្តាល​អធ្រាត្រ ឬ​ជិត​ភ្លឺ - កុំ​ផឹក​ស្រា​ច្រើន​ពេក - ហាម​ជក់​បារី - កុំ​ញ៉ាំ​ប្រៃ​ពេក - កុំ​ដើរ​ជើង​ទទេ និង​ត្រូវ​សម្អាត​ជើង​រាល់​ថ្ងៃ - ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ទៀង​ទាត់។ ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ ២ កើត​មាន​នៅ​ពេល​ដែល​រាងកាយ​មិន​អាច​ប្រើ​អាំង​ស៊ុយ​លីន ដែល​​អ័រម៉ូន​បម្លែង​ជាតិ​ស្ករ​ក្នុង​ឈាម​ទៅ​ជា​ថាមពល​បាន​ត្រឹម​ត្រូវ។ បើ​មិន​បាន​ព្យាបាល ឬ​ព្យាបាល​មិន​បាន​ត្រឹម​ត្រូវ​បណ្តាល​ឲ្យ​អ្នក​ជំងឺ​មាន​ផល​វិបាក​ធ្ងន់ធ្ងរ​ជា​ច្រើន​ដូចជា៖ - ខ្សោយ​តម្រង​នោម - ស្លាប់​សាច់ដុំ​បេះដូង - ដាច់ ឬ​ស្ទះ​សរសៃ​ឈាម​ខួរក្បាល - ភ្នែក​ចុះ​ខ្សោយ ឬ​ងងឹត - ឡើង​ដំបៅ ឬ​កាត់​ជើង។   ពីជំងឺទឹកនោមផ្អែមផ្សេងទៀត៖ អ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ឡើងជាតិស្ករពេលព្រឹកគួរធ្វើបែបណា? បើមិនព្យាបាលត្រឹមត្រូវ! ទាំងនេះជាផលវិបាកជំងឺទឹកនោមផ្អែមប្រភទ២ ជំងឺទឹកនោមផ្អែម […]


ផលវិបាកជំងឺទឹកនោមផ្អែម

កែទម្លាប់ប្រចាំថ្ងៃ ៣ នេះ អាចបញ្ចៀសជំងឺទឹកនោមផ្អែម

កត្តា​ប្រឈម​ធ្វើ​ឲ្យ​យើង​កើត​ជំងឺ​ទឹកនោម​ផ្អែម មាន​ដូចជា តំណពូជ អាយុ​ច្រើន ធាត់​លើស​ទម្ងន់ មាន​បញ្ហា​លើស​សម្ពាធ​ឈាម លើស​ជាតិ​ខ្លាញ់ មិន​សូវ​មាន​សកម្មភាព​រាង​កាយ ជា​ដើម។ ទោះ​បី​ជា​យើង​មិន​អាច​ផ្លាស់​ប្តូរ​ប្រវត្តិ​គ្រួសារ​ក៏​ពិត​មែន តែ​យើង​អាច​ផ្លាស់ប្តូរ​ទម្លាប់​រស់​នៅ​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​ដែល​អាច​ឈាន​ទៅ​កើត​ជំងឺ​ទឹកនោម​ផ្អែម​បាន។ ១. សម្រក​ទម្ងន់ យើង​ដឹង​ហើយ​ថា ការ​ធាត់​លើស​ទម្ងន់ ជា​កត្តា​ប្រឈម​មួយ​ធ្វើ​ឲ្យ​យើង​កើត​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ ២ ដូច្នេះ​ហើយ​យើង​ម្នាក់ៗ​ត្រូវ​បន្ថយ​ទម្ងន់​ដែល​លើស​នោះ​ឲ្យ​បាន ទោះ​តិច​តួច​ក៏​ដោយ ក៏​អាច​កាត់​បន្ថយ​គ្រោះថ្នាក់​ដែរ។ ចង់​ដឹង​ថា យើង​ធាត់​លើស​ទម្ងន់​អត់ លោក​វេជ្ជបណ្ឌិត ប៊ុន សុជាតិ គ្រូពេទ្យ​ជំនាញ​ជំងឺ​ទឹកនោម​ផ្អែម​ក្នុង​សហគមន៍ ណែនាំ​ឲ្យ​​គណនា​សន្ទស្សន៍ BMI ដោយ​យក​កម្ពស់​គិត​ជា​ម៉ែត្រ គុណ​នឹង​កម្ពស់ បន្ទាប់​មក​ទម្ងន់​មក​ចែក​នឹង​លទ្ធផល​កម្ពស់ បើ​សិន​ជា​ឃើញ​លទ្ធផល​តូច​ជាង ១៨.៥ មាន​ន័យ​ស្គម​ពេក តែ​បើ​លទ្ធ​ចេញ​មក​ចន្លោះពី ១៨.៥-២២.៩៩ មាន​ន័យ​ថា​គីឡូ​ត្រឹម​ត្រូវ មាន​សុខភាព​ល្អ ផ្ទុយ​ទៅ​បើ​គីឡូ​ចាប់​ពី ២៥ ឡើង​ទៅ​មាន​ន័យ​ថា ធាត់​លើស​ទម្ងន់។ ២. ហាត់​ប្រាណ​ជា​ប្រចាំ យើង​ត្រូវ​ឆ្លៀត​ពេល​ថែទាំ​សុខភាព​ដោយ​ការ​ហាត់​ប្រាណ។ ការ​ហាត់ប្រាណ​ដែល​ត្រឹម​ត្រូវ គឺ​ការ​ហាត់​ប្រាណ​ជា​ប្រចាំ យ៉ាង​ហោច​ណាស់​ក៏ ៣០នាទី/ថ្ងៃដែរ។ ការ​ធ្វើ​បែប​នេះ​មិន​ត្រឹម​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោម​ផ្អែម​នោះ​ទេ សុខភាព​ក៏​ល្អ ជំងឺ​ផ្សេងៗ​ទៀត​ក៏​មិន​សូវ​ហ៊ាន​មក​បៀត​បៀន​។ ៣. ផ្លាស់​ប្តូរ​របប​អាហារ ក្នុង​របប​អាហារ​យើង​ម្នាក់ៗ​ត្រូវកាត់​បន្ថយ​ជាតិ​ប្រៃ អាហារ​ផ្អែម និង​អាហារ​មាន​ជាតិ​ខ្លាញ់ ហើយ​កុំ​ជក់​បារី ចៀស​វាង​គ្រឿង​ស្រវឹង ដោយ​ជំនួស​មក​វិញ​នូវ​ការ​ញ៉ាំ​បន្លែ ផ្លែ​ឈើ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ