Pharyngitis (ជំងឺរលាក​បំពង់ក)

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

និយមន័យ

១- ដូចម្ដេច​ហៅថា​រលាក​បំពង់ក?

រលាកបំពង់ក ​ជា​ជំងឺ​រលាកផ្នែក​ខាងលើ​ផ្លូវ​ដង្ហើមដែល​រលាក បំពង់សំឡេង ​និងបំពង់អាហារផ្នែក​ខាងលើក្នុង​ពេលតែ​មួយ។ បំពង់សំឡេងឆ្លើយតបនឹង​ប្រអប់សំឡេង ដែលមាន​សសៃសំឡេង​ជា​អ្នក​ផលិតសំឡេង​។ ឯ​ការរលាកបំពង់កឆ្លើយតប​ទៅនឹង​ការរលាក​បាតបំពង់ក។ ជាធម្មតា​យើង​អាច​ហៅ​ថាឈឺ ក។ ករណីទាំងពីរមានដើមកំណើតពីវីរុស និងកើតឡើង​ទាំងពីរ​ព្រមគ្នា។

២- តើ​ជំងឺរលាកបំពង់ក កើត​ញឹក​ញាប់​ទេ?

ជំងឺរលាកបំពង់ក កើតឡើង​ញឹកញាប់ណាស់​ហើយ​វាប៉ះពាល់លើមនុស្ស​ស្រី​ជាង​មនុស្ស​ប្រុស។ វាអាច​កើតលើ​មនុស្ស​គ្រប់​វ័យ។ យើងអាច​គ្រប់គ្រងជំងឺរលាកបំពង់ក​បានដោយ​ការកាត់​បន្ថយ​ភ្នាក់ងារ​ប្រឈមតែប៉ុណ្ណោះ​។

អត្ថបទពាក់ព័ន្ធ៖ ហេតុអីក្មេងៗឧស្សាហ៍រលាកបំពង់ក?

រោគសញ្ញា

៣- ជំងឺរលាកបំពង់ក​មាន​រោគ​សញ្ញា​អ្វី​ខ្លះ?

រោគសញ្ញា​រលាក​បំពង់សំឡេង​៖

  • ស្អកក
  • ខ្សោយ​សំឡេង​ ​រឺ​បាត់សំឡេង
  • រមាស់ក​និង​​ពិបាកលេបអាហារ
  • ឈឺក
  • ស្ងួតក
  • ក្អកស្ងួត

រោគសញ្ញា​រលាកដើម​បំពង់​អាហារ៖

វាសម្ងំ​ពី ២ទៅ៥ថ្ងៃ។ រោគសញ្ញាដែល​អម​ជាមួយការរលាកនេះ អាស្រ័យលើ​ស្ថានភាព។ ក្រៅពី ឈឺក ស្ងួតក និង រមាស់ក ផ្ដាស់សាយ​និង​គ្រុនក្ដៅ​វា​អាច​បណ្ដាលឲ្យ៖

  • កណ្ដាស់
  • ហៀរសំបោរ
  • ឈឺក្បាល
  • ក្អក
  • អស់កម្លាំង
  • ឈឺខ្លួន
  • រងារ
  • ក្ដៅខ្លួន (ផ្តាសាយ​ធម្មតា ក្តៅ​ខ្លួន​តិចៗ ហើយ​ផ្តាសាយ​ធំ ក្តៅ​ខ្លួន​ខ្លាំង)

ក្រៅពី​ឈឺក រោគសញ្ញានៃ Mononucleosis (វីរុស​ដែល​បណ្ដាល​ឲ្យ​រលាកបំពង់ក) រួមមាន៖

  • ហើមកូន​កណ្តុរ
  • អស់កម្លាំង​ខ្លាំង
  • ក្ដៅខ្លួន
  • ឈឺសាច់ដុំ
  • ល្ហិតល្ហៃ
  • មិនសូវឃ្លាន
  • កន្ទួល

រលាកបំពង់ក ប្រភេទផ្សេងទៀត​បណ្ដាលឲ្យ៖

  • ពិបាកលេប
  • ក្រហមក​ជាមួយឡើង​បន្ទះសរ ឬប្រផេះ
  • ហើម​កូនកណ្តុរ
  • ក្ដៅខ្លួន
  • រងារ
  • មិនឃ្លាន
  • ចង្អោរ
  • មិនសូវដឹងរស់ជាតិ
  • ល្ហិតល្ហៃ

ក៏​នៅ​មាន​សញ្ញា​ផ្សេង​ទៀត​ដែល​មិន​បាន​រៀបរាប់​នៅ​ខាង​លើ

វិធី​ដែល​ល្អ​គឺ​ត្រូវ​ជួប​ពិភាក្សារ​ជាមួយ​គ្រូពេទ្យ​ចំពោះ​បញ្ហា​នេះ។

អត្ថបទពាក់ព័ន្ធ៖ លក្ខណៈសម្គាល់ខុសគ្នា​ រវាងគ្រុនឈាម និងរលាកបំពង់ក

៤- ពេលណា​ដែល​ខ្ញុំ​ត្រូវ​ជួប​ពេទ្យ?

បើ​យើង​មាន​សញ្ញា​ដូច​បាន​រៀបរាប់​ខាង​លើឬ​មាន​ចម្ងល់​បន្ថែម​សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ម្យ៉ាង​ទៀតមនុស្ស​គ្រប់​រូប​ពុំ​មាន​រោគ​សញ្ញា​ដូចៗ​គ្នា​ទេ វិធី​ដែល​ល្អគឺត្រូវ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។

អត្ថបទពាក់ព័ន្ធ៖ វិធីការពារកូនតូចៗពីជំងឺរលាកទងសួត និងរលាកបំពង់ក

មូលហេតុបង្ក

៥- មូលហេតុ​អ្វី​បណ្ដាល​ឲ្យ​កើត​ជំងឺរលាកបំពង់ក​?

មូលហេតុ​រលាក​បំពង់សំឡេង

រលាកស្រូចស្រាវ៖ ភាគច្រើននៃជំងឺរលាកបំពងើក ជា​បណ្ដោះអាសន្ន ​វានឹង​ប្រសើឡើង​បន្ទាប់ពីមូលហេតុ​ដែលនៅ​ពី​ក្រោយ​នោះ​បាន​ព្យាបាល។ មូលហេតុ​នោះរូមមាន៖

  • ចម្លង​រោគ​ដោយ​វីរុស​នាំឲ្យ​ផ្ដាសាយ
  • ខ្សោយ​ខ្សែ​សំឡេង​ ដោយសារស្រែក
  • ចម្លងរោគ​ដោយ​បាក់តេរី ដូចជា ខាន់ស្លាក់ ទោះ​ករណី​នេះកម្រ ដោយសារ​តែការបង្កើនអត្រា​នៃការចាក់ថ្នាំបង្ការ

រលាករ៉ាំរ៉ៃ៖ ជា​ការរលាកយូរ​ជាង៣សប្ដាហ៍។ ការរលាក​ប្រភេទនេះ​ដោយសារ​មានការ​រលាកក្រហាយ​យូរពេក។ រលាករ៉ាំរ៉ៃ​អាច​បណ្ដាលឲ្យ ខូចខ្សែ​សំឡេង របួសខ្សែសំឡេង​ និង​ដុះដុំសាច់។ របួសទាំង​នេះ​ដោយសារតែ៖

  • ស្រូបសារធាតុពុល ដូចជា​ផ្សែងគីមី ផ្សែងបារី ឬ​​សារធាតុ​អាលែកហ្ស៊ី
  • ច្រាលអាស៊ីតក្នុង​ក្រពះ
  • រលាកសន្ទះរន្ធខ្យល់ក្នុងប្រហោងច្រមុះរ៉ាំរ៉ៃ
  • ផឹកស្រា
  • ប្រើ​សំឡេងហួស​កំណត់
  • ជក់បារី

មូលហេតុ​កម្រ​រូមមាន៖

  • ចម្លងរោគ​ដោយបាក់តេរី ឬផ្សិត
  • ចម្លងរោគ​ដោយ​ប៉ារ៉ាស៊ីត

មូលហេតុ​ផ្សេង​ទៀត​ធ្វើ​ឲ្យ​សំឡេង​​ស្អករ៉ាំរ៉ៃ៖

  • មហារីក
  • គាំងខ្សែសំឡេង ដែលហេតុផល​មក​ពី​របួស ដាច់សសៃឈាម ដុំសាច់នៅសួត ឬស្ថានភាព​សុខភាព​ដទៃទៀត
  • ខូច​ខ្សែសំឡេងនៅ​អាយុចាស់

មូលហេតុ​នៃរលាកដើម​បំពង់អាហារ

មានភ្នាក់ងារវីរុស​និង​បាក់តេរី​ច្រើនដែល​បណ្ដាលឲ្យ​រលាក ៖

  • ជំងឺ​កញ្រ្ជិល
  • វីរុស​បង្ក​ឲ្យ​មាន​ជំងឺ​ផ្លូវដង្ហើម(Adenovirus)
  • អុតស្វាយ
  • រលាកបំពង់កកូនក្មេង
  • ក្អកមាន់
  • ក្រុមមេរោគ streptococcus

វីរុស​ជាភ្នាក់ងារចម្បងនៃការ​ឈឺក។ រលាក​ដើម​បំពង់អាហារជាញឹកញាប់​កើតដោយសារ​វីរុសដូចជា ផ្ដាសាយ គ្រុនក្ដៅ។ វីរុស​មិន​ឆ្លើយតប​ទៅ​នឹង​ថ្នាំផ្សះ​ទេ ការព្យាបាល​ចាំបាច់គ្រាន់តែ​សម្រាប់ឲ្យរោគសញ្ញា​ធូរស្រាល​ទេ។

ការរលាកនេះដោយសារ​បាក់តេរី។ វាឆ្លើយតប​ទៅនឹងថ្នាំផ្សះ។ បាក់តេរីបណ្ដាលរលាក​បំពង់ក ជាបាក់តេរី streptococcus ប្រភេទ A។ មូលហេតុ​កម្រ​នៃ​បាក់តេរី​រូមមាន រោគប្រមេះ chlamydia និង corynebacterium។

ការលេចចេញនៅគ្រុនក្ដៅ និង ផ្ដាសសាយជាភ្នាក់ងារ​ប្រឈម​ខ្ពស់។ ជាពិសេស​អ្នក​ដែល​ធ្វើការនៅ​បន្ទប់ថែរទាំសុខភាព អ្នកអាលែកហ្ស៊ី និងរលាក​ស៊ីនូស។ ការស្រូប​ផ្សែង​បារី​ផងដែរ។

កត្តាប្រឈម

៦- តើ​អ្វី​ជា​កត្តា​ប្រឈម​ឲ្យ​កើត​ជំងឺ​នេះ?

កត្តា​ប្រឈម​នៃ​រលាកបំពង់សំឡេង​រូមមាន៖

  • រលាកផ្លូវដង្ហើម ដូចជា​ផ្ដាសាយ រលាកទងសួត​ ឬរលាកសន្ទះរន្ធខ្យល់
  • ផ្សែងបារី ផឹកស្រា អាស៊ីតក្រពះ ធ្វើការ​នៅ​កន្លែង​គីមី
  • ប្រើសំឡេង​ខ្លាំងពេក

កត្តាប្រឈម​​ការរលាក​បំពង់ក៖

  • រដូវ​ផ្ដាសសាយ
  • នៅជិតស្និទ្ធ​ជាមួយអ្នក​មាន​ជំងឺ
  • រលាករលាកសន្ទះរន្ធខ្យល់
  • អាលែកហ្ស៊ី
  • បន្ទប់ថែទាំក្មេង

រោគវិនិច្ឆ័យ ​និង​ការ​ព្យាបាល​

៧- តើគេ​ធ្វើ​រោគ​វិនិច្ឆ័យ​តាម​របៀបណា?

ចំពោះ​រលាក​បំពង់សំឡេង

សញ្ញាដែល​កើតមាន​ជាញឹកញាប់​គឺ​ស្អកក។ ការ​ដូរសំឡេងអាច​ផ្លាស់ប្ដូរ​ទៅតាម​កម្រិត​មេរោគ ពីការស្អក​ល្មម​ទៅ​និយាយមិនចេញ។ ប្រសិន​បើយើង​ស្អក​រ៉ាំរ៉ៃ គ្រូពេទ្យ​នឹងស្ដាប់សំឡេង​ ដើម្បី​ពិនិត្យ​ខ្សែសំឡេងហើយ​គាត់អាច​បញ្ជូន​យើង​ទៅ​ឯកទេសត្រចៀក បំពង់ក និង ច្រមុះ។

វិធី​ទាំងនេះ​អាច​ជួយរក​រោគ​វិនិច្ឆ័យ៖

  • គ្រូពេទ្យ​ពិនិត្យ​ខ្សែ​សំឡេងវិធីនេះ​ហៅថា ឆ្លុះបំពង់ក (laryngoscopy) ដោយប្រើ​ភ្លើង និង​កញ្ចក់តូចមើលទៅក្នុង​ក ឬគ្រូពេទ្យ​អាច​ប្រើ Fiber-optic laryngoscopy។ រូមបញ្ចូល​ទាំងការដាក់​បំពង់តូច បំពង់បត់បាន ជាមួយកាមេរាតូចនិង​ភ្លើងកាតច្រមុះ ឬមាត់ចូលទៅក្នុង​បំពង់ក។ បន្ទាប់មក​គ្រូពេទ្យ​នឹងអាច​ឃើញចលនានៃ​ខ្សែ​សំឡេងដូចយើងនិយាយ។
  • ប្រសិន​គ្រូពេទ្យ​ឃើញ​កន្លែងសង្ស័យ គាត់ច្រឹបយកជាលិកានោះមកពិនិត្យនឹង​ Microscope​។

តើ​គេរករោគវិនិច្ឆ័យនៃរលាកដើម​បំពង់អាហារដោយ​របៀបណា?

ពិនិត្យរាងកាយ៖ ប្រសិនបើ​យើង​​ធ្លាប់​កើតជំងឺ​នេះ គ្រូពេទ្យ​នឹង​មើល​បំពង់ក ពិនិត្យ​មើល​បន្ទះពណ៌សឬ ប្រផេះ ហើម និងក្រហម។ គាត់អាច​មើល​ត្រចៀកឬ​ច្រមុះ ដើម្បី​រក​មើលការហើមកូនកណ្តុរ នៅកៀនបំពង់ក។

បណ្ដុះ​ជាលិកាបំពង់ក៖ ប្រសិនគ្រូពេទ្យ​សង្ស័យមានរលាក​បំពង់ក គាត់នឹង​ប្រើ​វិធីនេះ។ គាត់​នឹងប្រើ​សំឡីជូតយកសំណល់ពីក។ គ្រូពេទ្យ​ភាគច្រើនធ្វើតេស្តនេះ​នៅ​ការិយាល័យ។ តេស្តនេះ​ចេញលទ្ធផល​២ទៅ៣នាទី ប្រសិនបើតេស្ត​វិជ្ជមានចំពោះ streptococcus។ ក្នុង​ករណីខ្លះ សំឡីនោះ​ផ្ញើរទៅ​មន្ទីរពិសោធន៍ ហើយលទ្ធផល​យូរជាង២៤ម៉ោង។

តេស្តឈាម៖​ ប្រសិនបើ​គ្រូពេទ្យសង្ស័យមូលហេតុផ្សេង គាត់នឹងសុំ​ធ្វើ​តេស្តឈាម​ហើយ​ផ្ញើទៅមន្ទីរពិសោធន៍។ តេស្ត​នេះ​អាចរក​ឃើញ Mononucleosis។ ការ​រាប់កោសិកាឈាមធ្វើ​ដើម្បីរកការ​ចម្លងរោគ​ផ្សេងទៀត។

៨- ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តើគេព្យាបាលជំងឺរលាកបំពង់ក​តាមរបៀបណា?

ចំពោះ​រលាកបំពង់សំឡេង

រលាកបំពង់​សំឡេងស្រួចស្រាវ​ជាធម្មតា​ជាដោយ​ឯងៗក្នុង​រយៈពេល​១​សប្ដាហ៍ ឬលើសនេះ។ វិធានការ​ថែរក្សា​រខ្លួន​ក៏ជួយ​ឲ្យ​រោគ​សញ្ញា​ប្រសើរ​ឡើងដែរ។ រលាករ៉ាំរ៉ៃមាន​គោល​បំណង​ព្យាបាលមូលហតុ​ដែល​នៅ​ពី​ក្រោយដូចជា ឆ្អល់ចុង​ដង្ហើម ជក់បារី​ ឬផឹកស្រាច្រើន។

ថ្នាំ​ប្រើ​ក្នុង​ករណី​ខ្លះ​រូមមាន៖ ភាគច្រើន​នៃ​ការ​រលាក​នេះ ថ្នាំផ្សះ​ប្រើ​មិនត្រូវ​ព្រោះ​មូលហេតុ​មក​ពី​វីរុស។ ប៉ុន្តែ​ប្រសិន​បើ​យើង​ឆ្លង​បាក់តេរី គ្រូពេទ្យ​នឹងណែនាំ​ឲ្យ​ប្រើ​ថ្នាំ​ផ្សះ។

ពេលខ្លះ Corticosteroids អាចជួយ​បន្ថយ​ការ​រលាក​ខ្សែ​សំឡេង​។ ទោះការ​ព្យាបាល​នេះ​ប្រើ​សំរាប់​ករណី​បន្ទាន់ប៉ុណ្ណោះ។ ឧទាហរណ៍ ពេលអ្នក​ច្រៀង។

ចំពោះរលាកដើមបំពង់អាហារ

ក្នុង​ករណី​ខ្លះ ការប្រើ​ឱសថចាំបាច់ណាស់​សំរាប់ព្យាបាល។ ជាពិសេសឆ្លង​ដោយ​បាក់តេរី។ គ្រូពេទ្យ​នឹងឲ្យ​ថ្នាំ​ផ្សះ។ ផ្អែក​ទៅលើមជ្ឈមណ្ឌលការពារនិង​ពិនិត្យ​ជំងឺ Amoxicillin និង penicillin ជាថ្នាំ​ច្រើន​ប្រើ​សម្រាប់​​រលាក​បំពង់ក។វាជាការសំខាន់​ដែលអ្នក​ប្រើ​គ្រប់ថ្នាំ​ផ្សះ​ដើម្បីការពារការលាប់​មក​វិញ​ ឬ​កាន់តែ​ធ្ងន់ធ្ងរ។ថ្នាំនេះ​ជាធម្មតា​៧ទៅ១០​ថ្ងៃ

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩- តើការ​ប្ដូរ​របៀប​រស់នៅនិង​ការ​ព្យាបាលនៅ​ផ្ទះ​អ្វី​ខ្លះដែល​អាច​គ្រប់​គ្រង​ជំងឺ​នេះ​បាន?

វិធី​ខាង​ក្រោមនេះ​អាច​ជួយ​អ្នក​រឿង​នេះ​បាន៖

ព្យាបាលនៅ​ផ្ទះ​ចំពោះ​រលាកបំពង់សំឡេង៖

  • វិធី​ថែរក្សាខ្លួន​និង​ព្យាបាល​នៅ​ផ្ទះខ្លះ​អាចជូយ​ឲ្យ​រោគសញ្ញាធូរស្រាលនិង​បន្ថយការរលាក។
  • ដកដង្ហើម​ក្នុង​ខ្យល់​សើម ដកដង្ហើមចំហាយទឹកក្ដៅ ឬ​ងូតទឹកក្ដៅ។
  • កុំប្រើ​សំឡេង​ប្រសិនជាមិន​ចាំបាច់។ ជៀសវាងការនិយាយ​ឬ​ច្រៀង​ខ្លាំងៗពេក។ ប្រសិន​បើ​ត្រូវនិយាយ​នៅក្នុង​ក្រុម​មនុស្ស​ច្រើនអ្នក​គួរ​ប្រើ​មេក្រូ។
  • ផឹកទឹកឲ្យបាន​ច្រើន(កុំផឹកស្រា ឬកាហ្វេ)
  • ផ្សើម​ករបស់​យើង​។ បៀមថ្នាំឈឺក ខ្ពុលមាត់ជាមួយ​ទឹកអំបិល ឬទំពារស្ករកៅស៊ូ។
  • ជៀសវាស​ថ្នាំ​បន្ធូរតឹងច្រមុះ។ ថ្នាំ​នេះ​ធ្វើ​ឲ្យ​ស្ងួតក
  • កុំប្រើសំឡេង​ខ្សិបៗ វាធ្វើ​ឲ្យ​អ្នក​រលាក​បំពង់ក​ជាង​ប្រើ​សម្លេង​ធម្មតា។

ព្យាបាល​នៅ​ផ្ទះ​ចំពោះ​រលាកដើមបំពង់អាហារ

ប្រសិន​បើ​មក​ពី​វីរុស ព្យាបាលនៅ​ផ្ទះ​ជួយ​ឲ្យធូរស្រាល រួមមាន៖

  • ផឹកទឹកឲ្យច្រើន
  • ញ៉ាំ​ទំពាំងបាយជូរ​
  • ខ្ពុរមាត់ទឹកអំបិល
  • ប្រើឧបករណ៍ធ្វើ​ឲ្យ​ខ្យល់​សើម​ក្នុង​បន្ទប់
  • សម្រាក​ដល់មាន​អារម្មណ៍​ធូរ​ស្រាល

ដើម្បី​ឲ្យ​ការឈឺ​ចាប់និង​ក្ដៅ​ខ្លួន​ធូរស្រាល ពិចារណាលេប​ថ្នាំ​អត់​វេជ្ជ​បញ្ជា​ដូចជា​ Acetaminophen និង ibuprofen ឬថ្នាំឈឺក។

យ៉ាងណាក៏ដោយ យើង​គួរ​ជួបជាមួយ​គ្រូពេទ្យមុន​ប្រើវា ដើម្បី​ជៀសវាង​ប្រតិកម្មរឺ​ផលវិបាក​ផ្សេង​ទៀត។ ថ្នាំ​បុរាណ​ដែល​គេ​តែងប្រើប្រាស់​រួមមាន៖

សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ពត៌មាន​លម្អិត​។

អត្ថបទពាក់ព័ន្ធ៖

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 28, 2020 | កែសម្រួលចុងក្រោយ ខែ​មករា 28, 2020

ប្រភព
អ្នកអាចចូលចិត្ត