ដូចជាសារធាតុគីមីមួយប្រភេទឈ្មោះថា Haem ត្រូវបំបែកក្នុងពោះវៀន ហើយសារធាតុគីមី N-nitroso ក៏បានកើតឡើង ដែលសារធាតុនេះត្រូវបានគេរកឃើញថាអាចបំផ្លាញដល់កោសិកានៅក្នុងពោះវៀន ជាហេតុនាំឲ្យកើតជំងឺមហារីកបាន។

សារធាតុគីមីដូចគ្នានេះ ក៏កើតមាននៅពេលសាច់កែច្នៃត្រូវបានរំលាយក្នុងប្រព័ន្ធរំលាយអាហារដែរ។ បន្ថែមពីនេះ សារធាតុនីទ្រីត និងនីត្រាត ត្រូវបានគេបន្ថែមដើម្បីរក្សាគុណភាពផលិតផលសាច់កែច្នៃ ដែលអាចបង្កើតបានជា សារធាតុគីមី N-nitroso ដែរ ដែលសារធាតុនេះហើយអាចបង្កឲ្យកើតជំងឺមហារីកពោះវៀន។
សារធាតុគីមីទាំងអស់នេះអាចបំផ្លាញកោសិកានៅក្នុងពោះវៀនធំ និងកោសិកានៅចុងពោះវៀនធំ។ ការខូចខាតនេះកើតមានកាន់តែយូរ កត្តាប្រឈមកើតជំងឺមហារីកក៏កាន់តែខ្ពស់ដែរ។
គណនា BMI
គណនា BMR
កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ
កម្មវិធីពិនិត្យបញ្ហាលិង្គមិនឡើងរឹងអនឡាញ
៣. វិធីបន្ថយហានិភ័យ
ដើម្បីបន្ថយហានិភ័យជំងឺមហារីកពោះវៀនធំ គ្នាយើងមិនគួរញ៉ាំសាច់ក្រហមលើស ម្ដងក្នុងមួយសប្ដាហ៍ ឯសាច់កែច្នៃមិនលើសពី ៤ដងក្នុងមួយសប្ដាហ៍ទេ។ ការកាត់បន្ថយការញ៉ាំសាច់ក្រហម និងសាច់កែច្នៃ នឹងជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីកពោះវៀនធំ។
ដូចគ្នាដែរយើងគួរញ៉ាំគ្រប់ធញ្ញជាតិ និងអាហារធ្វើពីទឹកដោះ ដើម្បីជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីកពោះវៀនធំ។ អាហារមានជាតិសរសៃខ្ពស់ក្នុង បន្លែ និងផ្លែឈើ តាមការសិក្សាថាមានទំនាក់ទំនងតិចតួចក្នុងក្នុងការចូលរួមកាត់បន្ថយហានិភ័យជំងឺមួយនេះ តែថាយើងមិនអាចរំលងបន្លែ និងផ្លែឈើពីរបបអាហារបាននោះទេ។
គួរស្វែងយល់ពីបញ្ហាពោះវៀនធំច្រើនទៀត៖