backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ម៉ាក់ៗពពោះ ដាច់ខាតកុំចោលសារធាតុចិញ្ចឹម និងវីតាមីនទាំងអស់នេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 27, 2022

ម៉ាក់ៗពពោះ ដាច់ខាតកុំចោលសារធាតុចិញ្ចឹម និងវីតាមីនទាំងអស់នេះ

ការ​ទទួល​បាន​សារធាតុ​ចិញ្ចឹម និង​វីតាមីន​គ្រប់គ្រាន់​ចូល​ក្នុង​រាងកាយ​អំឡុង​ពេល​ពពោះ ពិត​ជា​សំខាន់​ណាស់​សម្រាប់​ម៉ាក់​ៗ​​គ្រប់​រូប ព្រោះ​អាហារ​ទាំង​នោះ មិន​ត្រឹម​តែ​ចូល​ទៅ​ចិញ្ចឹម​ទាំង​រាងកាយ និង​សុខភាព​របស់​ម៉ាក់​ៗ​ទេ វា​ក៏​ជួយ​ទ្រទ្រង់​ទៅ​ដល់​ការ​លូត​លាស់​របស់​កូន​ក្នុង​ផ្ទៃ​ដែរ។ ជាពិសេស ពពួក​វីតាមីន និង​សារធាតុ​រ៉ែ​មួយ​ចំនួន គឺ​ម៉ាក់​ៗ​ពពោះ​ខ្វះ​មិន​បាន​តែ​ម្ដង ដើម្បី​សុខភាព និង​ការ​លូតលាស់​របស់​គភ៌​បាន​ល្អ។

លោក​វេជ្ជបណ្ឌិត សឿ ច័ន្ទវិសាល ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​បាន​បកស្រាយ​ពី​អាហារ​ដែល​សម្បូរ​សារធាតុ​ចិញ្ចឹម និង​វីតាមីន​ដែល​បន្ថែម​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​តាំង​ពី​ត្រី​មាស​ទី​១ រហូត​ដល់​ពេល​ម៉ាក់​ៗ​ពពោះ​សម្រាល​មាន​ដូច​ជា៖

ចាប់​តាំង​ពី​មាន​ផ្ទៃពោះ​ រហូត​ដល់​សម្រាល

១. ជាតិ​ដែក៖ ដើម្បី​បង្កើន​កោសិកា​ឈាម​ក្រហម ទប់ស្កាត់​ជំងឺ​ខ្វះ​គ្រាប់​ឈាម

២. អាស៊ីដ​ហ្វូ​លិក ( folic acid)៖ ដើម្បី​ទប់ស្កាត់​ទារក​មាន​ជំងឺលៀនខួរឆ្អឹងខ្នង (Spina bifida) ដែល​បណ្ដាល​មក​ពី​កង្វះ​អាស៊ីដហ្វូលិក ជា​ជំងឺ​ខុស​ប្រក្រតី សរសៃ​ប្រសាទ​នៅ​ត្រង់​ចង្កេះ​ដែល​មិន​អាច​បញ្ជា​សរីរាង្គ​ចាប់​ពី​ចង្កេះ​ចុះ​ក្រោម​បាន ឬ​បញ្ជា​បាន​តិច​តួច

៣. ពពួក​វីតាមីន និងរ៉ែ : វីតាមីន B12 , B6, វីតាមីន A, ជាតិស័ង្កសី, កាល់ស្យូម ដើម្បី​ជំនួយ​សុខភាព​មាតា និង​ទារក។

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចាប់ពីត្រីមាសទី២ រហូតសម្រាល

១. កាល់​ស្យូម៖ ដើម្បី​ឆ្អឹង​កូន​ក្នុង​ផ្ទៃ​លូតលាស់​ល្អ

២. សារធាតុ DHA៖ ដើម្បី​ខួរក្បាល​កូន​លូតលាស់​ល្អ ​ឆ្លាត​វៀងវៃ

ចំណាំ៖ ស្ត្រី​មាន​ផ្ទៃពោះ មិន​ត្រូវ​ទិញ​ថ្នាំ​បំប៉ន​វីតាមីន​ញាំ​តាម​តែ​ចិត្ត​ខ្លួន​ឯង ព្រោះ​វា​ជា​កាំបិត​មុខ​២ ញ៉ាំ​ខ្វះ​ក៏​ប៉ះ​ពាល់ ញ៉ាំលើស​ក៏​ប៉ះពាល់​សុខភាព​មាតា និង​ទារក​ដូច​គ្នា។

វេជ្ជបណ្ឌិត​ផ្នែក​សម្ភព​រូប​នេះ បាន​ណែនាំ​ឲ្យ​ស្ត្រី​ពពោះ​ មុន​នឹង​ប្រើ​ប្រាស់​ផលិត​ថ្នាំ​អ្វី​មួយ ម៉ាក់​ៗ​គួរ​ទៅ​ប្រឹក្សា​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​ជា​មុន​សិន ដើម្បី​ទទួល​បាន​សុខភាព​ល្អ​ទាំង​ម្ដាយ និង​ទារក។

ចំណុចសំខាន់

  • សារធាតុចិញ្ចឹម និងវីតាមីនសំខាន់ណាស់សម្រាប់ស្ត្រីពពោះ ដើម្បីទៅចិញ្ចឹមគភ៌ក្នុងផ្ទៃ
  • កាល់ស្យូម DHA ជាតិដែក អាស៊ីដហ្វូលីក សុទ្ធតែជាំអ្វីដែលម៉ាក់ៗគ្រប់រូបត្រូវការ
  • ស្ត្រី​មាន​ផ្ទៃពោះ មិន​ត្រូវ​ទិញ​ថ្នាំ​បំប៉ន​វីតាមីន​ញាំ​តាម​តែ​ចិត្ត​ខ្លួន​ឯង ព្រោះ​វា​ជា​កាំបិត​មុខ​២ ញ៉ាំ​ខ្វះ​ក៏​ប៉ះ​ពាល់ ញ៉ាំលើស​ក៏​ប៉ះពាល់​សុខភាព​មាតា និង​ទារក​ដូច​គ្នា។

អត្ថបទគួរអាន៖

ពពោះ

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 27, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម