backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ស្រ្តីមានដៃគូរួមភេទហើយ មុនចាក់វ៉ាក់សាំងបង្ការមហារីកមាត់ស្បូនត្រូវធ្វើរឿងនេះ

ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស. សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន · សម្ភពនិងរោគស្រ្តី · មន្ទីរពេទ្យកាល់ម៉ែត


អត្ថបទ​ដោយ សុខ វណ្ណ · កែ Dec 28, 2023

ស្រ្តីមានដៃគូរួមភេទហើយ មុនចាក់វ៉ាក់សាំងបង្ការមហារីកមាត់ស្បូនត្រូវធ្វើរឿងនេះ

វ៉ាក់សាំងបង្ការមហារីកមាត់ស្បូន ឬវ៉ាក់សាំង HPV អាចការពារស្រ្តីពីការឆ្លងវីរុស HPV ដែលឆ្លង​តាម​រយៈការរួមភេទ និងជាមូលហេតុចម្បងដែល​​​បង្កឱ្យស្រ្តីកើតមហារីកមាត់ស្បូន។ ក្មេងស្រី​ជំទង់​ដែល​មិន​ទាន់មាន​ដៃគូរួមភេទត្រូវបានលើកទឹកចិត្តឱ្យចាក់វ៉ាក់សាំងនេះដើម្បីការពារមហារីកមាត់ស្បូន។ ចុះ​ស្រ្តីដែលមានដៃគូរួមភេទហើយអាចវ៉ាក់សាំងបង្ការមហារីក​​​មាត់ស្បូនបានដែរឬទេ?

ទាក់ទងនឹងចម្ងល់នេះ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រី និង​ជា​ប្រធាន​មន្ទីរពហុព្យាបាល និងសម្ភពត្បូងពេជ្រ បានស្រាយ​បំភ្លឺថា ជាទូទៅក្មេងស្រីវ័យជំទង់អាយុចាប់ពី ៩ ទៅ ១៤ ឆ្នាំត្រូវចាក់​វ៉ាក់សាំងបង្ការមហារីកមាត់ស្បូន ២ ដង និងស្រ្តី​ដែលមាន​អាយុ​ចាប់ពី ១៥ ឆ្នាំឡើងទៅដែលមិនទាន់រួមភេទត្រូវចាក់វ៉ាក់សាំងបង្ការមហារីកមាត់ស្បូន ៣ ដង។

ចំណែកឯស្រ្តីដែលមានដៃគូរួមភេទហើយ មិនថាមានអាយុក្រោម ឬលើ ១៨ ឆ្នាំទេចាំបាច់​ត្រូវចាក់​វ៉ាក់សាំងបង្ការមហារីកមាត់ស្បូន ៣ ដងដែរ ព្រោះ​ស្រ្តីដែលមាន​ដៃគូរួមភេទហើយ​ប្រឈម​នឹង​ការកើត​មហារីកមាត់ស្បូនខ្ពស់ដោយសារអាចឆ្លងវីរុស HPV តាមរយៈការរួមភេទ។

យ៉ាងណាលោក​ថា មុននឹងចាក់វ៉ាក់សាំងបង្ការមហារីកមាត់ស្បូនសម្រាប់​ស្រ្តី​មាន​ដៃគូ​រួមភេទ​ គ្រូពេទ្យត្រូវធ្វើតេស្តរកវីរុស HPV និងតេស្តកៀស​កោសិកាមាត់ស្បូនដើម្បីរកមហារីកមាត់ស្បូន​ជាមុនសិន។

ប្រសិនបើស្រ្តីដែល​មានដៃ​គូរួម​ភេទ​ហើយឆ្លងវីរុស HPV ឬមានកោសិកាមាត់ស្បូនដែលមានបំរែបំរួលបម្រុងក្លាយជាមហារីក គ្រូពេទ្យ​នឹងធ្វើការព្យាបាលជំងឺ HPV ឬកោសិកាមាត់ស្បូនឱ្យជាសះស្បើយសិន ទើបអាចចាក់​​វ៉ាក់សាំង​​បង្ការ​មហារីកមាត់ស្បូនឱ្យបាន​។

តេស្តកៀសកោសិកាមាត់ស្បូន
សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រី និង​ជា​ប្រធាន​មន្ទីរពហុព្យាបាល និងសម្ភពត្បូងពេជ្រ

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!

ផ្ទុយមកវិញ ក្រោយពីការធ្វើតេស្ត បើស្រ្តីដែលមានដៃគូរួមភេទហើយអត់មានឆ្លងវីរុស HPV ឬមិន​មាន​កោសិកាមាត់ស្បូនដែលមាន​បំរែបំរួល​បម្រុងក្លាយជាមហារីកទេ គ្រូពេទ្យនឹងធ្វើការ​ចាក់វ៉ាក់សាំង​បង្ការ​មហារីក​មាត់ស្បូនឱ្យតែម្តង។

សាស្ត្រាចារ្យ វេជ្ជបណ្ឌិតរូបនេះក៏បានបន្ថែមថា វ៉ាក់សាំងបង្ការជំងឺមហារីក​មាត់ស្បូន​អាចការពារ​បាន​តែប្រភេទវីរុស HPV ១៦ និង ១៨ ប៉ុណ្ណោះ ប៉ុន្តែវីរុស HPV មានទាំងអស់ប្រហែលជា ២០០ ប្រភេទ​ដែល​អាចបង្ក​ឱ្យ​ស្រ្តីកើតមហារីកមាត់ស្បូន ហើយមហារីកមាត់ស្បូនមាន ៤ ទៅ ៥ ប្រភេទឯណោះ គ្រាន់តែ​ជាទូទៅមហារីកមាត់ស្បូនបង្កឡើងដោយវីរុស HPV ១៦ និង ១៨  ច្រើន​ជាង​គេ។

វីរុស HPV ផ្សេងទៀតក៏អាចបណ្តាលឱ្យស្ត្រីកើតមហារីកមាត់ស្បូនដែរ គ្រាន់តែអត្រាប្រឈមទាប។ ទោះបីជាស្រ្តីបានចាក់វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូនហើយក៏ដោយ ក៏ស្រ្តីចាំបាច់ទៅ​ធ្វើ​តេស្ត​រកកោសិកាមហារីកមាត់ស្បូនឱ្យបានទៀតទាត់ដែរ ព្រោះស្រ្តីដែលបានចាក់វ៉ាក់សាំងបង្ការ​មហារីកមាត់ស្បូន​បន្ថយហានិភ័យខ្ពស់ក្នុងការកើតមហារីកមាត់ស្បូនក៏ពិតមែន តែមិនមែនមានន័យថា ស្រ្តីលែង​កើតជំងឺ​​មហារីក​មាត់ស្បូនទេ។

អត្ថបទគួរអាន៖

  • រោគសញ្ញា​មិន​ប្រក្រតី​នៃជំងឺ​មហារីក​មាត់​ស្បូន​ ស្រី​ៗ​គួរ​ដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
  • ស្ត្រីធ្លាប់រួមភេទ ឬរៀបការហើយ គួរចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនទេ?
  • បន្ថែមពីលើការចាក់វ៉ាក់សាំង មានវិធីអីទៀតការពារជំងឺមហារីកមាត់ស្បូន?
  • ពិតទេ ឲ្យតែធ្លាប់​រួមភេទ​ហើយ​​ចាក់​វ៉ាក់សាំង​មហារីកមាត់​ស្បូន​អត់​ប្រសិទ្ធភាព?
  • ខ្លាច​មហារីក​មាត់​ស្បូន​អត់? បើខ្លាច​ត្រូវ​ស្វែងយល់អំពីវ៉ាក់សាំង HPV
  • ប្រយ័ត្ន​ផង​ស្រីៗ! បើ​ខ្លាច​កើតមហារីក​​​ស្បូន ត្រូវ​​ចេះ​បង្ការ​
  • ចំំណុចសំខាន់

    ការចាក់វ៉ាក់សាំងបង្ការមហារីកមាត់ស្បូន៖
    • ក្មេងស្រីវ័យជំទង់អាយុចាប់ពី ៩ ទៅ ១៤ ឆ្នាំត្រូវចាក់វ៉ាក់សាំងបង្ការមហារីកមាត់ស្បូន ២ ដង
    • ស្រ្តីដែលមានអាយុចាប់ពី ១៥ ឆ្នាំឡើងទៅដែលមិនទាន់រួមភេទ​ត្រូវចាក់វ៉ាក់សាំងបង្ការ​មហារីកមាត់​ស្បូន ៣ ដង
    • ស្រ្តីដែលមានដៃគូរួមភេទហើយត្រូវចាក់វ៉ាក់សាំងបង្ការមហារីកមាត់ស្បូន ៣ ដង តែត្រូវធ្វើ​តេស្ត​រក​វីរុស HPV និងតេស្តកៀរកោសិកាមាត់ស្បូនសិន

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.

    សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន

    សម្ភពនិងរោគស្រ្តី · មន្ទីរពេទ្យកាល់ម៉ែត


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Dec 28, 2023

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម